ក្រុមហ៊ុនកូមិនខ្មែរឧបត្ថម្ភគាំទ្រទស្សនកិច្ចសិក្សាលើការដ្ឋានសំណង់មួយកន្លែងរបស់ក្រុមនិស្សិតកំពុងសិក្សាច្បាប់សំណង់

កូមិនខ្មែរ(Comin Khmere) ជាក្រុមហ៊ុនសាខារបស់កូមិនអាស៊ីគ្រុប (Comin Asia Group) ហើយជាក្រុមហ៊ុនមួយនាំមុខក្នុងប្រទេសខាងការផ្តល់ដំណោះស្រាយវិស្វកម្ម ជួយជំរុញនូវការយល់ដឹងពីឧត្តមានុវត្តន៍ក្នុងវិស័យសំណង់ ដោយផ្តោតជាពិសេសលើសុវត្ថិភាព និងគុណភាព។ ស្របតាមគោលដៅផ្សព្វផ្សាយសុវត្ថិភាពនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាល ក្រុមហ៊ុន កូមិនខ្មែរ បានគាំទ្រការរៀបចំកម្មសិក្សាមួយសម្រាប់និស្សិតបណ្ឌិតច្បាប់ចំនួន ៨ នាក់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ( RULE ) ឱ្យបានសិក្សាស្វែងយល់អំពីអគារស្ថាបនា ដែលជាអគារស្តង់ដារលំដាប់អេ (Grade A ) ស្ថិតនៅតាមបណ្តោយមហាវិធីព្រះនរោត្តម។ ដោយគោរពទៅតាមស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុត អគារ១៩ជាន់នេះ គឺកំពុងតែសាងសង់ និងគ្រោងឱ្យក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារស្ថាបនា ពេលត្រូវបានបញ្ចប់ក្នុងឆ្នាំ២០២០។ លោក ឆាលីស អាម៉ា ( Charles Amar ) ជាមេធាវីនៅក្រុមហ៊ុន the Paris’ Bar និងជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាប្រធានក្រុមហ៊ុន the Real Estate Practice Group នៅ DFDL កម្ពុជា ដែលជាអ្នកដឹកនាំទស្សនកិច្ចសិក្សា […]

អាន​បន្ថែម

រថយន្តស្ទូចសម្ភារសំណង់មួយបានដួលរលំសង្កត់មកលើយានយន្តមួយចំនួននៅក្រុងព្រះសីហនុ

រថយន្តស្ទូចមួយគ្រឿង ដែលកំពុងតែស្ទូចសម្ភារសំណង់បានក្រឡាប់ និងបាក់ដងសន្ទូច សង្កត់លើយានយន្តនៅតាមដងផ្លូវ ស្ថិតដងផ្លូវចុះពីអប្សរាថតរូប ក្នុងសង្កាត់លេខ២ នៅក្រុងព្រះសីហនុ កាលព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២០កន្លងទៅ។ នេះបើយោងទៅតាមទំព័រហ្វែសប៊ុក HUY BUNLENG NEWS ហេតុការណ៍ខាងលើនេះ បានបង្កឡើងដោយរថយន្តស្ទូច ០១គ្រឿងម៉ាក KATO ពណ៌ លឿង គ្មានផ្លាកលេខ ជាកម្មសិទ្ធរបស់ឈ្មោះ តាយ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ខណៈពេល ដែលកំពុងស្ទូចសម្ភារៈសំណង់ បានដួលរលំ និងបាក់ដងសន្ទូចសង្កត់ បង្កឲ្យមានការខូចខាតយានយន្ត និងសម្ភារផ្សេងៗ រួមាន រថយន្តស្ទូចម៉ាក HOWO, រថយន្ត LEXUS RX300, ឡំប្រឺតាកង់៣ និង បង្គោលភ្លើងអគ្គិសនី ចំនួន ០១ដើមផងដែរ។ យ៉ាងណាមិញ ករណីដែលកើតឡើងខាងលើនេះ សមត្ថកិច្ចបញ្ជាក់ថា ជាគ្រោះថ្នាក់ការងារ មិនមែនជាគ្រោះថ្នាក់ចរាចរណ៍នោះទេ ហើយក៏មិនបានបង្កគ្រោះដល់មនុស្សនោះដែរ។ បច្ចុប្បន្នវត្ថុតាង និងយានយន្តត្រូវបាននគរបាលជំនាញចាត់ចែងនាំយកមករក្សាទុក ដើម្បីដោះស្រាយបន្ត ៕

អាន​បន្ថែម

សម្ដេចតេជោ៖ ស្នើក្រុមហ៊ុនអចលនទ្រព្យ ជួយពន្យារពេលបង់ថ្លៃទិញផ្ទះដល់កម្មករ

ជំងឺរលាកផ្លូវដង្ហើមដោយសារមេរោគកូរ៉ូណា ( Covid-19 ) បានបង្កជាបញ្ហា និងផលអវិជ្ជមានជាច្រើនដល់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ ។ ឆ្លើយតបចំពោះបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ ក្រុមហ៊ុនអចលនទ្រព្យ ខាងលំនៅឋាន ជួយអនុគ្រោះ ដល់កម្មករ ដោយបន្ធូរបន្ថយលក្ខខណ្ឌ និងពន្យារពេលក្នុងការបង់ប្រាក់ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ សម្តេចបានស្នើដូចនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សម្តេច ដោយផ្តោតសំខាន់លើអតិថិជន ដែលកំពុងប្រឈមនឹងការព្យួរការងារ ដោយសារផលប៉ះពាល់ពីឥទ្ធិពលមេរោគកូរ៉ូណា ជាពិសេសស កម្មករ-កម្មការិនី និងអ្នកបម្រើការងារនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សុំឱ្យម្ចាស់បុរី ឬម្ចាស់ផ្ទះ ដែលលក់ផ្ទះបង់រំលោះឱ្យកម្មករ និងអ្នកដែលមានការងារធ្វើនៅតាមសណ្ឋាគារនានា ឬតាមរោងចក្រនានាដែលត្រូវព្យួរការងារនេះ ពន្យារការបង់ កុំផ្ដាច់កុងត្រាក្នុងរយៈពេលហ្នឹង ព្រោះបើតាមដឹង កុងត្រាសម្រាប់បង់រំលោះនេះ កាលណា ពេលណាមួយមិនបានបង់ឱ្យគេក្នុងរយៈពេលប៉ុន្មាន គឺគេផ្ដាច់កុងត្រាតែម្ដង ហើយដេញយើងចុះពីផ្ទះ។ […]

អាន​បន្ថែម

ខណ្ឌជ្រោយចង្វារតម្រូវឲ្យផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ ប្តូរទីតាំង

ផ្សារទំនើបឡាក់គី សាខា ជ្រោយចង្វារ ក្បែររង្វង់មូលព្រហ្មបាយ័ន ត្រូវបានតម្រូវឲ្យប្តូរទីតាំងអាជីវកម្មថ្មី ដោយាសារទីតាំងអាជីវកម្មបច្ចុប្បន្ន មិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើប ដែលមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ សម្រាប់យានយន្ត ដែលបង្កឲ្យកកស្ទះចរាចរណ៍។ នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារចុះថ្ងៃទី៣ ខែមីនា ដើម្បីរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌ តម្រូវឲ្យម្ចាស់អាជីវកម្ម ផ្សារឡាក់គី លោកស្រី ហេង ភួងអ៊ាង រកទីតាំងថ្មី ដែលសមស្របសម្រាប់អាជីវកម្ម ដោយទុករយៈពេល មួយខែចាប់ពីថ្ងៃជូនដំណឹង។ លោក ឃ្លាំង ហួត អភិបាលខណ្ឌ ជ្រោយចង្វារ បានបញ្ជាក់នៅថ្ងៃទី៥ ខែមីនានេះថា ផ្សារទំនើបឡាក់គី បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលស្នើសុំអនុញ្ញាតច្បាប់ទីតាំង ដែលត្រូវចុះហត្ថលេខាពីអភិបាលខណ្ឌ។ ចំណុចនេះហើយដែលរដ្ឋបាលខណ្ឌក្នុងនាមជាអាជ្ញាធរដែនដីមិនចុះហត្ថលេខាបញ្ជូនទៅសាលារាជធានីភ្នំពេញ ដោយមូលហេតុ ទីតាំងស្នើសុំប្រកបអាជីវកម្មនេះ គឺពុំសមស្រប ព្រោះគ្មានចំណតសម្រាប់យានយន្ត នាំឱ្យមានបញ្ហាប្រឈមពាក់ព័ន្ធសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ ឬអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ លោក ឃ្លាំង ហួត បញ្ជាក់ថា៖ “ហេតុនេះហើយទើបរដ្ឋបាលខណ្ឌចេញសេចក្ដីជូនដំណឹងឱ្យគាត់រកទីតាំងថ្មីដែលសមស្របជាង។ ក្នុងន័យនេះ មិនមែនឱ្យគាត់រុះរើសំណង់នោះចេញវិញទេ ប៉ុន្តែអាចបំប្លែងទីតាំងនោះទៅជាការិយាល័យ […]

អាន​បន្ថែម

អភិបាលខេត្តសៀមរាប បញ្ជា​ឲ្យ​រុះ​រើ​សំណង់​មិនស្របច្បាប់ ​ ទោះ​សំណង់​នោះ​សង់​បាន​ ៥០​ ភាគរយហើយ​ក៏ដោយ

អភិបាលខេត្តសៀមរាប បញ្ជា​ឲ្យ​មាន​ការ​រុះ​រើ​រាល់​សំណង់​មិនស្របច្បាប់​ ទោះ​បី​ជា​សំណង់​នោះ​សាង​សង់​បាន​ ៣០​ ឬ​ ៥០ ​ភាគរយរួចហើយក៏ដោយ ដើម្បីពង្រឹងគុណភាពសំណង់ និងការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។​ ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប​ បានចេញអធិការកិច្ចត្រួតពិនិត្យគុណភាពសំណង់នេះ ក្នុងសេចក្តី​ថ្លែងរបស់លោក ក្នុងឱកាស​​បិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើទិសដៅឆ្នាំ២០២០ របស់​រដ្ឋបាល​ខេត្ត​សៀម​រាប​ កាល​ពី​ថ្ងៃ​ទី ០៤​ ខែ​មីនា​ ២០២០។ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​ថា​៖ «​ចំពោះសំណង់ណា ដែលបានដំណើរការសាងសង់នៅក្នុងឆ្នាំ ២០១៨-២០១៩ ​អាជ្ញាធរខេត្ត នឹងឱ្យមន្រ្តី​ជំនាញចុះពិនិត្យគុណភាព និងបច្ចេកទេស។ បើសិនជារកឃើញមានលក្ខណៈត្រឹមត្រូវ អាជ្ញាធរនឹងចេញលិខិតអនុញ្ញាតឱ្យដំណើការសាងសង់បន្ត។» ឯកឧត្តម​បាន​បន្ត​ថា​៖ «​​ប៉ុន្តែចាប់ពីឆ្នាំ ២០២០ នេះទៅ សំណង់ណាដែលសាងសង់មុនច្បាប់អនុញ្ញាត និងត្រូវវាយចោលទាំង​អស់ បើទោះបីសំណងនោះសាងសង់បាន ៣០ ភាគរយ ឬ ៥០ ភាគរយហើយក្តី។» ឯក​ឧត្តម​ពន្យល់ថា “មូលហេតុដែលអាជ្ញាធរធ្វើបែបនេះ គឺដើម្បីពង្រឹងគុណភាព​សំណង់ និងការសាងសង់ឱ្យបានត្រឹមត្រូវ ព្រោះកន្លងមកមានសំណង់ខ្លះធ្វើលើដីចំណីផ្លូវ និងមួយចំនួនទៀត ធ្វើមិនត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស។​” ​ទាក់​ទិនទៅ​នឹងបញ្ហា​​គុណ​ភាព​សំណង់​ ​កាល​ពី​រសៀល​ថ្ងៃ​ ០២​​ ធ្នូ​ ២០១៩ […]

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកគម្រោងសាងសង់នានា ដែលមិនទាន់បើកការដ្ឋាន ដើម្បីយកកម្លាំងទប់ទល់នឹងកូរ៉ូណា

គម្រោងការដ្ឋានណាដែលត្រៀមនឹងបើកការសាងសង់សម្រាប់ឆ្នាំ ២០២០ ត្រូវផ្អាកជាមុនសិន ដោយសារតែ វីរ៉ុស កូរ៉ូណាថ្មី ឬ Covid-19។ នេះបើយោងតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល ។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ទាក់ទិនទៅនឹងរឿងផ្អាកគម្រោងការដ្ឋានសាងសង់នេះដែរថា “ការដ្ឋានណាដែលមិនទាន់បានបើកដំណើរការសាងសង់នៅឡើយទេ ផ្អាកការបើកការដ្ឋានសិន។ លើកលែងតែការដ្ឋានដែលស្ថិតក្រោមគម្រោងហិរញ្ញប្បទានពីបរទេស ឬមានថវិកាបដិភាគរបស់កម្ពុជា។” ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានបញ្ជាក់ថា “នាថ្ងៃទី ៩ នេះ ខ្ញុំទៅការដ្ឋានបើកសម្ពោធឱ្យប្រើប្រាស់ផ្លូវមួយខ្សែ គឺផ្លូវលេខ ៥៥ និងការបើកការដ្ឋានសាងសង់តភ្ជាប់ពីផ្លូវខេត្តបាត់ដំបងទៅខេត្តកោះកុង គឺត្រូវបន្តធ្វើ។” សម្តេចតេជោបានបន្ថែមថា “ប៉ុន្តែកម្មវិធីមួយចំនួន ដែលមិនទាន់បានបើកការដ្ឋានទេ សូមផ្អាកសិន រង់ចាំឆ្នាំក្រោយក៏មិនទាន់យឺតពេលដែរ ធ្វើយ៉ាងណាក៏ដោយឱ្យ Covid-19 ទៅផុតសិន ” ។ ជាចុងក្រោយ សម្តេចបានបញ្ចប់ប្រសាសន៍អំពីយុទ្ធនាការរបស់កម្ពុជាទល់នឹងវីរ៉ុសដោយបានសង្កត់ធ្ងន់ថា “កិច្ចការរបស់កម្ពុជានៅពេលនេះ គឺការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃ វីរ៉ុសកូរ៉ូណាថ្មី […]

អាន​បន្ថែម

សម្តេចហ៊ុនសែន៖ ការលើកលែងពន្ធប្រថាប់ត្រា គឺក៏រាប់បញ្ចូលទាំងខុនដូផងដែរ

ស្របពេលដែលពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យតម្លៃទាបជាង ៧ ម៉ឺនដុល្លារ កំពុងត្រូវបានលើកលែង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្មីៗនេះ ក៏បានប្រកាសឱ្យដឹងបន្ថែមទៀតថា ការលើកលែងនេះ គឺរាប់បញ្ចូលទាំងខុនដូរផងដែរ ដរាបណាខុនដូនោះមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥៨ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ សម្ដេចបានមានប្រសាសន៍ថា ៖ «អ្នកដែលមានប្រាក់សមល្មម ហើយទិញលំនៅឋានក្រោម ៧ ម៉ឺនដុល្លាអត់ជាប់ពន្ធទេ ប៉ុន្តែសូមបញ្ជាក់ លំនៅឋាននៅទីនេះ ក៏និយាយដល់ ខុនដូ ដែរ” ។ ជាមួយនេះគ្នានេះដែរ សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញថា៖ «សូមអ្នកនៅទីក្រុងភ្នំពេញ ប្រញាប់ប្រញាល់ទៅរកទិញផ្ទះ នៅក្នុងខុនដូ ព្រោះយើងអាលែនិយាយតែពីរឿងផ្ទះ ខ្លាចបងប្អូនមិនច្បាស់ថា ខុនដូ ក៏ជាផ្ទះដែរ»។ ទាក់ទងនឹងការលើកលែងពន្ធសម្រាប់ខុនដូរ នេះ លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ […]

អាន​បន្ថែម

រដ្ឋាភិបាលអំពាវនាវឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យចូលរួមបន្ថែមពីលើការលើកលែងពន្ធប្រថាប់ត្រា

ពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យនៅក្រោមតម្លៃ ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានលើកលែងពន្ធក្នុងរយៈពេល ១ឆ្នាំពេញ នៅក្នុងឆ្នាំ២០២០ នេះ។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងស្រុកទាំងអស់គួរតែបញ្ចុះតម្លៃការប្រាក់លើការទិញផ្ទះបន្ថែមទៀត។ ថ្លែងក្នុងសិក្ខាសាលាកាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពានាវដល់អ្នកអភិវឌ្ឍន៍ចលនទ្រព្យទាំងអស់ថា៖ «អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់គួរតែបញ្ចុះការប្រាក់ទៅលើការទិញផ្ទះតាមលទ្ធភាពដែលអាចទៅរួច ដើម្បីចូលរួមបន្ថែមទៀតនៅក្នុងវិធានការទ្រទ្រង់កំណើនសេដ្ឋកិច្ចតាមរយៈការលើកលែងពន្ធរបស់រាជរដ្ឋាភិបាល»។ ឯកឧត្តមអគ្គនាយកបន្តថា “ប្រសិនបើអ្នកអភិវឌ្ឍន៍ទាំងអស់អាចប្តូរពីការយកការប្រាក់ពី ២០ភាគរយ ចុះនៅត្រឹម ៧ភាគរយ ទៅ ១០ភាគរយ វិញនោះការទិញអចលនទ្រព្យអាចនឹងមានការកើនឡើងមួយកម្រិតទៀត។ មិនមែនរាជរដ្ឋាភិបាលលើកលែងពន្ធ បែរជាទៅបង្កើនការប្រាក់នោះទេ ប៉ុន្តែគួរតែកាត់បន្ថយការប្រាក់ទៅវិញទើបជាការល្អ។“ សូមបញ្ជាក់ថា ការលើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យវិស័យអចលនទ្រព្យខ្នាតតូចរួចពីកាតព្វកិច្ចពន្ធប្រថាប់ត្រា ហើយជាលទ្ធផលនឹងនាំឱ្យប្រជាពលរដ្ឋទទួលបានផ្ទះដែលមានតម្លៃសមរម្យ។ (អានបន្ថែម)

អាន​បន្ថែម

Samdech Sar Kheng: NR development proposals shall be requested in package

Samdech Sar Kheng, Deputy Prime Minister and Minister of Interior suggested that the next proposal for national road development should be requested as a package, as this would make it easier for approval and the construction itself. Samdech Sar Kheng made this statement at the Road Safety Monitoring Meeting on 27 February. “Whenever we propose […]

អាន​បន្ថែម

ច្បាប់ស្តីអំពីសំណង់ នឹងជំរុញឱ្យការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានឧត្តមភាព

ថ្លែងនៅក្នុងសិក្ខាសាលាស្តីអំពីវគ្គផ្សព្វផ្សាយអំពីច្បាប់ “ស្ដីពីសំណង់” ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍អំពីសារៈសំខាន់ថា ការអនុវត្តតាមច្បាប់ស្ដីពីសំណង់ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើនទំនុកចិត្តកាន់តែខ្ពស់លើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ គួររំលឹកថា ច្បាប់ស្ដីពីសំណង់ មាន ២២ ជំពូក និង១១១ មាត្រា។ ច្បាប់នេះ ទើបតែត្រូវបានអនុម័តដោយរដ្ឋសភាជាតិ និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ថ្មីៗកន្លងទៅនេះ។ ច្បាប់នេះមានគោលបំណងបង្កើតគោលការណ៍បង្កើតបទបញ្ជាបច្ចេកទេស វិធាន និងនីតិវិធី សម្រាប់ការគ្រប់គ្រងវិស័យសំណង់នៅព្រះរាជាណាចក្រកម្ពុជា។ ក្រោយអនុម័តឱ្យប្រើប្រាស់ច្បាប់នេះរួច រហូតមកដល់ពេលនេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយបានចំនួនពីរលើករួចមកហើយ។ ដោយឡែក វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនវិស្វករ និងស្ថាបត្យករជាលើកទី៣ នេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកម្មវត្ថុដើម្បីប្រមូល និងកសាងធនធានមនុស្សដែលមានជំនាញប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវលើវិស័យវិស្វកម្ម […]

អាន​បន្ថែម