ច្បាប់ និងបញ្ញាត្តិ
សំណង់ណាខ្លះមិនចាំបាច់មានលិខិតអនុញ្ញាតសាងសង់?
ច្បាប់ស្តីពីសំណង់២០១៩ បានចែងយ៉ាងច្បាស់ថា រាល់ការងារសាងសង់ ឬ រុះរើ ត្រូវសុំលិខិតអនុញ្ញាតិ ឬមានការអនុម័តពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ដើម្បីធានានូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ប៉ុន្តែ បើតាមអនុក្រឹត្យលេខ២២៤ ស្តីពីលិខិតអនុញ្ញាតសាងសង់ ក៏មានករណីលើកលែងមួយចំនួនដែរ។ សំណង់ដែលមិនទាមទារឱ្យលិខិតអនុញ្ញាតសាងសង់មានដូចជា៖ • សំណង់អគារផ្ទាល់ដីដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ១២ម៉ែត្រក្រឡា និងមានកម្ពស់ទាបជាង ឬស្មើ ៥ម៉ែត្រ • លំនៅឋានធ្វើពីឈើ ផ្ទះថ្មក្រោម-ឈើលើ ផ្ទះតៀមធ្វើពីឈើ ឬថ្ម នៅទីជនបទ ឬស្រែចម្ការ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ១០០ ម៉ែត្រក្រឡា និងមាន កម្ពស់ទាបជាង ឬស្មើ៩ម៉ែត្រ (ត្រូវមិននៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភណ្ឌ តំបន់អភិរក្ស ឬតំបន់ការពារ) • សំណង់មិនមែនបេតុងដែលសាងសង់ផ្ទាល់ដី សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន មានជាអាទិ៍ បង្គោល ដងទង់ វេទិកា រោង តូប ឬគ្រឿងផ្គុំដទៃទៀតសម្រាប់ប្រារព្ធពិធីផ្សេងៗ • សំណង់ក្នុងវត្តអារាមដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ២០ ម៉ែត្រក្រឡានិងមានកម្ពស់ទាបជាង ឬស្មើ១២ម៉ែត្រ • សំណង់របងដែលមិនធ្វើអំពីថ្ម ឬបេតុង […]
អានបន្ថែមតើអាចសង់អគារខ្ពស់ៗលើដីទំហំតូចបានទេ? ស្វែងយល់ពី សមាមាត្ររវាងកម្ពស់អគារ និងទំហំដី
មនុស្សទូទៅអាចយល់ច្រឡំថា បើពួកគេមានដី១ ដុំ ហើយពួកចង់សង់ផ្ទះ ឬអគារណាមួយនៅលើដីនោះ ពួកគេចង់សង់កម្ពស់ប៉ុន្មានជាន់ក៏បាន កុំឱ្យតែអគារនោះផុតចេញពីព្រំដី។ ប៉ុន្តែជាក់ស្ដែង គឺមិនត្រឹមត្រូវទេ។ ច្បាប់បានកំណត់យ៉ាងច្បាស់អំពីកម្រិតនៃកម្ពស់អគារ សមាមាត្រទៅនឹងទំហំដី ពិសេសនៅក្នុងទីក្រុង។ អនុក្រឹត្យលេខ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្មរាជធានី ទីក្រុង និងទីប្រជុំជន ចុះខែមេសា ឆ្នាំ ២០១៥ បានកំណត់សមាមាត្រកម្រិតនៃកម្ពស់អគារ និងទំហំដីដូចក្រោម៖ ១. តំបន់លំនៅឋានមានកម្ពស់ទាប -សម្រាប់លំនៅឋានដាច់ពីគ្នា (ភូមិគ្រឹះ ឬពាក់កណ្តាលភូមិគ្រឹះ) ដីត្រូវមានទំហំយ៉ាងតិច ១០ ម៉ែត្រ គុណនឹង២០ ម៉ែត្រ -សម្រាប់លំនៅឋានជាប់គ្នា (ផ្ទះល្វែង ឬផ្ទះជាប់គ្នា) ត្រូវមានដីទំហំយ៉ាងតិច ៤ម៉ែត្រ គុណនឹង១៥ ម៉ែត្រ ២. តំបន់លំនៅឋានមានកម្ពស់មធ្យម -សម្រាប់អគារកម្ពស់ពី៣ ជាន់ ដល់៨ជាន់ ត្រូវមានដីយ៉ាងតិច ១៥ ម៉ែត្រ គុណនឹង២៥ ម៉ែត្រ -សម្រាប់អគារកម្ពស់ពី ៩ ជាន់ ដល់១១ ជាន់ ទំហំដីត្រូវមានយ៉ាងតិច […]
អានបន្ថែមកិច្ចសន្យាសាងសង់ កិច្ចសន្យាហ៊ុមព័ទ្ធការដ្ឋាន និងកិច្ចសន្យាភ្ជាប់ព្រំជាអ្វី? សំខាន់ដូចម្ដេច?
រាល់ការងារសាងសង់ ត្រូវតែដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញារធរមានសមត្ថកិច្ចណាមួយ ទៅតាមប្រភេទទំហំនៃគម្រោងសាងសង់ ដោយត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនមកជាមួយ។ ក្នុងចំណោមនោះ មានកិច្ចសន្យា ៣ ប្រភេទខុសៗគ្នាដែលត្រូវភ្ជាប់មកជាមួយពាក្យសុំជាចំាបាច់។ កិច្ចសន្យាទាំង៣ នេះ មានសារសំខាន់ណាស់ ព្រោះវាជាលិខិតលាយលក្ខណ៍អក្សរ ដែលម្ចាស់សំណង់ ឬអ្នកអភិវឌ្ឍអចលនវត្ថុ ត្រូវទទួលខុសត្រូវជាមួយអាជ្ញាធរសាធារណៈ និងអ្នកពាក់ព័ន្ធ។ កិច្ចសន្យាទាំងនោះរួមមាន៖ ១. កិច្ចសន្យាសាងសង់ កិច្ចសន្យានេះ មិនមែនជាកិច្ចសន្យាម៉ៅការសាងសង់ទេ តែវាជាកិច្ចសន្យា ដែលម្ចាស់សំណង់ត្រូវផ្តិតមេដៃធានាទទួលខុសត្រូវនូវការងារសាងសង់របស់ខ្លួន ចំពោះមុខមេឃុំ ចៅសង្កាត់ និងអភិបាលស្រុក ខណ្ឌ។ នៅក្នុងកិច្ចសន្យានេះ ម្ចាស់សំណង់ត្រូវ៖ -គោរពតាមខ្លឹមសារអនុក្រឹត្យ លេខ ៨៦ អនក្រ.បក បានកំណត់ -ធានាសុវត្ថិភាពអ្នកជិតខាងដែលនៅជិតការដ្ឋានសំណង់ -ធានាមិនឱ្យកាកសំណល់ និងទឹកកខ្វក់ ប៉ះពាល់បរិស្ថាន និងទីសាធារណៈ -ធានាការពារមិនឱ្យមានអគ្គីភ័យកើតមានឡើង។ ប៉ុន្តែ ក្នុងករណីកើតមានជាយថាហេតុណាមួយនេះ ម្ចាស់សំណង់ ត្រូវចេញសងនូវការខូចខាតដល់អ្នកជិតខាង -ក្នុងករណីមានការប៉ះពាល់សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន ឬការពង្រីកផ្លូវ នៅពេលអនាគត ម្ចាស់សំណង់ ត្រូវគោរពតាមគោលការណ៍កំណត់របស់រដ្ឋ ២. កិច្ចសន្យាហ៊ុមព័ទ្ធការដ្ឋាន កិច្ចសន្យានេះ ទាមទារឱ្យម្ចាស់សំណង់ […]
អានបន្ថែមពន្ធដារពន្យារពេលបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ចុងខែតុលា
អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វិញ។ តាមសេចក្ដីជូនដំណឹងចេញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការផ្ដល់ពេលបន្ថែមនេះ គឺដោយសារតែនៅម្ចាស់អចលនទ្រព្យជាច្រើនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារបន្តថា អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធ បើផុតរយៈពេលកំណត់នេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង បង្កភាពងាយស្រួល ដល់ម្ចាស់អចលនទ្រព្យ ពួកគេអាចបង់ពន្ធបានតាមរយៈកម្មវិធីតាមទូរស័ព្ទដៃ GDT Taxpayer App បាន៕
អានបន្ថែមខេត្តត្បូងឃ្មុំចេញបទបញ្ជាថ្មី ៤ចំណុច រឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ និងការប្រើប្រាស់ដី
រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាថ្មី ៤ ចំនុច រឹតបន្ដឹងអាជីវកម្មការពុះដីឡូតិ៍ ការដ្ឋានសាងសង់ ការបើកផ្លូវចូលគេហដ្ឋាន និងការចាក់បំពេញអាចម៍ដីនានាទូទាំងខេត្ត។ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ការដាក់ចេញវិធានការនេះ ធ្វើឡើងក្រោយពេល រដ្ឋបាលខេត្តពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួន បានកំពុងប្រើប្រាស់ដី និងសាងសង់សំណង់នានា ផ្ទុយពីប្លង់គោល និងផែនការប្រើប្រាស់ដីឆ្នាំ២០១៤ របស់ខេត្តត្បូងឃ្មុំ។ ប្រភពដដែលបញ្ជាក់ថា វិធានការ ០៤ ចំណុច រួមមាន៖ -ត្រូវធ្វើការស្នើសុំលិខិតអនុញ្ញាតមករដ្ឋបាលខេត្ត រាល់ការសាងសង់ ការបើកផ្លូវ ការចាក់បំពេញអាចម៌ដី និងការពុះដីឡូត៍ -ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដែលមានចែងក្នុងប្លង់គោល ដោយកំណត់យក ប្រវែង៥.៥០ម៉ែត្រ និងត្រូវចាក់ទ្រនាប់ស៊ីម៉ង់ទ្រាប់បាត រាល់ការបើកផ្លូវការូ៉ឡា ដើម្បីបង្កើនភាពរឹងមាំ -ហាមដាច់ខាតមិនឱ្យកែប្រែប្រភេទដី ដូចជាការជីកយកដី ចាក់បំពេញដី និងការបែងចែកពុះដីឡូត៍លក់ ដោយមិនមានការចុះពិនិត្យ និងអនុញ្ញាតពីរដ្ឋបាលខេត្តជាមុន -ក្នុងករណីមិនគោរពតាមការណែនាំខាងលើ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនទទួលខុសត្រូវរាល់ការខាតបាត់បង់។
អានបន្ថែមរដ្ឋធ្វើប្រទានកម្មផ្តល់សិទ្ធដីព្រៃឈើ ១៧២ហិកតា នៅបន្ទាយស្រីឱ្យទៅក្រុមហ៊ុនអចលនទ្រព្យ
រដ្ឋាភិបាល បានធ្វើអនុប្រយោគដីសាធារណៈរបស់រដ្ឋ ប្រមាណ ១៧២ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធទៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះមួយនៅក្នុងស្រុក។ ការសម្រេចធ្វើប្រទានកម្មផ្តល់កម្មសិទ្ធនេះ ធ្វើឡើងដោយអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើ ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១។ តាមរយៈអនុក្រិត្យនេះ រដ្ឋាភិបាលបានកាត់ដីទំហំ ១៧២ហិកតា៣អា ស្ថិតនៅភូមិរំចេក ឃុំរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទៅឱ្យលោកឧកញ៉ា ឡេង ណាវ៉ាត្រា។ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យមិ្សលមិញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី សរសេរបញ្ជាក់ថា គោលនយោបាយលើបញ្ហាដីធ្លីរបស់រាជរដ្ឋាភិបាល តែងធ្វើការកាត់ឆ្វៀលដីរដ្ឋដែលលែងមានព្រៃឈើ និងត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយ ដើម្បីផ្តល់កម្មសិទ្ធិរឹងមាំជូនពួកគាត់អាចយកទៅចាត់ចែងបានពេញលេញ។ លោក ឃឹម ហ្វីណង់ ថ្លែងថា៖ «ការផ្តល់កម្មសិទ្ធិស្របច្បាប់ទៅលើដីដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលយូររួចមកហើយ មានសារៈសំខាន់បំផុតសម្រាប់ការអភិវឌ្ឍមូលដ្ឋានដូចជាស្រុកបន្ទាយស្រី ព្រោះវានឹងធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ផ្តល់ភាពច្បាស់លាស់ និងមូលដ្ឋានច្បាប់រឹងមាំជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃ និងសក្តានុពល ព្រមទាំងបើកផ្លូវឱ្យមានការវិនិយោគពីសំណាក់វិស័យឯកជនដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ»។ លោកបន្ថែមថា ដីដែលជាគោលដៅនៃការកាត់ឆ្វៀល ត្រូវតែជាដីដែលបានកាន់កាប់អាស្រ័យផលយូរមកហើយ មានឯកសារបញ្ជាក់ច្បាស់លាស់ មិនមានព្រៃឈើ […]
អានបន្ថែមសាលាក្រុង៖ អ្នករស់នៅក្នុងបុរី និងម្ចាស់អាជីវកម្ម នឹងត្រូវផាកពិន័យ បើទុកដាក់សំរាមមិនត្រឹមត្រូវ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវបទបញ្ជាថ្មី តម្រូវឱ្យអ្នករស់នៅក្នុងបុរី ម្ចាស់អាជីវកម្ម ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ និងមន្ទីរពេទ្យនានា ត្រូវមានកាតព្វកិច្ចដាក់ធុងសម្រាមផ្ទាល់ខ្លួន និងទុកដាក់សម្រាមឱ្យត្រឹមត្រូវ បើមិនដូច្នោះអាចនឹងត្រូវផាកពិន័យ ឬប្ដឹងឡើងដល់តុលាការ ។ សេចក្តីជូនដំណឹង កាលពីថ្ងៃ១៦ ខែកញ្ញា ក៏បានណែនាំឱ្យគ្រប់គ្នាឱ្យធ្វើការញែកសំរាម ជា ០២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយហាមមិនឱ្យលាយឡំសំរាមហានិភ័យចូលគ្នាឡើយ ដើម្បីងាយស្រួលក្នុងការប្រមូល និងគ្រប់គ្រងសំរាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ក្រៅពីចំណុចសំខាន់ៗទាំងនេះ សេចក្តីជូនដំណឹង មានបទបញ្ជាថ្មីសរុប ១៣ ចំណុច ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តរឿង ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ ជាមួយនឹងការផាកពិន័យ ការប្ដឹងទៅតុលាការ ឬផ្អាកអាជីវកម្មបណ្ដោះអាសន្ន បើសិនរកឃើញថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មិនបានអនុវត្តតាមការណែនាំខាងលើនេះ។
អានបន្ថែមអាជ្ញាធរសៀមរាប៖ ហាមដាច់ខាតមិនឱ្យចតយានជំនិះ លក់ដូរ និងរំលោភចិញ្ចើមផ្លូវទៀតទេ
រដ្ឋបាលខេត្តសៀមរាប សម្រេចចេញបទបញ្ជាថ្មី ហាមមិនឱ្យយានជំនិះគ្រប់ប្រភេទចតនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ និងហាមដាច់ខាតមិនឱ្យតាំងសម្ភារៈ ឬលក់ដូរ តាមដងផ្លូវនៅក្នុងក្រុងសៀមរាបឡើយ ដោយនឹងចាប់អនុវត្តពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ។ សេចក្តីជូនដំណឹង ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា បានបញ្ជាក់ថា ការហាមឃាត់នេះ ធ្វើឡើងក្រោយ ឃើញមានការចតយានជំនិះ និងការដាក់តាំងសម្ភារៈលក់ដូរនៅលើទ្រូងផ្លូវ និងចញ្ចើមផ្លូវ ជាច្រើន ដែលធ្វើឱ្យខូចខាតដល់ការសាងសង់ផ្លូវ ៣៨ខ្សែ ដែលកំពុងសាងសង់។ បច្ចុប្បន្ន ដំណើរការសាងសង់ផ្លូវ ៣៨ខ្សែ បានដើរដល់ដំណើរការរៀបចំខឿនចិញ្ចើមផ្លូវ កម្រាលក្រានីតសម្រាប់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការរៀបចំទ្រូងផ្លូវហើយ ។ ដូច្នេះ ការចតយានជំនិះ និងការដាក់តាំងសម្ភារៈ នឹងប៉ះពាល់ដល់ការងារអ្នកសាងសង់ គុណភាពផ្លូវ និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ។ ហេតុនេះ រដ្ឋបាលខេត្ត បានស្នើសុំការសហការពីអ្នកពាក់ព័ន្ធ ហើយប្រសិនបើក្នុងករណីនៅតែបន្តធ្វើសកម្មភាពនេះទៀត អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់។ គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក បច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូល សម្រេចបានប្រមាណ ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ចុងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ […]
អានបន្ថែមអូស្រ្តាលីនិងកម្ពុជាចុះហត្ថលេខាកិច្ចព្រមព្រៀងផ្លូវការពង្រឹងសុវត្ថិភាពវិស័យសំណង់នៅកម្ពុជា
ប្រទេសអូស្រ្តាលី ប្ដេជ្ញានឹងជួយពង្រឹងសុវត្ថិភាពសំណង់នៅកម្ពុជា ដោយនឹងជួយបង្កើតបទបញ្ញត្តថ្មីស្ដីពីសុខភាព និងសុវត្ថិភាពការដ្ឋានសំណង់ ជួយអប់រំមន្រ្តីពាក់ព័ន្ធលើការងារត្រួតពិនិត្យសំណង់ ក៏ដូចជាជួយអប់រំវិស័យឯកជនមាន ទំនួលខុសត្រូវខ្ពស់ជាងមុនលើសុវត្ថិភាពការងារ។ ការប្ដេជ្ញានេះ ធ្វើឡើងក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថានទូតអូស្ដ្រាលី នៅកម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងផ្លូវការលើកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់សុវត្ថិភាពការដ្ឋានសំណង់ កាលពីថ្ងៃទី១៦ ខែសកញ្ញា នេះ។ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ អូស្រា្តលី បានកំពុងគាំទ្រ ក្រសួងដើម្បីបង្កើតគោលការណ៍ណែនាំដំបូងមួយសម្រាប់កម្ពុជា ដែលផ្តោតទៅលើសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីពង្រីកសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការស្លាប់និងគ្រោះថ្នាក់នានា នៅតាមការដ្ឋានសំណង់នៅកម្ពុជា។ ការងារលើគោលការណ៍នេះ បាននិងកំពុងរៀបចំដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខ។ លើសពីនេះ អូស្ដ្រាលីក៏នឹងជួយពង្រឹងសមត្ថភាពដល់ក្រុមការងាររបស់ក្រសួងដែនដី លើការត្រួតពិនិត្យ និងពង្រឹងការងារស្ដង់ដាសំណង់ និងជួយលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជន លើទំនួលខុសត្រូវលើសុវត្ថិភាពការងារនៅការដ្ឋានផងដែរ។ បើតាមឯកឧត្តម Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទីក្រុងនានានៅកម្ពុជា បានបង្កើតនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត។ ឯកឧត្តម ថ្លែងថា៖ «ការដួលរលំនៃអគារធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសោកនាដកម្មនៅកម្ពុជា។ យើងមើលឃើញពីភាពចាំបាច់របស់អូស្រ្តាលី ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពទៅកាន់សំណើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាពរបស់កម្មករសំណង់ ក្រុមគ្រួសាររបស់ពួកគេ និងសាធារណជន រួមទាំងហានិភ័យនានាទាក់ទងនឹងជំងកូវីដ១៩»។ […]
អានបន្ថែមពន្ធដារនឹងពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនប្រើប្រាស់ឱ្យតឹងរឹងបំផុត
អគ្គនាយកដា្ឋនពន្ធដារ បានប្រកាសថានឹងបន្តពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានតឹងរឹងជាងមុន ពិសេសលើការងារប្រមូលពន្ធតាមប្រព័ន្ធអនឡាញ ទិសដៅដើម្បីប្រមូលឱ្យគ្រប់ផែនការសម្រាប់ឆ្នាំ ២០២១ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ លទ្ធផលប្រមូលពន្ធសរុបជារួម ក្នុងរយៈពេល ៨ខែ ដំបូង នៃឆ្នាំ២០២១ សម្រេចបាន ១,៩ ប៊ីលានដុល្លារ ឬស្មើនឹង ៨៥,១២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ អគ្គនាយកដ្ឋានពន្ធដារ ក៏បានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបង្កភាពងាយស្រួលដល់សាធារណៈជនទាំងអស់ ការប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ គឺអាចធ្វើបានតាមរយៈកម្មវិធីទូរស័ព្ទដៃ ដោយគ្រាន់តែស្កេនលើ QR Code តែប៉ុណ្ណោះ។
អានបន្ថែម