ច្បាប់ និងបញ្ញាត្តិ
រដ្ឋាភិបាលដាក់ចេញគោលការណ៍ថ្មីរឹតបន្ដឹងរោងចក្រដើរដោយថាមពលចំហាយ
ក្រសួងរ៉ែ និងថាមពល បានដាក់ចេញប្រកាសថ្មី ទិសដៅរឹងបន្ដឹងការគ្រប់គ្រងរោងចក្រ និងប្រតិបត្តិការថាមពលចំហាយ ដែលតម្រូវឱ្យគ្រប់អាជីវកម្មពាក់ព័ន្ធនឹងវិស័យនេះទាំងអស់ត្រូវសុំច្បាប់អនុញ្ញាតមុន នឹងចាប់ផ្ដើមប្រតិបត្តិការ។ បើតាមប្រកាសលេខ ០៣០៥ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រតិបត្តិការថាមពលចំហាយ សំដៅដល់ការផលិត ការចែកចាយ និងការប្រើប្រាស់ថាមពលចំហាយ។ (ការដុតឥន្ទនៈ ធ្យូងថ្ម ឬចំហេះនានាដើម្បីបង្កើតជាចំហាយទឹក ក្នុងការជំរុញទួរបិន ឬម៉ូទ័រឱ្យផលិតអគ្គិសនី។) ប្រកាសបានបន្ដថា ក្រុមហ៊ុនដែលមានបំណងអភិវឌ្ឍ សាងសង់ ដំឡើង និងប្រតិបត្តិការថាមពលចំហាយ ទាំងប្រើប្រាស់ផ្ទាល់ និងប្រើប្រាស់ដោយប្រយោល ត្រូវស្នើសុំលិខិតអនុញ្ញាតទាំងអស់។ មួយវិញទៀត ចំពោះក្រុមហ៊ុន ដែលមានបំណងធ្វើការអភិវឌ្ឍន៍សាងសង់ និងដំឡើង ត្រូវសុំលិខិតអនុញ្ញាត ២ គឺអាជ្ញាបណ្ណសុំប្រតិបត្តិថាមពលចំហាយ និងអាជ្ញាបណ្ណផ្តល់សេវាកម្មថាមពលចំហាយ។ ដូចគ្នានេះ ក្រុមហ៊ុនណាដែលចង់ផលិតចំហាយ និងអគ្គិសនីរួមគ្នា ក៏ត្រូវសុំលិខិតអនុញ្ញាត ២ ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនណាគ្មានលិខិតអនុញ្ញាត ត្រូវពិន័យជាប្រាក់ពី ៤០០ ០០០ រៀល ទៅ ៤ លានរៀល ក្នុងមួយថ្ងៃ និងទោសទណ្ឌដែលមានចែងក្នុងបទប្បញ្ញត្តិដទៃទៀតជាធរមាន។
អានបន្ថែមប្រយ័ត្នត្រូវពិន័យ ២ លាន! ស្វែងយល់ពីបទបញ្ញត្តិទុកដាក់សំរាម សម្រាប់ប្រភេទអចលនទ្រព្យនានា
ថ្មីៗនេះ រដ្ឋាភិបាល ពិសេសអាជ្ញាធររាជធានីភ្នំពេញ កំពុងព្យាយាមរឹតបន្ដឹងការទុកដាក់សំរាមឱ្យមានប្រសិទ្ធភាពជាងមុន ទិសដៅដើម្បីបង្កាបញ្ហាទឹកជំនន់ដោយសារសំរាមស្ទះក្នុងប្រព័ន្ធលូ ក៏ដូចជាបង្កើនសោភណភាពទីក្រុងផងដែរ។ ជាក់ស្ដែង តាមច្បាប់ការទុកដាក់សំរាមមិនត្រឹមត្រូវ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ២លានរៀល។ មកស្វែងយល់ទាំងអស់គ្នា ពីបទបញ្ញត្តិនៃការទុកដាក់សំរាម សម្រាប់ប្រភេទអចលនទ្រព្យនានា។ តាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ម្ចាស់សំរាមត្រូវមានភារកិច្ចដូចខាងក្រោម៖ ១) ម្ចាស់លំនៅឋាន ឬអគារអចលនទ្រព្យនានា ត្រូវវេចខ្ចប់ជាកញ្ចប់ ឬធុងសំរាម ហើយរក្សាទុកក្នុងរបង ឬបរិវេណនៃលំនៅឋាន អគារ និងត្រូវបញ្ចេញនៅតាមម៉ោងដែលកំណត់ដោយរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ។ ២) ម្ចាស់ ឬអ្នកគ្រប់គ្រងផ្សារ ទីតាំងអាជីវកម្ម ទីតាំងសេវាកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម មណ្ឌលកំសាន្ត ត្រូវរៀបចំឱ្យមានធុងសំរាមនៅក្នុងទីតាំង ឬបរិវេណ សម្រាប់ការដាក់សំរាមរបស់ខ្លួន។ ៣) ម្ចាស់កម្មសិទ្ធិ ឬអ្នកម៉ៅការការដ្ឋានវាយកម្ទេច ជួសជុល ឬសាងសង់លំនៅឋាន ឬអគារត្រូវទទួលខុសត្រូវលើសំរាម ដែលចេញពីការដ្ឋានរបស់ខ្លួន ឱ្យបានត្រឹមត្រូវផងដែរ ដោយត្រូវប្រមូល និងដឹកជញ្ជូនដោយខ្លួនឯងទៅទីលានទុកដាក់សំរាម ឬប្រើប្រាស់សេវាសម្អាត ដែលកំណត់ដោយរដ្ឋបាលរាជធានី […]
អានបន្ថែមក្រសួងប្ដេជ្ញាចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យបាន ១០០% នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នបានជាង ៩០%
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញានឹងបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសឱ្យ១០០% ឬស្មើនឹងបាន ៧លានក្បាលដី នៅឆ្នាំ២០២៣ ខណៈបានសន្យាថានឹងបន្ដដោះស្រាយ និងបង្កាវិវាទដីធ្លីប្រកបដោយប្រសិទ្ធភាព។ ថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបានចេញបណ្ណកម្មសិទ្ធិ ដីធ្លីបានជាង៦,៤លានប័ណ្ណ ឬស្មើនឹង ៩០,០៣% នៃក្បាលដីសរុប។ ឯកឧត្តមបន្ថែមថា ការដាក់ចេញនូវផែនការផ្តល់បណ្ណកម្មសិទ្ធិនេះ គឺដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដី បញ្ចៀសវិវាទ លើកតម្លៃសេដ្ឋកិច្ចដី និងបង្កើតជាទុនសម្រាប់ការអភិវឌ្ឍទៀតផង។ ការរៀបចំដីនេះ ក៏នឹងធ្វើឱ្យម្ចាស់ដីមានទំនុកចិត្តក្នុងការប្រើប្រាស់ ឬអភិវឌ្ឍដីជាងមុនផងដែរ។ ដោយឡែក ចំពោះការដោះស្រាយវិវាទដីធ្លីគ្រប់រូបភាពវិញ គិតចាប់ពីឆ្នាំ ២០០៣ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងដោះស្រាយបានសរុប ១០ ៦៣៤ ករណី ខណៈកំពុងដោះស្រាយប្រមាណ ៣ ១៤៨ ករណី។ បច្ចុប្បន្ន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កំពុងបន្តដោះស្រាយវិវាទខេត្តកោះកុង ដែលនឹងឈានដល់ការស្រុះស្រួលបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ។
អានបន្ថែមរដ្ឋកាត់ដី ៨៦០០ ហិកតាពីឧទ្យានជាតិបូទុមសាគរឱ្យ Royal Group បង្កើតតំបន់សេដ្ឋកិច្ចពិសេស
រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ផ្ទៃដីទំហំ ៨ ៦៣១ហិកតា ក្នុងភូមិសាស្ត្រឃុំតានួន ស្រុកបូទុមសាគរ នៃខេត្តកោះកុង ជូនទៅក្រុមហ៊ុន Royal Group Co.,Ltd. របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីរៀបចំបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។ យោងតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ដីនេះត្រូវបានធ្វើអនុប្បយោគចេញពីឧទ្យានជាតិបូទុមសាគរទៅជាទ្រព្យឯកជនរបស់រដ្ឋ។ (ពោលគឺប្ដូរពីដីឧទ្យានជាតិជាដីឯកជន) គណៈកម្មាធិកាគ្រប់គ្រងដីរដ្ឋខេត្តកោះកុង មានភារកិច្ចស្នើសុំចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ដើម្បីប្រគល់ជូនក្រុមហ៊ុន Royal Group Co Ltd រៀបចំបង្កើត និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។ កាលពីឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចធ្វើអនុបយោគដីក្នុងឧទ្យានជាតិបូទុមសាគរ ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងជួលទៅឱ្យក្រុមហ៊ុន Royal Group Co.,Ltd. សម្រាប់ គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ ផងដែរ ៕ (អានបន្ថែម) *អនុប្បយោគ៖ ជាការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ **ទ្រព្យឯកជនរបស់រដ្ឋ៖ អចលនទ្រព្យដែលធ្លាប់ជារបស់រដ្ឋ ដែលត្រូវបានផ្ទេរទៅឱ្យឯកជន ក្នុងទម្រង់ផ្សេងៗ
អានបន្ថែមសម្ដេច ដាក់បញ្ជាសំខាន់ ៣ ចំណុច ឱ្យក្រសួងដែនដីអនុវត្ត ក្រោយទទួលបានទីស្ដីការថ្មី
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាសំខាន់ៗ ៣ ចំណុច ឱ្យទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្ត ក្រោយទទួលបានទីស្ដីការក្រសួងថ្មីជាផ្លូវការកាលពីព្រឹកមិញនេះ គឺដើម្បីពង្រឹងនិងពង្រឹកការគ្រប់គ្រងដីធ្លីនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព។ ថ្លែងក្នុងពីធីសម្ពោធក្រសួងរៀបចំដែនដីថ្មីនៅខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាថា ការងារសំខាន់ទី១ របស់ក្រសួងគឺ ត្រូវខិតខំធ្វើយ៉ាងណា ចេញបណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋឱ្យបានគ្រប់១០០%។ គិតត្រឹមបច្ចុប្បន្ន ក្បាលដីជាង ៦លាន ឬ៩០% ទទួលបានបណ្ណកម្មសិទ្ធិ ដោយក្រសួងប្ដេជ្ញាថានឹងចុះបញ្ជីដីធ្លីឱ្យបានគ្រប់ ១០០% ត្រឹមឆ្នាំ២០២៣។ ដោយឡែក បញ្ជាទី ២ ដែលសម្ដេចដាក់ទៅកាន់ក្រសួងគឺ ត្រូវខិតខំធ្វើយ៉ាងណា ដោះស្រាយបញ្ហាដីធ្លីឱ្យអស់ទាំងករណីថ្មី និងចាស់ ដោយប្រើនីតិវិធីក្រៅប្រព័ន្ធតុលាការ។ សម្ដេចបន្ដថា៖ «បើទៅរួច បញ្ហាដីធ្លីគួរដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានចប់សព្វគ្រប់ ព្រោះបើឡើងតុលាការគឺត្រូវមានអ្នកចាញ់ និងអ្នកឈ្នះ តែបើដោះក្រៅប្រព័ន្ធតុលាការគឺអាចទទួលបានលទ្ធផលឈ្នះឈ្នះទាំងសងខាង ប៉ុន្តែមន្រ្តីយើងត្រូវដោះស្រាយដោយមានសុចរិតភាព»។ លើសពីនេះ បញ្ជាទី ៣ គឺត្រូវធ្វើយ៉ាងណាស់ដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចឱ្យបានលឿនផងដែរ ដើម្បីសម្រួលជីវភាពដល់អ្នកខ្វះដីទូទាំងប្រទេស។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងក៏កំពុងអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច […]
អានបន្ថែមអាជ្ញាធរសៀមរាបបញ្ជាឱ្យអ្នករំលោភដីចំណីស្ទឹងសៀមរាបរុះរើសំណង់ក្នុងពេល ៧ថ្ងៃ
រដ្ឋបាលខេត្តសៀមរាប បានប្រកាសទុករយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង ឱ្យអ្នករំលោភដីចំណីស្ទឹងសៀមរាប ឱ្យប្រញាប់រុះរើសំណង់ជាបន្ទាន់ ដើម្បីបើកផ្លូវឱ្យក្រុមការងារអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ចាប់ពីចំណុចស្ពានវាងក្រុងទៅក្រោម ដល់ភូមិអារញ្ញ ដែលមានប្រវែង៥ គីឡូម៉ែត្រ។ សេចក្តីជូនដំណឹង ចុះថ្ងៃទី ០៣ ខែវិច្ឆិកា នេះ ធ្វើឡើងក្រោយពេលរដ្ឋបាលខេត្តនៅតែពិនិត្យឃើញថា ម្ចាស់សំណង់មួយចំនួនតូច នៅមិនទាន់បានរុះរើសំណង់ដែលរំលោភលើដីស្ទឹងនៅឡើយ បើទោះបានទទួលគោលនយោបាយដោះស្រាយពីរដ្ឋរួចហើយ ដែលធ្វើឱ្យប៉ះពាល់ដល់ផែនការស្តារនេះ។ គួរជម្រាបផងដែរថា ក្រោយផុតរយៈពេល ៧ថ្ងៃ អាជ្ញាធរខេត្តសៀមរាប នឹងចុះរុះរើលើសំណង់ ដែលមិនគោរពតាមការជូនដំណឹងនេះ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។
អានបន្ថែមរដ្ឋគ្រោងដាក់រមណីយដ្ឋានមួយកន្លែងក្នុងខេត្តព្រៃវែងជាតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថាន បានគ្រោងដាក់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតក្នុងស្រុកបាភ្នំ នៃខេត្តព្រៃវែង ជាតំបន់ការពារធម្មជាតិ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ បានធ្វើឡើងដោយមានការចូលរួមពីតំណាងក្រសួងការពារជាតិ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងរដ្ឋបាលខេត្តព្រៃវែង និងភាគីពាក់ព័ន្ធដទៃទៀត។ គ្រប់ភាគីបានឯកភាពជាគោលការណ៍គាំទ្រការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំនេះ បានឯកភាពគ្នាបង្កើតឱ្យមានក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យ និងវាយតម្លៃ ស្ថានភាពជាក់ស្តែង មុននឹងរៀបចំអនុក្រឹត្យបង្កើតតំបន់ការពារធម្មជាតិនេះផងដែរ។
អានបន្ថែមអាជ្ញាធរខេត្តព្រៃវែង ដាក់បញ្ជាថ្មីសម្រាប់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ បើមិនធ្វើតាមត្រូវពិន័យធ្ងន់
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង បានបញ្ជាឱ្យអាជីវកម្មពុះដីឡូតិ៍ ឬអាជីវកម្មអភិវឌ្ឍលំនៅឋានទាំងអស់ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆកានេះ បើមិនដូច្នោះទេ នឹងត្រូវផាកពិន័យធ្ងន់។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។ សម្រាប់ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំចាប់ពី ៤-៣០ល្វែង ឬ ៣-៣០ភូមិគ្រឹះ ឬ ៤-៣០យូនីត និងអាជីវកម្មពុះដីឡូត៍ដែលមាន ទំហំក្រោម ១០ ០០០ម៉ែត្រការ៉េ ត្រូវពាក្យស្នើសុំលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ ដោយឡែក អាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំលើសពី ៣០ល្វែង ឬលើសពី ៣០ភូមិគ្រឹះ ឬលើសពី ៣០យូនីត ឡើង និងអាជីវកម្មពុះដីឡូត៍ដែលមានទំហំលើស ១០ ០០០ម៉ែត្រការ៉េ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយឱសានវាទ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង នឹងចាត់វិធានការរដ្ឋបាល និងធ្វើការផាកវិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដែលមិនគោរពការណែនាំនេះ ស្របតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។
អានបន្ថែមសេវារថយន្តក្រុង និងកាណូតសាធារណៈនៅភ្នំពេញ ដំណើរការឡើងវិញចាប់ពីថ្ងៃនេះតទៅ
សេវាដឹកជញ្ជូនជញ្ជូនសាធារណៈតាមរថយន្តក្រុង និងកាណូតនៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការជាថ្មីឡើងវិញហើយ ចាប់ថ្ងៃទី២ ខែវិច្ឆិកានេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ខ្សែដែលបើកដំណើរមានដូចខាងក្រោម៖ ១៖ រថយន្តក្រុង៖ – ខ្សែទី១: ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយចំណតរថយន្តក្រុងវាលស្បូវ – ខ្សែទី២: ចេញពីស្ថានីយចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។ – ខ្សែទី៣: ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ – ខ្សែទី៤A: ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ -ខ្សែទី៤B: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ។ ២.កាណូត៖ ចេញពីស្ថានីយចំណតសួនឫស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ។ លើសពីនេះ ក្នុងរយៈពេល៦ថ្ងៃ ដំបូង ចាប់ពីថ្ងៃទី២ ដល់ ថ្ងៃទី៧ ខែវិច្ឆិកា នឹងមិនមានការគិតសេវាទេ ដោយនឹងគិតសេវាធម្មតាវិញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា តទៅ។ យ៉ាងណា […]
អានបន្ថែមរដ្ឋសម្រេចបង្កើតក្រុមការពារអគ្គិភ័យសម្រាប់សំណង់អគារខ្ពស់និងជាន់ក្រោមដីជាផ្លូវការ
ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការហើយ ក្រោយពិភាក្សាលើសេចក្តីព្រាងជាច្រើនខែមក។ នេះបើយោងតាមប្រកាសលេខ ២៦៤៤ ប្រក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១។ ការដាក់ចេញប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្រុមការងារជំនួយបឋម ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ នូវតាមសំណង់គោលដៅ និងនៅតាមភូមិ ឃុំ-សង្កាត់ ក្នុងប្រទេសកម្ពុជា។ (អានបន្ថែម) ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច ត្រូវបង្កើត និងហ្វឹកហ្វឺន ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទៅតាមប្រភេទ និងទំហំនៃផ្ទៃក្រឡាសំណង់ និងបែងចែកចំនួនអ្នកពន្លត់អគ្គិភ័យទៅតាមសំណង់គោលដៅ ដែលមានហានិភ័យកម្រិតខ្ពស់ មធ្យម និងទាប។ ក្រុមការងារនេះ មានភារកិច្ចចម្បងតាមដាន ត្រួតពិនិត្យឧបករណ៍ សម្ភារៈ ប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យ ព្រមទាំងជួយសង្គ្រោះជីវិតមនុស្ស ទ្រព្យសម្បត្តិ និងពន្លត់អគ្គិភ័យនៅតាមសំណង់គោលដៅ។ ចំណែកក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តវិញ ត្រូវបង្កើតឡើងដោយរដ្ឋបាលឃុំ-សង្កាត់ និងហ្វឹកហ្វឺន ដោយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលមានភារៈកិច្ចតាមដាន ឃ្លាំមើល ផ្តល់ពត៌មានអំពីអគ្គិភ័យ ព្រមទាំងជួយសង្គ្រោះជីវិតមនុស្ស ទ្រព្យសម្បត្តិ និងពន្លត់អគ្គីភ័យនៅតាមភូមិ […]
អានបន្ថែម