កម្ពុជាសម្រេចដាក់វិធានការតឹងរឹងទូទាំងប្រទេស ១៤ថ្ងៃទៀត ដើម្បីបង្ការវីរុសកូវីដបំប្លែងថ្មី Delta

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់ថ្ងៃទី ២៨ កក្កដា នេះ សម្រេចចេញសារាចរឱ្យគ្រប់ខេត្តក្រុងអនុវត្តវិធានការតឹងរឹងថ្មី ខណៈកម្ពុជាមានឱកាសប្រឈមនឹងរលកថ្មី និងទ្រង់ទ្រាយធំពីមេរោគកូវីដ-១៩ បំប្លែងថ្មី Delta។ វិធានការថ្មីនេះ នឹងត្រូវអនុវត្តទាំងយប់ ថ្ងៃទី២៩ ដល់ថ្ងៃទី ១២ សីហា ដែលរួមមាន៖ -សម្រេចដាក់បម្រាមគោចរចាប់ពីម៉ោង៩ យប់ដល់ម៉ោង ៣ ទៀបភ្លឺ សម្រាប់រាជធានីភ្នំពេញ និងទីរួមខេត្ត ប៉ុន្តែមានករណីលើកលែងមួយចំនួន ។ -បិទខ្ទប់ខេត្តព្រំដែនថៃទាំង៨ ដែលមានហានិភ័យឆ្លងកូវីដបំប្លែងថ្មី Delta ខេត្តទាំងនោះរួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ។ -ផ្អាកសកម្មភាពការងារ និងអាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជាខេធីវី ក្លិបរាត្រី ក្លិបបៀរហ្គាឌិន កន្លែងកម្សាន្តផ្សេង ហាងផឹកស៊ី រោងភាពយន្ត រោងកុន សារមន្ទីរ ក្លិបកីឡា មជ្ឈមណ្ឌលហាត់ប្រាណ ការប្រមូលផ្តុំមនុស្សលើសពី ១០នាក់ -ផ្អាកការទទួលទានអាហារនៅហាងអាហារ លើកលែករណីមួយចំនួន […]

អាន​បន្ថែម

រដ្ឋសម្រេចកាត់ដីជាង ១៦០០ ហិកតា នៅស្រុកក្រូចឆ្មាទៅជាតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធ សម្រេចឯកភាពកាត់ដីទំហំប្រមាណ ១៦៤៣ ហិកតា នៃតំបន់បឹងកាដេ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិ ទិសដៅដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់អភិរក្សសេនេទិច។ យោងតាមសិក្ខាសាលាពិគ្រោះយោបល់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ ដីជាង ១៦០០ ហិកតា នេះ ស្ថិតនៅក្នុងឃុំជីនីក ឃុំរកាខ្នុរ និងឃុំឈូក នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បើតាមការសិក្សា តំបន់នេះជាតំបន់ដីសើម ដែលសំបូរទៅដោយធនធានធម្មជាតិជាច្រើនប្រភេទ រួមមានព្រៃលិចទឹក មច្ឆជាតិ សត្វស្លាប ល្មូន ថនិកសត្វ សិប្បីសត្វជាច្រើន។ ម្យ៉ាងវិញទៀត តំបន់នេះគឺជាបណ្ដុំដើមចា ប្រមាណ ១០០ហិកតា និងបណ្ដុំតែផ្ដៅ និងល្ពាក់ប្រមាណ ៥០ ហិកតា។ គួរបញ្ជាក់ផងដែរ ថ្មីៗនេះ ក្រសួងបរិស្ថាន ក៏កំពុងរៀបចំកាត់យកដីតំបន់ការពារទេសភាពដីសើមបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ទំហំជាង ៤ម៉ឺនហិកតា ឱ្យក្លាយជាទីតំបន់ការពារលំដាប់អន្តរជាតិ ឬហៅថាតំបន់រ៉ាមសារ (Ramsar) ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋដកហូតដីទំហំជាង ៧០០ហិកតា ពីការរំលោភខុសច្បាប់ នៅតំបន់ឧទ្យានជាតិបូកគោ

អាជ្ញាធរខេត្តកំពត ថ្មីៗនេះបានសម្រេចដកហូតដីជាង ៧០០ហិកតា ពីការកាន់កាប់ដោយខុសច្បាប់ ក្នុងតំបន់ការពារនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ការដកហូតនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូចុះត្រួតពិនិត្យទីតាំងផ្ទាល់ នៅតាមតំបន់ការពារ និងអភិរក្សធម្មជាតិនានាក្នុងខេត្តកំពត កាលពីថ្ងៃទី ២៦ កក្កដា កន្លងទៅនេះ។ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានចេញលិខិតដកហូតដីរួចហើយ ដោយដីដែលដកហូតបានមកវិញ នឹងត្រូវដាក់ជាតំបន់ការពារ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ គួរបញ្ជាក់ថា រយៈពេល១ ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានរកឃើញការរំលោភដីព្រៃខុសច្បាប់ ១៩២ ករណី ដែលមានផ្ទៃដីសរុប ៧០០ ហិកតា ស្ថិតក្នុងឃុំចំនួន ៨ នៃស្រុកឈូក និងស្រុកទឺកឈូ ដែលមួយផ្នែកស្ថិតនៅក្នុងឧទ្យានជាតិខេត្តកំពត។

អាន​បន្ថែម

រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនបញ្ចប់សេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់មន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យជួយគ្នាពន្លឿនបញ្ចប់សេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ គោលដៅដើម្បីដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុននេះ។ ឯកឧត្តម បានឱ្យដឹងកាលថ្ងៃទី ២៦ ខែកក្កដា កន្លងមកនេះថា បច្ចុប្បន្ន ក្រសួងកំពុងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងច្បាប់នេះ ដើម្បីធ្វើឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ «កម្ពុជាបង្កើតច្បាប់នេះឡើង ដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យកំពង់ផែ និងធានាផ្ដល់សេវាដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត ងាយស្រួល ឆាប់រហ័ស តម្លៃសមស្រប និងមានសុវត្ថិភាព» ឯកឧត្តមបានបន្ដ។ ឯកឧត្តមសង្ឃឹមថា សេចក្តីព្រាងច្បាប់នឹងបញ្ចប់ឆាប់ៗ ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។ គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ន កម្ពុជាមានកំពង់ផែទន្លេសរុប ៧៨ និងកំពង់ផែសមុទ្រមាន ចំនួន២៧។ កំពង់ផែទាំងនោះ មានតួនាទីជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងតំបន់ និងអន្តរជាតិ៕

អាន​បន្ថែម

រដ្ឋបាលខេត្តកំពង់ឆ្នាំងចាប់ផ្ដើមគ្រប់គ្រងតឹងរឹងលើអាជីវកម្មពុះដីឡូតិ៍ ដើម្បីការពារអតិថិជន

អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមចុះប្រមូលទិន្នន័យ ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព គម្រោងអាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ទូទាំងខេត្ត ដើម្បីឈានទៅរកការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការវិនិយោគ និងកិច្ចការការពារអតិថិជន។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ១២ កក្កដា កន្លងទៅនេះ។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា៖ «គោលដៅសំខាន់ៗនៃកិច្ចប្រជុំរួមមាន ការផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់ និងគោលការណ៌ណែនាំពាក់ព័ន្ធនានា ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានយកទៅអនុវត្តដោយមានប្រសិទ្ធភាព»។ «អាជ្ញាធរពាក់ព័ន្ធ ត្រូវតែផ្តល់សេវាដោយមានតម្លាភាព គុណភាព និងភាពស្របច្បាប់ សម្រាប់ទាំងអ្នកអភិវឌ្ឍ និងអតិថិជន។ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវមានទិន្នន័យក្នុងដៃគ្រប់គ្រាន់»។ លើសពីនេះ ឯកឧត្តមក៏បាន ជំរុញឱ្យមន្រ្តីត្រូវគោរពរតាមប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រុងស្រុក និងផែនការប្រើប្រាស់ដីនៅឃុំសង្កាត់ ដើម្បីជំរុញឱ្យការរៀបចំប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕

អាន​បន្ថែម

រដ្ឋមន្ត្រី៖ គ្មានការធ្វើផ្លូវឱ្យរួចពីដៃទៀតទេ ក្រសួងនឹងបង្កើត App តាមដានធានាគុណភាពសាងសង់ផ្លូវ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាឱ្យមន្រ្តីក្រោមឱវាទពង្រឹង និងរឹតបន្តឹងបច្ចេកទេស និងការងារសាងសង់ផ្លូវ ហាមដាច់ខាតធ្វើការងារឱ្យរួចពីដៃ ដើម្បីធានាគុណភាពផ្លូវ ដោយឯកឧត្តមក៏គ្រោងនឹងបង្កើត Application សម្រាប់តាមដានគុណភាពការងារក្នុងពេលឆាប់ៗនេះ ផងដែរ។ ឯកឧត្តម ថ្លែងដូច្នេះក្នុងកិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ។ ឯកឧត្តម មានប្រសាសន៍ថា៖ «មន្រ្តីត្រូវគោរពបច្ចេកទេសសាងសង់ផ្លូវឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយគុណភាព មិនត្រូវធ្វើការងារឱ្យរួចពីដៃ ធ្វើម្ដងធ្វើឱ្យហើយ កុំធ្វើជាលើកទីពីរ ដែលនាំឱ្យខាតទាំងពេលវេលា ខាតបង់ទាំង ថវិកា ខូចគុណភាព និងគិតពីសុវត្ថិភាពជាចម្បងផងដែរ»។ ដើម្បីដាក់កំហិតលើរឿងនេះឱ្យកាន់តែខ្លាំង ឯកឧត្តម ក៏បានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ធ្វើការជាមួយនឹងអគ្គនាយកដ្ឋានសាធារណការ និងបច្ចេកទេស រកនីតិវិធីដាក់ចូលទៅក្នុងកម្មវិធីតាមដានការសាងសង់ផ្លូវ (App) ដើម្បីជួយសម្រួលដល់មន្ត្រីត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវផងដែរ។ ក្រៅពីនេះ ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានណែនាំឱ្យមន្ត្រីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឧទាហរណ៍ដូចជា ការប្រើប្រាស់កាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិបន្ថែមទៀតជាដើម ព្រោះការដឹកលើសទម្ងន់ ជាមូលហេតុចម្បងដែលធ្វើឱ្យខូចផ្លូវ។ […]

អាន​បន្ថែម

វិវាទអចលនទ្រព្យខ្នាតពាណិជ្ជកម្មជាង១០ករណី ដោះស្រាយក្រៅតុលាការដោយមជ្ឈត្តការជាតិ

ពីឆ្នាំ ២០១៣ មកទល់ខែមិថុនា ២០២១ នេះ មជ្ឈត្តការជាតិផ្នែកពាណិជ្ជកម្ម ឬភ្នាក់ងារដោះស្រាយវិវាទផ្នែកពាណិជ្ជកម្មក្រៅផ្លូវតុលាការនៅកម្ពុជា បានដោះស្រាយវិវាទលើវិស័យផ្សេងៗ សរុបជាង ២៩ករណី ឬស្មើនឹងទឹកប្រាក់៨០លានដុល្លារ ដែលក្នុងនោះវិស័យសំណង់និងអចលនទ្រព្យមានដល់ទៅ ៥៧%។ យោងតាម លោក ប៊ុន យូឌី ប្រធានមជ្ឈមមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះគឺមានច្រើនវិស័យដូចជាសំណង់ អចលនទ្រព្យ ការវិនិយោគរួម ហិរញ្ញវត្ថុ និងធនាគារ និងពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ ជាដើម។ លោកបន្តថា ក្នុងចំណោម វិវាទទាំងនោះ មានវិវាទផ្នែកអចលនវត្ថុ មាន ៤៥% ចំណែកវិវាទផ្នែកសំណង់ មាន១២% ។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មគឺ ជាភ្នាក់ងារដោះស្រាយវិវាទដោយស្ម័គ្រចិត្តដែលចងភ្ជាប់នូវកាតព្វកិច្ចទៅលើកម្មវត្ថុនៃវិវាទផ្នែកពាណិជ្ជកម្ម រវាងភាគីវិវាទ តាមរយៈការប្រើប្រាស់មជ្ឈត្តករ ម្នាក់ឬច្រើននាក់ ក្រៅផ្លូវតុលាការ។

អាន​បន្ថែម

គណៈរដ្ឋមន្រ្តីសម្រេចអនុម័តសេចក្តីព្រាងច្បាប់វិនិយោគថ្មីហើយ

គណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់វិនិយោគថ្មីហើយ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (Zoom) កាលពីព្រឹកមិញនេះ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំនោះថា សំណើច្បាប់នេះ ជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ សេចក្តីព្រាងច្បាប់វិនិយោគថ្មីនេះ ត្រូវបានចងក្រងដោយអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ដោយបានចងក្រងលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគចាស់ ដែលត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ១៩៩៤។ ច្បាប់ថ្មីនេះ រំពឹងថានឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅទាក់ទាញសម្រាប់ការវិនិយោគថ្មី និងកែលម្អបរិយាកាសវិនិយោគដើម្បីរក្សាការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស។ គួរបញ្ជាក់ផងដែរថា ក្រោយគណៈរដ្ឋមន្រ្តីអនុម័តរួចហើយ សេចក្ដីព្រាងច្បាប់វិនិយោគនឹងត្រូវបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា តាមដំណាក់កាលផ្លូវច្បាប់ជាបន្តបន្ទាប់ មុននឹងសម្រេចឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ។

អាន​បន្ថែម

តើច្បាប់តម្រូវឱ្យម្ចាស់គម្រោងសំណង់គ្រប់គ្រងប្រព័ន្ធលូដូចម្ដេច?បើគ្មានប្រព័ន្ធលូត្រឹមត្រូវ អាចប្ដឹងបានទេ?

តើអ្នកដឹងទេថា កម្ពុជាយើងក៏បានអនុម័តច្បាប់គ្រប់គ្រងការបញ្ចេញចោលកាកសំណល់ទាំងរឹង និងរាវ ជាពិសេសសម្រាប់គម្រោងសំណង់នានា។ ហើយបើធ្វើខុសពីអ្វីដែលច្បាប់កំណត់ អាចនឹងត្រូវផាកពិន័យខ្ពស់បំផុតដល់ទៅ ១០លានរៀលឯណោះ។ មកស្វែកយល់ទាំងអស់គ្នា ថាម្ចាស់គម្រោងសំណង់នានាត្រូវគោរពតាមបទបញ្ញត្តិអ្វីខ្លះ? តាមច្បាប់ ម្ចាស់សំណង់អគារទាំងអស់ ត្រូវរៀបចំអាងសិបទិច ឬជាប្រភេទអាងស្តុកបំបែកសំណល់សរីរាង្គទឹកកខ្វក់ចេញពីបង្គន់ និងបន្ទប់ទឹក មុននឹងបញ្ចេញទៅក្នុងប្រព័ន្ធលូ ពោលគឺឱ្យស្របតាមលិខិតអនុញ្ញាតសាងសង់។ បើតាមមាត្រា២២ នៃអនុក្រឹត្យ ២៣៥ អនក្រ.បក ម្ចាស់សំណង់អគារក៏ត្រូវស្នើសុំតភ្ជាប់បណ្តាញលូមុននឹងការបញ្ចេញទឹកកខ្វក់ទៅក្នុងប្រព័ន្ធលូសាធារណៈផងដែរ។ សំណើត្រូវស្នើទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឬស្ថាប័នផ្សេងៗអាស្រ័យលើទំហំនឹងប្រភេទសំណង់នីមួយៗ រួមមានដូចជា៖ ១) ការិយាល័យសាធារណការ និងដឹកជញ្ជូនក្រុង ស្រុក ខណ្ឌ ចំពោះទីតាំងមានបរិវេណក្រោម ៣០ ០០០ ម៉ែត្រក្រឡា ឬផ្ទៃក្រឡាអគារតូចជាង ៥០០០ ម៉ែត្រក្រឡា ២) មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ចំពោះទីតាំងមានបរិវេណចាប់ពី ៣០ ០០០ ម៉ែត្រក្រឡាដល់ ១០០ ០០០ ម៉ែត្រក្រឡា ឬផ្ទៃក្រឡាអគារចាប់ពី ៥០០០ ម៉ែត្រក្រឡា ដល់ ១៥ ០០០ […]

អាន​បន្ថែម

រដ្ឋបញ្ជាឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ ៥ ប្រភេទធំៗ ត្រូវអនុវត្តតាមប្រកាសណែនាំថ្មីរបស់ក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន កាលពីថ្មីៗនេះ បានចេញប្រកាសថ្មីតម្រូវឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ ៥ ប្រភេទធំៗ ត្រូវអនុវត្តតាមការណែនាំស្ដីពីរបៀបវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ បើយោងតាមប្រកាសចំនួន ០៥ ផ្សេងៗគ្នា ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ វិស័យទាំង ៥ នោះ រួមមាន៖ ១) គម្រោងសំណង់អគារគ្រប់ប្រភេទ ដែលមានផ្ទៃក្រឡាចាប់ពី ១៥.០០០ ម៉ែត្រការ៉េ ដល់ ៤៥.០០០ ម៉ែត្រការ៉េ លើកលែងតែសំណង់អគារក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំណត់ដោយក្រសួងបរិស្ថាន ២) គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ដែលស្ថិតលើទំហំផ្ទៃដីលើសពី ១០ ហិកតា ដល់ ៥០ ហិកតា ៣) គម្រោងស្ថានីយប្រេងឥន្ទនៈ និងស្ថានីយរួមប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈ ដែលមានចំណុះចាប់ពី ៤០ ០០០ លីត្រ ទៅ ៩០ ០០០ លីត្រ ៤) […]

អាន​បន្ថែម