កូរ៉េគ្រោងវិនិយោគវិស័យបរធនបាលកិច្ចនៅកម្ពុជា ដើម្បីពង្រីកទីផ្សារមួយនេះឱ្យរិតតែទូលំទូលាយ

​ក្រុមហ៊ុន Mugungwha Trust Co., Ltd. របស់កូរ៉េ មានគម្រោងទៅវិនិយោគលើវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងពង្រីកទីផ្សារបរធនបាលកិច្ចនៅកម្ពុជាឱ្យរិតតែទូលំទូលាយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក Oh Chang-seok ប្រធានក្រុមហ៊ុននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ...

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារប្រកាសឱ្យទៅបង់ពន្ធអចលនទ្រព្យឱ្យបានត្រឹមថ្ងៃទី៣០ កញ្ញា ២០២៤

អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដោយប្រកាសឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានី និង នៅតាមបណ្តាខេត្តទាំងអស់ អញ្ជើញទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នេះបើតាមសេចក្តីជូនដំណឹងលេខ ២៧១៩៩ អពដ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកាសរំលឹកនេះ ក្រោយអគ្គនាយកដ្ឋាន បានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព...

អាន​បន្ថែម

ព្រឹទ្ធសភាអនុម័តច្បាប់ដឹកជញ្ជូនផ្លូវអាកាស ដើម្បីជំរុញនិងពង្រឹងការអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា

ព្រឹទ្ធសភាកម្ពុជា បានឯកភាពអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាផ្លូវការ ខណៈច្បាប់នេះ ត្រូវបានរំពឹងថា នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាកាន់តែប្រសើរ។ ការអនុម័តរបស់ព្រឹទ្ធសភា បានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ សេចក្តីប្រកាសព័ត៌ម...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុមការងារពិសេស ដើម្បីពន្លឿនការងារសវនកម្មពន្ធដារ

រដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជំរុញនិងពន្លឿនការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានកាន់តែឆាប់រហ័ស។ តាមរយៈអនុក្រឹត្យ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចបង្កើតអង្គភាពនេះឡើង គឺជាយន្តការជំរុញ និងពន...

អាន​បន្ថែម

កម្ពុជាចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលសង់មុនថ្ងៃ ១៩ ធ្នូ ១៩៩៧

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលបានសាងសង់មុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ដើម្បីធានាការពារសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់អ្នកកាន់កាប់។ នេះបើតាមប្រកាសលេខ ០៥០ ដនស/ប្រក/ក.ក.ច ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ប្រកាសនេះ ធ្វើឡើងសម្រាប់អគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងដែលខកខានមិនបានចុះបញ្ជីតាមនីតិវិធីនៃការចុះបញ...

អាន​បន្ថែម

រដ្ឋកំពុងរៀបផែនទីបង្ហាញផ្លូវ សម្រាប់គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេភ្ជាប់ជាមួយផ្លូវសមុទ្រ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំសេចក្តីព្រាងក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា ២០២៥-២០៣៣។ នេះបើតាមសេចក្តីប្រកា​ស​ព័ត៌មានរបស់ក្រសួង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីព្រាងនេះ ជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានភាពរីកចម្រើន និ​ង​​ដើម្បីពង្រីក...

អាន​បន្ថែម

រដ្ឋជំរុញអភិបាលរាជធានី-ខេត្ត ត្រូវខំទាក់ទាញគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀននៅកម្ពុជាឱ្យបានច្រើន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការទាក់ទាញ និងគាំទ្រគម្រោងវិនិយោគរបស់ឯកជន លើការបង្កើតមណ្ឌលបន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។ ក្នុង...

អាន​បន្ថែម

កម្ពុជាចេញគោលនយោបាយអភិវឌ្ឍវិស័យយានយន្តអគ្គិសនីជាផ្លូវការ ខណៈបច្ចុប្បន្នមានជិត ៣ពាន់គ្រឿងបានចុះបញ្ជី

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីនៅកម្ពុជា២០២៤-២០៣០ ខណៈយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២.៩៦៨គ្រឿង។ នេះបើតាមសេចក្តីសម្រេចលេខ ១០១ សសរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលនយោបាយនេះ ជ...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា កំពុងព្រាងច្បាប់គ្រប់គ្រងដីចំណីផ្លូវដែក ដើម្បីបំបាត់រាល់ការរំលោភបំពាន

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើសេចក្តីព្រាងអនុក្រឹត្យយស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែ​ក​​ ដើម្បីលុបបំបាត់ការទន្រ្ទានផ្លូវដែក ដែលរាំងស្ទះដល់ការអភិវឌ្ឍ។ នេះបើតាមកិច្ចប្រជុំ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។​ កិច្ចប្រជុំធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៅក្នុងសេចក្តីព្រាងអនុក្រឹត្...

អាន​បន្ថែម

រដ្ឋតម្រូវឱ្យអ្នកដំឡើងសូឡាត្រូវធ្វើស្វ័យប្រកាស គឺដើម្បីរក្សាតុល្យភាពរវាងអ្នកប្រើអគ្គិសនីជារួមនៅទូទាំងប្រទេសកម្ពុជា

ថ្មីៗនេះអាជ្ញាធរអគ្គិសនីកម្ពុជា បានតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យនៅលើដំបូលដែលមិនមានការអនុញ្ញាត អញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យរបស់ខ្លួន។ នេះបើយោងតាមលិខិតលេខ ០៨៥.ផក.២៤. អអក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ លិខិតនេះ បានតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់ ត្រូវដាក់ពាក្យនៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរ...

អាន​បន្ថែម