ច្បាប់ និងបញ្ញាត្តិ
ការព្រាងអនុក្រឹត្យដើម្បីចាត់ការធ្ងន់លើបទល្មើសស៊ីចំណីផ្លូវឈានទៅមុខមួយជំហានទៀតហើយ
ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាថ្មីម្ដងទៀត ពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ឱ្យបញ្ចប់តាមការគ្រោងទុក។ នេះសឱ្យឃើញពីវិវឌ្ឍនភាពទៅមុនមួយជំហានទៀតហើយ សម្រាប់វិធានការណ៍បង្ក្រាបបទល្មើសរំលោភសម្បត្តិរដ្ឋ។ កិច្ចប្រជុំត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែមិថុនា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋលេខាធិការ លឹម ស៊ីដេនីន ដោយផ្ដោតលើការពិភាក្សា និងផ្តល់ធាតុចូល ដើម្បីឱ្យសេចក្តីព្រាងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ លើសពីនេះ កិច្ចប្រជុំក៏ពិចារណាចង់បង្កើត ក្រុមការងារអន្តរក្រសួងមកពន្លឿននិងអនុវត្តការងារនេះផងដែរ។ គួរបញ្ជាក់ផងដែរថា អនុក្រឹត្យនេះមានគោលបំណង ដើម្បីលុបបំបាត់ការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើសំណង់ផ្ទាល់ខ្លួន ក៏ដូចជាជួយកាត់បន្ថយឧបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។ អនុក្រឹត្យនេះ នឹងជួយឱ្យសមត្ថកិច្ចពាក់ព័ន្ធងាយស្រួលក្នុងការដោះស្រាយផលប៉ះពាល់ដល់ប្រជាជន ក្នុងករណីរដ្ឋមានគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធណាមួយផងដែរ។ (អានបន្ថែម)
អានបន្ថែមមានដីព្រំជាប់គ្នា គួរយល់ដឹងអំពីអ្វីខ្លះ ដើម្បីជៀសវាសវិវាទ?
តើអ្នកដឹងទេ បើតាមក្រមរដ្ឋប្បវេណី ម្ចាស់ដីបិទជិត ឬដីដែលហ៊ុមព័ទ្ធដោយដីអ្នកដទៃ អាចទាមទារឱ្យបើកច្រកចេញចូលឆ្លងកាត់ដីជិតខាងបាន ហើយបើម្ចាស់ដីជិតខាងមិនព្រម អ្នកក៏អាចប្តឹងឡើងតុលាការបានដែរ។ នេះគ្រាន់តែសិទ្ធិមួយ ក្នុងចំណោមសិទ្ធិផ្សេងៗ សម្រាប់អ្នកមានដីដែលមានព្រំជាប់គ្នា។ មកស្វែងយកទាំងអស់គ្នាថាមានសិទ្ធិអ្វីផ្សេងទៀត? ដើម្បីបញ្ជៀសបញ្ហាម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នាគួរយល់ដឹងពីចំណេះដឹង និងប្រការគួរអនុវត្តមួយចំនួនដូចជា៖ ១. ការធ្វើរបងលើដីជាប់ព្រំគ្នា (ភាសាច្បាប់ ហៅថារបងអឌ្ឍសិទ្ធិ) មុនពេលធ្វើរបង ម្ចាស់ដីមានព្រំជាប់គ្នា ត្រូវសហការលើបន្ទុកចំណាយស្មើគ្នាលើការសាងសង់ ជួសជុល និងថែទាំ។ ភាគីម្ខាងនៃព្រំដី អាចបដិសេដមិនសហការចំណាយ ប៉ុន្តែភាគីម្ខាងទៀតនឹងមានសិទ្ធិទាំងស្រុងលើរបងអឌ្ឍសិទ្ធិនោះ។ (មាត្រ២២៤ នៃក្រមរដ្ឋប្បវេណី) ការធ្វើរបងនេះទៀតសោត ម្ចាស់ដីម្ខាងអាចធ្វើលយចូលដីម្ខាងទៀតក៏បាន តែត្រូវចេញសំណងក្នុងករណីមានការប៉ះពាល់ផ្សេងៗ។ ដូច្នេះ ដើម្បីជៀសវាងវិវាទ នៅពេលធ្វើរបង ភាគីទាំងសងខាងអាចស្នើសុំឱ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ និងមន្ត្រីសុរិយោដីជួយវាស់វែងជាមុនសិន។ ២. ជញ្ជាំងជាប់គ្នា (ឬជញ្ជាំងអឌ្ឍសិទ្ធិ) មិនខុសពីរបងអឌ្ឍសិទ្ធិទេ នៅពេលសាងសង់ជញ្ជាំង ម្ចាស់ទាំងសងខាង គួរសហការចេញថ្លៃសាងសង់ស្មើៗគ្នា ហើយមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលបានដូចគ្នា។ ប៉ុន្តែ ក្នុងករណី ភាគីម្ខាងបានសង់ជញ្ជាំងរួចរាល់តែម្នាក់ឯង បើភាគីម្ខាងទៀតចង់សាងសង់ផ្ទះ ឬអគារភ្ជាប់ទៅនឹងជញ្ជាំងនោះ ត្រូវស្នើសុំទៅភាគីម្ចាស់ជញ្ជាំង។ លើសពីនេះ ភាគីស្នើសុំក៏ត្រូវបង់ប្រាក់ពាក់កណ្តាលនៃថ្លៃជញ្ជាំង បូកជាមួយនឹងពាក់កណ្តាលនៃថ្លៃដី […]
អានបន្ថែមពន្ធដារជំរុញឱ្យអ្នកជាប់ពន្ធលើអចលទ្រព្យទាំងអស់ទៅបង់ពន្ធឱ្យបានមុនថ្ងៃផុតកំណត់
អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ឱ្យរួសរាន់ទៅប្រកាសបង់ពន្ធលើអចលនវត្ថុ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់របស់ខ្លួន សម្រាប់ឆ្នាំ២០២១ ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីជៀសវាងការត្រូវផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០៨ ខែ មិថុនា កន្លងមកនេះ។ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថាមកទល់បច្ចុប្បន្ន នៅមានម្ចាស់អចលនទ្រព្យមួយចំនួនធំនៅមិនទាន់ប្រកាសបង់ពន្ធ ដូច្នេះដើម្បីចៀសវាងបាននូវការកកស្ទះ និងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ សូមម្ចាស់អចលនទ្រព្យចាប់ផ្ដើមប្រកាសពន្ធជាបណ្ដើរៗ។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារក៏បានព្រមានផងដែរថា ចំពោះម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានបង់ពន្ធទាន់ពេលវេលា នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។
អានបន្ថែមរដ្ឋសភាបញ្ចប់សេចក្តីព្រាងច្បាប់លើរោងចក្រអគ្គិសនីនិងខ្សែបញ្ជូនធំៗ ៤កន្លែង
គណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យ និងសិក្សារួចហើយ លើសេចក្តីព្រាងច្បាប់ ៤ ដែលធានាថារដ្ឋាភិបាលនឹងធានាទូទាត់ថ្លៃអគ្គិសនីឱ្យទៅក្រុមហ៊ុនឯកជន ៣ ដែលមកវិនិយោគបង្កើតគម្រោងរោងចក្រអគ្គិសនីចំនួន ៤កន្លែង នៅកម្ពុជា។ សេចក្តីព្រាងច្បាប់ទាំង៤នេះ នឹងត្រូវបញ្ចូលទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ។ នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា កាលពី ៤ ខែមិថុនា តាមប្រព័ន្ធវីដេអូ។ ច្បាប់ស្តីពីការធានាការទូទាត់នេះ បើនិយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងកិច្ចសន្យារវាងរដ្ឋ និងឯកជនលើគម្រោងវិនិយោគទឹកប្រាក់ធំៗ។ មូលហេតុសំខាន់ដែលត្រូវតែបង្កើតច្បាប់នេះ គឺដើម្បីធានាថាគម្រោងមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ហើយក៏ដើម្បីធានាថារដ្ឋនឹងបង់ថ្លៃសេវា ឬទូទាត់ចំណាយផ្សេងៗដែលបានព្រមព្រៀងគ្នាឱ្យទៅឯកជន ទោះទៅអនាគតមានបញ្ហាដោយមិនបានព្រៀងទុកក្ដី។ ច្បាប់នេះគឺមានខ្លឹមសារលម្អិតជាងនេះ ដែលខុសគ្នាទៅតាមគម្រោងនីមួយៗ។ ត្រឡប់មកសេចក្តីព្រាងច្បាប់ទាំង ៤វិញ សេចក្តីព្រាងច្បាប់ទី១ និងទី២ គឺសម្រាប់ក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី ដែលវិនិយោគលើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ និងគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ។ ដោយឡែក សេចក្តីព្រាងច្បាប់ទី៣ គឺសម្រាប់ក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលជាការធានាទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ ចំណែកឯសេចក្តីព្រាងច្បាប់ចុងក្រោយ គឺជាការធានាទូទាត់ទិញអគ្គសនីពីក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន […]
អានបន្ថែមសាលាក្រុងបញ្ជាឱ្យរុះរើសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងពេល ១សប្ដាហ៍ បើមិនដូច្នេះរដ្ឋនឹងប្រើធម៌ក្ដៅ
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអ្នកលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយទាំងអស់នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់ក្នុងពេល១សប្តាហ៍ បើមិនដូច្នេះអាជ្ញាធរនឹងចាត់វិធានការក្តៅ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។ ប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា នេះ បានឱ្យដឹងថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើសំណង់នានាលើផ្ទៃទឹក ហើយប្រែក្លាយទៅជាកន្លែងស្នាក់នៅដោយខុសច្បាប់ និងអាណាធិបតេយ្យ។ ទង្វើនេះបានបង្កឱ្យមានបញ្ហាជាច្រើនដូចជា ការបាត់បង់សណ្តាប់ធ្នាប់ ការប៉ះពាល់ដល់ផ្លូវនាវាចរ ប្រព័ន្ធអេកូឡូស៊ី និងចរន្តទឹកហូរ ការបញ្ចេញកាកសំណល់និងការបន្ទោបង់ក្នុងទន្លេ ដែលប៉ះពាល់ដល់ជីវចម្រុះ និងគុណភាពទឹក និងពិសេសប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ និងសុខភាពនៃប្រជាពលរដ្ឋ។ ដូច្នេះទើប រដ្ឋបាលសម្រេចបញ្ជាឱ្យម្ចាស់សំណង់ទាំងនេះ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ក្នុងពេល ១ សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ក្នុងករណីផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានកម្ទេចដោយពុំទទួលខុសត្រូវលើការខូចខាត ឬការបាត់បង់ឡើយ។ លើសពីនេះ ក្នុងករណីរឹងរួស មន្រ្តីជំនាញក៏នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ផងដែរ៕
អានបន្ថែមរដ្ឋបាលខេត្តបាត់ដំបងព្រមានចាត់វិធានការក្ដៅបង្រ្កាបការទន្ទ្រានដីរដ្ឋខុសច្បាប់
រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្មីៗនេះ បានប្ដេជ្ញាថានឹងសហការជាមួយមន្រ្តីពាកព័ន្ធយ៉ាងស្អិតរមួត ពង្រឹងការបង្រ្កាបសកម្មភាពទន្ទ្រានដីរដ្ឋខុសច្បាប់ឱ្យមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមកិច្ចប្រជុំរវាង រដ្ឋបាលខេត្ត មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីពាក់ព័ន្ធដទៃទៀត កាលពីថ្ងៃទី ២៧ ខែឧសភា។ នៅក្នុងកិច្ចប្រជុំនេះ អភិបាលខេត្តបាត់ដំបងឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា៖ «កន្លងមកនេះ រដ្ឋបាលខេត្តបាន និងកំពុងធ្វើការទប់ស្កាត់ បង្ក្រាប លើការទន្ទ្រានដីរដ្ឋ ជាបន្តបន្ទាប់ ជាពិសេសដីព្រៃលិចទឹក»។ «លើសពីនេះ យើងក៏បានចេញនូវសេចក្ដីជូនដំណឹង អប់រំផ្សព្វផ្សាយ និងហាមឃាត់ ពលរដ្ឋដែលរំលោភបំពានដីរដ្ឋ ជាច្រើនលើកច្រើនសាមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានបង្កើតទីបញ្ជាការស្រាលប្រចាំការ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងបានកសាងសំណុំរឿងជនល្មើសបញ្ជូនទៅតុលាការមួយចំនួនផងដែរ»។ យ៉ាងណាមិញ ក៏នៅមានជនមួយចំនួនឆ្លៀតឱកាស ពិសេសនៅទីតាំងដីព្រៃលិចទឹក និងដែននេសាទ ដែលមានទំហំធំ ដែលមន្រ្ដីខ្វះខាតធនធានមធ្យោបាយ ថវិកា និងសម្ភារៈក្នុងការចុះទៅទប់ស្កាត់។ ដូច្នេះរដ្ឋបាលខេត្តនឹងបន្តពង្រឹងការបង្រ្កាបបន្ថែមទៀត។
អានបន្ថែមក្រសួងគាំទ្រការបញ្ចូលតម្លៃសេវាប្រើប្រាក់ប្រព័ន្ធលូទៅក្នុងវិក្កយបត្រទឹកស្អាត
ក្រសួងសាធារណការ និងដឹកជញ្ជូន ថាការដាក់បញ្ចូលតម្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយដើម្បីជួយឱ្យក្រុមហ៊ុនមានទុនគ្រប់គ្រាន់ដើម្បីលើកកម្ពស់ និងរៀបចំប្រព័ន្ធលូឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពជាងមុន។ នេះបើតាមការកិច្ចប្រជុំបូកសរុបលទ្ធផលលើកទី៤ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ធ កាលថ្ងៃទី២៦ ខែឧសភា។ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថាកិច្ចប្រជុំ បានពិភាក្សាគ្នាយ៉ាងលម្អិត អំពីយុទ្ធសាស្ត្រ និងយន្តការក្នុងការស្រង់ថ្លៃដើម ការកំណត់ និងការប្រមូលថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងគោលបំណងដើម្បីធានាទ្រទ្រង់លើការវិនិយោគក្នុងវិស័យនេះ។ មិនតែប៉ុណ្ណោះ ការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ទៅក្នុងវិក្កយបត្រទឹកស្អាតនេះ ក៏ជំរុញឱ្យក្រុមហ៊ុនដែលទទួលខុសត្រូវមានទុនគ្រប់គ្រាន់ ដើម្បីយកលើកកម្ពស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ឱ្យមានរបៀបរៀបរយ និងមានសោភ័ណភាពជាងមុន។ កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជំរុញឱ្យក្រុមការងារបច្ចេកទេសជប៉ុន ឱជួយកម្ពុជារៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅរាជធានីភ្នំពេញផងដែរ។ (អានបន្ថែម) លើសពីនេះ ក្រសួងក៏កំពុងពន្លឿនសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណង ដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាប់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន៕ (អានបន្ថែម)
អានបន្ថែមអ្នកទទួលបានដីរដ្ឋពីការកាត់ឆ្វៀលនៅកោះកុង ត្រូវសុំអនុញ្ញាតសិនមុនកាប់ព្រៃធ្វើសំណង់
ពលរដ្ឋដែលអះអាងថាខ្លួនទទួលបានដីពីរដ្ឋក្រោយការកាត់ឆ្វៀល ត្រូវមកសុំការអនុញ្ញាតចុះបញ្ជីដីជាមុនសិន មុននឹងចាប់ផ្ដើមឈូសឆាយ កាប់ព្រៃ ឬអភិវឌ្ឍដីធ្វើសំណង់ផ្សេងៗ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅ។ យោងតាមសេចក្ដីប្រកាស ទីតាំងដែលតម្រូវឱ្យសុំការអនុញ្ញាតអភិវឌ្ឍរួមមាន ដីដែលកាត់ឆ្វៀលឱ្យពលរដ្ឋចេញពី ១) ឧទ្យានជាតិបូទុមសារគរ ២) តំបន់គម្របព្រៃឈើ ២០០២ ៣) តំបន់ប្រើប្រាស់ច្រើនយ៉ាង-ដងពែង និង ៤) តំបន់ដែនជម្រកសត្វព្រៃតាតៃ។ ហេតុដូច្នេះ ពលរដ្ឋដែលអះអាងថាខ្លួនមានកម្មសិទ្ធិលើដីក្នុងតំបន់ទាំងនោះ ត្រូវរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីដី អភិវឌ្ឍន៍ដី ទៅកាន់គណៈកម្មាធិការគ្រប់គ្រងដីថ្នាក់ខេត្ត តាមរយៈភូមិ ឃុំ និងស្រុក។ ក្រោយដាក់ស្នើ គណៈកម្មាធិការនឹងចុះពិនិត្យ និងវាយតម្លៃជាមុនសិន មុននឹងសម្រេចផ្តល់លិខិតអនុញ្ញាតជូនឱ្យអភិវឌ្ឍ។ ទាយយកសេចក្តីជូនដំណឹង
អានបន្ថែមស្វែងយល់ពីកិច្ចសន្យាជួលផ្ទះ ឬដីធ្លី តាមក្រមរដ្ឋប្បវេណីកម្ពុជា
ម្ចាស់អចលនទ្រព្យភាគច្រើនច្បាស់ជាធ្លាប់ជួលផ្ទះ ឬដី ដែលមានការធ្វើកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរត្រឹមត្រូវ។ ប៉ុន្តែបើការជួលធ្វើឡើងក្នុងទ្រង់ទ្រាយធំ ជួលឱ្យក្រុមហ៊ុន ឬជួលឱ្យជនបរទេស ក្រៅពីកិច្ចសន្យា ក៏នៅមានលក្ខខណ្ឌ និងកាតព្វកិច្ចជាច្រើនទៀតដែលម្ចាស់ផ្ទះ និងអ្នកជួលត្រូវអនុវត្ត ដើម្បីបញ្ចៀសបញ្ហា និងវិវាទ។ មកស្វែងយល់ពី កិច្ចសន្យាជួលផ្ទះ ឬដីធ្លី តាមក្រមរដ្ឋប្បវេណី ទាំងអស់នេះ។ តើអ្វីទៅជាកិច្ចសន្យាជួល? តាមមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណីបានចែងថា កិច្ចសន្យាជួល គឺសំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាង ឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផល ពីវត្ថុណាមួយ ដោយយកកម្រៃ។ ជាទូទៅ កិច្ចសន្យាជួល ច្បាប់មិនកំណត់ឱ្យធ្វើជាលាយលក្ខណ៍អក្សរទេ អាចធ្វើឡើងដោយផ្ទាល់មាត់ក៏បាន។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង កិច្ចសន្យាដែលធ្វើជាលាយលក្ខណ៍អក្សរ គឺមានទម្ងន់ជាងកិច្ចសន្យាផ្ទាល់មាត់ ក្នុងករណីមានទំនាស់កើតឡើង។ តាមមាត្រា៥៩៩ នៃក្រមរដ្ឋប្បវេណី បានបញ្ជាក់ថា កិច្ចសន្យាជួលអាចធ្វើឡើងដោយកំណត់រយៈពេល ឬមិនកំណត់រយៈពេល។ ហើយក្នុងករណីបញ្ឈប់ការជួល ភាគីទាំង ២ ត្រូវព្រមព្រៀងគ្នា និងត្រូវមានការជូនដំណឹងឱ្យដឹងជាមុន។ ប្រសិនបើឱ្យក្រុមហ៊ុន ឬជនបរទេស វិញ ភាគីទាំង ២ ត្រូវធ្វើយ៉ាងណា? ក្រមរដ្ឋប្បវេណី កិច្ចសន្យាជួលគឺមិនតម្រូវឱ្យមានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ចទេ។ ប៉ុន្តែ ដើម្បីជៀសវាងបញ្ហា […]
អានបន្ថែមរដ្ឋបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការក្ដៅលើការរំលោភដីព្រៃលិចទឹកខុសច្បាប់
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធទប់ស្កាត់រាល់សកម្មភាពរំលោភយកដីព្រៃលិចទឹកដោយខុសច្បាប់ ហើយព្រមានចាត់វិធានការក្ដៅលើអ្នកបំពាន។ នេះបើយោងតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី១៧ ខែឧសភានេះ។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់ដោះស្រាយករណីទន្រ្ទានឈូសឆាយដីព្រៃលិចទឹកមួយកន្លែង នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដីព្រៃលិចទឹកគឺជាជម្រកត្រីពង នៅរដូវទឹកលិច និងជាតំបន់ជីវចម្រុះ ដែលត្រូវអភិរក្ស។ ដូច្នេះ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរ ដោយខុសច្បាប់ឱ្យបានទាន់ពេលវេលា។ គួររម្លឹកថា កន្លងមករដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយ ព្រមទាំងបានចុះត្រួតពិនិត្យជាប់ជាប្រចាំ ប៉ុន្តែក៏នៅតែមានជនខិលខូចមួយចំនួនបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រែក្លាយដីតំបន់នោះមកជាកម្មសិទ្ធិឯកជនទៅវិញ៕
អានបន្ថែម