ច្បាប់ និងបញ្ញាត្តិ
ការធានារ៉ាប់រងតាមផ្លូវច្បាប់លើសំណង់ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនៅក្នុងវិស័យសំណង់៖ ឱកាសអាជីវកម្មថ្មីសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង
ច្បាប់ស្តីពីសំណង់ បានណែនាំអំពីទិដ្ឋភាពផ្លូវច្បាប់ផ្សេងៗគ្នាអំពីការធានាលើសំណង់ ដែលគ្រប់អ្នកម៉ៅការសាងសង់ និងម៉ៅការសាងសង់បន្តទាំងអស់ ដែលចូលរួមនៅក្នុងគម្រោងសាងសង់ ត្រូវតែទទួលខុសត្រូវ ខណៈដែលកាតព្វកិច្ចថ្មីជាច្រើនត្រូវបានដាក់បន្ទុកដល់ភាគីពាក់ព័ន្ធនៅក្នុងគម្រោងសាងសង់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការ្យនេះជាឱកាសសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ក្នុងការដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យនេះ ដោយគ្របដណ្តប់រាល់ហានិភ័យដែលអាចនឹងកើតមានឡើងនៅក្នុងវិស័យសំណង់នេះ។ យោងតាមទិន្នន័យថ្មីៗនេះ ដែលចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការវិនិយោគសរុបលើវិស័យសំណង់នៅកម្ពុជា មានលើសពី ៣ប៊ីលានដុល្លារអាមេរិក នៅចន្លោះខែមករា និងខែមិថុនា ឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងចំនួនតែ ២,១ប៊ីលានដុល្លារអាមេរិក នៅឆមាសទីមួយ ក្នុងឆ្នាំ ២០១៨ ដែលតំណាងឱ្យកំណើន ៥៧,៥ ភាគរយ។ ការអនុវត្តច្បាប់ដោយគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងលើវិស័យសំណង់ ជាអាទិភាពខ្ពស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានានូវទំនុកចិត្តរបស់វិនិយោគិន និងធ្វើឱ្យប្រសើរឡើងនូវកំរិតគុណភាព សុខភាព និងសុវត្ថិភាពនៅក្នុងវិស័យនេះ។ ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ ច្បាប់ស្តីពីសំណង់ ត្រូវបានប្រកាស ឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម / ១១១៩ / ០១៩ ចុះថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលជាធរមាននៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ( ច្បាប់ស្តីពីសំណង់)។ ច្បាប់ថ្មីនេះ […]
អានបន្ថែមសម្តេចហ៊ុនសែន៖ ច្បាប់ស្តីពីសំណង់ថ្មីនឹងជួយកាត់បន្ថយគ្រោះថ្នាក់បាក់រលំអគារ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ច្បាប់ស្តីពីសំណង់ដែលទើបនឹងបានអនុវត្តថ្មីៗនេះ គឺនឹងជួយកាត់បន្ថយមិនឲ្យមានគ្រោះថ្នាក់បាក់រលំអគារបណ្តាលមកពីកង្វៈបច្ចេកទេស និងគុណភាពសាងសង់។ សម្តេចថ្លែងបែបនេះកាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ ក្នុងអំឡុងពេលសម្តេចថ្លែងសន្និសិទកាសែតបូកសរុបលទ្ធផលនៃការបាក់រលំអគារកម្ពស់ ៧ជាន់ដែលបានបណ្តាលឲ្យមនុស្សស្លាប់នឹងរបួសជាង ៥០ នាក់ក្នុងខេត្តកែប។ (អានបន្ថែម) សម្តេចថ្លែងថា៖ «បន្ទាប់ពីច្បាប់សំណង់ត្រូវបានអនុវត្តពេញលេញ ខ្ញុំគិតថាឧប្បទ្ទហេតុបែបនេះនឹងបានកាត់បន្ថយ ឬឈានទៅលប់បំបាត់ ដោយសារតែមុននេះ យើងមិនទាន់មានច្បាប់សំណង់ទេ ច្បាប់សំណង់ទើបតែនឹងអនុមត័ប្រមាណជា២ខែ»។ តាមការបញ្ជាក់របស់សម្តេច ច្បាប់ស្តីពីសំណង់ថ្មីនេះ គឺនឹងតម្រូវឲ្យម្ចាស់គម្រោងសំណង់ឬមេការសំណង់ជួលក្រុមហ៊ុនមួយផ្សេងទៀត ដើម្បីមកត្រួតពិនិត្យនូវគុណភាពសំណង់ ថាតើកិច្ចការងារសាងសង់នោះ ធ្វើទៅស្របតាមស្តង់ដារបច្ចេកទេសដូចជាការ ការដាក់ដែកមានលក្ខណៈស្របទៅតាមប្លង់ដែលបានគូសឬអត់។ នេះក៏ដោយសារ ការបាក់រលំអគារនៅខេត្តកែប គឺបណ្តាលមកពីអ្នកមេការសំណង់បានប្រើប្រាស់ដែកតូចជាងកម្រិតបច្ចេកទេសដែលផ្តល់ក្នុងគំនូសប្លង់ និងបញ្ហាប្លង់សេ។ គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន បានតាក់តែងច្បាប់ស្តីពីសំណង់ មានកម្រាស់ ៣១ ទំព័រ ចែកចេញជា ២២ជំពូក និង ១១៣មាត្រា ដើម្បីឆ្លើយតបនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ ដែលតម្រូវឲ្យមានការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ […]
អានបន្ថែមមនុស្សស្លាប់និងរបួសចំនួន៥៩នាក់ក្នុងគ្រោះថ្នាក់បាក់រលំអគារក្នុងខេត្តកែបបណ្តាលមកពីហេតុផល២
ក្រោយប្រតិបត្តិការសង្គ្រោះអស់រយៈពេលជាង៤៣ម៉ោងរួចមក ចំនួនមនុស្សស្លាប់និងរបួសដោយសារគ្រោះថ្នាក់បាក់រលំអគារក្នុងខេត្តកែប បានកើនឡើងដល់ចំនួន ៥៩នាក់ ហើយមូលចម្បងដែលធ្វើឱ្យអគារនេះរលំបាក់ គឺបណ្តាលមកពីហេតុផល២យ៉ាង នេះបើយោងតាមសន្និសីទកាសែតថ្លែងដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គ្រោះថ្នាក់បាក់រលំអគារដែលមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី៣ ខែ មករា បានឆក់យកជីវិតមនុស្សចំនួន ៣៦នាក់ (ស្រី១៤នាក់) និងបណ្តាលឲ្យមនុស្សចំនួន២៣នាក់ផ្សេងទៀតរងរបួស ក្នុងនោះ ប្រុស១៥ នាក់ និងស្រី៨នាក់។ ខណៈសម្តែងការសោកស្តាយចំពោះជនរងគ្រោះក្នុងហេតុការណ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីហេតុផលបឋមចំនួនពីរយ៉ាងដែលបានបណ្តាលឲ្យអគារកម្ពស់៧ជាន់សម្រេចការសាងសង់ជាង៩០ភាគរយនេះត្រូវបាក់រលំផងដែរ។ សម្តេចថ្លែងថា៖ «ទីមួយគឺផ្នែកខាងគូសប្លង់ ដែកទំហំប៉ុននេះៗ!! គឺមេការសាងសង់ដាក់ដែកខុស បានសេចក្តីថា ដែកតូចជាងកម្រិតបច្ចេកទេសដែលគេផ្តល់។ អាហ្អឹងគឺជាកំហុសទីមួយទៅហើយ កំហុសទី២គឺទាក់ទិននឹងបញ្ហាប្លង់សេ គេត្រូវការ២៧ ទៅ២៨ថ្ងៃទើបអាចដកក្តារពុម្ភបាន ក៏ប៉ុន្តែ តាមដែលយើងទទួលព័ត៌មាន ត្រឹមមិនដល់១០ថ្ងៃទេ គាត់ដកក្តារពុម្ពចេញតែម្តង ដើម្បីឈានឡើងទៅចាក់ជាន់ខាងលើ»។ តាមការលើកឡើងបន្តរបស់សម្តេច មេការសំណង់ដែលបង្កការធ្វេសប្រហែសក្នុងកិច្ចការងារសាងសង់អគារខាងលើនេះ បានស្លាប់បាត់បង់ជីវិតជាមួយនឹងកូនក្នុងហេតុការគ្រោះថ្នាក់ខាងលើនេះ ក៏ប៉ុន្តែចំណាត់ការតាមផ្លូវច្បាប់គឺនៅតែមានបន្តសម្រាប់ម្ចាស់សំណង់ដែលបច្ចុប្បន្ននេះ អាជ្ញាធរបានធ្វើការឃាត់ខ្លួនរួចហើយនោះ។ ឆ្លើយតបទៅនឹងមតិរិះគន់ចំពោះការទទួលខុសត្រូវរបស់អភិបាលខេត្តកែបក្នុងរឿងនេះ […]
អានបន្ថែមសណ្ឋាគារលំដាប់ផ្កាយប្រកាសបិទទ្វារពាក់ព័ន្ធកតា្តផ្ទៃក្នុង៖ អ្នកជំនាញ
សណ្ឋាគារលំដាប់ខ្ពស់ ចាប់ពីផ្កាយបួន និងផ្កាយប្រាំ បានប្រកាសបិទអាជីវកម្មរបស់ខ្លួនកាលពីពេលថ្មីៗនេះ នៅក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងអាជីវកម្ម។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ឃើញថា ការបិទទ្វារអាជីវកម្ម គឺមិនមែនជាសញ្ញាអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍ជាទូទៅឡើយ។ សណ្ឋាគារចាស់វស្សា ដែលបានដំណើរការ ២៣ឆ្នាំ នៅភ្នំពេញ The Great Duke Hotel ដែលកាលពីដំបូងមានឈ្មោះថា Inter-continental បានប្រកាសបិទទ្វារ ឈប់ដំណើរការ ចាប់ពីថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៩ តទៅ។ ការប្រកាសបិទទ្ធារសណ្ឋាគារលំដាប់ផ្កាយ៥ គឺស្របពេលជាមួយគ្នា សណ្ឋាគារលំដាប់ផ្កាយ៤ Apsara Angkor Resort នៅខេត្តសៀមរាប បានប្រកាសផ្អាកអាជីវកម្ម។ ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ការប្រកាសបិទទ្វាររបស់សណ្ឋាគារ មិនមែនដោយសារហេតុផលចំនួនភ្ញៀវទេសចរបរទេស ឬការឆ្លុះបញ្ចាំងផលអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍។ ឯកឧត្តម តុប សុភ័ក្រ ថ្លែងថា៖ “វាជាការសោកស្តាយមួយដែរសម្រាប់សណ្ឋាគារលំដាប់ផ្កាយ៥ ជាពិសេសសណ្ឋាគារដែលមានវ័យចំណាស់…ការបិទនេះ គឺអាចពាក់ព័ន្ធរឿងសេដ្ឋកិច្ច ទុនវិនិយោគ ហើយវាអត់ពាក់ព័ន្ធនឹងការធ្លាក់ចុះទេសចរណ៍”។ ឯកឧត្តម តុប សុភ័ក្រ បន្ថែមថា […]
អានបន្ថែមក្រសួងបរិស្ថានអនុញ្ញាតលើគម្រោងអាជីវកម្មថ្មសំណង់ទំហំ ២០,៩២ ហិកតា
ក្រសួងបរិស្ថានបានសម្រេចគាំទ្រគម្រោងអាជីវកម្មថ្មសំណង់លើផ្ទៃដីទំហំ ២០,៩២ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំស្រួចទៅលើលទ្ធផលនៃរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងឬ (IESIA)។ យោងតាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ក្រសួងផ្ទាល់កាលពីថ្ងៃទី០៤ ខែធ្នូ គម្រោងខាងលើត្រូវបានក្រសួងពិនិត្យនិងផ្តល់យោបល់ចំនួន ៧ ចំណុច ដើម្បីធានាដល់ការធ្វើអាជីវកម្មត្រឹមត្រូវគោរពតាមស្តង់ដារបរិស្ថាន។ គម្រោងអាជីវកម្មថ្មសំណង់ខាងលើមានទីតាំងស្ថិតនៅតំបន់ភ្នំស្រួច ក្នុងភូមិសាស្រ្តភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន ឆាយណា ស៊ុយ តាយ រ៉ក់ ហ្វេកធើរី និងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អេស ប៊ី ខេ រីស៊ើច អេន ឌីវេឡុបមេន។ ចំណុចទាំងនោះរួមមាន៖ ១- គាំទ្រគម្រោងអាជីវកម្មថ្មសំណង់នេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យសំណង់ និងផ្តល់ចំណូលចូលថវិកាជាតិ តាមរយៈការបង់ពន្ធ និងការបង់សួយសារ ២- ម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើបច្ចុប្បន្នភាពរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ៣- ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ និងសាលារៀន ដែលប៉ះពាល់ដោយសំឡេង និងរំញ័រ និងការហុយធូលីចេញពីការបំផ្ទុះថ្ម កិនថ្ម និងការដឹកជញ្ជូនថ្មឱ្យបានរួចរាល់ ៤- ម្ចាស់គម្រោង ត្រូវរៀបចំឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ព្រមទាំងចុះបញ្ជីដីធ្លីឱ្យបានច្បាស់លាស់ ៥- បញ្ហាផ្លូវដឹកជញ្ជូន ម្ចាស់គម្រោងត្រូវសាងសង់ផ្លូវបេតុងចេញពីការដ្ឋានភ្ជាប់មកផ្លូវជាតិលេខ៤ […]
អានបន្ថែមក្រសួងដែនដីកោះហៅម្ចាស់ការដ្ឋានសំណង់ជិត២០០ក្នុងខេត្តព្រះសីហនុដើម្បីមកណែនាំ៤ចំណុច
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ដល់បណ្តាម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ សរុបប្រមាណជាង ១៩៥ការដ្ឋាន នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្គាប់ឲ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេចំនួន ៤ ដែលរួមមាន៖ ១. ការងារសិក្សាគម្រោងប្លង់ និងប្លង់បច្ចេកទេសផ្សេងៗតាមច្បាប់ ម្ចាស់ការដ្ឋាន ត្រូវរកក្រុមហ៊ុនសាងសង់ សិក្សាគម្រោងប្លង់ សំណង់ដែលមានអាជ្ញាប័ណ្ណចុះបញ្ជីការត្រឹមត្រូវ។ ២. ម្ចាស់សំណង់ ត្រូវរកក្រុមហ៊ុនសាងសង់ វិស្វករ និងកម្មករ ប្រសិនបើរកឃើញថា ការដ្ឋានមិនមានក្រុមហ៊ុនសាងសង់ចុះបញ្ជីត្រឹមត្រូវ គ្មានវិស្វករប្រចាំការ និងគ្មានកម្មករធ្វើការ នឹងត្រូវបិទការដ្ឋានសំណង់។ ៣. ការប្រើប្រាស់ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់ការដ្ឋានត្រូវមានប្លង់ទីតាំងគ្រឹះដងសន្ទូច ក្នុងដែនប្រើប្រាស់ប្រចាំថ្ងៃ។ ៤. គ្រឹះអគារក្រុមហ៊ុនសាងសង់គ្រឹះ ត្រូវត្រួតពិនិត្យអំពីស្ថានភាពដី ព្រោះនៅខេត្តព្រះសីហនុ ខាងក្រោមកន្លែងខ្លះមានថ្ម កន្លែងខ្លះដីភក់ ដែលជាបញ្ហាប្រឈមអាចនឹងមានហានិភ័យយ៉ាងធ្ងន់ធ្ងរ ដូចជា ករណីបាក់ស្រុតអគារកម្ពស់ ៧ជាន់កន្លងមក អគារស្រុតនៅអូរពីរ ការរលំបាក់ដងសន្ទូច […]
អានបន្ថែមក្រសួងកំពុងពន្លឿនតាក់តែងច្បាប់រៀបចំដែនដី និងនគរូបនីយកម្ម
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំគោលនយោបាយជាតិស្តីពីនគរូបនីយកម្មកម្ពុជា និងច្បាប់ស្តីពីការរៀបចំដែនដី និងនគររូបនីយកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើនលឿនរហ័សនៃការអភិឌ្ឍន៍គរូបនីយកម្ម អចលនទ្រព្យ និងសំណង់។ ថ្លែងនៅក្នុងនៅក្នុងវេទិកានគររូបនីយកម្មកម្ពុជា ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន រៀបចំកាលពីថ្ងៃទី២៧ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី បានមានប្រសាសន៍ថា ការអភិវឌ្ឍនគរូបនីយកម្ម អចលនទ្រព្យ និងសំណង់កំពុងមានកំណើនក្នុងសន្ទុះដ៏លឿន បានក្លាយជាសសរស្តម្ភស្នូលនៃការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មានទំហំវិនិយោគ ២៨ ពាន់លានដុល្លារ។ ឯកឧត្តម ប៉ែន សុផល ថ្លែងថា ”ក្នុងករណីនេះ យើងអាចមើលឃើញពីតម្រូវការនៃការវិនិយោគ ការរៀបចំ ការអភិវឌ្ឍ និងការគ្រប់គ្រងការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ដែលមានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់”។ “តាមរយៈវេទិការនេះ យើងនឹងទទួលបាននូវនវានុវត្តន៍ ចំណេះដឹង បទពិសោធន៍ និងគំរូអនុវត្តល្អៗលើការគ្រប់គ្រង និងការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ដែលជាធាតុចូលសម្រាប់រៀបចំគោលនយោបាយជាតិស្តីពីនគរូបនីយកម្មកម្ពុជា និងច្បាប់ស្ពីពីការរៀបចំដែនដី និងនគរូបនីយកម្មដែលកំពុងដំណើរការរៀបចំ…និងមានគម្រោងស្នើសុំអនុម័តនូវឆ្នាំ២០២០ខាងមុខ”។ ក្រុមអ្នកជំនាញបរទេសផ្នែកនគររូបនីយកម្ម ក៏បានចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់កម្ពុជា សម្រាប់ការរបៀបចំគោលនយោបាយកំណត់អំពីការពង្រឹងការគ្រប់គ្រងនគររូបនីយកម្មដោយការអភិវឌ្ឍទីក្រុងដែលមានបរិស្ថានល្អសម្រាប់រស់នៅ៕
អានបន្ថែមក្រសួងរៀបចំដែនដីបញ្ជាឲ្យ Gold Tower 42 ផ្អាកការសាងសង់ បើមិនឆ្លើយតបនឹងលក្ខខ័ណ្ឌទាំងនេះទេ
ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់ នៅថ្ងៃទី២០ វិច្ឋិកាបានចេញលិខិតផ្អាកការដ្ឋានសាងសង់អាគារ Gold Tower 42 បណ្តោះអាសន្ន ហើយត្រូវឆ្លើយតបទៅនឹងលក្ខខ័ណ្ឌសុវត្ថិភាពមួយចំនួនសិន មុននឹងអាចបន្តការសាងសង់បាន។ នៅក្នុងលិខិតនោះបានបង្គាប់ឲ្យលោក លី សាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា) ជាម្ខាស់សំណង់អាគារមជ្ឍមណ្ឌលពាណិជ្ជកម្ម Gold Tower 42 ត្រូវផ្អាកការសាងសង់បណ្តោះអាសន្នចាប់ពីថ្ងៃចេញលិខិត ហើយត្រូវអនុវត្តតាមលក្ខខ័ណ្ឌដូចខាងក្រោម៖ ត្រូវរុះរើកន្រ្តកយោងសម្ភារ ដែលនៅជាប់តាមបណ្តោយផ្លូវសាធារណៈ ត្រូវរកក្រុមហ៊ុនឯកទេសផ្នែកសុវត្ថិភាពការដ្ឋាន មកធ្វើការវាយតម្លៃ និង បញ្ជាក់អំពីសុវត្ថិភាពការដ្ឋាន ក្រសួងបានបញ្ជាក់ថា ការដ្ឋាន Gold Tower 42 ដែលមានទីតាំងស្ថិតនៅលើក្បាលដីលេខ ៦០ និង ដីឡូតិ៍លេខ ១៥៤ មហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស អាចបន្តការសាងសង់បានលុះត្រាតែមានលិខិតអនុញ្ញាតពី ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់។ កន្លងមក ក៏ធ្លាប់មានករណីធ្លាក់ដែកពីអាគារ Gold Tower 42 ទៅជង់លិចនឹងរថយន្តដែលចតចោលនៅហាងក្បែរការដ្ឋាននោះ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ […]
អានបន្ថែមទីបំផុតអ្នកទិញខុនដូអាចមានអារម្មណ៍ធូរស្បើយ
ដោយ Eric Wong Chon Lap នេះគឺជាឆ្នាំដែលអ្នកទិញខុនដូទុករស់នៅ អាចមានអារម្មណ៍ធូរស្បើយដោយសារតែអ្នកអភិវឌ្ឍន៍ជាច្រើនបាននិយាយថាពួកគេនឹងផ្តោតលើការបញ្ចប់ការសាងសង់សំណង់ទាំងនោះ ហើយក៏ផ្តោតទៅលើខុនដូដែលមិនទាន់លក់ដាច់ផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខុនដូដែលមានចំនួនតិចតួចនៅឡើយ ខណៈដែលការផ្គត់ផ្គង់កំពុងមានការកើនឡើង។ ហេតុផលដែលអ្នកទិញទុករស់នៅគួរតែរីករាយ គឺថាអ្នកអភិវឌ្ឍន៍ជាច្រើននឹងផ្តល់នូវការលើកទឹកចិត្ត សម្រាប់អ្នកទិញ រួមទាំងការបញ្ចុះតម្លៃ គួរឱ្យកត់សម្គាល់ ខណៈដែលអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយយ៉ាងខ្លាំងដើម្បីលក់អចលនទ្រព្យរបស់ពួកគេនៅលើទីផ្សារ។ ទីផ្សារលំនៅឋានចាប់ពីឆ្នាំនេះតទៅនឹងមានសន្ទុះដោយសារតែអ្នកទិញទុករស់នៅមានកំណើនច្រើន ហើយចំនួនអ្នកផ្គត់ផ្គង់ក៏មិនមានចំនួនហើមប៉ោងដូចឆ្នាំកន្លងមកផងដែរ។ បើពិនិត្យមើលជាទូទៅ ទីផ្សារខុនដូនឹងមានសភាពយឺតនៅឆ្នាំនេះ។ អ្នកអភិវឌ្ឍន៍ខុនដូធំៗ នឹងផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើខុនដូដែលសាងសង់រួច ហើយមិនទាន់លក់ដាច់ ក៏ដូចជាការផ្ទេរឈ្មោះទៅឱ្យអ្នកទិញដែលមានស្រាប់ និង លក់យូនីតដែលនៅសេសសល់ ជំនួសឱ្យការបើកដំណើរសាងសង់ថ្មី។ ម៉្យាងវិញទៀត អ្នកអភិវឌ្ឍន៍ជាច្រើនបាននិយាយថាពួកគេនឹងផ្តោតការយកចិត្តទុកទៅលើលំនៅឋានតម្លៃសមរម្យ មានផ្ទះ និង ផ្ទះល្វែងជាយក្រុងភ្នំពេញ ជាជាងការអភិវឌ្ឍន៍តែខុនដូ។ ទីផ្សារលំនៅឋាន មានផ្ទះ ផ្ទះល្វែង ឬ ខុនដូដែលមានតម្លៃសមរម្យ នឹងមានតម្រូវការច្រើន ពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុក មិនមែនអ្នកទិញទុកជួល ជនបរទេស ឬ អ្នកទិញទុកចំណេញទេ។ និន្នាការបែបនេះហើយទើបធ្វើឲ្យគេរំពឹងថានឹងធ្វើឲ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ហើយវាក៏បង្កើនកម្រិតនៃការប្រកួតប្រជែងក្នុងចំណោមអ្នកវិនិយោគនៅក្នុងវិស័យនេះផងដែរ។ សម្រាប់វិនិយោគិនទិញទុកជួល ត្រូវតែប្រយ័ត្នប្រយែងបន្តិចមុននឹងសម្រេចចិត្តទិញព្រោះចំនួនជនបរទេសដែលជាប្រភពដ៏សំខាន់នៃទីផ្សារជួលនៅភ្នំពេញមិនមានការកើនឡើងលឿនដូចចំនួនវិនិយោគិនឡើយ ហើយថវិកាជួលរបស់ជនបរទេសទាំងនោះក៏នៅមានកម្រិត។ សម្រាប់អ្នកទិញ ពួកគេនឹងអាចប្រមើមើលគម្រោងដែលសាងសង់រួចនៅលើទីតាំងជាក់ស្តែងដែលគេចង់បាន ហើយពួកគេអាចប្រៀបធៀបអចលនទ្រព្យទៅនឹងតំបន់ជុំវិញនោះ ជាជាងពឹងផ្អែកលើតែខិត្តប័ណ្ណ ឬ គម្រោងអភិវឌ្ឍដែលកំពុងសាងសង់។ […]
អានបន្ថែមក្រសួងរៀបចំដែនដីចុះផ្សាយខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីសំណង់ដែលទើបអនុម័ត
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានសម្រេចចុះផ្សាយខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីសំណង់ ដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហត្ថលេខា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា កន្លងទៅនេះ បន្ទាប់ពីរដ្ឋសភាកម្ពុជាបានពិនិត្យ និងអនុម័ត ។ នេះបើយោងតាមការបង្ហោះឯកសារនៃច្បាប់ស្តីពីសំណង់នៅលើទំព័រហ្វ៊េសប៊ុកផ្ទាល់របស់ក្រសួងកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ2019 នេះ។ ការចុះផ្សាយខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីសំណង់ខាងលើនេះ គឺនឹងអនុញ្ញាតឲ្យសាធារណៈជន ជាពិសេស ក្រុមហ៊ុនប្រកបអាជីវកម្មសំណង់មានមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ជួយដល់ការប្រកបអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ច្បាប់ខាងលើនេះ មានកម្រាស់ ៣១ ទំព័រនេះ ចែកចេញជា ២២ជំពូក និង ១១៣មាត្រា ដែលត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។ ច្បាប់សំណង់នេះ គឺតាក់តែងឡើងដើម្បីឆ្លើយតបនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ ដែលតម្រូវឲ្យមានការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់។ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]
អានបន្ថែម