គោលនយោបាយ និងការអភិវឌ្ឍដីធ្លី
ភ្នំពេញនឹងសង់ផ្លូវថ្មី ២ ខ្សែ ភ្ជាប់ផ្លូវ ៦A ដល់មហាវិថីឈ្នះ ឈ្នះ ត្រៀមសម្រាប់កីឡាស៊ីហ្គេម
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាផ្លូវថ្មីចំនួន ២ខ្សែ បន្ថែមទៀត ចាប់ពីចំនុចផ្លូវជាតិលេខ៦A ដល់មហាវិថីឈ្នះឈ្នះ ដើម្បីត្រៀមប្រើប្រាស់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើតាមកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា បច្ចុប្បន្នក្រុមការងារកំពុងពិភាក្សាលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងនៃការស្ថាបនាផ្លូវនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផ្លូវទាំង២នេះនឹងត្រូវស្ថាបនាចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថីឈ្នះឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ឯកឧត្តមបន្តថា ផ្លូវទាំង២ខ្សែនេះ មិនត្រឹមតែជួយសម្រួលដល់ការប្រកួតកីឡាស៊ីហ្គេមប៉ុណ្ណោះទេ តែក៏នឹងជួយសម្រួលរំហូរចរាចរណ៍ផ្លូវជាតិលេខ៦ ឱ្យមានសណ្តាប់ធ្នាបថែមមួយកម្រិតទៀត៕ គួររំឭកផងដែរថា បច្ចុប្បន្នពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាត្រៀមការប្រកួតកីឡាស៊ីហ្គេម សាងសង់រួចរាល់ ១០០% ហើយ។ (អានបន្ថែម)
អានបន្ថែមការដោះស្រាយផលប៉ះពាល់ដីធ្លីនៅព្រលានយន្តហោះភ្នំពេញថ្មីនៅមិនទាន់ចប់ សល់ ១១ក្បាលដី មិនព្រមចេញ
ក្រុមហ៊ុនអ្នកអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី Cambodia Airport Investment Co Ltd (CAIC) កាលពីព្រឹកថ្ងៃទី ២៥ ខែសីហា បានប្រគល់ប្លង់កម្មសិទ្ធិដីនៅទីតាំងថ្មី ដល់ពលរដ្ឋ ១៦នាក់ ឬស្មើនឹង៣១ក្បាលដី ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងសាងសង់ព្រលានថ្មីនេះ។ ពិធីប្រគល់ប្លង់ដីនេះធ្វើឡើង ក្រោមវត្តមានរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC។ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវការដីទំហំ ២៦០០ហិកតា ខណៈការដោះស្រាយផលប៉ះពាល់ដល់អ្នកដែលធ្លាប់រស់នៅទីតាំងនោះ ត្រូវបាន និងកំពុងធ្វើឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីខែឧសភា កន្លងទៅ ពលរដ្ឋសរុបចំនួន ១៧១គ្រួសារ ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ទទួលបានលំនៅឋានថ្មី នៅទីតាំងថ្មី ជាផ្លូវការហើយ។ (អានបន្ថែម) បច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ១១ ក្បាលដីទៀត ដែលមិនទាន់យល់ព្រម ទទួលយកការដូរដី ឬការលក់ដីជូនក្រុមហ៊ុន។ ហេតុនេះ ឯកឧត្តមបានស្នើបងប្អូនដែលមានក្បាលដីក្នុងទីតាំងព្រលាន សូមចូលរួមជាមួយរដ្ឋាភិបាល […]
អានបន្ថែមដី ២ទីតាំង ទំហំជាង ៣០០ ហិកតា នៅខេត្តកំពង់ស្ពឺ ត្រូវបានដកហូតមកជាសម្បត្តិរដ្ឋវិញ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃចំនួន ២ទីតាំង ទំហំជាង ៣១៥,៥ ហិកតា នៅក្នុងស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមដីកាលេខ ៥០/២១ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១។ ដីទីតាំងទី១ មានទំហំ ៣១៣ហិកតា ដែលស្ថិតនៅភូមិត្រពាំងធ្មៀ ឃុំតាសាល នៃស្រុកឱរ៉ាល់ ខណៈទីតាំងទី២ មានទំហំ ២.៥ហិកតា ដែលស្ថិតនៅភូមិពោធិមាស ឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ដូចគ្នា។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី២៤ ខែសីហា នេះថា ការដកហូតមកធ្វើជាសម្បត្តិរដ្ឋវិញនេះ ធ្វើឡើងព្រោះរដ្ឋមើលឃើញថា មានការទន្រ្ទានកាន់កាប់ដីខុសច្បាប់។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង ៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ។ ទាក់ទិននឹងបញ្ហានេះដែរ កាលពីដើមខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ» ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ។ […]
អានបន្ថែមក្រសួងដែនដីបង្កើតក្រុមការងារពិសេសមួយមករៀបចំដីធ្លីខេត្តព្រះសីហនុឡើងវិញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសថ្មីមួយក្រុម ឱ្យមករៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី នៅខេត្តព្រះសីហនុឡើងវិញ។ ការងារនេះ ជាផ្នែកមួយនៅការអនុវត្ត និងពន្លឿនគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។ យោងតាមសេចក្តីសម្រេចលេខ ០៣៧ សសរ ចុះថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារនេះ ជាសេនាធិការ (ជំនួយការ) ឱ្យគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងធំមួយដែលដឹកនាំដោយរដ្ឋមន្ត្រីឆ្នើម ០៣រូប។(អានបន្ថែម) ក្រុមការងារពិសេសនេះ មានសមាជិកសរុបទាំងអស់ ចំនួន ៤៣រូប ដែលមានភារកិច្ចសិក្សាស្រាវជ្រាវ ចងក្រង និងវិភាគទិន្នន័យដីធ្លីក្នុងខេត្តព្រះសីហនុ។ លើសពីនេះ ក្រុមការងារនេះ ក៏នឹងជាអ្នកតាក់តែងសេចក្តីព្រាងគោលនយោបាយ និងលើកសំណើអំពីជម្រើសគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ដាក់ជូនគណៈកម្មាធិការពិនិត្យ និងសម្រេចផងដែរ។ គួរបញ្ជាក់ផងដែរថា ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាគម្រោងទ្រង់ទ្រាយធំរបស់រដ្ឋ ដែលមានមានការចូលរួមពីច្រើនក្រសួង ទិសដៅប្ដូរមុខមាត់ខេត្តព្រះសីហនុទៅជាទីក្រងស៊ិនជិនទី ២។ (អានបន្ថែម) កន្លងមក រដ្ឋបានអនុវត្តការងារលើកកម្ពស់ខេត្តនេះជាបន្តបន្ទាប់ ដូចជាការស្ថាបនាផ្លូវ ៣៤ ខ្សែ និង ផ្លូវ ១១ ខ្សែ ការពង្រីកកំពង់ផែ និងព្រលានយន្តហោះ […]
អានបន្ថែមរដ្ឋបាលខេត្តកំពង់ឆ្នាំងចាប់ផ្ដើមគ្រប់គ្រងតឹងរឹងលើអាជីវកម្មពុះដីឡូតិ៍ ដើម្បីការពារអតិថិជន
អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមចុះប្រមូលទិន្នន័យ ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព គម្រោងអាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ទូទាំងខេត្ត ដើម្បីឈានទៅរកការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការវិនិយោគ និងកិច្ចការការពារអតិថិជន។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ១២ កក្កដា កន្លងទៅនេះ។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា៖ «គោលដៅសំខាន់ៗនៃកិច្ចប្រជុំរួមមាន ការផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់ និងគោលការណ៌ណែនាំពាក់ព័ន្ធនានា ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានយកទៅអនុវត្តដោយមានប្រសិទ្ធភាព»។ «អាជ្ញាធរពាក់ព័ន្ធ ត្រូវតែផ្តល់សេវាដោយមានតម្លាភាព គុណភាព និងភាពស្របច្បាប់ សម្រាប់ទាំងអ្នកអភិវឌ្ឍ និងអតិថិជន។ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវមានទិន្នន័យក្នុងដៃគ្រប់គ្រាន់»។ លើសពីនេះ ឯកឧត្តមក៏បាន ជំរុញឱ្យមន្រ្តីត្រូវគោរពរតាមប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រុងស្រុក និងផែនការប្រើប្រាស់ដីនៅឃុំសង្កាត់ ដើម្បីជំរុញឱ្យការរៀបចំប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕
អានបន្ថែមប្លង់មេឆ្នាំ ២០៣៥ កំណត់យកតាខ្មៅ និងទីតាំងបណ្ដោយផ្លូវជាតិលេខ ៣&៤ ជាបណ្ដុំសេដ្ឋកិច្ច
បើតាមយោងតាមប្លង់មេប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ទីក្រុងតាខ្មៅ និងទីតាំងជាយក្រុងនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ ត្រូវបានជ្រើសរើសជាតំបន់សក្ដានុពល សម្រាប់ធ្វើជាបណ្តុំនៃសេដ្ឋកិច្ច រោងចក្រ និងសហគ្រាសផលិតនានា។ ឯកសារដដែលបានបញ្ជាក់ថា ការជ្រើសយកទីតាំងទាំងនោះជាកន្លែងធ្វើរោងចក្រ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីក្រុង។ ការដាក់បណ្តុំរោងចក្រនានាឃ្លាតឆ្ងាយពីទីក្រុងនេះ នឹងជួយបង្កើនផាសុខភាពក្រុង កាត់បន្ថយការកកស្ទះចរាចរ និងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនរបស់រថយន្តធំៗដោយមិនចាំបាច់ចូលមកក្នុងក្រុងនោះទេ។ ជាក់ស្ដែង មកទល់បច្ចុប្បន្នឃើញថា ទីតាំងនៅអមផ្លូវជាតិលេខ៤ ទទួលបានរោងចក្រជាង៥០ នៅក្នុងចម្ងាញ ២០ គីឡូម៉ែត្រ ដែលរាប់ពីព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញ។ លើសពីនេះ ដោយសារការគម្រោងលើកកម្ពស់គុណភាពផ្លូវ ទីតាំងផ្លូវជាតិលេខ៣ និងលេខ៤ នៅខេត្តកំពង់ស្ពឺ ជិតទាំងក្រុងភ្នំពេញ ក៏កំពុងមានភាពទាក់ទាញផងដែរ។ យោងតាមឯកសារដដែល នៅឆ្នាំ ២០៣១ ព្រំដែនរាជធានីភ្នំពេញ នឹងត្រូវពង្រីកក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ នៅពេលនោះ ទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្តប់លើផ្ទៃដីខាងជើងស្ទើរទាំងអស់នៃខេត្តកណ្តាល។
អានបន្ថែមដីជាង១ពាន់ហិកតានៅកោះកុង នឹងត្រូវរៀបចំជាតំបន់អភិវឌ្ឍ និងវិស្សមកាលក្រសួងការពារជាតិ
រដ្ឋបាលខេត្តកោះកុងបានយល់ព្រមផ្តល់ដី ១ ១០២ហិកតា ដែលជាដីបម្រុងរបស់រដ្ឋបាលខេត្ត ឱ្យទៅក្រុមការងារក្រសួងការពារជាតិ សម្រាប់រៀបចំជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។ សម្តេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវបានស្រង់សម្តីក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃ៦ ខែកកក្កដា នេះថា តំបន់នេះនឹងត្រូវអភិវឌ្ឍឱ្យជឿនលឿន ដោយមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្របតាមបណ្ដោយមាត់សមុទ្រចាប់ពីតំបន់តារាសាគររហូតដល់ទីរួមខេត្ដកោះកុង។ យោងតាមលោក សុខទ្ធី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តកោះកុង ដីបម្រុងទំហំជាង ១ ពាន់ហិកតានេះ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង។ យ៉ាងណាក្ដី ព័ត៌មានលម្អិតនៃគម្រោងថាតម្លៃប៉ុន្មាន ហើយនឹងចាប់ផ្ដើមពេលណា ប្រភពដដែលមិនទាន់បានបញ្ជាក់នៅឡើយទេ។
អានបន្ថែមពលរដ្ឋក្រីក្រជាង ១,៥ ម៉ឺនគ្រួសារ នឹងទទួលបានដីឥតគិតថ្លៃពីរដ្ឋក្រោយគម្រោង LASED បញ្ចប់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកមិញនេះ បានបើកសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ឬ LASED III ដោយរំពឹងថាពលរដ្ឋក្រីក្រប្រមាណ ១៥ ០០០ គ្រួសារ នឹងទទួលបានដីសម្រាប់រស់នៅ ក្រោយបញ្ចប់គម្រោងនៅឆ្នាំ ២០២៦។ សិក្ខាសាលានេះ ចូលរួមដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងភាគីពាក់ព័ន្ធប្រមាណជា ៥៥០នាក់។ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ (អានបន្ថែម) គម្រោងនេះ ចាប់អនុវត្តដោយបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ (LASED-I ) ឆ្នាំ២០០៨-២០១៥ ដំណាក់កាលទី២ (LASED-II) […]
អានបន្ថែមរដ្ឋចេញបទបញ្ជាថ្មី សម្រេចលែងឱ្យលក់ផ្តាច់ដីសម្បទានសេដ្ឋកិច្ច និងដីចំការកៅស៊ូអវិនិយោគ ទៀតហើយ
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានចេញបទបញ្ជាថ្មីសម្រេចបិទបញ្ជប់លែងឱ្យមានការលក់ផ្តាច់ និងដោះដូរដីសម្បទានសេដ្ឋកិច្ច និងដីចំការកៅស៊ូអវិនិយោគ* ទាំងអស់ទូទាំងប្រទេស ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រង បែងចែក និងប្រើប្រាស់ដី។ នេះបើតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១។ ដោយឡែក បើយោងតាមប្រភពដដែល ក៏មានករណីលើកលែងមួយចំនួនផងដែរ។ ក្រុមហ៊ុនខ្លះក៏អាចទិញផ្តាច់ ឬដោះដូរសម្បទានដីសេដ្ឋកិច្ចបាន ប៉ុន្តែត្រូវផ្តល់សំណងសមស្របទៅនឹងទំហំដីជូនប្រជាពលរដ្ឋ និងត្រូវមានគម្រោងជាក់លាក់ក្នុងការប្រើប្រាស់ដីនោះ។ លើសពីនេះ ចំពោះការលក់ផ្តាច់ និងការដោះដូរ ដែលកើតឡើងមុនបទបញ្ជានេះចូលជាធរមាន រដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឱ្យក្រុមហ៊ុននោះមានសិទ្ធិលើដីដដែល។ ប៉ុន្តែ ក្រុមហ៊ុនទាំងនោះត្រូវតែគោរពតាមនីតិវិធី និងកិច្ចសន្យា បើពុំដូច្នេះទេ រាជរដ្ឋាភិបាលអាចនឹងដកហូតសម្បទានដីសេដ្ឋកិច្ចនោះមកវិញបាន។ *គួរបញ្ជាក់ថា ដីចំការកៅស៊ូអវិនិយោគ ជាប្រភេទដីចំការដែលរដ្ឋឈប់ធ្វើការវិនិយោគ ដោយផ្ទេរការវិនិយោគ ទៅឱ្យឯកជនជាអ្នកអភិវឌ្ឍដែលជាដៃគូរបស់រដ្ឋ ជាអ្នកវិនិយោគវិញ។
អានបន្ថែមរដ្ឋកាត់ដីតំបន់ការពារធម្មជាតិ ១២ម៉ឺនហិកតា នៅកោះកុង ដើម្បីចែកឱ្យប្រជាជន និងទុកជួលឱ្យឯកជន
រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចកាត់ដីទំហំ ១២៦ ៩២៨,៣៩ ហិកតា ចេញពីតំបន់ការពារធម្មជាតិចំនួន៨ ក្នុងខេត្តកោះកុង ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ និងទុកជាដីឯកជនរបស់រដ្ឋ (ឬដីដែលរដ្ឋមានសិទ្ធិអភិវឌ្ឍ ឬផ្ទេរទៅឱ្យឯកជនតាមរយៈការធ្វើសម្បទាននានាបានដោយសេរី)។ បើតាមអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០២១ តំបន់ការពារធម្មជាតិទាំង ៨ ដែលរដ្ឋបានធ្វើអនុប្បយោគ រួមមាន៖ -ដែនជម្រកសត្វព្រៃភ្នំសំកុស កាត់ដី ៥១៥៩ ហិកតា -ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង កាត់ដីប្រមាណ ២៩ ០៥៩,៣៥ ហិកតា -ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល កាត់ដីប្រមាណ ៣៣៧៥,៨១ ហិកតា -ដែនជម្រកសត្វព្រៃតាតៃ កាត់ដីប្រមាណ ២៦១០៣,០៣ ហិកតា -ដែនជម្រកសត្វព្រៃពាមក្រសោប កាត់ដីប្រមាណ ៧២៣៥,១៤ ហិកតា -ឧទ្យានជាតិបទុមសាគរ កាត់ដីប្រមាណ ៣០០៦៤,៥១ ហិកតា -តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កាត់ដី ១៩៦៥១,២៩ ហិកតា -តំបន់របៀងអភិរក្សចម្រុះជួរភ្នំក្រវាញ កាត់ដីប្រមាណ […]
អានបន្ថែម