ច្បាប់ និងបញ្ញាត្តិ
ក្រសួងព្រមានមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសមិនអនុញ្ញាតឱ្យធ្វើចរាចរយានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមហេតុផលជៀសវាងការរំខាន់ដល់ដំណើរការសាងសង់ និងគ្រោះថ្នាក់ផ្សេងៗក្នុងការធ្វើដំណើរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់ដែលត្រូវបញ្ចប់ឱ្យទាន់ពេលវេលាតាមការគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ផ្សេងៗក្នុងការធ្វើដំណើរ ក្រសួង បានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូលទាំងអស់មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ បើកចូលប្រើផ្លូវល្បឿនលឿន លើកលែងតែយានយន្តដែលត្រូវបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការជាចាំបាច់ ហើយមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូនតែប៉ុណ្ណោះ។ ការហាមប្រាមម្តងជាពីរដងនេះ គឺដោយសារតែការសាងសង់មិនទាន់រួចរាល់ជាស្ថាពរនៅឡើយ ម្យ៉ាងដោយសារនៅតែមានអ្នកបំពានបម្រាមនេះ ដែលបានបង្ករជាគ្រោះថ្នាក់ចរាចរជាច្រើនករណីនៅលើផ្លូវល្បឿនលឿន ជាពិសេសថ្មីៗនេះទើបតែមានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។ គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះបានសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. […]
អានបន្ថែមរដ្ឋកាត់ដីជាង ៧ពាន់ហិកតា ចេញពីតំបន់ការពារធម្មជាតិក្នុង ខេត្ត៣ ដើម្បីចែកជូនពលរដ្ឋក្រីក្រ
រដ្ឋបានសម្រេចកាត់ដីប្រមាណ ៧៦៥៣ ហិកតា ចេញពីតំបន់ការពារធម្មជាតិ ក្នុងខេត្តចំនួន៣ ដើម្បីអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ដំណាក់កាលទី៣ LASED III។ នេះបើតាមអនុក្រឹត្យចំនួន៣ ក្នុងនោះអនុក្រឹត្យពីរ ចុះថ្ងៃទី១០ ខែមករា និងមួយទៀតចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ ការកាត់ដីនេះ គឺរាជរដ្ឋាភិបាលធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដែលរួមមាន៖ កាត់ដីទំហំ ៦០០០ហិកតា ចេញពីរបៀងជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិរវាក់ និងភូមិមេមុំ ឃុំរយ៉ និងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កាត់ដីទំហំ ១២១៣ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ កាត់ដីទំហំ ៤៤០ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ដីទាំងអស់នេះ ត្រូវបានប្រគល់ឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋរបស់រដ្ឋបាលខេត្តទំាំងបី ជាអ្នកគ្រប់គ្រង និងចាត់ចែងស្របតាមនីតិវិធីជាធរមាន។ គួររម្លឹកថា កាលពីថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ […]
អានបន្ថែមកម្ពុជាប្រកាសដាក់ដំណើរការកម្មវិធីផ្តល់ទិដ្ឋារស់នៅ ១០ឆ្នាំ ដល់វិនិយោគិនបរទេស
កម្ពុជា ចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។ កម្មវីធីនេះ មានឈ្មោះថា “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន Khmer Home Charity Association ដែលទទួលបានការគាំទ្រពីក្រសួងមហាផ្ទៃ។ ក្រុមហ៊ុនបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់វិនិយោគិនបរទេសដែលចង់មកវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនបន្តថា អ្នកដាក់ស្នើក្នុងកម្មវិធី “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ទិដ្ឋាការរស់នៅរយៈពេល១០ឆ្នាំ ដោយមិនមែនការរឹតត្បិតការចេញចូលប្រទេស និងជម្រើសសម្រាប់ដាក់ស្នើសុំសញ្ជាតិខ្មែរផងដែរ។ វិនិយោគិនបរទេស ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសមាជិកភាពសមាគមសប្បុរសធម៌ខ្មែរ នៅក្រោមកម្មវិធីដែលនឹងផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានសេវាធានារ៉ាប់រងក្នុងស្រុក និងការព្យាបាល VIP ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត។ ក្រុមហ៊ុនបញ្ជាក់ថា អ្នកដាក់ពាក្យត្រូវតែជាពលរដ្ឋនៃប្រទេសដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា។
អានបន្ថែមពន្ធដារជំរុញឱ្យអ្នកជាប់ពន្ធលើអចលទ្រព្យទាំងអស់ទៅបង់ពន្ធឱ្យបានមុនថ្ងៃផុតកំណត់
សាខាពន្ធដារខេត្តព្រះសីហនុ បានប្រកាសជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់ បង់ពន្ធលើអចលនទ្រព្យ និងមិនទាន់បានធ្វើបច្ចុប្បន្នភាព ឱ្យរួសរាន់ទៅប្រកាសបង់ពន្ធនៅសាខាពន្ធដារខេត្ត ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែ មិថុនា។ សាខាពន្ធដារខេត្ត បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់អាចធ្វើការទូទាត់ប្រាក់ពន្ធតាមរយៈធនាគារទាំងអស់នេះបាន មានដូចជា ធនាគារអេស៊ីលីដាភីអិលស៊ី កាណាឌីយ៉ាអ.ក កម្ពុជាសាធារណៈភីអិលស៊ី និង វឌ្ឍនៈ ។ ចំពោះ ម្ចាស់អចលនទ្រព្យមួយចំនួនដែលចង់កែប្រែព័ត៌មានដូចជា ប័ណ្ណសម្គាល់អចលនទ្រព្យថ្មី ប្រែប្រួលព័ត៌មានសំណង់ ឬសាងសង់សំណង់ថ្មី ប្រែប្រួលទំហំដី និងប្រែប្រួលព័ត៌មានផ្សេងៗទៀតទាក់ទងនឹងអចលនទ្រព្យ ឬម្ចាស់កម្មសិទ្ធិអចលនទ្រព្យ សូមមកដាក់ពាក្យស្នើសុំដោយភ្ជាប់មកជាមួយនឹងឯកសារមួយចំនួនដូចក្នុងដំណរភ្ជាប់នេះ។ ចុចទីនេះ
អានបន្ថែមគំនូសប្លង់សម្រាប់ត្រួតពិនិត្យគុណភាពផ្លូវ សម្រេចបាន៧០%ហើយ
បច្ចុប្បន្ន ដំណើរការរៀបចំ “គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ” នៃគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) សម្រេចបាន៧០ភាគរយហើយ។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ ថ្លែងក្នុងប្រជុំនា លោក ធូ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស បានឲ្យដឹងថា គោលបំណងកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរមតិយោបល់ ក៏ដូចផ្តល់ធាតុចូលសំខាន់ៗបន្ថែមដល់ការអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ មុននឹងដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ។ ការរៀបចំអភិវឌ្ឍមុខងារគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ថ្មីនេះ នឹងជួយពង្រឹងគុណភាពផ្លូវតាមស្តង់ដារបច្ចេកទេស និងធានាដល់ការគ្រប់គ្រងការអនុវត្តការងារត្រួតពិនិត្យគុណភាពបច្ចេកទេសជួសជុល ថែទាំ និងសាងសង់ផ្លូវ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំក្រសួងក្នុងការតាមដានការងារគុណភាពផ្លូវតាមរយៈការងារត្រួតពិនិត្យគុណភាពជាដើម៕
អានបន្ថែម៦ខែដំបូង ឆ្នាំ២០២២ មន្ទីរសុរិយោដីខេត្តមណ្ឌលគិរីចុះបញ្ជីដីជូនពលរដ្ឋបានជាង ៤ពាន់ក្បាល
គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានជាង ៤ពាន់ក្បាលដី ហើយនៅសល់ប្រមាណជាង ២ពាន់ក្បាលដីទៀតប៉ុណ្ណោះ ដែលនឹងសម្រេចតាមផែនការថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី ពិតជាមានសារ:ប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះកាលណាប្រជាពលរដ្ឋទទួលបានកម្មសិទ្ធិកាន់កាប់ដីធ្លីនោះបញ្ហាទំនាស់ដីធ្លី នឹងត្រូវបានកាត់បន្ថយ។ មួយវិញទៀត ប្រជាពលរដ្ឋនឹងក្លាយជាម្ចាស់ដីពិតប្រាកដទៅតាមច្បាប់ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីករបរកសិកម្ម ឬមុខរបរផ្សេងទៀតលើដីកម្មសិទ្ធិនេះ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ បាន មួយកម្រិ ថែមទៀត។ គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការចុះបញ្ជីក្បាលដីទូទាំងប្រទេសឱ្យបាន៧លានក្បាលដីនៅឆ្នាំ២០២២ ដែលមកទល់ពេលនេះ បានជាង៦ លានក្បាលដី ស្មើនឹង៩០% នៃផែនការ។
អានបន្ថែមរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំផែនការនៃកាត់ឆ្វៀលតំបន់បី ជូនដល់ប្រជាពលរដ្ឋ
គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង បានរៀបចំផែនការកាត់ឆ្វៀលដីតំបន់បី ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមិថុនា បានបើកប្រជុំពិភាក្សា ដឹកនាំដោយលោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃផែនការរៀបចំការកាត់ឆ្វៀលដីតំបន់បី ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត ក្រុមការងារចម្រុះរបស់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការសិក្សាស្រាវជ្រាវ និង ធ្វើសេចក្តីសន្និដ្ឋានបឋម ក្នុងការកំណត់ភូមិសាស្រ្ត និង ការកំណត់អត្តសញ្ញាណកម្មសម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលបានកម្មសិទ្ធិស្របច្បាប់។ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រុមការងារចម្រុះរបស់ខេត្តបានអនុវត្តយ៉ាងពេញលេញតាមជំហាននីមួយៗ នៃនីតិវិធី ស្របតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដី ដោយបានចុះពិនិត្យជាក់ស្តែង និងស្រង់នូវទិន្ន័យជាក់លាក់ សម្រាប់ការរៀបចំស្របច្បាប់ក្នុងការផ្តល់កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ ដែលបានរស់នៅលើទីលំនៅអចិន្រ្តៃយ៍ច្បាស់លាស់ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា រាល់ពេលអនុវត្តការងារ ក្រុមការងារ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមដោយឆន្ទៈ អនុវត្តប្រកបដោយតម្លាភាព […]
អានបន្ថែមអាជ្ញាធរសៀមរាបដាក់កំហិតម្ចាស់សំណង់ដែលសង់លើដីចំណីផ្លូវទាំង ៨ខ្សែនេះ ត្រូវរុះរើចេញជាបន្ទាន់!
អាជ្ញាធរខេត្តសៀមរាប បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានសំណង់នៅលើដីចំណីផ្លូវទាំង ៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវរុះរើជាបន្ទាន់ឲ្យបានមុន ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ ដោយអាជ្ញាធរនឹងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធលើផ្លូវទាំងនេះ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ ម្ចាស់ទីតាំងអាជីវកម្ម លំនៅឋាន សំណង់ការ្យ និង ទ្រព្យសម្បត្តិផ្សេងៗទៀត ដែលប៉ះពាល់ និងនៅលើដីចំណីផ្លូវទាំង ០៨ខ្សែ ត្រូវរុះរើដោយខ្លួនឯងតាមជើងម៉ែត្រ ដែលក្រុមការងារបានចុះវាស់វែង និងបាញ់គំនូសសម្គាល់ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល ក្នុងអំឡុងពេលនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (LMAP)។ អាជ្ញាធរខេត្តសៀមរាប នឹងអនុវត្តគម្រោងស្ថាបនាផ្លូវទាំង ៨ខ្សែនេះ ដោយប្រើប្រាស់ថវិការដ្ឋបាលខេត្ត រួមមាន៖ ១. ផ្លូវក្រោយវត្តពោធិ៍លង្កា (មុខសណ្ឋាគារហង្សទ្រព្យ) ដល់ផ្លូវបេតុងបឹងដូនប៉ា ប្រវែង ៦៧០ ម៉ែត្រ គុណ ៦ ម៉ែត្រ និងដាក់លូកណ្តាលផ្លូវ មុខកាត់ ០១ ម៉ែត្រ ប្រវែង ៦៧០ ម៉ែត្រ។ ២. ផ្លូវសត្តឃាត (សង្កាត់ជ្រាវ) ចាប់ពីផ្លូវក្រវ៉ាត់ក្រុង ដល់ផ្លូវខ្នារចាស់ ប្រវែង ២៣៣០ […]
អានបន្ថែមក្រសួងកែប្រែខ្លឹមសារសំខាន់ៗមួយចនួនដើម្បីសម្រួលដល់នីតិវិធីស្នើសុំលិខិតអនុញ្ញាតសាងសង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការកែប្រែចំណុចទី៧ និងទី៨ ក្នុងប្រការ៣ នៃប្រកាសលេខ ០១៣ ដនស/ ប្រ.ក/ នី.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់។ នេះបើតាមប្រកាសលេខ ០៩៦ ដនស/ ប្រ.ក/ នី.ក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ការកែសម្រួលថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសម្រួលដល់នីតិវីធីស្នើសុំលិខិតអនុញ្ញាតសាងសង់ ដូចខាងក្រោមនេះ ៧ថ្មី ៖ លិខិតបញ្ជាក់ព័ត៌មានសុរិយោដី សំដៅដល់ឯកសារដែលផ្តល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលមានបង្ហាញទីតាំងក្បាលដី និងព័ត៌មានផ្សេងៗនៃក្បាលដី មានជាអាទិ៍ ប្រភេទស្ថានភាពគតិយុត្ត លក្ខណៈរូប និងបន្ទុកនៃក្បាលដី ដោយផ្អែកលើឯកសារ និងសៀវភៅគោលបញ្ជីដីធ្លី ៨ថ្មី៖ សលាកបត្រក្បាលដី សំដៅដល់ឯកសារផ្ដល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលបង្ហាញប្លង់ដីឡូតិ៍ ប្លង់តំបន់ កម្មសិទ្ធិករនៃដី ទីតាំងនៃដី ទំហំដី និយាមកាចំណុចព្រំដី។
អានបន្ថែមក្រសួងកំពុងពន្លឿនចេញសេចក្តីព្រាងច្បាប់ចំនួនពីរលើការប្រើប្រាស់ផ្លូវថ្នល់ និងផ្លូវដែក
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅ តាមបណ្តាញផ្លូវថ្នល់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណុចផ្លូវកាត់ និងដីចំណីផ្លូវដែក។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ ប៉ាល់ ចន្ទតារា ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង ក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងអនុក្រឹត្យ និងក្រុមអ្នកបច្ចេកទេសភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើមតិយោបល់ និងធាតុចូលរបស់ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ក្រោយពីបានពិនិត្យ និង ពិភាក្សាចប់សព្វជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ សេចក្តីព្រាងអនុក្រឹត្យនេះ នឹងត្រូវលើកយកទៅពិភាក្សាបន្តជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមុនសិន មុននឹង គោរពស្នើសុំទៅសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីចុះហត្ថលេខាលើប្រកាសឱ្យប្រើជាផ្លូវការ។
អានបន្ថែម