ច្បាប់ និងបញ្ញាត្តិ
រដ្ឋជំរុញអភិបាលរាជធានី-ខេត្ត ត្រូវខំទាក់ទាញគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀននៅកម្ពុជាឱ្យបានច្រើន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការទាក់ទាញ និងគាំទ្រគម្រោងវិនិយោគរបស់ឯកជន លើការបង្កើតមណ្ឌលបន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។ ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។ ឯកឧត្តមបានបន្ថែមថា ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយ ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ។ ទន្ទឹមនឹង ឯកឧត្តម បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគផងដែរ។ ក្រៅពីអនុសាសន៍ខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំអភិបាលខេត្តត្បូងឃ្មុំថ្មី […]
អានបន្ថែមកម្ពុជាចេញគោលនយោបាយអភិវឌ្ឍវិស័យយានយន្តអគ្គិសនីជាផ្លូវការ ខណៈបច្ចុប្បន្នមានជិត ៣ពាន់គ្រឿងបានចុះបញ្ជី
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីនៅកម្ពុជា២០២៤-២០៣០ ខណៈយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២.៩៦៨គ្រឿង។ នេះបើតាមសេចក្តីសម្រេចលេខ ១០១ សសរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលនយោបាយនេះ ជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ បន្ថែមពីនេះ គោលនយោបាយនេះ ដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា សម្រាប់បំពេញឱ្យគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់។ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ មានវិសាលភាពគ្របដណ្ដប់លើយានយន្តប្រភេទអគ្គិសនីសុទ្ធថ្មី (BEV) រួមមានរថយន្តអគ្គិសនីសុទ្ធថ្មីត្រីចក្រយានយន្តអគ្គិសនីសុទ្ធថ្មី និងទោចក្រយានយន្តអគ្គិសនីសុទ្ធថ្មី។ ទន្ទឹមនឹងនេះ ប្រភពដដែលនេះបានបញ្ចេញនូវរបាយការណ៍អត្រានៃការប្រើប្រាស់យានយន្ត ដែលមានការកើនយ៉ាងខ្លាំង ជាពិសេស ទោចក្រយានយន្ត និងរថយន្ត។ ក្នុងចំណោមយានយន្តសរុប ៧លានគ្រឿង ទោចក្រយានយន្តមានប្រមាណ ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល (រថយន្តទេសចរណ៍) មានប្រមាណ ១០% និងរថយន្តប្រើប្រាស់ ប្រេងឥន្ធនៈធុនធ្ងន់ (រថយន្តដឹកទំនិញ និងគ្រឿងចក្រ) មានប្រមាណ […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជា កំពុងព្រាងច្បាប់គ្រប់គ្រងដីចំណីផ្លូវដែក ដើម្បីបំបាត់រាល់ការរំលោភបំពាន
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើសេចក្តីព្រាងអនុក្រឹត្យយស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដើម្បីលុបបំបាត់ការទន្រ្ទានផ្លូវដែក ដែលរាំងស្ទះដល់ការអភិវឌ្ឍ។ នេះបើតាមកិច្ចប្រជុំ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៅក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដើម្បីធានាសេចក្តីព្រាងអនុក្រឹត្យមានទម្រង់ត្រឹមត្រូវតាមផ្លូវច្បាប់ និងខ្លឹមសារគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងឆ្លើយតបទៅតាមការវិវត្តស្ថានភាពជាក់ស្តែងនៃវិស័យដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា។ អនុក្រឹត្យនេះរៀបចំឡើង ក្នុងគោលបំណងគ្រប់គ្រង និងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវដែក ទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅដល់ការទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់ នៅតាមបណ្ដាញផ្លូវដែក។ បន្ថែមពីនេះ អនុក្រឹត្យនេះ នឹងជួយកាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវដែក កាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវដែក បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។
អានបន្ថែមរដ្ឋតម្រូវឱ្យអ្នកដំឡើងសូឡាត្រូវធ្វើស្វ័យប្រកាស គឺដើម្បីរក្សាតុល្យភាពរវាងអ្នកប្រើអគ្គិសនីជារួមនៅទូទាំងប្រទេសកម្ពុជា
ថ្មីៗនេះអាជ្ញាធរអគ្គិសនីកម្ពុជា បានតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យនៅលើដំបូលដែលមិនមានការអនុញ្ញាត អញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យរបស់ខ្លួន។ នេះបើយោងតាមលិខិតលេខ ០៨៥.ផក.២៤. អអក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ លិខិតនេះ បានតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់ ត្រូវដាក់ពាក្យនៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតុល្យភាពរបស់អ្នកប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជាទាំងអស់ គឺមិនសំដៅចំពោះតែអ្នកដែលកំពុងប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធបណ្តាញជាតិប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលកំពុងប្រើអគ្គិសនីតាមប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា)ផងដែរ។ ក្នុងន័យនេះ អាជ្ញាធរអគ្គិសនីកម្ពុជាចង់បង្ហាញថា ការដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អគ្គិសនីក្នុងប្រព័ន្ធបណ្តាញជាតិ អាចដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលបានក្នុងពេលតែមួយ នឹងកាត់បន្ថយលទ្ធភាពនៃការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យខ្នាតស្ថានីយ ដែលកំពុងមានប្រសិទ្ធភាពថ្លៃ និងកំពុងជួយបន្ថយថ្លៃលក់អគ្គិសនីឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ជារួម។ ជាងនេះទៅទៀតនោះគឺក្នុងប្រព័ន្ធនៃការកំណត់ថ្លៃអគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន នៅពេលដែលអ្នកប្រើប្រាស់ខ្លះដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងអ្នកខ្លះទៀតមិនបានដំឡើង វាជាការចាំបាច់មួយត្រូវរៀបចំយន្តការដើម្បីរក្សារតុល្យភាពរវាងភាគីទាំងពីរ។ ពីព្រោះនៅពេលដែលអ្នកប្រើប្រាស់ណាមួយបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ទៅនឹងប្រព័ន្ធបណ្ដាញជាតិ អ្នកប្រើប្រាស់នោះនឹងប្រើថាមពលចេញពីពន្លឺព្រះអាទិត្យនៅពេលដែលមានពន្លឺព្រះអាទិត្យ និងទាញយកមកបំពេញបន្ថែមតម្រូវការនូវសមតុល្យអគ្គិសនីជំនួសពន្លឺព្រះអាទិត្យដែលថយចុះ និងពុំមាន ចេញពីបណ្ដាញជាតិ។ ដូចេ្នះ ការធ្វើបែបនេះ នឹងធ្វើឱ្យសមត្ថភាពផលិតអគ្គិសនីរបស់បណ្ដាញជាតិនៅទំនេរ ដែលនឹងបង្កើនថ្លៃនៃការផលិតអគ្គិសនីក្នុងប្រព័ន្ធបណ្ដាញជាតិ នាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដទៃទៀតដែលមិនបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា)។ ហេតុនេះ វាជាការចាំបាច់ដែលអាជ្ញាធរអគ្គិសនីកម្ពុជា តម្រូវឱ្យអ្នកប្រើប្រាស់ថាមពលចេញពីពន្លឺព្រះអាទិត្យទាំងនោះត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីរក្សារសមធម៌ឱ្យទៅអ្នកប្រើប្រាស់ដទៃទៀតដែលមិនបានដំឡើង។ ជាមួយគ្នានេះដែរ ចំពោះការប៉ះប៉ូវខាងលើ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងត្រូវអនុវត្តចំពោះតែអ្នកប្រើប្រាស់ធំៗ […]
អានបន្ថែមរដ្ឋសម្រេចលើកលែងការផាកពិន័យចំពោះគម្រោងអភិវឌ្ឍលំនៅឋានរយៈពេល ១ឆ្នាំ
និយ័តករអចលនវត្ថុ និងបញ្ចាំ បានសម្រេចលើកលែងការផាកពិន័យផ្សេងៗ ជូនចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធី (ខុនដូ) រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ និងអាចមានបន្តទៀត តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ឱ្យដឹងថា ការសម្រេចលើកលែងនេះ ធ្វើឡើងក្រោយពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមានការណែនាំពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ បើទោះបីជាមានការលើកលែងបែបនេះក៏ដោយ គម្រោងអភិវឌ្ឍទាំងនោះ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចឱ្យស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធី (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
អានបន្ថែមសម្តេចធិបតីណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការថ្លែងរបស់សម្តេចក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងថា នៅថ្ងៃអនាគត អគារខ្ពស់ៗ នឹងត្រូវប្រើប្រាស់ប្រព័ន្ធហ្គាសច្រើន រួមទាំងថាមពលអគ្គិសនីផងដែរ ដែលតម្រូវឱ្យមានប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធគ្រងគ្រង និងបទដ្ឋានបច្ចេកទេស។ សម្តេចបានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋ ទិញធុងហ្គាសមកដាក់ប្រើប្រាស់ក្នុងផ្ទះ ដែលអាចបង្កហានិភ័យផ្ទុះ ដែលត្រូវមានក្រុមហ៊ុនមួយ សម្រាប់គ្រប់គ្រងការបំពាក់តម្លើងប្រព័ន្ធហ្គាសតាមតំបន់។ សម្តេចបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំប្រព័ន្ធស្តង់ដារ រួមមាន៖ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក និងប្រព័ន្ធហ្គាស ដោយច្របាច់បញ្ចូលគ្នាទៅក្នុងការរៀបចំផែនការគោលនយោបាយសុវត្ថិភាពសំណង់អគារ។
អានបន្ថែមរដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្មមួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម និង សហគមន៍កសិកម្ម។ សហគ្រាសទាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារដូចខាងក្រោម៖ ១-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន។ ២-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៣-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៤-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ត្រូវបានលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ […]
អានបន្ថែមសម្តេចប្រកាសមិនអនុញ្ញាតឱ្យបើកកាស៊ីណូនៅកណ្តាលក្រុងកំពត និងកែបទៀតទេ លើកលែងតែនៅបូកគោ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសមិនផ្ដល់អាជ្ញាប័ណ្ណឱ្យបើកកាស៊ីណូនៅកណ្តាលក្រុងកំពត និងក្រុងកែបទៀតទេ។ ការប្រកាសបែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ (អានបន្ថែម) សម្តេចបានលើកឡើងថា “……ចាប់ពីពេលនេះតទៅ នឹងមិនចេញអាជ្ញាបណ្ណឱ្យបើកកាស៊ីណូនៅក្រុងកំពតទៀតទេ។ បើចង់វិនិយោគ ត្រូវទៅធ្វើនៅច្រកព្រំដែន ហើយនៅក្នុងខេត្ត មានតែនៅភ្នំបូកគោមួយបានហើយ ដែលបន្តផ្តល់អាជ្ញាបណ្ណបាន”។ សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា ចំពោះខេត្តកែប ក៏មិនអនុញ្ញាតផ្តល់អាជ្ញាបណ្ណឱ្យបើកកាស៊ីណូជូនអ្នកវិនិយោគដូចគ្នាដែរ។ សម្តេចក៏បានណែនាំបន្ថែម ឱ្យអ្នកវិនិយោគទៅបង្កើតកាស៊ីណូតាមច្រកព្រំដែន និងខេត្តព្រះសីហនុវិញ ដែលស្ថិតនៅមិនឆ្ងាយពីខេត្តកំពត និងខេត្តកែបនោះទេ។ ទន្ទឹមនឹងនេះ សម្តេចបានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្មជាដើមនៅក្នុងខេត្តកំពត និងកែប ជំនួសឱ្យការបង្កើតកាស៊ីណូនេះ។
អានបន្ថែមរដ្ឋចេញច្បាប់លើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះការពង្រីកគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ)។ នេះបើតាមប្រកាសលេខ ៣១៣ សហវ.ប្រក.អពដ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ ប្រកាសនេះ បានកំណត់ឱ្យដឹងថា គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវទទួលបានការលើកទឹកចិត្តនូវរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល សំដៅដល់ការពង្រីកនៃ គ.ល.គ ដូចខាងក្រោម៖ ក. ការពង្រីកផលិតកម្មដែលមានស្រាប់។ ខ. ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្មដែលស្ថិតក្នុងសែស្រឡាយផលិតផលជាមួយគ្នា។ គ. ការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិតភាព ឬការពារបរិស្ថាន។ ឃ. ករណីការពង្រីកសកម្មភាពផ្សេងទៀត ត្រូវមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ បន្ថែមពីនេះ ចំពោះ គ.ព.គ.ល.គ. ត្រូវទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលទៅតាមសកម្មភាពវិនិយោគ នៃគម្រោងដើម ក្នុងរយៈពេលជាក់លាក់ណាមួយ ទៅតាមប្រភេទក្រុមសកម្មភាពវិនិយោគដែលបានចែងក្នុងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បន្ទាប់ពីទទួលបានការអនុញ្ញាតពង្រីកសកម្មភាព គ.ល.គ. ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬពីអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត អគ្គនាយកដ្ឋានពន្ធដារ នឹងចេញលិខិតបញ្ជាក់ស្តីពីការលើកលែងពន្ធលើប្រាក់ចំណូលចំពោះ គ.ព.គ.ល.គ.។ ប៉ុន្តែ គ.ព.គ.ល.គ. នឹងមិនទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលឡើយ ប្រសិនបើគម្រោងនោះជា៖ ១.សហគ្រាសមិនបានប្រើប្រាស់ទុនពង្រីក គ.ល.គ. សម្រាប់វិនិយោគលើសម្ភារៈសាងសង់ និងសម្ភារៈ បរិក្ខារផលិតកម្មថ្មី ដែលបានស្នើសុំពង្រីកសកម្មភាពវិនិយោគរបស់ខ្លួន។ ២.សហគ្រាសមិនបានដាក់ទុនពង្រីក គ.ល.គ. […]
អានបន្ថែមនិយ័តករកម្ពុជា ព្រមានចាត់វិធានការក្រុមហ៊ុនអចលនវត្ថុចំនួន២ ដែលគេចមិនបង់ពិន័យ
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.) ព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុនអចលនវត្ថុចំនួន២ បើនៅតែបន្តគេចវេះមិនបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ។ យោងតាមសេចក្តីជូនដំណឹង ដែលផ្សាយចេញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ន.អ.ប. បានកោះអញ្ជើញក្រុមហ៊ុនចំនួន២ គឺ៖១.ក្រុមហ៊ុនឈូ យ័ន អិល (ខេមបូឌា) ឌីវេឡុបមេន ឯ.ក មានឈ្មោះគម្រោងJovan City ទីតាំងគម្រោងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយចំនួនទឹកប្រាក់ ផាកពិន័យ១០០.០០០.០០០ រៀល និងទី២.ក្រុមហ៊ុនអាណាតា រេស៊ីដេន ឯ.ក មានឈ្មោះគម្រោង ANATA Residence ទីតាំងគម្រោងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយចំនួនទឹកប្រាក់ផាកពិន័យ១៥០.០០០.០០០ រៀល។ ន.អ.ប. បានឱ្យដឹងថា ក្រុមហ៊ុនទាំង២ខាងលើបានប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដែលការណ៍នេះ ក្រុមហ៊ុនបានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ កន្លងមក ន.អ.ប. បានចេញលិខិតផាកពិន័យ […]
អានបន្ថែម