ច្បាប់ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យថ្មីត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា
អគ្គស្នងការនគរបាលជាតិ និងមជ្ឈមណ្ឌលជាតិ ត្រួតពិនិត្យគុណភាពប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ បានដាក់ឱ្យដំណើរការច្បាប់ស្តីអំពីប្រព័ន្ធសុវត្ថិភាពអគ្គីភ័យថ្មី ក្នុងគោលបំណងការពារអ្នករស់នៅក្នុងអគារ និងទ្រព្យសម្បត្តិ តាមរយៈការកំណត់ស្តង់ដារបច្ចេកទេស។ ច្បាប់ថ្មីនេះ ត្រូវបានចូលជាធរមានកាលពីថ្ងៃទី ១២ ខែសីហា ហើយត្រូវបានណែនាំដល់សាធារណជននៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី ៩ ខែកញ្ញា ដែលរៀបចំឡើងដោយ សមាគម សហគ្រាស បង្ការអគ្គីភ័...
អានបន្ថែមរដ្ឋាភិបាលកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឡឥដ្ឋត្រឹមឆ្នាំ២០២០
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់លុបបំបាត់ឲ្យអស់ ការប្រើប្រាស់កម្លាំងពលកម្មកុមារគ្រប់ទម្រង់នៅតាមសិប្បកម្មឡឥដ្ឋ នៅត្រឹមឆ្នាំ២០២០ខាងមុខ ខណៈការអង្គេតតាមដានធ្វើឡើងតាមបណ្តាសិប្បកម្មផលិតឥដ្ឋកន្លងមក បានរកឃើញថាមានវឌ្ឍនភាពគួរកត់សម្គាល់។ លោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋឱ្យបានត្រឹមឆ្នាំ២០២០ ហើយយុទ្ធនាការខាងល...
អានបន្ថែមសេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ដាក់ឆ្លងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បានដាក់ឆ្លងឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពិភាក្សា សេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ដែលក្រសួងទើបតែបញ្ចប់ការតាក់តែងកាលពីខែកក្កដាកន្លងទៅ។ ថ្លែងនៅក្នុងសេចក្តីថ្លែងហេតុ នៅថ្ងៃអង្គារ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី សំណង់នេះមាន ២២ ជំពូក និង ១១៣មាត្រា ហើយច្បាប់...
អានបន្ថែមក្រសួងរៀបចំដែនដីប្រាប់ឲ្យម្ចាស់សំណង់ទាំងអស់ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យគុណភាព
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីសប្តាហ៍មុនបានប្រាប់ឲ្យម្ចាស់សំណង់ទាំងអស់ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់នៅតាមគម្រោងរបស់ខ្លួន។ វិធានការនេះ ធ្វើឡើងដើម្បីធានាគុណភាព សោភ័ណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ យោងតាមលិខិតចុះថ្ងៃទី ០៨ ខែ សីហា ក្រសួងបានស្នើឲ្យរដ្ឋបាលរាជធានី ខេត្តធ្វើការណែនាំដល់ម្ចាស់សំណង់ទាំង...
អានបន្ថែមក្រសួងមហាផ្ទៃជម្រុញឲ្យម្ចាស់អគារខ្ពស់ៗ ត្រូវគិតគូរសាងសង់ទុកច្រកសុវត្ថិភាពធំទូលាយ
ក្រសួងមហាផ្ទៃ បានជំរុញដល់អ្នកជំនាញឯកទេសស្ថាបត្យកកម្ម និងអ្នកសាងសង់ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យទុកជាមុន នូវរាល់ពេលចេញគម្រោងប្លង់របស់ខ្លួន ដើម្បីបង្ការនៅពេលមានគ្រោះអគ្គិភ័យកើតឡើង ដោយការសិក្សាកន្លែងសម្រាប់ជម្លៀសខ្លួន និងសម្រាប់ក្រុមការងារពន្លត់អគ្កីភ័យធ្វើអន្តរាគមន៍។ ការស្នើរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍សិក្សា រកឃើញថា សំណង់អគារខ្ពស់ៗមួយចំនួន ដែលកំពុង...
អានបន្ថែមរដ្ឋាភិបាលចេញប្រកាសអន្តរក្រសួងថ្មីដើម្បីរឹតបន្តឹងស្តង់ដារសំណង់គ្រប់ប្រភេទ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹង ក្រសួងយុត្តិធម៌ កាលពីថ្មីៗនេះ បានចេញប្រកាសអន្តរក្រសួងស្ដីពីនីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់ ក្នុងគោលបំណងដើម្បីរឹតបន្តឹងស្តង់ដារសំណង់គ្រប់ប្រភេទទាំងអស់នៅកម្ពុជា។ ចុះថ្ងៃទី២ ខែសីហា ប្រកាសមួយនេះ មានគោលបំណង គឺដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍អចលនវត្ថុឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅតាមរយៈការបង្ក...
អានបន្ថែមអនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានទាបជាងស្តង់ដាកំណត់របស់រដ្ឋ
អនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានសំណង់ក្នុងរាជធានី-ខេត្តចំនួនបី គឺមានកម្រិតទាបជាងស្តង់ដាដែលបានកំណត់ដោយរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា ហៅកាត់ថា BWTUC។ ការរកឃើញខាងលើ គឺត្រូវបានផ្សព្វផ្សាយដល់មន្ត្រីរដ្ឋាភិបាល តំណាងក្រុមហ៊ុនសំណង់ តំណាងសហជីព និងកម្មករសំណង់កាលពីថ្ងៃទី ០៨ ខែ សីហា នៅឯភោជនីដ្ឋានទន្លេបាសាក់ ២។ ក្រោមចំណងជើងថា៖ «ការប៉ាន់ប្...
អានបន្ថែមក្រសួងសាធារណការនឹងបង្កើតក្រុមការងារពិសេសដើម្បីត្រួតពិនិត្យការសាងសង់ផ្លូវ
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបង្កើតក្រុមការងារពិសេសមួយ ដើម្បីត្រួតពិនិត្យការងារសាងសង់ផ្លូវនៅកម្ពុជា ក្រោយពីមានក្រុមហ៊ុនត្រួតពិនិត្យ និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ធ្វេសប្រហែសក្នុងការត្រួតពិនិត្យគុណភាពផ្លូវឲ្យស្របតាមស្តង់ដារបច្ចេកទេស នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ និងក្រុមហ៊ុនត្រួតពិនិត្យរួចមកឯកឧត្តម ស៊ុន ចា...
អានបន្ថែមអភិបាលខេត្តប្រាប់ពីវិធានការណ៍ដោះស្រាយបញ្ហាការលិចលង់នៅខេត្តព្រះសីហនុ
អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី ៥ ខែ សីហា បានប្រាប់ឲ្យប្រជាពលរដ្ឋបញ្ឈប់ការរំលោភប្រឡាយដើម្បីកុំឲ្យខេត្តព្រះសីហនុមានការលិចទឹកកាន់តែខ្លាំង ក្រោយពីមានការបង្ហោះរូបភាព និងវីដេអូអំពីសកម្មភាពនៃការលិចលង់ទឹកយ៉ាងខ្លាំងនៅតាមតំបន់នានាក្នុងខេត្តមួយនេះ ។ យោងតាមរូបភាព និងវីដេអូបង្ហោះដោយគណនីហ្វ៊េសប៊ុករបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៩ មានកា...
អានបន្ថែមក្រសួងឧស្សាហកម្មបញ្ជាឲ្យផ្អាកការផ្គត់ផ្គង់ទឹកដល់ការដ្ឋានសំណង់ខុសច្បាប់ទាំងអស់
ក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីថ្ងៃទី ០១ ខែ សីហា បានចេញសេចក្តីណែនាំដល់សមត្ថកិច្ចក្រោមបង្គាប់របស់ខ្លួន ឲ្យផ្អាកការផ្គត់ផ្គង់ទឹកដល់ការដ្ឋានសំណង់ខុសច្បាប់ទាំងអស់ ក្នុងគោលបំណងធានាអាយុជីវិត ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ សេចក្តីណែនាំនេះ គឺសំដៅដល់គ្រប់មន្ទីឧស្សាហកម្ម និងសិប្បកម្ម គ្រប់អង្គភាពរដ្ឋាករទឹកចម្រុះក្រសួង និងគ្រប់ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងឧ...
អានបន្ថែម