តើអ្នកអភិវឌ្ឍន៍ឯកជនត្រូវដោះស្រាយផលប៉ះពាល់ដូចម្ដេច ករណីប្រជាជនមិនស្ម័គ្រចិត្តរើចេញ?

ក្រសួងបរិស្ថាន កាលពីថ្មីៗនេះ បានដាក់ចេញនីតិវិធីណែនាំដល់ម្ចាស់គម្រោងអភិវឌ្ឍឯកជននានា ពីរបៀបដោះស្រាយផលប៉ះពាល់គម្រោង ទៅលើលំនៅឋាន ឬដីធ្លីរបស់ប្រជាពលរដ្ឋ ក្នុងករណីពួកគាត់មិនស្ម័គ្រចិត្តរើចេញ។ ការប្រកាសពីនីតិវិធីណែនាំនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។ នីតិវិធីដោះស្រាយនេះ ធ្វើទៅលើប្រជាពលរដ្ឋ ដែលអាចប្រឈមទៅនឹងការចាកចេញពីលំនៅឋាន ប៉ះពាល់ ជីវភាពប្រចាំថ្ងៃ ការទន្ទា្រនយកដីធ្លី និងទ្រព្យសម្បត្តិដទៃទៀតដោយមិនស្ម័គ្រចិត្ត ដោយសារគម្រោងអភិវឌ្ឍន៍ឯកជន។ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នេះ អាចប្តឹងទាមទារសំណងតាមរយៈយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ និងតាមប្រព័ន្ធតុលាការ។ ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ មានចាប់ពីថ្នាក់ភូមិ ឃុំ-សង្កាត់ រហូតដល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ សេចក្ដីណែនាំនេះ មានសរុប ៦ទំព័រ ដែលសរុបខ្លីៗជាសង្ខេប របៀបដោះស្រាយអាចធ្វើបាន ០៣ប្រភេទធំៗ រួមមាន៖ – ទី១៖ ផ្ដល់សំណងទាំងដី ឬទ្រព្យសម្បត្តិ និងប្រាក់ ដោយផ្អែកលើកិច្ចព្រមព្រៀងជាមួយប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ – ទី២៖ ផ្ដល់សំណងជាដី ឬទ្រព្យសម្បត្តិផ្សេងៗសម្រាប់ជំនួសឱ្យដី ឬទ្រព្យសម្បត្តិ ដែលខូចខាត ឬបានដកហូត – ទី៣៖ ផ្ដល់ប្រាក់គ្រប់គ្រាន់ សម្រាប់ទិញដី ឬទ្រព្យសម្បត្តិ ដែលមានតម្លៃស្មើនឹងដីក្នុងតំបន់ស្រដៀង […]

អាន​បន្ថែម

ក្រសួងដែនដីបញ្ជាឱ្យរឹតបន្ដឹងសុវត្ថិភាពក្នុងការដ្ឋានសំណង់ទូទាំងប្រទេស ទោះក្នុងវិបត្តិកូវីដក្ដី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់បញ្ជាឱ្យម្ចាស់សំណង់ទាំងអស់ ត្រូវរឹតបណ្តឹងសុវត្ថិភាពក្នុងការដ្ឋានរបស់ខ្លួន ទោះបីការដ្ឋានផ្អាក ឬបន្ថយការងារក្ដី ដោយហាមដាច់ខាតមិនឱ្យមានការធ្វេសប្រហេសបង្កគ្រោះថ្នាក់ដល់សាធារណជន និងកម្មករ។ នេះបើតាមលិខិតលេខ១០៨ ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១។ បទបញ្ជានេះធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញថា ការដ្ឋានសំណង់មួយចំនួនបានផ្អាកដំណើរការ ឬបានកាត់បន្ថយសកម្មភាពសាងសង់ខ្លះ ហើយម្ចាស់ការដ្ឋានភ្លេចខ្លួន មិនគិតគូរពីរឿងសុវត្ថិភាព ព្រោះយល់ថាការដ្ឋានមានទ្រង់ទ្រាយតូចជាងមុន។ ប៉ុន្តែ បើទោះបីជាមានការផ្អាកសាងសង់ ឬសង់តិចតួចក៏ដោយ ម្ចាស់សំណង់ និងអ្នកម៉ៅការសាងសង់ ក៏នៅតែមានកាតព្វកិច្ចធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការដ្ឋានសំណង់របស់ខ្លួន។ តួយ៉ាងដូចជា បើគ្មានការសាងសង់ទេ ម្ចាស់ការដ្ឋានត្រូវហ៊ុំព័ទ្ធសំណាញ់សុវត្ថិភាព ព្រមទាំងទុកដាក់សម្ភារផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបង្កហានិភ័យ និងគ្រោះថ្នាក់ជាយថាហេតុដល់កម្មករសាងសង់ និងសាធារណៈជនដទៃទៀត។

អាន​បន្ថែម

កិច្ចសន្យាលទ្ធកម្មសាធារណៈគឺជាអ្វី? ធ្វើដូចម្តេចទើបអាចដេញថ្លៃគម្រោងធំៗរបស់រដ្ឋបាន?

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីក្រុមហ៊ុនឯកជនខ្លះទទួលបានការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋរហូត ឯខ្លះទៀតមិនទទួលបានសោះ។ ហើយឆ្ងល់ទេ ថាក្រុមហ៊ុនទាំងនោះត្រូវធ្វើដូចម្ដេចខ្លះទើបអាចទទួលការងារពីរដ្ឋបាន។ ការងារទាំងនេះហៅថា លទ្ធកម្មសាធារណៈ។ តើកិច្ចសន្យាលទ្ធកម្មសាធារណៈគឺជាអ្វី? ហើយដូចម្តេចទើបអាចដេញថ្លៃគម្រោងធំៗរបស់រដ្ឋបាន? ដំបូងត្រូវយល់ពាក្យថា លទ្ធកម្ម សិន។ លទ្ធកម្ម មានន័យថា នីតិវិធី ឬរបៀប ដែលរដ្ឋ (ឬឯកជន) ស្វែងរកអ្នកមកធ្វើការងារណាមួយឱ្យ។ ការងារនោះអាចជា ការទិញ ឬជួលផលិតផល និងការផ្ដល់សេវាកម្មជាដើម។ ឧទាហរណ៍ រដ្ឋចង់រកក្រុមហ៊ុនមកសាងសង់ផ្លូវជាតិ វិធីដែលរដ្ឋស្វែងរកក្រុមហ៊ុនហៅថា រដ្ឋធ្វើលទ្ធកម្ម។ ដូច្នេះ សរុបពាក្យថា កិច្ចសន្យាលទ្ធកម្មសាធារណៈ គឺជាកិច្ចព្រមព្រៀងមួយធ្វើឡើងដែលមានដៃគូម្ខាងជារដ្ឋ និងម្ខាងទៀតជារដ្ឋ ឬឯកជន ក្នុងធ្វើការងារណាមួយ ដែលអាចជាការទិញទំនិញ ឬផ្ដល់សេវាកម្ម។ កិច្ចសន្យាលទ្ធកម្មសាធារណៈ អាចធ្វើបានតាមច្រើនវិធី តែភាគច្រើនគឺធ្វើតាមរយៈការដេញថ្លៃ ដោយរដ្ឋអាចបើកដេញថ្លៃជាសាធារណៈ ឬដេញថ្លៃមិនមែនជាសាធារណៈ។ ប៉ុន្តែសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ភាគច្រើនគឺបើកឱ្យដេញថ្លៃប្រកួតប្រជែងជាសាធារណៈ ព្រោះមានតម្លាភាពខ្ពស់។ ដូច្នេះ សម្រាប់ក្រុមហ៊ុនសាងសង់ទាំងអស់ដែលចាប់អារម្មណ៍ចង់ដេញថ្លៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ក្រុមហ៊ុននោះត្រូវទៅសុំចុះបញ្ជីបញ្ជាក់អ្នកទទួលការសាងសង់ នៅអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមុនសិន។ ទាក់ទិននឹងការចុះបញ្ជីនេះទៀតសោត ក្រុមហ៊ុនអាចចុះបញ្ជីបាន ៣ប្រភេទ អាស្រ័យលើលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនផ្ទាល់។ […]

អាន​បន្ថែម

ក្រសួងនឹងចុះធ្វើតេស្តសេវាទូរសព្ទតាមបុរី បើសេវាមិនល្អទេ ក្រុមហ៊ុនត្រូវដោះស្រាយបន្ទាន់

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្ដេជ្ញានឹងដោះស្រាយបញ្ហាគ្មានសេវាទូរស័ព្ទក្នុងបុរីនានាឱ្យបានឆាប់ៗនេះ ដោយនឹងចាប់ផ្ដើមចុះដាក់ឧបករណ៍ធ្វើតេស្តចាប់សេវា ហើយក្នុងករណីកន្លែងណាគ្មានសេវា នឹងបញ្ជាក្រុមហ៊ុនទូរស័ព្ទកែលម្អ និងដោះស្រាយជាបន្ទាន់។ នេះបើយោងតាម កិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា កន្លងមកប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំថា ឱ្យតែចូលក្នុងបុរីទូរស័ព្ទគឺគ្មានសេវា ហើយក្រុមហ៊ុនតែងតែឆ្លើយដោះសារមិនព្រមដោះស្រាយបញ្ហា។ ដូច្នេះ ក្រសួងនឹងមានវិធានការណ៍ថ្មី ចុះដាក់ឧបរណ៍សម្រាប់ធ្វើតេស្តចាប់សេវាទូរស័ព្ទ ដើម្បីឱ្យក្រុមហ៊ុនឃើញជាក់ស្ដែងថា គ្មានសេវាពិតមែន ហើយត្រូវតែកែលម្អ និងដោះស្រាយ។ ក្រៅពីដោះស្រាយបញ្ហាគ្មានសេវាក្នុងបុរី ក្រសួងក៏បានបង្ហាញផែនការចង់ពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុក ទាំងអស់ទូទាំងប្រទេស ត្រឹមឆ្នាំ២០២៧ នេះផង។ ការពង្រីកអង់តែន នឹងអាចជួយឱ្យមានស្ថិរភាពប្រព័ន្ធសេវាសម្រាប់ពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ទាំងការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៊ីធឺណេតផងដែរ៕

អាន​បន្ថែម

ខេត្តកំពតនឹងប្រកាសដាក់ដំណើរការក្រុងបូកគោជាផ្លូវការនៅថ្ងៃទី ១២ សីហា

រដ្ឋបាលខេត្តកំពតនឹងប្រកាសដាក់ដំណើរការក្រុងបូកគោជាផ្លូវការនៅថ្ងៃទី១២ ខែសីហានេះ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាភិបាលនៃក្រុងថ្មីនេះ បានបញ្ចប់កាលពីចុងខែកក្កដា។ ក្រុងបូកគោ គឺជារដ្ឋបាលក្រុងថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតកាលពីថ្មីៗនេះ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងក៏បានធ្វើឡើងជាស្ថាពរកាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត លើកឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៦ ខែសីហា រដ្ឋបាលក្រុងបូកគោ នឹងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្រាប់ការបង្កើតទីក្រុងថ្មីនេះ រដ្ឋាភិបាលបានកាត់ឃុំ ៣ ពីស្រុកទឹកឈូ រួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីធ្វើជាសង្កាត់នៃក្រុងបូកគោ។ ជាក់ស្ដែង រដ្ឋាភិបាលធ្លាប់បានបង្ហើបពីផែនការក្រុងបូកគោនេះ តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទីក្រុងបូកគោ ឱ្យទៅជាក្រុងវៃឆ្លាត ទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បើយោងតាមផែនការនាពេលនោះ ទីក្រុងបូកគោ ក៏មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរ ដោយក្នុងនោះនឹងរួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់អភិវឌ្ឍន៍ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហសាធារណៈ តំបន់វប្បធម៍ និងសាសនា ក៏ដូចជាតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាដើម។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងដែនដីសម្រេចលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តកណ្ដាល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តកណ្ដាល ព្រោះប្លង់គម្រោងមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ហើយប៉ះពាល់ដល់កម្មសិទ្ធិឯកជនច្រើន។ នេះបើតាមលិខិតចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួង ដែលបានផ្ញើជូនទៅកាន់រដ្ឋបាលខេត្តកណ្តាល។ យ៉ាងណាមិញ លិខិតមិនបានបញ្ជាក់ថា នឹងលុបគម្រោងណាខ្លះ ឬគម្រោងចំនួនប៉ុន្មានទេ។ ប៉ុន្តែបានបញ្ជាក់មូលហេតុថា ការសម្រេចលុបនេះ ធ្វើឡើងក្រោយពីក្រសួងទទួលបានសំណើជាញឹកញាប់ពីប្រជាពលរដ្ឋ ថាគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ប៉ះពាល់ដល់កម្មសិទ្ធិ និងលំនៅឋានឯកជនច្រើន ហើយរដ្ឋគួរតែកែសម្រួល។ ក្រោយទទួលបានសំណើ ក្រសួងក៏បានពិនិត្យឃើញថា គម្រោងមានលក្ខណៈមិនសមស្របទៅនឹងភូមិសាស្ត្រជាក់ស្តែងពិតមែន ទើបសម្រេចឱ្យលុបចោល ហើយស្នើឱ្យរដ្ឋបាលខេត្តរៀបចំជាថ្មី ដោយធ្វើតាមតែលំនាំហេដ្ឋារចនាសម្ព័ន្ធចាស់វិញ។ ទាក់ទិននឹងបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កាសែត Cambonomist កាលពីថ្ងៃទី២១ ខែកក្កដា ថា៖ «ប្រាកដណាស់ ការលុបគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួនជាក់ជាមិនខាន»។ «ក្រោយគម្រោងខាងលើត្រូវបានបែកធ្លាយ នឹងមានក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួន នាំគ្នាទៅទិញអចលនទ្រព្យនៅតំបន់ទាំងនោះ ដើម្បីអភិវឌ្ឍ ឬទុកលក់ជាដើម ហើយនៅពេលរដ្ឋមិនធ្វើ ពួកគាត់អាចនឹងខាត់បង់»។ យ៉ាងណាក្ដី អ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមថា មុនសម្រេចធ្វើអ្វីមួយ […]

អាន​បន្ថែម

តើត្រូវធ្វើយ៉ាងណាដើម្បីជៀសវាងកុំឱ្យទិញប៉ះចំដីអប្សរា?

មានបុគ្គលច្រើនណាស់ បានចាញ់បោកទិញដីពួកឈ្មួញដែលបានឆ្លៀតឱកាសលក់ដីអប្សរា ដោយសារតម្លៃដីនោះថោក ឬងាយស្រួលក្នុងការកាត់ប្លង់ផ្ទេរកម្មសិទ្ធិ។ មកស្វែងយល់ទាំងអស់គ្នាថា តើត្រូវធ្វើយ៉ាងណាខ្លះ ដើម្បីជៀសវាងកុំឱ្យទិញប៉ះចំដីអប្សរា? ដីអប្សរា គឺដីរដ្ឋដែលស្ថិតក្នុងតំបន់ការពារនានា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ដូចជាតំបន់រមណីយដ្ឋានអង្គរ ឬតំបន់បុរាណដ្ឋាននានា។ ដូច្នេះដីនេះ ត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យទិញលក់ ឬសាងសង់សំណង់អ្វីទាំងអស់ លើកលែងករណីមួយចំនួន។ បើយោងតាមមន្ត្រីសុរិយោដីខេត្តសៀមរាបដែលសូមមិនបញ្ចេញឈ្មោះ ដើម្បីការពារកុំឱ្យលង់ខ្លួនទិញដីខុស មុននឹងទិញ អ្នកត្រូវចេះពិនិត្យលើស្ថានភាពមូលដ្ឋាន ៣ ចំណុចសំខាន់ៗ ដូចជា៖ ១. ប្លង់កម្មសិទ្ធ តាមធម្មតា ដីអប្សរាមិនមានប្លង់រឹងដូចដីធម្មតាទេ ព្រោះរដ្ឋហាមឃាត់មិនឱ្យមានការចុះបញ្ជីដីដោយរដ្ឋបាលសុរិយោដីឡើយ។ ប៉ុន្តែពេលខ្លះបើមានប្លង់ ប្លង់នោះគឺជាប្លង់ទន់ ដែលម្ចាស់ដីគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់ប៉ុណ្ណោះ។ ដូច្នេះគាត់មិនទាន់មានសិទ្ធិពេញលេញនៅឡើយនោះទេ ដោយមានសិទ្ធិត្រឹមរស់នៅនិងប្រើប្រាស់។ ចំណុចនេះ ទាមទារឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់ កុំឃើញថាមានប្លង់ទន់ ហើយហ៊ានទិញ ព្រោះក្រោយទិញអ្នកក៏នឹងមិនមានសិទ្ធិពេញលេញលើដីនោះដែរ ហើយថែមទាំងមានហានិភ័យខ្ពស់ពីការដកហូតពីអាជ្ញាធរអប្សរាទៀតផង។ ២. ស្ថានភាពដី ក្រៅពីអាន និងពិនិត្យប្លង់កម្មសិទ្ធិ ចំណុចមួយទៀតដែលអ្នកសង្កេតបានគឺស្ថានភាពដីនោះ។ ជាទូទៅ នៅជុំវិញដីអប្សរា តែងមានប្រាសាទ ត្រពាំងបុរាណ តួប្រាសាទ ឬ គោកបុរាណជាដើម។ មួយវិញទៀត នៅក្នុងតំបន់អប្សរា នៅលើដីតែងមានលំនៅឋានលក្ខណៈតូចៗ ប៉ុណ្ណោះ […]

អាន​បន្ថែម

ការស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្តនៅតែបន្ត រដ្ឋមន្រ្តីស្នើផ្ទាល់ទៅរាជទូតថៃសុំមើលឯកសារបន្ថែម

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្ពុជានៅតែបន្តស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្ត ដោយទើបតែស្នើផ្ទាល់ទៅអគ្គរាជទូតថៃនៅកម្ពុជា ឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារប្លង់ផ្លូវការបន្ថែម។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា កាលថ្ងៃទី៤ ខែសីហា កន្លងទៅ។ លោកជំទាវ ភឿង សកុណា បានលើកឡើងថា៖ «ភាគីកម្ពុជាចង់ស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ដើម្បីឱ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធានការនានាដើម្បីបន្តសំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំង២ »។ ជាការឆ្លើយតប ឯកឧត្តម Panyarak Poolthup សន្យាថានឹងធ្វើតាមសំណើរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ ប៉ុន្តែមិនបានបញ្ជាក់ថានឹងបញ្ជូនឯកសារមកនៅពេលណានោះទេ។ គួររំឭកថា រឿងនេះបានផ្ទុះក្នុងបណ្ដាញសង្គមតាំងពីចុងខែមិថុនា មកម្ល៉េះ ដោយភាគីថៃធ្លាប់អះអាងថា ការកសាងប្រាសាទនៅខេត្តបុរីរាំ មិនបានលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តឡើយ តែជាគំរូប្លង់គូរដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ នេះបើយោងតាមព័ត៌មានបឋមដែលមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ទទួលបានក្នុងកិច្ចចុះស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធ។ (អានបន្ថែម)

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៨៦៖ ពេលរដ្ឋពង្រីកផ្លូវចូលដីឯកជន តើអ្នកនឹងទទួលបានសំណងឬទេ?

មួយរយៈពេលចុងក្រោយនេះ ឃើញថាមានគម្រោងស្ថាបនា និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន។ ស្របគ្នានេះ ក៏ឃើញថា មានផ្ទះសម្បែង និងសំណង់ជាច្រើន ត្រូវបានវាយកម្ទេច ឬបញ្ជាឱ្យរុះរើក្នុងអំឡុងពេលសាងសង់។ លើសពីនេះ ឃើញថាអ្នកខ្លះទទួលបានសំណងពីរដ្ឋ ឯអ្នកខ្លះទៀតមិនបានអ្វីទាំងអស់។ មកស្វែងយល់ថា មូលហេតុអ្វី? ចុច Subscribe នៅលើ Construction & Property TV Channel និងចូលរួមក្នុងបណ្តាញព័ត៌មានតេឡេក្រាម Construction & Property News ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

អាន​បន្ថែម

ច្បាប់ការធានាទូទាត់លើរោងចក្រអគ្គិសនី និងខ្សែបញ្ជូនធំៗ ៤កន្លែង ប្រកាសឱ្យប្រើជាផ្លូវការហើយ

ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ថ្មី ៤ ដើម្បីធានាថា រដ្ឋាភិបាលនឹងទូទាត់ថ្លៃអគ្គិសនីឱ្យទៅក្រុមហ៊ុនឯកជន៣ ដែលមកវិនិយោគបង្កើតគម្រោងរោងចក្រអគ្គិសនីចំនួន ៤កន្លែង នៅកម្ពុជា។ ច្បាប់ទី១ និងទី២ គឺសម្រាប់ក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី ដែលវិនិយោគលើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ និងគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ។ ដោយឡែក ច្បាប់ទី៣ គឺសម្រាប់ក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលជាការធានាទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ ចំណែកឯច្បាប់ចុងក្រោយ គឺជាការធានាទូទាត់ទិញអគ្គិសនីពីក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន ចេញពីគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃ អានុភាព ១៥០មេហ្កាវ៉ាត់ ក្នុងខេត្តកោះកុង។ គួរបញ្ជាក់ថា ច្បាប់ស្តីពីការធានាការទូទាត់នេះ បើនិយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងកិច្ចសន្យាធានាទិញរវាងរដ្ឋ និងឯកជនលើគម្រោងវិនិយោគទឹកប្រាក់ធំៗ។ មូលហេតុសំខាន់ដែលត្រូវតែបង្កើតច្បាប់នេះ គឺដើម្បីធានាថាគម្រោងមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ហើយក៏ដើម្បីធានាថារដ្ឋនឹងបង់ថ្លៃសេវា ឬទូទាត់ចំណាយផ្សេងៗដែលបានព្រមព្រៀងគ្នាឱ្យទៅឯកជន ទោះទៅអនាគតមានបញ្ហាដោយមិនបានព្រៀងទុកក្ដី។ ឧទាហរណ៍ តាមរយៈច្បាប់នេះ បើប្រទេសបញ្ហានយោបាយប្ដូរអ្នកដឹកនាំ រដ្ឋាភិបាលថ្មីក៏ត្រូវមានកាតព្វកិច្ចបង់ថ្លៃសេវា ឬទូទាត់ឱ្យក្រុមហ៊ុនដែរ មិនអាចទុកជាមោឃៈបានទេ ដែលខុសពីកិច្ចសន្យាទូទៅ។ […]

អាន​បន្ថែម