ច្បាប់ និងបញ្ញាត្តិ
តើការទិញលំនៅឋានមុនគម្រោងបើកការដ្ឋានសាងសង់ជាជម្រើសល្អ ឬហានិភ័យ?
សរសេរដោយ Harbor property នៅពេលនិយាយអំពីការទិញអចលនទ្រព្យយសម្រាប់វិនិយោគ ឬស្នាក់នៅ ជាទូទៅអ្នកទិញមានជម្រើស ៣៖ ១. ទិញអចលនទ្រព្យដែលបានបញ្ចប់ការសាងសង់ទាំងស្រុង ២. ទិញអចលនទ្រព្យដែលកំពុងសាងសង់ និង ៣. ទិញអចលនទ្រព្យមុនគម្រោងបើកការដ្ឋានសាងសង់។ ក្នុងចំណោមជម្រើសទាំង ៣ ខាងលើ ការទិញអចលនទ្រព្យមុនគម្រោងបើកការដ្ឋាន ទទួលបានការចាប់អារម្មណ៍ខ្លាំងចំណោមអ្នកទិញមួយចំនួនដោយសារហេតុផលដ៏ទាក់ទាញចំនួន៣។ ទី១ ប្រសិនបើអ្នកទិញអចលនទ្រព្យមុនគម្រោងបើកការដ្ឋាន អ្នកអាចទិញក្នុងតម្លៃក្រោមទីផ្សារ ហើយអាចលក់បន្តដើម្បីទទួលបានប្រាក់ចំណេញ ប្រសិនបើអ្នកជាអ្នកវិនិយោគ។ ទី២ អ្នកអាចមានសិទ្ធក្នុងការជ្រើសរើសទីតាំង ឫយូនីតដែលអ្នកពេញចិត្តមុនគេ។ ទី៣ អ្នកនឹងទទួលបានជម្រើសបង់ប្រាក់ដ៏ល្អពីអ្នកអភិវឌ្ឍន៍ជាមួយនឹងអត្រាការប្រាក់ទាប ប្រសិនបើអ្នកបង់រំលោះប្រចាំខែ។ ទោះជាយ៉ាងណាក៏ដោយ ការទិញលំនៅឋានមុនគម្រោងបើកការដ្ឋាន អ្នកក៏អាចនឹងប្រឈមនឹងហានិភ័យដែលអ្នកអភិវឌ្ឍន៍ខកខានក្នុងការបញ្ចប់គម្រោង ឬមិនបានចាប់ផ្តើមសាងសង់គម្រោង បន្ទាប់ពីអ្នកបង់ថ្លៃពេញ ឬបង់រំលោះអចលនទ្រព្យរបស់អ្នក។ ថ្មីៗនេះមានការតវ៉ាពីសំណាក់អតិថិជនមួយចំនួន ដែលបានទិញលំនៅឋានមុនគម្រោងបើកការដ្ឋានពីក្រុមហ៊ុនអភិវឌ្ឍន៍បុរីមួយនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកស្រី ទិត្យ ប៊ុណ្ណា ជាកម្មការិនីរោងចក្រ និងជាអតិថិជនម្នាក់បានឱ្យដឹងថា៖ «ខ្ញុំបានទិញលំនៅឋាន នៅឆ្នាំ ២០១៨ ដោយបានបង់ប្រាក់គ្រប់ចំនួន១០០% ហើយក្រុមហ៊ុនបានសន្យាថានឹងសាងសង់ផ្ទះរបស់ខ្ញុំចប់ក្នុងរយៈពេល ១៨ខែ ហើយដែលអាចពន្យាពេល ៤ខែបន្ថែម។ ប៉ុន្តែ ឥឡូវនេះគឺខែកុម្ភៈ ឆ្នាំ២០២២ហើយ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជានឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីអាជ្ញាបណ្ណថ្មីៗក្នុងវិស័យសំណង់
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំសិក្ខាសាលាអនឡាញ នៅថ្ងៃទី ២៨ កុម្ភៈ ដើម្បីផ្សព្វផ្សាយ និងពន្យល់សមាជិកអំពីគោលនយោបាយថ្មីៗ របស់រដ្ឋាភិបាលក្នុងវិស័យសំណង់ ពិសេសអំពីប្រកាសថ្មីស្ដីពីការត្រួតពិនិត្យ និងបញ្ជាក់សំណង់។ សិក្ខាសាលា នឹងផ្ដោតលើបែបបទស្នើសុំអាជ្ញាបណ្ណថ្មីៗ ក្នុងវិស័យសំណង់ដូចជាវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងលិខិតអនុញ្ញាតសាងសង់ជាដើម ក៏ដូចជាពន្យល់ពីសមត្ថកិច្ចគ្រប់គ្រង និងសារៈសំខាន់របស់អាជ្ញាបណ្ណនីមួយៗផងដែរ។ កម្មវិធីនឹងដឹកនាំដោយលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។ ជាក់ស្ដែង ច្បាប់សំណង់ឆ្នាំ ២០១៩ បានកំណត់ថា គ្រប់សំណង់ទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន ប៉ុន្តែច្បាប់ក៏បានទុកពេល ២ ឆ្នាំ ឱ្យម្ចាស់សំណង់នានាធ្វើការសម្របខ្លួន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តការងារនេះយ៉ាងតឹងរឹងហើយ។ (អានបន្ថែម) ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ គឺជាការត្រួតពិនិត្យ ការវិភាគ ការគណនា ការបញ្ជាក់លើគម្រោងប្លង់ ទៅតាមសេចក្តីណែនាំបច្ចេកទេស ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។ (អានបន្ថែម)
អានបន្ថែមតើត្រូវចុះបញ្ជី ឬផ្ទេរកម្មសិទ្ធទៀតទេ ក្រោយទទួលបានប្លង់បំបែកក្បាលដីពីម្ចាស់បូរី ឬដីឡូតិ៍?
ការបំបែកក្បាលដី ជាសកម្មភាពពេញនិយមមួយក្នុងទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន ពិសេសក្នុងអាជីវកម្មពុះដីឡូតិ៍ បុរី និងផ្ទះល្វែង។ ប៉ុន្តែក្នុងនាមជាអ្នកទិញ អ្នកដឹងទេថា តើការបំបែកក្បាលដីជាអ្វី? ប្លង់បំបែកក្បាលដីជាអ្វី? ហើយតើគួរធ្វើដូចម្ដេចខ្លះ ក្រោយទទួលបានប្លង់បំបែកក្បាលដីពី ម្ចាស់ដីឡូតិ៍ ឬម្ចាស់បូរី? យោងតាមប្រកាសលេខ០៨៧ ដ.ន.ស. ប្រក/នីក. ស្តីពីការអភិវឌ្ឍដី ការបំបែកក្បាលដី សំដៅដល់ការបំបែកក្បាលដីមួយឱ្យទៅជាប្លង់ដីតូចៗ សម្រាប់ការសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្ម ជាដើម។ តាមច្បាប់ ម្ចាស់ដីដែលចង់បំបែកក្បាលដីទៅជាប្លង់តូចៗ ត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំហសាធារណៈ ផ្ទៃបៃតង និងសេវាសាធារណៈ ឱ្យសមស្របតាមបទប្បញ្ញត្តិនៃការប្រើប្រាស់ដី។ ជាទូទៅ ការបំបែកក្បាលដីមាន ២ ទម្រង់គឺ ការបំបែកក្បាលដីដោយផ្ទេរ និងការបំបែកក្បាលដីដោយមិនផ្ទេរ។ ការបំបែកក្បាលដីដោយផ្ទេរ ជាការបំបែកដីជាប្លង់តូចៗ ឱ្យទៅអ្នកផ្សេង ដែលអាចកើតឡើងតាមរូបភាពដូចជា ការលក់ទិញ ប្រទានកម្ម ដោះដូរ ផ្ទេរមរតក ឬតាមសេចក្តីសម្រេចរបស់តុលាការជាដើម។ ដោយឡែក ការបំបែកក្បាលដីដោយមិនផ្ទេរ គឺការបំបែកដី ទៅប្លង់តូចៗ តែមិនទាន់មានផ្ទេរកម្មសិទ្ធិឱ្យនរណាម្នាក់នោះទេ។ ការបំបែកបែបនេះពេញនិយមក្នុងអាជីវកម្មដីឡូតិ៍ ឬបូរី។ ឧទាហរណ៍ ម្ចាស់ដី១ ហិកតា […]
អានបន្ថែមក្រសួងដែនដីចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ០១ ខែកុម្ភៈ កន្លងទៅ បានដាក់ចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ទូទាំងប្រទេស ទិសដៅដើម្បីធានាសុវត្ថិភាពដល់សាធារណជន និងសំណង់ជិតខាង។ ប្រកាសនេះ ផ្ដោលលើ៣ចំណុចសំខាន់ៗគឺ កម្រិតសភាពគ្រោះថ្នាក់នៃសំណង់ វិធានការបញ្ចៀសគ្រោះថ្នាក់ និងនីតិវិធីនៃការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់។ បើយោងតាមប្រកាស សំណង់ដែលមានសភាពគ្រោះថ្នាក់ គឺសំណង់ណាដែលផ្នែកណាមួយនៃសំណង់ ឬសម្ភារសំណង់ ឬបរិក្ខារដែលបំពាក់លើសំណង់ អាចបង្កគ្រោះថ្នាក់ដល់សំណង់ជិតខាង ដល់អាយុជីវិត រាងកាយ សុខភាពរបស់អ្នកប្រើប្រាស់សំណង់ អ្នកជិតខាង និងសាធារណជន។ ប្រកាសថ្មីនេះ ក៏បានកម្រិតសភាពគ្រោះថ្នាក់របស់សំណង់ជា ២ គឺ ប្រភេទគ្រោះថ្នាក់អាចកើតឡើងភ្លាមៗ និងប្រភេទគ្រោះថ្នាក់មិនអាចកើតឡើងភ្លាមៗ។ ដោយឡែកដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំង ២ ប្រភេទនេះ ប្រកាសនេះក៏បានដាក់ចេញវិធានការមួយចំនួនដូចជា ការជម្លៀសមនុស្ស ការហ៊ុមព័ន្ធសំណង់ ការរុះរើ ការកែប្រែ ការជួសជុលផ្នែកណាមួយនៃសំណង់ និងការបិទផ្សាយជាសាធារណៈអំពីការអនុវត្តវិធានការបញ្ចៀសគ្រោះថ្នាក់ជាដើម។ បន្ថែមពីនេះ ប្រកាសក៏បានផ្តល់សិទ្ធិអំណាចដល់មន្ត្រីមានសមត្ថកិច្ចចាប់ពីថ្នាក់ក្រសួង ដល់រាជធានី-ខេត្ត ក្រុងស្រុក ខណ្ឌ ចុះត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានសភាពគ្រោះថ្នាក់។ មន្ត្រីទាំងនេះ មានសិទ្ធិធ្វើរបាយការណ៍អំពីការចុះត្រួតពិនិត្យសំណង់ ជូនប្រធានស្ថាប័នមានសមត្ថកិច្ច […]
អានបន្ថែមក្រសួងសាធារណការ គ្រោងបើកមជ្ឈមណ្ឌល់ផ្ដល់សេវារហ័សមួយទៀត នៅក្រុងព្រះសីហនុ
ក្រសួងសាធារការ និងដឹកជញ្ជូន គ្រោងបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មសាធារណការ ថ្មីមួយកន្លែងនៅក្រុងព្រះសីហនុ ដើម្បីបង្ខិតសេវាកម្មទៅកៀកនឹងប្រជាពលរដ្ឋ និងបង្កភាពងាយស្រួលក្នុងការផ្តល់សេវាកម្មយ៉ាងមានប្រសិទ្ធភាព។ មជ្ឈមណ្ឌលនេះ គ្រោងនឹងបង្កើតឡើងនៅខែ មីនា ខាងមុខ ដែលមានទីតាំងស្ថិតនៅផ្សារ Fury Mall ក្នុងក្រុងព្រះសីហនុ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងសន្និបាតក្រសួងកាលពីព្រឹកថ្ងៃទី ២៧ មករា។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «បន្តិចទៀត ប្រហែលជា ២ ខែ យ៉ាងយូរ គឺមួយទៀត នៅក្រុងព្រះសីហនុ នៅ Fury Mall។ ការផ្តល់ និងរៀបចំទីតាំងដើម្បីផ្តល់សេវាសាធារណៈ សេវាចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យមានតម្លាភាព ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យបានលឿន»។ បច្ចុប្បន្ន ក្រសួងបានបើកដំណើរការ មជ្ឈមណ្ឌលសេវាកម្មសាធារណការ ច្រើនកន្លែងរួមមាន នៅក្រសួងផ្ទាល់ ផ្សារទំនើបAeon Mall ទី១ Aeon Mall ទី២ Noro Mall […]
អានបន្ថែមរដ្ឋបាលខេត្តកំពង់ស្ពឺដកហូតការកាន់កាប់ដីខុសច្បាប់ ៧៨៤ ហិកតា នៅស្រុកឱរ៉ាល់
រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសមិនទទួលស្គាល់ និងដកហូតដីកាន់កាប់ខុសច្បាស់ ២កន្លែង ក្នុងដែនជម្រកសត្វព្រៃភ្នំឱវ៉ាល់ ទំហំសរុប ៧៨៤ ហិកតា មកជាទ្រព្យសម្បត្តិរដ្ឋវិញ។ បើតាមដីកា០៥/២២ ដ.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដីនេះស្ថិតនៅ ភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ ដោយកន្លងមកមានការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ ដីកានេះ បានទុករយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បាននិងកំពុងដកហូតដីកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ជាបន្ដបន្ទាប់។ កាលពីខែមីនា និងសីហា ឆ្នាំ ២០២១ ដី ១១ ទីតាំង ទំហំជាង ៥៦០ ហិកតា ត្រូវបានដកហូត។ (អានបន្ថែម) គិតត្រឹមឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បានដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង ៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ។
អានបន្ថែមក្រសួងដែនដីចេញប្រកាសថ្មី ពន្យល់លម្អិតពីនីតិវិធីសុំលិខិតអនុញ្ញាតសាងសង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសថ្មី ពន្យល់លម្អិតអំពីនីតិវិធីនៃការផ្តល់លិខិត និងលិខិតបន្តសុពលភាពលិខិតអនុញ្ញាតសាងសង់ ចំពោះការងារ ឬសំណង់ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួង។ ប្រកាសថ្មីលេខ០១៣ ដែលចុះថ្ងៃទី ២០ ខែមករា កន្លងមកនេះ ជាការបំពេញបន្ថែមទៅលើអនុក្រឹត្យលេខ២២៤ ដែលរដ្ឋាភិបាលបានដាក់ចេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ ទាក់ទិននឹងការសុំលិខិតអនុញ្ញាតមុនសាងសង់ រុះរើ និងជួសជុល។ (អានបន្ថែម) យោងតាមប្រកាសថ្មីនេះ អ្នកដាក់ពាក្យសុំទាំងអស់ ត្រូវភ្ជាប់សំណុំឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់នៅច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំពោះគម្រោងអភិវឌ្ឍន៍អចលនវត្ថុវិញ ម្ចាស់គម្រោង ត្រូវបន្ថែមលិខិតអនុញ្ញាតអភិវឌ្ឍដី និងប្លង់អភិវឌ្ឍដី ដោយភ្ជាប់ជាមួយសំណុំឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ទៅច្រកចេញចូលតែមួយ។ ដោយឡែកចំពោះការស្នើសុំលិខិតបន្តសុពលភាពលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ ត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពនៅច្រកចេញចូលតែមួយ ក្នុងរយៈពេល៣០ ថ្ងៃ មុនថ្ងៃផុតសុពលភាពលិខិតអនុញ្ញាតសាងសង់។
អានបន្ថែមអាជ្ញាធររផ្អាកអាជីវកម្មជីករ៉ែខុសច្បាប់លើដីជាង ១៥ហិកតា នៅស្រុកខ្សាច់កណ្ដាល
អាជ្ញាធរខេត្តកណ្តាល បានផ្អាកអាជីវកម្មរណ្ដៅដី មហារដ្ឋា ត្រេដឌីង ទំហំជាង ១៥ ហិកតា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ក្រោយរកឃើញថាប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់កំណត់។ បើយោងតាមកិច្ចចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ១៩ ខែមករា គណៈកម្មការចម្រុះ រកឃើញថា រថយន្តចំនួន ៤ គ្រឿង ដែលបានដឹកដីចេញពីទីតាំងអាជីវកម្មលើសទម្ងន់ ដែលបណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន។ បន្ថែមពីនេះ តំណាងអាជីវកម្ម ពុំមានអាជ្ញាប័ណ្ណគ្រប់គ្រាន់ ទាក់ទងទៅនឹងការជីករណ្ដៅដីទំហំ ១៥ ហិកតា នេះឡើយ។ ក្រោយពិនិត្យ ក្រុមការងារចម្រុះ ក៏បានរឹបអូសបណ្ដោះអាសន្ននូវគ្រឿងចក្រចំនួន ២ និងរថយន្តចំនួន ៤ គ្រឿង ដែលល្មើសអាជីវកម្មរ៉ែ និងរថយន្តចំនួន ៤ គ្រឿង ដែលដឹកលើសទម្ងន់។ ក្រុមការងារចម្រុះ ក៏បានណែនាំ និងទុកពេលឱ្យតំណាងអាជីវកម្ម បង្ហាញឯកសារម្ដងទៀត ក្នុងរយៈពេល១៥ ថ្ងៃ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។
អានបន្ថែមក្រសួងកំពុងពិនិត្យអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករជាចុងក្រោយ ត្រៀមអនុវត្តឆាប់ៗ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងត្រួតពិនិត្យជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ មុននឹងដាក់ឆ្លងគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យឱ្យយោបល់ និងសម្រេច។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា កន្លងទៅ។ សេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុចរិតភាព និងការទទួលខុសត្រូវរបស់វិស្វករក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម ពោលគឺដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពការងារ។ គួរបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃគណៈវិស្វករកម្ពុជា ក៏រៀបចំកម្មវិធីសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើសេចក្តីព្រាងស្តីពីក្រមសីលធម៌វិស្វករ ពេញលេញជាងមុនផងដែរ៕
អានបន្ថែមក្រសួង ៖ ម្ចាស់គម្រោងត្រូវចុះបញ្ជីបំបែកក្បាលដី ឬចំណែកឯកជន សិនទើបបើកលក់គម្រោងបាន
ចាប់ពីឆ្នាំ ២០២២ នេះតទៅ ម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ត្រូវធ្វើការចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិឱ្យបានរួចរាល់សិនមុននឹងអាចចាប់ផ្ដើមបើកការលក់បាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៣១ ធ្នូ ២០២១។ គោលការណ៍ថ្មីនេះ មានទិសដៅដើម្បីបង្កើនតម្លាភាព និងកាត់បន្ថយបញ្ហាវិវាទដីធ្លី ដែលកើតមានរវាងម្ចាស់គម្រោង និងអ្នកទិញ។ បើមានការបំបែកក្បាលដី ឬចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ រួចជាស្រេចមុនលក់ អ្នកទិញបូរី ឬខុនដូ នឹងមានទំនុកចិត្តជាងមុន ថាខ្លួននឹងទទួលបានប្លង់ដែលជាចំណែករបស់ខ្លួន យ៉ាងជាក់ច្បាស់ មិនមែនរង់ចាំទាល់តែទិញរួចទើបមានការបំបែកប្លង់តាមក្រោយនោះទេ។ ក្រៅពីនេះ ចាប់ពីឆ្នាំ ២០២២ តទៅ ក្រសួងដែលដីនឹងអនុវត្តការដាក់បញ្ចូលក្រឡាផ្ទៃសំណង់ទៅក្នុងបណ្ណកម្មសិទ្ធិផងដែរ។ ដូច្នេះ ម្ចាស់ផ្ទះ ឬខុនដូ នីមួយៗ នឹងដឹងពីទំហំផ្ទះរបស់ខ្លួនយ៉ាងច្បាស់។
អានបន្ថែម