ច្បាប់ និងបញ្ញាត្តិ
ប្រៀបធៀបការបញ្ចាំ និងហ៊ីប៉ូតែកលើអចលនវត្ថុ
អ្នកសុំកម្ចីភាគច្រើន យល់ថា ដើម្បីសុំកម្ចីពីធនាគារបានគឺត្រូវយកប្លង់ដី ឬផ្ទះ ទៅបញ្ចាំជាមួយធនាគារ។ ប៉ុន្តែ ជាក់ស្ដែង ការយកប្លង់អចលនទ្រព្យទៅធានាបំណុលជាមួយធនាគារ មិនមែនជាការបញ្ចាំទេ តែជាការដាក់ហ៊ីប៉ូតែក។ តើហ៊ីប៉ូតែក ខុសពីបញ្ចាំយ៉ាងដូចម្ដេច? បើយោងតាមមាត្រា ៨១៦ និង ៨៤៣ ក្រមរដ្ឋប្បវេណី ការបញ្ចាំអចលនទ្រព្យ គឺខុសពីហ៊ីប៉ូតែក ព្រោះក្នុងករណីបញ្ចាំ ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ទ្រព្យនោះ ប៉ុន្តែក្នុងករណីហ៊ីប៉ូតែកវិញ ម្ចាស់បំណុលគ្មានសិទ្ធកាន់កាប់ និងប្រើប្រាស់ទ្រព្យទេ ។ ឧទាហរណ៍ ការយកផ្ទះទៅធានាបំណុលជាមួយធនាគារ ភាគច្រើនគឺជាហ៊ីប៉ូតែក មិនមែនជាការបញ្ចាំទេ ព្រោះធនាគារគ្មានសិទ្ធិកាន់កាប់ ឬប្រើប្រាស់ផ្ទះអ្នកឡើយ ក្នុងអំឡុងពេលសងបំណុល។ ខាងក្រោមនេះ គឺមានលក្ខណៈដូចគ្នា និងខុសគ្នាដោយលម្អិត រវាងហ៊ីប៉ូតែក និងការបញ្ចាំ៖ លក្ខណៈដូចគ្នា ១) កម្មវត្ថុធានា៖ អចលនវត្ថុ ដែលអាចដាក់ជាទ្រព្យធានាសម្រាប់ការបញ្ចាំ ឬហ៊ីប៉ូតែកបាន លុះត្រាតែអចលវត្ថុនោះ បានចុះបញ្ចីនៅរដ្ឋបាលសុរិយោដី (ភាគច្រើនត្រូវតែជាប្លង់រឹង) ២) ការចុះបញ្ជីទ្រព្យដាក់ធានា៖ ទាំងកិច្ចសន្យាបញ្ចាំ ឬហ៊ីប៉ូតែកអចលនវត្ថុ គឺតម្រូវឱ្យធ្វើកិច្ចសន្យា ដោយត្រូវយកប្លង់ដី ឬប្លង់ផ្ទះនោះ ទៅឲ្យរដ្ឋបាលសុរិយោដីចារថា […]
អានបន្ថែមសាលាក្រុងប្រកាសបិទចរាចរណ៍ស្ពានព្រះមុនីវង្សចាស់ ៣ ថ្ងៃ ដើម្បីធ្វើការជួសជុល
ស្ពានព្រះមុនីវង្សចាស់ នឹងត្រូវបិទចរាចរណ៍បណ្ដោះអាសន្នរយៈពេល៣ថ្ងៃ ដើម្បីជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មីវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។ ការបិទចរាចរណ៍ គឺចាប់ពីម៉ោង ៨ ព្រឹកថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។ ដូច្នេះ ចរាចរណ៍ នឹងត្រូវពង្វាងមកស្ពានព្រះមុនីវង្សថ្មី ពោលគឺបើឱ្យជិះទៅមកទាំង ២ ទិស ជាបណ្តោះអាសន្ន។ គួរបញ្ជាក់ថា ការជួសជុលស្ពានព្រះមុនីវង្សចាស់ កន្លងមកបានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង និងបង្កាន់ដៃស្ពានហើយ ហើយបច្ចុប្បន្នកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។
អានបន្ថែមក្រសួងចេញគោលការណ៍ថ្មី ៤ ចំណុចដើម្បីឱ្យម្ចាស់គម្រោងបុរីនិងអគារខ្ពស់ៗអនុវត្តតាម
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើដល់ម្ចាស់បុរី និងអគារខ្ពស់នានាទូទាំងប្រទេស ឱ្យចូលរួមអនុវត្តគោលការណ៍ថ្មី ៤ចំណុចសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍កម្ពុជា។ នេះបើតាមសេចក្តីណែនាំ ស្តីពីវិធានការណ៍បង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍ កាលពីថ្មីៗនេះ។ បើយោងតាមប្រភពដដែល គោលការណ៍ទាំង ៤ នោះរួមមាន៖ ១) មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ជាមួយក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិត ណាមួយឡើយ។ ពោល គឺត្រូវបើកចំហឱ្យអ្នករស់នៅក្នុងបូរី ឬខុនដូ មានសិទ្ធិជ្រើសរើសសេវាទូរស័ព្ទ និងអ៊ីនធឺណិតរបស់ក្រុមហ៊ុនណាមួយក៏បានដោយខ្លួនឯង និងដោយសេរី។ ២) ត្រូវរៀបចំទីតាំងសម្រាប់សាងសង់ស្ថានីយអង់តែន ក្នុងបុរី ឬរៀបចំបង្គោលឱ្យរួចជាស្រេច ដើម្បីបង្កើនភាពងាយស្រួលក្នុងការអូសខ្សែបណ្ដាញទូរស័ព្ទ ឬអ៊ីនធឺណិត។ ៣) ចំពោះអគារខ្ពស់ ត្រូវសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍នានា (ទូរស័ព្ទ និងអ៊ីនធឺណិត ជាដើម) ដើម្បីបំពាក់ប្រព័ន្ធផ្តល់សេវាក្នុងអគារ (In-building Solutions)។ ៤) ម្ចាស់បុរី និងអគារខ្ពស់ ត្រូវចាត់ទុកថា សេវាទូរគមនាគមន៍នានា គឺជាសេវាចាំបាច់ ដូចគ្នានឹងសេវាអគ្គិសនី និងទឹកដែរ។ គួរបញ្ជាក់ផងដែរថា ក្រសួងបាននឹងកំពុងខិតខំបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តទាក់ទិននឹងការពិន័យអន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ លើក្រុមហ៊ុនទូរគមនាគមន៍ និម្ចាស់គម្រោងដែលមិនគោរពច្បាប់។
អានបន្ថែមអាជ្ងាធរជាតិអប្សរាព្រមានឱ្យបញ្ឈប់ការទិញលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ
អាជ្ងាធរជាតិអប្សរាបានប្រកាសដាក់កំហិតម្ដងហើយម្ដងទៀត ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសទិញលក់ដីធ្លីក្នុងតំបន់អង្គរដែលជាបេតិកភណ្ឌពិភពលោក បើមិនដូច្នោះទេនឹងត្រូវទទួលទោសតាមច្បាប់។ អាជ្ញាធរជាតិអប្សរាបានប្រកាសព្រមានដូច្នេះ ក្រោយរកឃើញមានការបង្ហោះក្នុងហ្វេសប៊ុកអំពីការលក់ដីក្នុងតំបន់អង្គរកាលពីថ្មីៗនេះ។ ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពទិញលក់ដីក្នុងតំបន់អង្គរ គឺផ្ទុយនឹងច្បាប់ក្នុងព្រះរាជក្រឹត្យស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។ «សម្រាប់តំបន់១ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត ដោយឡែក តំបន់២ ជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារមិនឱ្យប្រើប្រាស់ដីធ្លីផ្តេសផ្តាស»។ «ដូច្នេះ អ្នកដែលកំពុងទិញលក់ដីនៅក្នុងតំបន់ការពារទាំងនោះ ត្រូវឈប់ជាបន្ទាប់ ដើម្បីឱ្យអាជ្ញាធរងាយស្រួលអនុវត្តការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព»។ គួរបញ្ជាក់ផងដែរថា ដើម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរជាក់លាក់ សូមទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ ដាក់ចូលក្នុងកម្មវិធី Google Earth ក្នុងទូរសព្ទដៃឬ កុំព្យូទ័ររបស់លោកអ្នក។ ក្នុងករណីមានចម្ងល់ សូមទាក់ទងតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬគណនីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា Apsara National Authority ៕
អានបន្ថែមរដ្ឋាភិបាលសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត បង្កើតជាទីក្រុងបូកគោថ្មី
រដ្ឋាភិបាលបានសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើតជាក្រុងបូកគោថ្មី។ នេះបើយោងតាមអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ប្រភពដដែលបានឱ្យដឹងថា ឃុំទាំង ៣ នឹងត្រូវក្លាយជាសង្កាត់នៃក្រុងបូកគោ ដោយរួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ដោយឡែក សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ នឹងត្រូវតែអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ។ ទាក់ទិននឹងគម្រោងបង្កើតទីក្រុងថ្មីនេះ រដ្ឋាភិបាលធ្លាប់បានបង្ហើបតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទីក្រុងបូកគោ ឱ្យទៅជាក្រុងវៃឆ្លាត ទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បើយោងតាមផែនការនាពេលនោះ ទីក្រុងបូកគោ ក៏មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរ ដោយក្នុងនោះនឹងរួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហសាធារណៈ តំបន់វប្បធម៍ និងសាសនា ក៏ដូចជាតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាដើម។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ អ្នកបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន […]
អានបន្ថែមអភិបាលខេត្តមណ្ឌលគិរីព្រមានចាត់វិធានការធ្ងន់លើអ្នកយកដីព្រំដែនធ្វើជាកម្មសិទ្ធិខុសច្បាប់
រដ្ឋបាលខេត្តមណ្ឌលគិរី បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ជាបន្តបន្ទាប់ ពិសេសដីនៅតាមព្រំដែន ដោយព្រមានថានឹងចាត់វិធានការណ៍ធ្ងន់លើអ្នកដែលបន្តរំលោភដោយគ្មានករណីលើកលែង។ នេះបើយោងតាម ឯកឧត្តមអភិបាលខេត្ត សា្វយ សំអ៊ាង កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «មានប្រជាពលរដ្ឋមួយចំនួន បានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើងបាន និងកំពុងឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តធ្វើការដកហូតមកជាកម្មសិទ្ធិរដ្ឋវិញ។ លើសពីនេះ អ្នកដែលបន្តរំលោភនឹងត្រូវទទួលទោសតាមច្បាប់ ដោយមិនលើកលែងឡើយ»។ ឯកឧត្តមបន្តទៀតថា៖ «យើងក៏នឹងចាត់វិធានការក្ដៅ លើការរំលោភដីដើមស្រស់ផងដែរ ដោយបច្ចុប្បន្នកំពុងសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីវាស់វែង ដកហូតដីប្រគល់ឱ្យម្ចាស់ដើមវិញ»។ កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ទើបតែសម្រេចដកហូតដីដែលប្រជាជនកាន់កាប់ខុសច្បាប់ទំហំប្រមាណ ៤៧២ ហិកតា ជូនទៅម្ចាស់ដើមវិញ ដែលជាក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុនហួលីង។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យបង្ហើបដោយឯកឧត្តមអភិបាលខេត្ត កាលពីឆ្នាំមុន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់យ៉ាងហោច ២ពាន់ហិចតា ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម)
អានបន្ថែមសាលាខណ្ឌច្បារអំពៅនឹងចាត់វិធានការក្ដៅលើសំណង់ខុសច្បាប់អមប្រឡាយព្រែកប្រា
រដ្ឋបាលខណ្ឌច្បារអំពៅ ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើជនណាដែលរំលោភដីរដ្ឋសាងសង់សំណង់ផ្សេងៗ នៅអមសងខាងប្រឡាយព្រែកប្រា ដែលស្ថិតនៅក្នុងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែមីនា របស់រដ្ឋបាលខណ្ឌច្បារអំពៅ ការទប់ស្កាត់ និងបញ្ឈប់សំណង់ខុសច្បាប់នេះ គឺដើម្បីឱ្យប្រឡាយងាយស្រួលរំដោះទឹក ពោលគឺដើម្បីបញ្ចៀសទឹកជំនន់នៅរដូវវស្សា។ កន្លងមក រដ្ឋបាលខណ្ឌបានចុះស្រង់ស្ថិតិចំនួនផ្ទះដែលបានសាងសង់រំលោភដីប្រឡាយរួចហើយ ក៏ដូចជាចុះហាមឃាត់ម្ដងហើយម្ដងទៀត មិនឱ្យមានការសាងសង់សំណង់ថ្មីៗទៀតទេ។ ប៉ុន្តែ រដ្ឋបាលខណ្ឌនៅតែសង្កេតឃើញថា មានបុគ្គលមួយចំនួនតូចមិនគោរពតាមការណែនាំ ហើយបន្តសាងសង់រំលោភលើដីព្រែក។ ដូច្នេះសេចក្ដីជូនដំណឹងលើកនេះ ជាការព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានករណីលើកលែងឡើយ។
អានបន្ថែមរដ្ឋស្នើឱ្យម្ចាស់អគារទាំងអស់ បន្ធូរបន្ថយ ឬពន្យារពេលយកថ្លៃជួល ក្នុងអំឡុងវិបត្តិកូវីដ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអំពាវនាវដល់ម្ចាស់អគារទាំងអស់ កុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួលចេញ ក្នុងករណីពួកគេមិនមានលទ្ធភាពបង់ថ្លៃជួល ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ១៩។ នេះបើតាម សេចក្តីប្រកាសកាលពីថ្ងៃទី២៥ ខែមីនា កន្លងមកនេះ។ សំណូមពរនេះ ក៏សំដៅលើអគារទីតាំងអាជីវកម្ម និងរោងចក្រផងដែរ ដោយរដ្ឋាភិបាលជំរុញឱ្យភាគីម្ចាស់ទីតាំង និងភាគីអ្នកជួលធ្វើការចរចា សម្របសម្រួលគ្នាពន្យារពេលបង់ថ្លៃសេវាជួលឡើងវិញ ហើយបើទៅរួច ក៏គួរបញ្ចុះតម្លៃជួលផងដែរ។ ការដាក់ចេញនៅវិធានការនេះ គឺដៅសម្រួលបន្ទុកដល់អ្នករងគ្រោះពីវិបត្តិកូវី ក៏ដូចជាសំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងអំឡុង និងក្រោយពីវិបត្តិកូវីដ-១៩។ ក្នុងសេចក្ដីប្រកាសនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវសារជាថ្មីម្ដងទៀត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ឱ្យចូលរួមអនុវត្តតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃ២២ ខែ មីនា ក្នុងការបន្ធូរបន្ថយការបង់រំលស់ និងលើកលែងការប្រាក់ដល់អ្នកទិញ។ (អានបន្ថែម)
អានបន្ថែមរដ្ឋបន្តលើកលែងការបង់ពន្ធ ៣ខែទៀត ដល់អាជីវកម្មទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍
អាជីវកម្មទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងខេត្តក្រុងគោលដៅចំនួន៧ នឹងត្រូវបានលើកលែងពន្ធប្រចាំខែ រយៈពេល ៣ខែ ទៀត ពោលគឺរហូតដល់ខែមិថុនា។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលដែលចេញផ្សាយថ្ងៃទី ២៥ ខែមីនា កន្លងមកនេះ បានឱ្យដឹងថា ខេត្តក្រុងគោលដៅទាំង ៧ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។ ទោះជាយ៉ាងណា អាជីវកម្មទាំងនេះត្រូវតែដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រង់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។ គួរបញ្ជាក់ផងដែរថា ការលើកលែងនេះ បានធ្វើជាច្រើនលើកមកហើយ ក្នុងគោលបំណងដើម្បីជួយសម្រួលបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនខាងលើពីវិបត្តិកូវីដ-១៩៕ (អានបន្ថែម)
អានបន្ថែមនាទីស្វែងយល់ ភាគទី ៦៨៖ ហេតុអ្វីចាំបាច់ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់?
ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយអ្នកមានវិជ្ជាជីវៈ ឬក្រុមហ៊ុនមានអាជ្ញាបណ្ណ ជាការងារមួយចំាបាច់ណាស់ មុននឹងការសាងសង់ រុះរើ ឬចាប់ផ្តើមប្រើប្រាស់សំណង់។ ហេតុអ្វីចាំបាច់ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់? តើសំណង់ប្រភេទណាខ្លះ ទាមទារឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់? ចុច Subscribe នៅលើ Construction & Property TV Channel និងចូលរួមក្នុងបណ្តាញព័ត៌មានតេឡេក្រាម Construction & Property News ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។
អានបន្ថែម