ច្បាប់ និងបញ្ញាត្តិ
៥ឆ្នាំ អាជ្ញាធរខេត្តស្វាយរៀងចុះបញ្ជីដីបាន ១១៥ភូមិ ចែកប័ណ្ណបានជាង ១៣ម៉ឺនក្បាលដី
រយៈពេល ៥ឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តស្វាយរៀង បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ១១៥ភូមិ ២២ឃុំ សង្កាត់ នៃក្រុងស្រុកទាំង៨។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ១៣៣ ៧៣៧ក្បាលដី ខណៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបានចំនួន ១៨០០៨ក្បាលដី។ បន្ថែមពីនេះ គិតរហូតមកទល់ពេលនេះ អាជ្ញាធរខេត្ត ដែលមានគណៈកម្មការសុរិយោដីជាសេនាធិការ បានដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការបានចំនួន ៣៩៩បណ្តឹង ក្នុងចំណោម ៦៦៣បណ្តឹង ដោយច្រានចោល ១៩៣បណ្តឹង និងបញ្ជូនបន្តទៅថ្នាក់ជាតិ ១៣បណ្តឹង និងបណ្តឹងនៅសល់មានចំនួន ១៤បណ្តឹងតែប៉ុណ្ណោះ។ ក្រៅពីនេះ ខេត្តផ្តល់ដីសម្បទានសង្គមកិច្ច ដោយបានសាងសង់ផ្ទះ ២០០ខ្នងក្នុងដំណាក់កាលទី១ និង២០០ ខ្នងទៀត ក្នុងដំណាក់កាលទី២ ជូនដល់អតីតយុទ្ធជននៅក្នុងស្រុករមាសហែក។ មួយវិញទៀត ខេត្តបានផ្តល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជនចំនួន ៣០០ហិកតា ស្ថិតនៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា […]
អានបន្ថែមរដ្ឋសម្រេចលុបអនុក្រឹត្យថ្មី ប្រើអនុក្រឹត្យចាស់វិញ ដើម្បីពង្រឹងការពារត្រីផ្សោតដែលជិតផុតពូជ
រដ្ឋាភិបាលកម្ពុជា បានសម្រេចលុបអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងកំណត់ឱ្យអនុវត្តអនុក្រឹត្យចាស់ដែលចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីការពារការស្លាប់ជាបន្តបន្ទាប់នៃសត្វផ្សោតក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ នេះបើតាមអនុក្រឹត្យលេខ ៨៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ការសម្រេចនេះ ធ្វើឡើងក្រោយពីមើលឃើញថា ការអនុវត្តនូវអនុក្រឹត្យថ្មី ពីខែកុម្ភៈ រហូតមកដល់ខែមេសានេះ ក៏នៅតែមានសត្វផ្សោតស្លាប់ជាបន្តបន្ទាប់ ហើយជាមួយគ្នានឹងការប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារផងដែរ។ (អានបន្ថែម) សម្តចនាយករដ្ឋមន្រ្តីបានលើកឡើងថា សម្តេចបានអនុញ្ញាតឱ្យបងប្អូនប្រជានេសាទធ្វើការរាយមងឡើងវិញ នៅតំបន់ការពារសត្វផ្សោត ប៉ុន្តែហាមដាច់ខាតការរាយមងក្រឡាធំ និងប្រើឧបករណ៍ឆក់ ដែលនឹងនាំឱ្យបាត់បង់សត្វផ្សោតដែលជាសត្វជិតផុតពូជ។ ជាមួយនឹងបញ្ហានេះ សម្ដេចបញ្ជាក់ថា៖ «បញ្ហាអន្លង់ដែលសត្វផ្សោតរស់នៅ ដែលមួយផ្នែកគ្របដណ្ដប់នៅក្នុងខេត្តក្រចេះ និងមួយផ្នែកទៀតនៅក្នុងខេត្តស្ទឹងត្រែង ដោយសារសត្វផ្សោតនេះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការជាប់មង»។ សម្តេចបន្ត សម្តេចបានសម្រេចជ្រើសរើសយកវិធានការមួយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវជម្រើសចំនួន៥ ប៉ុន្តែជម្រើសទី ១ លុបចេញនូវអនុក្រឹត្យថ្មី និងអនុវត្តន៍អនុក្រឹត្យចាស់។ ជាមួយនឹងជម្រើសនេះ សម្តេចបានណែនាំឱ្យពង្រឹងនូវការគ្រប់គ្រងចំពោះឧករណ៍នេសាទដូចជា មងក្រឡាធំ រួមជាមួយនិងការឆក់ ដែលបណ្ដាលឱ្យមានស្លាប់សត្វផ្សោត និងណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ មានការគិតគូរឡើងវិញ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរនេះ គឺធ្វើឡើងដើម្បីធានាបាននូវនិរន្តរភាពសត្វផ្សោត […]
អានបន្ថែមសាលាដំបូងរាជធានីភ្នំពេញនឹងប្តូរទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍ OCIC ចាប់ពីថ្ងៃទី១២ ខែមិថុនា តទៅ
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្តូរទៅទីតាំងថ្មីចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ សាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្តូរពីអគារលេខ២៥ ផ្លូវ២៧១ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក៏ត្រូវបានប្តូរទីតាំងរបស់ខ្លួនពីបរិវេណទីស្តីការក្រសួងយុត្តិធម៌ ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍ OCIC តាំងពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា អគារសាលាយុត្តិធម៌ថ្មី នៅតំបន់អភិវឌ្ឍន៍ OCIC មានកម្ពស់ ៧ជាន់ និងមានផ្ទៃក្រឡាសរុប ១៩ ៩៥៦ម៉ែត្រការ៉េ ដែលត្រូវបានបើកការដ្ឋានចាប់តាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (អានបន្ថែម)
អានបន្ថែមរដ្ឋដាក់ចេញវិធានការ ៨ចំណុច ដើម្បីគាំទ្រការអភិវឌ្ឍវិស័យសំណង់ និងបុរី
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការជាកញ្ចប់ចំនួន ៨ចំណុច ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ខណៈសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ វិធានការ ជាកញ្ចប់ទាំងនោះរួមមាន៖ ១. បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្ដល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ ដោយឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំយ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ២០២៤។ ២. បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១លានដុល្លារ និងពី ២៤ខែ ដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១លានដុល្លារ។ ៣. ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។ ៤. បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤។ (អានបន្ថែម) ៥. បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ […]
អានបន្ថែមរដ្ឋបើកឱ្យប្រើស្ពានខ្សែកាបថ្មីឆ្លងទន្លេសាបជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១០ មេសានេះតទៅ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងទន្លេសាបស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី១០ ខែមេសា នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទចរាចរឆ្លងកាត់ស្ពានដែកបេឡេឫស្សីកែវផងដែរ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពីស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ស្ពានដែកបេឡេនោះ។ គួរបញ្ជាក់ថា ស្ពានបេតុងថ្មីនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ នឹងត្រូវចំណាយពេលប្រហែល ២៨ ខែ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយថវិកាអស់ ៣៥លានដុល្លារអាមេរិក។ (អានបន្ថែម) ថ្មីៗនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏ទើបតែបានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នកាលពីថ្ងៃទី0១ មីនា ២០២៣នេះផងដែរ។ (អានបន្ថែម)
អានបន្ថែមរយៈពេល៥ឆ្នាំ ខេត្តមណ្ឌលគិរីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានជាង ៤លានហិកតា
នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ មានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តមណ្ឌលគិរីសម្រេចបានចំនួនសរុប ៤៨ភូមិ ដែលស្មើនឹងប្រមាណ ៤លានហិកតា និងចុះបញ្ជីដីធ្លីជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានបានចំនួនសរុបចំនួនជាង ៥ម៉ឺនហិកតា។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តមណ្ឌលគិរីសម្រេចបានចំនួន ៤៨ភូមិ សម្រេចការចេញប័ណ្ណបានចំនួន ១០ភូមិ ស្មើនឹង ២.៩៦៩ប័ណ្ណ សម្រាប់ប្រជាពលរដ្ឋចំនួន ២.០៦៣ គ្រួសារ ស្មើនឹងទំហំផ្ទៃដីសរុបចំនួន ៤.៨២៤.២៣៣ហិកតា។ ឯកឧត្តម បានបន្តថា ជាមួយគ្នានេះដែរ ក៏មានការចុះបញ្ជីជនជាតិដើមភាគតិច ដែលមានចំនួនសរុប ១២សហគមន៍ ហើយគ្រោងបញ្ចប់ការបិទផ្សាយជាស្ថាពរឆាប់ៗនេះ។ ក្រៅពីនេះ អាជ្ញាធរខេត្តបានចុះបញ្ជីជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន លើផ្ទៃដីច្រើនហិកតា រួមមាន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ១៣ក្រុមហ៊ុន ចេញបានចំនួន ៦ក្រុមហ៊ុន ស្មើរហ្នឹង ៤៧បណ្ណ […]
អានបន្ថែមរដ្ឋចេញវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ
រាជរដ្ឋាភិបាលដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ នេះបើតាមលិខិតលេខ ៣៥៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ វិធានការជាកញ្ចប់នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹមនិយមន័យ និងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងចាប់ពីឆ្នាំ២០១៦ មក ក្នុងខេត្តព្រះសីហនុ។ ក្នុងនោះ រដ្ឋបានកំណត់នូវនិយមន័យពាក្យ “គម្រោងវិនិយោគជាប់គាំង” សំដៅលើគម្រោងវិនិយោគសាងសង់នានា ជាអាទិ៍ សណ្ឋាគារ មជ្ឈមណ្ឌល ពាណិជ្ជកម្ម អគារស្នាក់នៅរួម មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និង កាស៊ីណូ ជាដើម ដែលបានសាងសង់ ហើយបានផ្អាក ឬ ពន្យារ ឬ បញ្ឈប់ការសាងសង់ និង/ ឬ ពុំមានសកម្មភាពវិនិយោគ ឬ ធុរកិច្ច ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦។ ទន្ទឹមនឹង រដ្ឋបានដាក់ចេញវិធានការទូទៅសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងមានដូចជា៖ ការកំណត់អត្តសញ្ញាណ កំណត់តំបន់ សិក្សា និងវិភាគ បង្កើតកម្មវិធីផ្សព្វផ្សាយ […]
អានបន្ថែម៥ឆ្នាំ រតនគីរីចុះបញ្ជីដីធ្លីបានជាង ៣ម៊ឺនក្បាលដី ខណៈក្រុងបានលុងនឹងសម្រេចឱ្យបាន១០០% ក្នុងខែមេសានេះ
ក្នុងរយៈពេល៥ឆ្នាំ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រេចបានចំនួនជាង ៣២.០០០ក្បាលដី នៅទូទាំងខេត្តរតនគីរី ខណៈរដ្ឋបាលខេត្តបេជ្ញាធ្វើការចុះបញ្ជីដីធ្លីក្នុងក្រុងបានលុង ឱ្យបានចប់ជាស្ថាពរនៅដំណាច់ ខែមេសា នេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី នៅថ្ងៃទី៤ខែ មេសា ឆ្នាំ២០២៣។ លោកប្រធានមន្ទីរបានឱ្យដឹងថា ពាក់ព័ន្ធការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បាននិងកំពុងជុំវិញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តរតនគី ដោយគិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ឆ្នាំ២០២៣ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តបានជាង ៣២.០០០ក្បាលដី ដោយក្នុងនោះ បានដំណើរការអនុវត្តក្នុងភូមិចំនួន ២៣ភូមិ ដែលគ្រប់ដណ្តប់ទៅលើក្រុង១ និងស្រុកចំនួន ២ គឺក្រុងបានលុង ស្រុកអូរយ៉ាដាវ និងស្រុកអូរជុំ។ លោកបន្តថា គិតមកដល់ពេលនេះ ការចុះបញ្ជីដីធ្លីក្នុងក្រុងបានលុង សម្រេចបាន ៩៥ភាគរយ គ្រោងនឹងប្រកាសបញ្ចប់ទាំងស្រុងនៅចុងខែមេសានេះ ហើយទិសដៅបន្តនឹងទៅកាន់ស្រុកបរកែវផងដែរ។ ដោយឡែកពាក់ព័ន្ធការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច គិតមកបច្ចុប្បន្នសម្រេចបាន ២៧សហគមន៍ ហើយការចុះបញ្ជីដីរដ្ឋ បច្ចុប្បន្នចុះបញ្ជីដីធ្លីបានចំនួន ២៥ក្រុមហ៊ុនសម្បទានដី នៅទូទាំងខេត្តសរុបជាង៩ម៉ឺនហិកតា ឬស្មើ៣៣៨ប័ណ្ណកម្មសិទ្ធ។ គួរបញ្ជាក់ដែរថា រយៈពេល៥ឆ្នាំមកនេះ […]
អានបន្ថែមគិតត្រឹម២០២២ ខេត្តសៀមរាបចេញប័ណ្ណកម្មសិទ្ធិដីធ្លីបានជាង ១៥ម៉ឺនក្បាលដី
តាំងពីចាប់ផ្តើមអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០០៤មក ខេត្តចុះបញ្ជីបានចំនួនជាង ១៥ម៉ឺនក្បាលដី ខណៈ៥ឆ្នាំចុងក្រោយ គិតពីឆ្នាំ២០១៨ ដល់២០២៣ អាជ្ញាធរខេត្តសៀមរាបបានចេញប័ណ្ណកម្មសិទ្ធដីធ្លីបានចំនួនសរុប ៤៨,៤៧៦ប័ណ្ណ ដោយបានអនុវត្តនៅក្រុង-ស្រុកចំនួន០៦ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តមបញ្ជាក់ថា គិតតាំងពីពេលចាប់ផ្តើមអនុវត្តឆ្នាំ២០០៤ មកទល់ពេលនេះ ខេត្តចុះបញ្ជីបានចំនួន ១៥២.២៩១ក្បាលដី នៃភូមិ១៦៧ភូមិ បានចេញប័ណ្ណ ៨១.៦៤៤ប័ណ្ណ នៃភូមិ ៨៧ភូមិ នៅសល់ ៧០.៦៤៧ក្បាលដី ដោយសារព្រំប្រទល់កំណត់តំបន់១ និងតំបន់២ នៃអាជ្ញាធរបឹងទន្លេសាប មិនទាន់បានកំណត់ច្បាស់លាស់ និងមួយចំនួនទៀតដោយសារក្រោយបិទផ្សាយ មានបណ្ដឹងតវ៉ា និងមិនទាន់ដោះស្រាយរួច។ ឯកឧត្តមបន្តថា ការងារដីសម្បទានសង្គមកិច្ច ខេត្តបានចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅឃុំឃុនរាម ស្រុកបន្ទាយស្រី បានចំនួន ១៥០គ្រួសារ។ ប្រជាពលរដ្ឋរស់នៅតំបន់មិនរៀបរយលើដីចំណីផ្លូវ និងប្រឡាយប៉ះពាល់ដល់ការសាងសង់ហេដ្ឋារចនា សម្ព័ន្ធ ខេត្តចំនួន ៧៥គ្រួសារ ទទួលបានដីសម្បទានសង្គមកិច្ច និងលំនៅឋាន។ ឯកឧត្តមទៀតបន្ថែមថា សម្រាប់ការងាររៀបចំដែនដី នគរូបនីយកម្ម មន្ទីរបានសម្រេចលទ្ធផលប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥ […]
អានបន្ថែមការចុះបញ្ជីដីធ្លីទូទាំងប្រទេសសម្រេចបាន៩៧% ខណៈនាយករដ្ឋមន្រ្តីជំរុញបញ្ចប់ឱ្យអស់ក្នុងឆ្នាំនេះ
គិតរហូតមកទល់បច្ចុប្បន្ន ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសកម្ពុជាដំណើរការបានចំនួនជាង៩៧ភាគរយហើយ ក្នុងចំណោមដីធ្លីចំនួន ៧លានក្បាលដី ដោយកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានចប់ ១០០ភាគរយ ក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយលោកស្រី KAMEI Haroku ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្ដមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានដំណើរការចុះបញ្ជីដីធ្លីបាន ៩៧,២% លើ ៧លានក្បាលដី នៅទូទាំងប្រទេសហើយ។ ឯកឧត្ដមបន្តថា លទ្ធផលសម្រេចបាននេះ មិនត្រឹមតែអាចផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋបានយូរអង្វែងប៉ុណ្ណោះទេ តែក៏អាចផ្តល់ជាទំនុកទុកចិត្តដល់អ្នកវិនិយោគផងដែរ។ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ ដោយត្រូវតែខិតខំធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីឱ្យបាន ១០០ភាគរយ នៅក្នុងឆ្នាំ២០២៣៕ (អានបន្ថែម)
អានបន្ថែម