ច្បាប់ និងបញ្ញាត្តិ
មន្ត្រីអន្តរក្រសួងជាង ៥០០ នាក់ចុះវាស់វែង និងរៀបចំផែនការប្រើប្រាស់ដីនៅមណ្ឌលគិរី
ក្រុមការងារអន្តរក្រសួងសរុប ៥៥០ នាក់ នៃក្រសួងចំនួនបី គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងបរិស្ថាន បានចុះវាស់វែង និងអនុវត្តផែនការប្រើប្រាស់ដីក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ចុះថ្ងៃទី ២៨ កក្កដា ២០២០ នេះ។ តាមរយៈការវាស់វែងនេះ ក្រុមការងារក្រសួងក៏បានប្រើប្រាស់ឧបករណ៍ T 300 Plus GNSS ដែលជាឧបករណ៍អាចចាប់យកទិន្នន័យពីផ្កាយរណប និងប្រកបដោយភាពជាក់លាក់ខ្ពស់ ដើម្បីវាស់វែង និងប្រមូលទិន្នន័យដី ដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្ដែងក្នុងទីតាំងដីរដ្ឋ ចុះបញ្ជីដីប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលយូរមកហើយ និងដីសហគមន៍ជនជាតិដើមភាគតិចផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមការងារអន្តរក្រសួងថ្មីនេះត្រូវបាន សម្រេចបង្កើតឡើងដោយក្រសួងមហាផ្ទៃកាលពទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ លើករណីកទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរីនេះ។ (អានបន្ថែម) មកទល់បច្ចុប្បន្ន អភិបាលខេត្តមណ្ឌលគីរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតាហើយ ឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម)
អានបន្ថែមក្រសួងមហាផ្ទៃប្រកាសចាត់វិធានការធ្ងន់លើករណីទន្ទ្រានដីព្រៃក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងថ្មីមួយ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ លើករណីកទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីសម្រេច ដោយក្រសួងមហាផ្ទៃកាលពទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ។ ប្រភពដដែលនេះបានឲ្យដឹងថា ក្រុមការងារអន្តរក្រសួងនេះ មានតួនាទីសំខាន់ គឺចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗនៃការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ តាមរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឲ្យបានជាក់ស្ដែង ក៏ដូចជាប្រមូលនូវឯកសារ និងភស្ដុតាងនានា ទាក់ទងនឹងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីដាក់ទោសតាមផ្លូវច្បាប់។ គួរបញ្ចាក់ផងដែរថា មកទល់បច្ចុប្បន្ន អភិបាលខេត្តមណ្ឌលគីរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតាហើយ ឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម) ទាក់ទិននឹងបញ្ហាដីធ្លីនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែកក្កដានេះ ក៏បានព្រមានថា សម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត។ ហើយចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ បច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣ តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជាង […]
អានបន្ថែមការកាន់កាប់យកចំណីដីនៅតាមខ្សែព្រំដែនជាអំពើខុសច្បាប់
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងែទី ២៣ កក្កដានេះ បានព្រមានថា ការកាន់កាប់យកចំណីដីនៅតាមខ្សែព្រំដែន ជាពិសេសកម្ពុជាវៀតណាមនៅខេត្តតាកែវ ជាអំពើខុសច្បាប់ ហើយអំពាវនាវថាគឺត្រូវតែបញ្ឍប់ជាបន្ទាន់ បើមិនដូច្នេះនឹងត្រូវទទួលទោសតាមច្បាប់។ ឯកឧត្តម បានមានប្រសាសន៍ថា ៖ «ដីដែលនៅស្របតាមខ្សែខណ្ឌសីមាកម្ពុជា វៀតណាម មិនមែនជារបស់ឯកជនទេ គឺជារបស់រដ្ឋ។ កន្លងមកឃើញថាមានប្រជាពលរដ្ឋមួយចំនួន ជឿការញុះញង់ ហើយនាំគ្នាទៅចាប់យកដី នេះគឺជាអំពើខុសច្បាប់។ ឯកឧត្តម បានបន្តថា ៖ «ការធ្វើបែបនេះ យើងនឹងមិនអនុញ្ញាតិដាច់ខាត ដូច្នេះយើងសូមអំពាវនាវឱ្យឈប់ បើមិនដូច្នេះនឹងត្រូវទទួលទោសតាមច្បាប់»។ គួរបញ្ជាក់ផងដែរថា ខ្សែព្រំដែន កម្ពុជា-វៀតណាម សម្រាប់ខេត្តតាកែវ គឺមានសរុប ៧៤ គីឡូម៉ែត្រ និង មានសរុប ៣៧ បង្គោល និងជាប់នឹង ២ ខេត្តរបស់ប្រទេសវៀតណាម។
អានបន្ថែមអន្តរក្រសួងកំពុងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យថ្មី ៣ ដើម្បីពង្រឹងវិស័យសំណង់នៅកម្ពុជា
ក្រសួងមហាផ្ទៃ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី ២១ កក្កដា នេះ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ ក្នុងគោលបំណងជួយពង្រឹងគុណភាពសំណង់នៅកម្ពុជា។ សេចក្ដីព្រាងអនុក្រឹត្យចំនួន៣ នោះរួមមាន ទី១ អនុក្រឹត្យស្ដីពី លិខិតអនុញ្ញាតសាងសង់ (មាន១២ជំពូក និង៥៧មាត្រា) ទី ២ អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ (មាន១៣ជំពូក និង៥៥មាត្រា) និង ទី ៣ អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ (មាន១២ជំពូក និង៥៩មាត្រា)។ គោលបំណងចំបងនៃសេចក្ដីព្រាងអនុក្រឹត្យទាំងនេះ គឺដើម្បីកំណត់នូវតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានជាក់លាក់ជាងមុន ទាក់ទងនឹងការចេញលិខិតការអនុញ្ញាត្ត និង ការចុះត្រួតពិនិត្យ រាល់សំណង់នៅកម្ពុជា ។ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កិច្ចប្រជុំនេះ កំពុងពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដើម្បីការប្រើប្រាស់ និងអនុវត្តប្រកបដោយតម្លាភាព ហើយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានជំនឿទុកចិត្តទៅលើសេចក្ដីព្រាងអនុក្រឹត្យទាំង ៣ នេះ។ គួរបញ្ជាក់ផងដែរថា សេចក្ដីព្រាងអនុក្រឹត្យនេះ […]
អានបន្ថែមរដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីខុសច្បាប់ជាង ៤០០០ ហិកតា មកជាសម្បត្តិរដ្ឋវិញ
មកទល់បច្ចុប្បន្ន អភិបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងងតំបន់ការពារធម្មជាតិ ៣ កន្លែង ទំហំជាង ៤០០០ ហិកតា មកជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមរបាយការណ៍សង្ខេបរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញកាលពីថ្ងៃទី ២០ ខែ កក្កដា កន្លងមកនេះ។ របាយការណ៍នេះ បានឲ្យដឹងថា ផ្ទៃដីដែលបានដកហូតទាំងនោះរួមមាន តំបន់ការពារធម្មជាតិចំបក់ (១ ៦៤១ ហិកតា) តំបន់ការពារធម្មជាតិទាំង ៨ សហគមន៍ក្នុងស្រុកឱរ៉ាល់ (២ ៧៣២ ហិកតា) និងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ (៤៤ ហិកតា)។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម វ៉ី សំណាង បានថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ កក្កដា នេះថា៖ «ចំពោះបទល្មើសព្រៃឈើ និងការទន្រ្ទានយកដីព្រៃនេះ គឺយើងធ្វើដូចភ្លៀងរលឹមអញ្ចឹង ហើយយើងប្តេជ្ញាដាច់ខាតក្នុងការការពារការទន្ទ្រានយកដីព្រៃនេះ» ឯកឧត្តមបានបន្តថា ៖«យើងខិតខំយ៉ាងណា ដាក់បញ្ជារដល់អ្នកពាក់ព័ន្ធមានក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ដែលយើងចាប់ និងដកហូតជាបន្តបន្ទាប់ដូចដែលក្នុងរបាយការណ៍ […]
អានបន្ថែមមកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតា ហើយ
អភិបាលខេត្តមណ្ឌលគីរី ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី១៦ កក្កដានេះ ថា មកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតាហើយ ឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ ឯកឧត្តម ស្វាយ សំអ៊ាង បានឱ្យដឹងថា៖ «ខុសច្បាប់គឺខុសច្បាប់ ត្រូវច្បាប់គឺត្រូវច្បាប់ អនុវត្តស្មើគ្នា មិនថាអ្នកតូចអ្នកធំទេ បើកាន់កាប់ដីខុសច្បាប់ យើងត្រូវតែចាត់ការតាមវិធានការច្បាប់»។ «បើយោងតាម សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី កន្លងមកយើងបានផ្សព្វផ្សាយ អប់រំ និងប្រកាសជាសាធារណៈហើយថា រាល់ការរំលោភបំពាន កាន់កាប់ដីខុសច្បាប់ យើងនឹងដកឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយកន្លងមកគឺដកហូតបាន ប្រមាណ ២ពាន់ហិកតាហើយ» ឯកឧត្តម បានបន្ត។ អភិបាលខេត្ត ក៏បានឱ្យដឹងទៀតថា រដ្ឋបាលខេត្ត កំពុងនិងបន្តធ្វើការយ៉ាងសកម្មទាក់ទងការគ្រប់គ្រងដីនៅខេត្តមួយនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងថ្ងែជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានប្រកាសថា រាល់ដីដែលទិញលក់គ្មានការដឹងលឺ និងវាស់វែងពីមន្រ្តីអាជ្ថាធរពាក់ព័ន្ធ ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងកគម្របព្រៃឈើក្នុងខេត្តកោះកុង នឹងត្រូវចាត់ទុកជាមោឃៈ ។ (អានបន្ថែម) ទាក់ទិននឹងរឿងដីធ្លីនេះដែរ កាលពីដើមខែកក្កដានេះ […]
អានបន្ថែមសាលាខេត្តកោះកុង៖ ដីដែលទិញលក់គ្មានការដឹងលឺពីមន្រ្តីអាជ្ញាធរពាក់ព័ន្ធត្រូវចាត់ទុកជាមោឃៈ
រាល់ដីដែលទិញលក់គ្មានការដឹងលឺ និងវាស់វែងពីមន្រ្តីអាជ្ថាធរពាក់ព័ន្ធ ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងកគម្របព្រៃឈើក្នុងខេត្តកោះកុង នឹងត្រូវចាត់ទុកជាមោឃៈ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី១៤ កក្កដា ២០២០ នេះ។ គោលបំណងនៃប្រកាសនេះ គឺដើម្បីបញ្ឍប់ការទិញលក់ដីក្នុងតំបន់ការពារធម្មជាតិ សហគមន៏ និង គម្របព្រៃលើយ៉ាងអណាធិបតេយ្យ ដែលកន្លងមកឃើញថាមានសកម្មភាពបែបនេះជាច្រើន ជាពិសេសនៅក្នុងស្រុកបូទុមសាគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងតាមតំបន់មួយចំនួនទៀត។ សេចក្ដីប្រកាសនេះបានបញ្ជាក់ថា ៖«ចំពោះការទិញ-ដីធ្លីដោយមិនមានការចូលរួមត្រួតពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធនឹងមន្ត្រីភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញយ៉ាងនេះគឺជាទង្វើមិនស្របច្បាប់»។ ប្រភពដដែលនេះបានបន្តថា ជនណាដែលទិញលក់ដីក្នុងលក្ខណៈមិនងត្រឹមត្រូវតាមផ្លូវច្បាប់បែបនេះ នឹងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់។ ក្នុងថ្ងែជាមួយគ្នានេះដែរ រដ្ឋបាលស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្មីៗនេះ ក៏បានប្រកាសដល់ម្ចាស់ដី និងដីអង្គភាពនានា ដែលជាប់ពាក់ព័ន្ធក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បួង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល តំបន់ដែនជម្រកសត្វព្រៃតាតៃ និងតំបន់គម្របព្រៃឈើ២០០២ ដើម្បីមកស្រង់ឈ្មោះជាបឋមចាប់ពីថ្ងៃទី១៥ កក្កដា ២០២០ រហូតដល់ថ្ងៃទី៣០ កក្កដា ២០២០ផងដែរ។ ទាក់ទិននឹងរឿងដីធ្លីនេះដែរ កាលពីថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសថាសម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ […]
អានបន្ថែមក្រសួងដែនដីសហការជាមួយធនាគារធំៗ គ្រោងបង្កើតប្រព័ន្ធចុះបញ្ជីប្រកបអាជីវកម្មសំណង់អនឡាញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើការជាមួយធនាគារកាណាឌីយ៉ា និងធនាគារ ABA ដើម្បីពង្រឹងការងារចុះបញ្ជីប្រកបអាជីវកម្មសំណង់តាមប្រព័ន្ធអេឡិចត្រូនិច និងបង្កើតប្រព័ន្ធបង់ថ្លៃតាមប្រព័ន្ធអេឡិចត្រូនិច។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ កក្កដា ២០២០នេះ។ របាយការណ៍ដដែលបានឲ្យដឹងថា ក្រុមការងារក្រសួងបានជួបពិភាក្សាការងារជាមួយធនាគារកាណាឌីយ៉ា លើការងារប្រតិបត្តិការ ការងារបង់សេវា និងចុះបញ្ជីប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ជាមួយគ្នានេះដែរ ក្រសួងក៏បានប្រជុំពិនិត្យសេចក្ដីព្រាងអនុស្សរណៈយោគយល់ (MOU) លើការងារប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់បង់ថ្លៃការផ្ដល់សេវាចុះបញ្ជីប្រកមអាជីវកម្មវិស័យសំណង់រវាងក្រសួង និងធនាគារ ABA ផងដែរ។ កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានដាក់ឲ្យដំណើរការប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមរយៈការស្កេន QR Code នៅលើវិញ្ញាបណ្ណប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ដោយប្រើកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីឲ្យអ្នកសាធារណជនមានភាពងាយស្រួលស្វែងយល់ពីព័ត៌មានសុរិយោដី មានដូចជាទីតាំង ឬបន្ទុកផ្សេងៗលើដីផងដែរ។ (អានបន្ថែម)
អានបន្ថែមក្រសួងសាធារណការកំពុងពិនិត្យលើសេចក្តីព្រាងច្បាប់ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្មីៗនេះ បានធ្វើកិច្ចប្រជុំពិភាក្សាបន្ត និងពិនិត្យលើសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នៅកម្ពុជា។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះបានឯកភាព និង សម្រេចកែសម្រួលសមាសភាពនៃគណៈកម្មការអន្តរក្រសួង និងបានដាក់ចំណងជើងឱ្យសេចក្ដីព្រាងច្បាប់នេះទាំងភាសាខ្មែរ និងភាសាអង់គ្លេសគឺច្បាប់ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឬ Wastewater and Drainage។ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់ថ្លែងក្នុងកិច្ចប្រជុំ លើសេចក្ដីព្រាងច្បាប់ដដែលនេះកាលពីថ្ងៃទី២០ ឧសភា ២០២០ នេះ ថា ដោយមើលឃើញអំពីតម្រូវការកើនឡើងក្នុងការលើកកម្ពស់អនាម័យ ការគ្រប់គ្រង និងសម្អាតទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងសិក្សា និងអនុវត្តន៍គម្រោងផ្សេង ៗ ដែលទាក់ទងនឹងវិស័យទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែមិថុនា កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើរសុំ ហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ពីខាងធនាគារពិភពលោក លើគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ […]
អានបន្ថែមផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំជាង ២៩០ហិកតា នឹងក្លាយជាទីតាំងអគ្គបញ្ជាការដ្ឋានកងទ័ព
រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចប្រគល់ផ្ទៃដីបឹងតាមោក(កប់ស្រូវ) ទំហំជិត ៣០០ ហិចតា (២.៩៨៥.៤៧២ម៉ែត្រក្រឡា) ឱ្យក្រសួងការពារជាតិ សម្រាប់ចាត់ចែងរៀបចំទីតាំងអគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ និងប្រើប្រាស់ជាកន្លែងដឹកនាំបញ្ជាយុទ្ធសាស្ត្រយូរអង្វែង។ នេះបើយោងតាមអនុក្រឹត្យលេខ ៩០ អនក្របក ចុះថ្ងៃទី ២២ មិថុនា ២០២០។ ប្រភពដដែលនេះបានឱ្យដឹងថា ក្រសួងការពារជាតិនឹងត្រូវសិក្សា និងរៀបចំច្រករំដោះទឹក ទទឹង៦០ ម៉ែត្រទៅកាន់អាងស្តុកទឹកទាំងមូលដូចក្នុងប្លង់។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងត្រូវបង្កើតគណៈកម្មការមួយ ដើម្បីជួយគាំទ្របច្ចេកទេសក្នុងការបោះបង្គោលព្រំដីកំណត់ហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យផលប៉ះពាល់ផងដែរ។ កន្លងមក រដ្ឋាភិបាលធ្លាប់បានកាត់ផ្ទៃដី បឹងតាមោកនេះ ចំនួនបីដងរួចមកហើយ។ តួយ៉ាង កាលពីថ្ងៃទី ២៧ មេសា ២០២០ រដ្ឋាភិបាលបានសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣០ ហិកតា ទៅឲ្យលោកស្រី គីម ហ៊ាង ជាមួយនឹងផ្ទៃដីនៅទីតាំងដី ៣ កន្លែងផ្សេងៗគ្នាទៀត។ (អានបន្ថែម) កាលពីដើមខែមិនាកន្លងទៅ ផ្ទៃដីបឹងតាមោក ទំហំ ៨៣ហិកតា ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម) […]
អានបន្ថែម