ពន្ធដារនឹងចុះទៅពិនិត្យឯកសារពន្ធ និងភាពត្រឹមត្រូវនៃការចុះបញ្ជីអចលនទ្រព្យដល់ទីតាំងផ្ទាល់

អគ្គនាយកដ្ឋានពន្ធដារ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា តទៅ នឹងចាប់ផ្ដើមចុះទៅពិនិត្យឯកសារពន្ធ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការចុះបញ្ជីអចលនទ្រព្យ ធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងផ្ដល់សេវាពាក់ព័ន្ធនានានៅទីតាំងផ្ទាល់ ក្នុងភូមិសាស្ដ្រ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ៩ ខែកញ្ញា កន្លងទៅ ការចុះធ្វើការនៅទីតាំងផ្ទាល់នេះ គឺដើម្បីស្រង់ស្ថិតិ ថតរូបទីតាំង និងសាកសួរព័ត៌មាន សម្រាប់ធ្វើការផ្ទៀងផ្ទាត់ជាមួយព័ត៌មានអចលនទ្រព្យ ដែលមាននៅក្នុងប្រព័ន្ធគ្រប់គ្រង់កម្មវិធីបង់ពន្ធតាមទូសព្ទដៃ (GDT Taxpayer Application)។ ដូច្នេះ សម្រាប់ម្ចាស់អចលនទ្រព្យដែលបានចុះបញ្ជីបង់ពន្ធរួច ត្រូវត្រៀមឯកសារដូចជា បង្កាន់ដៃបង់ពន្ធ និងប័ណ្ណសម្គាល់ការបង់ពន្ធ។ ដោយឡែក សម្រាប់អ្នកដែលមិនទាន់ចុះបញ្ជី សូមត្រៀមអត្តសញ្ញាណបណ្ណ (ឬឯកសារជំនួសគ្នាបាន) ប្លង់អចលនទ្រព្យ និងបង្កាន់ដៃបង់ពន្ធ (បើមាន) ដើម្បីត្រៀមធ្វើការចុះបញ្ជីថ្មី ។

អាន​បន្ថែម

តើការសាងសង់អគារក្នុងដីឡូតិ៍ត្រូវសល់ដីជុំវិញប៉ុន្មានម៉ែត្រ ទើបស្របតាមច្បាប់?

ម្ចាស់ដីឡូតិ៍ ឬដីទូទៅ ជាច្រើនតែងគិតថា ឱ្យតែស្ថិតនៅក្នុងព្រំដីរបស់ខ្លួន គឺអាចសង់សំណង់ពេញដីកម្រិតណាក៏បាន ប៉ុន្តែតាមច្បាប់គឺមិនត្រឹមត្រូវនោះទេ។ សម្រាប់សំណង់ខ្លះ គឺតម្រូវឱ្យសល់ដីជុំវិញសំណង់ពីព្រំដីក្នុងគម្លាតជាក់លាក់ណាមួយ។ មកស្វែងយល់ទាំងអស់គ្នា។ គ្រប់សំណង់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ គឺត្រូវតែទុកគម្លាតពីព្រំដី ពិសេសសម្រាប់ដីឡូតិ៍ ឬដីដែលមានទីតាំងនៅក្នុងរាជធានី ក្រុង និងទីប្រជុំជន។ បើតាមអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្ម រាជធានី ខេត្ត និងទីប្រជុំជន បានកំណត់គម្លាតរវាងព្រំដី និងសំណង់អគារ ដូចខាងក្រោម៖ ១. អគារកម្ពស់ទាប ជាន់ផ្ទាល់ដី ដល់ជាន់ទី២៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៤ម៉ែត្រ (អាចត្រឹម ២ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ) ដោយឡែក ត្រូវទុកធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងយ៉ាងតិច ២ម៉ែត្រ។ ២. អគារកម្ពស់មធ្យម -កម្ពស់ចាប់ពីជាន់ទី៣ ដល់ជាន់ទី៨៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៤ម៉ែត្រ (អាចត្រឹម ២ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ)។ ដោយឡែក ធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទូកយ៉ាងតិច ២ម៉ែត្រ។ -កម្ពស់ចាប់ពីជាន់ទី៩ ដល់ជាន់ទី១១៖ […]

អាន​បន្ថែម

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់វិនិយោគថ្មី និងច្បាប់២ ផ្សេងទៀតដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម

រដ្ឋសភាជាតិនៃកម្ពុជា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ ដែលនឹងក្លាយជាយន្តការថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទំាងក្នុងស្រុក តំបន់ និងសកលលោក។ ការអនុម័តនេះធ្វើឡើង នៅសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដែលដឹងនាំដោយប្រធានរដ្ឋសភាសម្តេច ហេង សំរិន ។ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាអនុម័ត រួមមាន៖ ១)សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ២)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ៣)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សេចក្តីព្រាងច្បាប់ទំាងនេះ នឹងផ្តល់លទ្ធភាពដល់រដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ និងជាក្របខណ្ឌស្នូលសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគតំបន់ ឱកាសទីផ្សារ អាជីវកម្ម និងប្រជាជននៅក្នុងប្រទេសនិងតំបន់។

អាន​បន្ថែម

សាលាក្រុងនឹងររុះរើខ្សែកាប្លិ៍នៅតាមបណ្ដោយផ្លូវសំខាន់ៗ ២ ខ្សែ ដើម្បីលើកសោភ័ណភាពក្រុង

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាឱ្យរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍លើអាកាសនៅតាមដងផ្លូវសំខាន់ៗចំនួន ២ ដើម្បីលើកម្ពស់សោភ័ណភាពរាជធានីឱ្យកាន់តែប្រសើរឡើង ។ យោងតាមលិខិតរបស់ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៦ ខែកញ្ញា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសណ្តាប់ធ្នាប់តាមវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវ៩៨ និងវិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីផ្លូវលេខ១៩ ដល់វិថីព្រះស៊ីសុវត្ថិ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ដែលពាក់ព័ន្ធ ប្រញាប់រុះរើចេញក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បណ្តាញខ្សែកាប្លិ៍អាកាសនៅតាមដងផ្លូវ ភាគច្រើនខ្សែកាប្លិ៍ទូរទស្សន៍ ខ្សែកាប្លិ៍អិនធើណេត និងខ្សែបណ្តាញទូរស័ព្ទអចល័ត ជាដើម។

អាន​បន្ថែម

ក្រុមហ៊ុនដឹកប្រេងរត់ស្នើដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការលើករណីបាត់ប្រេង ៣០ម៉ឺនបារ៉ែល

ក្រុមហ៊ុនម្ចាស់កប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា World Tankers Management កំពុងព្យាយាមចង់ដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជុំរិញសំណុំរឿងលួចប្រេង ៣០ម៉ឺនបារ៉ែល ពីកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងជាផ្លូវការ។ ក្រុមហ៊ុនគ្រប់គ្រងកប៉ាល់នេះ បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធលើសំណុំរឿងនេះ។ យោងតាមសារព័ត៌មានខ្មែរថាមន៍ ដែលបានដកស្រង់សម្ដីពីតំណាងក្រុមហ៊ុនចុះផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា នេះថា «បច្ចុប្បន្ននេះភាគីទាំងអស់កំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីធានាថា ស្ថានការណ៍នេះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ហើយយើងជឿជាក់នឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗនេះ»។ ជុំវិញបញ្ហានេះ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣ ខែកញ្ញា ថា ប្រេងដែលកប៉ាល់ MT Strovolos ដឹកចេញ ជាកម្មសិទ្ធរបស់កម្ពុជា។ ហើយការចាកចេញរបស់នាវា MT Strovolos គឺធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយពីសំណាក់អាជ្ញាធរកម្ពុជា ដែលផ្ទុយនឹងច្បាប់កម្ពុជា។ (អានបន្ថែម) ក្រសួងក៏បានស្នើសុំជំនួយជាផ្លូវការ ពីរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី ក្នុងការនាំខ្លួនជនល្មើស និងបក្ខពួក រួមទាំងប្រេងឆៅរបស់កម្ពុជាជិត ៣០ម៉ឺនបារ៉ែល មកវិញផងដែរ។

អាន​បន្ថែម

អាជ្ញាធរស្នើឱ្យពលរដ្ឋជិះវាងផ្លូវ ៣៧១ រយៈពេល ២ខែ ដើម្បីពន្លឿនការដ្ឋានស្ថានីយបូមទឹកបឹងទំពុន

ការដ្ឋានស្ថានីយបូមទឹកបឹងទំពុន ជំហានទី២ នៅតែបន្តដោយរលូន បច្ចុប្បន្នក្រុមការងារកំពុងត្រៀមជីកកាត់ទទឹងផ្លូវលេខ ៣៧១ ដើម្បីដាក់បំពង់ខ្នាតធំ ៣ ខ្សែ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យពលរដ្ឋសូមជិះវាងផ្លូវនេះ ចាប់ពីថ្ងៃទី៦ កញ្ញា ដល់ ៥ វិច្ឆិកា ដើម្បីកាត់បន្ថយការកកស្ទះត្រង់ចំណុចការដ្ឋាន។ ក្នុងរយៈពេលសាងសង់នេះ ការដ្ឋាននឹងរៀបចំផ្លូវចរាចរបណ្តោះអាសន្នទៅមកសម្រាប់រថយន្តតូច-ម៉ូតូ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នេះតែប៉ុណ្ណោះ។ ស្ថានីយបូមទឹកបន្ថែមជំហានទី២ នេះ នឹងមានការបំពាក់ម៉ូទ័រខ្នាតធំទំហំអង្កត់ផ្ចិត១.៥ម ចំនួន១គ្រឿង និងទំហំអង្កត់ផ្ចិត១.២ម ចំនួន២គ្រឿង មានសមត្ថភាពបូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី។ ក្រោយសាងសង់ចប់គ្រប់ដំណាក់កាល ស្ថានីយនេះ នឹងក្លាយជាស្ថានីយបូមទឹកធំជាងគេដែលមានសមត្ថភាពបូមទឹកសរុប ៣៣មែត្រគូបក្នុង១វិនាទី និងជាស្ថានីយបូមទឹកដែលបំពាក់ម៉ូទ័រខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ(អង្កត់ផ្ចិត ១.៥ម)។ ស្ថានីយនេះទៀតសោត នឹងជួយដោះស្រាយបញ្ហាទឹកជំនន់ជន់លិច នៅភូមិសាស្រ្ត ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ៕

អាន​បន្ថែម

រដ្ឋបើកភ្លើងខៀវលើគម្រោងវារីវប្បកម្មទំហំ ៣៦៩ហិកតា និងកំពង់ផែថ្មី១ នៅស្រុកស្រែអំបិល កោះកុង

គម្រោងបង្កើតវារីវប្បកម្មក្តាមទំហំ ៣៦៩ហិកតា និងគម្រោងសាងសង់កំពង់ផែខ្នាតតូចមួយ ដែលនឹងលេចរូបរាង នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងសិក្សា និងវាយតម្លៃដីជាក់ស្តែង មុននឹងសម្រេចជួលឱ្យឯកជនជាផ្លូវការ។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកោះកុង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។ អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្រ្តា បានឱ្យដឹងថា ការបង្កើតក្រុមការងារអន្តរក្រសួង ធ្វើឡើងក្រោយរដ្ឋាភិបាលអនុញ្ញាតឱ្យឯកជនវិនិយោគលើគម្រោងទាំង ២ នេះ លើដីសាធារណៈរបស់រដ្ឋ។ ក្រោយចុះពិនិត្យទីតាំងជាក់ស្តែង លោក អ៊ុក ភ័ក្រ្តាក៏បានណែនាំអោយតំណាងក្រុមហ៊ុនទាំង ២ ឱ្យរៀបចំផែនការវិនិយោគពេញលេញឱ្យបានរួចរាល់ និងបោះបង្គោលព្រំអោយបានច្បាស់លាស់។ «បន្ទាប់មក ទើបក្រុមការងារអន្តរក្រសួង នឹងចុះមកពិនិត្យ សិក្សា និងវាយតម្លៃលើការជួលដី ដែលជាសម្បត្តិរបស់រដ្ឋនេះឱ្យបានជាក់លាក់ម្ដងទៀត។ ចំណែកស្ថាប័នសំខាន់ក្នុងការវាយតម្លៃការជួលដីរដ្ឋនេះគឺជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» លោកបានបន្ត។ គួរបញ្ជាក់ថា គម្រោងទាំង២នេះ រំពឹងថានឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាជនមូលដ្ឋាន និងលើកស្ទួយសេដ្ឋកិច្ចជាតិថែមទៀតផង៕

អាន​បន្ថែម

រដ្ឋនឹងចាត់វិធានការណ៍ក្ដៅលើអ្នករំលោភចំណីផ្លូវជាតិលេខ ១ ក្នុងទីតាំងខេត្តកណ្ដាល

មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើសំណង់រំលោភដីរដ្ឋ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ នេះតាមសេចក្តីជូនដឹណឹងលេខ១០៣១ ចុះថ្ងៃទី៣១ ខែសីហា។ ក្នុងសេចក្ដីជូនដំណឹង មន្ទីរក៏បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានសំណង់ដែលរំលោភលើដីចំណីផ្លូវជាតិលេខ១ ត្រូវប្រញាប់រួសរាន់រុះរើចេញ ឬរំកិលថយក្រោយឱ្យផុតពីដីចំណីផ្លូវ ឱ្យបានមុនថ្ងៃទី១៧ ខែកញ្ញានេះ។ បើនៅថ្ងៃកំណត់ មន្ទីរឃើញថានៅតែមានការរំលោភផ្លូវ មន្ទីរនឹងចុះរុះរើសំណង់ទាំងនោះចេញ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតអ្វីឡើយ ខណៈម្ចាស់សំណង់អាចនឹងត្រូវមានទោសតាមផ្លូវច្បាប់។

អាន​បន្ថែម

សំណង់គ្មានលិខិតអនុញ្ញាត ខុសច្បាប់សំណង់ តើម្ចាស់សំណង់គួរធ្វើបែបណាទើបស្របច្បាប់វិញ?

សំណង់អគារជាច្រើននៅកម្ពុជាត្រូវបានសាងសង់ឡើងដោយគ្មានការអនុញ្ញាតត្រឹមត្រូវ គ្មានលិខិតអនុញ្ញាតសាងសង់ ឬផ្ទុយពីចំណុចណាមួយនៃច្បាប់សំណង់ ។ ដូច្នេះហើយទើប ក្រោយពេលច្បាប់សំណង់ដាក់ចេញកាលពីឆ្នាំ ២០១៩ រដ្ឋាភិបាលបានទុកពេល ២ឆ្នាំ ឱ្យម្ចាស់សំណង់ប្រភេទនេះ សម្របខ្លួន ហើយអនុវត្តតាមច្បាប់ដែលបានកំណត់វិញ។ ប៉ុន្តែ រយៈពេល ២ ឆ្នាំ នឹងត្រូវបញ្ចប់ ក្នុងពេល២ ខែខាងមុខនេះហើយ។ ជាក់ស្ដែង មុនមានច្បាប់សំណង់ អនុក្រឹត្យលេខ ៨៦ ចុះថ្ងៃទី ១៩ ខែធ្នូឆ្នាំ ១៩៩៧ បានចែងយ៉ាងច្បាស់ថា ការសាងសង់អគារនានាគឺតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់។ អនុក្រឹត្យលេខ ៨៦ នេះ ក៏បញ្ជាក់នូវប្រភេពសំណង់ដែលត្រូវសុំ និងប្រភពសំណង់ត្រូវបានលើកលែងផងដែរ។ ប៉ុន្តែទោះជាមានអនុក្រឹត្យក្ដី ក្នុងសង្គមជាក់ស្ដែង ក៏នៅតែមានសំណង់ភាគច្រើននៅតែត្រូវសាងសង់ដោយគ្មានការអនុញ្ញាត ឬមិនអនុលោមតាមលក្ខខណ្ឌនៃលិខិតអនុញ្ញាតិសាងសង់។ ដោយឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ឬសង់មិនត្រូវតាមច្បាប់នេះ មានច្រើនលើសលុប ហើយភាគច្រើនត្រូវបានកាន់កាប់ដោយអ្នកប្រើប្រាស់រួចទៅហើយ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់ពួកគេដែរ ដូច្នេះហើយទើប ច្បាប់សំណង់ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៩ បានបន្ធូរបន្ថយដល់ម្ចាស់សំណង់ទាំងនោះ ដោយមិនចាំបាច់អនុវត្តច្បាប់បកថយក្រោយទេ តែគ្រាន់តែត្រូវដាក់ពាក្យសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់តែប៉ុណ្ណោះ។ មាត្រា ១០៦ […]

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតសម្រេចកាត់ដី ៣០ ហិកតា នៅបូកគោ ឱ្យទៅក្រសួងការពារជាតិ

រដ្ឋបាលខេត្តកំពត សម្រេចកាត់ដីទំហំ៣០ ហិកតា នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ឱ្យទៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត ធ្វើជាទីតាំងហ្វឹកហ្វឺនបាញ់គ្រាប់ពិត ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពត។ បើតាមការចុះសិក្សាជាក់ស្តែង ក្រុមការងារពិនិត្យឃើញថា ដីតំបន់នោះមានទំហំត្រឹមតែ ២៤,៣៣ហិកតា ប៉ុណ្ណោះ ដូច្នេះត្រូវកាត់ចំណីអូរ និងផ្លូវទំហំ ៥,៦៧ ហិកតាបន្ថែម។ ម្យ៉ាងវិញទៀត ទីតាំងនេះ ជាតំបន់វាលរាប ខ្ពង់រាប អូរ ដោយបានឈូសឆាយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងមួយផ្នែកទៀតជាដីព្រៃរិចរឹល មានលក្ខណៈភូមិសាស្ត្រល្អក្នុងការយកមកធ្វើទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត។

អាន​បន្ថែម