ច្បាប់ និងបញ្ញាត្តិ
រដ្ឋប្រកាសលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
ក្រសួងទេសចរណ៍កម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត KTV ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន)។ នេះបើតាមប្រកាសលេខ ០៨៦ ប្រក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ការលើកលែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្ម ជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ អាជីវកម្មប្រភេទខាងលើនេះ មានជម្រើសដោយស្ម័គ្រចិត្តក្នុងការស្នើសុំការវាយតម្លៃចំណាត់ថ្នាក់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យតាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។ គួររម្លឹកដែរថា កន្លងមកក្រសួងទេសចរណ៍ បានប្រកាសលើកលែងការស្នើសុំចំណាត់ថ្នាក់សម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ខ្នាតតូច និងមធ្យម ផងដែរ។ (អានបន្ថែម)
អានបន្ថែមរដ្ឋបើកយុទ្ធនាការពិសេសចុះកំណត់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់អប្សរាខេត្តសៀមរាប
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមពិធីបើកយុទ្ធនាការកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ បើតាមរដ្ឋបាលខេត្តសៀមរាប ការចុះវាស់វែងនេះ ប្រព្រឹត្តទៅតែរយៈពេល ១៥ថ្ងៃតែប៉ុណ្ណោះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហានេះតទៅ។ បន្ថែមពីនេះ ក្រុមការងារចំនួន ៣២ក្រុម នឹងចុះអនុវត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និងកាន់កាប់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យបានយល់ច្បាប់អំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិមនុស្សជាតិ។ ក្រុមការងារទាំងនេះ នឹងប្រមូលទិន្នន័យ និងបច្ចេកទេសនៃការវាស់វែង ព្រមទាំងចុះបញ្ជីក្បាលដីទាំងនោះឱ្យបានច្បាស់លាស់ ដើមី្បធានាដល់ការកាន់កាប់គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាពេលអនាគត។ ទន្ទឹមនឹងនេះផងដែរថ្មីៗនេះ រដ្ឋបានអនុវត្តច្បាប់សំណង់យ៉ាងម៊ឺងម៉ាត់ចំពោះមេការសំណង់ម្នាក់ នៅខណ្ឌសែនសុខ ដែលធ្វេសប្រហែសធ្វើឱ្យរន្ទាប្លង់សេដួលរលំលើមនុស្សស្លាប់។ (អានបន្ថែម)
អានបន្ថែមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា «ថ្ងៃនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និង ស្ថាប័នពាក់ព័ន្ធ រួបរួមគ្នាធ្វើឱ្យចេញនូវប្រព័ន្ធ Port EDI នេះ ដើម្បីជួយសម្រួលដល់ផ្នែកឯកជន ពេលនាវាចេញ-ចូលនៅកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការប្រើក្រដាស ពេលវេលាយូរក្នុងការស្នើសុំនាវាចេញចូលមកកម្ពុជាយើង»។ គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ ក្រោមជំនួយរបស់អង្គការចៃកា (JICA)។ (អានបន្ថែម)
អានបន្ថែមសម្តេចតេជោ៖ យើងត្រូវប្រែក្លាយដីឈូសឆាយនៅតំបន់ភ្នំតាម៉ៅជាសួនព្រៃប្រណិត និងព្រៃអភិរក្ស
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រែក្លាយតំបន់ភ្នំតាម៉ៅជាសួនព្រៃប្រណិត និងព្រៃអភិរក្សសម្រាប់ការពារជារៀងរហូតទៅ ក្រោយចេញបទបញ្ជាឱ្យបញ្ឈប់ការឈូសឆាយ ហើយត្រូវដាំដើមឈើប្រណិតៗឡើងវិញ។ នេះបើតាមការថ្លែងបញ្ជាក់សារជាថ្មីម្តងទៀត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសម្លេងកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោ បានបញ្ជាក់ថា ពេលនេះសម្តេចបានចេញបទបញ្ជាទៅមេបញ្ជាការកងអង្គរក្ស ក៏ដូចជាអ្នកដែលទទួលខុសត្រូវការងារដំាដុះនៅទីនោះ ប្រែក្លាយដីដែលបានឈូសឆាយនេះ ទៅជាសួនព្រៃ សួនដាំដើមឈើ ឬចំការដាំដើមឈើ ដែលសុទ្ធតែជាឈើប្រណិត។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមព្រះរាជក្រឹត្យកំណត់នូវនិយាមការ ដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារតែម្តង។ សម្តេចបានបញ្ជាកម្លាំងកងអង្គរក្សចំនួនជាង ១០០០នាក់ ជាមួយគ្រឿងចក្រចំនួន ១១៣ គ្រឿង ទៅឈូសឆាយដី ដើម្បីដាំកូនឈើឡើងវិញឱ្យទាន់រដូវភ្លៀងធ្លាក់ ដែលមកទល់ពេលនេះ ចំនួនដី ៥៣០ហិកតា ត្រូវបានធ្វើរួចរាល់ និងត្រូវការពេលវេលាដើម្បីសម្អាតបន្ថែមទៀត។ បន្ថែមពីនេះ សម្តេច សូមឱ្យប្រជាពលរដ្ឋទាំងអស់ កុំមានការភាន់ច្រឡំ ឬជឿតាមពួកអគតិមួយចំនួន ចំពោះការចល័តកម្លាំងនៅតំបន់ភ្នំតាម៉ៅ ព្រោះមិនស្ថិតត្រង់បញ្ហាខ្វះកូនឈើទេ តែអ្វីដែលសំខាន់ត្រូវប្រើកម្លាំង និងគ្រឿងចក្រយ៉ាងធំក្នុងការដំាំកូនឈើឱ្យបានត្រឹមត្រូវ។ […]
អានបន្ថែមក្រសួងឧស្សាហកម្មកំពុងព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត ដែលមិនធ្លាប់មានពីមុនមក ស្របតាមតម្រូវការកើនឡើង និងការរីកចម្រើនក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការរបស់ក្រសួងឧស្សាហកម្ម ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា «ក្នុងដំណាក់កាលនេះ ក្នុងគោលដៅគ្រប់គ្រងវិស័យទឹកស្អាតឱ្យកាន់តែមានប្រសិទ្ធិភាព កាន់តែមានគុណភាព និងសេវាកម្មល្អ គឺយើងបានបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត»។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា សេចក្តីព្រាងច្បាប់នេះ បានឆ្លងកិច្ចប្រជុំអន្តរក្រសួងរួចរាល់ហើយ និងទទួលបានធាតុចូលយ៉ាងច្រើនពីក្រសួងពាក់ព័ន្ធនានា។ ទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមកត្រឹមខែកក្កដា ឆ្នាំ២០២២ អង្គភាពរដ្ឋាករទឹក ទាំងអង្គភាពរដ្ឋ និងឯកជន បានផលិតទឹកស្អាតបានចំនួន ១៦៣២ ពាន់លានម៉ែត្រគូប ដែលមានការកើនឡើងរហូតទៅដល់ ៤៥,០៨% ប្រៀបធៀបនឹង ៥ឆ្នាំមុន។ ត្រឹមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅថា ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងទីប្រជុំជនចំនួន៩០% នឹងទទួលបានទឹកស្អាតប្រើប្រាស់ ហើយក្នុងឆ្នាំ២០៣០ ប្រជាពលរដ្ឋរស់នៅទីប្រជុំជន […]
អានបន្ថែមអាជ្ញាធរចាត់វិធានការក្ដៅរឹតបន្ដឹងច្បាប់សំណង់ ក្រោយមេការសំណង់ត្រូវឃាត់ខ្លួនករណីរន្ទារលំ
ក្រោយច្បាប់សំណង់ចូលជាធរមាន ការដ្ឋានសំណង់នានាទូទាំងប្រទេស ត្រូវបានគ្រប់គ្រងតឹងរឹងជាងមុខ ដោយកាលពីថ្ងៃទី ១០ សីហា កន្លងមកនេះ មេការសំណង់ម្នាក់ នៅខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួន និងពិន័យតាមច្បាប់ ដោយធ្វេសប្រហែសធ្វើឱ្យរន្ទាប្លង់សេដួលរលំលើមនុស្សស្លាប់។ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការឃាត់ខ្លួន និងពិន័យតាមផ្លូវច្បាប់នេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់សំណង់យ៉ាងម៉ឹងម៉ាត់ និងជាមេរៀនសម្រាប់មេការសំណង់ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ផ្សេងទៀត ឱ្យគោរពតាមច្បាប់សំណង់។ ឯកឧត្តម បន្ថែមថា ក្រោយកើតហេតុការណ៍នេះ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តខិតខំបង្កើតយន្តការច្បាប់ បទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសចាំបាច់មួយចំនួនទៀតដើម្បីពង្រឹងគុណភាពនិងសុវត្តិភាពសំណង់ ទិសដៅដើម្បីបង្កា និងបញ្ចៀសបញ្ហានេះមិនឱ្យកើតមានទៀត។ «ការចូលរួមអនុវត្តវិធានការជាធរមានខាងលើពីគ្រប់ភាគីពាក់ពន្ធ័នឹងការងារសាងសង់ នឹងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ» ឯកឧត្តមបន្ដ។ ទាក់ទិននឹងករណីនេះដែរ តំណាងសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា សមាគមគាំទ្រយ៉ាងពេញទំហឹងលើការពិន័យ ឬ ផ្តន្ទាទោសដល់បុគ្គល ឬក្រុមហ៊ុនសាងសង់ ដែលមិនគោរពច្បាប់។ «នេះជាការផ្ដល់មេរៀន ដល់ក្រុមហ៊ុន ឬបុគ្គលផ្សេងទៀតមិនឱ្យធ្វើតាម ហើយជាការសឱ្យឃើញថាកម្ពុជាអនុវត្តច្បាប់សំណង់បានយ៉ាងជាក់លាក់។ ក្នុងនាមជាសមាគម យើងនឹងបន្ដចុះផ្សព្វផ្សាយអំពីច្បាប់សំណង់ដល់សមាជិក និងសាធារណជនបន្ថែម […]
អានបន្ថែមរដ្ឋលើកលែងឱ្យសណ្ឋាគារ ឬផ្ទះសំណាក់តូច &មធ្យម មិនបាច់ស្នើសុំចំណាត់ថ្នាក់ទៀតទេ
សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ខ្នាតតូច និងមធ្យម មិនតម្រូវឱ្យដាក់ពាក្យស្នើសុំចំណាត់ថ្នាក់ ពីក្រសួងទេសចរណ៍ទៀតទេ ដែលជាជួយកាត់បន្ថយចំណាយ និងពេលវេលាក្នុងការបើកឡើងវិញក្រោយវិបត្តិកូវីដ។ នេះបើយោងតាមប្រកាសក្រសួងទេសចរណ៍ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ការលើកលែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ។ ទោះជាយ៉ាងនេះក៏ដោយ អាជីវកម្មប្រភេទខាងលើនេះ មានជម្រើស (ដោយស្ម័គ្រចិត្ត) ក្នុងការស្នើសុំការវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍តាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។ ចំពោះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាសហគ្រាសធុនធំ (ជាប់ពន្ធធំ) នៅតែបន្តជាប់កាតព្វកិច្ចពន្ធដដែល។ គួរបញ្ញាក់ថា ការសម្រេចលើកលែងកាតព្វកិច្ចនេះត្រូវអនុវត្តតាមសេចក្តីជូនដំណឹងលេខ ៣៦ សជណ.ហធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការលើកស្ទួយសហគ្រាសធុនតូច និងមធ្យមលើកទី២។
អានបន្ថែមអាជ្ញាធរបញ្ជាឱ្យបិទដេប៉ូខ្សាច់ ៤ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ២
លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ បានចុះបិទដេប៉ូខ្សាច់៤ទីតាំង នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ក្រោយពីមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធររាជរាជធានីភ្នំពេញ។ នេះបើតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ លោកស៊ុយ សេរិទ្ធ បានឱ្យដឹងថា ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញជាច្រើនលើកច្រើនសារួចមកហើយ។ លោកបន្តថា ដេប៉ូអាជីវកម្មទាំងនេះ បានធ្វើឱ្យដីខ្សាច់ហូរហៀរលើទ្រូងផ្លូវ ពិបាកការធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូជាដើម។ លោកអភិបាលរង បានបន្ថែមថាអាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង ដោយមិនទុកឱ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយម្ចាស់ដេប៉ូខ្សាច់ទាំងនេះ ត្រូវតែកើបដីខ្សាច់ចេញពីថ្នល់ និងធ្វើការជួសជុលឡើងវិញនូវលូ កំណាត់ផ្លូវជាតិលេខ២ ផ្លូវ ៦០ម៉ែត្រ និងផ្លូវ ៣០ម៉ែត្រ ដែលខូចបានបង្កការខូចខាត។ គួរបញ្ចាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំង ដេប៉ូខ្សាច់ចំនួន៦ ដែលកំពុងធ្វើអាជីវកម្ម ខណៈ ចំនួន៤ ទីតាំងត្រូវបានបិទ។
អានបន្ថែមរដ្ឋចេញគោលការណ៍កំណត់តំបន់អភិរក្សការពារធម្មជាតិក្នុងខេត្តចំនួន ១៥
រដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍កំណត់តំបន់គ្រប់គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តចំនួន ១៥ ទូទាំងប្រទេសកម្ពុជា។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ធ្វើឡើងដោយក្រសួងបរិស្ថាន។ ភូមិសាស្ត្រខេត្តទាំង ១៥ រួមមាន ខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត និងខេត្តតាកែវ។ រាជរដ្ឋាភិបាល បានចេញជាគោលការណ៍កំណត់តំបន់គ្រប់គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផលដូចខាងក្រោម៖ កែសម្រួលព្រំប្រទល់តំបន់ការពារធម្មជាតិនីមួយៗឡើងវិញ ដោយរៀបចំកំណត់តំបន់ជាបួនតំបន់ គ្រប់គ្រងរួមមាន៖ទី១.) តំបន់សហគមន៍ ជាដីភូមិករ និងដីស្រែចម្ការចាស់របស់ប្រជាពលរដ្ឋ ទី២.) តំបន់ប្រើប្រាស់ដោយចីរភាព ជាដីសម្រាប់រួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច ទី៣.) តំបន់អភិក្ស និងទី៤.) តំបន់ស្នូល ជាដីព្រៃឈើជម្រកសត្វព្រៃ និងសេវាប្រព័ន្ធអេកូឡូស៊ីស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ កែសម្រួលព្រំនៃតំបន់របៀងអភិរក្សជីវៈចម្រុះ ដែលមិនប៉ះពាល់ជាមួយនឹងប្រជាជន និងកំណត់ជាតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិនីមួយៗ។ ប្រគល់ភារកិច្ចជូនអភិបាលនៃគណៈអភិបាលខេត្ត ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្ត បន្តដឹកនាំធ្វើការកំណត់អត្តសញ្ញាណក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី […]
អានបន្ថែមសម្តេចតេជោ៖ បញ្ជាឱ្យលុបចោលនូវរាល់ការអនុញ្ញាតអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ
សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាភ្លាមៗឱ្យលុបចោលរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ (អានបន្ថែម) សារបញ្ជានេះ ត្រូវបានប្រកាសចេញនៅលើគណនេយ្យហ្វេសប៊ុកផ្ទាល់របស់សម្តេច នៅថ្ងៃទី០៧ សីហា ២០២២ នេះថា៖ “ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១. លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ ២. រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម ៣. ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ ជាចុងក្រោយ សម្តេចតេជោបានថ្លែងអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនាផងដែរ៕
អានបន្ថែម