ច្បាប់ និងបញ្ញាត្តិ
ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ កើនខ្ពស់ ក្នុងខែមេសា
ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ស្ថិតក្នុងចំណោមប្រភេទពន្ធចំណូលពន្ធទាំងបួនដែលមានកំណើនគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តការប្រមូលចំណូលពន្ធខែមេសា ២០២២នេះ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអលចនទ្រព្យ បានកើនឡើង ៧៧,៣៣ភាគរយ ក្នុងខែមេសា ធៀបនឹងខែមេសាឆ្នាំមុន។ ចំណូលប្រភេទពន្ធនេះ បានក្លាយជាប្រភពចំណូលពន្ធសំខាន់ៗទាំងបួន ដែលបានរក្សាកំណើនគួរឱ្យកត់សម្គាល់ ខណៈចំណូលពន្ធក្នុងខែមេសា សម្រេចបាន ២៣៧លានដុល្លារ កើនឡើង ២៩ភាគរយ។ ក្នុងរយៈពេលបួនខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ១ ៥០១ លានដុល្លារ កើនឡើង ២៩.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ គឺជាពន្ធ ៤ភាគរយ ដែលកំណត់នៅពេលមានការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធនេះក្នុងរយៈពេលបីខែបន្ទាប់ពីការផ្ទេរអចលនទ្រព្យ។
អានបន្ថែមរាជរដ្ឋាភិបាលកម្ពុជាសម្រេចធ្វើអត្តសញ្ញាញប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលខ្មែរនៅក្រៅប្រទេស
ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីងាយស្រួលប្រកបអាជីវកម្ម វិនិយោគ និងទិញលក់អចលនទ្រព្យនៅកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអឺរ៉ុប កាលពីថ្ងៃទី២១ មានប្រសាសន៍ថា ឯកសារអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នឹងធ្វើឱ្យពួកគាត់មានភាពងាយស្រួល ក្នុងការទិញផ្ទះ ដី និងប្រកបអាជីវកម្មនៅប្រទេសកម្ពុជាបាន។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “វាជារឿងចាំបាច់ណាស់ ព្រោះបងប្អូនខ្លះ ដោយសារអត់មានអត្តសញ្ញាណប័ណ្ណ ពេលទៅទិញដី នៅក្នុងស្រុក មិនអាចធ្វើកម្មសិទ្ធិដោយដាក់ឈ្មោះខ្លួនឯងផ្ទាល់បាន ទើបត្រូវពឹងពាក់បងប្អូន ឬអ្នកដទៃដាក់ឈ្មោះជំនួស”។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ការងារធ្វើអត្តសញ្ញាណបណ្ណនេះ គឺក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃ ជាអ្នកទទួលបន្ទុក។
អានបន្ថែមJICA បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រគល់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្រសួងចាត់ទុកជាធាតុចូលមួយដ៏សំខាន់ក្នុងកិច្ចការងារនេះ។ ពិធីប្រគល់សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា រវាងឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Miyahara Ai តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាល់ ចន្ទតារា មានប្រសាសន៍ថា ប្រទេសជប៉ុនមានបទពិសោធន៍ច្រើន និងឈានមុខគេនៅក្នុងតំបន់លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមរដ្ឋលេខាធិការថ្លែងថា៖ “ទីភ្នាក់ងារ JICA បានផ្ដល់ជំនួយកម្រិតបច្ចេកទេសលើការជួយពិនិត្យ ផ្ដល់ធាតុចូល មតិយោបល់ និងអនុសាសន៍ល្អៗ និងបានកែសម្រួលសេចក្តីព្រាងដំបូងនៃច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់របស់ ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន”។ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងនឹងដាក់ឆ្លងយោបល់គណៈកម្មាធិការអន្តរក្រសួង មុននឹងដាក់ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ។
អានបន្ថែមខេត្តកោះកុង មានដីសម្បទានសេដ្ឋកិច្ចជិត ៤៥ម៉ឺនហិកតា
ខេត្តកោះកុង មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ៧ក្រុមហ៊ុន គ្របដណ្តប់ផ្ទៃដី ៤៤.១៧៧ ហិកតា។ យោងតាមរបាយការណ៍បូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច បានវិនិយោគលើការដាំដើមប្រេងខ្យល់ អំពៅ និងកៅស៊ូ។ ផ្ទៃដីក្រុមហ៊ុន Greerich Group Co Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៧ កាលពីមុនមានដីទំហំ ១០.០៧៧ ហិកតា ប៉ុន្តែក្រោយចេញអនុក្រឹត្យលេខ ៤៦អនក្រ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល បានកាត់ដីរបស់ក្រុមហ៊ុនចំនួន ៤.៩២៣ហិកតា ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាទុក ជាទ្រព្យសម្បត្តិឯកជនកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។ ដូចនេះផ្ទៃដីក្រុមហ៊ុននៅសល់ជាក់ស្តែងមានទំហំ ៥.១៥៤ហិកតា។ ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោម ២៥រាជធានីខេត្ត ដែលមានសក្តានុពលដល់ការដាំដុះដំណាំកៅស៊ូ និងដំណាំផ្សេងៗទៀត។ ផ្ទៃដីដាំដុះកៅស៊ូទូទាំងខេត្តសរុបចំនួន ១៤.៣៩៨ ហិកតា ផ្ទៃដីអំពៅ ១៩.៧០០ ហិកតា ផ្ទៃដីអាកាស្យា ៩.៦១០ ហិកតា និងផ្ទៃដី ប្រេងខ្យល់ […]
អានបន្ថែមអាជ្ញាធរ បញ្ជាឲ្យរុះរើសំណង់តូចៗជាច្រើន សង់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃជាបន្ទាន់
រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងឲ្យរុះរើរោងខ្ទមដែលសង់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ជាបន្ទាន់។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការចាត់វិធានការរដ្ឋបាល បោសសម្អាតការសាងសង់រោង-ខ្ទមខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលចុះផ្សាយកាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងសេចក្តីជូនដំណឹងលេខ ១៧៤ឥ/២២ សជណ.ខពស បានឲ្យដឹងថា ដើម្បីធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានគង់វង្ស រដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់រោង ខ្ទមប្រក់កៅស៊ូតង់ កាប់គាស់ រុករានទន្ទ្រានដីព្រៃ ដាំដំណាំ និងស្នាក់នៅ នៅចំណុចស្ទឹងខៀវ ចំណុចជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវធ្វើការរុះរើរោងខ្ទមដោយខ្លួនឯង និងចាកចេញពីទីតាំងនោះជាបន្ទាន់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានប្រកាសទុករយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីឱ្យបងប្អូនរុះរើរោង-ខ្ទមដោយខ្លួនឯង និងបញ្ឈប់រាល់សកម្មភាព កាប់គាស់ រុករានទន្ទ្រានដីព្រៃ។ ផុតកំណត់រយៈពេលជូនដំណឹងខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល ហើយក្នុងករណីបងប្អូនប្រជាពលរដ្ឋណារឹងរូស ឬប្រឆាំងតបត ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ហេតុនេះ អាជ្ញាធរខេត្តសូមបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅខុសច្បាប់ទាំងអស់ចូលរួមសហការដើម្បីអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធិភាព និងប្រកបដោយជោគជ័យ៕
អានបន្ថែមរាជរដ្ឋាភិបាល ដោះដូរដីទំហំ ៨០០ហិកតា ក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ជាមួយនឹងវិស័យឯកជន
រដ្ឋាភិបាល បានកាត់ដី ៨០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី ១.១២២ ហិកតា ស្ថិតក្នុងតំបន់ចំនួនបីផ្សេងគ្នា។ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញតាំងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ២ ទីតាំងនៅតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានកាត់ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល។ តំបន់ដី ៣០០ហិកតានេះ គឺជាទីតាំងស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ ត្រូវបានរាជរដ្ឋាភិបាល ដោះដូរនឹងដី៤០០ហិកតាស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជាអគាររដ្ឋបាល អគារស្នាក់នៅ ក្រោលគោ។ ចំណែកដីទំហំ៥០០ហិកតា ជាទីតាំងឧទ្យានសួនសត្វ និងជាមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ ត្រូវបានដោះដូរនឹងដី២កន្លែង ដោយតំបន់ដី១កន្លែង មានទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយអភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយតំបន់ដី១កន្លែងទៀត មានទំហំជាង ៤៧២ហិកតា ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ចំពោះតំបន់ដី […]
អានបន្ថែមអគ្គនាយកដ្ឋានពន្ធដារ ពង្រឹងជំនាញលើវិស័យអចលនទ្រព្យ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូល
អគ្គនាយកដ្ឋានពន្ធដារ បើកវគ្គបណ្តុះបណ្តាល លើវិធីសាស្ត្រវាយតម្លៃអចលនវត្ថុបឋម ការវាសវែងអចលនទ្រព្យ និងប្រភេទប័ណ្ណកម្មសិទ្ធិ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូលលើវិស័យនេះឱ្យរិតតែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុង វគ្គបណ្តុះបណ្តាល “ការវាយតម្លៃអចលនវត្ថុ” នៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២២ ថា ការពង្រីកសមត្ថភាពជំនាញលើវិស័យអចលនទ្រព្យ ពិតជាមានសាៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឱ្យការវាយតម្លៃ និងគណនារកនូវមូលដ្ឋានគិតពន្ធ មានសុក្រឹតភាព ប្រសិទ្ធភាព ក្នុងការប្រមូលចំណូល ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ស្របតាមយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅប្រមូលចំណូលពន្ធឱ្យអស់សក្តានុពល។ អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នមួយដែលខិតខំពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មមុខងារពាក់ព័ន្ធនៃការប្រមូលពន្ធ និងការផ្តល់សេវាបង់ពន្ធ ដោយបានអភិវឌ្ឍ និងដាក់ឱ្យអនុវត្តនូវកម្មវិធីបច្ចេកវិទ្យាជាច្រើន។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុន CPL។ ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ មានសរុប២២៦ប៊ីលានរៀល ឬ ៥៥,៧លានដុល្លារ ដែលកើន៣៥% បើកធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
អានបន្ថែមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំឱ្យទប់ស្កាត់ការរំលោភបំពានឆ្នេរ
ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានណែនាំដល់អភិបាលខេត្តឆ្នេរសមុទ្រកម្ពុជាទាំង៤ ឱ្យរួមគ្នាថែទាំឆ្នេរសមុទ្រទប់ស្កាត់កុំឱ្យមានការសាងសង់សំណង់រំលោភបំពានយកឆ្នេរ។ ឯកឧត្តម ជា សុផារ៉ា លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្នុងក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ ទទួលស្គាល់ថា ឆ្នេរសមុទ្រដែលកម្ពុជាមាននេះ គឺជាទុនដ៏សំខាន់ក្នុងការទាក់ទាញអ្នកទេសចរ បង្កើតជាចំណូលសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផង ឯកឧត្តម ជា សុផារ៉ា បានអំពាវនាវដល់អភិបាលខេត្តជាប់ឆ្នេរទាំង៤ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង ត្រូវប្រឹងប្រែងរួមគ្នាថែរក្សាឆ្នេរកុំឱ្យមានការរំលោភបំពានទៅធ្វើជាកម្មសិទ្ធិ ហើយសង់សំណង់ផ្សេងៗ។ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «សូមឯកឧត្តមអភិបាលខេត្តទាំងអស់ ដែលជាប់ជាមួយនឹងឆ្នេរ សូមមេត្តាថែរក្សា ចៀសវាងមានការលុប ជៀសវាងការកែប្រែឱ្យទៅជាទីកន្លែងសំណង់។ សំណង់បានតែមួយ ឬក៏ពីរ ក៏ប៉ុន្តែខូចផលប្រយោជន៍ច្រើន»។ ពាក់ព័ន្ធការងារគ្រប់គ្រងឆ្នេរនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានកោតសរសើរដល់ការងាររបស់អាជ្ញាធរនៅក្នុងខេត្តព្រះសីហនុ ដែលបានគ្រប់គ្រងឆ្នេរបានយ៉ាល្អ។
អានបន្ថែមក្រសួងកំណត់ភ្នាក់ងារនាវាទាំងអស់ត្រូវមកដាក់ពាក្យសុំអនុញ្ញាតយ៉ាងយូរត្រឹមថ្ងៃទី២៩ ខែកក្កដា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដល់ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ រួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវា យ៉ាងយូរនៅត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មុនពេលដែលប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដាក់ឱ្យដំណើរការជាផ្លូវការ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីនីតិវិធីផ្តល់លិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវាថា ក្រោយពីប្រកាសស្ដីពីនីតិវិធីផ្ដល់លិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវាបានចូលជាធរមានរួចមក ក្រុមហ៊ុនភ្នាក់ងារនាវាមួយចំនួន ពុំទាន់បានមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ដើម្បីក្លាយជាក្រុមហ៊ុនភ្នាក់ងារនាវាស្របច្បាប់នៅឡើយ។ ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានរំលឹកដល់ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ឱ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវា ឱ្យបានត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ហេតុនេះ ក្នុងករណីក្រុមហ៊ុនភ្នាក់ងារនាវា ដែលមិនបានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនោះទេ ក្រុមហ៊ុននឹងពុំមានសិទ្ធិក្នុងការទទួលបានគណនីប្រើប្រាស់ក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីប្រើប្រាស់សម្រាប់រៀបចំបែបបទនាវាចូល-ចេញ កំពង់ផែឡើយ។ ក្រសួងសាធារណការនិងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់បានជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ។ គួរបញ្ជាក់ដែរថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្ន រាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ […]
អានបន្ថែមការធ្វើអនុប្បយោគ ឬអធិប្បយោគដីធ្លី គឺជាអ្វី? ខុសគ្នាយ៉ាងដូចម្តេច?
នៅកម្ពុជា រដ្ឋបានបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនជាពីរធំៗ គឺទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ទ្រព្យទាំងពីរប្រភេទនេះ អាចធ្វើចំណាត់ថ្នាក់ឡើងវិញបានតាមរយៈអនុប្បយោគ ឬអធិប្បយោគ។ តើទ្រព្យរដ្ឋទាំងពីរនេះជាអ្វី? ហើយការធ្វើអនុប្បយោគ ឬអធិប្បយោគនេះ មានន័យយ៉ាងណា? ជាដំបូង ត្រូវស្គាល់ពីទ្រព្យសាធារណៈរបស់រដ្ឋ និងទ្រព្យឯកជនរបស់រដ្ឋជាមុនសិន។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺទ្រព្យសម្រាប់បម្រើប្រយោជន៍សាធារណៈជនទូទៅ ហើយមិនអាចលក់ដូរបានដាច់ខាត មានដូចជា ស្ពាន ផ្លូវ សួនច្បារ សាលារៀនរដ្ឋ មន្ទីរពេទ្យរដ្ឋ ប្រាសាទ បឹងបួរ ទន្លេ សមុទ្រ អគាររដ្ឋបាល ព្រៃឈើជាដើម។ ដោយឡែក ទ្រព្យឯកជនរបស់រដ្ឋ គឺអចលនទ្រព្យដែលធ្លាប់ជារបស់រដ្ឋ ដែលត្រូវបានផ្ទេរទៅឱ្យឯកជន ក្នុងទម្រង់ផ្សេងៗ។ ភាគច្រើនជាដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានលក់ ឬជួលទៅឱ្យឯកជន។ (អានបន្ថែម) បើតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ទ្រព្យទាំង ២ ខាងលើ អាចផ្លាស់ទម្រង់បាន តាមរយៈការធ្វើអនុប្បយោគ និងអធិប្បយោគ។ អនុប្បយោគ មានន័យថា ជាការធ្វើចំណាត់ថ្នាក់ឡើងវិញ នូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ការធ្វើអនុប្បយោគ គឺធ្វើឡើងចំពោះតែទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋណា […]
អានបន្ថែម