ច្បាប់ និងបញ្ញាត្តិ
រដ្ឋអនុម័តការទូទាត់ គម្រោងស្ថានីយផលិតអគ្គិសនីចំនួន៧ មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្ត៥
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនចំនួន ០៤ លើគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧មានអនុភាព ៦៧០មេហ្កាវ៉ាត់ ក្នុងខេត្តេះកោះកុង ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្រុមហ៊ុនចំនួន ០៤ អនុវត្តគម្រោងស្ថានីយផលិតអគ្គិសនីចំនួន ០៧ រួមមាន៖ ក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។ ក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត ខេត្តកំពង់ឆ្នាំង។ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ […]
អានបន្ថែមក្រសួងដាក់ចេញយុទ្ធសាស្រ្តសំខាន់៦ ដើម្បីការពារសុវត្ថិភាពកម្មករសំណង់នៅកម្ពុជា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ សម្រាប់កម្មករ និយោជិក ជាពិសេសកម្មករសំណង់។ ផែនការមេនេះ គ្របដណ្តប់លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ព្រមទាំងការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ជាដើម។ ក្នុងការប្រកាសផ្សព្វផ្សាយផែនការមេនេះ ដែលធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានឱ្យដឹងថា ការបញ្ជ្រាបចំណេះដឹងស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងការអប់រំទូទៅ និងផ្ទៃក្នុងនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺអាចកសាងអនាគតកម្មករជំនាញជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពការងារល្អជាងមុន។ បន្ថែមពីនេះ ផែនការមេលើកទី៣ នេះ នឹងក្លាយជាយន្តការនៃការដោះស្រាយគោលនយោបាយអាទិភាព និងវិធានការចាំបាច់នានាក្នុងការបន្តការធានាសុវត្ថិភាព និងសុខភាពការងារជូនកម្មករនិយោជិត ដែលបានកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ នាំឱ្យបង្កើនផលិតភាពការងារក្នុងរោងចក្រ សហគ្រាស។ ដោយឡែក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងដែរថា ផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារ បានកំណត់យុទ្ធសាស្ត្រចំនួន៦ និងផែនការសកម្មភាពលម្អិតជាមួយនឹងយន្តការត្រួតពិនិត្យ […]
អានបន្ថែមរដ្ឋកាត់ដី ០៣ទីតាំង ទំហំជាង ១៣ហិកតា នៅបឹងតាមោកឱ្យឯកជនអភិវឌ្ឍ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីចំនួន ០៣ទីតាំង មានទំហំជាង ១៣ហិកតា នៅបឹងតាមោក (បឹងកប់ស្រូវ) ឱ្យជាកម្មសិទ្ធិជូនលោក ឡាញ់ ភារ៉ា។ នេះបើតាមអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ ដីកាត់នេះ ស្ថិតក្នុងសង្កាត់គោករកា និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣.២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ដីទាំង ០៣ទីតាំងនោះរួមមាន៖ ទីតាំងទី១៖ មានផ្ទៃដី ទំហំ ៦៤.៥២៤ ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទីតាំងទី២៖ មានផ្ទៃដី ទំហំ ៥៩.៤០១ ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទីតាំងទី៣៖ […]
អានបន្ថែមរដ្ឋផ្តល់ដីសម្បទានសង្គមកិច្ចជាង ៣០០ហិកតា ជូនពលរដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រកាសផ្ទៃដីទំហំ ៣២២ហិកតា ជាតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីដីឯកជនរបស់រដ្ឋសម្រាប់ជូនប្រជាពលរដ្ឋស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ។ ការប្រកាសកំណត់តំបន់វិនិច្ឆ័យនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដែលជាកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានសម្រាប់គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)។ ថ្មីៗនេះផងដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តមណ្ឌលគិរី ក៏បានប្រកាសផ្ទៃដីទំហំ ៦០០០ហិកតា ជាតំបន់វិនិច្ឆ័យ ដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីដីឯកជន ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំរយ៉ និងឃុំសុខសាន្ត នៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថាគម្រោង LASED III គាំទ្រថវិកាដោយធនាគារពិភពលោកនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងដើម្បីជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។
អានបន្ថែមរដ្ឋប្រកាសអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ពីការកេងចំណេញហួសហេតុក្នុងការជួញដូរអចលនទ្រព្យ
ក្រសួងពាណិជ្ជកម្ម បានប្រកាសពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត ដើម្បីការពារអ្នកប្រើប្រាស់មិនឱ្យមានការយកផលចំណេញហួសហេតុក្នុងវិស័យអចលនទ្រព្យ និងលំនៅឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វិស័យអចលនទ្រព្យ និងលំនៅឋាន នៅកម្ពុជាកំពុងមានសន្ទុះ ដែលបានបង្កឱ្យមានការប្រកួតប្រជែងយ៉ាងផុសផុល ក្នុងវិស័យជួញដូរអចលនទ្រព្យ ដែលអាចនឹងបង្កឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់ ឬកឹបកេងយកផលចំណេញពីអ្នកប្រើប្រាស់ដោយហួសហេតុ។ ក្រសួងពាណិជ្ជ បានបន្ថែមទៀតថា កន្លងមកនេះ ក្នុងចរន្តនៃការទិញ លក់អចលនទ្រព្យនៅកម្ពុជា គេសង្កេតឃើញមានការប្រើប្រាស់ទម្រង់ស្ដង់ដារនៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ចមួយចំនួនមានភាពមិនសុចរិត។ ទម្រង់ស្ដង់ដារនៃកិច្ចសន្យាខ្លះមិនបានផ្ដល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ស្នើសុំកែប្រែខចែងឬលក្ខខណ្ឌ ណាមួយនៃកិច្ចសន្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ឡើយ។ ដោយឡែក ទម្រង់ស្ដង់ដារនៃកិច្ចសន្យាមួយចំនួនទៀត បានបង្កប់នូវខ្លឹមសារ និងខសន្យាមិនសុចរិត ដើម្បីកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។ ខសន្យាមិនសុចរិតទាំងនោះមានជាអាទិ៍៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលរបស់បុគ្គលធ្វើធុរកិច្ចលើការធានាលើទំនិញ និង/ឬសេវារបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ច អាចកែប្រែ ឬផ្លាស់ប្តូរចំណុចសំខាន់ណាមួយលើប្រភេទ បរិមាណ តម្លៃ និងគុណភាពនៃទំនិញនិង/ឬសវា ឬកែប្រែខសន្យាសំខាន់ៗនៃទម្រង់ស្ដង់ដារនៃកិច្ចសន្យាផ្សេងទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹង និងការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ និងខសន្យាដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ចអាចបកស្រាយ ដោយឯកតោភាគី ឬរំលាយកិច្ចសន្យាតាមឆន្ទានុសិទ្ធិរបស់បុគ្គលធ្វើធុរកិច្ច។ ហេតុនេះ ដើម្បីការពារអ្នកប្រើប្រាស់ពីការយកចំណេញហួសហេតុ ក្រសួងពាណិជ្ជកម្ម បានដាក់ចេញប្រកាសស្តីពីខសន្យាមិនសុចរិត សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទប់ស្កាត់ការបង្កើតទម្រង់ស្ដង់ដារនៃកិច្ចសន្យាដែលមិនសុចរិត និងមានលក្ខណៈកេងចំណេញពីអ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ […]
អានបន្ថែមរដ្ឋផ្តល់ដីសម្បទានសង្គមកិច្ច ៦ពាន់ហិកតា ជូនពលរដ្ឋក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី
រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តមណ្ឌលគិរី បានប្រកាសផ្ទៃដីទំហំ ៦០០០ហិកតា ជាតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីដីឯកជន ជូនប្រជាពលរដ្ឋរស់នៅស្ថិតក្នុងឃុំរយ៉ និងឃុំសុខសាន្ត នៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ ការប្រកាសកំណត់តំបន់វិនិច្ឆ័យនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដែលជាកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានសម្រាប់គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)។ ជាមួយគ្នានេះ ប្រជាជននៅក្នុងឃុំទាំងពីរនេះ មានប្រមាណជិត ៧០០គ្រួសារគ្មានដី និងជាង ៦០០គ្រួសារមានដីតិចជាង ០,៥ហិកតា។ គួរបញ្ជាក់ថា គម្រោង LASED III គាំទ្រថវិកាដោយធនាគារពិភពលោក ក្នុងគោលបំណងដើម្បីជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ ក្នុងនោះផងដែរ ធនាគារពិភពលោក បានអនុម័តទឹកប្រាក់ ៩៣លានដុល្លារ ជូនកម្ពុជា សម្រាប់យកមកអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) នេះ។ (អានបន្ថែម)
អានបន្ថែមសម្តេច៖ ពលរដ្ឋកម្ពុជាទាំងអស់ ពិសេសកម្មករ អាចទៅព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មី និងធំបំផុត ដោយឥតគិតថ្លៃ
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសណែនាំឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ «តេជោសន្តិភាព» ដែលជាមន្ទីពេទ្យថ្មី និងធំបំផុតនៅកម្ពុជាដោយឥតគិតថ្លៃ ខណៈបានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ។ សម្តេចតេជោ បានថ្លែងបែបនេះនៅក្នុងឱកាសចុះជួបបងប្អូនកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានថ្លែងថា «ឥលូវនេះមន្ទីរពេទ្យតេជោសន្តិភាព នេះបានកសាងស្ទើតែរួចរាល់ទាំងស្រុងហើយ យើងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ ហើយកម្មករ កម្មការិនីយើង ដែលមានជំងឺសុំទៅមន្ទីពេទ្យតេជោសន្តិភាពនេះ សុំទៅពិនិត្យព្យាបាល ឫក៏ព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ដោយមិនគិតថ្លៃនោះទេ នឹងមិនចាំបាច់ដល់ពេលសម្ពោធទេ ខ្ញុំបានទៅមើលរួចហើយ»។ សម្តេចតេជោបន្តទៀតថា មន្ទីរពេទ្យតេជោសន្តិភាព ជាមន្ទីពេទ្យដែលធំបំផុតនៅកម្ពុជា ហើយនៅតំបន់អាស៊ីអាគ្នេយ៍ មិនមានមន្ទីពេទ្យធំដូចនេះច្រើននោះទេ ដែលទទួលព្យាបាលជំងឺចាប់ពេលនេះតទៅ នឹងសុំឱ្យប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីពេទ្យថ្មីនេះ។ សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចំនួន ១ម៉ឺនគ្រែ សម្រេចការងារសាងសង់បាន១០០ភាគរយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។ (អានបន្ថែម) មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ […]
អានបន្ថែមរដ្ឋចេញច្បាប់គ្រប់គ្រអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគនៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញអនុក្រឹត្យ ដើម្បីធ្វើការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ សំដៅដល់ការធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព សមធម៌ បង្កើនការទុកចិត្ត និងទាក់ទាញអ្នកវិនិយោគ។ បើតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ អាជីវកម្មអភិវឌ្ឍអចលនវត្ថុ សំដៅដល់សកម្មភាពពាណិជ្ជកម្ម ឬវិនិយោគគ្រប់ប្រភេទក្នុងគោលបំណងសាងសង់លំនៅឋាន អគារសហកម្មសិទ្ធិ ឬអភិវឌ្ឍដីឡូតិ៍សម្រាប់លក់ ឬជួល។ បន្ថែមពីនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជាអ្នកមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលជាអ្នកអនុញ្ញាតចេញអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតក្នុងការប្រកបអាជីវកម្ម។ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវបានបែងចែកជា៖ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍ លើសពីនេះ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ត្រូវបានចែកចេញជា ២ (ពីរ) ប្រភេទដូចខាងក្រោម៖ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ១៖ ផ្ដល់ជូនបុគ្គលអភិវឌ្ឍអចលនវត្ថុទាំងឡាយណាដែលសាងសង់គម្រោងចប់ជាស្ថាពរទើបប្រកាសលក់ឬជួល អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២៖ ផ្តល់ជូនបុគ្គលអភិវឌ្ឍអចលនវត្ថុទាំងឡាយ ណាដែលសាងសង់គម្រោងបណ្ដើរ និងប្រកាសលក់ […]
អានបន្ថែមរដ្ឋសម្រេចមោឃភាពលិខិតទិញលក់ដី ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ព្រោះ…
អាជ្ញាធរខេត្តកោះកុង បានសម្រេចមោឃភាពនូវរាល់លិខិតផ្ទេរសិទ្ធិ ទិញ-លក់ដី បញ្ជាក់ការកាន់កាប់ដី នៃដីដែលនៅសល់ពីការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលក្រុមទី១មាន ១៧៥គ្រួសារ និងក្រុមទី២មាន ២០០គ្រួសារ ស្ថិតនៅភូមិជីខ ភូមិឈូក និងភូមិត្រពាំងកណ្ដោល ឃុំជីខលើ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដីដែលនៅសល់ពីការដោះស្រាយគោលនយោបាយខាងលើនេះ គឹជាដីរដ្ឋ និងបានចុះបញ្ជីជាដីរដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុងរួចរាល់ហើយ។ អាជ្ញាធរខេត្ត បានបញ្ជាក់បន្ថែមថា ការទន្ទ្រានកាន់កាប់ ការកាន់កាប់ប្រើប្រាស់ និងការទិញលក់ដី នៃដីទាំងនេះ គឺជាការទន្ទា្រនកាន់កាប់ ប្រើប្រាស់ដី និងទិញលក់ដីរដ្ឋដោយខុសច្បាប់ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តកោះកុង បានតម្រូវឱ្យអ្នកពាក់ព័ន្ធដែលកំពុងកាន់កាប់ដីរដ្ឋខាងលើនេះ ត្រូវរុះរើសំណង់ និងចាកចេញពីទីតាំងដីនេះឱ្យបានឆាប់បំផុត បើនៅតែបន្តកាន់កាប់ខុសច្បាប់ទៀត នោះរដ្ឋបាលខេត្ត នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។
អានបន្ថែមរដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាហើយ។ នេះបើតាមអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ អនុក្រឹត្យថ្មីនេះ មាន ៧ជំពូក និង ២៨មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះគម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ គួរបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើកាលពីអំឡុងខែតុលា ឆ្នាំ២០២១ ដែលមានគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ (អានបន្ថែម) មិនត្រឹមតែប៉ុណ្ណោះ ច្បាប់នេះ មានលក្ខណៈអនុគ្រោះយ៉ាងច្រើន ជាពិសេសទទួលបានការលើកទឹកចិត្តលើផ្នែកពន្ធដារ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម)
អានបន្ថែម