ក្រសួងកំពុងពន្លឿនចេញសេចក្តីព្រាងច្បាប់ចំនួនពីរលើការប្រើប្រាស់ផ្លូវថ្នល់ និងផ្លូវដែក

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅ តាមបណ្តាញផ្លូវថ្នល់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណុចផ្លូវកាត់ និងដីចំណីផ្លូវដែក។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ ប៉ាល់ ចន្ទតារា ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង ក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងអនុក្រឹត្យ និងក្រុមអ្នកបច្ចេកទេសភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើមតិយោបល់ និងធាតុចូលរបស់ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ក្រោយពីបានពិនិត្យ និង ពិភាក្សាចប់សព្វជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ សេចក្តីព្រាងអនុក្រឹត្យនេះ នឹងត្រូវលើកយកទៅពិភាក្សាបន្តជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមុនសិន មុននឹង គោរពស្នើសុំទៅសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីចុះហត្ថលេខាលើប្រកាសឱ្យប្រើជាផ្លូវការ។

អាន​បន្ថែម

រដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជំរុញសកម្មភាពវិនិយោគ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ បង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។ យោងតាមអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិកាវិនិយោគរាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ គឺជាប្រធាន និងអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ចំនួន១រូប គឺជាអនុប្រធាន និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនជាសមាជិក។ តាមអនុក្រឹត្យនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ដោយអនុក្រឹត្យដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា។ ចំពោះគម្រោងដែលមានទុនវិនិយោគលើសពី ៥លានដុល្លារឡើងទៅ គម្រោងវិនិយោគស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងវិនិយោគពាក់ព័ន្ធនឹងថាមពល ស្ថិតក្នុងចំណោមគម្រោងមួយចំនួនដែលមិនត្រូវឆ្លងកាត់ការពិនិត្យរបស់ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ឡើយ។

អាន​បន្ថែម

អគ្គនាយកពន្ធដារ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង

អគ្គនាយកពន្ធដារ នឹងចាប់ផ្តើមការងារចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង ដើម្បីប្រមូលទិន្នន័យអចលនទ្រព្យ ជាគុណប្រយោជន៍ដល់ការគៀងគរប្រភពចំណូលពន្ធ។​ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈចុះបញ្ជីផ្តល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅថ្ងៃទី១៧ ខែមិថុនា ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ។​ ក្រុមការងារអង្កេតអចលនទ្រព្យ គ្រោងនឹងចាប់ផ្តើមចុះអនុវត្តការងារនៅសង្កាត់ទាំង៥នៃក្រុងបាវិត ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ ថ្លែងក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ហេង សុខណាង បានវាយតម្លៃខ្ពស់ចំពោះការចុះអនុវត្តការងារអង្កេតអចលនទ្រព្យនៅតាមបណ្តាខេត្ត និងបន្តគាំទ្រដល់ការពង្រីកវិសាលភាពការងារ​នៅខេត្តស្វាយរៀង សំដៅធ្វើយ៉ាងណាប្រមូលនូវទិន្នន័យអចលនទ្រព្យ ដើម្បីជាគុណប្រយោជន៍ការគៀងគរប្រមូលចំណូលពន្ធ។​ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនរួមមានខេត្តកណ្តាល បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពត។​

អាន​បន្ថែម

រដ្ឋកែរបៀបចុះបញ្ជីអចលនវត្ថុរបស់អ្នកដែលមានប្តីឬប្រពន្ធស្លាប់ ទៅជាពាក្យ “មរតកជន”

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យធ្វើការកែស​ម្រួលរូបមន្តក្នុងការចុះបញ្ជី​អចលនវត្ថុ​ជា​ប្រភេទ​ទ្រព្យ​សម្បត្តិដាច់ដោយឡែក​របស់​ស​ហព័ទ្ធណាម្នាក់ជាពោះម៉ាយ ឬមេម៉ាយ ដោយសារ​មរណភាព​​របស់​សហព័ទ្ធ​ម្ខាងទៀត។ នេះបើតាមលិខិតលេខ ២៣៩១ ដនស/អសដភ​ ចុះថ្ងៃទី០៦ ខែមិថុនា​ ឆ្នាំ​២០២២​។ ការកែប្រែនេះ គឺសំដៅលើការលុបពាក្យ “ខ្មោច” ទៅជាពាក្យ “មរតកជន” វិញ ដោយ​អនុលោម​តាមក្រមរដ្ឋប្បវេណីថ្មីវីញ នៅក្នុងការចុះបញ្ជីអចលនវត្ថុ និងចេញប័ណ្ណសម្គាល់សិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។​ ឧទាហរណ៍៖​ ករណីទ្រព្យដោយឡែកខាងប្តី លោក សុខ សាន (ពោះម៉ាយពីខ្មោច នាង ច័ន្ទ រតនា) ដោយកែប្រែ​ជា (ពោះម៉ាយពីមរតកជន ច័ន្ទ រតនា) វិញ។ ពាក្យមរតកជន មានន័យថា ជន ឬបុគ្គលដែលបានស្លាប់ទៅហើយ។ ក្រៅពីនេះ ក្រសួង ក៏តម្រូវឲ្យកែសម្រួលលើរូបមន្ត និងឯកសាររណបផ្សេងទៀត ដែលធ្លាប់ប្រើពាក្យ “ខ្មោច” ទៅជា​ពាក្យ “មរតកជន” វិញ ដោយអនុលោមតាមក្រមរដ្ឋប្បវេណីថ្មីផងដែរ។ ដើម្បីអនុវត្តការងារនេះឱ្យបានរលូន ក្រសួងដែនដី នឹងចាត់មន្ត្រីជំនាញពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ចុះ​សហ​ការជាមួយមន្ទីររៀបចំដែនដី […]

អាន​បន្ថែម

ស្វែងយល់ពីលិខិតយថាភូត ៣ទម្រង់សម្រាប់ការទិញលក់អចលនវត្ថុនៅកម្ពុជា

តើលោកអ្នកដែលធ្លាប់សង្កេតទេថា កិច្ចសន្យាទិញលក់ដីធ្លី ឬផ្ទះ ត្រូវបានធ្វើឡើងជាច្រើនទម្រង់? ជាទូទៅ ទម្រង់នីមួយ​ៗនេះ ត្រូវគេហៅថា លិខិតយថាភូត។ បើតាមមាត្រា៩ នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី បានកំណត់ថា កិច្ចសន្យាលក់ទិញ ឬកិច្ចសន្យាប្រទានកម្ម ចាំបាច់ត្រូវមានលិខិតយថាភូត ដើម្បីបង្កើតអនុភាពកិច្ចសន្យាក្នុងគោលបំណងផ្ទេរកម្មសិទ្ធិអចលនវត្ថុ។ ដូចនេះ កិច្ចសន្យាលក់ទិញអចលនវត្ថុ ត្រូវធ្វើឡើងតាមទម្រង់លិខិតយថាភូត ចំនួន ៣ទម្រង់ គឺ៖ ១.​ កិច្ចសន្យាធ្វើឡើងដោយសាការី កិច្ចសន្យាប្រភេទនេះ គឺត្រូវបានសរសេរឡើងដោយសាការីផ្ទាល់ តែគេកម្រឃើញមានខ្លាំងណាស់ក្នុងប្រតិបត្តិការទិញលក់អចលនវត្ថុនៅកម្ពុជា ​ដែលផ្ទុយពីប្រទេសបារាំង​ ដោយសារបច្ចុប្បន្ននេះ កម្ពុជា​នៅមិនទាន់មានច្បាប់ស្តីពីសហលក្ខន្តិកៈសាការីនៅឡើយ។ ប្រភេទនៃលិខិតយថាភូតមួយនេះ មានតែក្នុងទ្រឹស្តីច្បាប់តែប៉ុណ្ណោះ។ ២. កិច្ចសន្យាធ្វើឡើងដោយមានប្រថាប់ត្រាឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ កិច្ចសន្យានេះ ធ្វើឡើងដោយមានសរសេរឈ្មោះ អត្តសញ្ញាណដីដែលជាកម្មវត្ថុនៃការចុះបញ្ជី និងចំណុចផ្សេងទៀត ដែល​ត្រូវសរសេរក្នុងទម្រង់ជាកិច្ចសន្យាមួយ ហើយអនុប្បទានិក អនុប្បទាយី សាក្សីពីររូប ចូលរួមផ្តិតស្នាមមេដៃលើកិច្ចសន្យា​នៅមុខមេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក ខណ្ឌ។ បន្ទាប់មក មេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក […]

អាន​បន្ថែម

កម្ពុជា-អូស្រ្តាលី រួមគ្នាផ្សព្វផ្សាយគោលការណ៍ថ្មី ដើម្បីអនុវត្តក្នុងការដ្ឋានសំណង់

ទីបំផុត គោលការណ៍ណែនាំថ្មីស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ត្រូវបានផ្សព្វផ្សាយជាផ្លូវការហើយ ដើម្បីសង្គ្រោះជីវិតនៅតាមការដ្ឋានសំណង់នានា។ គោលការណ៍ណែនាំនេះ ត្រូវប្រកាសផ្សព្វផ្សាយ នៅថ្ងៃទី​៧​ ខែមិថុនា​ ឆ្នាំ​២០២២​ ក្រោមឯកឧត្ដម​ លាង​ មុនីរិទ្ធិ​ រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងលោក Robin Flint លេខាទី១​ នៃស្ថានទូតអូស្រ្តាលី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសិក្ខាកាមចូលរួមប្រមាណ ២០០ នាក់ ទៀត មកពីស្ថាប័នក្រសួង និងមន្ទីរខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសំណង់មកពីខេត្តចំនួនប្រាំមួយ។ បើតាមឯកឧត្តម លាង មុនីរិទ្ធិ និងលោក Robin Flint បានឲ្យដឹងថា គោលការណ៍ណែនាំ និងសិក្ខាសាលានេះ នឹងជួយលើកកម្ពស់សុវត្ថិភាព និងសុខភាពបុគ្គលិកធ្វើការក្នុងវិស័យសំណង់ ឱ្យមានភាពល្អប្រសើរឡើងទាំងនៅក្នុង និងជុំវិញការដ្ឋានសំណង់ ដែលនេះគឺជាការងារដ៏សំខាន់មួយដើម្បីការពារ និងសង្គ្រោះអាយុជីវិតពួកគេ។ គួរបញ្ជាក់ថា ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ ក្នុងប្រទេសកម្ពុជាទាមទារឱ្យមានការរៀបចំ និងអនុវត្តស្តង់ដារផ្លូវការមួយដែលទាក់ទងនឹងគុណភាពសំណង់ ការរចនាគ្រឿងបង្គុំសំណង់ សុខភាព និងសុវត្ថិភាពនៅតាមការដ្ឋានសំណង់ផងដែរ។ បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]

អាន​បន្ថែម

រាជរដ្ឋាភិបាលបង្កើតក្រុមការងារពិសេសសិក្សាស្រាវជ្រាវបទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមប្រឹក្សាជាតិ​បទ​ប្បញ្ញត្តិ​​បច្ចេកទេសសំណង់ ហៅកាត់ថា ក.ជ.ប.ស ដើម្បី​សិ​ក្សាស្រាវជ្រាវ និង​អភិវឌ្ឍបទប្បញ្ញត្តិជាតិ​បច្ចេកទេសសំណង់​ឲ្យមានប្រសិទ្ធភាព និងនិរន្តភាព ស្រប​តាម​ស្មារតីមាត្រា១១ នៃច្បាប់​ស្តីពី​​សំណង់។ នេះបើតាម អនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ ក្រុមប្រឹក្សាជាតិនេះ មានសមាសភាពសរុបប្រមាណ២៦ រូប ដែលមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​​ ជាប្រធាន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារពិសេសនេះ មានតួនាទីសំខាន់ក្នុងការរៀបចំ និងដាក់សំណើជូនរាជរដ្ឋាភិបាល ដើម្បីដាក់ឲ្យប្រើប្រាស់បទប្បញ្ញត្តិជាតិបច្ចេកទេសសំណង់ ព្រមទាំងធ្វើការតាមដានការអនុវត្ត កំណត់វិធាន​គោលការណ៍ក្នុងការសិក្សាស្រាវជ្រាវលើបទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់។ ក្រៅពីនេះ ក.ជ.ប.ស អាចធ្វើកិច្ចសហប្រតិបត្តិ បណ្តុះបណ្តាល ផ្សព្វផ្សាយ ដល់ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល វិស័យឯកជន អ្នកវិជ្ជាជីវៈ និងសាធារណៈជនអំពីបទប្បញ្ញត្តិបច្ចេកទេសសំណង់។ នៅក្នុងអនុក្រឹត្យនេះ ក៏មានសមាសភាពចូលពីតំណាងវិស័យឯកជនចូលរួមផងដែរ ដូចជាសមាគមអ្នកសាងសង់​កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងតំណាងគ្រឹះ​ស្ថានឧត្តមសិក្សានឹងគ្រឹះស្ថានស្រាវជ្រាវពាក់ព័ន្ធមួយចំនួន។

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារ កំពុងបន្តចុះអនុវត្តការអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប

អគ្គនាយកដ្ឋានពន្ធដារ កំពុងចុះអនុវត្តការងារអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប បន្ទាប់ពីបានបញ្ចប់ជាស្ថាពរក្នុងការចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំ នួនរួម មានខេត្តកណ្តាល ​បាត់ដំបង និងបន្ទាយមានជ័យ។ ការចុះអង្កេតអចលនទ្រព្យមានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មានសម្រាប់ធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈការបង់ពន្ធនៅតាមធនាគារដៃគូ ដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យក្រោយពីបានចុះបញ្ជី​ និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ព្រមទាំងការបង់ពន្ធតាមប្រព័ន្ធអនឡាញ (GDT Taxpayer Application)។ បន្ទាប់មកក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវា​ពន្ធដារ​លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ (អានបន្ថែម) បើតាមអគ្គនាយកដ្ឋានពន្ធដារ ការចុះអង្កេតអចលនទ្រព្យនេះ​គឺមានអត្ថប្រយោជន៍ដូចជា ការរៀបចំគោលនយោបាយសារពើពន្ធប្រកបដោយភាពច្បាស់លាស់ មូលដ្ឋានត្រឹមត្រូវជាក់លាក់ក្នុងការរៀបចំផែនការថវិកាប្រចាំ ឆ្នាំឱ្យសមស្រប ការធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ទិន្នន័យជាមូលដ្ឋានច្បាស់លាស់ក្នុងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធពាក់ព័ន្ធដទៃទៀត ទិន្នន័យសម្រាប់ការវិភាគ និងរៀបចំរបាយការណ៍ និងផ្តល់ភាពងាយ ស្រួលដល់ការគ្រប់គ្រង និងផ្តល់សេវាជូនអ្នកជាប់ពន្ធបានល្អ៕

អាន​បន្ថែម

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ណែនាំអនុសាសន៍ ៥ចំណុច ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍតំបន់មាត់ឆ្នេរ

ឯកឧត្តមបណ្ឌិត ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)​ បានផ្តល់អនុសាសន៍ណែនាំចំនួន ៥ ចំណុច ដល់ខេត្តទាំង ៤ ជាប់​មាត់​​សមុទ្រ ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និង​បរិយា​បន្ន។ នេះជាការលើកឡើងក្នុងសិក្ខាសាលាស្តីពី បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា កាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២២។ អនុសាសន៍ណែនាំទាំង ៥ ចំណុច រួមមាន៖ ១-​ ការពារ និងថែរក្សាឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងអភិវឌ្ឍផ្លូវសាធារណៈ និងបណ្តាញ​បៃតង​តាមបណ្តោយ​ឆ្នេរ ដើម្បីជាលំហសាធារណៈប្រកបដោយសុខដុមរមនា និងទាក់ទាញភ្ញៀវទេសចរនៅតំបន់ឆ្នេរសមុទ្រ តាមរយៈ​ការ​រៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម។ ២-​ ការពារ និងថែរក្សាដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់​ទៅនិងសមុទ្រដែលជាទ្រព្យសម្បត្តិ​សាធារណៈ​រប​ស់​​​​រដ្ឋ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម ដើម្បីគ្រប់គ្រងការអភិរក្ស និង​អភិ​វឌ្ឍ​ប្រកប​​ដោយចីរភាព និងសុខដុមរមនា។ ៣-​ ធានាការគ្រប់គ្រង ថែរក្សាស្រែអំបិល ដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងប្រភព​នៃសន្តិសុខ​ស្បៀង​របស់​ប្រ​ទេ​ស​កម្ពុជា តាមរយៈការគ្រប់គ្រង​ ការអភិវឌ្ឍដី ស្របតាមបទប្បញ្ញត្តិនគរូបនីយកម្ម […]

អាន​បន្ថែម

ក្រសួងធនធានទឹក និង JICA សហការគ្នារៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ

ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បើកកិច្ចប្រជុំដំបូងលើគម្រោងរៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ  (NaSDeP) ដើម្បីបង្កើតប្រព័ន្ធនៃនិម្មិតកម្ម និងប្រើប្រាស់ស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានអនុម័តលើផែនការការងារ និងបានឯកភាពលើកាលវិភាគសកម្មភាពសម្រាប់ឆ្នាំទី១ ដែលជាដំណាក់កាលត្រៀមសម្រាប់ការរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ ។ គម្រោងនេះ ស្ថិតក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមប្រមូលព័ត៌មាន និងការស្ទង់មតិលើគម្រោងនេះនៅឡើយ។ ស្តង់ដារជាតិមួយនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍ ប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ តាមរយៈការណែនាំស្តង់ដារប្រព័ន្ធធារាសាស្ត្រ ដែលនឹងរួមចំណែកក្នុងការបង្កើនផលិ​តភាពកសិកម្មនៅកម្ពុជា។

អាន​បន្ថែម