តើជនបរទេសមានកម្មសិទ្ធិលើអគារសហកម្មសិទ្ធិបានកម្រិតណា?

ដើម្បីជួយសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគរបស់ជនបរទេសនៅកម្ពុជា ពិសេសក្នុងវិស័យសំណង់ និងអចលនទ្រព្យ រដ្ឋាភិបាលកម្ពុជាបានបង្កើត “ច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស”។ តើច្បាប់នេះមានន័យយ៉ាងណា ហើយជនបរទេសមានកម្មសិទ្ធិអគារសហកម្មសិទ្ធិបានត្រឹមកម្រិតណា? អគារសហកម្មសិទ្ធិ សំដៅលើសំណង់ ឬអគារដែលមានកម្មសិទ្ធិករ ឬអ្នក់កាន់កាប់ច្រើននាក់រស់នៅ ដូចជាខុនដូ ផ្ទះល្វែង ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ និងប្រភេទផ្ទះផ្សេងទៀតដែលមានរចនាសម្ព័ន្ធជាប់គ្នា។ ជាទូទៅ អគារសហកម្មសិទ្ធិ មានចំណែកខ្លះជាកម្មសិទ្ធិផ្តាច់មុខរបស់សហកម្មសិទ្ធិករហៅថា «ចំណែកឯកជន» និងមានចំណែកខ្លះជាលំហរួមសម្រាប់ការប្រើប្រាស់រួមរបស់កម្មសិទ្ធិករ ហៅថា «ចំណែករួម»។ ចំណែកឯកជន សំដៅដល់ចំណែកដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់ជាឯកជនផ្តាច់មុខ។ រីឯ ចំណែករួម គឺសំដៅដល់រាល់ចំណែករួមដូចជា ដី ទីធ្លា ជណ្តើរ ដំបូល ឧទ្យាននិងសួនច្បារ ផ្លូវ ច្រកចេញចូល ជញ្ជាំងអឌ្ឍសិទ្ធិ និងទីកន្លែងនៃសេវាកម្មរួមជាដើម។ ដោយសារអគារសហកម្មសិទ្ធិ មានច្រើនចំណែក ដូច្នេះការកម្រិតសិទ្ធិជារឿងចាំបាច់ ជាពិសេសសម្រាប់ជនបរទេស។ ជនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមផ្លូវច្បាប់ អាចមានកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិបាន ពោលគឺ អាចកាន់កាប់ ទិញ ឬលក់យូនីតណាមួយនៃអគារសហកម្មសិទ្ធិបាន។ ជនបរទេសទាំងនោះ អាចកាន់កាប់លើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចាប់ពីជាន់ទី១ ឡើងទៅ។ ជាន់ផ្ទាល់ដី និងជាន់ក្រោមដី […]

អាន​បន្ថែម

កម្ពុជា-កូរ៉េកំពុងពិភាក្សាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ 

រដ្ឋាភិបាលកម្ពុជា និងភាគីកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានបើកកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីនានា ក៏ដូចជាដើម្បីពង្រឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹករវាងប្រទេសទាំង២ ផង។ កិច្ចពិភាក្សានេះធ្វើឡើង កាលពីថ្ងៃទី ១២ ខែតុលា ក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានពិនិត្យបន្ថែមលើគំរូកិច្ចព្រមព្រៀងដែលទើបនឹងអនុម័តថ្មីៗ និងកែតម្រូវតាមការណែនាំរបស់ក្រសួងការបរទេសទាក់ទងនឹងការរៀបចំតាក់តែងបទដ្ឋានគតិយុត្តិផ្សេងៗ ក្នុងកិច្ចព្រមព្រៀង មុនដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសុំការឯកភាព។ គួរបញ្ជាក់ផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ កំពុងពិភាក្សា និងសិក្សាឡើងវិញអំពីសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាកំពុងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែដើម្បីពង្រឹងការដឹកជញ្ជូនផ្លូវទឹក

ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ កំពុងពិភាក្សា និងសិក្សាឡើងវិញអំពីសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ កិច្ចប្រជុំពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី ១៤ តុលានេះ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ កំណត់យកឃ្លាប្រយោគ និងនិយមន័យ ឱ្យបានគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ដោយអង្គប្រជុំបានឯកភាពគ្នាកែសម្រួលអត្ថន័យតាមមាត្រានីមួយៗឱ្យមានខ្លឹមសារគ្រប់គ្រាន់។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ច្បាប់នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍កំពង់ផែឱ្យកាន់តែមានសណ្ដាប់ធ្នាប់ ក៏ដូចជាជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិផងដែរ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមការងារធ្វើការត្រួតពិនិត្យ និងប្រៀបធៀបខ្លឹមសារ សេចក្តីព្រាងច្បាប់នេះ ទៅនឹងច្បាប់ពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា និងប្រទេសដទៃទៀត ដើម្បីធានាថាច្បាប់នេះមិនងាកចេញពីខ្លឹមសារនៃច្បាប់អន្តរជាតិ។ គួរបញ្ចាក់ផងដែរថា ប្រទេសកម្ពុជាមានកំពង់ផែសមុទ្រចំនួន ២៧ និងកំពង់ផែទឹកសាបចំនួន ៧៨ ដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងនៅតាមបណ្ដាខេត្តនានា។

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចកាត់ដីគម្របព្រៃឈើជាង ៦០០ហិកតា នៅខេត្តព្រះសីហនុឱ្យឯកជនធ្វើកម្មសិទ្ធ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្រយោគឆ្វៀលដីទំហំ ៦០០ហិកតា ចេញពីដែនព្រៃលិចទឹក និងគម្របព្រៃឈើឆ្នាំ ២០០២ នៅខេត្តព្រះសីហនុ ឱ្យទៅជាកម្មសិទ្ធិរបស់លោកឧកញ៉ា សេង ញ៉ក និងលោកជំទាវ លី អាផណ ដែលជាប្រធានក្រុមហ៊ុន ដឺព្រេមៀ លែន (The Premiere Land Co Ltd) ដើម្បីធ្វើការអភិវឌ្ឍ។ យោងតាមអនុក្រិត្យ លេខ ៨២អនក្រ.បក ចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដីរដ្ឋជាង ៦០០ ហិកតា នេះ មានទីតាំងស្ថិតនៅ ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផែនទីបង្ហាញក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យ ក៏បានបង្ហាញថា ទីតាំងដីដែលត្រូវបានឆ្វៀលនេះ គឺស្ថិតនៅជាប់នឹងទីតាំងព្រលានយន្តហោះអន្តរជាតិព្រះសីហនុ ភាគខាងត្បូង។ ដោយឡែក ក្រុមហ៊ុន ដឹព្រេមៀ លែន ឯ.ក មិនទាន់បានបញ្ជាក់ជាសាធារណៈនៅឡើយទេ ថានឹងអភិវឌ្ឍដី ៦០០ ហិកតានេះទៅជាគម្រោងអ្វី។ ឧកញ៉ា […]

អាន​បន្ថែម

៥០%នៃកញ្ចប់វិនិយោគសាធារណៈរបស់រដ្ឋត្រៀមសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគសាធារណៈចំនួន ៦២៩គម្រោង ដោយនឹងប្រើថវិការដ្ឋជាង ១២ ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានថវិកាដល់ទៅជាង ៥០%។ នេះបើយោងតាមសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលបានអនុម័តនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ០៩ ខែតុលានេះ។ សេចក្តីព្រាងនេះ បានបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគសាធារណៈទាំងអស់ មានគម្រោងចំនួន ២០៣គម្រោង កំពុងដំណើរការ ដែលប្រើទុន ៨,៣៩៧ប៊ីលានដុល្លារ។ ចំណែកគម្រោង ៤២៦ ផ្សេងទៀត ជាគម្រោងសម្រាប់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដែលត្រូវការទុនជាង ៤ ,៣៩៩ប៊ីលានដុល្លារ។ សេចក្ដីព្រាងនេះ ក៏បានឱ្យដឹងថា ៥០,១% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបជាង ១២ប៊ីលានដុល្លារ គឺនឹងប្រើសម្រាប់អនុវត្តក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយ ៣៤,២% ទៀតគឺសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច។ ដោយឡែក ៨,៩% គឺសម្រាប់វិស័យសង្គមកិច្ច និង៦,៨% ទៀតសម្រាប់គម្រោងក្នុងវិស័យសេវា និងកម្មវិធីអន្តរវិស័យ។ ខ្លឹមសារសេចក្តីព្រាងច្បាប់ ក៏បានសន្និដ្ឋានថា កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ជាគោលនយោបាយមួយដ៏សំខាន់ដើម្បីជួយជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងបានរំលឹកដល់អាជ្ញាធរពីគ្រប់ក្រសួងស្ថាប័នឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវគុណភាពនៃព័ត៌មានស្តីពីគម្រោងវិនិយោគសាធារណៈ៕

អាន​បន្ថែម

នគរបាលជាតិ និង សាលាក្រុងចេញគោលការណ៍ថ្មី ៨ចំណុចដើម្បីពង្រឹងសន្តិសុខនៅតាមខុនដូនិងបុរី

នគរបាលជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្មីៗនេះ សម្រេចដាក់ចេញនូវគោលការណ៍ថ្មីចំនួន ៨ចំណុចធំៗ ដើម្បីឱ្យម្ចាស់គម្រោងអនុវត្តក្នុងការពង្រឹងសន្តិសុខនិងសុវត្ថិភាពនៅតាមខុនដូ និងបុរី នៅក្នុងរាជធានីភ្នំពេញ។ គោលការណ៍ថ្មីចំនួន ៨ចំណុចនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំរួម រវាងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ៨ ខែតុលា កន្លងមកនេះ។ សំណូមពរទាំង ៨ចំណុច ដែលម្ចាស់បុរី និងខុនដូរទាំងអស់ត្រូវតែអនុវត្តរួមមាន៖ ទី១- ពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងម្ចាស់បុរី-ខុនដូរ ។ ទី២-ត្រូវរៀបចំផែនការប្រព័ន្ធសន្តិសុខ សុវត្ថិភាព មានអ្នកយាមកាមសន្តិសុខឯកជន ប្រព័ន្ធកាម៉េរាសុវត្ថិភាព ដែលភាគច្រើនខុនដូនៅក្នុងរាជធានីភ្នំពេញ មិនទាន់មាននៅឡើយ។ ទី៣- ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យដូចស្ថាប័នរដ្ឋ (ដូចជាការគ្រប់គ្រងភ្ញៀវដែលចង់ចូលជួប ចំនួនសមាជិកគ្រួសារអ្នកស្នាក់នៅ និងការគ្រប់គ្រងយាន្តយន្តដោយមានបណ្ណសម្គាល់សម្រាប់ចេញចូល)។ ទី៤-ត្រូវរៀបចំប្រព័ន្ធបង្ការអគ្គីភ័យ ត្រូវមានជារថយន្តពន្លត់អគ្គីភ័យឯកជន ដែលរដ្ឋបានយោគយល់ និងលើកទឹកចិត្តដោយធ្វើការនាំចូលមិនគិតពន្ធ។ ត្រូវមានតប្រព័ន្ធទុយោទឹកនៅតាមជាន់នីមួយៗ ដើម្បីអាចធ្វើការពន្លត់ទាន់ពេលវេលា។ ទី៥-ពង្រឹងប្រព័ន្ធសេវានានាដូចជា ប្រព័ន្ធសេវាទូរស័ព្ទ សេវាអនាម័យ សន្តិសុខ និងបរិស្ថាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅក្នុងបុរី។ ទី៦-ត្រៀមជួយបំពេញលិខិតរដ្ឋបាលផ្សេងៗរបស់អាជ្ញាធរក្នុងមូលដ្ឋាន […]

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៤៧៖ តើការជួសជុលកែលម្អសំណង់អគារត្រូវសុំការអនុញ្ញាតជាមុនដែរឬទេ?

មុននឹងចាប់ផ្តើមគម្រោងសាងសង់ណាមួយ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិនទៅតាមប្រភេទ និងទំហំនៃគម្រោងសាងសង់របស់សំណង់អគារនោះ។ ចុះបើចង់ជួសជុលអគារដែលមានស្រាប់វិញ តើត្រូវសុំការអនុញ្ញាតជាមុនដែរឬទេ?

អាន​បន្ថែម

វេទិកាសំណួរ-ចម្លើយ៖ ពន្ធចំណេញមូលធននិងផលប៉ះពាល់លើវិស័យអចលនទ្រព្យកម្ពុជា

បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសកាលពីខែសីហាកន្លងមកនេះថា រាល់ចំណេញមូលធន ដែលរួមទាំងចំណេញពីការលក់អចលនទ្រព្យ គឺត្រូវជាប់ពន្ធ ២០% ដោយគិតចាប់ពី ខែ មករា ឆ្នាំ ២០២២ នេះ មានការមន្ទិលសង្ស័យជាច្រើនពីសាធារណជនថាតើពន្ធថ្មីនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេច? ក្រុមហ៊ុនច្បាប់ឈានមុខគេ DFDL និងភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្ងៃទី ៣០ ខែកញ្ញា នេះ បានរៀបចំសិក្ខាសាលាមួយដើម្បីបំភ្លឺរាល់ចម្ងល់ជាច្រើនជាពិសេសផលប៉ះពាល់នៃពន្ធថ្មីនេះលើវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្រុមវាគ្មិនដែលចូលរួមឆ្លើយសំណួររួមមាន លោក Clint O’Connell អគ្គនាយករង និងប្រធានផ្នែកពន្ធប្រចាំក្រុមហ៊ុន DFDL Mekong (Cambodia) លោក Charles Amar ប្រធានផ្នែកអចនទ្រព្យប្រចាំក្រុមហ៊ុន DFDL Mekong (Cambodia) អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia និង លោក James Hodge នាយកជាន់ខ្ពស់ប្រចាំក្រុមហ៊ុន CBRE Cambodia។ នៅក្នុងវេទិកាសំណួរ-ចម្លើយ ពាក់ព័ន្ធនឹងចម្ងល់ពន្ធចំណេញមូលធន និងផលប៉ះពាល់លើវិស័យអចលនទ្រព្យនៅកម្ពុជារវាងវាគ្មិន […]

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុកំពុងពិចារណាកាត់ដីឱ្យ៥៣ គ្រួសារនៅកោះរ៉ុង និងកោះរ៉ុងសន្លឹម

រដ្ឋបាលខេត្តព្រះសីហនុកំពុងធ្វើការសិក្សាកាត់ដីជូនប្រជាពលរដ្ឋ ៥៣ គ្រួសារ ដែលស្នាក់នៅ និងអាស្រ័យផលពិតប្រាកដ ក្នុងសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២៩ ខែកញ្ញា របស់រដ្ឋបាលខេត្តព្រះសីហនុ។ សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ឱ្យដល់ប្រជាពលរដ្ឋទាំង ៥៣ គ្រួសារនេះ ត្រូវផ្តល់ឯកសារពាក់ព័ន្ធការកាន់កាប់ដីធ្លី ជូនរដ្ឋបាលចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ជាកំហិត បើមិនដូច្នោះទេ រដ្ឋនឹងមិនទទួលពិនិត្យស្រាវជ្រាវឯកសារទៀតឡើយ។ ឯកសារពាក់ព័ន្ធទាំងនោះរួមមាន៖ – អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និង/ឬសៀវភៅស្នាក់នៅ – ឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី (លិខិតទិញ-លក់ ឬ/និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ឬ/និងលិខិតផ្ទេរសិទ្ធិ ឬ/និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ល។) គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជួលកោះរ៉ុង ទៅឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់រយៈពេល ៩៩ឆ្នាំ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីដ្ឋានទេសចរធម្មជាតិ។ កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានបោះទុន ៣៥លានដុល្លារ សាងសង់ផ្លូវប៉េតង់ប្រវែង ៧០គីឡូម៉ែត្រ នៅលើកោះរ៉ុង ដែលនេះជាជំហានមួយនៃផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍កោះរ៉ុងផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៤៦៖ តើនីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុធ្វើឡើងយ៉ាងដូចម្ដេច និងមានដំណាក់កាលអ្វីខ្លះ?

ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុយគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការទិញលក់អចលនទ្រព្យ។ តើនីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុធ្វើឡើងយ៉ាងដូចម្ដេច និងមានដំណាក់កាលអ្វីខ្លះ? តើការផ្ទេរកម្មសិទ្ធិសម្រាប់ប្លង់រឹង និង ប្លង់ទន់ ដូចគ្នា និងខុសគ្នាយ៉ាងដូចម្ដេច?

អាន​បន្ថែម