ច្បាប់ និងបញ្ញាត្តិ
រដ្ឋផ្ដល់សិទ្ធិពិសេសដល់មន្ត្រីក្រសួងដែនដី៣៦១រូប ដើម្បីចាត់វិធានការធ្ងន់លើបទលើ្មសសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរក្រសួងសម្រេច ផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ដល់មន្ត្រីក្រសួងដែនដីចំនួន ៣៦១ រូប ក្នុងគោលបំណងដើម្បីរឹតបន្ដឹងការអនុវត្តច្បាប់ក្នុងវិស័យសំណង់ឱ្យកាន់តែមានប្រសិទ្ធភាព។ បើបកស្រាយជាភាសាសាមញ្ញ ការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌មានន័យថា មន្ត្រីទាំង៣៦១ រូប នឹងមានសិទ្ធិច្រើនជាងមុនក្នុងការអនុវត្ដការងារ ពោលគឺមានសិទ្ធិចាប់ ផាកពិន័យ និងប្ដឹងភ្លាមៗ ក្នុងករណីរកឃើញបទល្មើសក្នុងវិស័យសំណង់ ដូចជាប៉ូលិសនគរបាលដូច្នោះដែរ។ ជារួម មន្ត្រីទាំងនោះ មានភារកិច្ចត្រួតពិនិត្យ បញ្ឈប់ ចាត់វិធានការបណ្តោះអាសន្ន ចាប់ភស្តុតាង កសាងសំណុំរឿង និងពិន័យចំពោះបទល្មើសសំណង់។ លើសពីនេះ មន្ត្រីទាំងនេះ ក៏មានសិទ្ធិដកហូតជាបណ្តោះអាសន្ននូវលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធនានា ក្នុងករណីដែលអ្នកកាន់កាប់បានប្រព្រឹត្តបទល្មើសដែលច្បាប់សំណង់មានចែង។ ប៉ុន្ដែ សិទ្ធិរបស់មន្រ្តីទាំងនេះក៏មានដែនកំណត់ដែរ។ បើតាមប្រកាសអន្តរក្រសួងលេខ ០៥៤ កយ.ដនស.ប្រក/២១ ចុះថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីទាំង៣៦១ រូប ត្រូវអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ស្តីពីសំណង់ ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា មន្ត្រីទាំង ៣៦១ រូបនោះ ជាមន្ត្រីអធិការកិច្ចថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ […]
អានបន្ថែមអ្នករំលោភដីរដ្ឋនៅកោះកុង ចេញមុខមកបកស្រាយហើយ ក្រោយរដ្ឋព្រមានថាចាត់វិធានការក្ដៅ
ទាក់ទិននឹងករណីចាក់អាចម៍ដីចូលចំណីព្រែកសាធារណ: ដែលស្ថិតនៅភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីពេលថ្មីៗនេះ អ្នកចាក់ដីបានចេញមុខមកដោះស្រាយតាមការកោះហៅរបស់រដ្ឋបាលខេត្តហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុង កាលពីពេលថ្មីៗនេះ។ សេចក្ដីថ្លែងការណ៍បានបន្តថា ផ្ទៃដីដែលត្រូវបានចាក់អាចម៍ដីចូល បានធ្វើឱ្យខូចខាតព្រៃកោងកាងរបស់រដ្ឋមានទំហំ ៤ ពាន់ម៉ែត្រការ៉ ដោយក្នុងនោះផ្ទៃដី ៣ ពាន់ម៉ែត្រការ៉េ ជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ១៧៩ អនក្រ.បក។ ទាក់ទិននឹងករណីនេះដែរ រដ្ឋបាលខេត្តតម្រូវឱ្យអ្នកចាក់ដី ត្រូវតែកាយអាចម៍ដី ដែលបានចាក់រំលោភចូលចំណីព្រែកចេញវិញ ដោយប្រើពេលយូរបំផុត ៧ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយត្រូវតែធ្វើការថែរក្សាស្ដារព្រៃកោងកាងរបស់រដ្ឋដែលបានខូចខាតឱ្យមានសភាពដូចដើមវិញ។ ដោយឡែក សម្រាប់ទីតាំងដី ដែលអ្នកចាក់ដីអះអាងថាបានទិញពីប្រជាពលរដ្ឋ ក្រុមការងារនឹងចុះសិក្សាលម្អិតថា តើដីនោះជាកម្មសិទ្ធិរបស់ពលរដ្ឋពិតប្រាកដមែន ឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ មីនា កន្លងទៅ រដ្ឋបាលខេត្តកោះកុងបានចេញ បានចេញលិខិតស្ដីអំពីការចាក់ដីចូលចំណីព្រែក ដោយគ្មានការអនុញ្ញាត ហើយកោះហៅអ្នកចាក់ដីចូលមកដោះស្រាយជាមួយនឹងរដ្ឋបាលខេត្តជាបន្ទាន់។ (អានបន្ថែម)
អានបន្ថែមមន្ទីររៀបចំដែនដី ប្រាប់ពលរដ្ឋឱ្យប្រយ័ត្នពីគម្រោងដីឡូតិ៍មួយកន្លែងក្នុងក្រុងកំពង់ឆ្នាំង
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាស ប្រាប់សារធារណៈជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គមពីគម្រោងដីឡូតិ៍ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សេចក្តីប្រកាសរបស់មន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង ដែលចេញផ្សាយកាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២១ បានលើកឡើងថា គម្រោងដីឡូតិ៍ខាងលើ ដែលកំពុងតែផ្សព្វផ្សាយលើហ្វេសប៊ុកឈ្មោះ” តារាបញ្ញា អចនទ្រព្យ” មិនមានលិខិតអនុញ្ញាតត្រឹមត្រូវរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះទេ។ ទីតាំងដីឡូតិ៍នេះ ក៏ពុំទាន់មានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ផងដែរ។ លើសពីនេះ ទីតាំងនេះ ក៏ស្ថិតនៅក្នុងតំបន់ ២ នៃអាជ្ញាធរបឹងទន្លេសាប និងសារាចរណ៍ណែនាំលេខ ០២ សរណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលផងដែរ។ ជាមួយនេះដែរ មន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាឲ្យសាធារណជន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន កុំឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍ ឬអាចមានបញ្ហាទំនាស់ផ្សេងៗកើតឡើងដោយសារតែការផ្ដល់ព័ត៌មានមិនបានត្រឹមត្រូវច្បាស់លាស់៕
អានបន្ថែមតើម្ចាស់បំណុលមានសិទ្ធិអ្វីខ្លះលើអចលនទ្រព្យបញ្ចាំ? អាចរឹបអូសទ្រព្យបញ្ចាំទៅលក់បានឬទេ?
អ្នកធ្លាប់ដឹងហើយថា ដើម្បីសុំកម្ចីបាន ជាទូទៅអ្នកត្រូវយកទ្រព្យដូចជាដី ផ្ទះ ឡាន ឬម៉ូតូជាដើម ទៅបញ្ចាំនៅភ្នាក់ងារបញ្ចាំណាមួយ។ ប៉ុន្តែក្នុងនាមជាកូនបំណុល តើអ្នកដឹងទេថាតើម្ចាស់បំណុលមានសិទ្ធិអ្វីខ្លះលើអចលនទ្រព្យដែលដាក់បញ្ចាំនោះ? ហើយតើម្ចាស់បំណុលអាចលក់ទ្រព្យបញ្ចាំដោយឯកតោភាគីបានទេ ក្នុងករណីកូនបំណុលមិនអាចសងបំណុល? ការបញ្ចាំអចលនទ្រព្យ គឺជាកិច្ចសន្យាដែលកូនបំណុលប្រគល់អចលនវត្ថុឲ្យទៅម្ចាស់បំណុល ធ្វើការកាន់កាប់ដើម្បីធានាការសងបំណុល។ ការបញ្ចាំអចលនទ្រព្យ គឺខុសពីហ៊ីប៉ូតែក ព្រោះក្នុងករណីបញ្ចាំ ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ទ្រព្យនោះ ប៉ុន្តែក្នុងករណីហ៊ីប៉ូតែកវិញ ម្ចាស់បំណុលគ្មានសិទ្ធកាន់កាប់ និងប្រើប្រាស់ទ្រព្យទេ (មាត្រា ៨១៦ និង ៨៤៣ ក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍ ការយកផ្ទះទៅធានាបំណុលជាមួយធនាគារ ភាគច្រើនគឺជាហ៊ីប៉ូតែក មិនមែនជាការបញ្ចាំទេ ព្រោះធនាគារគ្មានសិទ្ធិកាន់កាប់ ឬប្រើប្រាស់ផ្ទះអ្នកឡើយ ក្នុងអំឡុងពេលសងបំណុល។ (អានបន្ថែម និងបន្ថែម) ចំពោះការបញ្ចាំ៖ ក្រោយពេលដែលយើងយកដី ឬផ្ទះ ទៅដាក់បញ្ចាំហើយ កូនបំណុលត្រូវតែប្រគល់បណ្ណកម្មសិទ្ធិទៅអោយម្ចាស់បំណុល។ ក្រៅពីនេះ ក្នុងអំឡុងពេលកាន់កាប់ ម្ចាស់បំណុលក៏មានសិទ្ធិមួយចំនួនទៀតលើអចលនវត្ថុនោះផងដែរដូចជា៖ ម្ចាស់បំណុលមានសិទ្ធិកាន់កាប់អចលនវត្ថុបញ្ចាំនោះ ម្ចាស់បំណុលមានសិទ្ធិឃាត់ទុកអចលនវត្ថុបញ្ចាំនោះ ក្នុងករណីដល់ពេលកំណត់សង កូនបំណុលមិនអាចសងបំណុល ម្ចាស់បំណុលមានសិទ្ធិទទួលផលដែលកើត ឬផលប្រយោជន៍ដែលបានពីអចលនវត្ថុបញ្ចាំនោះ និងអាចយកផលនោះមកកាត់កងលើបំណុលនោះបានថែមទៀតផង។ ម្ចាស់បំណុលមានសិទ្ធិយកអចលនវត្ថុដែលដាក់បញ្ចាំនោះទៅដាក់បញ្ចាំបន្តទៀតបាន តែត្រូវមានការយល់ព្រមពីម្ចាស់អចលនវត្ថុជាមុនសិន ម្យ៉ាងទៀតម្ចាស់បំណុលក៏មានសិទ្ធិយកអចលនវត្ថុដែលដាក់បញ្ចាំនោះទៅដាក់បញ្ចាំបន្តទៀតបាន ដោយមិនចាំបាច់មានការយល់ព្រមពីកូនបំណុល […]
អានបន្ថែមពន្ធដារបើកឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ [មានវីដេអូ]
អគ្គនាយកដ្ឋានពន្ធដារ កាលពីសប្ដាហ៍មុន បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ ក្នុងគោលបំណងដើម្បីសម្រួលដល់ការបង់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយរក្សាគម្លាតសង្គមនៅក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។
អានបន្ថែមរដ្ឋប្រកាសចាត់វិធានការធ្ងន់លើអ្នកលុបសមុទ្រយកដី នៅខេត្តចំនួន ២ នៅកម្ពុជា
រដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង ប្រកាសចាត់វិធានការក្ដៅ ក្រោយមានករណីលុបសមុទ្រ និងដីព្រែក ដើម្បីយកដីមកប្រើប្រាស់ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាត កាលពីពេលថ្មីៗនេះ។ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៥ មីនា កន្លងទៅ បានចេញលិខិតស្ដីអំពីការចាក់ដីចូលឆ្នេរសមុទ្រ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដោយគ្មានការអនុញ្ញាត។ លិខិតដដែលនេះ ក៏បានស្នើឱ្យបុគ្គល ដែលជាអ្នកចាក់ដីចូលសមុទ្រ នៅទីតាំងខាងលើ កាយចេញវិញជាបន្ទាន់ និងចេញមុខមកដោះស្រាយជាមួយរដ្ឋបាលស្រុក ពុំនោះទេ រដ្ឋបាលស្រុកនឹងចាត់វិធានការកាយដីនេះចេញ និងបន្តស្វែងរកអ្នកដែលបានចាក់ដីចូលឆ្នេរសមុទ្រនេះ មកទទួលទោសតាមផ្លូវច្បាប់។ ដោយឡែក នៅថ្ងៃដដែលនេះ ឣភិបាលស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ ក៏បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ដើម្បីចុះពិនិត្យការចាក់អាចម៍ដីចូលចំណីព្រែកសាធារណ: ដែលស្ថិតនៅភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ផងដែរ។ លោក សុខ សុធី អភិបាលរងខេត្តកោះកុង បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ថា លោកកំពុងចាត់ឱ្យមន្ត្រីពាក់ព័ន្ធស្វែងរកបុគ្គល ដែលបានលុបដីព្រែក និងកំពុងវាស់វែងទំហំនៃការលុបយកចំណីព្រែក ដើម្បីធ្វើរបាយការណ៍ ឬអនុវត្តទៅតាមបទប្បញ្ញត្តិជាធរមានផងដែរ។ ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នរដ្ឋបាលខេត្ត បានបញ្ចប់សកម្មភាពលុបយកដីហើយ […]
អានបន្ថែមរដ្ឋបាលខេត្តកំពង់ស្ពឺ ចេញដីកាដកហូតដីព្រៃឈើជាង ២៦០ ហិកតា យកមកធ្វើជាសម្បត្តិរដ្ឋវិញ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើជាង ២៦០ ហិកតា នៅក្នុងឃុំចំនួន២ ក្នុងស្រុកឱរ៉ាល់ យកមកធ្វើជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមការឱ្យដឹងពីអភិបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញចំនួន ២៦៦ ហិកតា នៅ ៩ ទីតាំង ក្នុងឃុំតាសាល និង ឃុំត្រពាំងជោ។ បើយោងតាមឯកសារ ដែលឯកឧត្តម ដែលបានបង្ហោះតាមរយៈហ្វេសប៊ុក ដីព្រៃឈើចំនួន ២៦៦ ហិកតា ដែលត្រូវបានដកហូតរួមមាន៖ ភូមជាំ ភូមិខ្ពេះ ភូមិតាសាល ភូមិអូរអញ្ខារ ភូមិស្រែកិន ភូមិល្ងីម និងភូមិត្រាង។ គួរបញ្ជាក់ផងដែរ គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ៣ កន្លែង ទំហំជាង ៤០០០ ហិកតា មកជាសម្បត្តិរដ្ឋវិញ។ (អានបន្ថែម) ទាក់ទិននឹងបញ្ហានេះដែរ […]
អានបន្ថែមក្រសួងរៀបចំដែនដី៖ ការស្កេន QR Code លើអចលនវត្ថុផ្អាកដំណើរការជាបណ្ដោះអាសន្ន
ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានប្រកាសផ្អាកជាបណ្ដោះអាសន្ននូវការផ្ដល់សេវាស្កេន QR Code ដែលមាននៅលើសន្លឹកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្ននេះ គឺដោយសារក្រុមការងារបច្ចេកទេសកំពុងដំឡើងប្រព័ន្ធឡើងវិញ។ ក្រសួងនឹងផ្ដល់ដំណឹងសាជាថ្មី នៅពេលដែលប្រព័ន្ធបច្ចេកទេសនេះរៀបចំរួចរាល់។ គួរបញ្ជាក់ថា ប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមរយៈការស្កេន QR Code ដោយប្រើកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីដើមឆ្នាំ ២០២០ មកម្លេះ។ ប្រព័ន្ធ QR Code នេះធ្វើឡើងដើម្បីឱ្យអ្នកសាធារណជនអាចស្វែងព័ត៌មានរបស់អចលនទ្រព្យបានដោយខ្លូនឯង ពោលគឺដើម្បីជៀសវាងបញ្ហាក្ដីក្ដាំពេលទិញលក់។ (អានបន្ថែម) តាមរយៈទូរស័ព្ទស្មាតហ្វូន លោកអ្នកនឹងអាចដឹងពីព័ត៌មាននៃដី ដូចជា ថ្ងៃខែឆ្នាំធ្វើបច្ចុប្បន្នភាព ទីតាំងក្បាលដី លេខក្បាលដី ទំហំដី រូបភាពប្រើប្រាស់ដី លក្ខណៈនៃការប្រើប្រាស់ដី ប្រភេទទ្រព្យ ម្ចាស់កម្មសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក សិទ្ធិជួលអចិន្រ្តៃយ៍ សេវភាព ការរឹបអូស និងព័ត៌មានជាច្រើនទៀត។
អានបន្ថែមតើការទិញអចលទ្រព្យលក់ឡៃឡុងពីតុលាការអាចជួបហានិភ័យដែរទេ?
អ្នកវិនិយោគភាគច្រើនតែងស្ទាក់ស្ទើរមិនហ៊ានទិញដី ឬផ្ទះ ដែលដាក់លក់ឡៃឡុងដោយតុលាការ ដោយគិតថាពួកគេនឹងជួបហានិភ័យពាក់ព័ន្ធនឹងផ្លូវច្បាប់ជាក់ជាមិនខាន ទោះបីអចលនទ្រព្យទាំងនោះមានតម្លៃទាបទីផ្សារក៏ដោយ។ តើអចលទ្រព្យលក់ឡៃឡុងពីតុលាការគឺជាអ្វី? បើចង់ទិញអាចជួបហានិភ័យឬទេ? អចលនទ្រព្យលក់ឡៃឡុងពីតុលាការ ឬហៅម៉្យាងទៀតថាអចលនទ្រព្យជាប់បំណុល គឺជាអចលនទ្រព្យដែលម្ចាស់ដើមប្រើប្រាស់ដើម្បីធានាបំណុល ប៉ុន្តែម្ចាស់ដើមមិនអាចសងបំណុលបាន ទើបត្រូវមានរឿងរ៉ាវប្ដឹងឡើងតុលាការ។ ការលក់ឡៃឡុងនេះ គឺជាការដាក់លក់ដោយបង្ខំ ក្រោមសេចក្តីសម្រេចរបស់តុលាការ ដោយភាគច្រើនគឺលក់ក្រោមតម្លៃទីផ្សារ និងបើកឱកាសឱ្យសាធារណជនជាទូទៅអាចដេញថ្លៃទិញបាន។ ដូច្នេះ ក្នុងនាមជាអ្នកវិនិយោគលើអចលនទ្រព្យទូទៅ តើយើងគួរចូលរួមទិញអចលនទ្រព្យលក់ឡៃឡុងនោះទេ។ តើវាមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាខ្លះ? ចំណុចល្អដំបូងបង្អស់ គឺតម្លៃ ដែលភាគច្រើនគឺលក់ក្នុងតម្លៃទាប ដូច្នេះបើអ្នកហ៊ានទិញ ហើយយកមកលក់បន្តគឺអាចចំណេញខ្ពស់។ ប៉ុន្តែ ចំណុចសំខាន់ដែលអ្នកទិញត្រូវគិតគឺប្រភេទ និងសក្ដានុពលរបស់អចនទ្រព្យនោះ។ ឧទាហរណ៍ បើជាដី ត្រូវមើលថាទីតាំងល្អ ឬទេ? អាចលក់បានថ្លៃឬទេនៅពេលអនាគត? ហើយបើជាផ្ទះ ត្រូវមើលថាសភាពទ្រុឌទ្រោមកម្រិតណា អាចមានឱកាសកែច្នៃហើយលក់ចំណេញឬទេ។ លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) ធ្លាប់មានប្រសាសន៍ថា ការទិញអចលនទ្រព្យលក់ឡៃឡុងពីតុលាការ គឺឱកាស តែអ្នកវិនិយោគគួរតែគិតពីកត្តាផ្សេងៗដែរ ដូចជាកត្តាទីតាំងភូមិសាស្រ្ត បញ្ហាប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង ឬប្លង់ទន់) កត្ដាដង់ស៊ីតេប្រជាជន កត្តាហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងផែនការអាជីវកម្ម ចំពោះអចលនទ្រព្យ […]
អានបន្ថែមតើគួរធ្វើដូចម្តេចពេលមានវិវាទដីធ្លីកើតឡើង?
មនុស្សភាគច្រើនប្រហែលជាគិតថា រាល់ពេលមានវិវាទដីធ្លី គឺត្រូវតែប្ដឹងផ្ដល់ឡើងដល់តុលាការ។ មិនខុសឡើយ! ប៉ុន្តែតុលាការគ្រាន់តែជានីតិវិធីចុងក្រោយ បន្ទាប់ពីយន្តការដោះស្រាយផ្សេងៗជាច្រើន។ តើយន្តការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការមានអ្វីខ្លះ ហើយត្រូវធ្វើឡើងយ៉ាងដូចម្ដេច? តាមប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកំណត់ភារកិច្ចរបស់តុលាការ និងគណៈកម្មការសុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានធ្វើការបែងចែកជាវិវាទដីធ្លីជា ២ប្រភេទ។ ចំពោះវិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ (ដីប្លង់រឹង) ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការជាអ្នកដោះស្រាយ។ តែចំពោះវិវាទដីធ្លីដែលមិនទាន់បានចុះបញ្ជីសុរិយោដី (ដីប្លង់ទន់) ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់ស្ថាប័ននានារួមមាន៖ ក.ក្រុមប្រឹក្សាឃុំ សង្កាត់ តាមការអនុវត្តជាក់ស្តែង ក្រុមប្រឹក្សាឃុំ សង្កាត់ ជាអ្នកប្រមូលគំនិតយោបល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ ប៉ុន្តែគ្មានសិទ្ធិសម្រេចនោះទេ។ ដោយគ្មានការសម្រេចបែបនេះ ករណីភាគច្រើនគ្រាន់តែធ្វើសវនកម្ម (ផ្ទៀងផ្ទាត់) នៅមុខក្រុមប្រឹក្សាឃុំ សង្កាត់ មុននឹងបញ្ជូនទៅថ្នាក់លើដោះស្រាយបន្ត។ ខ. គណៈកម្មការរដ្ឋបាល គណៈកម្មការរដ្ឋបាលទទួលពាក្យបណ្តឹង និងដោះស្រាយរាល់វិវាទដោយប្រើវិធីសាស្រ្តសម្រុះសម្រួល។ ក្នុងករណីដែលការដោះស្រាយតាមវិធីសាស្រ្តសម្រុះសម្រួលមិនអាចសម្រេចបាន ត្រូវបញ្ជូនសំណុំរឿងទៅគណកម្មាការសុរិយោដីថ្នាក់ជាតិ។ គ. គណៈកម្មការសុរិយោដី គណៈកម្មការសុរិយោដី មានសមត្ថកិច្ចស៊ើបអង្កេត និងដោះស្រាយវិវាទដីធ្លីដែលមិនបានចុះបញ្ជីសុរិយោដី។ គណៈកម្មការនេះ បែកចែកជា ០៣ គឺថ្នាក់ស្រុកខណ្ឌ […]
អានបន្ថែម