ច្បាប់ និងបញ្ញាត្តិ
រដ្ឋលើកលែងបង់ថ្លៃសេវាសំខាន់ចំនួន ៣ ក្នុងវិស័យសំណង់ និងដីធ្លី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចលើកលែងការបង់ថ្លៃសេវាសាធារណៈចំនួន៣ ក្នុងវិស័យសំណង់ និងដីធ្លី។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ៣១២ សហវ.ប្រក.អទច ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ សេវាសាធារណៈទាំង ០៣ ដែលត្រូវទទួលបានការលើកលែងនោះរួមមាន៖ ១. ការផ្តល់គោលការណ៍សាងសង់ និងគោលការណ៍អភិវឌ្ឍន៍ដី ការផ្តល់លិខិតអនុញ្ញាតសាងសង់ និងការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ ចំពោះសំណើសុំសាងសង់អគារមន្ទីរពេទ្យឯកជន សាងសង់អគារសាលារៀនឯកជន និងសាងសង់លំនៅឋានតម្លៃសមរម្យ។ ២. ការចុះបញ្ជីដំបូងលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។ ៣. ការផ្តល់វិញ្ញាបនបត្រវាស់វែងលើកដំបូង សម្រាប់អ្នកវាស់វែងដែលជាមន្ត្រីរាជការ។
អានបន្ថែមសម្តេចតេជោណែនាំជាថ្មីមិនអនុញ្ញាតឱ្យមានក្រុមហ៊ុនផ្តាច់មុខសេវាអ៊ិនធើណែតក្នុងបុរី
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំសាជាថ្មីមិនឱ្យមានក្រុមហ៊ុនលក់ផ្តាច់មុខសេវាទូរស័ព្ទ ឬអ៊ិនធើណែតក្នុងបុរី ឬផ្ទះល្វែង ជាដាច់ខាត។ នេះបើតាមការលើកឡើងរបស់សម្តេច ក្នុងពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។ បន្ថែមពីនេះ សម្តេចក៏បានសំណូមពរ ទៅក្រុមហ៊ុនផ្ទះល្វែង និងតាមបុរីទាំងអស់ ត្រូវតែធ្វើការសហការគ្នា ជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែត ឬក្រុមហ៊ុនទូរស័ព្ទ អាចទៅភ្ជាប់សេវាកម្មជាមួយទីតាំងរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់អ៊ិនធើណែតដល់អតិថិជន ឬក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ឬផ្ទះល្វែងនោះ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ ក៏បានអំពាវនាវឱ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ ត្រូវបង្កើនការលើកអង់តែនរបស់ខ្លួនឱ្យបានច្រើន និងគ្រប់ទីកន្លែង ដើម្បីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងនោះ មានសេវាអ៊ីនធឺណែតប្រើប្រាស់គ្រប់គ្រាន់ផងដែរ។ ក្នុងនោះផងដែរ សម្តេចតេជោ បានបញ្ជាឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះត្រួតពិនិត្យក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណែតមួយ ដែលមានឈ្មោះថា ហូមអ៊ិនធើណែត ដែលតម្លើងសេវាអ៊ីនធឺណែត និងតាមបុរីនានា ខណៈសេវាអ៊ិនធើណែត មានការលំបាកក្នុងការប្រើប្រាស់ ហើយក៏បានអំពាវនាវដល់គ្រប់បុរីទាំងអស់ត្រូវធ្វើតាមការណែនាំរបស់ក្រសួង។ ពាក់ព័ន្ធនឹងបញ្ហានេះ កន្លងមក សម្តេចតេជោនាយករដ្ឋមន្ត្រី ធា្លប់បានដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខតែឯងក្នុងបុរីតទៅទៀត បើពុំនោះទេ នឹងប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណជាក់ជាមិនខានឡើយ។ (អានបន្ថែម)
អានបន្ថែមច្បាប់ថ្មីស្តីពីសារពើពន្ធសំដៅអនុគ្រោះការវិនិយោគ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ
សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលសំដៅដល់ការ អនុគ្រោះនៃបរិយាកាសវិនិយោគនៅកម្ពុជា។ ច្បាប់ថ្មីនេះ ត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ បន្ថែមពីនេះ ច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ត្រូវបានរៀបចំឡើងមាន ២០ជំពូក និង២៥៥មាត្រា ដើម្បីផ្តល់ភាពងាយស្រួលកែលម្អបំពេញចន្លោះខ្វះខាត និងធានាសង្គតភាពជាមួយច្បាប់ និងបទដ្ឋានគតិយុត្តនានា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ច្បាប់ថ្មីនេះ នឹងចូលរួមជំរុញ និងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា បង្កើនភាពអនុគ្រោះនៃបរិយាកាសវិនិយោគ ពង្រឹងកម្រិតអនុលោមភាពសារពើពន្ធ ធានានូវការប្រកួតប្រជែងដោយស្មើភាពគ្នាជាដើម។ ទន្ទឹមនឹងនេះ ក្នុងថ្ងៃជាមួយគ្នានេះដែរ ព្រះមហាក្សត្របានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ដែលមាន ១៥ជំពូក និង ៨៧មាត្រាផងដែរ។ ច្បាប់ថ្មីនេះ បានកំណត់គោលការណ៍សំខាន់ៗអំពីមុខងារ និងការទទួលខុសត្រូវឱ្យដាច់ពីគ្នារវាងស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវលើកិច្ចលទ្ធកម្ម ជូនស្ថាប័នអនុវត្ត ការពង្រឹង និងកែលម្អយន្តការនៃការទទួល និងដោះស្រាយពាក្យបណ្តឹងតវ៉ាលទ្ធកម្មឱ្យឯករាជ្យ និងការបង្កើតឱ្យមានរបបដាក់ទោសទណ្ឌ។
អានបន្ថែមCDC គ្រោងដាក់ឱ្យប្រើប្រាស់ចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស នាពេលខាងមុខ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយនឹងដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់CDC។ ការវិនិយោគនៅតំបន់សេដ្ឋកិច្ច សុទ្ធសឹងជាវិនិយោគលើវិស័យអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សូឡា និងកង់ជាដើម គឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដោយមិនចង់ពឹងផ្អែកតែលើវិស័យស្បែកជើង និងសំលៀកបំពាក់ទាំងស្រុងពេក។ នេះបើតាម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងកម្មវិធី «Cambodia-China Business Leaders Summit» នៅថ្ងៃទី ១៩ ខែឧសភា ឯកឧត្តម ជា វុទ្ធី លើកឡើងថា ច្បាប់នេះ នឹងចូលរួមពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែសម្បូរបែប ការជំរុញការតភ្ជាប់ និងការបង្កើតកម្រងឧស្សាហកម្មជាដើម។ ឯកឧត្តមបន្តថា បច្ចុប្បន្ន ការវិនិយោគនៅកម្ពុជា ពិសេសគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពុងពង្រីក និងធ្វើពិពិធកម្មទៅលើវិស័យផ្សេងៗជាច្រើនទៀត ដូចជាវិស័យអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត ផលិតកម្មកង់រថយន្តគ្រប់ប្រភេទ គ្រឿងសង្ហារឹម សូឡា កង់ សម្ភារតាំងលម្អបុណ្យណូអែល និងផលិតផលផ្សេងៗទៀត សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។ ឯកឧត្តមថ្លែងទៀតថា៖ “វិស័យទាំងនេះ កំពុងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានកំណើនប្រកបដោយចីរភាព និងភាពធន់នឹងវិបត្តិ ដោយមិនពឹងផ្អែកតែលើវិស័យកាត់ដេរ […]
អានបន្ថែមក្រសួង០២ រួមគ្នាអនុវត្តគម្រោងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៣០ ក្នុងខេត្តចំនួន០៧
ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងរួមគ្នាអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ក្នុងតំបន់ការពារធម្មជាតិចំនួន ៣០ ក្នុងខេត្តចំនួន០៧។ នេះបើតាមការលើកឡើងក្នុងវគ្គបណ្តុះបណ្តាលស្តីពី“ការធានាសុវត្ថិភាពបរិស្ថាន និងសង្គម” កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ គម្រោង CSLEP ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ បន្ថែមពីនេះ គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ ស្ថិតក្រោមគម្រោងនេះ តំបន់ការពារធនធានធម្មជាតិទាំងនេះ បានកំពុងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដោយមានការគិតគូពីកត្តាសុវត្ថិភាពបរិស្ថាន និងសង្គម។ ក្រៅពីនេះ ក្នុងការអនុវត្តគម្រោង ក៏មានការវិភាគ និងវាយតម្លៃជាមុនអំពីផលប៉ះពាល់ជាអវិជ្ជមានលើអ្នកពាក់ព័ន្ធ សហគមន៍ស្រ្តី ជនជាតិដើមភាគតិចជាដើម ដូចជា ការបង្កឱ្យមានការរើសអើង រួមទាំងការប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ តំបន់អារក្សអ្នកតា ទ្រព្យសម្បត្តិ កម្មសិទ្ធិដីធ្លី ធនធានធម្មជាតិ ឬជីវៈចម្រុះ […]
អានបន្ថែមរដ្ឋផ្តល់សិទ្ធិឱ្យឯកជនអភិវឌ្ឍដីជាង ១២០០ហិកតា នៅកែបជាក្រុងរណបថ្មី និងតំបន់ទេសចរណ៍
ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក បានទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍបង្កើតទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន ២ទីតាំង ទំហំសរុប ១.២៤៧ហិកតា ស្ថិតនៅតំបន់ឆ្នេរ ក្នុងសង្កាត់កែប ក្រុងកែប និងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បើតាមលិខិតលេខ ២៦៩ សជណ.ដប ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដីពីទីតាំងជ្រៅមកបំពេញទីតាំងរាក់ ចំនួន ២ទីតាំង ទំហំសរុប ១.៤៦៧ហិកតា ក្នុងនោះទីតាំងទី១ ទំហំ ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និង ឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ទំហំ ១.១៧៨ហិកតា ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ទន្ទឹមនឹងនេះ រដ្ឋបានធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋនូវផ្ទៃដីវិនិយោគនេះ ក្នុងនោះ ទីតាំងទី១ […]
អានបន្ថែមរដ្ឋបើកខ្សែរថយន្តក្រុងពិសេសពីរខ្សែ ដើម្បីទស្សនាស៊ីហ្គេមក្នុងរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Express Bus) ចំនួន ២ខ្សែ សម្រាប់បម្រើដល់ការធ្វើដំណើររបស់មហាជន ជាតិ និងអន្តរជាតិ ទៅទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេហ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ខ្សែរត់ពិសេសនេះ នឹងត្រូវរៀបចំដាក់ឱ្យដំណើរការដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ ខ្សែរត់ទាំងពីរនេះ រួមមាន៖ ខ្សែទី១៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់ នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ទីតាំងប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី១ និង ទី២ បន្តដំណើរលើតីរវិថី ព្រះស៊ីសុវត្ថិ, ឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួត នៃកីឡដ្ឋានកងយោធពលខេមរ ភូមិន្ទ(ស្តាតចាស់) បន្ទាប់មកឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួតដាយណូស័រអឹឡាយហ្វ ទីតាំង ប្រកួតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍OCIC ទីតាំងប្រកួតក្នុងបុរីរុងរឿង និងទីតាំងប្រកួតសហភាពសហព័ន្ធយុវជន កម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរតាមផ្លូវជាតិលេខ៦អា, ឈប់នៅទីតាំងប្រកួតវាយកូនហ្គោលហ្គាឌិន […]
អានបន្ថែមរដ្ឋអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍបៃតង
សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំជា ១២គន្ថី និង៨៦៥មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចឯកភាពហើយ ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ សេចក្តីព្រាងក្រមនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងប្រមូលផ្តុំសំយោគនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបន្ស៊ីទៅនឹងតួនាទី ភារកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ងាយស្រួលក្នុងការអនុវត្តមុខងាររបស់ខ្លួន ស្របតាមការរីកចម្រើននៃសង្គមជាតិ។ ក្នុងន័យនេះ សេចក្តីព្រាងក្រមនេះ បានបំពេញបន្ថែមនិងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់និង លិខិតបទដ្ខានពាក់ព័ន្ធជាធរមាន មានជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ក្នុងគោលដៅបន្តជំរុញដំណើរការ អភិវឌ្ឍប្រទេសជាតិនិងការពង្រឹងនីតិរដ្ឋ ទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាព។ ចំណែកអត្ថប្រយោជន៍សំខាន់ៗ ដែលនឹងទទួលបានពីសេចក្តីព្រាងនេះ រួមមាន៖ ពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព កំណត់ទិសដៅរួមជា យុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់បណ្តាក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ បង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង […]
អានបន្ថែមរដ្ឋកាត់ដី ៦៤៩ហិកតា នៅស្រុកទឹកផុសឱ្យឯកជនអភិវឌ្ឍជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ
រាជរដ្ឋាភិបាល បានសម្រេចកាត់ដីចំនួន ៦៤៩ហិកតា ជួលឱ្យក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី ឯ.ក (One Fraternity Co., Ltd.) ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះបើតាមអនុក្រឹត្យលេខ ១៥៤ អនក្រ. បក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ដីនេះ ត្រូវបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងបរិស្ថាន ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល។ កន្លងមក រាជរដ្ឋាភិបាល ក៏ធ្លាប់បានកាត់ដីជាង ២០០ហិកតា ក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ “គិរីរម្យ” ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុន វ័ន ម៉រ (ONE MORE Ltd.) ដើម្បីអភិវឌ្ឍផងដែរ។ (អានបន្ថែម) រូបភាពពី […]
អានបន្ថែម៥ឆ្នាំ អាជ្ញាធរខេត្តស្វាយរៀងចុះបញ្ជីដីបាន ១១៥ភូមិ ចែកប័ណ្ណបានជាង ១៣ម៉ឺនក្បាលដី
រយៈពេល ៥ឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តស្វាយរៀង បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ១១៥ភូមិ ២២ឃុំ សង្កាត់ នៃក្រុងស្រុកទាំង៨។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ១៣៣ ៧៣៧ក្បាលដី ខណៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបានចំនួន ១៨០០៨ក្បាលដី។ បន្ថែមពីនេះ គិតរហូតមកទល់ពេលនេះ អាជ្ញាធរខេត្ត ដែលមានគណៈកម្មការសុរិយោដីជាសេនាធិការ បានដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការបានចំនួន ៣៩៩បណ្តឹង ក្នុងចំណោម ៦៦៣បណ្តឹង ដោយច្រានចោល ១៩៣បណ្តឹង និងបញ្ជូនបន្តទៅថ្នាក់ជាតិ ១៣បណ្តឹង និងបណ្តឹងនៅសល់មានចំនួន ១៤បណ្តឹងតែប៉ុណ្ណោះ។ ក្រៅពីនេះ ខេត្តផ្តល់ដីសម្បទានសង្គមកិច្ច ដោយបានសាងសង់ផ្ទះ ២០០ខ្នងក្នុងដំណាក់កាលទី១ និង២០០ ខ្នងទៀត ក្នុងដំណាក់កាលទី២ ជូនដល់អតីតយុទ្ធជននៅក្នុងស្រុករមាសហែក។ មួយវិញទៀត ខេត្តបានផ្តល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជនចំនួន ៣០០ហិកតា ស្ថិតនៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា […]
អានបន្ថែម