រដ្ឋគ្រោងដាក់ស្រឡាងនៅកោះនរា ទៅជ្រោយចង្វារ ដើម្បីសម្រួលចរចរណ៍នៅស្ពានមុន្នីវង្ស

រដ្ឋបាលរាជធានីភ្នំពេញ ចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សិក្សាដាក់ស្រឡាងបន្ថែមនៅកោះនរា ឆ្ពោះមកកោះពេជ្រ ដើម្បីប្រជាពលរដ្ឋអាចធ្វើដំណើរបានមួយផ្លូវទៀត គឺពីកោះនរា ទៅតំបន់ជ្រោយចង្វារ (សណ្ឋារគាររ៉េស៊ីដង់សុខាភ្នំពេញ)។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ នេះជាវិធានការថ្មី ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស។ បន្ថែមពីនេះ អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ន្ធការដ្ឋានឱ្យបានតូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ។ មួញវិញទៀត ប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ។ ក្រៅពីវិធានការទាំងនេះ ប្រជាពលរដ្ឋ អាចប្រើប្រាស់ App Google Maps ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដោយប្រើប្រាស់ផ្លូវផ្សេងជំនួសវិញ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ត្រូវប្រើប្រាស់រយៈពេលក្នុងការសាងសង់រយៈពេល ៣៦ខែ និងចំណាយថវិកាជាង ៣៦លានដុល្លារអាមេរិក។ (អានបន្ថែម)

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ ខេត្តតាកែវចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋបានជាង ៦០ម៉ឺនប័ណ្ណ

គិតត្រឹមឆ្នាំ២០២២ រដ្ឋបាលខេត្តតាកែវបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតនៅក្នុង ៨៤ឃុំ-សង្កាត់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី២ខែ មិនា។ ឯកឧត្តមបានឱ្យដឹងថា ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គិតមកទល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតក្នុង ៨៤ឃុំ-សង្កាត់។ ដោយឡែក រយៈពេល៥ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨-២០២២ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ១៦៥.២២០ប័ណ្ណ ខណៈក្រុមការងារបានចុះអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធសម្រេចបានភូ​មិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥  ។ឯកឧត្តមបានឱ្យដឹងទៀតថា ក្នុងរយៈពេល ៥ឆ្នាំនេះដែរ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានដំណើរការអនុវត្តក្នុងភូ​មិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥ ជាមួយគ្នានេះ ចំពោះការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ រដ្ឋបាលខេត្តបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យបានចំនួន ២៧៥ក្បាលដី ហើយបើគិតពីពេលចាប់ផ្តើមរហូតដល់បច្ចុប្បន្នបានចំនួន ៣៣.៣២០ប័ណ្ណផងដែរ។

អាន​បន្ថែម

កម្ពុជាចេញប្រភេទទិដ្ឋាការឆ្លងកាត់រយៈពេលខ្លីដល់ភ្ញៀវទេសចរដែលចូលមកទស្សនាកម្ពុជាតាមនាវា

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យមានការស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ ក្នុងរយៈពេលខ្លី (ប្រភេទ D) សម្រាប់ភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រទេសកម្ពុជាតាមនាវាទេសចរណ៍បានរយៈពេល ៥ថ្ងៃ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅទី២៨ ខែកុម្ភៈឆ្នាំ២០២៣ បានឱ្យដឹងថា ទេសចរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់កម្ពុជាតាមរយៈនាវាទេសចរណ៍ ហើយចូលមកទស្សនាកិច្ចកម្ពុជាក្នុងរយៈពេលខ្លី ត្រូវបានអនុញ្ញាតឱ្យស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ (D) ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅ។ ក្រសួងទេសចរណ៍បញ្ជាក់ថា ប្រភេទទិដ្ឋាការឆ្លងកាត់ (D) ត្រូវបានផ្តល់ជូនសម្រាប់ជនបរទេសមិនមែនអន្តោប្រវេសន្ត ដែលជាអ្នកដំណើរឆ្លងកាត់ អ្នកបើកបរ បុគ្គលិក និយោជិត និងកម្មករលើយានយន្ត រថភ្លើង នាវា ឬយន្តហោះនិងអាចស្នាក់នៅក្នុងកម្ពុជាបានរយៈពេល ៥ (ប្រាំ) ថ្ងៃ ស្របតាមអនុក្រឹត្យលេខ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្តីពី “បែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ និងស្នាក់អាស្រ័យ នៅព្រះរាជាណាចក្រកម្ពុជា”។ ការប្រកាសអនុញ្ញាតិទិដ្ឋាការប្រភេទខ្លីនេះ ក្រោយមានលំហូរនៃទេសចរបរទេសយ៉ាងច្រើន​ធ្វើដំណើរចូលមកកាន់កម្ពុជា តាមរយៈផ្លូវទឹក ជាពិសេសមកកាន់ខេត្តព្រះសីហនុ តាមកប៉ាល់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេល០៣ឆ្នាំកន្លងមកនេះ។ គិតចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២មកទល់ពេលនេះ […]

អាន​បន្ថែម

រដ្ឋនឹងលើកលែងពន្ធ៥ឆ្នាំដល់គ្រឹះស្ថានសិក្សារទូទាំងប្រទេស តែមិនមែនពន្ធអចលនទ្រព្យទេ!

រាជរដ្ឋាភិបាល បានសម្រេចផ្តល់ការអនុគ្រោះដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស នូវការបង់បន្ធលើប្រាក់​ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ដំណាច់ឆ្នាំ២០២៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ទោះបីជាយ៉ាងនេះក៏ដោយ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវតែបង់ពន្ធលើអចលនទ្រព្យ ពន្ធកាត់ទុកលើការជួលទីតាំង ព្រមទាំងពន្ធប៉ាតង់ និងពន្ធលើប្រាក់បៀរវត្សផងដែរ។ បន្ថែមពីនេះ គ្រឹះស្ថានសិក្សា ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់កាប់បញ្ចីកា គណនេយ្យឱ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិតប្រកាសពន្ធប្រចាំខែ និងពន្ធប្រចាំឆ្នាំតាមច្បាប់ជាធរមាន។

អាន​បន្ថែម

ADB ផ្តល់អនុសាសន៍ដល់កម្ពុជាក្នុងការប្រមូលពន្ធអចលនទ្រព្យ ខណៈចំណូលពន្ធនេះស្ថិតនៅកម្រិតទាប

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកសិក្ខាសាលាចែករំលែកចំណេះដឹង និងពិភាក្សាពីលើការគ្រប់គ្រងពន្ធអចលនទ្រព្យនៅកម្ពុជា ខណៈចំណូលពីពន្ធនេះនៅមានកម្រិតទាបនៅឡើយ។ នេះបើតាមសិក្ខាសាលា កាលពីថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ធនាគារ ADB បានរៀបចំសិក្ខាសាលានេះឡើង ដើម្បីពិភាក្សាលើការពង្រឹងការគ្រប់គ្រងពន្ធអលនទ្រព្យ ជំរុញបង្កើនចំណូលសម្រាប់ថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ សិក្ខាសាលានេះ បានចែករំលែកនូវលទ្ធផលនៃការសិក្សាវាយយតម្លៃលម្អិតជាមួយនឹងគោលនយោ​បា​យ រួមទាំងអនុសាសន៍របស់រាជរដ្ឋាភិបាល ដែលរួមបញ្ជូលទាំងការបង្កើតនូវស្តង់ដារនៃទម្រង់ការវាយតម្លៃអចលនទ្រព្យ និងដំណើរការនៃការប្រមូលពន្ធដែលមានភាពសាមញ្ញ និងងាយស្រួល។ ក្រៅពីនេះ សិក្ខាទាំងមូលបានប្រមូលនូវធាតុចូលសំខាន់ៗពីការសិក្សាស្រាវជ្រាវរបស់អ្នកពាក់ព័ន្ធ ព្រមទាំងពិភាក្សាលើជំហានត្រូវអនុវត្តបន្តទៀតនូវអនុសាសន៍ដែលបានដាក់ចេញក្នុងសិក្ខាសាលានេះ។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកស្រី Jyotsana Varma ជាប្រធានធនាគារ ADB ប្រចាំប្រទេសកម្ពុជា​ បានកត់សម្គាល់ឱ្យដឹងថា ចំណូលពន្ធសរុបរបស់កម្ពុជា មានការកើនឡើងខ្ពស់​ តែចំណូលពន្ធអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅមានកម្រិតទាបនៅឡើយ។ លោកស្រី បានបញ្ជាក់ថា ពន្ធទាំងនេះ ជាប្រភពដ៏សំខាន់សម្រាប់អភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព និងជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩។

អាន​បន្ថែម

រដ្ឋប្រកាសបើកឱ្យប្រើស្ពានអាកាសឬស្សីកែវបណ្តោះអាសន្ន ខណៈសំណង់សម្រេចជិត១០០ភាគរយ

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នចាប់ពីថ្ងៃទី0១ មីនា ២០២៣នេះតទៅ ខណៈបច្ចុប្បន្នសំណង់ស្ពានសម្រេចការសាងសង់បានស្ទើរតែ ១០០ភាគរយទៅហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ កុម្ភៈ ២០២៣។ តាមលិខិតដដែល បានបញ្ជាក់ថា សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញគោលការណ៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបើកស្ពានអាកាសឬស្សីកែវ ឱ្យពលរដ្ឋអាចប្រើប្រាស់ជាបណ្តោះអាសន្នបានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅនេះ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ស្ពានអាកាសឬស្សីកែវ សម្រេចបានស្ទើរតែ ១០០ភាគរយហើយ នៅសស់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ជប់ការដ្ឋានសាងសង់ទាំងស្រុងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ គួររម្លឹកថា គម្រោងស្ពានអាកាសឬស្សីកែវនេះមានបណ្តោយប្រវែង ៤៨៣ម៉ែត្រ និងទទឺង ១៥,៨ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

អាជ្ញាធរខេត្តកោះកុងសម្រេចការចុះបញ្ជីដីបានជាង ១៤ម៉ឺនក្បាល ក្នុងរយៈពេល៥ឆ្នាំ

អាជ្ញាធរខេត្តកោះកុង បានចុះបញ្ជីដីមានជាលក្ខណៈប្រព័ន្ធបានចំនួនសរុបប្រមាណ ១៤០.៤៥១ប័ណ្ណ។ នេះបើតាមសន្និ​សី​ទ​សារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តបានចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំបានចំនួន ២៦៧ប័ណ្ណ។ មួយវិញទៀត ខេត្តបានចុះបញ្ជីដីតាមបទបញ្ជាលេខ ០១ បប បានចំនួនសរុប ៤៧៤៥ប័ណ្ណ។ ចំណែកការចុះបញ្ជីដីរដ្ឋវិញ ខេត្តសម្រេចបានចំនួន​ ២៧ប័ណ្ណ។ ដោយឡែក រដ្ឋាភិបាលក៏បានកាត់ដីមួយចំនួនចេញពីតំបន់ការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងដីពីក្រសួងកសិកម្មនៅក្នុងខេត្តកោះកុង ឱ្យទៅជាដីបម្រុងរដ្ឋសរុបចំនួន ១៥ម៉ឺនហិកតា ដែលរហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តក៏បានចែកជូនប្រជាជនអស់ចំនួនជាង ៥ ម៉ឺនហិកតាហើយ។​ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋកាត់ដី ១៥ម៉ឺនហិកតា នៅខេត្តកោះកុងទុកជាដីបម្រុងរដ្ឋ

រដ្ឋាភិបាលបានកាត់ដីពីតំបន់ការពារបរិស្ថានរបស់ក្រសួងបរិស្ថាន និងដីពីក្រសួងកសិកម្មនៅក្នុងខេត្តកោះកុង ទៅជាដីបម្រុងរដ្ឋសរុបចំនួន ១៥ ម៉ឺនហិកតា ដែលរហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកជូនប្រជាជនអស់ចំនួនជាង ៥ ម៉ឺនហិកតាហើយ។​ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ថា នៅក្នុងអនុក្រឹត្យបានកំណត់ថាឲ្យកាត់ដីទំហំ ១២៦.០០០ ហិកតាពីតំបន់ការពារបរិស្ថាននៃក្រសួងបរិស្ថាន សម្រាប់ធ្វើជាដីឯកជនរបស់រដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្តែងក្នុងខេត្ត។ (អានបន្ថែម) លោកអភិបាលរងបន្តថា ក្រៅពីដីធ្លីបម្រុង ដែលបានមកពីតំបន់ការពារបរិស្ថាន រដ្ឋបាលខេត្តកោះកុងក៏មានដីបម្រុងប្រមាណជាង ២.៥០០០ហិកតា បានមកពីដីធ្លីកសិកម្ម ដែលនាំឱ្យចំនួនដីបម្រុងសរុបកើនដល់ជាង ១៥០.០០០ ហិកតា។ ក្នុងនោះ ក្រោយពីការកាត់ជ្វៀលដីធ្លីពីតំបន់ការពារបរិស្ថានចំនួន ៨ តំបន់ រដ្ឋបាលខេត្តកោះកុងបានដាក់ដីបម្រុងចំនួន ៣៧.០០០ ហិកតា ក្នុងគម្រោងរេដបូកឥណទានកាបូនផងដែរ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ក្នុងចំណោមដីបម្រុងសរុបនោះ រដ្ឋបាលខេត្តបានចេញបណ្ណកម្មសិទ្ធិ បានប្រមាណជាង ៥ម៉ឺនហិចតា និងនៅសល់ប្រមាណជាង ៩ ម៉ឺនហិចតាទៀត។ លោកបានបន្តថា “យើងកំពុងតែបន្តចុះបញ្ជីដីធ្លីជាប្រព័ន្ធទៅដល់បងប្អូនប្រជាពលរដ្ឋបន្តទៀត។ ឥឡូវក្រុមចុះបញ្ជីជាប្រព័ន្ធរបស់យើងមានចំនួន ៤ក្រុម សម្រាប់ធ្វើការនៅក្នុងខេត្តកោះកុង”។ […]

អាន​បន្ថែម

រដ្ឋប្រកាសបង្កើតភូមិថ្មីចំនួន៣០ ដោយបំបែកចេញពីភូមិចាស់ក្នុងខេត្តកំពង់ចាម

ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពីការបង្កើតភូមិថ្មីចំនួន ៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម ដោយបំបែកចេញពីភូមិមួយចំនួន នៅក្នុងក្រុងកំពង់ចាម និងស្រុកចំនួន៥ គឺស្រុកកោះសូទិន ស្រុកកងមាស ស្រុកបាធាយ ស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម។ សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែទើបតែចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្នុងនោះ ក្រុងកំពង់ចាម នឹងមានភូមិថ្មីចំនួន២ បន្ថែមទៀត គឺភូមិបឹងកុកទី៣ ដោយបំបែកចេញពីភូមិបឹងកុកទី២ នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម និងភូមិទី៦ «ក» ដោយបំបែកចេញពីភូមិទី៦ នៃសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ស្រុកកោះសូទិន នឹងមានភូមិថ្មីចំនួន១ គឺ ភូមិទី១៥ ដោយបំបែកចេញពីភូមិទី១៣ នៃឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ស្រុកកងមាស នឹងមានភូមិថ្មីចំនួន៨ បន្ថែមទៀត គឺភូមិបឹងត្រាវត្បូង និងភូមិបឹងត្រាវជើង ដែលបំបែកចេញពីភូមិបឹងត្រាវ នៃឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ភូមិព្រែកគ្រួសកើត និង ភូមិព្រែកគ្រួសលិច […]

អាន​បន្ថែម

តើតំបន់ការពារធម្មជាតិចែកជាប៉ុន្មានតំបន់? តើពលរដ្ឋអាចកាន់កាប់ដីក្នុងតំបន់នេះបានដែរទេ?

ប្រទេសកម្ពុជា ពោរពេញដោយធនធានធម្មជាតិយ៉ាងសំបូរបែបទាំងលើគោក ក្នុងទឹក និងក្រោមដី។ ធនធានធម្មជាតិទាំងនេះ ត្រូវបានការពារដោយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលបានក្លាយជាតំបន់ការពារធម្មជាតិ។ សារណៈជនទាំងអស់ គួរមានការយល់ដឹង និងចូលរួមការពារ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ទាំងនេះ គួរយល់ពីអ្វីខ្លះ ដែលច្បាប់បានកំណត់ ចៀសវាងការប្រើប្រាស់ខុស ឬមានការរំលោភបំពានលើតំបន់នោះ។ បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានកំណត់ឱ្យដឹងថា តំបន់ការពារធម្មជាតិ សំដៅដល់តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជា ៨ ប្រភេទ រួមមាន ១​​/ តំបន់ឧទ្យានជាតិ ២/ តំបន់ដែនជម្រកសត្វព្រៃ ៣/ តំបន់​ការពារទេសភាព ៤/ តំបន់ប្រើប្រាស់ច្រើនយ៉ាង ៥/ តំបន់រ៉ាមសារ ៦/ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល ៧/ តំបន់បេតិកភណ្ឌធម្មជាតិ ៨/ តំបន់ឧទ្យានជាតិសមុទ្រ។ តំបន់ការពារធម្មជាតិនីមួយៗ បែងចែកចេញជា ០៤តំបន់គ្រប់គ្រង ដូចខាងក្រោម៖ ១. តំបន់ស្នូល៖ ជាតំបន់គ្រប់គ្រងដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សប្រភេទសត្វ […]

អាន​បន្ថែម