អាជ្ញាធររផ្អាកអាជីវកម្មជីករ៉ែខុសច្បាប់លើដីជាង ១៥ហិកតា នៅស្រុកខ្សាច់កណ្ដាល
អាជ្ញាធរខេត្តកណ្តាល បានផ្អាកអាជីវកម្មរណ្ដៅដី មហារដ្ឋា ត្រេដឌីង ទំហំជាង ១៥ ហិកតា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ក្រោយរកឃើញថាប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់កំណត់។ បើយោងតាមកិច្ចចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ១៩ ខែមករា គណៈកម្មការចម្រុះ រកឃើញថា រថយន្តចំនួន ៤ គ្រឿង ដែលបានដឹកដីចេញពីទីតាំងអាជីវកម្មលើសទម្ងន់ ដែលបណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន...
អានបន្ថែមក្រសួងកំពុងពិនិត្យអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករជាចុងក្រោយ ត្រៀមអនុវត្តឆាប់ៗ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងត្រួតពិនិត្យជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ មុននឹងដាក់ឆ្លងគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យឱ្យយោបល់ និងសម្រេច។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា កន្លងទៅ។ សេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុចរិ...
អានបន្ថែមចាប់អនុវត្តហើយ! គ្រប់សំណង់ទាំងអស់ត្រូវត្រួតពិនិត្យនិងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន
ជាក់ស្ដែង ច្បាប់សំណង់ឆ្នាំ ២០១៩ បានកំណត់ថា គ្រប់សំណង់ទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន ប៉ុន្តែច្បាប់ក៏បានទុកពេល ២ ឆ្នាំ ឱ្យម្ចាស់សំណង់នានាធ្វើការសម្របខ្លួន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តការងារនេះយ៉ាងតឹងរឹងហើយ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញថ្ងៃទី ៣០ ធ្នូ ២០២១ ចាប់ពីខែ មករា ឆ្នាំ ២០២២ នេះ...
អានបន្ថែមសម្ដេច៖ ចៅហ្វាយខេត្តត្រូវឈប់ជំពាក់បំណុលក្រុមហ៊ុនសំណង់តាមវិធី «សង់មុន យកលុយក្រោយ»
សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តគ្រប់រូប ត្រូវបញ្ឈប់បង្កើតបំណុលជាមួយក្រុមហ៊ុនសំណង់ឯកជន តាមរយៈវិធីសាស្ដ្រដែលឱ្យក្រុមហ៊ុនឯកជនសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាឱ្យសិន ហើយទើបមកទូទាត់លុយតាមក្រោយបែបនេះទៀត។ សម្ដេចបន្តថា គម្រោងដែលសង់រួច បំណុលត្រូវសងរយៈពេល ២០ ឆ្នាំ ហើយជាបន្ទុករបស់រដ្ឋបាលខេត្តជាប់បំណុលទាំងនោះ ដោយរដ្ឋាភិបាលកម្ពុជានឹងមិនជួយសងបំណុលទេ។ ដោយឡែក សម្រាប់គម្រោងដែលចុះកិច្ចសន្យាហើយ តែ...
អានបន្ថែមក្រសួងដែនដីប្ដេជ្ញាធ្វើការងារធំៗមួយចំនួនឱ្យសម្រេចក្នុងឆ្នាំ ២០២២
នាឆ្នាំថ្មីខាងមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទិសដៅការងារសំខាន់ៗត្រៀមអនុវត្ត សរុប ១៨ ចំណុច ដើម្បីពង្រឹងការងារចុះបញ្ជីដីធ្លី និងគ្រប់គ្រងសំណង់ទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមទិសដៅទាំង ១៨ ការងារសំខាន់ៗទាក់ទិននឹងដីធ្លី និងសំណង់មានដូចជា ៖ -ចុះបញ្ជីក្បាលដីឱ្យបាន១០០% នៃក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី ក្នុងឆ្នាំ២០២២...
អានបន្ថែមរដ្ឋទុកពេល ៣ខែ ចុងក្រោយ ឱ្យម្ចាស់ក្រុមហ៊ុនពង្រឹងសេវាអ៊ីនធេីណិតក្នុងបូរី
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទុករយៈពេល ៣ខែ ចុងក្រោយ ដើម្បីឱ្យប្រតិបត្តិករសេវាអិនធើណេត និងសេវាទូរស័ព្ទ ពិនិត្យ និងកែលម្អ គុណភាពសេវាអ៊ីនធេីណិត និងសេវាទូរសព្ទនៅក្នុងបូរីនានាទាំងអស់ បើផុតកំណត់នេះ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងដូច្នេះ ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តអ៊ីនធេីណិត កាលពីថ្ងៃទី២៥ ខែធ្នូ...
អានបន្ថែមក្រសួងរៀបចំដែនដី៖ ៣ចំណុចធំៗ ត្រូវបានផ្លាស់ប្តូរ ក្រោយពេលមានច្បាប់ស្ដីពីសំណង់
វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំ២០១៩មក ពិសេសលើអនុវិស័យធំៗ៣។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាជប៉ុន JICA នៅកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ កន្លងមកប្រទេសជប៉ុន បានជួយជ្រោម...
អានបន្ថែមរដ្ឋចេញវិធានការក្ដៅបង្រ្កាបការតភ្ជាប់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ តាមខេត្តព្រំដែន
រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងថ្មីមួយ ដើម្បីបង្ការ និងបង្រា្កបការសាងសង់ ឬតភ្ជាប់ប្រព័ន្ធទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ ក្រោយរកឃើញថាមានសកម្មភាពនេះកើតឡើងជាបន្តបន្ទាប់នៅតាមខេត្តជាប់តាមព្រំដែន។ បើតាមសេចក្តីសម្រេច ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារនេះ មានសមាជិកសរុបចំនួន២៩ រូប ដែលមានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធាន និងមានសមាជិកភាគច្រើនជាអភិបាលរងខេត្តដែលស្ថិតនៅតាម...
អានបន្ថែមតើច្បាប់វិនិយោគថ្មីអនុគ្រោះពន្ធអ្វីខ្លះ? គម្រោងសំណង់ និងអចលនទ្រព្យលើកលែងទេ?
កាលពីពេលថ្មីៗនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ដែលមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម) តើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្វី? តើការលើកទឹកចិត្តពន្ធមានអ្វីខ្លះ? គម្រោងសំណង់ និងអចលនទ្រព្យមានសិទ្ធិទទួលការអនុគ្រោះឬទេ? គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ)...
អានបន្ថែមកម្ពុជាចេញច្បាប់ថ្មីជំរុញ និងសម្រួលការវិនិយោគរួមរវាងរដ្ឋនិងឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ
ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន (ភ.រ.ជ) ត្រូវបានដាក់ឱ្យប្រើប្រាសជាផ្លូវការហើយ ដែលនឹងក្លាយជាចលករថ្មីមួយជួយជំរុញ និងសម្រួលនីតិវិធីនៃការវិនិយោគរវាងរដ្ឋ និងឯកជន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនានា ឱ្យងាយស្រួលជាងមុន។ ភាពជាដៃគូរវាងរដ្ឋ និងឯកជន សំដៅដល់កិច្ចព្រមព្រៀងរវាងភាគីរដ្ឋ និងដៃគូឯកជន ដើម្បីធ្វើការងារស្តារ ជួសជុល ពង្រីក សាងសង់ ប្រតិបត្តិការ និងថែទាំលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬទ្រព...
អានបន្ថែម