អំណាចដោះស្រាយវិវាទអចលនទ្រព្យ និងបញ្ជាំ ត្រូវបានផ្ទេរទៅស្ថាប័នរដ្ឋថ្មីមួយ

រដ្ឋាភិបាលបានសម្រេចផ្ទេរអំណាច និងសិទ្ធិនៃការដោះស្រាយវិវាទអចលនទ្រព្យ និងការបញ្ជាំ ពីស្ថាប័នចាស់ (នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន) ទៅស្ថាប័នថ្មីមួយ គឺនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។ នេះបើយោងតាម សេចក្តីជូនដំណឹងចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ របស់ ន.អ.ប ដែលយោងតាមប្រកាសពីរ ស្ដីពីការគ្រប់គ្រងអចលនទ្រព្យ និងអាជីវកម្មបញ្ចាំ។ ជាក់ស្ដែង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នេះ ក៏ជាផ្នែកមួយនៃក្រសួងសេដ្ឋកិច្ចដែរ ដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ និយ័តករនេះ នឹងមានតួនាទីផ្សះផ្សា និងដោះស្រាយវិវាទ នូវរាល់ពាក្យបណ្តឹងរបស់គូភាគីនៃកិច្ចសន្យាលក់-ទិញអចលនវត្ថុ កិច្ចសន្យាទទួលបញ្ចាំ និងកិច្ចសន្យាទទួលប្រាតិភោគដោយអនុប្បទានជាដើម។ ចំពោះយន្តការថ្មីនេះ ភាគីវិវាទ អាចដាក់ពាក្យស្នើសុំកិច្ចផ្សះផ្សា និងដោះស្រាយ ដោយត្រូវស្កែនឯកសារទន់ (Soft Copy) មកកាន់តេឡេក្រាមរបស់ ន.អ.ប តាមរយៈលេខទូរស័ព្ទ ០៧៨ ២៦៦ ២៦៨/០៧៧ ៧៤៩ ៩៥៨។

អាន​បន្ថែម

រដ្ឋចេញគោលការណ៍ថ្មី រឹតបន្ដឹងអាជីវកម្មកាស៊ីណូ ដោយបង្កើនទុនអប្បបរមាដល់ទៅ២០០លានដុល្លារ

រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានចេញគោលការណ៍ថ្មីមួយចំនួន ដើម្បីគ្រប់គ្រង និងរឹតបន្ដឹងអាជីវកម្មល្បែងកាស៊ីណូនៅកម្ពុជាឱ្យមានប្រសិទ្ធភាពជាងមុន ដោយសម្រេចបង្កើនទុនអប្បបរមាសម្រាប់ក្រុមហ៊ុនណាដែលចង់វិនិយោគលើវិស័យនេះ។ អនុក្រិត្យចុះថ្ងៃទី២៦ ខែសីហា និងត្រូវចេញផ្សាយជាសាធារណនៅសប្តាហ៍នេះ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ ដែលស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានចាប់ទុនយ៉ាងតិច ៨០០ប៊ីលានរៀល ឬ ២០០លានដុល្លារឡើងទៅ។ ចំពោះប្រតិបត្តិការល្បែងកាស៊ីណូ ដែលមិនស្ថិតក្នុងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ត្រូវមានដើមទុនអប្បបរមាចាប់ពី ៤០០ប៊ីលានរៀល ឬ ១០០លានដុល្លារ។ ដោយឡែក ដើមទុនអប្បបរមាសម្រាប់អាជីវកម្មកាស៊ីណូ ដែលមានអាជ្ញាបណ្ណមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មចូលជាធរមាន ត្រូវកំណត់ជា ៥ដំណាក់កាល។ ដំណាក់កាលទី១ (ឆ្នាំទី១) ត្រូវមានដើមទុន ៥០ប៊ីលានរៀល (១២,៥ លានដុល្លារ) ចំណែកដំណាក់កាលទី២ (ឆ្នាំទី៤) ត្រូវមាន ១០០ប៊ីលានរៀល (២៥លានដុល្លារ)។ ចាប់ពីដំណាក់កាលទី២ ទៅ ៥ ទុនត្រូវកើនយ៉ាងតិច ១០០ប៊ីលានរៀល (២៥លានដុល្លារ) ក្នុង១ដំណាក់កាល។ ដូច្នេះនៅដំណាក់កាលទី ៥ (ឆ្នាំទី ១៥) ត្រូវមានទុនយ៉ាងតិច ៤០០ ប៊ីលានរៀល (១០០ លានដុល្លារ)។ អនុក្រិត្យដដែល […]

អាន​បន្ថែម

៩ខែឆ្នាំនេះ អាជ្ញាធរអប្សរាអនុម័តគម្រោងសំណង់ជិត ៤០០ គម្រោង ក្នុងតំបន់ឧទ្យានអង្គរ

គិតចាប់ពីដើមខែមករា ដល់ចុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ បានចេញលិខិតអនុញ្ញាតសាងសង់សរុប ៣៩២ ករណី ជូនប្រជាពលរដ្ឋសម្រាប់ធ្វើការសាងសង់ផ្ទះ។ យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២០ ខែតុលា រាល់គម្រោងទាំងអស់ដែលបានអនុម័ត គឺសុទ្ធតែជាស្ថាបត្យកម្មផ្ទះខ្មែរ ដែលរួមមាន ៦១ករណី ៧៣ករណី ៣៩ករណី ៣៣ករណី ៤៨ករណី ១៣ករណី ៤១ករណី ៥៥ករណី ២៩ករណី សម្រាប់ខែ មករា ដល់ខែកញ្ញា រៀងៗគ្នា ផងដែរ។ ក្រៅពីការអនុម័ត អាជ្ញាធរក៏តែងតែចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗផងដែរ។ គួរបញ្ជាក់ផងដែរ រាល់ការស្នើសុំសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប មណ្ឌល៣ ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកពួក ឬ មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។ ក្នុងករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់សំដៅធ្វើយ៉ាងណាឲ្យការសាងសង់នោះចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបានតាមរចនាបថផ្ទះខ្មែរបុរាណទៀតផង៕

អាន​បន្ថែម

ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការហើយ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគថ្មីជាផ្លូវការ។ ព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការវិនិយោគនេះ ចុះថ្ងៃទី១៥ ខែតុលា និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែតុលា។ សេចក្តីព្រាងច្បាប់ត្រូវបានរាជរដ្ឋាភិបាលពិភាក្សា និងព្រាងមួយរយៈធំមកហើយ ដោយកាលពីខែកញ្ញាកន្លងទៅ ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យ និងអនុម័តទាំងស្រុង ។ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មាន ១២ជំពូក និង ៤២មាត្រា ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ ច្បាប់ថ្មីនេះត្រូវបានព្រាងដោយយកចិត្តទុកដាក់ ដោយថ្លឹងថ្លែងពីគោលដៅអាទិភាពក្នុងការបង្កើនចំណូលរបស់រដ្ឋ និងគោលដៅដើម្បីផ្ដល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់វិនិយោគិនក្នុងរយៈពេលវែង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់មានប្រសាសន៍ថា ច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព និងស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ។    

អាន​បន្ថែម

រដ្ឋចេញវិធានការក្ដៅ ៤ ចំណុច ហាមវាយកម្ទេចសំណង់អគារបេតិកភណ្ឌក្នុងទីក្រុង

ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញវិធានការក្ដៅ ៤ ចំណុច ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិតបំផ្លាញសំណង់បេតិកភណ្ឌ ដូចជាសំណង់អគារសាសនា សំណង់សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណនានា ទូទាំងប្រទេស ក្នុងគោលបំណងដើម្បីអភិរក្សអគារ និងរក្សាអត្តសញ្ញាណជាតិ។ បើតាមសារាចរលេខ០៨ សរ ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ នេះ វិធានការទាំង ៤ នោះរួមមាន៖ ១.ហាមឃាត់ការកែប្រែ ប្ដូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង ២.ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។ ៣.បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារ និងក្រៅតំបន់ការពារ ដោយផ្ដោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្សនិងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព ៤.សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។

អាន​បន្ថែម

រដ្ឋបាលប៉ោយប៉ែតប្រកាសឱ្យធនាគារ និងក្រុមហ៊ុនបញ្ចាំ ប្រយ័ត្នចំពោះឯកសារប្លង់ដីក្លែងក្លាយ

រដ្ឋបាលក្រុងប៉ោយប៉ែតបានប្រកាសឱ្យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនទទួលបញ្ចាំ និងសាធារណជនទាំងអស់ឱ្យប្រុងប្រយ័ត្ន ចំពោះការក្លែងបន្លំឯកសារផ្លូវច្បាប់ទាក់ទិននឹងដីធ្លីនានា ក្រោយរកឃើញជាច្រើនករណី។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន រដ្ឋបាលក្រុងកំពុងប្រមូលចាប់ឯកសារដីធ្លីជាច្រើន ដែលក្លែងបន្លំត្រាមូល និងហត្ថលេខារបស់រដ្ឋបាលក្រុង សង្កាត់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ ជនខិលខូចទាំងនោះ បានប្រើត្រាមូល និងហត្ថលេខា ក្លែងក្លាយ លើឯកសារពាក់ព័ន្ធនឹងដីធ្លីដូចជា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតធានាអះអាងនិងកិច្ចសន្យា លិខិតបញ្ជាក់ពីប្រវត្តដី និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយចំនួន ហើយបានយកឯកសារទាំងនោះទៅដាក់បញ្ចាំនៅ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនទទួលបញ្ចាំនានា ក្នុងក្រុងប៉ោយប៉ែត។ ក្នុងអំឡុងពេលដែលអាជ្ញាធរក្រុងប៉ោយប៉ែតកំពុងចុះចាប់នេះ គ្រឹះស្ថានពាក់ព័ន្ធ និងសាធារណជន ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នដែរ ដោយត្រូវពិនិត្យឱ្យបានច្បាស់លាស់ជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជៀសវាងបញ្ហា

អាន​បន្ថែម

សេចក្ដីព្រាងផែនការមេធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា ជិតចេញជារូបរាងហើយ

ផែនការមេធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជិតចេញជារូបរាងហើយ ខណៈបច្ចុប្បន្នក្រុមការងារពិសេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងពន្លឿនពិនិត្យ និងជំរុញលើវឌ្ឍនភាពការងារនេះ។ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ប្រធានគណៈកម្មការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពន្លឿនការងារលើកទី ២ កាលពីថ្ងៃទី ១២ ខែតុលា កន្លងទៅ។ ឯកឧត្តម បានឱ្យដឹងក្នុងកិច្ចប្រជុំថា គិតមកទល់ពេលនេះក្រុមការងារបច្ចេកទេស បានសម្រេចបាននូវការប្រមូលលិខិតបទដ្ឋានគតិយុត្តិនានា និងធាតុចូលសំខាន់ៗពីអង្គភាពពាក់ព័ន្ធរួចរាល់ហើយ។ «ការប្រមូលនូវធាតុចូលសំខាន់ៗទាំងអស់នេះ គឺដើម្បីអាចឈានទៅរៀបចំចេញនូវសេចក្ដីព្រាងផែនការមេបច្ចេកវិទ្យា ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយមួយចំនួន ដែលកើតមានក្នុងកំឡុងពេលអនុវត្តការងារកន្លងមក» ឯកឧត្តមបានបន្ត។ សូមបញ្ជាក់ថា ផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូននេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលរដ្ឋាភិបាល កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ បានសម្រេចដាក់ចេញ និងកំពុងរៀបចំបញ្ចប់ក្របខ័ណ្ឌនេះ។ ផែកការនេះជួយកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការធ្វើបដិវត្តកម្មឌីជីថល នៅគ្រប់តួអង្គពាក់ព័ន្ធសំខាន់ៗ។

អាន​បន្ថែម

រដ្ឋត្រូវការទុនជាង ៩,២ ពាន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈ ២០២២-២០២៤

រដ្ឋាភិបាលកម្ពុជា ត្រូវការកញ្ចប់ថវិកាប្រមាណ ៩ ២០១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈសរុប ៦៧៣គម្រោង សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះ ៤៤,២% គឺសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ក្នុងគម្រោងសរុបទាំងអស់ មាន១៨៥ គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនវិនិយោគប្រមាណ ៥ ៨១៧ លានដុល្លារអាមេរិក និង ៤៨៨ គម្រោងទៀត ជាគម្រោងថ្មី ដែលត្រូវការទុនវិនិយោគប្រមាណ ៣៣៨៤ លានដុល្លារអាមេរិក។ មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានសន្យាផ្តល់ទុនវិនិយោគរួចមកហើយចំនួន ៧ ៧១៣,៣ លានដុល្លារអាមេរិក ដែលក្នុងនោះពីរដ្ឋាភិបាលកម្ពុជាមានចំនួន ៤៧៧,១ លានដុល្លារអាមេរិក និងពីដៃគូអភិវឌ្ឍន៍ចំនួន ៧ ២៣៦,២ លានដុល្លារអាមេរិក។ ដូច្នេះ បច្ចុប្បន្ន រដ្ឋកំពុងរកទុនបន្ថែមចំនួន ១ ៤៨៧,៧ លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា កម្មវិធីវិនិយោគសាធារណៈ […]

អាន​បន្ថែម

ចង់សង់សំណង់ជាប់ផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត ត្រូវឃ្លាតពីផ្លូវចម្ងាយប៉ុន្មានទើបស្របច្បាប់?

មានផ្ទះ ឬសំណង់ជាប់ផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត ត្រូវអនុវត្តគោលការណ៍ទាំងនេះ តាមច្បាប់ រាល់ការសាងសង់សំណង់ដែលមានច្រកផ្លូវចេញចូលជាប់នឹងផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត គឺតម្រូវឱ្យទុកគម្លាតពីសំណង់ទៅព្រំដីចំណីផ្លូវ ក្នុងកម្រិតណាមួយជាក់លាក់ អាស្រ័យទៅលើទំហំ និងប្រភេទនៃសំណង់នោះ។ បើតាមច្បាប់ស្តីពីផ្លូវថ្នល់ ឆ្នាំ២០១៤ គម្លាតទាំងនោះត្រូវបែងចែង ដូចខាងក្រោម៖ ១. ការសាងសង់សំណង់ដូចជា ស្ថានីយប្រេងឥន្ធនៈ ស្ថានីយហ្គាស កន្លែងលាងយានយន្ត យានដ្ឋាន ឬសំណង់ប្រហាក់ប្រហែលផ្សេងៗទៀត ដែលមានមនុស្សជួបជុំគ្នាមធ្យម ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិច ១៥ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ ២. ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុកីឡដ្ឋាន ទីលានប្រកួត រោងមហោស្រពមន្ទីរ ពេទ្យ គ្រឹះស្ថានសិក្សា ការរៀបចំផ្សារ ផ្សារណាត់ ពិព័រណ៍ទំនិញ ឬកិច្ចការផ្សេងទៀតដែល មានមនុស្សជួបជុំគ្នាច្រើន ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិចបំផុត៥០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។ ក្រៅពី ២ ចំណុចខាង រាល់ការចាក់ដី ឬធ្វើអ្វីមួយលើដីចំណីផ្លូវ ដើម្បីធ្វើផ្លូវចេញចូលគេហដ្ឋាន ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗជាប់ផ្លូវថ្នល់ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាត ទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ជាមុនសិន។ លើសពីនេះ […]

អាន​បន្ថែម

កម្ពុជា និងថៃ នឹងបើកច្រកទ្វារព្រំដែនថ្មីមួយនៅពេលឆាប់ៗនេះ

កម្ពុជា និងថៃ កាលពីថ្មីៗនេះ បានព្រមព្រៀងគ្នាថានឹងបើកច្រកទ្វារព្រំដែនស្ទឹងបត់ ភ្ជាប់ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា និងខេត្តស្រះកែវនៃប្រទេសថៃ ជាបណ្តោះអាសន្ន សម្រាប់ការដឹកជញ្ជូនទំនិញ ក្នុងពេលឆាប់ៗនេះ នេះបើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបញ្ជាក់នៅថ្ងៃទី១១ ខែតុលានេះ។ ឯកឧត្តម វ៉ាស៊ីម សុរិយា ថ្លែងថា៖ «ខាងយើង បានត្រៀមខ្លួនហើយ នៅស្ទឹងបត់ យើងបានបង្កើតអន្តោប្រវេសន៍ផ្លូវការហើយ ខាងគយ យើងក៏បានរៀបចំជាមន្រ្តីគយពីច្រកទ្វារព្រំដែនប៉ោយប៉ែតឱ្យមកជួយការងារសិន ព្រោះយើងបើកបណ្តោះអាសន្នទេ»។ បើតាមឯកឧត្តម គឺនៅមានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជា ផ្លូវាង ទីលានចតរថយន្ត និងកន្លែងត្រួតពិនិត្យ និងស្នាក់នៅរបស់មន្រ្តី ដែលកំពុងសាងសង់នៅឡើយ។ ទោះយ៉ាងណា ឯកឧត្តម វ៉ាស៊ីម សុរិយា មិនបានបញ្ជាក់ពីការបរិច្ឆេទនៃការបើកដំណើរការបណ្តោះអាសន្នច្រកទ្វារព្រំដែនស្ទឹងបត់ ជាមួយនឹងច្រកទ្វារព្រំដែន បាណងអៀន នៅខាងប្រទេសថៃនោះទេ។ ប៉ុន្តែយោងតាមសារព័ត៌មាននៅប្រទេសថៃNNT ចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា ក្រសួងពាណិជ្ជកម្មថៃ បានយល់ព្រមបើកច្រកទ្វាររួចហើយ ដោយរំពឹងនឹងបើកឆាប់ៗ។ គួរបញ្ជាក់ថា បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង […]

អាន​បន្ថែម