ច្បាប់ និងបញ្ញាត្តិ
សម្តេច បញ្ជារដ្ឋមន្ត្រីបរិស្ថានឱ្យធ្វើការបែងចែកការប្រើប្រាស់ដី ឆ្នាំ២០២២ ជាបន្ទាន់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យសិក្សាអំពីការបែងចែកការប្រើប្រាស់ដីនៅកម្ពុជាក្នុងឆ្នាំ ២០២២ ជាបន្ទាន់ ថាតើវិវឌ្ឍន៍ដល់ណាហើយ។ សម្ដេចលើកឡើងដូច្នេះ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសបើកការដ្ឋានស្ពានអាកាសថ្មី២ ក្នុងទីក្រុងភ្នំពេញ។ សម្ដេចមានប្រសាសន៍ថា៖ «ចំនុចនេះសំខាន់ណាស់សម្រាប់យើងក្នុងការធ្វើគណនាអំពីចំនួនកើនឡើងនៃលំនៅឋាន ឬហេដ្ឋារចនាសម្ព័ន្ធដំណាំដាំដុះ…និយាយរួមការប្រើប្រាស់ដី»។ សម្តេចតេជោ បានបន្តថា «…ខ្ញុំបានបញ្ជាពីម្សិលថា ត្រូវសិក្សាឱ្យបានច្បាស់ថា សម្រាប់ការកសាងផ្លូវស៊ី [ចំណាយ] ដីអស់ប៉ុន្មាន? កសាងប្រព័ន្ធប្រឡាយទឹកស៊ីដីអស់ប៉ុន្មាន? មានផ្លូវកៅស៊ូ ផ្លូវលំ ក៏ចាត់ចូលដែរ ដើម្បីយើងកាត់ចេញពីចំណែកដីបង្កបង្កើនផល»។ សម្តេចហ៊ុនសែន ក៏បានបញ្ជាបន្ថែមឱ្យ ឯកឧត្តម ផៃ ប៊ុនឈឿន ទៅពិភាក្សាជាមួយឯកឧត្តម សាយ សំអាល់ រកឱ្យឃើញថាតើផ្ទៃដីធ្វើផ្លូវបានចូលទៅក្នុងផ្ទៃដីលំនៅឋានទេ ហើយផ្ទៃដីសម្រាប់សម្រាប់ប្រព័ន្ធធារាសាស្ត្រ បានចូលទៅក្នុងផ្ទៃដីនៃដំណាំស្រូវទេ។ សម្តេចតេជោ បានបញ្ជាក់ថា ការឃើញនូវចំណុចនេះ យើងអាចយល់ដឹងបានពីការរីកចំរើននៃផលដំណាំសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ គិតពីក្នុងខែមករា ដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២២ គេបានរកឃើញថាផ្ទៃទឹកខែប្រាំង ៤៩១ ២៥៣ហិកតា វាលស្មៅមានចំនួន […]
អានបន្ថែមសម្តេចព្រមានអភិបាលខេត្តនិងក្រុង ឱ្យជួយការងារជួសជុលផ្លូវ កុំចាំតែក្រសួងសាធារណការ
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកដោយព្រមានខ្លាំងៗដល់អភិបាលក្រុង-ខេត្ត-ខណ្ឌ ព្រមទាំងអភិបាលរងនានា ដែលទទួលខុសត្រូវលើផ្នែកសាធារណការត្រូវមើលការងារជួសជុលផ្លូវផង កុំចាំបាច់ចំាតែក្រសួងសាធារណការចុះទៅ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោបានសង្កត់ធ្ងន់ៗថា «…ចឹងមិនមែនបង្កើតអាសនៈ ឱ្យអស់លោកមកធ្វើអភិបាលក្រុង ខណ្ឌ ខេត្ត និងរង នាំគ្នាមកអង្គុយលេងទេ…នាំគ្នាមើលផ្លូវណាត្រូវជួសជុល អាណាត្រូវធ្វើស្អី… កុំប្រចាំគ្នា ឬក៏ប៉ុណ្ណឹងចំាក្រសួងសាធារណការចុះមកធ្វើដែរ..។ សម្តេចបន្ត «…មិនមែនសំដៅតែទីក្រុងភ្នំពេញ ឬខេត្តកណ្តាលទេ គឺសម្រាប់គ្រប់ខេត្តក្រុងទាំងអស់ដែលទទួលខុសត្រូវមើលទីក្រុង ទីប្រជុំជន ត្រូវមើលផ្លូវ ហើយមិនថាទីក្រុង ឬទីប្រជុំជនទេ…ជួនកាលផ្លូវខ្លះខូចតែបន្តិចប៉ុណ្ណោះ ដំបូងខូចប៉ុនពែងអាកោរ ស្អែកប៉ុនចានចង្កឹះ ខានស្អែកប៉ុនចានគោម បន្ទាប់មកទៀតប៉ុនថ្លុកក្របីប៉ាដោយ… បើយើងជួលជុលវាអត់ទាន់ពេលវេលា..ចឹងសូមរម្លឹកឡើងវិញ ផ្លូវកាន់តែច្រើន កាន់តែវែង តម្រូវការជួសជុលក៏កាន់តែច្រើន ចឹងត្រូវមានការទទួលខុសត្រូវទៅលើការថែទាំវា ដើម្បីឱ្យផ្លូវប្រើបានយូរ…»។ ដោយសារបញ្ហាអសមត្ថភាពក្នុងការអនុវត្តតួនាទីក្នុងការចុះត្រួតពិនិត្យផ្លូវ សម្តេចតេជោបានសម្រេចដកតំណែងអភិបាលក្រុងតាខ្មៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ហោះ។ ក្នុងឱកាសនោះដែរ សម្តេចតេជោបានស្តីបន្ទោសដល់អភិបាលក្រុងចាស់យ៉ាងចាស់ដៃ ដោយសម្តេចនឹងរង់ចាំមើលអភិបាលក្រុងថ្មីដែលទើបនឹងតែងតាំង ថាតើចេះមើលផ្លូវឬអត់ ដោយបញ្ជាក់ថាសូមកុំមើលទៅលើ ត្រូវមើលទៅក្រោមផង។
អានបន្ថែមក្រសួងមហាផ្ទៃ៖ ប័ណ្ណស្នាក់អចិន្ត្រៃយ៍បរទេស អាចប្រើប្រាស់ទិញលក់អចលនទ្រព្យបាន
ក្រសួងមហាផ្ទៃ បានប្រកាសរំលឹកឡើងវិញឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ឱ្យទទួលស្គាល់ពីតម្លៃនៃប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងលេខ ២១៨១ សជណ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្រោយមានការជូនដំណឹងជាច្រើនលើកច្រើនសារ ប៉ុន្តែស្ថាប័ន ព្រមទាំងវិស័យឯកជនមួយចំនួននៅតែមិនទាន់បានជ្រួតជ្រាប និងព្រមទទួលស្គាល់ពីតម្លៃនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ។ បើតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ឆ្នាំ១៩៩៤ ជនបរទេសអន្តោប្រវេសន្តដែលទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អាចប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដេលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។ គួរបញ្ជាក់ថា ប័ណ្ណស្នាក់អចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនេះ មានសុពលភាព ២ឆ្នាំប៉ុណ្ណោះ និងអាចសុំបន្តប្រើប្រាស់រៀងរាល់ ២ឆ្នាំម្តង។ រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានជនបរទេសអន្តោប្រវេសន្តយ៉ាងតិច ៦ម៉ឺននាក់ ដែលមានអាយុ១៨ឆ្នាំឡើង ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់ជូនបណ្ណស្នាក់នៅអចិន្ត្រៃយ៍។ ដោយឡែក ជនបរទេសត្រឹម ៧ពាន់នាក់ ក្នុងចំណោម ៩ពាន់នាក់ ប៉ុណ្ណោះ ដែលបានទៅសុំបន្ដសពុលភាពបណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគេ រៀងរាល់ ២ឆ្នាំម្តង។ គួររម្លឹកទៀតថា ពេលនេះមានជនបរទេសអន្តោប្រវេសន្តជិត ១ម៉ឺននាក់ដែលបានបន្តស្នាក់នៅដោយខុសច្បាប់ […]
អានបន្ថែមច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ
រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធជាផ្លូវការហើយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ ច្បាប់នេះ មានចំនួន ១២ជំពូក និង១០១មាត្រា ក្នុងគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងប្រទេស។ ចំណូលមិនមែនសារពើពន្ធ ត្រូវបានបែងចែកដូចខាងក្រោម៖ ១. ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ២. ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វយ័តភាពហិរញ្ញវត្ថុដទៃទៀត ៣. ចំណូលពីសេវាសាធារណៈ ៤. ចំណូលពីការពិន័យ និងការដាក់ទណ្ឌកម្ម ៥. ចំណូលមិនមែនសារពើពន្ធដទៃទៀត ដូចមានកំណត់ក្នុងមាត្រា ៣៣ នៃច្បាប់នេះ។ ជាមួយគ្នានេះដែរ ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គឺសំដៅចំណូលពីធនធានធម្មជាតិ ការលក់ ឬដូរ ការជួល ការធ្វើសម្បទាន នូវទ្រព្យសម្បត្តិរដ្ឋ រួមមានដី សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារជាដើម។ ដោយឡែកចំពោះ ចំណូលមិនមែនសារពើពន្ធដែលបានកំណត់មុនច្បាប់នេះចូលជាធរមានដែលមិនទាន់ទទួលបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល ១ឆ្នាំ ត្រូវរៀបចំនីត្យានុកូលកម្មឡើងវិញឱ្យស្របតាមច្បាប់នេះ។ ដើម្បីបានឯកសារពេញសូមចុចទីនេះ
អានបន្ថែម៥ឆ្នាំចុងក្រោយនេះ រដ្ឋសម្រេចការចុះបញ្ជីដីបានជាង ១,៦ លានក្បាលដី
ចាប់ពីឆ្នាំ២០១៨ ដល់ពាក់កណ្តាលឆ្នាំ២០២២ នេះ ការចុះបញ្ជីដំបូងសម្រេចបានចំនួន ១ ៦៩១ ៤៨៩ ក្បាលដី ស្មើនឹង ២៤,១៦%។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថេង ច័ន្ទសង្វារ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ក្នុងរយៈពេល ៥ឆ្នាំនេះ ការចុះបញ្ជីក្បាលដីលក្ខណៈជាប្រព័ន្ធ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបានចំនួន ១ ៦៧៩ ៥៥៨ ក្បាលដី និងចុះបញ្ជីលក្ខណៈដាច់ដោយដុំបានចំនួន ១១០ ៧៣១ ក្បាលដី។ មួយវិញទៀត ក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ ក្រសួងបានចុះបញ្ជីក្បាលដីបានចំនួន ១៦៩ ២៦៧ ក្បាលដី។ ដោយឡែក បើគិតចាប់ពីពេលអនុវត្តរហូត មកដល់ពេលនេះវិញ ក្រសួងដែនដី បានចុះបញ្ជី និងការចេញប័ណ្ណសម្គាល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ សរុបបានចំនួន ៦ ៥៨៤ ៧៧៨ […]
អានបន្ថែមក្រសួងកំពុងពន្លឿនរៀបចំទីតាំងថ្មីនៅរុនតាឯកសម្រាប់ពលរដ្ឋដែលចេញពីតំបន់អង្គរ
ក្រោយពិនិត្យឃើញមានសំណង់ខុសច្បាប់រហូតដល់ ៨៤៤៨ករណី ក្នុងតំបន់អង្គរ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបញ្ជាបន្ទាន់មួយ ឱ្យរៀបចំដី ៦៥០០ ឡូត៍ នៅរុនតាឯក សម្រាប់ប្តូរប្រជាពលរដ្ឋឱ្យទៅរស់នៅទីនោះវិញ។ (អានបន្ថែម) ឯកឧត្តមបានឱ្យដឹងកាលពីថ្ងៃទី ទី១៧ សីហា ២០២២ នេះ ថា ដើម្បីទទួលបានដីឡូត៍នៅរុនតាឯក ពលរដ្ឋត្រូវមានលក្ខខ័ណ្ឌច្បាស់លាស់ មិនអាចចេះតែឱ្យៗនោះទេ ។ «បន្ទាប់មកពួកគាត់ត្រូវធ្វើការចាប់ឆ្នោត ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ (ឬប្លង់អាល់ម៉ាម) ភ្លាមៗ ដោយមិនបាច់រង់ចាំឱ្យគ្រប់៥ឆ្នាំឡើយ» ឯកឧត្តមបានបន្ដ។ ដើម្បីជំរុញយុទ្ធនាការនេះឱ្យបានលឿនរហ័ស ឯកឧត្តម ក៏បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ នៅតំបន់អភិវឌ្ឍភូមិធម្មជាតិ រុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២២ សីហា នេះ ផងដែរ។
អានបន្ថែមសម្តេចសខេង៖ ក្រុមហ៊ុនដឹកជញ្ជូន ត្រូវមានកាតព្វកិច្ចគ្របសម្ភារសំណង់ឱ្យបានជិតល្អ ពេលធ្វើចរាចរតាមផ្លូវសាធារណៈ
ថ្មីៗនេះ សម្តេច ស ខេង បានបញ្ជាឱ្យគ្រប់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងអស់ ត្រូវមានកាតព្វកិច្ចគ្របសម្ភារដែលបានដឹកទាំងអស់ ជាពិសេសពេលដឹកសម្ភារសំណង់ឱ្យបានជិតល្អក្នុងអំឡុងពេលធ្វើចរាចរតាមផ្លូវសាធារណៈ ម្យ៉ាងទៀតត្រូវសំអាតផ្លូវថ្នល់ឱ្យបានជាប្រចាំផងដែរ។ នេះបើតាមប្រសាសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។ សម្ដេចក្រឡាហោម បានលើកឡើងថា៖ « ខ្ញុំចាប់អារម្មណ៍ណាស់ពេលដែលរៀបចំធ្វើច្បាប់ យើងបានជជែកគ្នាច្រើនអំពីការដឹកសម្ភារសំណង់សំពីងសំពោង ជាពិសេសដឹកដី គ្រួស និង ខ្សាច់ បណ្តាលឱ្យកំពប់ហៀរពេញផ្លូវ ហ៊ុយលើផ្ទះប្រជាពលរដ្ឋ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសុខភាពទៀត ចឹង! ត្រូវតែគ្របឱ្យបានត្រឹមត្រូវ។» សម្ដេចក្រឡាហោមបន្តថា ក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ មានកាតព្វកិច្ចត្រូវតែបំពេញ គឺឡានដឹកជញ្ជូនរបស់ខ្លួនត្រូវមានតង់ត្រៀមជាប់ជានិច្ច ដើម្បីគ្របសម្ភារសំណង់ទាំងអស់នោះ មិនថាតែខ្សាច់ទេ ដី ឥដ្ឋ ស៊ីម៉ង់ត៍។ល។ នេះជាផ្នែកមួយក្នុងការពង្រឹងសណ្តាប់សាធារណៈ ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្តង ហើយក៏ដូចជាការពារបរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋថែមទៀតផង។
អានបន្ថែមសួនឧទ្យានភ្នំតាម៉ៅ ២០២៥ហិកតា ក្លាយជាតំបន់អភិរក្សផ្លូវការហើយ
នៅទីបំផុត រដ្ឋាភិបាលបានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ សីហា ២០២២។ តាមរយៈព្រះរាជក្រឹត្យបានបញ្ជាក់ថា សួនឧទ្យានដ៏ធំនេះត្រូវបានបែងចែកជា ៣តំបន់ដូចខាងក្រោម៖ ១. តំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃ៖ សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ ហិកតា។ ២. តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ៖ សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួនភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ ហិកតា។ ៣. តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅ ជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្រ្គោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតា។ ក្នុងព្រះក្រឹត្យដដែលបានបន្ថែមថា ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ត្រូវមានភារកិច្ចគ្រប់គ្រងតំបន់សួនឧទ្យាននេះ ព្រមទាំងត្រូវរៀបចំផែនការគ្រប់គ្រងសួនឧទ្យាន និងអភិវឌ្ឍឱ្យមានប្រសិទិ្ធភាពនិងមាននិរន្តរភាព។ គួរម្លឹកដែរថា ថ្មីៗនេះសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន […]
អានបន្ថែមបច្ចុប្បន្ន ក្នុងឧទ្យានជាតិអង្គរមានសំណង់ខុសច្បាប់ជាង ៨ពាន់ករណី
ក្រោយមានការចុះត្រួតពិនិត្យដោយផ្ទាល់របស់ ឯកឧត្តមជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរកឃើញថារហូតដល់បច្ចុប្បន្ន មានសំណង់ខុសច្បាប់រហូតដល់ជាង ៨០០០ករណី ស្ថិតក្នុងឧទ្យានជាតិអង្គរ ខណៈមានតែ ២០០ករណីប៉ុណ្ណោះដែលបានរើចេញ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តមជា សុផារ៉ា ជាមួយឧកញ៉ាញ៉ូនៅថ្ងៃទី១៧ សីហា ២០២២។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ សីហា ២០២២។ (អានបន្ថែម) ថ្លែងក្នុងពេលចុះត្រួតពិនិត្យនេះដែរ ឯកឧត្តមជា សុផារ៉ា បានបង្ហាញថាក្នុងរយៈពេល ៣ខែចុងក្រោយនេះ មានសំណង់ខុសច្បាប់ថ្មីកើតរហូតដល់ ៣៩៨ករណី ដែលក្នុងនោះបានរុះរើចេញបានត្រឹមតែជាង ២០០ករណី ប៉ុណ្ណោះ។ ដោយឡែក គិតមកទល់បច្ចុប្បន្នសំណង់ខុសច្បាប់ជាសរុបមានដល់ទៅ ៨ពាន់ករណីឯណោះ។ ឯកឧត្តមបានរម្លឹកដែរថា ចំពោះអ្នកចេញតវ៉ាការពារសំណង់ខុសច្បាប់ទាំងនេះ រដ្ឋនឹងចាត់វិធានការច្បាប់ ។
អានបន្ថែមរដ្ឋប្រកាសលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
ក្រសួងទេសចរណ៍កម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត KTV ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន)។ នេះបើតាមប្រកាសលេខ ០៨៦ ប្រក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ការលើកលែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្ម ជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ អាជីវកម្មប្រភេទខាងលើនេះ មានជម្រើសដោយស្ម័គ្រចិត្តក្នុងការស្នើសុំការវាយតម្លៃចំណាត់ថ្នាក់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យតាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។ គួររម្លឹកដែរថា កន្លងមកក្រសួងទេសចរណ៍ បានប្រកាសលើកលែងការស្នើសុំចំណាត់ថ្នាក់សម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ខ្នាតតូច និងមធ្យម ផងដែរ។ (អានបន្ថែម)
អានបន្ថែម