ច្បាប់ និងបញ្ញាត្តិ
នាទីស្វែងយល់ ភាគទី ៤២៖ ទម្រង់អភិវឌ្ឍដី និងលិខិតអនុញ្ញាត
ដី ជាអចលនទ្រព្យមួយប្រភេទ ដែលកំពុងមានសក្តានុពលខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយការអភិវដ្ឍដីក៏មានច្រើនទម្រង់ផងដែរ និងគ្រប់គ្រងដោយច្បាប់ និងបទបញ្ញតិផ្សេងៗគ្នា។តើការអភិវឌ្ឍដីក្រោមទម្រង់ណាខ្លះ ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន?
អានបន្ថែមផលចំណេញពីការលក់ពីអចលទ្រព្យនឹងត្រូវជាប់ពន្ធ ២០% ចាប់ពីខែមករាឆ្នាំ ២០២១ តទៅ
អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមប្រមូលពន្ធ ២០% លើផលចំណេញមូលធន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។ ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរមូលធន ក្រោយការដកចំណាយ។ ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។ អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០% ។ អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនណាមួយក្នុងចំណោមវិធីទាំង២ រួមមាន៖ ១) វិធីកាត់កងចំណាយតាមការកំណត់ ពោលគឺរដ្ឋអនុញ្ញាតិឱ្យកាត់ចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួលបានពីការលក់ ឬផ្ទេរទ្រព្យ ឧទាហរណ៍ អ្នកលក់ដីបាន ១លានដុល្លារ។ សម្រាប់វិធីទី ១ គឺមិនមែនយកពន្ធលើ ១លានដុល្លារ នេះទេ។ ពន្ធដាអនុគ្រោះ ឱ្យគាត់កាត់កងចំណាយដល់ទៅ ៨០%។ មានន័យថា គាត់ចំណេញតែ ២០ម៉ឺនដុល្លារទេ ហើយជាប់ពន្ធ ២០% ពោលគឺត្រូវបង់ពន្ធត្រឹមតែ ៤ម៉ឺនដុល្លារ ប៉ុណ្ណោះ។ ២) វិធិកាត់កងតាមចំណាយជាក់ស្តែង […]
អានបន្ថែមច្បាប់ថ្មីបើកឱ្យក្រុមហ៊ុនជួលជនបរទេសច្រើនជាមុន ខណៈវិស័យសំណង់កំពុងត្រូវការពលកម្មបន្ថែម
រូបភាព៖ the print.in ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងពលកម្មបរទេសបានច្រើនជាងមុន ប្រសិនបើក្រុមហ៊ុនមិនអាចរកកម្លាំងពលកម្មក្នុងស្រុកគ្រប់គ្រាន់ ខណៈដែលវិស័យសំណង់កំពុងត្រូវការកម្លាំងពលកម្មបន្ថែម។ យោងតាមប្រកាសដែលបានចុះផ្សាយនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងកម្មករបរទេសលើសពី ១០ ភាគរយនៃចំនួនកម្លាំងពលកម្មសរុប។ ក្រុមហ៊ុនត្រូវដាក់លិខិតស្នើសុំទៅក្រសួងការងារ ប្រសិនបើក្រុមហ៊ុនមានគោលបំណងប្រើប្រាស់កម្លាំងពលកម្មបរទេសបន្ថែម។ យោងតាមច្បាប់ចាស់ ក្រុមហ៊ុនអាចផ្តល់ការងារដល់ជនបរទេសមិនលើសពី ១០ភាគរយនៃចំនួនកម្លាំងពលកម្មសរុប។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ បានមានប្រសាសន៍ថា ប្រកាសនេះគឺសមស្របជាមួយនេះនឹងតម្រូវការសេដ្ឋកិច្ច។ ឯកឧត្ដមបន្តថា បច្ចុប្បន្ននេះ មានការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់ កសិកម្ម ក៏ដូចជាវិស័យកម្សាន្តពេលរាត្រី។ ទោះជាយ៉ាងណា ឯកឧត្ដម មិនមានទិន្នន័យអំពីចំនួនកម្លាំងពលកម្មដែលត្រូវការនេះទេ។ វិស័យសំណង់មានការកើនឡើងយ៉ាងខ្លាំង តាមរយៈការវិនិយោគជាបន្តបន្ទាប់។ យោងតាមតួលេខពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងអំឡុងពេល ៦ ខែដើមឆ្នាំនេះ ក្រសួងបានអនុម័តគម្រោងវិនិយោគជាង ២៥០០គម្រោង ដែលមានតម្លៃប្រមាណជា ៣,៨ ពាន់លានដុល្លារ។ របាយការណ៍ដដែលបានឱ្យដឹងថា ក្រុមហ៊ុនចិននាំមុខគេក្នុងការវិនិយោគវិស័យនេះ ដែលផ្តល់ការងារជាង […]
អានបន្ថែមនាទីស្វែងយល់ ភាគទី ៤១៖ ប្រភេទអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា
រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាន ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។ តើមានប្រភេទអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុអ្វីខ្លះនៅកម្ពុជា?
អានបន្ថែមតើត្រូវធ្វើយ៉ាងណា ដើម្បីលក់-ទិញដី ជៀសវាងរឿងក្តីក្តាំ ឬវិវាទនានា?
វិស័យអចលនទ្រព្យដីធ្លី នៅក្នុងប្រទេសកម្ពុជា ឃើញថាមានដំណើរការអភិវឌ្ឍទៅមុខជាលំដាប់។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដាក់ចេញច្បាប់ វិធានការ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រងដីធ្លីទាំងអស់នោះ ឱ្យមានប្លង់កម្មសិទ្ធិច្បាស់លាស់។ ទោះបីជាយ៉ាងនេះក្តី ចរន្តនៃការលក់-ទិញដី ហាក់នៅមានការមិនច្បាស់លាស់នៅឡើយ សម្រាប់អ្នកវិនិយោគ ឬប្រជាពលរដ្ឋទូទៅ ដែលតែងកើតមានវិវាទជៀសមិនបាន។ ដើម្បីជៀសវាងពីការទិញដី ដែលមានបញ្ហាចម្រូងចម្រាស់ អ្នកទិញត្រូវតែធ្វើការស្វែងយល់ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។ មុននឹងឈានដល់ការចុះកិច្ចសន្យា តើត្រូវពិនិត្យមើលលើចំណុចណាខ្លះ? មុននឹងចុះកិច្ចសន្យា អ្នកទិញទាំងអស់ត្រូវតែពិនិត្យទៅលើ ០៤ ចំនុចសំខាន់ៗ៖ ១. ប្រភេទនៃបណ្ណកាន់កាប់របស់ម្ចាស់ដី អ្នកទិញគួរតែពិនិត្យជាមុនថា តើអ្នកលក់មានប័ណ្ណកាន់កាប់អចលនទ្រព្យនោះប្រភេទអ្វី? តើជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឬជាវិញ្ញាបនបត្រសម្គាល់ការកាន់កាប់អចលនវត្ថុ (ប្លង់ទន់)? បើសិនអ្នកលក់ដីនោះ កំពុងកាន់ប្លង់រឹង នោះអ្នកទិញ នឹងអាចមើលឃើញពីទំហំដី ទីតាំងដី និងឈ្មោះម្ចាស់ដីយ៉ាងច្បាស់លាស់ ហើយឯកសារប្លង់រឹង គេអាចយកទៅផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជី ដែលចុះនៅជាមួយអាជ្ញាធរសុរិយោដី។ ផ្ទុយពីនេះវិញ ប្រសិនបើអ្នកលក់កំពុងកាន់ប្លង់ទន់ នោះអ្នកលក់គ្រាន់តែជាភោគីតែប៉ុណ្ណោះ (ជាអ្នកកាន់កាប់ស្របច្បាប់)។ បើតាមច្បាប់ គាត់មិនទាន់មានសិទ្ធិពេញលេញ នៅឡើយទេ តែគាត់អាចលក់ដីនោះបាន។ ចំនុចនេះ ទាមទារឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់។ សំខាន់ជាងនេះទៅទៀត អ្នកទិញត្រូវពិនិត្យទៅលើដីនោះ ថាតើដីនោះមានការផ្ទេរកម្មសិទ្ធប៉ុន្មានដំណាក់កាលមកហើយ […]
អានបន្ថែមស្វែងយល់ពីពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់
កន្លងមកលោកអ្នក បានសិក្សា និងស្វែងយល់រួចមកហើយពីប្រភេទនៃអចលនទ្រព្យដែលជាប់ពន្ធ និងប្រភេទអចលនទ្រព្យមិនជាប់ពន្ធ ដោយក្នុងនោះដីធ្លីមិនបានប្រើប្រាស់ក៏ត្រូវជាប់ពន្ធផងដែរ។ លើសពីនេះ ការបង់ពន្ធទៅលើអចលនទ្រព្យទាំងអស់ គឺមិនដូចគ្នាទេ គឺត្រូវបង់ទៅតាមប្រភេទ ទំហំ និងទីតាំង ដែលអចលនទ្រព្យស្ថិតនៅ។ តួយ៉ាង តម្លៃមូលដ្ឋានគិតពន្ធនៃដីធ្លីមិនបានប្រើប្រាស់ មិនដូចគ្នាទៅនឹងតម្លៃនមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ ដែលមានចែងក្នុង មាត្រា ១៣ នៃច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០១០ ដែលសំដៅលើ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះទេ។ (អានបន្ថែម) ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៦ ក្រោមច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ដោយមាត្រា ២៧ នៃច្បាប់នេះ បានចែងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវកំណត់ទាំងដីដែលគ្មានសំណង់ និងដីដែលមានសំណង់ បានបោះបង់ចោលស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ដែលនិយាយជារួមវាមិនមែនជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះផងដែរ ត្រូវបានបង់ដោយកម្មសិទ្ធិករ (ម្ចាស់ដី) តាមអត្រា២% នៃមូលដ្ឋានគិតពន្ធ។ ចាប់ពីឆ្នាំ១៩៩៦ ដល់ ឆ្នាំ២០០៦ ដោយអនុលោមតាមមាត្រា ៣០ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ នេះផងដែរ ពន្ធនេះ ត្រូវបានអនុញ្ញាតឱ្យកាត់កងចេញពីមូលដ្ឋានគិតពន្ធចំនួន១ ២០០ […]
អានបន្ថែមសម្ដេច ហ៊ុន សែន សម្រេចជួលដីជាង១៦៨ហិកតា នៅឧទ្យានជាតិបុទុមសាគរឱ្យក្រុមហ៊ុនរ៉ូយាល់គ្រុប
រដ្ឋាភិបាលកាលពីថ្ងៃទី ៦ សីហា នេះ បានចេញអនុក្រឹត្យធ្វើអនុបយោគផ្ទៃដីទំហំ ១៦៨,៨ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុន រ៉ូយាល់គ្រុប ដើម្បីអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ។ ផ្ទៃដីទំហំជាង១៦៨ហិកតានេះ ស្ថិតនៅភូមិថ្មសនិងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើប្រាស់ដោយចីរភាព។ លក្ខខណ្ឌជួលអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ គឺត្រូវស្ថិតក្រោមការចាត់ចែង ដោយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នក្រោមជាពាក់ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានសម្បទានអនុវត្តគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីនេះ រួចមកហើយតាំងពីខែមីនា មកម្លេះ តែអនុក្រឹត្យថ្មីនេះ ចាត់ទុកថាជាការបំពេញបន្ថែមសិទ្ធិជាផ្លូវការក្នុងការប្រើប្រាស់ដី។ លើសពីនេះ ក្រុមហ៊ុនកាលពីថ្មីៗនេះ ក៏ទើបតែបានបញ្ចប់ការដោះស្រាយផលប៉ះពាល់ដល់ប្រជាជនប្រមាណ៥៨ គ្រួសារក្នុងតំបន់អភិវឌ្ឍន៍រួចហើយដែរ។ (អានបន្ថែម) បើយោងតាមក្រុមហ៊ុន គម្រោងរោងចក្រអគ្គិសនីនេះ នឹងប្រើទុនវិនិយោគសរុប ១, ៣ ពាន់លានដុល្លារអាមេរិក។ ក្រោយពេលដាក់ដំណើរការ អគ្គិសនីកម្ពុជាធានានឹងទិញថាមពលពី គម្រោងនេះ ក្នុងបរិមាណថាមពល ៨០% ក្នុង១ឆ្នាំផងដែរ។
អានបន្ថែមតើការអភិវឌ្ឍដីក្រោមទម្រង់ណាខ្លះ ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន?
ដី ជាអចលនទ្រព្យមួយប្រភេទ ដែលកំពុងមានសក្តានុពលខ្លាំងក្នុងអាជីវកម្មទិញ-លក់ និងបម្រើបម្រាស់នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតំបន់ទីក្រុងធំៗ និងតំបន់អភិវឌ្ឍ ដែលកំពុងមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ននេះ។ ការអភិវឌ្ឍដី គឺជាសកម្មភាពនៃការរៀបចំដី តាមរយៈការប្តូរប្រភេទនៃការប្រើប្រាស់ដី ការប្តូរមុខងារតំបន់ប្រើប្រាស់ដី ការធ្វើសមាហរណកម្មក្បាលដី ការបង្រួមក្បាលដី ការបំបែកក្បាលដី ការកែប្រែរចនាសម្ព័ន្ធនៃដី និង/ឬ ការបង្កើនដង់ស៊ីតេនៃការប្រើប្រាស់ដី ដើម្បីសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម សេវាកម្ម ឬឧស្សាហកម្ម ឱ្យត្រឹមត្រូវទៅតាមបទដ្ឋានច្បាប់។ ដើម្បីអភិវឌ្ឍដី ឬធ្វើអាជីវកម្មលើដីនោះបាន បុគ្គល ឬក្រុមហ៊ុន ដែលធ្វើអាជីវកម្មលើអចលនទ្រព្យមួយ ត្រូវតែមាន «លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី» ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន បើទោះបីជា គម្រោងនោះស្ថិតនៅតំបន់ជនបទដាច់ស្រយាល ឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់បេតិកភណ្ឌជាតិក៏ដោយ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ទម្រង់នៃការអភិវឌ្ឍដី ដែលទាមទារឱ្យមានលិខិតអនុញ្ញាត ដូចខាងក្រោមនេះ៖ – ការប្តូរប្រភេទនៃការប្រើប្រាស់ដី ដើម្បីគម្រោងសាងសង់ – ការអភិវឌ្ឍដី ដើម្បីគម្រោងកែសម្រួលក្បាលដី – ការអភិវឌ្ឍដី ដើម្បីរៀបចំគម្រោងបែងចែកជាដីឡូតិ៍ – ការអភិវឌ្ឍដី ដើម្បីកែប្រែរចនាសម្ព័ន្ធដី […]
អានបន្ថែមសាលាក្រុងជំរុញឱ្យអាជ្ញាធរវាយចោលសំណង់ខុសច្បាប់ និងតឿនឱ្យប្រុងប្រយ័ត្នលើសំណង់ចាស់ៗ
អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ហាមឃាត់ ឬវាយចោលប្រសិនបើចាំបាច់សម្រាប់គ្រប់ការដ្ឋានសំណង់ដែលខុសច្បាប់ឬអាចបង្កហានិភ័យ ហើយក៏បានជម្រុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់លើសំណង់អគារចាស់ៗ។ នេះបើយោងតាមគេហទំព័ររបស់ប្រសួងព័ត៌មាន។ ឯកឧត្ដមអភិបាលបានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៩ កក្កដា ២០២០ កន្លងមកនេះ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ «ចំពោះសំណង់ខុសប្លង់ លើស៥ ឬ១០ជាន់ បើចំបាច់ត្រូវវាយ ឬ កាត់ជាន់ចោល គឺត្រូវតែធ្វើ… មិនត្រូវទុករហូតបង្កហានិភ័យដល់មនុស្សនោះទេ»។ ប្រភពដដែលបានឲ្យដឹងថា ដើម្បីធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់។ កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោយពេលដែលមានហេតុការណ៍ធ្លាក់ផ្ទាំងថ្មមួយដុំលើរថយន្ត កំពុងតែចតពីក្រោម សំណង់អគារចាស់មួយកន្លែងស្ថិតនៅទល់មុខអគារ BS ខណ្ឌ៧មករា កាលពីថ្ងៃទី២៤ កក្កដា ២០២០នេះ កន្លង។ ទាក់ទិននឹងបញ្ហានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏ធ្លាប់បានចេញសេចក្ដីជូនដំណឹង កាលពីខែមីនា ឆ្នាំ២០១៩ ដើម្បីក្រើនរលឹកដល់ប្រជាជន ដែលកំពុងតែស្នាក់នៅ និងរស់នៅក្បែរអគារ ដែលកើតហេតុខាងលើ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាគារនេះមានសភាពពុកផុយខូចអស់ប្រមាណ ៥០% និងអាចបណ្ដាលឲ្យរលំបាក់ស្រុតនៅពេលណាមួយ។ គិតមកដល់ពេលនេះ ភ្នំពេញមានសំណង់អគារចាស់ៗទ្រុឌទ្រោមចំនួន […]
អានបន្ថែមLet’s Find Out! EP 38: Immovable property and tax registration procedure in Cambodia
Immovable property registration is very important in managing, trading, and transferring property. How to officially register your property?
អានបន្ថែម