ច្បាប់ និងបញ្ញាត្តិ
កម្ពុជា និងADB រួមគ្នាជំរុញដាក់ដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ
ក្រសួងយុត្តិធម៌ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា។ ថ្លែងក្នុងពិធីកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មមួយដែលមានតម្លាភាព គុណភាព និងភាពត្រឹមត្រូវ សំដៅលើកកម្ពស់ជំនឿទុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាកាសល្អសម្រាប់ការវិនិយោគនៅកម្ពុជា គឺជាអាទិភាពការងារ និងជាការប្តេជ្ញាចិត្តខ្ពស់មួយរបស់ក្រសួងយុត្តិធម៌។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដរាបណាតុលាការពាណិជ្ជកម្មមិនអាចធានាបាននូវតម្លាភាព គុណភាព និងភាពត្រឹមត្រូវនេះទេ តុលាការនេះនឹងមិនត្រូវបានដាក់ឱ្យដំណើរការនោះទេ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ADB នឹងចូលរួមលើការរៀបចំក្របខណ្ឌគតិយុត្តមួយ ដើម្បីធានាឱ្យមានតុលាការពាណិជ្ជកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាព និងមានជំនឿទុកចិត្តនៅកម្ពុជា ស្របតាមគោលបំណង និងចក្ខុវិស័យរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាការចូលរួមលើកកម្ពស់សមត្ថភាពរបស់ចៅក្រមពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្មផងដែរ។ ជាមួយនឹងកិច្ចសហការនេះ ក្រសួងយុត្តិធម៌សង្ឃឹមថានឹងទទួលបាននូវសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម ដែលមាននីតិវិធីច្បាស់លាស់និងឆាប់រហ័ស មានតម្លាភាព និងផ្តល់ភាពងាយស្រួលក្នុងការអនុវត្ត ដើម្បីបង្កើនជំនឿទុកចិត្តលើការកាត់ក្តីវិវាទពាណិជ្ជកម្ម។ ដោយបានថ្លែងក្នុងសិក្ខាសាលាស្ដីពី «ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា» លោកឧកញ៉ា លឹម ហេង បានឱ្យដឹងថា តុលាការពាណិជ្ជកម្មនេះ ក៏ជាឈ្នាន់មួយ សម្រាប់ទាក់ទាញវិនិយោគបរទេសមកកាន់កម្ពុជា។ (អានបន្ថែម)
អានបន្ថែមអាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំអភិរក្សតំបន់កូនភ្នំពង្រមានផ្ទៃដីជាង ១៥០០ ហិកតា
អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុមមន្ត្រីជំនាញ កំពុងរៀបចំការពារ និងអភិរក្សតំបន់កូនភ្នំពង្រ មានផ្ទៃដីប្រមាណ ១៥៧៦ហិកតា ដែលស្ថិតនៅភូមិសាស្ត្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងអភិរក្សតំបន់កូនភ្នំពង្រ គឺដើម្បីថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិព្រៃភ្នំសម្រាប់ប្រជាពលរដ្ឋជំនាន់ក្រោយ ជាពិសេសរួមចំណែកដល់ការការពារបរិស្ថាន និងអភិវឌ្ឍជាតំបន់ទេសចរណ៍ទៀតផង។ លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បានជំរុញក្រុមការងារទាំងអស់ត្រូវចុះពិនិត្យទីតាំងជាក់ស្តែង និងសិក្សាឱ្យបានច្បាស់លាស់នូវឯកសារគតិយុត្តពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងអាចកំណត់បាននូវទំហំកម្មសិទ្ធិនៅតំបន់នេះ។ បន្ថែមពីនេះ លោកអភិបាលរង ក៏បានជំរុញបន្ថែមឱ្យមានការផ្សព្វផ្សាយបញ្ជ្រៀបការយល់ដឹងដល់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ដែលជាសម្បត្តិសម្រាប់មនុស្សជាតិទាំងមូល។
អានបន្ថែមត្រឹមឆ្នាំ២០២២ អាជ្ញាកំពង់ចាមសម្រេចការចុះបញ្ជីដីធ្លីបានជាង ៧១ម៉ឺនក្បាលដី ស្មើនឹង ៧៧%
គិតត្រឹមឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧១៣ ៥០០ក្បាលដី ស្មើនឹង ៧៧% នៃផែនការសរុប។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានឱ្យដឹងថា ផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបមានចំនួន ៩២៤.៤២១ ក្បាលដី ស្មើនឹង ២៧៤.៣០៧ គ្រួសារ។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧១៣.៥០០ក្បាលដី ស្មើនឹង ៧៧% និងនៅសល់ត្រឹមតែ ២១០.៩២១ ស្មើនឹង ២៣% ទៀតប៉ុណ្ណោះនៃផែនការសរុប។ ឯកឧត្តមបានបន្ថែមថា ជាគោលការណ៍ផែនការចុះបញ្ជីដីធ្លីក្នុងខេត្តត្រូវបញ្ចប់នៅចុងឆ្នាំ២០២៣ ឱ្យរួចរាល់ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ផែនការនេះនឹងមិនចប់តាមការគ្រោងទុកនោះទេ និងភូមិសាស្ត្រកន្លែងខ្លះមានភាពស្មុគស្មាញ ដែលមន្ត្រីជំនាញត្រូវការពេលបន្ថែម។ ដូចនេះ ក្នុងឆ្នាំ២០២៤ គឺត្រូវសម្រុកឱ្យចប់តាមផែនការ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ។
អានបន្ថែមរដ្ឋផ្តល់ប័ណ្ណកម្មសិទ្ធិ និងលើកលែងពន្ធដល់ពលរដ្ឋនៅបុរីកីឡាជាង ១២០០គ្រួសារ
រាជរដ្ឋាភិបាល បានសម្រេចរៀបចំចុះបញ្ជីប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាង ១២០០គ្រួសារនៅបុរីកីឡា ព្រមជាមួយនឹងការលើកលែងបង់ពន្ធពាក់ព័ន្ធនឹងនីតិវិធីនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងពិធីសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ ឯកឧត្តមអភិបាល បានមានប្រសាសន៍ថា សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនចំនួន ១.៣៩២ យូនីត នៃអគារបុរីកីឡាទាំង ៨អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រមាណជាង ១.២០០គ្រួសារ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏នឹងលើកលែងនូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ព្រមទាំងសេវាអន្តរក្រសួងនានា ក្នុងដំណើរការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិនៅបុរីកីឡានេះផងដែរ។
អានបន្ថែមរដ្ឋព្រមានដល់អាជីវកម្មអចលនវត្ថុទាំងនេះត្រូវដាក់របាយការណ៍ទាន់ពេល មិនដូច្នេះទេ…
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) ក្រើនរំលឹកដល់អ្នកប្រកបអាជីវក្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានទាំងអស់ ត្រូវដាក់របាយការណ៍ឱ្យបានទៀងទាត់ និងត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ អ្នកប្រកបអាជីវកម្មទាំងនេះ ត្រូវដាក់របាយការណ៍មក ន.អ.ប ដោយផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅ អគារ អ.ស.ហ. លេខ១៦៨F (ជាន់ទី៧) ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។ ក្នុងនោះ អ្នកប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ ត្រូវដាក់របាយការណ៍៖ របាយការណ៍ប្រចាំខែ៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី០៧ នៃថ្ងៃធ្វើការនៃខែបន្ទាប់ របាយការណ៍ប្រចាំត្រីមាស៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី១៥ នៃខែទី០១ នៃត្រីមាសបន្ទាប់ និង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី០១ នៃខែមេសានៃឆ្នាំបន្ទាប់។ សម្រាប់អ្នកប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ត្រូវដាក់របាយការណ៍៖ របាយការណ៍ប្រតិបត្តិការនៃការលក់-ទិញប្រចាំត្រីមាស៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១៥ នៃខែទី០១ នៃត្រីមាសបន្ទាប់ និង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ៖ ត្រូវផ្ដល់ឱ្យបានមុនថ្ងៃទី០១ នៃខែមេសានៃឆ្នាំបន្ទាប់។ ចំពោះអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មទាំងនេះ មានកាតព្វកិច្ចដាក់របាយការណ៍៖ របាយការណ៍ប្រចាំខែ៖ ត្រូវផ្តល់ឱ្យបានមុនថ្ងៃទី១៦ […]
អានបន្ថែមអន្តរក្រសួង កំពុងដាក់គោលដៅទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍អគារជាប់គាំងនៅព្រះសីហនុ
គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ បានដាក់ចេញក្របខណ្ឌគោលនយោបាយដើម្បីដោះស្រាយអគារជាប់គាំងជាង ១ពាន់អគារនៅខេត្តព្រះសីហនុ តាមរយៈទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍បញ្ចប់អគារជាប់គាំងទាំងអស់ ដោយផ្តល់ការលើកទឹកចិត្តពន្ធដារ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ គណៈកម្មាធិការ បានសម្រេចចេញនូវសេចក្តីព្រាងនេះ ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការរៀបចំផែនការមេខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែ មករា ឯកឧត្តម ជា កុកហុង លើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងដែនដី នគតូបនីយកម្ម និងសំណង់, ក្រសួងយុត្តិធម៌ និងក្រសួងទេសចរណ៍ រៀបចំជាគណៈកម្មាធិការ ដើម្បីធ្វើការសិក្សារៀបចំជាកញ្ចប់ក្នុងការដោះស្រាយ ដោយបានបង្កើតគណៈកម្មាធិការ។ ក្រុមការងារបានលើកជាសំណើរជាកញ្ចប់នៃសេចក្តីព្រាងចំនួពីរ គឺដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការលើកទឹកចិត្តពន្ធ សម្រាប់ការអភិវឌ្ឍអគារដែលជាប់គាំង។ ឯកឧត្តម ជា កុកហុង ថ្លែងថា៖ “អង្គប្រជុំបានសម្រេចក្របខណ្ឌគោលនយោបាយ ដោះស្រាយ និងលើកទឹកចិត្ត ហើយយើងមានសល់ការងារមួយចំនួនទៀត ដូចជានិយមន័យ និងនីតិវិធី ហើយជាការងារបន្ទាប់ គឺយើងធ្វើការផ្សព្វផ្សាយ សំខាន់គឺធ្វើការទាក់ទាញវិនិយោគថ្មីៗចូលទៅកាន់ខេត្តព្រះសីហនុ”។ […]
អានបន្ថែមរដ្ឋកាត់ដីពីតំបន់២-៣ នៅកំពង់ឆ្នាំងជិត ៣០០ ហិកតា ដើម្បីជំរុញវិស័យវារីវប្បកម្ម និងទេសចរណ៍
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីជិត ៣០០ហិកតា ដែលកាត់ឆ្វៀលពីតំបន់ ២ និងតំបន់៣ នៃតំបន់លិចទឹកបឹងទន្លេសាប ឱ្យរដ្ឋបាលខេត្តកំពង់ឆ្នាំ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍជំរុញវិស័យវារីវប្បកម្ម និងទេសចរណ៍ក្នុងខេត្ត។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ រដ្ឋបាលខេត្តទទួលបាន ២២២,៥៤ ហិកតា ខណ ៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទួលបាន ៧៥ហិកតា ដែលនឹងក្លាយជាមជ្ឈមណ្ឌលវារីវប្បកម្មធំ សម្រាប់ជាកន្លែងផលិត ចិញ្ចឹម ពិសោធន៍ ភ្ញាស់កូនត្រី និងជាកន្លែងទេសចរណ៍ផងដែរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹងថា «ទន្ទឹមនឹងការចិញ្ចឹមត្រី យើងក៏ប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ផងដែរ»។ ឯកឧត្តមអភិបាល បានបន្ថែមថា «ពីមុនយើងធ្លាប់ទិញត្រីពីប្រទេសវៀតណាម ពីថៃ ឥលូវនេះ យើងអាចទិញពីទីនោះតែម្តង ព្រោះគោលបំណងដើម្បីបែងចែងលក់ជូនប្រជាពលរដ្ឋក្នុងខេត្ត និងខេត្តជុំវិញបឹងទន្លេសាប»។ ខេត្តកំពង់ចាមមានស្រះចិញ្ចឹមត្រីជាង ៨០០កន្លែង និងបែលចិញ្ចឹមត្រីជាង ៧០០កន្លែង […]
អានបន្ថែមរដ្ឋចេញប្រកាសថ្មីគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញប្រកាសថ្មីកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បើតាមប្រកាសថ្មី លេខ ០៦៤ អ.ស.ហ ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេវាកម្មអចលនវត្ថុគឺសំដៅដល់សេវាកម្មគ្រប់គ្រងអចលនវត្ថុ សេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ។ រាល់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។ ក្នុងនោះអាជ្ញាបណ្ណ ត្រូវផ្តល់ជូនចំពោះនីតិបុគ្គលណាមួយប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ដែលចែកចេញជា ០៣ប្រភេទ ដូចខាងក្រោម៖ អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ៖ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម គ្រប់គ្រងអចលនវត្ថុណាមួយ ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។ អាជ្ញាបណ្ណវាយតម្លៃ៖ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃជូន អតិថិជន ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។ អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ៖ ផ្ដល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម ភ្នាក់ងារអចលនវត្ថុជំនួសអតិថិជន ដើម្បីទទួលបានកម្រៃជើងសាវិជ្ជាជីវៈ។ ដោយឡែក វិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវផ្តល់ជូនរូបវ័ន្តបុគ្គលដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញវាយតម្លៃ ឬអ្នកជំនាញភ្នាក់ងារអចលនវត្ថុ ដែលចែកចេញជា ០២ប្រភេទរួមមាន៖ វិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ៖ ផ្តល់ជូនរូបវន្តបុគ្គល ដែលមានគុណវឡិឱ្យគ្រប់គ្រាន់តាមលក្ខខណ្ឌដែល មានកំណត់ក្នុងប្រការ១១ នៃប្រកាសនេះ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញវាយតម្លៃ វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ៖ […]
អានបន្ថែមតើច្បាប់វិនិយោគថ្មីផ្តល់នូវការធានាអ្វីខ្លះដល់អ្នកវិនិយោគ?
កម្ពុជាបានអនុម័តបង្កើត និងអនុម័តច្បាប់ស្តីពីវិនិយោគថ្មីកាលពីខែតុលា ឆ្នាំ២០២១ ដែលច្បាប់នេះមានលក្ខណៈជាសកល ជួយបង្កើនចំណូលរបស់រដ្ឋ និងភាពងាយស្រួលដល់អ្នកវិនិយោគរយៈពេលវែង។ (អានបន្ថែម) ចំណុចពិសេសនៃច្បាប់នេះមួយទៀតនោះ គឺមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារ និងពន្ធគយ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម) ទន្ទឹមនឹងនេះផងដែរ ក្រៅពីលក្ខខណ្ឌអនុគ្រោះ ច្បាប់នេះ ក៏បានចែងនូវលក្ខខណ្ឌធានាពិសេសមួយចំនួនផងដែរចំពោះអ្នកវិនិយោគ និងគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ ការធានាវិនិយោគទាំងនោះរួមមាន៖ ការមិនរើសអើងក្នុងករណីដែលមានការខូចខាតការវិនិយោគ៖ អ្នកវិនិយោគនឹងទទួលបាននូវបដិទាន សំណង ឬដំណោះស្រាយជាតម្លៃសេដ្ឋកិច្ចផ្សេងទៀត ដោយមិនមានការរើសអើង ក្នុងករណីដែលការវិនិយោគទទួលរងនូវការខូចខាតដោយសារករណីប្រធានសក្តិ ប្រសិនបើមានច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការធ្វើបដិទាន ឬផ្តល់សំណងសមរម្យណាមួយនោះ។ ការមិនរើសអើងចំពោះសញ្ជាតិបរទេស៖ ច្បាប់នេះមិនរើសអើងលើវិនិយោគិនបរទេសរូបណាឡើយ លើកលែងតែកម្មសិទ្ធិដីធ្លី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិទាំងឡាយជាធរមាន។ ការមិនធ្វើជាតូបនីយកម្ម៖ រដ្ឋមិនរឹបអូសទ្រព្យសម្បត្តិរបស់វិនិយោគិនមកធ្វើជារបស់រដ្ឋឡើយ។ ការមិនធ្វើអស្សាមិករណ៍៖ រដ្ឋមិនត្រូវធ្វើអស្សាមិករណ៍ដែលនាំឱ្យប៉ះពាល់ដល់គម្រោងវិនិយោគដែលទទួលបានការអនុម័តនោះឡើយ។ តែក្នុងករណីបម្រើប្រយោជន៍សាធារណៈ រដ្ឋអាចធ្វើអស្សាមិករណ៍បានលុះត្រាតែ មានភាពមិនរើសអើង សំណងសមរម្យនិងយុត្តិធម៌ និងអនុលោមតាមច្បាប់និងនីតិវិធីអស្សាមិករណ៍ជាធរមាន។ ការមិនកំណត់ថ្លៃ៖ រដ្ឋមិនត្រូវកំណត់ថ្លៃលើផលិតផល ឬសេវានានាដែលបង្កើតដោយគម្រោងវិនិយោគនោះទេ។ ការទិញ និងបង្វិលទៅបរទេសនៃរូបិយបណ្ណបរទេសដោយសេរី៖ វិនិយោគិនមានសិទ្ធិទិញរូបិយបណ្ណបរទេសដោយសេរី និងធ្វើការបង្វិលទៅបរទេសនូវរូបិយបណ្ណបរទេសទាំងអស់នោះ ដើម្បីទូទាត់កាតព្វកិច្ចខាងហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងការវិនិយោគរបស់ខ្លួនតាមរយៈប្រព័ន្ធធនាគារដែលជាអន្តរការីប្រតិស្រុតិ។ ការការពារកម្មសិទ្ធិបញ្ញា៖ កម្មសិទ្ធិបញ្ញារបស់វិនិយោគត្រូវបានការពារដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។ […]
អានបន្ថែមរដ្ឋសម្រេចបង្កើតភូមិថ្មីចំនួន ២៩ ទៀតនៅស្រុកស្នួល ខេត្តក្រចេះ
ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន ២៩ បន្ថែមទៀតនៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើការអភិវឌ្ឍន៍មូលដ្ឋាន។ តាមរយៈប្រកាសលេខ ៦៩៤៦ ប្រ.ប ភូមិថ្មីទាំងនេះ ត្រូវបានកាត់ចេញពីបណ្តាភូមិនៃឃុំមួយចំនួននៃស្រុកស្នួល ដែលក្នុងនោះរួមមាន៖ ភូមិដងរ៉ែក ភូមិត្រពាំងឈូក នៃឃុំឃឹ្សម ភូមិសាមគ្គី ភូមិរវៀងជ័យ ភូមិអូរបោះរបង ភូមិសំបួរសែនជ័យ និងភូមិអូរសាឡូង នៃឃុំស្វាយជ្រះ ភូមិជ្រៃម៉ាំង ភូមិត្រពាំងស្បែក នៃឃុំ២ធ្នូ ភូមិផ្សារស្នួល ភូមិរោងចក្រ ភូមិក្រសាំង និងភូមិត្រពាំងលាក់ នៃឃុំស្នួល ភូមិអញ្ចាញ ភូមិជីប៉ែ ភូមិបាត់ហើយ ភូមិស្រែចារ ភូមិដូនប៉ុក ភូមិដូនមាស១ ភូមិដូនមាស២ ភូមិដូនមាស និងភូមិអូរតាញាន៣ នៃឃុំស្រែចារ ភូមិសែនអភិវឌ្ឍន៍ ភូមិគ្រញូង៣ ភូមិ១០៤ ភូមិអូរចរចាមានជ័យ ភូមិអូរសែនជ័យ ភូមិការបួនសែនជ័យ និងភូមិប្រឹមប្រិយ នៃឃុំគ្រញូងសែនជ័យ ក្នុងដំណើរចុះពិនិត្យដំណើរការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនប្រធានមេភូមិដូនប៉ុក នៅឃុំស្រែចារ ស្រុកស្នួល ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ […]
អានបន្ថែម