ការធ្វើអនុប្បយោគ ឬអធិប្បយោគដីធ្លី គឺជាអ្វី? ខុសគ្នាយ៉ាងដូចម្តេច?

នៅកម្ពុជា រដ្ឋបានបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនជាពីរធំៗ គឺទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ទ្រព្យទាំងពីរប្រភេទនេះ អាចធ្វើចំណាត់ថ្នាក់ឡើងវិញបានតាមរយៈអនុប្បយោគ ឬអធិប្បយោគ។ តើទ្រព្យរដ្ឋទាំងពីរនេះជាអ្វី? ហើយការធ្វើអនុប្បយោគ ឬអធិប្បយោគនេះ មានន័យយ៉ាងណា? ជាដំបូង ត្រូវស្គាល់ពីទ្រព្យសាធារណៈរបស់រដ្ឋ និងទ្រព្យឯកជនរបស់រដ្ឋជាមុនសិន។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺទ្រព្យសម្រាប់បម្រើប្រយោជន៍សាធារណៈជនទូទៅ ហើយមិនអាចលក់ដូរបានដាច់ខាត មានដូចជា ស្ពាន ផ្លូវ សួនច្បារ សាលារៀនរដ្ឋ មន្ទីរពេទ្យរដ្ឋ ប្រាសាទ បឹងបួរ ទន្លេ សមុទ្រ អគាររដ្ឋបាល ព្រៃឈើជាដើម។ ដោយឡែក ទ្រព្យឯកជនរបស់រដ្ឋ គឺអចលនទ្រព្យដែលធ្លាប់ជារបស់រដ្ឋ ដែលត្រូវបានផ្ទេរទៅឱ្យឯកជន ក្នុងទម្រង់ផ្សេងៗ។ ភាគច្រើនជាដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានលក់ ឬជួលទៅឱ្យឯកជន។ (អានបន្ថែម) បើតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ទ្រព្យទាំង ២ ខាងលើ អាចផ្លាស់ទម្រង់បាន តាមរយៈការធ្វើអនុប្បយោគ និងអធិប្បយោគ។ អនុប្បយោគ មានន័យថា ជាការធ្វើចំណាត់ថ្នាក់ឡើងវិញ នូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ការធ្វើអនុប្បយោគ គឺធ្វើឡើងចំពោះតែទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋណា […]

អាន​បន្ថែម

ក្រសួងដែនដីដាក់កំហិតធ្ងន់ហាមវិស្វករទទួលការងារគម្រោងគ្មានលិខិតអនុញ្ញាត

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំឱ្យវិស្វករដែលចុះបញ្ជីទាំងអស់ ហាមដាច់ខាតកុំ ទទួលអនុវត្តការងារ លើគម្រោងណាដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល រុះរើ និងឬបើកការដ្ឋានសំណង់ ពីអាជ្ញាធរមានសមត្ថកិច្ច។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទី៨ មេសានេះ ការទទួលអនុវត្តការងារសាងសង់នានា ដែលមិនទាន់មានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់។ ក្រសួង លើកឡើងថា ការសាងសង់ ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ អាចល្មើសនឹងបទប្បញ្ញត្តិស្តីពីធ្លាគម្លាតនគរូបនីយកម្ម។ សកម្មភាពននេះ ក៏អាចនឹងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភ័ណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ដូច្នេះ ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យបទល្មើសតាការដ្ឋានសំណង់នានា ដើម្បីចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់។

អាន​បន្ថែម

ក្រសួងដែនដី ចុះMoU ជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ពង្រឹងស្ដង់ដាសំណង់ និងការរៀបចំក្រុង

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា Eurocham Cambodia បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជួយកម្ពុជាពង្រឹងស្ដង់ដាវិស័យសំណង់ និងផែនការរៀបចំក្រុង។ MoU ត្រូវបានចុះហត្ថលេខ កាលពីថ្ងៃទី១ ខែមេសា ដោយឯកឧត្តម លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និង លោក Tassilo Brinzer ប្រធាន EuroCham Cambodia។ ក្រោម MoU នេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងជួយផ្ដល់យោបល់ដល់ក្រសួង ក្នុងដំណើរការរៀបចំច្បាប់ និងគោលនយោបាយថ្មីៗ ពិសេសលើផ្នែកនៃការគ្រប់គ្រងដីធ្លី ផែនការរៀបចំទីក្រុង សំណង់ លំនៅឋាន និងការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ជាដើម។ លើសពីនេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាក៏បានប្តេជ្ញាថា នឹងជួយគាំទ្រឌីជីថលនីយកម្មនៃវិស័យអចលនទ្រព្យ និងសំណង់ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់នៃវិស័យទាំង ២ នេះ ឱ្យបានច្រើនជាងមុន ផងដែរ។

អាន​បន្ថែម

សម្ដេច៖ រកស៊ីអចលនទ្រព្យនៅសៀមរាប កុំសម្លឹងដើមឈើ១ ដើម ត្រូវសម្លឹងព្រៃទាំងមូល

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនដល់វិនិយោគិនក្នុងវិស័យអចលទ្រព្យទាំងអស់ដែលចង់មកវិនិយោគក្នុងខេត្តសៀមរាប ឱ្យសម្លឹងមើលប្រយោជន៍រួម ឬតម្លៃវប្បធម៌នៃប្រាសាទអង្គរវត្តជាធំ ជាជាងចង់តែអភិវឌ្ឍ ឬសង់អគារខ្ពស់ៗ ដើម្បីចំណេញច្រើន។ សម្ដេច បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៤ មេសា នេះ។ សម្ដេច បានប្រើសុភាសិតថា កុំសម្លឹងដើមឈើ ១ដើម ត្រូវសម្លឹងព្រៃទាំងមូល ដោយបានន័យថា កុំចង់តែចំណេញ ហើយភ្លេចមើលប្រយោជន៍រួមនៃប្រទេសជាតិ ចុងក្រោយមិនចំណេញ តែបែជាខាតធំទៅវិញ។ ការលើកឡើងនេះ គឺឆ្លើយតបទៅហ្នឹង អ្នកវិភាគអចលនទ្រព្យក្នុងស្រុកមួយរូប ដែលធ្លាប់និយាយថា ទីផ្សារអចលនទ្រព្យនៅសៀមរាបមិនសូវមានសក្ដានុពល វិនិយោគិនមិនសូវចង់មកបោះទុន ហើយដីមិនឡើងថ្លៃ ព្រោះខេត្តសៀមរាបមានច្បាប់ និងបទបញ្ជារតឹងរឹងពេកទាក់ទងនឹងសំណង់អគារនានា។ អ្នកវិភាគនេះ ថាការហាមសង់អគារខ្ពស់ៗ លើសពី ៥ ជាន់ គួរហាមនៅតំបន់ជិតអង្គរ តែមិនគួរហាមទេនៅតំបន់ក្នុងក្រុង ព្រោះជាឱកាសសេដ្ឋកិច្ច។ ជាការឆ្លើយតប សម្ដេច ហ៊ុន សែន ថា៖ «ទីក្រុងសៀមរាបអង្គរត្រូវបានការពារ និងមើលការខុសត្រូវដោយអ្នកជំនាញ ICC Angkor មានបារាំង […]

អាន​បន្ថែម

ដីក្នុងភូមិ ៣ នៃស្រុកបន្ទាយស្រីកំពុងមានបញ្ហា! ម្ចាស់ដីត្រូវមកដាក់ឯកសារបញ្ជាក់កម្មសិទ្ធិបន្ទាន់

រដ្ឋបាលស្រុកបន្ទាយស្រី និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានប្រកាសឱ្យម្ចាស់ដី ក្នុងភូមិចំនួន ៣ ត្រូវនាំយកឯកសារទៅបញ្ជាក់ជាមួយអាជ្ញាធរ ដើម្បីបង្ហាញពីការកាប់កាន់ស្របច្បាប់ ជាបន្ទាន់។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បញ្ជានេះ គឺសម្រាប់ម្ចាស់ដីក្នុងភូមិប្រិយ៍ ភូមិខ្នារ ភូមិសណ្តាយ នៃស្រុកបន្ទាយស្រី ដោយថ្ងៃផុតកំណត់បង្ហាញឯកសារគឺថ្ងៃី ២១ ខែមេសា ឆ្នាំ២០២២។ ការប្រកាសនេះធ្វើឡើង ក្រោយមានប្រជាពលរដ្ឋមួយចំនួនក្នុងទីតាំងខាងលើ បានមកអះអាងថា ក្បាលដីរបស់ខ្លួនមានខ្លះជាន់គ្នា ដែលបង្កជាបញ្ហា។ ដូច្នេះ ការនាំយកឯកសារមកបញ្ជាក់នឹងជួយឱ្យអាជ្ញាធរអាចដោះស្រាយបញ្ហានេះបានដោយត្រឹមត្រូវ។ រដ្ឋបាលស្រុក និងមន្ទីរ នឹងមិនទទួលខុសត្រូវឡើយ ចំពោះការបាត់បង់ផលប្រយោជន៍ផ្សេងៗ ក្នុងករណីម្ចាស់ដីណាម្នាក់ ខកខានមិនបានបញ្ជូនឯកសាររបស់ខ្លួនមកឱ្យទាន់ពេលវេលា។

អាន​បន្ថែម

សកម្មភាពអ្វីខ្លះដែលច្បាប់ហាមឃាត់ បើអចលនទ្រព្យ ឬសំណង់អ្នកនៅជិតហេដ្ឋារចនាសម្ព័ន្ធជាតិ?

មានសំណង់ ឬអចលនទ្រព្យនៅជិតផ្លូវជាតិ ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈធំៗ ជាជម្រើសល្អ និងមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់។ ប៉ុន្តែម្ចាស់សំណង់ក៏ត្រូវមានកាតព្វកិច្ចតាមច្បាប់ដែរ។ ជនណាបំពានមិនគោរពតាមច្បាប់ អាចនឹងត្រូវព្រមាន ព្យួរអាជ្ញាបណ្ណអាជីវកម្ម ពិន័យជាប្រាក់ខ្ពស់បំផុតដល់ទៅ ១០ លានរៀល ឬ/និងពន្ធធនាគារដល់ទៅ ៥ ឆ្នាំ។ តើសកម្មភាពអ្វីខ្លះដែលច្បាប់ហាមឃាត់ បើមានសំណង់នៅជិតហេដ្ឋារចនាសម្ព័ន្ធជាតិ? ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំដៅដល់ដីចំណីផ្លូវ សំណង់ផ្លូវថ្នល់ ស្ថានីយចំណតរថយន្ត បរិវេណចំណតរថយន្ត ស្ថានីយសេវាតាមដងផ្លូវ និងទីតាំងសម្រាកលំហែ។ ច្បាប់ស្តីពីផ្លូវថ្នល់ បានធ្វើការហាមឃាត់សកម្មភាពមួយចំនួន ដែលអាចបង្កមហន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរួមមាន៖ ក. ការបំផ្លិតបំផ្លាញដោយចេតនាលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ -ការជីកគាស់ ការចោះខួង ការធ្វើឲ្យបែកបាក់ផ្លូវថ្នល់ -ការនាំចូលយានយន្ត យានូបករណ៍ -ការទន្ទ្រាន ឬការចូលត្រួតត្រា ឬការប្រើប្រាស់ដីរបស់ផ្លូវថ្នល់ និងពិសេសដីចំណីផ្លូវ -ការកែប្រែ ឬបង្វែរផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត -ការសាងសង់ក្នុងដីចំណីផ្លូវ និងលុបគន្លងបង្ហូរទឹកតាមផ្លូវថ្នល់។ ខ. ការបង្កើតឧបសគ្គរារាំង ដែលនាំឲ្យរំខានដល់សុវត្ថិភាពចរាចរណ៍ -ការធ្វើផ្ទៃផ្លូវថ្នល់រអិល ស្អិត និងការធ្វើឲ្យទ្រេត ឬដួលរលំបរិក្ខារផ្លូវថ្នល់ -ការផ្លាស់ប្តូរ ការរុះរើចល័ត ការដោះយក ឬការធ្វើឲ្យខូចប្រយោជន៍ដល់ផ្លាកសញ្ញាចរាចរណ៍ […]

អាន​បន្ថែម

អ្វីទៅជាទ្រព្យដោយឡែក? ទ្រព្យរួម? តើគេកំណត់ទ្រព្យទាំងពីរនេះបានយ៉ាងដូចម្តេច?

ក្រោយមានការលែងលះ ប្ដីប្រពន្ធភាគច្រើនជួបបញ្ហាក្នុងការកំណត់ថា ទ្រព្យណាជារបស់របស់ខ្លួនតែម្ខាង ឬទ្រព្យណាជាទ្រព្យរួម។ ជាក់ស្ដែង ច្បាប់បានកំណត់យ៉ាងច្បាស់លាស់។ យោងតាមក្រមរដ្ឋប្បវេណី ប្រព័ន្ធទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធ ត្រូវបានបែងចែងជា ២ គឺប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា និងប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់។ ចំពោះប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា ប្តីប្រពន្ធ អាចធ្វើការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធ នៅក្រសួងយុត្តិធម៌បាន មុនពេលរៀបការ។ ការធ្វើដូច្នេះ ជាការកំណត់យ៉ាងច្បាស់ពីប្រភេទទ្រព្យផ្ទាល់ខ្លួន និងទ្រព្យរួម ដែលងាយស្រួលក្នុងការលក់ដូរ ឬបែងចែកទ្រព្យ នៅពេលមានការលែងលះកើតឡើង ឬភាគីណាមួយបានស្លាប់។ (អានបន្ថែម) ប៉ុន្តែ ករណីស្មុគស្មាញគឺ នៅពេលប្តីប្រពន្ធមិនបានចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធមុនពេលរៀបការ។ បើគ្មានការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធតាមកិច្ចសន្យា ទ្រព្យសម្បត្តិនឹងត្រូវកំណត់នៅក្នុងប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ បានបែងចែកជាទ្រព្យសម្បត្តិដោយឡែក និងទ្រព្យសម្បត្តិរួម។ ១) ទ្រព្យសម្បត្តិដោយឡែក មាត្រា ៩៧២ នៃក្រមរដ្ឋប្បវេណី កំណត់ថា ទ្រព្យសម្បត្តិដែលកំណត់ដូចខាងក្រោមនេះ គឺជាទ្រព្យសម្បត្តិដោយឡែក ដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធណាម្នាក់៖ -ទ្រព្យសម្បត្តិ ដែលសហព័ទ្ធមាន នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ដែលមានន័យថា ទ្រព្យសម្បត្តិដែលភាគីម្ខាងមានមុនរៀបការ ហើយក្រោយរៀបការ ក៏ទ្រព្យសម្បត្តិនោះ នៅតែជាកម្មសិទ្ធិរបស់ភាគីនោះដដែល។ -ទ្រព្យសម្បត្តិដែលសហព័ទ្ធណាមួយទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ តាមរយៈសន្តតិកម្ម ប្រទានកម្ម អច្ច័យទាន។ ឧទាហរណ៍ ក្រោយរៀបការ […]

អាន​បន្ថែម

អាជ្ញាធរខេត្តព្រះវិហារ ព្រមានប្រើធម៌ក្ដៅលើអ្នកបន្ដទន្ទ្រានដីវិនិយោគចំនួន៥ កន្លែង

រដ្ឋបាលខេត្តព្រះវិហារ បានចេញបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ដែលកំពុងទន្ទ្រានកាន់កាប់ ឬជួលដីលើទីតាំងដីវិនិយោគសម្បទានចំនួន ៥ ឱ្យបញ្ឈប់សកម្មភាពនោះជាបន្ទាន់ ដោយព្រមាននឹងចាត់វិធានការក្ដៅសម្រាប់អ្នកបន្តបំពាន។ យោងតាមសេចក្តីជូនដំណឹងចេញកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដីទាំង ៥កន្លែង ត្រូវបានរដ្ឋផ្ទេរសិទ្ធិជាដីសម្បទានសេដ្ឋកិច្ចដល់ឯកជនរួចហើយសម្រាប់ការវិនិយោគលើដំណាំអំពៅ ដូច្នេះការចូលទៅទន្រ្ទានជាអំពើខុសច្បាប់។ ដីទាំង ៥ កន្លែង ស្ថិតក្នុងភូមិសាស្រ្តស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខណៈក្រុមហ៊ុនដែលទទួលសិទ្ធិរួមមាន ក្រុមហ៊ុនរូយ ហ្វេង, ក្រុមហ៊ុន ឡាន ហ្វេង,ក្រុមហ៊ុន ហេង រូយ,ក្រុមហ៊ុន ហេង យូ និងក្រុមហ៊ុន ហេង ណុង (ខេមបូឌា)។ ក្នុងលិខិតរដ្ឋបាលខេត្ត ក៏បានចេញវិធានការ ៣ចំនុចរួមមាន៖ ១.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលកំពុងចូលទន្រ្ទាន កាន់កាប់ឬជួលដីលើទីតាំងដីវិនិយោគ ត្រូវចាក់ចេញ និងបញ្ឈប់សកម្មភាពនោះជាបន្ទាន់។ ២.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលនៅតែបន្តល្មើសចូលមកទន្រ្ទាន កាន់កាប់ឬជួលដីលើទីតាំងដីវិនិយោគបន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។ ៣.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលត្រូវបានជនខិលខួចបោកប្រាស់ជួលដីនៅលើទីតាំងទាំង ៥ ខាងលើ សូមផ្តល់ដំណឹង ឬត្រូវដាក់ពាក្យបណ្តឹងទៅអាជ្ញាធជាបន្ទាន់ ដើម្បីជៀសវាងការខាតប្រយោជន៍។ ការចាត់វិធានការនេះ ដោយសារកន្លងមក […]

អាន​បន្ថែម

ក្រសួងមហាផ្ទៃ ហាមប្រជាពលរដ្ឋតាមព្រំដែន ជួលដីកសិកម្មឱ្យទៅជនបរទេស

សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានហាមប្រាមមិនឱ្យប្រជាពលរដ្ឋខ្មែរជួលដីកសិកម្មរបស់ពួកគេ នៅតាមខ្សែបន្ទាត់ព្រំដែន ឱ្យទៅជនបរទេស ដើម្បីជៀសវាងបញ្ហាដីធ្លី និងការតាំងទីលំនៅខុសច្បាប់នៅកម្ពុជា។ ឧបនាយករដ្ឋមន្រ្តី ស ខេង លើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមីនា។ សម្តេចក្រឡាហោ ស ខេង ថ្លែងថា៖ «ប្រជាពលរដ្ឋនៅតាមព្រំដែន គាត់ជួលដីឱ្យគេ ព្រោះវាស្រួល ប៉ុន្តែនៅពេលជួលយូរៗទៅ ជនបរទេសថាគាត់មកនៅលើដីនេះយូរ ហើយទាមទារកម្មសិទ្ធិ។ ដូច្នេះ ដោះមិនងាយចេញទេ»។ សម្តេចក្រឡាហោម ស ខេង បន្តថា សិទ្ធជួលដីកសិកម្មនៅតាមបន្ទាត់ព្រំដែន គួរត្រូវបានសិក្សាឱ្យបានល្អិតល្អន់ ដែលនេះគឺជាការការពារបូរណភាពទឹកដី។

អាន​បន្ថែម

អាជ្ញាធរកោះកុងប្រកាសមោឃៈឯកសារទិញលក់ ឬផ្ទេរកម្មសិទ្ធិដីធ្លី ទាំងអស់នៅលើកោះទទឹង

អាជ្ញាធរខេត្តកោះកុង ប្រកាសហាមឃាត់ការលក់ទិញ និងផ្ទេរកម្មសិទ្ធិដី នៅលើកោះទទឹង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខណៈឯកសារពាក់ព័ន្ធនឹងការផ្ទេរ ឬទិញលក់ ត្រូវចាត់ទុកជាមោឃៈទាំងអស់។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ កោះទទឹងជាសម្បត្តិរបស់រដ្ឋ ដូច្នេះការទិញលក់ឬ ដោះដូរជាអំពើខុសច្បាប់ ខណៈរាល់លិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ និងលិខិតបញ្ជាក់ការកាន់កាប់លើកោះនេះ ក៏មិនស្របច្បាប់ដែរ ទោះមានការដឹងលឺពីមន្រ្តីមូលដ្ឋានក្ដី។ អាជ្ញាធរក៏បានបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធនឹងការកាន់កាប់លើដីកោះនេះ ត្រូវរុះរើសំណង់ និងចាកចេញពីទីតាំងកោះឱ្យឆាប់ជាទីបំផុត។ គួរបញ្ជាក់ថា ចំពោះជនណាដែលនៅតែចូលទន្ទ្រានកាន់កាប់ និងបន្ដការទិញលក់ដី ក៏ដូចជាកាន់កាប់ ដីក្នុងកោះទទឹងនេះ នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។

អាន​បន្ថែម