តើអ្នកត្រូវធ្វើដូចម្តេច ប្រសិនបើសំណង់មួយសាងសាង់លើពីច្បាប់អនុញ្ញាត?

មុននឹងធ្វើការសាងសង់សំណង់លើដីណាមួយ អ្នកត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន។ ចុះបើអ្នកចង់ ឬជ្រុលសាងសង់សំណង់ណាមួយលើសកម្រិតដែលរដ្ឋកំណត់ ឬ ហៅថា ការសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ តើអ្នកត្រូវធ្វើដូចម្ដេច? កម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ គឺជាប្រភេទសន្ទស្សន៍ប្រើប្រាស់ដីដែលកំណត់ដោយរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ៤២ អ.ន.ក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន។ សន្ទស្សន៍ប្រើប្រាស់ដី ជាមេគុណកំណត់ពីលទ្ធភាពនៃការប្រើប្រាស់ដី ការអភិវឌ្ឍ ការអភិរក្ស និងការសាងសង់។ អគារមួយត្រៀមនឹងសាងសង់លើដីមួយកន្លែង គឺត្រូវគណនារកមើលមេគុណនៃសន្ទស្សន៍ប្រើប្រាស់ដីជាមុនសិន ថាតើវាលើសពីសន្ទស្សន៍ប្រើប្រាស់ដីផ្លូវការអតិបរមាដែរឬទេ។ របៀបនៃការគណនានេះ មានភ្ជាប់នៅក្នុងឧបសម្ព័ន្ធនៃប្រកាសលេខ២១៧ ប្រក.ដ.ន.ស ចុះថ្ងៃទី៣០ ខែធ្នូ២០១៥ ស្តីពីវិធានគណនាសន្ទស្សន៍ប្រើប្រាស់ដី។ ការប្រើប្រាស់សន្ទស្សន៍អតិបរមាផ្លូវការនេះ គឺប្រើទៅលើការសាងសង់អគារនៅក្នុងប្រភេទដីសម្រាប់សាងសង់ និងប្រភេទដីកម្រិតការសាងសង់ ហើយប្រភេទទាំងពីរនេះ មានកម្រិតសន្ទស្សន៍មិនដូចគ្នាទេ។ តួយ៉ាង សន្ទស្សន៍ប្រើប្រាស់ដីអតិបរមាសម្រាប់ប្រភេទដីកម្រិតការសាងសង់នៅទីក្រុង ត្រូវកំណត់១,៥ (មួយកន្លះ)។ (អានបន្ថែម) បើការសាងសង់មួយដែលលើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ តើត្រូវធ្វើដូចម្តេច? បើការសាងសង់មួយលើសពីកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងតម្រូវឱ្យម្ចាស់សំណង់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ ព្រមទាំងបង់ថ្លៃសេវាទៅលើផ្ទៃក្រឡាសំណង់ ដែលសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ។ ផ្ទៃក្រឡាសំណង់ដែលលើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ គឺគិតចាប់ពី១០០ […]

អាន​បន្ថែម

តើប្រភេទដីអាចសាងសង់បាន និងដីកម្រិតការសាងសង់ គឺជាអ្វី? ខុសគ្នាយ៉ាងដូចម្ដេច?

ក្នុងការរៀបចំទីក្រុង ឬទីប្រជុំជនមួយ រាជរដ្ឋាភិបាលបានបែងចែកប្រភេទដីសម្រាប់ប្រើប្រាស់ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងធានានូវសមធម៌នគរូបនីយកម្ម។ កន្លងមក គេបានឱ្យនិយមន័យនៃការអភិវឌ្ឍដី និងទម្រង់នៃការអភិវឌ្ឍដីទាំង១២ ចំណុចដែលទាមទារឱ្យមានលិខិតអនុញ្ញាតអភិវឌ្ឍដីជាមុនសិនពីអាជ្ញាធរមានសមត្ថកិច្ច។ (អានបន្ថែម) ដោយឡែក តាមរយៈអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន រាជរដ្ឋាភិបាល បានកំណត់ប្រព័ន្ធផែនការប្រើប្រាស់ដីនៅក្នុងប្រទេសកម្ពុជាជា ២ ប្រភេទសំខាន់ៗ គឺប្រភេទដីអាចសាងសង់បាន និងប្រភេទដីកម្រិតការសាងសង់។ តើប្រភេទទាំង ២ នេះខុសគ្នាយ៉ាងណាខ្លះ? ក. ប្រភេទដីអាចសាងសង់បាន គឺប្រភេទដីដែលជំរុញឱ្យមានការអភិវឌ្ឍ និងការសាងសង់លើគ្រប់វិស័យ។ ប្រភេទដីអាចសាងសង់បាន ត្រូវបានបែកចែកជា ១០ តំបន់ធំៗ ដូចជា៖ ១. តំបន់លំនៅឋាន ៖ – តំបន់លំនៅឋានដាច់ពីគ្នាកម្ពស់ទាប៖ សម្រាប់សាងសង់អគារលំនៅឋានដែលមានទំហំតូចជាង ឬស្មើនឹង៥០% នៃដីឡូតិ៍ ហើយមានកម្ពស់ចាប់ពីជាន់ផ្ទាល់ដី ដល់ជាន់ទី២។ – តំបន់លំនៅឋានជាប់គ្នាកម្ពស់ទាប៖ សម្រាប់សាងសង់អគារលំនៅឋាន ឬផ្ទះល្វែងដែល មានជញ្ជាំងជាប់គ្នា និងមានកម្ពស់ជាអតិបរមា១២ ម៉ែត្រ។ […]

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៥១៖​ សំណួរចម្លើយសំខាន់ៗស្តីពីពន្ធចំណេញមូលធន ២០%

អគ្គនាយកដ្ឋានពន្ធដារ កាលពីខែតុលាកន្លងមកនេះ បានសម្រេចពន្យារកាលបរិច្ឆេទប្រមូលពន្ធចំណេញមូលធន ២០% ពីដើមឆ្នាំ ២០២១ ទៅដើមឆ្នាំ ២០២២ ក្នុងគោលបំណងដើម្បីឱ្យអ្នកជាប់ពន្ធយល់ច្បាស់ពីរបៀបអនុវត្ត។ តើមានចំណុចសំខាន់ៗអ្វីខ្លះដែលអ្នកជាប់ពន្ធគួរតែយល់ដឹងស្ដីពីពន្ធចំណេញមូលធននេះ?

អាន​បន្ថែម

រដ្ឋាភិបាលចេញវិធានការបន្ទាន់ ៣សំខាន់ៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩

រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ កាលពីថ្ងៃទី ៨ វិច្ឆិកា នេះ បានដាក់ចេញវិធានការបន្ទាន់សំខាន់ៗចំនួន ៣ ឡើងវិញរួមមាន ការបិតកន្លែងកម្សាន្តជាបណ្ដោះអាសន្ន ការផ្អាកគ្រឹះស្ថានអប់រំ និងការហាមមិនឱ្យមានការប្រមូលផ្ដុំនៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ កន្លែងកម្សាន្ទាំងនោះរួមមាន ការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេសដោយអនុវត្តចាប់ពីថ្ងៃ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ចំណែកឯ គ្រឹះស្ថានអប់រំ ដែលមានដូចជា សាលារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ត្រូវបានក្រសួងអប់រំប្រកាសបិទ ជាបណ្ដោះអាសន្នចំនួន ២ សប្តាហ៍។ ជាមួយគ្នានេះដែរ ក្រសួងក៏សម្រេចផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និងផ្អាកដំណើរការសកម្មភាព និងការចេញចូលបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។

អាន​បន្ថែម

តើការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិមាននីតិវិធីដូចម្តេចខ្លះ?

អគារសហកម្មសិទ្ធិ សំដៅលើសំណង់ ឬអគារដែលមានអ្នកកាន់កាប់ច្រើននាក់រស់នៅ ដូចជាខុនដូ ផ្ទះល្វែង ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ និងប្រភេទផ្ទះផ្សេងទៀតដែលមានរចនាសម្ព័ន្ធជាប់ៗគ្នា។ ដោយសារតែមានម្ចាស់ច្រើននាក់ដូច្នេះ នីតិវិធីនៃចុះបញ្ជីចំណែកកម្មសិទ្ធិក៏ធ្វើឡើងខុសពីអចលនទ្រព្យធម្មតាដែរ។ តើការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិមាននីតិវិធីដូចម្តេចខ្លះ? អគាសហកម្មសិទ្ធិដែលចុះបញ្ជីចំណែកឯកជនបាន ត្រូវតែជាអគារដែលបញ្ចប់ការសាងសង់ ១០០% និងបានរៀបចំខណ្ឌជញ្ជាំងចំណែកឯកជនរួចរាល់តាមប្លង់អនុញ្ញាត។ សហកម្មសិទ្ធករដែលកំពុងកាន់កាប់ ឬជួលអចិន្ត្រៃយ៍នៅលើចំណែកឯកជននៃអគារសហកម្មសិទ្ធិនេះ ត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច តាមនីតិវិធីដូចខាងក្រោមនេះ៖ ក. ឯកសារពាក់ព័ន្ធ នៅពេលធ្វើការស្នើសុំ ម្ចាស់ចំណែកឯកជននៃអគាសហកម្មសិទ្ធិត្រូវភ្ជាប់មកជាមួយនូវឯកសារចំាំបាច់ ដូចជា៖ – លិខិតអនុញ្ញាតសាងសង់ – វិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវនៃសំណង់ ឬលិខិតបិទការដ្ឋានសំណង់ ឬលិខិតបញ្ជាក់ការសាងសង់ – ឯកសារប្លង់ស្ថាបត្យកម្មលម្អិតនៃអគារសហកម្មសិទ្ធិដោយបញ្ជាក់ពីចំនួនជាន់ ចំនួនចំណែកឯកជនដោយមានលេខយោង និងពត៌មានអំពីចំណែករួមនៃអគារ – បទបញ្ជាផ្ទៃក្នុង – ឯកសារបញ្ជាក់អត្តសញ្ញាណសហកម្មសិទ្ធិករ – ឯកសារពាក់ព័ន្ធផ្សេងទៀត ប្រសិនបើមាន។ ម្ចាស់ចំណែកឯកជននោះ ត្រូវមកបំពេញពាក្យស្នើសុំនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ដែលអគារសហកម្មសិទ្ធិនោះស្ថិតនៅ។ ក្រោយមក មន្ត្រីនៅទីនោះនឹងចេញបង្កាន់ដៃទទួលពាក្យជូនអ្នកស្នើសុំ។ ខ. ការត្រួតពិនិត្យ ១.ការិយាល័យភូមិបាលក្រុង […]

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៥០៖ តើប្រភេទសំណង់អ្វីខ្លះដែលតម្រូវឱ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ?

យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ មានអគ្គិភ័យចំនួន ៤២៩ ករណីនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ នេះ ដែលកើនឡើង ៧៨ ករណី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ ទន្ទឹមនឹងការកើនឡើងឥតឈប់នេះនេះ រដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវច្បាប់ និងបទបញ្ញត្តិមួយចំនួន ដើម្បីគ្រប់គ្រង បង្ការ និងដោះស្រាយ បញ្ហាចោទមួយនេះ ជាពិសេសសម្រាប់អគារ ឬសំណង់ដែលមានមនុស្សអាស្រ័យរស់នៅច្រើន។

អាន​បន្ថែម

ផ្ទៃដី ៣០២ ហិកតាក្នុងក្រុងតាខ្មៅ នឹងត្រូវបានកាត់ចូលក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ

រដ្ឋាភិបាលនឹងកាត់យកផ្ទៃដីទំហំ ៣០២ ហិកតា ពីក្រុងតាខ្មៅនៃខេត្តកណ្ដាល ឱ្យទៅជាផ្នែកមួយនៃខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយផលប៉ះពាល់ និងសម្រួលដល់ការអនុវត្តគម្រោងប្លង់មេទីក្រុងរណប បឹងទំពុន និងបឹងជើងឯក ក៏ដូចជាជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាលផងដែរ។ នេះបើយោងតាម លិខិតលេខ ៩១៤ ល ស ចុះថ្ងៃទី ១៩ តុលានេះ។ លិខិតដដែលនេះបានបន្តថា ផ្ទៃដីដែលត្រូវបានកាត់មានចំនួន ៥ ភូមិគឺ ភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ (សង្កាត់ដើមមៀន) ភូមិព្រែកអញ្ចាញ (សង្កាត់ព្រែកឬស្សី) ភូមិព្រែកឡុង (សង្កាត់តាក្ដុល) និងភូមិបត្តាជី (សង្កាត់ព្រែកហូរ)។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងកាត់យកផ្ទៃដី ២ ហិកតា ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្ដាលវិញ។ ពីដើមឡើយផ្ទៃដីនៅតំបន់នេះ មានទំហំ ៣៧៦ ហិកតា ប៉ុន្តែបន្ទាប់ពីធ្វើបច្ចុប្បន្នភាពព្រំប្រទល់ ស្ថិតិប្រជាជន និងការចុះពិនិត្យទីតាំងជាក់ស្ដែង ឃើញថាមានការស្នើសុំកែសម្រួលផ្ទៃដីមកត្រឹម ៣០២ ហិកតាវិញ។ គួរបញ្ជាក់ផងដែរថា ដែលពីដើមឆ្នាំ ២០២០ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន […]

អាន​បន្ថែម

សម្រាប់ឆ្នាំ២០២១ វិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានចំណែកថវិកាជាតិជិត ៦០០លានដុល្លារ

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ បានអនុម័តថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំ២០២១ ប្រមាណ ៨.១ ពាន់លានដុល្លារ ដោយក្នុងនោះ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទទួលបានជិត ៦០០ លានដុល្លារ ឬ ខ្ពស់លំដាប់ថ្នាក់ទី ៣។ យោងតាមលទ្ធផលនៃប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកាជាតិ នៅលេខរៀងទី ៣ បន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការពារជាតិ។ តារាងបានបង្ហាញថា ក្នុងឆ្នាំ២០២១ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកា ២ ៣៩៦ ១៩៥ លានរៀល ឬសមមូលនឹង ៥៨៦ លានដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរ យោងតាមសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ រដ្ឋគ្រោងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៦២៩ គម្រោង ដោយនឹងប្រើថវិការដ្ឋជាង ១២ ប៊ីលានដុល្លារអាមេរិក៕

អាន​បន្ថែម

រដ្ឋាភិបាលពន្យារពេលប្រមូលពន្ធចំណេញមូលធន ២០% ទៅដើមឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២២ តុលានេះ បានចេញសេចក្ដីប្រកាសពន្យារពេលការប្រមូលពន្ធចំណេញមូលធន ២០% ពីខែមករា ២០២១ ទៅ ខែថ្ងៃទី ១ មករា ២០២២ វិញ ដើម្បីទុកពេលអ្នកជាប់ពន្ធស្វែងយល់កាន់តែច្បាស់នូវបទប្បញ្ញត្តិ និងត្រៀមខ្លួនបង់ពន្ធដោយមានប្រសិទ្ធិភាព។ សេចក្ដីសម្រេចនេះគឺ យោងតាមលិខិតចំណារឯកភាពពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចុះថ្ងៃទី ៩ តុលា កន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែសីហា កន្លងទៅ រដ្ឋាភិបាលបានប្រកាសថានឹងប្រមូលពន្ធ ២០% លើផលចំណេញមូលធន ដែលប្រជាជនទូទៅហៅថាពន្ធចំណេញពីការលក់អចលនទ្រព្យ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។ (អានបន្ថែម) ប៉ុន្តែ កន្លងមកស្ថាប័នឯកជនភាគច្រើនជាពិសេសក្នុងវិស័យអចលនទ្រព្យ បានស្នើសុំដល់រដ្ឋាបាលឱ្យពន្យារពេលការប្រមូលពន្ធ ដោយហេតុថាសេដ្ឋកិច្ចកំពុងប៉ះពាល់ខ្លាំងដោយសារវីរ៉ុសកូវីដ ១៩។ (អានបន្ថែម)

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៤៨៖ តើជនបរទេសមានកម្មសិទ្ធិលើអគារសហកម្មសិទ្ធិបានកម្រិតណា?

ដើម្បីជួយសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគរបស់ជនបរទេសនៅកម្ពុជា ពិសេសក្នុងវិស័យសំណង់ និងអចលនទ្រព្យ រដ្ឋាភិបាលកម្ពុជាបានបង្កើត “ច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស”។

អាន​បន្ថែម