ច្បាប់ និងបញ្ញាត្តិ
តើការជួសជុលកែលម្អសំណង់អគារត្រូវសុំការអនុញ្ញាតជាមុនដែរឬទេ?
មុននឹងចាប់ផ្តើមគម្រោងសាងសង់ណាមួយ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិនទៅតាមប្រភេទ និងទំហំនៃគម្រោងសាងសង់របស់សំណង់អគារនោះ។ ចុះបើចង់ជួសជុលអគារដែលមានស្រាប់វិញ តើត្រូវសុំការអនុញ្ញាតជាមុនដែរឬទេ? ការជួសជុសសំណង់ សំដៅដល់ការជួសជុលនូវចំណែកណាមួយនៃសំណង់ដែលខូចខាត ក៏ដូចជាការផ្លាស់ប្តូរចំណែកចាស់ទ្រុឌទ្រោមដែលបង្កនូវគ្រោះថ្នាក់។ បើតាមច្បាប់ស្តីសំណង់ឆ្នាំ ២០១៩ រាល់ការងារសាងសង់ ជួសជុល ឬ រុះរើ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន។ ការជួសជុលនេះ ត្រូវធ្វើឡើងក្នុងគោលបំណងធានានូវសុវត្ថិភាព ភាពជឿទុកចិត្ត និងគុណភាពសំណង់ តាមរយៈការតាមដានត្រួតពិនិត្យរបស់អ្នកបច្ចេកទេសសំណង់លើការជួសជុលអគារនោះ។ ម្ចាស់សំណង់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតជួសជុលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ឬការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ទៅតាមទំហំនៃសំណង់។ នីតិវិធីនៃការដាក់ពាក្យស្នើសុំ ត្រូវបានកំណត់នៅក្នុងប្រកាសលេខ០៧៤ ប្រក/អសណ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការអនុញ្ញាតជួសជុលសំណង់អគារ។ ចំពោះអគារដែលបានសាងសង់មុនឆ្នាំ ១៩៩៨ ការស្នើសុំជួសជុលអគារទាំងនោះ មិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ទេ។ ដោយឡែក ចំពោះអគារដែលបានសាងសង់ក្នុងចន្លោះឆ្នាំ១៩៩៨ ដល់ថ្ងៃចេញប្រកាសខាងលើនេះ ហើយគ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានទំនាស់ ស្ថាប័នមានសមត្ថកិច្ចអាចចេញលិខិតអនុញ្ញាតជួសជុលជូនម្ចាស់សំណង់បាន។ ប៉ុន្តែម្ចាស់សំណង់ទាំងនោះ […]
អានបន្ថែមសរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៦ កញ្ញា ២០២០)
មាតិកាប្រចាំសប្តាហ៍ ២៦ កញ្ញា ២០២០៖ #1. ក្រុមហ៊ុនសិង្ហបុរីកំពុងទិញដី ១,២ ហិកតា នៅទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ [អានបន្ថែម] #2. គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតពន្យារពេលបញ្ចប់ការសាងសង់ [អានបន្ថែម] #3. សម្ដេច ហ៊ុន សែន ស្នើឱ្យខេត្តកំពតសិក្សាបង្កើតតំបន់រដ្ឋបាលរួម និងសាងសង់ពហុកីឡដ្ឋានថ្មី [អានបន្ថែម] #4. សិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ [អានបន្ថែម] #5. ថៃកំពុងប្រែក្លាយមន្ទីរឃុំឃាំងសរុប៧២កន្លែងជាតំបន់ទេសចរណ៍ [អានបន្ថែម]
អានបន្ថែមរដ្ឋាភិបាលសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធអចលនទ្រព្យដល់ ថ្ងៃ៣១ ខែតុលា
អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២៥ ខែកញ្ញា ប្រកាសពន្យារពេលថ្ងៃផុតកំណត់បង់ពន្ធអចលនទ្រព្យ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ។ កាលបរិច្ឆេទផុតកំណត់បង់ពន្ធសម្រាប់ឆ្នាំ ២០២០ ដំបូងគឺថ្ងៃទី ៣០ ខែកញ្ញា ប៉ុន្តែដោយសារនៅមានម្ចាស់អចលពទ្រព្យជាច្រើនមិនទាន់បានបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចចិត្តពន្យារពេលទៅចុងខែតុលាវិញ។ អគ្គនាយកដ្ឋានពន្ធដារក៏បានបញ្ជាក់ថា ចំពោះម្ចាស់អចលនទ្រព្យដែលមិនបានប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន ដោយត្រូវបង់ពន្ធបន្ថែមក្នុងអត្រា១០% នៃទឹកប្រាក់បង់ពន្ធយឺត បូកនឹងការប្រាក់ ២ ភាគរយ នៃទឹកប្រាក់បង់ពន្ធយឺតសម្រាប់ខែនីមួយៗ។ (អានបន្ថែម) ការផាកពិន័យនេះ នឹងត្រូវដំឡើងថែមទៀត ក្នុងករណីបុគ្គលនោះនៅតែមិនបានបង់ក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយពេលបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ។ គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្មីៗក៏ទើបតែប្រកាសថានឹងចាប់ផ្តើមប្រមូលពន្ធ ២០% លើផលចំណេញមូលធន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។ (អានបន្ថែម) ទាក់ទិននឹងពន្ធថ្មី អ្នកវិភាគក្នុងវិស័យអចលនទ្រព្យ បានអំពាវនាវថា ដោយសារវិបត្តិកូវីដ រដ្ឋគួរតែពន្យារពេលការអនុវត្តិច្បាប់ថ្មីនេះសិន (អានបន្ថែម)៕
អានបន្ថែមនាទីស្វែងយល់ ភាគទី ៤៥៖ តើសេវាកម្មអចលនវត្ថុ និងសេវាកម្មវាយតម្លៃអចលនវត្ថុ ខុសគ្នាយ៉ាងដូចម្ដេច?
អាជីវកម្មគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែត្រូវចុះបញ្ជី និងបង់ពន្ធតាមច្បាប់កំណត់។ អាជីវកម្មទាក់ទងនឹងសេវាកម្មអចលនវត្ថុ និងសេវាកម្មវាយតម្លៃក៏ដូចគ្នាដែរ។ តើ អាជីវកម្មទាំង ២ នេះ ខុសគ្នាយ៉ាងដូចម្ដេច ហើយត្រូវស្នើសុំលិខិតអ្វីខ្លះមុនបើកអាជីវកម្ម?
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជា ស្នើឱ្យរដ្ឋកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការសុំសិទ្ធិសាងសង់
សមាគមអ្នកសាងសង់កម្ពុជា និងស្ថាប័នឯកជននានាៗ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានស្នើសុំឱ្យរដ្ឋាភិបាលជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងមិនចាំបាច់មួយចំនួនក្នុងការសុំសិទ្ធិសាងសង់ ដើម្បីទាក់ទាញអ្នកវិនិយោគថ្មី ក៏ដូចជាជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ សំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា និងក្រុមហ៊ុនអ្នកអភិវឌ្ឍធំៗមួយចំនួន កាលពីព្រឹកថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។ កិច្ចប្រជុំនេះធ្វើឡើងក្រោយ ធនាគារពិភពលោក (World Bank) បានចាត់លំដាប់បរិយាកាសធុរកិច្ចនៅកម្ពុជាឆ្នាំ ២០២០ ថានៅលំដាប់ទី ១៤៤ ក្នុងចំណោម១៩០ ប្រទេស ។ ចំណែកឯ ការស្នើសុំសិទ្ធិសាងសង់វិញ កម្ពុជាស្ថិតនៅលំដាប់ទី ១៧៨ ពោលគឺការស្នើសុំគឺមានភាពស្មុគស្មាញខ្លាំងពេក បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត។ របាយការណ៍នេះ ក៏បានឱ្យដឹងទៀតថា នីតិវិធីស្នើសុំសិទ្ធិសាងសង់នៅកម្ពុជាមានរហូតដល់ទៅ ២០ដំណាក់កាល ដោយនឹងត្រូវចំណាយពេលសរុប ៦៥២ថ្ងៃ (ជិត ២ឆ្នាំ) និងចំណាយថវិកាជាមធ្យមជាង ៨ លានរៀល ដែលនេះគឺរាប់តែចំណាយផ្លូវការតែប៉ុណ្ណោះ។ ជាការឆ្លើយតប តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា លោក ឆាស៍ វ៉ាន់ បានឱ្យដឹងថា របាយការណ៍របស់ធនាគារពិភពលោក គឺអាចមិនមានតម្លាភាពទាំងស្រុងទេ ដោយសារការប្រមូលទិន្នន័យអាចនឹងមានភាពលម្អៀង។ […]
អានបន្ថែមនីតិវិធីនៃការផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងប្លង់រឹង និងប្លង់ទន់
ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុយគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការទិញលក់អចលនទ្រព្យ។ ដូច្នេះ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និងរបៀបនៃការផ្ទេរកម្មសិទ្ធិនេះ ដើម្បីជៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុយ។ តើនីតិវិធីការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុដែលត្រឹមត្រូវស្របច្បាប់ ត្រូវធ្វើឡើងយ៉ាងដូចម្ដេច និងមានដំណាក់កាលអ្វីខ្លះ? តើការផ្ទេរកម្មសិទ្ធិប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) និង ប្លង់ទន់ (លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី) ដូចគ្នា និងខុសគ្នាដូចម្ដេច? ការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុ សំដៅលើកិច្ចសន្យា ឬលិខិតគតិយុត្តនានា ដែលបញ្ជាក់ពីការផ្ទេរសិទ្ធិនៃអចលនវត្ថុពីម្ចាស់ដីដើម ទៅម្ចាស់អចលនទ្រព្យថ្មី ដោយមានការទទួលស្គាល់តាមផ្លូវច្បាប់។ ការផ្ទេរសិទ្ធិនេះធ្វើឡើងក្រោមទម្រង់ជា៖ – កិច្ចសន្យាទិញ-លក់អចលនវត្ថុ – ការធ្វើអំណោយ ឬប្រទានកម្ម (កិច្ចសន្យា ដែលភាគីម្ខាងផ្តល់នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ដល់ភាគីម្ខាងទៀតយល់ព្រមទទួល) – សន្តតិកម្ម (ការផ្ទេរនូវសិទ្ធិ ឬករណីកិច្ច ពីជនណាម្នាក់ ទៅឱ្យជនម្នាក់ ឬច្រើននាក់តាមច្បាប់) – ការបែងចែកមរតកតាមការព្រមព្រៀង ជាដើម។ នីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន ៥ ដំណាក់កាលធំៗរួមមាន៖ ១) បំពេញឯកសារនៅការិយាល័យភូមិបាល ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ […]
អានបន្ថែមប្រធានបទក្តៅ៖ ផលវិជ្ជមាននិងអវិជ្ជមាននៃពន្ធចំណេញមូលធន២០%ដល់ទីផ្សារអចលនទ្រព្យកម្ពុជា
អ្នកខ្លះរិះគន់ថាពន្ធនេះគឺខ្ពស់ពេក ដោយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើរចន្តទិញលក់អចនទ្រព្យ។ ខ្លះទៀតថា នេះមិនមែនជាកាលៈទេសៈសមរម្យទេក្នុងការប្រមូលពន្ធ ដោយសារប្រទេសកំពុងរងវិបត្តិកូវីដ។ ដោយឡែក អ្នកខ្លះទៀត
អានបន្ថែមរដ្ឋាភិបាលកំពុងដំណើរការឆ្វៀលដីជូនប្រជាជនរស់នៅឧទ្យានជាតិភ្នំបូកគោរយៈពេលយូរ
រដ្ឋបាលខេត្តកំពត បាននឹងកំពុងសិក្សា និងដំណើរការលើការកាត់ឆ្វៀលដី ពិសេសក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជូនប្រជាពលរដ្ឋដែលប្រើប្រាស់ និងស្នាក់អាស្រ័យលើដីក្នុងរយៈពេលយូរ។ នេះបើយោងតាមកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី ៩ កញ្ញា កន្លងមកនេះ។ ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការដាក់ពាក្យស្នើសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋនោះ មិនមែនមានន័យថា ដីទាំងនោះត្រូវបានផ្ដល់ជូនជាដីកម្មសិទ្ធិរបស់ពួកគាត់នោះទេ។ «មុននឹងផ្ដល់ជូនពួកគាត់ ត្រូវមានការវាយតម្លៃពីគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្ត ថាត្រូវឆ្វៀល ឬមិនត្រូវឆ្វៀលជូនពួកគាត់ ហើយមូលដ្ឋាននៃការវាយតម្លៃ គឺពិនិត្យទៅលើការអាស្រ័យផលជាក់ស្តែង មានដាំដំណាំ និងកំណត់ចំណោតកម្ពស់ធៀប និងនីវ៉ូទឹកសមុទ្រឱ្យបានច្បាស់លាស់» ឯកឧត្តម បានបន្ត។ ដោយឡែក ទាក់ទងទៅនឹងកាលបរិច្ឆេទឈប់ទទួលពាក្យ ឯកឧត្តមស្នើសុំឱ្យក្រុមការងារពន្យារពេល ព្រោះថាអាចនៅមានប្រជាពលរដ្ឋច្រើនសេសសល់មិនទាន់បានដាក់ពាក្យ។ គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី ២៤ ខែសីហា រហូតដល់ថ្ងៃទី ០៨ ខែកញ្ញា នេះ ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យកាន់កាប់ដីក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ មានចំនួនរហូតទៅដល់ ២ ៨៦០ក្បាលដី។ លើសពីនេះ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ ក៏បានស្នើសុំក្រុមការងារពិចារណាទៅលើការស្នើសុំដីជាប់ជ្រលងភ្នំដងអូរ ថាគួរតែរក្សាទុកជាតំបន់ការពារធម្មជាតិឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កិច្ចការងារទាំងនេះធ្វើឡើងក្រោយពេល […]
អានបន្ថែមមន្ត្រីចំនួន៣៦២ រូបតែងតាំងឱ្យចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់សំណង់ទូទាំងប្រទេស
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតែងតាំងមន្ត្រីចំនួន៣៦២ រូប ដើម្បីចុះតាមដាន អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភស្តុតាង និងជំរុញការអនុវត្តច្បាប់ស្តីពីសំណង់។ នេះបើយោងតាមប្រកាសលេខ ១៤១ ដនស/ប្រក/នី.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។ មន្ត្រីរួមមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតាមមន្ទីរទាំង២៥ រាជធានី-ខេត្ត ដែលត្រូវបំពេញភារកិច្ចដូចមានកំណត់ក្នុងច្បាប់សំណង់ និងប្រកាសអន្តរក្រសួងលេខ១១៨ ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ស្តីពីនីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់។ ការធ្វើអធិការកិច្ចសំណង់ គឺធ្វើឡើងដើម្បីគ្រប់គ្រង់ការអភិវឌ្ឍអចលនវត្ថុឱ្យមានប្រសិទ្ធិភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅ តាមរយៈការបង្ការ និងទប់ស្កាត់រាល់អំពើខុសច្បាប់ស្តីពីនគរូបនីយកម្ម និងសំណង់។ បើយោងតាមច្បាប់ស្តីពីសំណង់ មន្ត្រីអធិការកិច្ចសំណង់ទាំងនោះ មានសិទ្ធិត្រួតពិនិត្យ បញ្ឈប់ ដកហូតលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធជាបណ្តោះអាសន្ន ក៏ដូចជាពិន័យអន្តរការណ៍ ក្នុងករណីអ្នកកាន់កាប់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនោះប្រព្រឹត្តខុសច្បាប់សំណង់។ បន្ថែមពីនេះ មន្ត្រីទាំងនេះ មានសិទ្ធិអំណាចក្នុងការចាប់យកវត្ថុតាង និងកសាងសំណុំរឿងនៃបទល្មើសសំណង់ និងចាត់វិធានការផ្សេងៗនៅក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់ផងដែរ។
អានបន្ថែមអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ត្រូវមានវិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណ
អាជីវកម្មគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែត្រូវចុះបញ្ជី និងបង់ពន្ធតាមច្បាប់កំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ ក្រឡេកមកមើលអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក៏តម្រូវឱ្យមានការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈ ឬអាជ្ញាប័ណ្ណអាជីវកម្ម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិនផងដែរ។ សេវាកម្មវាយតម្លៃ គឺជាសេវាកម្មដែលធ្វើការវាយតម្លៃ ដើម្បីកំណត់តម្លៃលើទ្រព្យ និងអត្ថប្រយោជន៍ផ្សេងៗ ដែលតាំងនៅ ឬភ្ជាប់នឹងទ្រព្យនោះ។ ចំណែកឯ សេវាកម្មអចលនវត្ថុ ចែកចេញជា ២ គឺ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ។ សេវាកម្មភ្នាក់ងារអចលនវត្ថុ ជាការផ្តល់សេវាពាក់ព័ន្ធនឹងការទិញ-លក់ និងជួលលើដី អគារ និងសំណង់ជាដើម។ ចំពោះសេវាកម្មគ្រប់គ្រងអចលនវត្ថុវិញ សំដៅដល់ធ្វើការគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើប្រតិបត្តិការជួលលើអចលនវត្ថុទាំងឡាយណា ក្នុងនាម និង/ឬជំនួសម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុនោះ ដែលមានលក្ខណៈដូចជា អគារស្នាក់នៅរួម បុរី អគារសហកម្មសិទ្ធិ (ខុនដូជាដើម) និងអគារ ឬអគារពាណិជ្ជកម្ម។ ដោយឡែក ការគ្រប់គ្រងនេះ មិនរាប់បញ្ចូលការគ្រប់គ្រងអចលនវត្ថុដែលត្រូវធ្វើអាជីវកម្មដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ កំពង់ផែ កន្លែងវាយកូនគោល ការដ្ឋានយកថ្ម រោងភាពយន្ត ពហុកីឡាដ្ឋាន មជ្ឍមណ្ឌលកីឡា និងមន្ទីរពេទ្យ នោះទេ។ រូបវ័ន្តបុគ្គល […]
អានបន្ថែម