រដ្ឋាភិបាលប្រកាសឲ្យស្ថាប័នរដ្ឋ និង ឯកជនបន្តការងារធម្មតាក្នុងពិធីចូលឆ្នាំខ្មែរ

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ និងតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជនបន្ដធ្វើការងារធម្មតា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខែ្មរប្រពៃណីជាតិនាឆ្នាំនេះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។ សម្តេចបានបញ្ជាក់ថា គ្រប់អង្គភាព ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ មិនឲ្យមានការឈប់សម្រាកនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើយ ហើយត្រូវធ្វើការងារជាធម្មតា ដើម្បីការពារកុំឲ្យមានការជួបជុំណាមួយ ដែលឈានទៅការរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ ឬទៅសហគមន៍។ សម្តេចបានបន្ថែមថា៖ «កន្លែងដែលមានសុវត្ថិភាពបំផុតនៅពេលនេះ នៅតាមរោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័នគឺជាជំរើសសុវត្ថិភាពបំផុតហើយ បើទុកបណ្តោយឲ្យដើរលេង សភាពការនេះក្រោយចូលឆ្នាំខ្មែរនិងមានហានិភ័យខ្ពស់បំផុត។ អញ្ចឹងទេសូមបងប្អូនមន្ត្រីរាជការរបស់យើង ក៏ដូចជាកម្មករ កម្មការិនីមេត្តាយោគយល់ ចំពោះការលំបាករបស់ប្រទេសជាតិ ។ » ស្របតាមអនុសាសន៍របស់សម្តេច លោក មាស ព្រឹក្សា នាយករដ្ឋបាលនៃក្រុមហ៊ុន លី ឈួង សំណង់ បានគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាលនេះ ដោយលោកបានបញ្ជាក់ថា “នេះជាវិធានការមួយដ៏ចាំបាច់បំផុតសម្រាប់កាត់បន្ថយការជួបជុំគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ បន្ថែមទៀត ក្នុងឱកាសឈប់សម្រាកជួបជុំគ្នាសម្រាប់ចូលឆ្នាំខ្មែរខាងមុខ”។ លោកបានលើកឡើងថា៖ […]

អាន​បន្ថែម

សង្កាត់ចំនួន ៤ នៅក្នុងក្រុងតាខ្មៅ នឹងត្រូវបានលើកលែងពន្ធលើអចលនទ្រព្យដល់ឆ្នាំ ២០២៣

សង្កាត់ចំនួន០៤ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាលនឹងត្រូវលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ឆ្នាំ២០២៣ ក្នុងនោះរួមមានសង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។ ការលើកលែងពន្ធក្នុងរយៈពេលនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលមានការលំបាកក្នុងការបង់ពន្ធលើកដំបូង នេះបើយោងតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការលើកលែងពន្ធ គឺដោយសារតែពីមុនសង្កាត់ទាំង០៤ នេះ ស្ថិតក្រោមរដ្ឋបាលស្រុក ហេតុនេះអចលនទ្រព្យទំាងអស់មិនបានតម្រូវឱ្យបង់ពន្ធទេ។ ប៉ុន្តែក្រោយសង្កាត់ទាំង០៤នេះ បានកាត់ចូលមកក្រោមរដ្ឋបាលក្រុងតាខ្មៅនោះ អចលនទ្រព្យទាំងអស់ត្រូវបង់ពន្ធ។ នេះបើតាម ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ តាមរយៈប្រព័ន្ធWhatsApp ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ។ ឯកឧត្តមបានបន្ថែមថា “ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង០៤ ក្រសួងបានសម្រេចដាក់ចេញប្រកាសលើកលែងពន្ធអចលនទ្រព្យរហូតដល់ឆ្នាំ២០២៣ ដើម្បីបង្រៀនពួកគាត់ឱ្យយល់ដឹងពីនីតិវិធីបង់ពន្ធ និងកាតព្វកិច្ចពន្ធដារជាមុនសិន។” យោងតាមប្រកាសលេខ៣៤៧ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២០ បញ្ជាក់ថា ម្ចាស់អលនទ្រព្យទាំងអស់ដែលស្ថិតក្នុងសង្កាត់ទាំង០៤នេះ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យនៅសាខាពន្ធដារខេត្តកណ្តាល ឬនៅនាយកដ្ឋានពន្ធដារចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ តែមិនចាំបាច់ដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យនោះទេ។ […]

អាន​បន្ថែម

ក្រសួងអប់រំ៖ អាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេស ត្រូវបិទជាណ្តោះអាសន្ន ដោយសារកូវីដ១៩

អាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេស ត្រូវបានផ្អាកជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ ការផ្អាកអាជីវកម្មក្លឹបហាត់ប្រាណនេះ ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ នៅកម្ពុជា នេះបើយោងតាមការប្រកាស ពីក្រសួងអប់រំ យុវជន និងកីឡា កាលនាព្រឹកថ្ងៃទី ៣ មេសា ២០២០ នេះ ។ លោក ពេជ្រ សុខជា គ្រូបង្វឹកនៅក្លឹបហាត់ប្រាណ Jouvance Fitness Center បានប្រាប់អ្នកសារព័ត៌មានថា ការបិទក្លឹបហាត់ប្រាណនេះ មានផលល្អ ត្រង់វាជួយបង្ការ និងទប់ស្កាត់ការឆ្លង ដោយសារឧបករណ៍ នៅក្នុងកន្លែងហាត់ប្រាណភាគច្រើនជាលោហៈធាតុ ។ ពាក់ព័ន្ធនឹងបញ្ហាផ្អាកការជួបជុំក្នុងទីសាធារណៈមានមនុស្សច្រើននេះ គេហទំព័រសារព័ត៌មាន nelsonstar.com របស់កាណាដា បានលើកឡើងដែរថា ការប្រមូលផ្តុំមនុស្សនៅតាមកន្លែងហាត់ប្រាណ នឹងបង្កើតបានជាការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ អាចជាកត្តាជំរុញ និងបង្កើនការរីករាលដាលយ៉ាងឆាប់រហ័ស នៃមេរោគកូវីដ១៩ នេះបាន។ គួររម្លឹកដែរថា យោងតាមសេចក្តីជូនព័ត៌មាន នៃក្រសួងសុខាភិបាល បានអោយដឹងថា គិតមកដល់ត្រឹមវេលាម៉ោង០៧ព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ អ្នកឆ្លងវីរុសកូវីដ១៩ […]

អាន​បន្ថែម

ការកាត់ឆ្វៀលដីចេញពីអនុក្រឹត្យលេខ ៨០ និងឧទ្យានជាតិបុទុមសាគរនៅមិនទាន់សម្រេចនៅឡើយ

សំណើសូមការកាត់ឆ្វៀលដីចេញពីតំបន់ដីក្រោមអនុក្រឹត្យលេខ ៨០ និងតំបន់ឧទ្យានជាតិបុទុមសាគរជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ កំពុងនៅមិនទាន់ឈានដល់សេចក្តីសម្រេចជាផ្លូវការឡើយ។ នេះជាការលើកឡើងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង តាមការយៈការសម្ភាសន៍ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ តំបន់ដីដែលត្រូវបានស្នើកាត់ឆ្វៀលនេះ គឺជាតំបន់ស្ថិតក្នុងបវិវេណឧទ្យានជាតិបុទុមសាគរ និងអនុក្រឹត្យលេខ ៨០ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃតាតៃ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។ តំបន់នេះ ត្រូវបានរដ្ឋាភិបាលសម្រេចបង្កើតដែនជម្រកសត្វព្រៃតាតៃ ដែលមានផ្ទៃដីទំហំ១៤៤,២៧៥ ហិកតា ក្នុងគោលបំណងថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីក្នុងភូមិសាស្ត្រនោះ នេះបើយោងតាមការបញ្ជាក់ពីលោក សូវី។ គេនៅមិនទាន់ទទួលបានព័ត៌មានច្បាស់អំពីចំនួន ប្រជាពលរដ្ឋប៉ុន្មានគ្រួសារ និងមួយគ្រួសារៗមានដីទំហំប៉ុន្មាន ដែលនឹងស្ថិតក្នុងរង្វង់ដីកំពុងស្នើសុំកាត់ឆ្វៀលនេះនៅឡើយទេ។ ក៏ប៉ុន្តែ យោងតាមប្រសាសន៍របស់លោកអភិបាលស្រុកកោះកុង គោលបំណងស្នើឆ្វៀលដីនេះ គឺដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋ បានរស់នៅស្របច្បាប់ កុំអោយមានទំនាស់ជាមួយការអភិរក្ស ព្រោះមានប្រជាពលដ្ឋច្រើន ដែលមានដីធ្លី ភូមិករ ស្រែចម្ការរបស់ខ្លួនពួកគាត់ ស្ថិតនៅក្នុងតបន់អភិរក្សនេះ។ លោក សូវី បន្តថា អំឡុងពេលនេះ រដ្ឋបាលស្រុកនីមួយៗត្រូវធ្វើការជាមួយរដ្ឋបាលខេត្តកោះកុងអំពីការកំណត់ទីតាំង ជាមួយនឹងឯកសារពាក់ព័ន្ធនឹងអនុក្រឹត្យលេខ៨០(ដែនជម្រកសត្វព្រៃតាតៃ) និងឧទ្យានជាតិបុទុមសាគរ ដើម្បីជាមូលដ្ឋានក្នុងការពិគ្រោះជាមួយក្រសួងបរិស្ថាន មុននឹងលើកជូនរដ្ឋាភិបាលពិនិត្យសម្រេចចុងក្រោយ។ ពាក់ព័ន្ធនឹងការសម្រេចលើបញ្ហានេះ ខាងសាលាស្រុកកោះកុង […]

អាន​បន្ថែម

ផលប៉ះពាល់របស់ កូវីដ១៩ មកលើកិច្ចសន្យាសាងសង់នៅក្នុងប្រទេសកម្ពុជា

ចម្ងល់ និងភាពមិនច្បាស់លាស់ជាច្រើនពាក់ព័ន្ធនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ ដែលរីករាលដាលទូទាំងពិភពលោក មកលើកិច្ចសន្យាសាងសង់ក្នុងប្រទេសកម្ពុជា បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យព្រួយបារម្ភពីសំណាក់ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនសំណង់ជាច្រើន តាំងពីមានការផ្ទុះឡើងនៃជំងឺនេះ។ ឥឡូវនេះ ភាគីក្នុងកិច្ចសន្យាសាងសាង់ កំពុងគិតគូរយ៉ាងម៉ត់ចត់ ថាតើស្ថានភាពនេះអាចចាត់ទុកជាព្រឹត្តិការណ៍ប្រធានសិក្តិបានដែរ ឬយ៉ាងណា។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានប្រកាសជាផ្លូវការថា ការផ្ទុះឡើងនៃជំងឺឆ្លងវីរុសកូរ៉ូណា២០១៩ (កូវីដ១៩) ជាជំងឺឆ្លងសកលលោក។ ដូចប្រទេសដទៃទូទាំងពិភពលោកដែរ ក្នុងប្រទេសកម្ពុជា ចំនួនអ្នកឆ្លងកូវីដ១៩ មានការកើនឡើងយ៉ាងឆាប់រហ័ស។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការការពារ និងការដាក់កំហិតនានា ដើម្បីការពារការឆ្លងរីករាលដាល។ វិធានការទាំងនេះ រាប់បញ្ចូលទាំងការបិទសាលារៀន សាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាល រោងកុន សារៈមន្ទីរ សាលប្រគុំតន្ត្រី កន្លែងផឹកស៊ី និងកាស៊ីណូជាដើម។ល។ មិនទាន់មានការហាមឃាត់ឧស្សាហកម្មសំណង់ណាមួយនៅឡើយទេ ហើយការដ្ឋានសំណង់ក៏នៅតែដំណើរការជាធម្មតាដដែល។ ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្តែង ដោយសារវិស័យនេះមានលក្ខណៈផ្ទាល់ជាប់នឹងសេដ្ឋកិច្ច ទើបវាអាចរងឥទ្ធិពលដោយជៀសមិនរួច ពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩នេះ។ ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា មានកាតព្វកិច្ចធានាសុខភាព និងសុវត្ថិភាពបុគ្គលិក និងអ្នកដទៃទៀតនៅកន្លែងធ្វើការរបស់ខ្លួន។ ហេតុដូច្នេះ ការដាក់ចេញវិធានការ ដូចជា ចត្តាឡីស័ក (quarantines) ការនៅតែឯកឯង ការរក្សាគម្លាតសង្គម […]

អាន​បន្ថែម

ធនាគារជាតិឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់កុំរឹបអូសទ្រព្យសម្បត្តិកូនបំណុលក្នុងកំឡុងពេលរងវិបត្តិកូរ៉ូណា

អគ្គនាយករងត្រួតពិនិត្យទី ១ នៃធនាគារជាតិកម្ពុជា អំពាវនាវដល់ គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុ ជៀសវាសការរឹបអូសទ្រព្យសម្បត្តិអតិថិជន (កូនបំណុល) ក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចកំពុងមានការថយចុះ ដោយសារផលប៉ះពាល់ពីមេរោគកូវីដ ( Covid-19 )។ យោងតាមសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថា លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានស្នើសុំអោយ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។ បន្ថែមពីនោះទៀតដែរ ក៏មានការអំពាវនាវ កុំអោយមានការរឹបអូសទ្រព្យបញ្ចាំ ដូចជា ផ្ទះសំបែងរបស់អតិថិជន ក្នុងកំឡុងពេលអតិថិជនមួយចំនួនកំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។ ការអំពាវនាវនេះដែរ បានចេញផ្សាយក្រោយពី ធនាគារជាតិនៃកម្ពុជា ជាពិសេសដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និង មានការលំបាកក្នុងការទូទាត់សង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលដែលធនាគារជាតិ បានចេញនូវសារាចរណែនាំ កាលពីថ្ងៃទី ២៨ មីនា ២០២០ ស្តីពី “ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុសកូវីដ១៩” ក្នុងគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ។ ការរៀបចំឥណទានឡើងវិញនេះដែរ […]

អាន​បន្ថែម

ដំណឹងចំពោះអតិថិជន៖ ច្បាប់ស្តីពីសំណង់ថ្មីរបស់កម្ពុជា

ច្បាប់ស្តីពីសំណង់ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងកំណត់គោលការណ៍ បទបញ្ជាបច្ចេកទេសសាងសង់វិធានការ នីតិវិធីសម្រាប់ការគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា។ ច្បាប់នេះមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ អាជ្ញាធរមានសមត្ថកិច្ចដែលជាអ្នកគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)។ បុគ្គលដែលមានវិជ្ជាជីវៈក្នុងវិស័យសំណង់ (ដូចជាស្ថាបត្យករ ឬវិស្វករ) ត្រូវតែចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធ វិស័យសំណង់។ អ្នកប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ទាំងឡាយ ត្រូវបានអនុញ្ញាតឱ្យប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ដោយឯករាជ្យ គឺតម្រូវមានអាជ្ញាបណ្ណដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំពោះអ្នកប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ណាដែលដើរតួនាទីត្រឹមជាប្រធានបច្ចេកទេសក្នុងក្រុមហ៊ុនសំណង់ដែលមានអាជ្ញាប័ណ្ណអាជីវកម្មសាងសង់ត្រឹមត្រូវ គឺមិនតម្រូវឱ្យមានអាជ្ញាប័ណ្ណដែលផ្តល់ដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នោះទេ។ រាល់សកម្មភាពអាជីវកម្មសំណង់ទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណដែលផ្តល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬលិខិតអនុញ្ញាតចេញដោយរដ្ឋបាលរាជធានី-ខេត្ត ដោយយោងទៅតាមប្រភេទនៃអាជីវកម្ម។ បុគ្គលណាដែលកាន់អាជ្ញាប័ណ្ណជាអ្នកមានវិជ្ជាជីវៈសំណង់ ឬអាជីវកម្មសំណង់ ត្រូវចុះកិច្ចសន្យាធនារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រងដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយមានវិញ្ញាបនបត្រធានារ៉ាប់រងដើម្បីធានាអះអាងនូវការទទួលខុសត្រូវចំពោះអាជីវកម្ម ឬវិជ្ជាជីវៈរបស់ខ្លួន។ រាល់គម្រោងសាងសង់ទាំងអស់ត្រូវតែគោរពទៅតាមបទបញ្ញត្តិសុវត្ថិភាពអគ្គីភ័យ ដូចដែលបានកំណត់នៅក្នុងបទបញ្ញត្តិបច្ចេកទេសសំណង់ ហើយនឹងវិធានស្តីពីការការពារអគ្គីភ័យ នឹងពន្លត់អគ្គីភ័យ។ រាល់សម្ភារ ឧបករណ៍ និងផលិតផលសំណង់ទាំងអស់ ត្រូវបានតម្រូវដើម្បីធានាគុណភាពសំណង់ និងសុវត្ថិភាពអ្នកប្រើប្រាស់ ដោយមានការទទួលស្គាល់ ឬមានវិញ្ញាបនបត្របញ្ជាក់ស្របតាមបទបញ្ញត្តិនៃបច្ចេកទេសសំណង់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬស្របតាមស្តង់ដារកម្ពុជាចេញដោយក្រុមប្រឹក្សាស្តង់ដារជាតិ […]

អាន​បន្ថែម

ក្រសួងរឹតបណ្តឹងការអនុវត្តច្បាប់ ក្រុមអ្នកម៉ៅការសំណង់តូចៗត្រូវតែសុំច្បាប់ជាមុន

ក្រុមអ្នកម៉ៅការសំណង់តូចៗទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវតែគោរពច្បាប់ស្តីពីសំណង់ គឺត្រូវចុះបញ្ជីដូចក្រុមហ៊ុនសាងសង់ដទៃទៀតដែរ។ ក្រសួងចាប់ផ្តើមរឹតបណ្តឹងច្បាប់កាន់តែខ្លាំង ដោយអំពាវនាវឱ្យក្រុមអ្នកម៉ៅការសំណង់តូចៗទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន យោងតាមអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ “អ្នកម៉ៅការសាងសង់តូចៗលក្ខណៈឯកជន ឬគេអាចហៅបានម្យ៉ាងទៀតថា ក្រុមជាង ដែលគាត់ម៉ៅការសាងសង់ផ្ទះមួយ ឬពីរល្វែងរបស់ប្រជាពលរដ្ឋ ក៏ត្រូវរៀបចំឯកសារសុំសិទ្ធិប្រកបអាជីវកម្មសាងសង់ជាមុនសិន។ គឺថា ពួកគាត់មិនមែនក្រុមហ៊ុនសាងសង់ទេ តែពួកគាត់ត្រូវសុំសិទ្ធប្រកបអាជីវកម្មសាង់សង់ក្នុងនាមជាក្រុមជាង។ ហើយក្រសួង ក៏មានចេញវិញ្ញាបនបត្រប្រកបអាជីវកម្មឱ្យក្រុមជាងផងដែរ។” ឯកឧត្តម សេង ឡូត បានមានប្រសាសន៍ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ឯកឧត្តមបន្តថា “ក្រសួងមិនអាចអនុញ្ញាតឱ្យអ្នកទទួលការងារសាងសង់ណាមួយ គ្មានលិខិតអនុញ្ញាតអាចប្រកបអាជីវកម្មសាងសង់បាននោះទេ ដើម្បីជៀសវាងមិនឱ្យមានឧបទ្ទវហេតុណាមួយកើតឡើងនៅថ្ងៃមុខទៀត។ ពីព្រោះថាបើពួកគាត់មិនមានលិខិតអនុញ្ញាត ក្រសួងពិបាកកំណត់ឱ្យបានច្បាស់ថា តើពួកគាត់យល់ដឹងពីបច្ចេកទេសសាងសង់ ឬមិនដឹងនោះទេ។ ម្យ៉ាងវិញទៀត អ្នកជួលក្រុមជាងឱ្យមកសាងសង់ក៏មិនច្បាស់ថាក្រុមជាងនោះអាចជួលឱ្យបាន ឬមិនបានផងដែរ។” ឯកឧត្តមបន្ថែមថា “ដូចគ្នាដែរ អ្នកទទួលម៉ៅការសំណង់ អាចទទួលសាងសង់ពីម្ចាស់សំណង់បាន លុះត្រាតែម្ចាស់សំណង់នោះ មានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ដើម្បីធានាការអនុវត្តការងារក្នុងវិស័យសំណង់នេះ គោរពទៅតាមបទដ្ឋានទាំងច្បាប់ ទាំងបច្ចេកទេសបានត្រឹមត្រូវ។” គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

អគារ Gold Tower កម្ពស់ ៤២ជាន់ បានអនុញ្ញាតឲ្យសាងសង់ឡើងវិញហើយ

សំណង់អគារហ្គោលថៅវើ ៤២ ( Gold Tower 42 ) ដែលមានទីតាំងស្ថិតនៅ មហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្សត្រូវបានក្រសួងដែនដីបានអនុញ្ញាតិឲ្យសាងសង់ឡើងវិញជាធម្មតា ក្រោយពេលត្រូវបានក្រសួងផ្អាកការសាងសង់មួយរយៈ ដោយសារហេតុផលសុវត្ថិភាពមួយចំនួន។ គេនៅចាំបានថា កាលពីកំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ការដ្ឋាននេះធ្លាប់មានព្រឹត្តិការណ៍ធ្លាក់ដែកពីលើអគារប៉ះពាល់មកលើរថយន្តរបស់ប្រជាពលរដ្ឋ ២ដងរួចទៅហើយ។ ក្រោយកើតមានឧបទ្ទវហេតុនេះ ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់ បានចេញលិខិតផ្អាកការដ្ឋានសាងសង់អគារ Gold Tower 42 ជាបណ្តោះអាសន្ន។ ទើបតែមកដល់ពេលថ្មីៗនេះ ក្រសួងបានអនុញ្ញាតឱ្យចាប់ដំណើរការសាងសង់ជាធម្មតាឡើងវិញ ក្រោយពេលដែលពិនិត្យឃើញថា ក្រុមហ៊ុនរាប់រងខាងសាងសង់អគារនេះ បានអនុវត្តតាមលក្ខខ័ណ្ឌតម្រូវ របស់អាជ្ញាធរ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ។ ឯកឧត្តម សេង ឡូត […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដី៖ បញ្ជាឱ្យរុះចោលសំណង់អគារចំនួន១៤នៅខេត្តព្រះសីហនុ

គណៈកម្មការចុះពិនិត្យគុណភាពសំណង់របស់ក្រសួងដែនដី និងនគរូបនីយកម្ម បានបញ្ជាឲ្យមានការរុះរើចោលនូវសំណង់១៤អគារនៅខេត្តព្រះសីហនុក្នុងរយៈពេលប្រមាណ៩ខែនៃការបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់ក្នុងក្រុងព្រះសីហនុ។ នេះបើយោងទៅតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សេង ឡូត ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនថា នៅខេត្តព្រះសីហនុក្រោយពីមានព្រឹត្តិការណ៍មួយនៃការបាក់រលំអគារនោះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការចុះពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ។ មកដល់ពេលនេះ ការពិនិត្យនេះបានជាង៥០០សំណង់ហើយ។» ឯកឧត្តមបានបន្តថា៖ «សំណង់ដែលត្រូវបានសម្រេចឱ្យរំលាយចោលនេះមានការអនុញ្ញាត និងវាយតម្លៃច្បាស់លាស់និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលតែម្តងគឺមាន ១៤ អគារ។ហើយជាង១០០អគារទៀតគឺមានការ អញ្ជើញក្រុមហ៊ុនជំនាញឲ្យមកជួយធ្វើកោសល្យវិច្ច័យ ដើម្បីមានភាពច្បាស់លាស់ថាតើអគារទាំងនោះ មានគុណភាពអាចបន្តសាង់សង់បញ្ចប់ ឬបន្តប្រើប្រាស់បានហើយឬនៅ។» គណៈកម្មការពិនិត្យសំណង់នៅព្រះសីហនុត្រូវបានសម្រេចបង្កើតនៅចុងខែមិថុនា ឆ្នាំ២០១៩។ ការបង្កើតនេះគណៈកម្មការនេះ ធ្វើឡើងក្នុងគោលបំណងចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត បទដ្ឋានសំណង់ បទដ្ឋានសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ។ក្រៅពីនេះ ក៏មានការចុះពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់ផងដែរ។ គិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតឲ្យសាងសង់សំណង់ក្នុងខេត្តព្រះសីហនុសម្រាប់អគារចាប់ពី ៥ជាន់ទៅមានចំនួន ២៨៤អគារ និងសម្រាប់បូរីមានចំនូន […]

អាន​បន្ថែម