សម្ដេច៖ ចៅហ្វាយខេត្តត្រូវឈប់ជំពាក់បំណុលក្រុមហ៊ុនសំណង់តាមវិធី «សង់មុន យកលុយក្រោយ»

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តគ្រប់រូប ត្រូវបញ្ឈប់បង្កើតបំណុលជាមួយក្រុមហ៊ុនសំណង់ឯកជន តាមរយៈវិធីសាស្ដ្រដែលឱ្យក្រុមហ៊ុនឯកជនសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាឱ្យសិន ហើយទើបមកទូទាត់លុយតាមក្រោយបែបនេះទៀត។ សម្ដេចបន្តថា គម្រោងដែលសង់រួច បំណុលត្រូវសងរយៈពេល ២០ ឆ្នាំ ហើយជាបន្ទុករបស់រដ្ឋបាលខេត្តជាប់បំណុលទាំងនោះ ដោយរដ្ឋាភិបាលកម្ពុជានឹងមិនជួយសងបំណុលទេ។ ដោយឡែក សម្រាប់គម្រោងដែលចុះកិច្ចសន្យាហើយ តែ...

អាន​បន្ថែម

ក្រសួងដែនដីប្ដេជ្ញាធ្វើការងារធំៗមួយចំនួនឱ្យសម្រេចក្នុងឆ្នាំ ២០២២

នាឆ្នាំថ្មីខាងមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទិសដៅការងារសំខាន់ៗត្រៀមអនុវត្ត សរុប ១៨ ចំណុច ដើម្បីពង្រឹងការងារចុះបញ្ជីដីធ្លី និងគ្រប់គ្រងសំណង់ទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមទិសដៅទាំង ១៨ ការងារសំខាន់ៗទាក់ទិននឹងដីធ្លី និងសំណង់មានដូចជា ៖ -ចុះបញ្ជីក្បាលដីឱ្យបាន១០០% នៃក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី ក្នុងឆ្នាំ២០២២...

អាន​បន្ថែម

រដ្ឋទុកពេល ៣ខែ ចុងក្រោយ ឱ្យម្ចាស់ក្រុមហ៊ុនពង្រឹងសេវាអ៊ីនធេីណិតក្នុងបូរី

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទុករយៈពេល ៣ខែ ចុងក្រោយ ដើម្បីឱ្យប្រតិបត្តិករសេវាអិនធើណេត និងសេវាទូរស័ព្ទ ពិនិត្យ និងកែលម្អ គុណភាពសេវាអ៊ីនធេីណិត និងសេវាទូរសព្ទនៅក្នុងបូរីនានាទាំងអស់ បើផុតកំណត់នេះ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងដូច្នេះ ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តអ៊ីនធេីណិត កាលពីថ្ងៃទី២៥ ខែធ្នូ...

អាន​បន្ថែម

ក្រសួងរៀបចំដែនដី៖ ៣ចំណុចធំៗ ត្រូវបានផ្លាស់ប្តូរ ក្រោយពេលមានច្បាប់ស្ដីពីសំណង់

វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំ២០១៩មក ពិសេសលើអនុវិស័យធំៗ៣។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាជប៉ុន JICA នៅកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ កន្លងមកប្រទេសជប៉ុន បានជួយជ្រោម...

អាន​បន្ថែម

រដ្ឋចេញវិធានការក្ដៅបង្រ្កាបការតភ្ជាប់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ តាមខេត្តព្រំដែន

រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងថ្មីមួយ ដើម្បីបង្ការ និងបង្រា្កបការសាងសង់ ឬតភ្ជាប់ប្រព័ន្ធទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ ក្រោយរកឃើញថាមានសកម្មភាពនេះកើតឡើងជាបន្តបន្ទាប់នៅតាមខេត្តជាប់តាមព្រំដែន។ បើតាមសេចក្តីសម្រេច ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារនេះ មានសមាជិកសរុបចំនួន២៩ រូប ដែលមានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធាន និងមានសមាជិកភាគច្រើនជាអភិបាលរងខេត្តដែលស្ថិតនៅតាម...

អាន​បន្ថែម

តើច្បាប់វិនិយោគថ្មីអនុគ្រោះពន្ធអ្វីខ្លះ? គម្រោងសំណង់ និងអចលនទ្រព្យលើកលែងទេ?

កាលពីពេលថ្មីៗនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ដែលមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម) តើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្វី? តើការលើកទឹកចិត្តពន្ធមានអ្វីខ្លះ? គម្រោងសំណង់ និងអចលនទ្រព្យមានសិទ្ធិទទួលការអនុគ្រោះឬទេ? គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ)...

អាន​បន្ថែម

កម្ពុជាចេញច្បាប់ថ្មីជំរុញ និងសម្រួលការវិនិយោគរួមរវាងរដ្ឋនិងឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ

ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន (ភ.រ.ជ) ត្រូវបានដាក់ឱ្យប្រើប្រាសជាផ្លូវការហើយ ដែលនឹងក្លាយជាចលករថ្មីមួយជួយជំរុញ និងសម្រួលនីតិវិធីនៃការវិនិយោគរវាងរដ្ឋ និងឯកជន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនានា ឱ្យងាយស្រួលជាងមុន។ ភាពជាដៃគូរវាងរដ្ឋ និងឯកជន សំដៅដល់កិច្ចព្រមព្រៀងរវាងភាគីរដ្ឋ និងដៃគូឯកជន ដើម្បីធ្វើការងារស្តារ ជួសជុល ពង្រីក សាងសង់ ប្រតិបត្តិការ និងថែទាំលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬទ្រព...

អាន​បន្ថែម

ប្រកាសថ្មី៖ គម្រោងសំណង់ត្រូវឆ្លងកាត់ការពិនិត្យប្លង់សិន ទើបអាចសុំលិខិតអនុញ្ញាតិសាងសង់បាន

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញប្រកាសថ្មីមួយ តម្រូវឱ្យគម្រោងសំណង់នានា ត្រូវដាក់ប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ឱ្យក្រុមការងារជំនាញរបស់ក្រសួងត្រួតពិនិត្យ និងបញ្ជាក់សិន ទើបអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ ឬលិខិតអនុញ្ញាតផ្សេងទៀតបាន។ បើតាមប្រកាសលេខ ១០៩ ដនស/ប្រ.ក/នី.ក ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ ការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ គឺត្រូវធ្វើជាដាច់ខាត ចំពោះសំណង់គ្រប់...

អាន​បន្ថែម

រដ្ឋាភិបាលដាក់ចេញគោលការណ៍ថ្មីរឹតបន្ដឹងរោងចក្រដើរដោយថាមពលចំហាយ

ក្រសួងរ៉ែ និងថាមពល បានដាក់ចេញប្រកាសថ្មី ទិសដៅរឹងបន្ដឹងការគ្រប់គ្រងរោងចក្រ និងប្រតិបត្តិការថាមពលចំហាយ ដែលតម្រូវឱ្យគ្រប់អាជីវកម្មពាក់ព័ន្ធនឹងវិស័យនេះទាំងអស់ត្រូវសុំច្បាប់អនុញ្ញាតមុន នឹងចាប់ផ្ដើមប្រតិបត្តិការ។ បើតាមប្រកាសលេខ ០៣០៥ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រតិបត្តិការថាមពលចំហាយ សំដៅដល់ការផលិត ការចែកចាយ និងការប្រើប្រាស់ថាមពលចំហាយ។ (ការដុតឥន្ទនៈ ធ្យូងថ្ម ឬចំហេះនានាដើម្បីបង្កើតជាចំហាយទឹក ក្នុ...

អាន​បន្ថែម

សម្ដេច ដាក់បញ្ជាសំខាន់ ៣ ចំណុច ឱ្យក្រសួងដែនដីអនុវត្ត ក្រោយទទួលបានទីស្ដីការថ្មី

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាសំខាន់ៗ ៣ ចំណុច ឱ្យទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្ត ក្រោយទទួលបានទីស្ដីការក្រសួងថ្មីជាផ្លូវការកាលពីព្រឹកមិញនេះ គឺដើម្បីពង្រឹងនិងពង្រឹកការគ្រប់គ្រងដីធ្លីនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព។ ថ្លែងក្នុងពីធីសម្ពោធក្រសួងរៀបចំដែនដីថ្មីនៅខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាថា ការងារសំខាន់ទី១ របស់ក្រសួងគឺ ត្រូវខិ...

អាន​បន្ថែម