រដ្ឋាភិបាលត្រៀមកាត់ដីសរុបជាង ១០០០ ហិកតា ជូន​ប្រជាជន​ក្រីក្រនៅខេត្តបាត់​ដំបង​

រដ្ឋបាលខេត្តបាត់ដំបង បាននឹង​កំពុងរៀបចំដីដីសម្បទានសង្គមកិច្ចប្រមាណជាង ១០០០ហិកតា ដើម្បីចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និងប្រជាពលរដ្ឋដែលកំពុងរស់នៅ​តំបន់​ដែនជម្រកសត្វព្រៃភ្នំសំកុស និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត។ នេះបើយោងតាម​វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ២៩ មីនា។ លោក កត់ បូរ៉ាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ​រដ្ឋបាលខេត្ត​កំពុង​ចុះ​វាយ​តម្លៃ​​​ដី ដែល​ស្ថិតក្នុងភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ទំហំ​ជាង ១០០០ហិកតា ដើម្បីធ្វើ​សំណើរស្នើសុំ​ដីពីរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏ធ្លាប់​បានប្រាប់អាជ្ញាធរមូលដ្ឋានឱ្យ​ គ្រប់​គ្រង​ដីតំបន់នេះឱ្យ​បានជាដាច់ខាត ចៀសវាង​ការ​ទន្ទ្រានយកដី​ធ្វើជាកម្មសិទ្ធិ មុ​នពេល​​​ចែក​ជូន​ប្រជាជន​។ គួរបញ្ជាក់ថា ដីដែលត្រៀមធ្វើជាសម្បទានសង្គមកិច្ចនេះ ត្រូវបែងចែកជូនប្រជាពលរដ្ឋក្រីក្រ មានទីតាំងស្ថិតនៅជិត​ផ្លូវជាតិ​លេខ​ ១០ ផងដែរ។

អាន​បន្ថែម

សាលាក្រុងកំពុងបង្កើតឧទ្យានជាតិដ៏ធំមួយលើផ្ទៃដី ៧៥ហិកតា នៅខណ្ឌព្រែកព្នៅ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងប្រែមុខមាត់ដី ៧៥ហិកតា នៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ ទៅជាឧទ្យាជាតិដ៏ធំមួយ ខណៈបច្ចុប្បន្នដើមឈើជាច្រើនដើមកំពុងត្រូវបានត្រៀមដើម្បីយកទៅដាំនៅទីនោះ។ នេះបើយោងតាមទំព័រ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញ និងប្រសាសន៍របស់ ឯកឧត្តម ឃួង ស្រេង កាលពីពេលថ្មីៗនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ឧទ្យានជាតិនេះគឺជាគំនិតផ្តួតផ្តើម របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងនោះដើមឈើប្រមាណ ១០ម៉ឺនដើម គ្រោងនឹងដាំនៅក្នុងឧទ្យាននោះ។ ឯកឧត្តម បន្តថា៖ «នេះជាការគិតគូរវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការលើកកម្ពស់សោភ័ណភាព និងគម្របបៃតងក្នុងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ»។ បើយោងតាមផែនការរយៈពេលវែង ឧទ្យានជាតិនេះមិនមែនមានតែដើមឈើប៉ុណ្ណោះទេ តែនឹងមានកន្លែងផ្សេងៗទៀត ដូចជាអាងហែល ទឹកកន្លែងកម្សាន្ត ភោជនីយដ្ឋាន និងកន្លែងសម្រាកលំហែកាយជាដើម។ យោងតាមកាសែតខ្មែរថាមស៍ គម្រោងនេះត្រូវបានត្រៀមតាំងពីឆ្នាំ ២០២១ មកម្ល៉េះ ហើយគម្រោងបញ្ចប់នៅឆ្នាំ ២០២៣ តែអាចនឹងយឺតយ៉ាវបន្ដិចដោយសារបញ្ហាកូវីដ។ គូរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

រដ្ឋកាត់ដីជិត ៦០០ ហិកតាជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ឯកជនក្នុងស្រុកបូទុមសាគរ

រដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីទំហំ ៥៩៨ ហិកតា ចេញពីឧទ្យានជាតិបុទុមសាគរ ដើម្បីធ្វើប្រទានកម្មកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលបានរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ីណូម៉ិចសិន។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី០៩ ខែមីនា កន្លងមកនេះ។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ដីដែលសម្រេចកាត់ឆ្វៀលទាំងនោះ ពីមុនជាដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនស៊ីណូម៉ិចសិន ហើយពេលនេះដីទាំងនោះបានបំពេញសលាកបត្រព័ត៌មានរួចរាល់ជាមួយក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ហើយ។ លោកបានបន្តថាការបែងចែកត្រូវបានធ្វើឡើងជា ២ ទីតាំងដោយ ទីតាំងទី១ ត្រូវរៀបចំប្លង់ជាឡូតិ៍ ដែលមានដីទំហំទទឹង ២០ម៉ែត្រ និងបណ្តោយ ៧០ម៉ែត្រស្របនឹងវិថីសាយភូថង។ ចំណែកទីតាំងទី២ វិញ នឹងរៀបចំជាប្លង់ឡូតិ៍ ដែលមានដីទំហំទទឹង ២០ម៉ែត្រ និងបណ្តោយ ១០០ម៉ែត្រ។ ប្រភពដដែលបានឱ្យដឹងទៀតថា ចំពោះដីដែលនៅសេសសល់ពីការបែងចែកជូនប្រជាពលរដ្ឋ នឹងត្រូវទុកជាដីសាធារណ:របស់រដ្ឋ។ ក្នុងកិច្ចប្រជុំនេះ លោកសុខ សុទ្ធីក៏បានណែនាំដល់រដ្ឋបាលស្រុកបូទុមសាគរ និងអាជ្ញាធរពាក់ព័ន្ធឱ្យចុះស្រង់ឈ្មោះប្រជាពលរដ្ឋដែលបានលក់ដីក្នុងតំបន់ ដើម្បីយកមកធ្វើជាមូលដ្ឋាន សម្រាប់ផ្ទៀងផ្ទាត់នឹងបញ្ជីឈ្មោះប្រជាពលរដ្ឋទាំង ១៣១គ្រួសារ។ ការប្រមូលឈ្មោះនេះ គឺដើម្បីបង្ការកុំឱ្យជនខិលខូចដែលបានលក់ដីរបស់ខ្លួនឱ្យទៅអ្នកផ្សេងរួចហើយ តែមកទទួលយកប្រទានកម្មកម្មសិទ្ធិម្ដងដងទៀត និងជៀសវាងការខ្វះដីសម្រាប់បែងចែកជូនប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា កន្លងមក រដ្ឋបាលស្រុកកោះកុងក៏បានស្នើរាជរដ្ឋាភិបាលឱ្យកាត់ឆ្វៀលដីចេញពីអនុក្រឹត្យលេខ៨០ និងតំបន់ឧទ្យានជាតិបុទុមសាគរ […]

អាន​បន្ថែម

ក្រសួងដែនដីស្នើជំនួយពីជប៉ុន ៤ចំណុចធំៗដើម្បីជំរុញវិស័យដីធ្លីនិងសំណង់កម្ពុជា

ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យភាគីជប៉ុនផ្ដល់ជំនួយលើ ៤ ចំណុចធំៗ ដើម្បីជួយជំរុញការអភិវឌ្ឍន៍វិស័យសំណង់ រៀបចំដែនដី នគរូបនីយកម្ម  និងលំនៅដ្ឋាននៅកម្ពុជា។ សំណើទី ១ គឺសម្រាប់វិស័យសំណង់ ដោយឯកឧត្តម ជា សុផារ៉ា បានស្នើដល់ជប៉ុនឱ្យជំរុញការអនុវត្តច្បាប់ស្តីពីសំណង់ និងវិធីសាស្រ្តធានាសុវត្ថិភាពសំណង់  និងការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ជាតិស្តីពីសំណង់។ សំណូមពរទី២  ឯកឧត្តមបានស្នើឱ្យជប៉ុនជួយជំរុញកិច្ចសហការគាំទ្រលើការកសាងផែនការរៀបចំដែនដីថ្នាក់ជាតិ និងបន្តគាំទ្រគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញ។ ដោយឡែក សំណើទី៣  ឯកឧត្តម បានស្នើឱ្យជប៉ុនបន្តជំរុញកិច្ចសហការរៀបចំគោលនយោបាយ ច្បាប់ បច្ចេកទេស និងវិធីសាស្រ្តនៃការអភិវឌ្ឍលំនៅឋាននៅកម្ពុជាឱ្យកាន់តែ ប្រសើរជាងមុន។ ចុងក្រោយ ក្នុងវិស័យសុរិយោដីនិងភូមិសាស្ត្រ ឯកឧត្តមបានស្នើទៅជប៉ុនឱ្យបន្តគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទិន្នន័យភូមិសាស្រ្តជាតិនៅព្រះរាជាណាចក្រកម្ពុជា ឬ National Spatial Data Infrastructure។ ឯកឧត្តម AKABA Kazuyoshi រដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ […]

អាន​បន្ថែម

ឯកជនគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែងលើផ្ទៃដីសរុបជិត ៥០ ហិកតា នៅកោះកុង

ក្រុមហ៊ុនឯកជនមួយចំនួនកំពុងត្រៀមវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែង លើផ្ទៃដីសរុបជិត ៥០ ហិកតា ក្នុងតំបន់ដងពែង ស្រុកស្រែអំបិល នៃខេត្តកោះកុង។ នេះបើយោងតាម អាជ្ញាធរខេត្តកោះកុងដែលបានចុះកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងទាំងនេះ កាលពីខែ ៩ ខែកុម្ភៈ កន្លងទៅនេះ។ គម្រោងទាំងនេះ ស្ថិតនៅក្នុង ‘តំបន់ប្រើប្រាស់ច្រើនយ៉ាងតាមដងពែង’ ឬស្គាល់ថាជាតំបន់ដែលសម្បូរដោយប្រព័ន្ធធម្មជាតិ ហើយរាល់ការអភិវឌ្ឍត្រូវតែរក្សាជីវៈចម្រុះ និងប្រព័ន្ធអូកូឡូស៊ី។ រមណីយដ្ឋានធម្មជាតិទាំង ៥ នេះ ត្រូវបានស្នើដោយ លោកស្រី ហៃ នរី (ផ្ទៃដី ៩,៣៥ ហិកតា) លោកស្រី ទី សារឹម (ផ្ទៃដីទំហំ ៩,៥៣ ហិកតា) លោក ហៃ ណង (ផ្ទៃដីទំហំ ៩,៥១ ហិកតា) លោក ហេង វឌ្ឍនៈ (ផ្ទៃដីទំហំ ៩,៥១ ហិកតា) និងលោកស្រី កេវ៉ាលី (ផ្ទៃដីទំហំ ៩,៥២ ហិកតា)។ ទោះជាអនុញ្ញាតឱ្យសាងសង់ហើយក្ដី […]

អាន​បន្ថែម

រដ្ឋចាប់ផ្ដើមដាំបង្គោល និងកំណត់ព្រំដី សម្រាប់គម្រោងព្រលានយន្តហោះខេត្តបាត់ដំបង

អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង បានចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លីទីតាំង ស្ថាបនាព្រលានយន្តហោះខេត្តបាតដំបងហើយ។ នេះបើយោងតាមអភិបាលរង ខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ កាលពីថ្ងៃទី២៥ ខែមករា ។ លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ថា៖ «យើងចាប់ផ្ដើមចុះបញ្ជីដីធ្លីហើយ ដោយបានឆ្វៀលផ្ទៃដីព្រលានយន្តហោះទុកទំាងនៅស្រុកសង្កែ និងក្រុងបាត់ដំបង សម្រាប់ការសាងសង់ឡើងវិញនាពេលខាងមុខ»។ លោកបន្ថែមទៀតថា ប្រជាពលរដ្ឋដែលកំពុងធ្វើស្រែចំការនៅក្នុងដីព្រលានយន្តហោះទាំងដឹងថាជាដីរបស់រដ្ឋត្រូវចាកចេញ ព្រោះរដ្ឋមិនចេញបណ្ណកម្មសិទ្ធិជូនឡើយ។ «ការចាត់ចែងនេះ ទី១ គឺដើម្បីបញ្ឍប់បញ្ហាប្រជាពលរដ្ឋទន្រ្ទានកាន់កាប់ដីរដ្ឋ និងទី ២ ជាការត្រៀមដីឱ្យរួលរាល់ ពោលគឺដើម្បីកុំឱ្យខាតពេលមកដោះស្រាយរឿងដីធ្លី ពេលរដ្ឋាភិបាល និងវិនិយោគិន សម្រេចអនុវត្តគម្រោង» លោកបន្ត។ ដោយឡែក លោកបញ្ជាក់ថា ការងារលម្អិតទាក់ទិននឹងគម្រោង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងសិក្សាបន្ថែមជាមួយអ្នកបច្ចេកទេស និងវិនិយោគិន ដែលលោកសង្ឃឹមថានឹងបញ្ចប់ក្នុងពេលឆាប់ៗ។ គួរបញ្ជាក់ផងដែរ ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធចាស់ដែលនៅសល់មានផ្លូវរត់ ប្រវែង ១ ៦០០ ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ […]

អាន​បន្ថែម

ក្រុមហ៊ុនឯកជនស្នើជួលដី ៣៦៩ហិកតា នៅខេត្តកោះកុង ដើម្បីវិនិយោគគម្រោងដ៏ធំមួយ

ក្រុមហ៊ុន កោះ មង្គល រតនៈ សម្បត្តិ ឯ.ក បានស្នើសុំជួលដីរដ្ឋទំហំ៣៦៩ ហិកតា នៅស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីវិនិយោគលើគម្រោងវារីវប្បកម្មដ៏ធំមួយ។ នេះបើយោងតាមកិច្ចប្រជុំរវាងក្រុមហ៊ុន និងរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ។ បើយោងតាមប្រភពដដែល គម្រោងនេះ នឹងអនុវត្តជា ៣ ដំណាក់កាល ដោយនៅដំណាក់កាលទី ១ រដ្ឋបាលខេត្តកោះកុង អាចនឹងអនុញ្ញាតជួលឱ្យក្រុមហ៊ុនត្រឹម ១០០ ហិកតា សិន ដែលជាដំណាក់កាលសាកល្បងដំបូង។ ទោះជាយ៉ាងក្ដី រដ្ឋាភិបាលមិនទាន់ចេញសម្រេចអ្វីនៅឡើយទេ ព្រោះត្រូវសិក្សាបន្ថែមទៀត។ ដោយឡែក ក្រុមហ៊ុនក៏មិនទាន់បញ្ជាក់ពីទំហំទឹកប្រាក់វិនិយោគ និងព័ត៌មានលម្អិតនៃគម្រោងនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា គម្រោងវារីវប្បកម្ម ជាសកម្មភាពអាជីវកម្មដាំរុក្ខជាតិ និង ចិញ្ចឹមសត្វនៅតាមសមុទ្រ ដែលមិនត្រឹមតែធ្វើអាជីវកម្មនោះទេ គម្រោងនេះក៏នឹងជួយការពារព្រៃកោងកាង រក្សាលំនឹងស្ថានប្រព័ន្ធ និងជីវចម្រុះនៅក្នុងតំបន់ផងដែរ។

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ធំៗជាង ២០០ គម្រោងត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ខេត្តកែប

គម្រោងអភិវឌ្ឍន៍ជាង ២០០ និងប៉ូលទេសចរណ៍ធំៗចំនួន ៤ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។ នេះបើយោងតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៤ មករា កន្លងទៅ។ ប្រភពដដែលបានឱ្យដឹងថា គោលបំណងនៃការរៀបចំផែនការមេនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់ និងជួយលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ក្រោយវិបត្តិកូវីដ។ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង បានឱ្យដឹងថា៖ «មានយុទ្ធសាស្ត្រគោលចំនួន ៩ ត្រូវបានចងក្រងឡើង ដោយរួមមានយុទ្ធសាស្ត្រលម្អិតចំនួន ៤៩ យុទ្ធសាស្ត្រ បែងចែកជា ៩៨ សកម្មភាព ឬស្មើនឹង ២៥១ គម្រោង។ លើសពីនេះ គណៈកម្មការក៏បានកំណត់យកប៉ូលទេសចរណ៍ធំៗចំនួន ៤ រួមមាន ទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ ដើម្បីអភិវឌ្ឍគម្រោងទាំងអស់នេះ។ បើយោងតាមផែនការដំណាក់កាលដំបូង គម្រោងទាំងនោះ មានដូចជា ការបម្លែងតំបន់ស្រែអំបិលទៅជាសារៈមន្ទីរស្រែអំបិល គម្រោងកែលម្អបន្ថែមនៅតាមបណ្ដោយឆ្នេរកែប និងឆ្នេរអង្កោល ការបង្កើតឆ្នេរថ្មីមួយទៀត (លាតសន្ធឹងចាប់ពីខាងកើតផ្សារក្ដាម ទៅដល់តំបន់ព្រៃកោងកាងអូរក្រសា) និងគម្រោងអភិវឌ្ឍន៍ដទៃជាច្រើនទៀត។ បន្ថែមពីនេះ អន្តរក្រសួងក៏បានឯកភាពគ្នាត្រួតពិនិត្យលើសេចក្ដីព្រាងផែនការមេនេះម្ដងទៀត […]

អាន​បន្ថែម

កម្ពុជាគ្រោងអភិវឌ្ឍក្រុងសែនមនោរម្យនិងស្រុកអូររាំងនៅមណ្ឌលគិរីជាក្រុងពហុបំណងនិងក្រុងរណប

ផែនការមេ ឆ្នាំ២០២០-២០៣៥ ដែលនឹងប្ដូរមុខមាត់ខេត្តមណ្ឌលគិរី ទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ នឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ហើយគ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយ។ នេះបើយោងកិច្ចប្រជុំរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងមកនេះ។ ក្នុងផែនការមេទាំងមូលរួមមានការអភិវឌ្ឍជាច្រើនកន្លែង ដែលក្នុងនោះក្រុងសែនមនោរម្យ នឹងត្រូវអភិវឌ្ឍ ទៅជាទីក្រុងពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។ លើសពីនេះ តំបន់អាកាសយានដ្ឋានមណ្ឌលគិរី នៅស្រុកអូររាំង ក៏នឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យផងដែរ។ តាមផែនការមេនេះ រដ្ឋក៏មានគោលដៅប៉ូលទេសចរណ៍ធំៗ ៤ ទៀត រួមមមាន តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ តំបន់របៀងអេកូទេសចរណ៍និងជនជាតិដើមភាគតិច តំបន់ប្រជុំជនស្រុកកោះញែក និងតំបន់សមាហណកម្មច្រកទ្វារព្រំដែន ។ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ អង្គប្រជុំបានពិគ្រោះយោបល់លើរឿងជាច្រើន ដើម្បីជាធាតុចូលរួមមាន វិស័យទឹកស្អាត អគ្គសនី កសិកម្ម រ៉ែ ថាមពល ដែនដី អាកាសយានដ្ឋាន សហគ្រាសធនតូច និងមធ្យម ហេដ្ឋារចនាសសម្ព័ន្ធ ការរៀបចំនូវនវានុវត្តន៍ អាកាសធាតុ សោភ័ណភាព និងទីក្រុងវៃឆ្លាតជាដើម។ លោក បន្តថា ការពិគ្រោះយោបល់ខាងលើនេះ គឺដើម្បីឱ្យធ្វើឱ្យខេត្តមណ្ឌលគិរី ក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ។ […]

អាន​បន្ថែម

សួនឧស្សាហកម្ម ៥០០ ហិកតា នៅផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់ហើយ

គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិកតា របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាងសង់មួយរយៈហើយ។ នេះបើយោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងគម្រោង លោក គូ បូរិន។ លោក គូ បូរិន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២១ តុលា នេះថា បច្ចុប្បន្ ក្រុមការងារកំពុងធ្វើការចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្នុងមួយចំនួននៃគម្រោងនេះ។ លោកបន្តថា៖ «ក្រៅពីសាងសង់ជាតំបន់រោងចក្រ និងលំនៅឋាន សួនឧស្សាហកម្មក៏ធំនេះ ក៏រួមមានកន្លែងស្នាក់នៅរបស់បុគ្គលិក ខុនដូ ផ្សារពាណិជ្ជកម្ម សួនកំសាន្ត ការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ ពិព័រណ៍ពាណិជ្ជកម្ម និងកន្លែងពហុបំណងផ្សេងៗទៀតជាច្រើន។ បន្ថែមពីនេះទៀតយើងនឹងបំពាក់នូវប្រព័ន្ធទឹក ភ្លើង និងប្រព័ន្ធសន្តិសុខយោងតាមស្តង់ដាររបស់ក្រសួងពាណិជ្ជកម្ម»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន OCIC គ្រោងនឹងបណ្តាក់ទុនប្រមាណចំនួន ៥០ លានដុល្លារអាមេរិក លើគម្រោងសួនឧស្សាហកម្មនេះ។ បច្ចុប្បន្នក្រុមហ៊ុន ក៏កំពុងធ្វើការយ៉ាងសកម្មស្វែងរកដៃគូវិនិយោគិនបរទេសនានា ឱ្យមកសាងសង់រោងចក្រនៅក្នុងតំបន់នេះ។ បើយោងតាមប្រភពដដែល សួនឧស្សាហកម្មនៅលើផ្លូវជាតិលេខ ៥១ […]

អាន​បន្ថែម