រាជរដ្ឋាភិបាល​ អនុម័តសេចក្តីព្រាងច្បាប់ប្រែក្លាយខេត្តព្រះសីហនុជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”

រាជរដ្ឋាភិបាល បានអនុម័តទាំងស្រុង លើសេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨”។ សេចក្តីព្រាងច្បាប់ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី​ដែលប្រព្រឹត្តិទៅ​នៅថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ គោលនយោបាយនេះ មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រោមគោលនយោបាយនេះ  ខេត្តព្រះសីហនុ នឹងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។ គោលនយោបាយនេះ ក៏មានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅ មានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

អាន​បន្ថែម

គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត”

គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលជាការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។  នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានយ៉ាងសំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីរមួយឆ្នាំទៅមួយឆ្នាំ។ ការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពមួយនៃវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ រួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។ ក្នុងបរិបទនេះ វិស័យផ្គត់ផ្គង់ទឹកស្អាតទាមទារនូវការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត មានគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យ។ លើសពីនេះ ការអភិវឌ្ឍនិងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត ក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនយោគពីវិស័យឯកជនជាតិ និងអន្តរជាតិសម្រាប់ការបង្កើតមូលដ្ឋានផលិតកម្ម អាជីវកម្មនៅកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្តើមរៀបចំដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់ ដោយមានការគាំទ្រក្នុងជំហានដំបូងពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

អាន​បន្ថែម

ក្រួសួងប្តេជាសម្រេចផែនការសកម្មភាពថ្មីឱ្យបានជោគជ័យ ដើម្បីអភិវឌ្ឍ៍វិស័យដឹកជញ្ជូនកម្ពុជាក្នុងឆ្នាំ២០២៣

ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីជំរុញវិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្រសួងបានសម្រេចអនុម័តផែនការសកម្មភាពថ្មីចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានសម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ថ្ងៃទី៥ មករា។ ឯកឧត្តម កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានឱ្យដឹងថា ផែនការសកម្មភាពថ្មីៗចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ នឹងផ្តោតសំខាន់លើសកម្មភាពលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល ការងារបុគ្គលិក និងអត្ថប្រយោជន៍ផ្សេងៗរបស់មន្រ្តី ការងារហិរញ្ញវត្ថុ និងថវិកា ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារពាក់ព័ន្ធនឹងកិច្ចការច្បាប់ និងនីតិកម្ម ក្នុងន័យគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ បើតាមក្រសួងសារធារណការ សម្រាប់ការអនុវត្តពេញមួយឆ្នាំ២០២២ បានបង្ហាញថា លទ្ធផលនៃផែនការសកម្មភាពដែលបានដាក់ចេញសរុបមានចំនួន ១០៩ ក្នុងនោះ សកម្មភាពចំនួន៨០ បានអនុវត្តសម្រេចជោគជ័យ និងសកម្មភាពចំនួន ២៩ បាននិងកំពុងបន្តអនុវត្ត ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៣។ ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះវិញ ក្រសួង ក៏បានបង្ហាញឆន្ទៈមោះមុត ក្នុងការបំពេញភារកិច្ចដែលបានដាក់ចេញ ក្នុងន័យជំរុញភារកិច្ចការងារទាំងអស់ឱ្យទទួលបានជោគជ័យប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ៕

អាន​បន្ថែម

អាជ្ញាធរខេត្តកណ្តាល ព្រមានបិទអាជីវកម្មកំពង់ចម្លង ដែលមិនអនុវត្ត​គោលការណ៍​សុវត្ថិភាព​

រដ្ឋបាលខេត្តកណ្តាល បានព្រមាន​បិទ​អាជីវកម្ម​កំពង់ចម្លង​ទាំងឡាយណា ដែលមិនអនុវត្ត​គោលការណ៍​បច្ចេកទេសសុវត្ថិភាព​ទូក​ចម្លងបានត្រឹមត្រូវ​​ ដែល​តម្រូវឱ្យមានការ​ប្រើប្រាស់​ទូក​ដែក​មាន​ទំហំ​ខ្នាត​សមស្រប ឬ​សា​ឡង់​មក ជំនួស​ទូក​ឱប​ ដើម្បី​សុវត្ថិភាព​អ្នកដំណើរ​។ នេះបើតាមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងអាជីវកម្មកំពង់ចម្លង ក្នុងខេត្តកណា្តលនៅថ្ងៃទី៥ មករា។ នាឱកាសនោះ លោកជី ស៉ីវុដ្ឋា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានឱ្យដឹងថា រដ្ឋបាលខេត្ត បាន​តម្រូវឱ្យ​បញ្ឈប់​ការប្រើប្រាស់​ទូក​ឱប​ជាបន្ទាន់ ហើយ​ជំនួស​មកវិញ​នូវ​ទូក​ដែក ដែលមាន​ទំហំ​ខ្នាត​សមស្រប​តាម​និយាម​បច្ចេកទេស​ទូក​ចម្លង ឬ​សា​ឡង់​ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នក​ដំណើរ​។ ជាពិសេស ​បាន​តម្រូវឱ្យមាន​ការរៀបចំ​ផ្លូវ​ឡើង​ចុះ និង​ផែឱ្យបាន​ល្អប្រសើរ​ស្របតាម​លក្ខណៈ​បច្ចេកទេស ហើយ​អ្នកបើកបរ​ទូក​ចម្លង ត្រូវមាន​បណ្ណ​បើកបរផងដែរ​។​ លោកបន្តថា ក្នុងរយៈ ពេល៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ពោលគឺត្រូវផ្លាស់ប្ដូរឲ្យបានមុនបំណាច់ខែមករានេះ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មកំពង់ចម្លងជាដាច់ខាត។ គួរបញ្ជាក់បញ្ជាក់ថា ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពីក្រុម​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កណ្ដាល ​បាន​រកឃើញ​ការប្រកប​អាជីវកម្ម​កំពង់ចម្លង​មួយចំនួន នៅមិនទាន់បានបំពេញលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរនៅឡើយ។ ការប្រមាននេះដែរ ក៏ធ្វើឡើងបន្ទាប់ពី​មាន​ឧបទ្ទវហេតុ​លិច​ទូកដ​ចម្លង​ ១​គ្រឿង នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល កាលពី​ថ្ងៃទី ​១២ តុលា ឆ្នាំ ​២០២២ ដែល​បង្ក​ឱ្យស្លាប់​សិស្សសាលា​ចំនួន​ ១២​នាក់រួចមក៕

អាន​បន្ថែម

រដ្ឋសម្រេចបង្កើតភូមិថ្មីចំនួន ១៥ទៀត នៅក្នុងខេត្តពោធិ៍សាត់

ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ ស្ថិតក្នុងក្រុង ស្រុកមួយចំនួនទៀតនៅខេត្តពោធិ៍សាត់។ នេះបើតាមប្រកាសលេខ ៧៤០៦ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ភូមិទាំង ១៥នេះ រួមមាន៖ ភូមិបរវង្ស ស្ថិតក្នុងសង្កាត់ចំរើនផល, ភូមិផ្ទះព្រៃ ភូមិសំពៅមាស ភូមិចំការចេក ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ, ភូមិថ្មីបីដុំ ភូមិអូរត្រាវ ភូមិឈើទាលរូង ស្ថិតក្នុងសង្កាត់រលាប។ ភូមិទាំងនេះ ស្ថិតក្នុងក្រុងពោធិ៍សាត់ ភូមិតាម៉ៅ និងភូមិប្រឡាយធំ ស្ថិតក្នុងឃុំកញ្ជរ, ភូមិព្រាល ស្ថិតក្នុងឃុំស្វាយដូនកែវ នៃស្រុកកណ្តៀង ភូមិស្រគំ ស្ថិតក្នុងឃុំក្បាលត្រាច, ភូមិក្រាំងខឿន ស្ថិតក្នុងឃុំឈើតុំ នៃស្រុកក្រគរ ភូមិរគោ ស្ថិតក្នុងឃុំសំរោង, ភូមិអូរ និងភូមិព្រៃអណ្តូង ស្ថិតក្នុងឃុំព្រងិល នៃស្រុកភ្នំក្រវ៉ាញ។ គួររម្លឹកផងដែរថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតក្រុង និងស្រុកចំនួន ០៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋកាត់ដីជាង ២០០ហិកតាក្នុងឧទ្យានជាតិគិរីរម្យឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍ

រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ ២២១,៩៤ហិកតា ក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ “គិរីរម្យ” ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។​ នេះបើតាមអនុក្រឹត្យលេខ ១២៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ ការកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាពនេះ គឺសម្រាប់ផ្ដល់ជូនក្រុមហ៊ុន វ័ន ម៉រ (ONE MORE Ltd.) ដើម្បីអភិវឌ្ឍ ប៉ុន្តែខាងភាគីក្រុមហ៊ុននៅមិនទាន់មានការបញ្ជាក់ច្បាស់ពីគម្រោងអភិវឌ្ឍនៅឡើយទេ។ បច្ចុប្បន្នក្រុមហ៊ុន កំពុងបន្តរៀបចំបំពេញបែបបទនីតិវិធីជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អាន​បន្ថែម

សម្តេចជំរុញឱ្យអាជ្ញាធរត្រូវចុះបញ្ជីដីធ្លីឱ្យអស់ត្រឹមឆ្នាំ២០២៣ ពិសេសដីធ្លីជុំវិញបឹងទន្លេសាប

សម្តេចតេជោ ហ៊ុន សែន បានទទូចឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះបញ្ជីដីឱ្យបានចប់ ១០០ភាគរយ ក្នុងឆ្នាំ២០២៣ ដូចដែលបានគ្រោងទុក។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំណុចសេសសល់នៅតិចទេ ប៉ុន្តែកន្លែងខ្លះហាក់ដូចជាពន្យារក្នុងការចុះបញ្ជីដីធ្លីទាំងលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ ឬធ្វើខ្លះដែរ តែមិនមានសន្ទុះ ព្រោះគ្មានការជំរុញ ដែលធ្វើឱ្យប្រជាជនរង់ចាំ។ បន្ថែមពីនេះ សម្តេចតេជោ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបញ្ជាទៅមន្ទីរសុរិយោដីរាជធានី ខេត្ត ដោយមានកិច្ចសហការពីរដ្ឋបាលរាជធានី ខេត្ត ឱ្យចូលរួមយកចិត្តទុកដាក់ចុះបញ្ជីដីជូនប្រជាពលរដ្ឋ។ មួយវិញទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការចុះបញ្ជីដី ជារឿងចាំបាច់ ដែលជាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដើម្បីជៀសវាងនូវបញ្ហាជាបន្តទៀត។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៣១៥.៤៤១ បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤.៨០៤ បណ្ណ។ (អានបន្ថែម) ទន្ទឹមនឹងនេះ បើតាមសេចក្តីប្រកាសពត៌មាន ចុះថ្ងៃទី២៧ […]

អាន​បន្ថែម

រដ្ឋព្រាងចេញច្បាប់ចរាចរណ៍ថ្មី ដើម្បីឱ្យស្របនឹងការអភិវឌ្ឍផ្លូវថ្នល់បច្ចុប្បន្ន

រដ្ឋាភិបាលកម្ពុជាកំពុងធ្វើវិសោធនកម្មលើសេចក្ដីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយបន្ថែមមាត្រាថ្មីមួយចំនួន ដើម្បីឱ្យស្រប​នឹងការអភិវឌ្ឍផ្លូវថ្នល់នៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ សេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវបានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍផ្លូវថ្នល់ រួមមានដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន ជាដើម។ លើសពីនេះទៀតនោះគឺ វិសោធនកម្មថ្មីនេះ មានគោលបំណងបង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀនជាដើម។ បើតាមការគូសបញ្ជាក់ក្នុងកិច្ចប្រជុំខាងលើ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់។ ជាមួយគ្នានេះ សម្តេចក្រឡាហោម សង្ឃឹមផងដែរថា សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះ ហើយនឹងបន្តបញ្ជូនទៅដល់ស្ថាប័នសភានាត្រីមាសទី១ ក្នុងឆ្នាំ២០២៣ផងដែរ។

អាន​បន្ថែម

កិច្ចសន្យាលក់-ទិញអចនលទ្រព្យមានប៉ុន្មានប្រភេទ?​ ពិនិត្យដូចម្ដេចទើបដឹងថាត្រឹមត្រូវ?

បើតាមក្រមរដ្ឋប្បវេណី ក្នុងការទិញ-លក់ អចលនវត្ថុ គេគួរតែធ្វើជាលិខិតយថាភូត ដែលមានលក្ខណៈទម្រង់បី គឺ (១).​ កិច្ចសន្យាធ្វើឡើងដោយសាការី (២). កិច្ចសន្យាធ្វើឡើងដោយមានប្រថាប់ត្រាឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ និង (៣). កិច្ចសន្យាឯកជនបញ្ជាក់ដោយសាការី។  (អានបន្ថែម) សម្រាប់អ្នកអ្នកអភិវឌ្ឍអចលនវត្ថុ ជាទូទៅឃើញថាបានធ្វើឡើងទៅតាមទម្រង់ទី១ ប៉ុន្តែអ្នកអភិវឌ្ឍខ្លះក៏ធ្វើក្នុងទម្រង់ផ្សេងផងដែរ ពិសេសក្នុងករណីបង់រំលោះ។ តើកិច្ចសន្យាលក់-ទិញធ្វើដោយអ្នកអភិវឌ្ឍខុសពីកិច្ចសន្យាទូទៅដូចម្ដេច ហើយត្រូវពិនិត្យដូចម្ដេចទើបដឹងថាត្រឹមត្រូវ? បើពិនិត្យមើលជាក់ស្តែង ខចែងក្នុងកិច្ចសន្យាទាំងពីរនេះ មានលក្ខណៈមិនសូវខុសគ្នាប៉ុន្មាននោះទេ ប៉ុន្តែមាន ខចែងមួយចំនួ​នបានចែងយ៉ាងច្បាស់ដោយឡែកអំពីកាតព្វកិច្ចរបស់គូភាគីទាំងពីរ ដោយសារតែការលក់ទិញក្នុងគម្រោងនេះ ភា​គ​​​ច្រើនជាការបង់រំលោះ។ អ្នកអភិវឌ្ឍអចលនវត្ថុដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទ១ អាចដំណើរការប្រតិបត្តិការលក់-ទិញបាន លុះត្រាតែអ្នកអភិវឌ្ឍនោះ បានបញ្ចប់គម្រោងសាងសង់ជាស្ថាពរដោយមានលិខិតបិទការដ្ឋាន លិខិតបញ្ជាក់ពីគុណភាពសំណង់ និង/ឬមានការវាយតម្លៃពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរជាមុនសិន។  (អានបន្ថែម) ចំណែកឯ អ្នកអភិវឌ្ឍអចលនវត្ថុដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទ២ អាចដំណើរការប្រតិបត្តិការលក់-ទិញបាន លុះត្រាតែមានលិខិតអនុញ្ញាតសាងសង់ និង/ឬលិខិតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន។ ក្នុងករណីមិនទាន់មានលិខិតទាំងពីរនេះ អ្នកអភិវឌ្ឍ មានសិទ្ធិទទួលប្រាក់កក់ដំបូងត្រឹមតែ ១% នៃតម្លៃលក់ប៉ុណ្ណោះ  (ប្រការ២២ នៃប្រកាសលេខ ០៨៩ សហវ.ប្រក)។ […]

អាន​បន្ថែម

រដ្ឋសម្រេចបង្កើតក្រុង ស្រុកចំនួន ០៥ ក្នុងខេត្តចំនួន ០៣

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុង និងស្រុកចំនួន ០៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ នេះបើតាមអនុក្រឹត្យលេខ២៦៩, ២៧០, ២៧១ និង២៧២ អនក្រ.បក ដែលចុះកាលបរិច្ឆេទដូចគ្នានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុង និងស្រុក ដែលបានបង្កើតឡើងចំនួន ០៥នេះ រួមមាន៖ ក្រុងសំពៅលូន នៃខេត្តកណ្តាល ដែលមានសង្កាត់ចំនួន ០៥ គឺសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ពឺ សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាលក្រុងសំពៅលូន ស្ថិតក្នុងសង្កាត់សំពៅលូន។ ក្រុងអរិយក្សត្រ នៃខេត្តកណ្តាលមានសង្កាត់ចំនួន១១ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ។ ស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ មានឃុំចំនួន ០៥គឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ […]

អាន​បន្ថែម