ច្បាប់ និងបញ្ញាត្តិ
ក្រសួងបរិស្ថានបញ្ជាឱ្យថ្នាក់ក្រោមជាតិឈប់ចុះហត្ថលេខា និងមោឃៈឯកសារដីធ្លី ៤ ប្រភេទ
ក្រសួងបរិស្ថាន បានស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក ឱ្យឈប់ចុះហត្ថលេខា និងមោឃៈឯកសារ ៤ ប្រភេទរួមមាន លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈទាំងអស់។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងកាលពីថ្ងៃទី ១៥ ខែមីនា។ ឯកឧត្តម ក៏បានស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ ហើយអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង។ នាពេលកន្លងមក មានក្រុមជនខិលខូចមួយចំនួនបានជួលប្រជាពលរដ្ឋក្នុងតំបន់ទន្ទ្រានដីរដ្ឋ ហើយទិញបន្ដក្នុងតម្លៃថោក។ ពេលខ្លះទៀត ប្រើប្រាស់ពលរដ្ឋដើម្បីជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរ ដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួន ដែលសុទ្ធសឹងតែខុសច្បាប់។ ឯកឧត្តម ៖ «គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀង អភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ ដូច្នេះត្រូវតែបញ្ឈប់»។
អានបន្ថែមក្រសួងដែនដីនឹងបើកវគ្គអប់រំអំពីច្បាប់ និងបទបញ្ជាថ្មីៗ ដល់អ្នកគូរប្លង់ និងក្រុមហ៊ុនសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកវគ្គផ្សព្វផ្សាយខ្លឹមសារច្បាប់ គោលការណ៍ បទបញ្ជា និងបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យសំណង់ ដល់រូបវ័ន្តបុគ្គល និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងអ្នកសាងសង់ទាំងអស់ទូទាំងប្រទេស។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វគ្គអប់រំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង៨ ព្រឹក តាមប្រព័ន្ធ Zoom (Meeting ID: 814 9688 4411, Passcode: MLMUPC2022) ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
អានបន្ថែមស្វែងយល់ពីប្រភេទឯកសារបញ្ជាក់អំពីការកាន់កាប់អចលនវត្ថុស្របច្បាប់នៅកម្ពុជា
ភាពស្របច្បាប់ដែលអាចបញ្ជាក់ពីការកាន់កាប់អចលនវត្ថុនៅកម្ពុជា ត្រូវបានកំណត់តាមរយៈប័ណ្ណកម្មសិទ្ធ ឬវិញ្ញាបនបត្រ ឬលិខិតស្នាមយថាភូតដទៃទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ ខាងក្រោមនេះ ជាប្រភេទឯកសារពាក់ព័ន្ធនានា ដែលបញ្ជាក់ពីការកាន់កាប់អចលនវត្ថុស្របច្បាប់នៅកម្ពុជា៖ ១. ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប័ណ្ណស ឬប័ណ្ណដាច់ដោយដុំ) នេះជាប្រភេទប័ណ្ណ ដែលត្រូវផ្តល់ជូនដល់អ្នកដាក់ពាក្យស្នើសុំចុះបញ្ជីអចលវត្ថុមានលក្ខណៈដាច់ដោយដុំ មុនឆ្នាំ២០១៩។ ការចុះជាដុំ មានន័យថា ការស្នើសុំចុះបញ្ជីតែដីរបស់អ្នកស្នើ មិនមែនជាការចុះបញ្ជីជាកញ្ចប់ ជាភូមិ ឬជាស្រុកនោះទេ។ ប័ណ្ណនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់តាមរយៈអនុក្រឹត្យលេខលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២។ ២. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណជាប្រព័ន្ធ ឬប័ណ្ណរឹង) ប្រភេទប័ណ្ណកម្មសិទ្ធិនេះ ត្រូវបានដាក់ចេញឲ្យប្រើប្រាស់ឆ្នាំ២០០២ តាមរយៈអនុក្រឹត្យលេខ ៤៦ អនក្រ.បក ដែលមានរូបផែនទីកម្ពុជា និងមានផ្ទៃពណ៌ក្រហមបញ្ឈរនៅចំកណ្តាល។ លក្ខណៈពិសេសរបស់ប័ណ្ណនេះ គឺមាន QR Code ភ្ជាប់មកជាមួយ និងមានពត៌មានលម្អិត និងបន្ទុកនានានៃអចលវត្ថុលើប័ណ្ណនោះផងដែរ ដែលមានលក្ខណៈគតិយុត្តរឹងមាំជាងប័ណ្ណកម្មសិទ្ធិដទៃទៀត។ ៣. លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ប្រកាសអន្តរក្រសួងលេខ ១៤៤១៤ ប្រក ចុះថ្ងៃទី៣០ ខែធ្នូ […]
អានបន្ថែមនាយកដ្ឋានពន្ធដារ ប្រកាសពន្យារពេលប្រមូលពន្ធចំណេញមូលធនដល់ឆ្នាំ២០២៤ ជាផ្លូវការ
អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតប្រកាសជាផ្លូវការហើយ ថានឹងពន្យារការអនុវត្តពន្ធចំណេញមូលធន ២ឆ្នាំទៀត ក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ស្នើទៅសម្ដេចហ៊ុន សែន ហើយទទួលបានការអនុម័ត កាលពីដើមឆ្នាំ។ ការអនុវត្តពន្ធលើចំណេញមូលធននេះ នឹងត្រូវចាប់ផ្ដើមនៅខែ ១ មករា ឆ្នាំ២០២៤ ជំនួសឱ្យឆ្នាំ ២០២២ នេះ ដើម្បីចូលរួមស្តារ និងជំរុញសេដ្ឋកិច្ចក្នុងបរិបទជំងឺកូវីដ១៩។ ជាក់ស្ដែង កាលបរិច្ឆេទនៃការអនុវត្តពន្ធចំណេញមូលធន ត្រូវបានពន្យារ ១ឆ្នាំ ម្តងរួចហើយ ពីឆ្នាំ២០២១ មកឆ្នាំ ២០២២។ គួរបញ្ជាក់ថា ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរមូលធន ក្រោយការដកចំណាយ។ ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។ អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០%។ អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនបាន ២វិធី។ (អានបន្ថែម)
អានបន្ថែមអាជ្ញាធរមណ្ឌលគិរីចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យ ដែលបន្ដកើនឡើង
អាជ្ញាធរខេត្តមណ្ឌលគិរី បានព្រមានផាកពិន័យ និងចាត់វិធានតាមផ្លូវច្បាប់ធ្ងន់ធ្ងន់ចំពោះអាជីវកម្មពុះដីឡូតិ៍ណាដែលមិនបានសុំច្បាប់អនុញ្ញាត ខណៈបច្ចុប្បន្នកំពុងបន្ដចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យទាំងនេះ។ ការព្រមាននេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្តរកឃើញថា មានការអភិវឌ្ឍដី និងការសាងសង់ក្នុងខេត្តយ៉ាងអនាធិបតេយ្យ ដោយគ្មានសុំច្បាប់អនុញ្ញាតជាមុន ជាពិសេសមិនផ្ទេរកម្មសិទ្ធិ និងបំបែកក្បាលដីឱ្យអ្នកទិញ ព្រមទាំងសាងសង់មិនស្របតាមផែនការប្រើប្រាស់ដី។ បើតាមលិខិតជូនដំណឹងចុះថ្ងៃទី០៣ ខែមីនា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលខេត្តក៏បានដាក់ចេញបទបញ្ជា ៣ សំខាន់ៗ ដល់អ្នកអភិវឌ្ឍដីឡូតិ៍ផងដែរ រួមមាន៖ ១) ម្ចាស់អាជីវកម្ម ត្រូវសុំច្បាប់អនុញ្ញាតសាងសង់ និងពុះដីឡូតិ៍ មុនប្រកបអាជីវកម្មនៅអាជ្ញាធរមានសមត្ថកិច្ច ២) ម្ចាស់អាជីវកម្ម ត្រូវដាក់បង្ហាញឯកសារផ្លូវច្បាប់នានា នៅទីតាំងដី ឬគម្រោង ដើម្បីឱ្យសាធារណជនបានឃើញ ៣) ម្ចាស់អាជីវកម្ម ត្រូវប្រគល់ឯកសារចម្លងច្បាប់ដើម ជូនដល់អ្នកទិញ ដូចជា លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណប្រកបអាជីវកម្ម បណ្ណកម្មសិទ្ធិ និងឯកសារពាក់ព័ន្ធដទៃទៀត។
អានបន្ថែមអាជ្ញាធរជាតិអប្សរា ពង្រឹងច្បាប់ និងបទបញ្ញតិរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរា កាលពីដើមខែមីនា កន្លងមក បានបើកវគ្គបណ្តុះបណ្តាលពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិពាក់ព័ន្ធនឹងការរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ ដល់សិក្ខាកាមជាមន្ត្រី និងនិស្សិតចំនួន ១០០នាក់។ ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ ពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់នៃការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងនេះសំខាន់ៗចំនួន ០៤ ចំណុចដូចជា៖ ១.ច្បាប់គតិយុត្ត (ការគ្រប់គ្រង និងប្រើប្រាស់ដី ការបដិសេធច្បាប់សាងសង់ ការអនុញ្ញាតច្បាប់សាងសង់)។ ២.សំណង់លំនៅឋានខ្មែរ (លក្ខណៈទូទៅនៃផ្ទះខ្មែរ ប្រភេទសំណង់នៃផ្ទះខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ផ្ទះខ្មែរ និងការតុបតែងកែលម្អ)។ ៣.ការផ្លាស់ប្ដូរសំណង់ផ្ទះខ្មែរ។ ៤. គោលការណ៍របស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រងលំនៅឋានប្រពៃណីក្នុងឧទ្យានអង្គរ។
អានបន្ថែមក្រសួងដាក់កំហិតតឹង! ហាមសាងសង់ ជួសជុល ឬរុះរើសំណង់ដាច់ខាត បើកគ្មានលិខិតអនុញ្ញាត
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហាមឃាត់ដល់ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ទាំងអស់ ហាមមិនឱ្យចុះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើ សំណង់ណាដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានពីអជ្ញាធរមានសមត្ថកិច្ចជាមុនឡើយ។ បើតាមលិខិតជូនដំណឹង ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ការហាមឃាត់នេះ ធ្វើឡើងក្នុងគោលបំណងកុំឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាគម្លាត គុណភាព សុវត្ថិភាពសំណង់ ដល់អ្នកប្រើប្រាស់ និងសាធារណៈជនទូទៅ។ ចំពោះក្រុមហ៊ុន ឬក្រុមជាងសំណង់ណាមួយ មិនគោរពតាមលិខិតជូនដំណឹងនេះ នឹងអាចត្រូវដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ទណ្ឌកម្មនានា និងកសាងបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន។
អានបន្ថែមសម្តេច ហ៊ុន សែន ឱ្យក្រសួងពាក់ព័ន្ធសុំអនុញ្ញាតសិន មុនប្រើច្បាប់ស្តីពីអស្សាមិករណ៍
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធឱ្យសុំការអនុញាត ឬយោបល់ជាមុនសិន មុននឹងសម្រេចឈានទៅដល់ការអនុវត្តច្បាប់ស្តីពីអស្សាមិករណ៍ ដែលជាការដកហូតដីឯកជនមកស្ថាបនាគម្រោងហេដ្ឋានរចនាសម្ព័ន្ធសាធារណៈនានា។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ សម្តេច ហ៊ុន សែន ប្រកាសថា ជាទូទៅច្បាប់អស្សាមិករណ៍ នឹងត្រូវប្រើករណីប្រជាពលរដ្ឋរឹងរូសមិនព្រមទទួលសំណងផលប៉ះពាល់ពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ដោយរដ្ឋមានសិទ្ធិនឹងដកហូតដីនោះ។ ប៉ុន្តែ មន្ដ្រីត្រូវប្រើប្រាស់ច្បាប់នេះឱ្យមានតម្លាភាព ត្រឹមត្រូវ និងប្រើនៅពេលចាំបាច់ប៉ុណ្ណោះ។ «ឧទាហរណ៍ យើងត្រូវសាងសង់ផ្លូវ សាងសង់ស្ពាន យើងបានដោះស្រាយផលប៉ះពាល់ជាង ៤០០០គ្រួសារហើយ ដោយព្រមទទួលយកដំណោះស្រាយ តែសល់ត្រឹម២គ្រួសារអីមិនព្រម តើយើងគួរតែបោះបង់ស្ពានឬផ្លូវចោល ឬយើងប្រើជម្រើសត្រឹមត្រូវ គឺប្រើប្រាស់ច្បាប់អស្សាមិករណ៍។ ព្រោះច្បាប់អស្សាមិករណ៍នេះ ពេលណាផលប្រយោជន៍រដ្ឋតម្រូវ គឺត្រូវតែប្រើហើយ តែមិនមែនអីសុទ្ធតែប្រើច្បាប់នេះរហូតនោះទេ គឺចាំបាច់ត្រូវសុំការអនុញ្ញាតជាមុនសិន» សម្ដេចបានប្រសាសន៍។ គួរបញ្ជាក់ថា ច្បាប់អស្សាមិករណ៍ ត្រូវបានសភាអនុម័តកាលពីឆ្នាំ២០០៩។ ច្បាប់នេះ មានគោលបំណងកំណត់ការដកហូតកម្មសិទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់និយមន័យយន្តការនីតិវិធីនៃការដកហូតកម្មសិទ្ធិ និងផ្តល់សំណងសមស្របសម្រាប់ការសាងសង់ ឬការស្តារឡើងវិញនូវគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់ការចាប់អារម្មណ៍ និងការអភិវឌ្ឍជាតិរបស់សាធារណជន និងជាតិ៕
អានបន្ថែមជប៉ុនបន្ដជួយកម្ពុជាពង្រឹងការអនុវត្តច្បាប់សំណង់ ខណៈកំពុងផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្រ្តី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយទីភ្នាក់ងារ JICA បានរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីជំនាញចំនួន ២៥ រូប ស្ដីច្បាប់សំណង់ថ្មី។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងជា ២ដំណាក់កាល។ ដំណាក់កាលបឋមបានធ្វើឡើងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយដំណាក់កាលគោលនឹងចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ ក្រោយឆ្លងកាត់ការបណ្ដុះបណ្ដាល មន្រ្តីទាំង ២៥ រូបនេះ នឹងទទួលបន្ទុកអនុវត្តបទដ្ឋានបច្ចេកទេសនៃច្បាប់សំណង់ ក៏ដូចជាធ្វើពិសោធន៍សម្ភារៈសំណង់រួមគ្នាជាមួយនឹងស្ថាប័នសំខាន់ៗរបស់ជប៉ុន។ គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជាជំនួយការអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន ក្រោមកម្មវិធីបង្កើតជាមួយគ្នានូវចំណេះដឹង (JICA Knowledge Co-Creation Program (KCCP)។
អានបន្ថែមចង់អភិវឌ្ឍដី ឬអចលនទ្រព្យ តើត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់អ្វីខ្លះ?
បើតាមប្រកាសលេខ ០៨៧ ដ.ន.ស/ប្រក.នីក ស្តីពីការអភិវឌ្ឍដី អ្នកអភិវឌ្ឍទាំងអស់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន មុននឹងអភិវឌ្ឍដីមួយកន្លែង។ ប៉ុន្តែ ការសុំការអនុញ្ញាត តែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ម្ចាស់អ្នកអភិវឌ្ឍដី ក៏ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់ផ្សេងៗទៀតផងដែរ។ ការរៀបចំផែនការអភិវឌ្ឍដីឱ្យត្រឹមត្រូវ ត្រូវមានតាមលក្ខណៈបច្ចេកទេសដូចខាងក្រោម៖ ១. ត្រូវរក្សាទុកផ្ទៃដី២៥% នៃផ្ទៃដីសរុបសម្រាប់សាងសង់ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ -បណ្តាញផ្លូវសាធារណៈ -បរិក្ខារសាធារណៈ ដូចជាប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ លូទឹកភ្លៀង បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ -ប្រព័ន្ធគ្រប់គ្រងកាកសំណល់រឹងរាង ដូចជា ទីលានចាក់សំរាម រោងចក្រកែច្នៃសំរាម ប្រព័ន្ធលូ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ -ប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ និងហានិភ័យផ្សេងៗ។ ២. ត្រូវរក្សាទុកផ្ទៃដី ១០ % នៃផ្ទៃដីសរុប ឬ ១០ ម៉ែត្រក្រឡាសម្រាប់មនុស្សម្នាក់ សម្រាប់រៀបចំលំហសាធារណៈនិងផ្ទៃបៃតង ដូចជា សួនច្បារសាធារណៈ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡា និងទីលានកម្សាន្ត។ ៣. ត្រូវរៀបចំឱ្យមានសំណង់សម្រាប់ផ្តល់សេវាជូនសាធារណជនឱ្យបានសមស្របទៅតាមតម្រូវការនៃគម្រោងអភិវឌ្ឍនីមួយៗ មានដូចជា សាលារៀន មណ្ឌលសុខភាព […]
អានបន្ថែម