សម្តេចតឿនក្រសួងរៀបចំដែនដី ឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នចែកបាន២លានក្បាលដីហើយ និងនៅសល់៥លានក្បាលដីទៀតដែលក្រសួងកំពុងជំរុញពន្លឿនជូនប្រជាពលលរដ្ឋ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តេចធិបតី មានប្រសាសន៍ថា ពីដើមឡើយ ប្រជាពលរដ្ឋភាគច្រើនមិនមានកម្មសិទ្ធិដីធ្លីនោះទេ ពួកគាត់មានត្រឹមតែសិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផលប៉ុណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលបានជំរុញកន្លងមកច្រើនលើកច្រើនសារហើយដែរ លើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ។ សម្តេចបញ្ចាក់បន្ថែមថា ក្រសួងរៀបចំដែនដី បានវាស់ក្បាលដីបានប្រមាណ ៧លានក្បាលដី ហើយចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបាន២លានក្បាលដីហើយដែរ ។ “ដូច្នេះដើម្បីពន្លឿនការងារនេះបន្ថែមទៀត ខ្ញុំក៏បានចារឯកភាពផ្ដល់គោលការណ៍ ប្រើប្រាស់កម្លាំងសរុប ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់រាជធានី-ខេត្ត ឱ្យជួយបំពេញកិច្ចការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ ដើម្បីអាចយកទៅប្រើប្រាស់បានយ៉ាងឆាប់រហ័ស” ​ ។

អាន​បន្ថែម

រដ្ឋកាត់ដីបឹងតាមោក ១០ហិកតា ឱ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើការអភិវឌ្ឍន៍

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីចំនួន ១០ហិកតា នៃបឹងតាមោក (បឹងកប់ស្រូវ) ជូនទៅក្រុមហ៊ុនរ៉ូយាល់ គ្រុប តំណាងដោយអ្នកឧកញ៉ា គិត ម៉េង។ នេះបើតាមអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាល បានកាត់ផ្ទៃដីទំហំ ១០ហិកតា ស្ថិតនៅសង្កាត់ពន្សាង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣.២៣៩,៧ ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជា ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ដី ១០ហិកតានេះ ត្រូវបានផ្តល់ជាកម្មសិទ្ធិជូនក្រុមហ៊ុន រ៉ូយាល់ គ្រុប តំណាងដោយ អ្នកឧកញ៉ គិត ម៉េង ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចកាត់ដីចំនួន […]

អាន​បន្ថែម

រដ្ឋកាត់ដី ៦៣៩ហិកតា នៅស្ទឹងហាវ ឱ្យឯកជនអភិវឌ្ឍជាតំបន់ពាណិជ្ជបែបទំនើប

រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៦៣៩ហិកតា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងសេវាកម្មនានា។ នេះបើតាមអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមអនុក្រឹត្យខាងលើបានបង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋមានទំហំ ៧៩៩ហិកតា ដោយត្រូវបានកំណត់ឡើងតាមប្រព័ន្ធកូអរដោណេ Project UTM Zone ៤៨N Datum WGA 1984 ដូចខាងក្រោម៖ ១_ផ្ទៃដីចំនួន ២០ភាគរយ ស្មើនិងទំហំ ១៥៩ហិកតា ៨០អា ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ។ ២_ផ្ទៃដីចំនួន ៨០ភាគរយ ស្មើនិងទំហំ ៦៣៩ហិកតា ២០អា ត្រូវបានផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន C99 international investment (Cambodia) Co., Ltd សម្រាប់ធ្វើការអភិវឌ្ឍជាសណ្ឋាគារ វីឡាទំនើប អគារស្នាក់នៅរួម ផ្សារទំនើប ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេវាកម្មនានា និងឃ្លាំងដាក់សម្ភារ។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី […]

អាន​បន្ថែម

រដ្ឋដូរដីជិត ៤ពាន់ហិកតា ក្នុងខេត្តកណ្តាល ឱ្យឯកជនជាថ្នូរនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដោះដូរដីរដ្ឋចំនួន៤កន្លែង ដែលមានទំហំសរុបជាង ៣.៧៥៦ហិកតា នៅក្នុងស្រុកកោះធំ ស្រុកលើកដែក និងក្រុងសំពៅពូន នៃខេត្តកណ្តាល ឱ្យទៅក្រុមហ៊ុនឯកជនមួយ ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាននិងអគាររដ្ឋបាល មានតម្លៃសរុបចំនួន ៤៥លានដុល្លារ។ នេះបើយោងតាមលិខិតមួយច្បាប់ចុះលេខ៧៨៥ សជណ.ហធ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ លិខិតនេះបានបញ្ជាក់ឱ្យដឹងពីសំណើសុំលក់ផ្តាច់នូវទីតាំងដីរដ្ឋចំនួន៤កន្លែង នៃរដ្ឋបាលខេត្តកណ្តាល ដែលមានទំហំសរុបចំនួន ៣៧.៥៦៩.០៧២ម៉ែត្រការ៉េ ស្មើនិងជាង ៣.៧៥៦ហិកតា ទៅឱ្យក្រុមហ៊ុនឯកជនមួយគឺក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្រ្គីនស៊ីធី អ៊ិនវេសម៉ិន ឯ.ក ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងអគាររដ្ឋបាលរបស់ក្រុងសំពៅពួន ខេត្តកណ្តាល សរុបជាទឹកប្រាក់មានតម្លៃជាង ៤៥លានដុល្លារ។ ទីតាំងដីរដ្ឋទាំង ៤កន្លែងនោះ រួមមាន ទីតាំងដីមួយផ្នែកនៃអាងទឹកក្របីកូន អាងទឹកម្លេច អាងទឹកបឹងធំ និងអាងទឹកស្រះ៨ ស្ថិតនៅស្រុកកោះធំ និងក្រុងសំពៅពូន ដោយត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖ ១. ស្ថាបនាផ្លូវដី “ស” ចំនួន […]

អាន​បន្ថែម

រដ្ឋសម្បទានដីជិត ១ម៉ឺនហិកតា ដល់ឯកជន ដើម្បីអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅស្ទឹងត្រែង

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្រេចផ្តល់ដីសម្បទាន ៩៧៧២ហិកតា ដល់ក្រុមហ៊ុនក្នុងស្រុក LSCG Group និងក្រុមហ៊ុនចិន  Green Sea Agriculture Co., Ltd ដើម្បីអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។ លោក លី សុខឆាយ អគ្គនាយកនៃក្រុមហ៊ុន LSCG Group  បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសរុប ៩៧៧២ហិតានៅខេត្តស្ទឹងត្រែង ដោយការវិនិយោគនេះ ត្រូវបានសហការជាមួយក្រុមហ៊ុនចិន Green Sea Agriculture Co., Ltd តំណាងដោយ លោក សុខ សំណាង ដើម្បីធ្វើការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងមានដូចជា៖ Auto-High Tech Green House (គឺជាប្រភេទកសិកម្មបែបបច្ចេកវិទ្យាទំនើបក្នុងផ្ទះកញ្ចក់) ប្រព័ន្ធធារាស្រ្ត និងបង្កើតជាស្ថានីអគ្គីសនីសូឡាថាមពលស្អាតដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅក្នុងខេត្តស្ទឹងត្រែង។ លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានឯកសារស្របច្បាប់រួចរាល់អស់ហើយ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល ជាពិសេសទទួលបានការអនុម័តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើគម្រោងវិនិយោគដ៏ធំមួយនេះរួចរាល់ហើយដែរ។ […]

អាន​បន្ថែម

រដ្ឋបានរៀបចំទួលសុវត្ថិភាពមានលក្ខណៈស្តង់ដារ ៩ទីតាំង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់  

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ចំនួន ០៩ទីតាំង ដែលបានសាងសង់ឡើងតាមលក្ខណៈស្តង់ដារបច្ចេកទេសបានត្រឹមត្រូវ។ នេះបើតាម គ.ជ.គ.ម កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមគន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃ គ.ជ.គ.ម បាន​ឱ្យដឹងថា ដោយមើលឃើញពីស្ថានភាពទឹកជំនន់កើនឡើងជារៀងរាល់ឆ្នាំ និងមានសភាពប្រែប្រួលជាបន្តបន្ទាប់ នោះ (គ.ជ.គ.ម) បានកំពុងពិនិត្យការរៀបចំទីទួលសុវត្ថិភាពនៅក្នុងតំបន់ប្រឈមដោយទឹកជំនន់។ ឯកឧត្តមបានបន្ថែមថា មកដល់ពេលនេះ ទីទួលសុវត្ថិភាព ត្រូវបានរៀបចំសាងសង់រួចរាល់នៅតាមខេត្តដែលងាយរងគ្រោះមាន ០៩ទីតាំង ដែលមានលក្ខណៈស្តង់ដារ ស្ថិតក្នុងខេត្តកំពង់ធំ ០៥កន្លែង កំពង់ឆ្នាំង ០២កន្លែង ពោធិ៍សាត់ ០២កន្លែង។ ក្នុងនោះមាន ០៦កន្លែងមានលក្ខណៈស្តង់ដារត្រឹមត្រូវ និងសាងសង់ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ខណៈទីទួលសុវត្ថិភាព ០៣កន្លែងកំពុងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ចំពោះទីទួលសុវត្ថិភាពនីមួយៗ មានលទ្ធភាពអាចឲ្យប្រជាពលរដ្ឋប្រមូលផ្តុំចន្លោះពី៣០០ ទៅ៥០០នាក់ ក្នុងកន្លែងនីមួយៗ។ ក្រៅពីទីទួលសុវត្ថិភាពខាងលើ អាជ្ញាធរមូលដ្ឋានក៏មានទីទួលសុវត្ថិភាពដូចគ្នា សហការជាមួយអង្គការដៃគូ ដូចជា វត្តអារាម និងសាលារៀនផងដែរ។ ផ្អែកតាមស្ថានភាពការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ ដែលហៅថាទឹកជំនន់រហ័ស ដែលជាទូទៅកើតឡើងនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]

អាន​បន្ថែម

រដ្ឋសម្រេចកែ និងបង្កើតឧឡានជាតិ តំបន់ការពារធម្មជាតិចំនួន ៣២ទីតាំង មានទំហំជាង ២លានហិកតា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលទំហំ និងបង្កើតតំបន់ការពារធម្មជាតិ ឧឡានជាតិ ចំនួន ៣២ទីតាំង មានទំហំផ្ទៃដីសរុប ២.៥៧៤.៤៧៦,៤១ហិកតា ដើម្បី ការពារធនធានធម្មជាតិ និងធនធានវប្បធម៌។ ការបង្កើតតំបន់ការពារទាំងនេះ គឺដើម្បីធានារលើការថែរក្សារ និងការពារសោភ័ណ្ឌភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ពិសេសលើកកម្រិតកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ផងដែរ។ តំបន់ការពារទាំង ៣៣ទីតាំង ដែលត្រូវបានបង្កើត និងកែសម្រួលទំហំ មានដូចខាងក្រោម៖ ១_ឧឡានជាតិសមុទ្ររាម ត្រូវបានការកែប្រែពី «ឧឡានជាតិព្រះសីហនុរាម ទៅជា ឧឡានជាតិសមុទ្ររាម» មានទំហំ ៣៩.៦៣៤ហិកតា មានភូមិសាស្រ្តក្នុងខេត្តព្រះសីហនុ និងខេត្តកំពត ដោយក្នុងនោះមានផ្ទៃដីទំហំ១៩.៣៤០ហិកតា និង ផ្ទៃទឹកទំហំ ២០.២៩៤ហិកតា។ ២_ព្រែកទឹកសាបក្បាលឆាយ ត្រូវបានបង្កើតជាតំបន់ប្រើបា្រស់ច្រើនយ៉ាង ដែលមានផ្ទៃសរុប ៥.៥៧០ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ៣_ឧឡានជាតិសមុទ្រកោះរ៉ុង ត្រូវបានបង្កើតជាតំបន់ឧឡានជាតិសមុទ្រកោះរ៉ុង ក្នុងនោះរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម […]

អាន​បន្ថែម

គិតមកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម ចុះបញ្ជីដីបានជាង ៧២ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីសរុប

ចាប់ផ្តើមអនុវត្តការងារតាំងពីខែតុលា ឆ្នាំ២០០៣ មកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ចាម បានអនុវត្តការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧២៣.៥៨៨ប័ណ្ណ ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានរបស់ខេត្តកំពង់ចាមទាំងមូលមាន ៩២៤,៤២១ក្បាលដី។ នេះបើតាមកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈម នៃការចុះបញ្ជីដីធ្លីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខេត្តកំពង់ចាម មាន ៩ស្រុក និង ១ក្រុង ស្មើនឹង ១០៥ឃុំ និង ៤សង្កាត់ មានភូមិចំនួន ៩១៦ភូមិ ។ លោកបានបន្តថា​ តាំងពីចាប់ផ្ដើមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងតុលា ឆ្នាំ២០០៣ រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានបញ្ចប់ជាស្ថាពរ នូវការផ្ដល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ៤ស្រុក និង ១ក្រុង ដែលបានធ្វើការប្រមូលក្បាលដីគូស និងបញ្ចូលក្នុងកុំព្យូទ័រ មានចំនួន ៧៦២.៥៩៩ក្បាលដី ស្មើនឹង ៨៣% និងការចេញប័ណ្ណកម្មសិទ្ធិចំនួន […]

អាន​បន្ថែម

រដ្ឋបង្កើតសហគមន៍អំបិលខេត្តកំពត កែប ដែលមានផ្ទៃដីជាង ៤ពាន់ហិកតា ដើម្បីលើកកម្ពស់ការផលិត និងអភិរក្ស

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់វិធាននៃការបង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីលើកកម្ពស់ការផលិត ការធ្វើពិពិធកម្មផលិតកម្មអំបិល ការអភិរក្ស និងការអភិវឌ្ឍដីស្រែអំបិល។ នេះបើតាមប្រកាសលេខ១៩៥ MISTI/២០២៣ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ប្រកាសនេះ បានកំណត់ឱ្យគណៈកម្មាការសម្របសម្រួលសហគមន៍អំបិលខេត្តកំពត កែប ត្រូវបានបង្កើតឡើង និងដឹកនាំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងន​វានុវត្តន៍ និងមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត កែប។ គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖ សម្របសម្រួលការបង្កើត និងការគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត កែប ដើម្បីជំរុញការប្រព្រឹត្តទៅ ឬ កិច្ចដំណើរការរបស់សហគមន៍ដោយឯករាជ្យ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ផ្តល់ការគាំទ្រលើផ្នែកបច្ចេកទេស និងក្របខណ្ឌគតិយុត្ត សម្រាប់កិច្ចដំណើរការជាប្រក្រតី និងការពង្រឹង សហគមន៍ ធ្វើអន្តរាគមន៍ និង/ឬ ដាក់ចេញវិធានការក្នុងការដោះស្រាយទំនាស់ ឬ បញ្ហាប្រឈមរបស់ផលិតករ និង សហគមន៍អំបិល ជួយស្វែងរកជំនួយ និងការគាំទ្រដល់សហគមន៍។ បន្ថែមពីនេះ​ […]

អាន​បន្ថែម

រដ្ឋសម្រេចកែ និងបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៣ទីតាំង មានទំហំជាង ៤ម៉ឺនហិកតា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលទំហំ និងបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៣ទីតាំង មានទំហំផ្ទៃដី ៤៦.៩៤៩,៤២ហិកតា ដើម្បីការពារធនធានវប្បធម៌ និងធនធានធម្មជាតិ។ ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិទាំងនេះ ដើម្បីកម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ ម្យ៉ាងតំបន់ទាំងនេះ ជួយលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ទាំងនោះ។ តំបន់បេតិកភណ្ឌធម្មជាតិទាំង ១៣ទីតាំង ដែលត្រូវបានបង្កើត និងកែសម្រួលទំហំ ទាំងនោះរួមមាន៖ – តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ មានផ្ទៃដីទំហំ ៩៨៤,៣១ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែង និងឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង – តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំយាយសំ មានផ្ទៃដីទំហំ ៤១៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ – តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង មានផ្ទៃដីទំហំ ៧៩,៨២ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង – តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង មានផ្ទៃដីទំហំ ១៩ហិកតា […]

អាន​បន្ថែម