ច្បាប់ និងបញ្ញាត្តិ
រដ្ឋាភិបាលនឹងរឹតបន្តឹងការគ្រប់គ្រងរ៉ែសំណង់ប្រើប្រាស់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ
រដ្ឋាភិបាលចាប់ផ្តើមផ្តោត និងរឹតបន្តឹងលើការគ្រប់គ្រងប្រតិបត្តិការរ៉ែសំណង់ ជាពិសេសពង្រឹងការប្រមូលចំណូលសួយសារពីការប្រើប្រាស់រ៉ែសំណង់ សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ឱ្យមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមប្រកាសអន្តរក្រសួងដែលចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា កន្លងមកនេះ។ ប្រកាសនេះ ចុះហត្ថលេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីយងក្រសួងរ៉ែ និងថាមពល ហើយមានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការធនធានរ៉ែសំណង់ ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋទាំងអស់នៅទូទាំងប្រទេស។ គម្រោងទាំងនោះរួមមាន គម្រោងសាងសង់ផ្លូវ ស្ពាន ទំនប់ធារាសាស្ត្រ ស្ថានីយវារីអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រហាក់ប្រហែលដទៃទៀត។ ចំណែកឯធនធានរ៉ែសំណង់ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ ឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ក៏មានដូចជា ក្រួស ថ្ម ខ្សាច់ ឡាតេរីត អាចម៍ដី ជាដើម។ លោក យស មុន្នីរ៉ាត់ អគ្គនាយកផ្នែករ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី៦ កក្កដានេះថា ប្រកាសនេះធ្វើឡើងដើម្បីបង្ហាញ និងគ្រប់គ្រងទិន្នន័យនៃការប្រើប្រាស់ធនធានរ៉ែសំណង់សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ និងចំណូលដែលរដ្ឋត្រូវបង់សួយសារជំនួស លើគម្រោងរបស់រដ្ឋឱ្យមានគណនេយ្យភាព និងប្រសិទ្ធភាពជាមុន។ លោកថ្លែងថា៖ “តាមរយៈប្រកាសនេះយើងចង់បង្ហាញទិន្នន័យលើការប្រមូលចំណូលសួយសារពីធនធានរ៉ែសំណង់ ដើម្បីញែកឲ្យដាច់រវាងធនធានរ៉ែប្រើសម្រាប់គម្រោងរបស់រដ្ឋ និងសម្រាប់គម្រោងឯកជន និងដើម្បីគ្រប់គ្រង់ការប្រមូលចំណូលសួយសារមានប្រសិទ្ធភាព”។ […]
អានបន្ថែមសម្តេចហ៊ុន សែន បញ្ជាឱ្យកាត់ដីជូនដល់ពលរដ្ឋណាដែលរស់ក្នុងតំបន់អភិរក្សរយៈពេលយូរ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យក្រសួងពាក់ព័ន្ធកាត់ឆ្វៀលដីជូនពលរដ្ឋដែលរស់នៅលើដីរបស់រដ្ឋ ដូចជាតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗ ច្រើនជាង ១០ ឬ ២០ ឆ្នាំ ។ នេះបើយោងតាម ហ្វេសប៊ុកផ្លូវការរបស់សម្ដេច។ ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីព្រឹកថ្ងៃទី ៣ កក្កដា ២០២០ កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ថា៖ «ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវតែរៀបចំកាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋ ដែលបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំលើដី គម្របព្រៃឈើ ឬតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម»។ «កន្លងមករដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ» សម្ដេច បានបន្ត។ សម្ដេច បានបញ្ជាក់ថា ការងារនេះត្រូវតែធ្វើឲ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុត និងត្រូវតែបញ្ចប់ឲ្យដាច់ស្រេចក្នុងរយៈពេលតែប៉ុន្មានខែខាងមុខ ដើម្បីបានចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅតំបន់ទាំងនោះ ។ «នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត» សម្ដេចបានបន្ត។ ទន្ទឹមនឹងនេះ សម្ដេចក៏បានសំណូមពរឲ្យពលរដ្ឋ កុំឲ្យពង្រីកដីបន្ថែមទៀតអី ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗ ដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។ ដោយឡែកសម្ដេចក៏បានព្រមានថា សម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ […]
អានបន្ថែមគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បតិ្តរដ្ឋ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី ៣ កក្កដានេះ បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ” ពោលគឺក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ មានជាអាទិ៍ ដីធ្លី ភ្នំ សមុទ្រ និងសំណង់ផ្សេងៗទៀត ។ល។ នេះបើយោងតាមហ្វេសប៊ុក របស់ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន។ ច្បាប់នេះត្រូវបានផ្តួចផ្តើមឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្អែកលើ មាត្រា៥៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដែលចែងថា៖ «ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទី ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ ឈើ ធនធានធម្មជាតិ មជ្ឍមណ្ឌលសេដ្ឋកិច្ចវប្បធម៍ មូលដ្ឋានកាពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើប្រាស់ នឹងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់។ លទ្ធផលនៃការប្រជុំ បានឱ្យដឹងទៀតថាច្បាប់នេះរៀបចំឡើងតាមទម្រង់ច្បាប់ជាធរមាន ដោយចែកចេញជា ១២ជំពូក […]
អានបន្ថែមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យកាស៊ីណូបើកឡើងវិញ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យបើកកាស៊ីណូឡើងវិញ ប៉ុន្តែសម្រាប់តែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ ហើយស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងសុខាភិបាល។ នេះបើយោងតាមហ្វេសប៊ុក លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកមិញនេះ។ យោងតាមប្រភពដដែលនេះ សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃ ០៣ កក្កដា ២០២០នេះ។ លោកផៃ ស៊ីផានបានឱ្យដឹងទៀតថា ចំពោះការបើកដំណើរការឡើងវិញ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួននៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩ផងដែរ។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានសម្រេចអនុម័ត និងកែតម្រូវពាក្យពេចន៍មួយចំនួនលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម” ហើយផងដែរ។ សេចក្ដីព្រាងច្បាប់នេះមាន ១២ ជំពូក និង ៩៧ មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែមីនា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទកាស៊ីណូជាបណ្ដោះអាសន្ន នៅទូទាំងប្រទេស គិតចាប់ថ្ងៃ១ មេសា ២០២០តទៅ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ។ […]
អានបន្ថែមទម្រង់វិនិយោគជាសមូហភាព នៅកម្ពុជា
ទម្រង់វិនិយោគសមូហភាព ឬហៅកាត់ថា CIS ដែលបានកំណត់ដោយច្បាប់នៃប្រទេសកម្ពុជា គឺជារចនាសម្ព័ន្ធវិនិយោគ ដែលបុគ្គលផ្សេងៗ ដាក់លុយវិនិយោគរួមគ្នា លើទ្រព្យសម្បត្តិជាក់លាក់ណាមួយ ជាទម្រង់នៃការប្រមូលមូលនិធិ ផលប្រយោជន៍ត្រឡប់ ឬប្រាក់ចំណេញដែលរកបាន តាមកិច្ចព្រមព្រៀងសមាមាត្រនៃការវិនិយោគ ឬតាមសមាមាត្រភាគហ៊ុន ពីវិនិយោគិនដែលបានបណ្តាក់ទុនរួម។ នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជា បានអនុម័តលើប្រកាសស្តីពី “អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មលើគម្រោងវិនិយោគសមូហភាព” ដែលបានផ្តល់សិទ្ធិអំណាចដល់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ក្នុងការគ្រប់គ្រងធ្វើប្រតិបត្តិការ និងគ្រប់គ្រងគម្រោងវិនិយោគសមូហភាពនៅក្នុងប្រទេស។ បទប្បញ្ញត្តិនេះ កំណត់ទម្រង់អង្គភាពដែលចាំបាច់ សម្រាប់ការបង្កើត ឬសម្រាប់អនុវត្តសកម្មភាពស៊ីអាយអេស នៅកម្ពុជា បានយ៉ាងទូលំទូលាយ។ ស៊ីអាយអេស សំដៅទៅលើគម្រោងវិនិយោគ ដែលអាជ្ញាបណ្ណពាក់ព័ន្ធត្រូវបានផ្តល់ដោយ គ.ម.ក និង / ឬមានលក្ខណៈដូចខាងក្រោម៖ – ការប្រមូលប្រាក់ ឬរបស់មានតម្លៃតាមរយៈការចេញអង្គភាពមូលនិធិ ឬប្រព័ន្ធអេឡិចត្រូនិក រួមទាំងការកៀរគរមូលនិធិ ឬទម្រង់ផ្សេងៗទៀត ដែលត្រូវបានអនុម័តដោយ គ.ម.ក ដើម្បីបង្កើតមូលនិធិសាធារណៈ មូលនិធិឯកជន ឬការវិនិយោគលើអចលនទ្រព្យ – រាល់ប្រាក់ដែលប្រមូលបាន និងរបស់មានតម្លៃ ដែលបានប្រើ និងគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិស៊ីអាយអេស ដើម្បីបង្កើនអត្ថប្រយោជន៍ហិរញ្ញវត្ថុ ឬទទួលបានពីសិទ្ធិ […]
អានបន្ថែមអ.ព.ដ៖ ម្ចាស់អចលនទ្រព្យមិនទាន់បង់ពន្ធត្រូវទៅបង់ពន្ធមុនថ្ងៃ៣០ ខែកញ្ញា
អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ទៅបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់សម្រាប់ឆ្នាំ២០២០ ឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០។ ដោយមើលឃើញពីភាពអសកម្មនៅក្នុងការបង់ពន្ធរបស់ម្ចាស់អចលនទ្រព្យដែលជាប់ពន្ធទាំងអស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងនេះឡើង ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់សម្រាប់ឆ្នាំ ២០២០ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត ដើម្បីជៀសវាងឱ្យបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកបង់ពន្ធនៅថ្ងៃជិតផុតកំណត់។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ចំពោះ ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់នោះទេ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។ ពាក់ព័ន្ធនឹងការផាកពិនិ័យនេះ យោងតាមមាត្រា១៣២ នៃច្បាប់ស្តីពីសារពើពន្ធឆ្នាំ១៩៩៧ បានចែងថា « ចំពោះបុគ្គលណាដែលមិនបានបង់ពន្ធតាមកាលកំណត់ ពន្ធបន្ថែមត្រូវកំណត់តាមអត្រា១០ ភាគរយ នៃទឹកប្រាក់បង់ពន្ធយឺត បូកនឹងការប្រាក់ ២ ភាគរយ នៃទឹកប្រាក់បង់ពន្ធយឺតសម្រាប់ខែនីមួយៗ ឬចំណែកនៃខែដែលចំនួនប្រាក់ពន្ធនោះនៅមិនទាន់បានបង់…» ។ ការផាកពិន័យនេះ នឹងត្រូវដំឡើងថែមទៀត ក្នុងករណី បុគ្គលនោះនៅតែមិនបានបង់ក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយ ពេលបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ។ ក្នុងករណីនេះ ច្បាប់តម្រូវឱ្យបុគ្គលនោះ បង់ពន្ធបន្ថែម […]
អានបន្ថែមកូវីដ១៩-ផលប៉ះពាល់លើភតិសន្យា និង ការទូទាត់ថ្លៃជួលក្នុងប្រទេសកម្ពុជា
ជំងឺរាតត្បាតសាកលកូវីដ១៩ កំពុងបន្តរីករាលដាល ហើយអ្នកជួលផ្ទះនៅកម្ពុជា កំពុងពិនិត្យមើលដោយយកចិត្តទុកដាក់ថា តើស្ថានភាពនេះ អាចចាត់ទុកថាជា “ប្រធានសក្តិ” (force majeure) ដើម្បីអះអាងការបញ្ឈប់ឬកាត់បន្ថយការបង់ថ្លៃជួលរបស់ខ្លួន បានដែរឬទេ។ នៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការពីការផ្ទុះឡើងនៃជំងឺឆ្លងវីរុស នេះឆ្នាំ ២០១៩ (“ COVID-១៩”) ថាជាជំងឺរាតត្បាតទូទាំងពិភពលោក។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការការពារ និងការរឹតត្បិតផ្សេងៗ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ។ វិធានការទាំងនេះ រួមមានការបិទសាលារៀន សាកលវិទ្យាល័យមជ្ឈមណ្ឌលបណ្តុះបណ្តាល សារមន្ទីរ រោងកុន សាលប្រគុំតន្រ្តី បារ កាស៊ីណូ ម៉ាស្សានិងស្ប៉ា កន្លែងហាត់ប្រាណ និងកន្លែងអភិវឌ្ឍកាយសម្បទាទាំងអស់។ វិធានការទាំងនេះ បណ្តាលឱ្យអាជីវកម្មទាំងនោះ ខាតបង់ប្រតិបត្តិកររបស់ពួកគេ ដោយស្វ័យប្រវត្តិ ដែលនាំឱ្យពួកគេមានការលំបាកយ៉ាងខ្លាំងក្នុងការបង់ប្រាក់ដល់និយោជិត អ្នកផ្គត់ផ្គង់ ម្ចាស់ដី ហ៊ីប៉ូតែក និងការទូទាត់ផ្សេងៗទៀត ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ភតិកៈជាច្រើន បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន […]
អានបន្ថែមក្រសួងសេដ្ឋកិច្ចដាក់កំហិតម្ចាស់អាជីវកម្មដីឡូតិ៍ត្រូវសុំលិខិតអនុញ្ញាតនិងអាជ្ញាប័ណ្ណឱ្យបានមុនដំណាច់ខែមេសា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអំពាវឱ្យគ្រប់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ (ពុះដីឡូតិ៍) ទាំងអស់ ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូតិ៍ និងអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូតិ៍ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះជាកំហិត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។ ម្ចាស់អាជីវកម្មអដីឡូតិ៍ទាំងអស់ ដែលមានទំហំដីក្រោម១០,០០០ ម៉ែត្រការ៉េ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតអាជីវកម្មដីឡូតិ៍ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ចំណែកឯ ម្ចាស់ម្ចាស់អាជីវកម្មដីឡូតិ៍ទាំងអស់ ដែលមានទំហំដីចាប់ពី១០,០០០ ម៉ែត្រការ៉េឡើង ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូតិ៍ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ ដែលមិនចូលរួមអនុវត្តតាមការអំពាវនាវនេះ ក្រសួង ឬ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចាត់វិធានការរដ្ឋបាល និងធ្វើការផាកពិន័យ ស្របតាមប្រកាសលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ យោងតាមប្រកាសខាងលើ ក្នុងមាត្រា៤៤ បានចែងថា ការប្រកបអាជីវកម្មអភិវឌ្ឍដីឡូតិ៍ គ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬប្រកាសលក់មុនទទួលបានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវទទួលរងពិន័យអន្តរការណ៍ពីក្រសួង ឬមន្ទីរចំនួន ៥០.០០០.០០០ រៀល។ ក្នុងករណីមិនរាងចាល […]
អានបន្ថែមរដ្ឋាភិបាលចេញសេចក្តីសម្រេចកែសម្រួលបទបញ្ជា ដែលបញ្ជាក់ច្បាស់ថាមិនមានការហាមឃាត់ការធ្វើដំណើរឆ្លងស្រុក
កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចដែលបានបញ្ជាក់ច្បាស់ថា មិនមានការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយទេ ហើយភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវចាត់ទុកជាតំបន់រួមតែមួយ។ សូមបញ្ជាក់ថា បានចេញសេចក្តីសម្រេចនេះ ជាការកែសម្រួលទៅនឹងបទបញ្ជាលេខ ០២ ប.ប ដែលបានដាក់ចេញកាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។ ក្នុងសេចក្តីសម្រេចកែសម្រួលលេខ ៣៩ ស.ស.រ ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០ ដែលមានចំណារហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានកំណត់ដូចខាងក្រោម៖ ១) ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។ ២) លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយរក្សាទុកការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយទៀត។ ការសម្រេចដូច្នេះ រាជរដ្ឋាភិបាលធ្វើឡើង ដោយយោងទៅលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្តែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស័យទាក់ទងប្រចាំថ្ងៃ ដោយខានមិនបានរបស់ប្រជាពលរដ្ឋទូទៅ។ សូមបញ្ជាក់ផងដែរថា ការដាក់ចេញបទបញ្ជាសម្រេចបិទការធ្វើដំណើរទូទាំងប្រទេសនេះ […]
អានបន្ថែមសម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយដើម្បីទប់ស្កាត់ជំងឺកូវី១៩
សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត និងពីស្រុកមួយទៅស្រុកមួយទៀតក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ រយៈពេល ០៧ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី៩-១៦ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០។ ការដាក់ចេញបទបញ្ជានេះ ត្រូវបានធ្វើឡើងក្រោយពេលសម្ដេចតេជោ ហ៊ុន សែន បញ្ជាតាមរយៈសារជាសំឡេងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដល់មន្រ្តីពាក់ព័ន្ធឱ្យមានការប្រជុំបន្ទាន់ស្តីអំពីការហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅកាន់ខេត្តមួយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ដោយសារតែមានបងប្អូនកម្មករមួយចំនួនហាក់ដូចជាមិនយល់ស្របចំពោះវិធានការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យបំពេញការងារជាធម្មតា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ សម្ដេចតេជោ បានបញ្ជាក់ថា ៖ «រឿងនេះគឺសំខាន់ណាស់ បើបងប្អូនមិនស្ដាប់ចឹង យើងក៏មិនអាចធ្វើច្បាប់បន្ទាន់ដែរ ចឹងគឺសុំឱ្យមានការយកចិត្តទុកដាក់ និងឆ្លើយតបត្រឡប់មកខ្ញុំវិញ។ ហើយបើផ្តល់យោបល់បានហើយ គឺសុំសម្ដេចក្រឡាហោម និងឯកឧត្តម ប៊ិន ឈិន ធ្វើសេចក្ដីព្រៀងឱ្យខ្ញុំ ដើម្បីចុះហត្ថលេខា ចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរចេញពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅកាន់ខេត្តមួយ។ ហើយរថយន្តឈ្នួលទាំងអស់ មិនឱ្យធ្វើដំណើរនៅក្នុងពេលហ្នឹង។ អាហ្នឹងគឺយើងយកវិធានការមួយជាក់លាក់ […]
អានបន្ថែម