Liveable cities
ទីលានទុកដាក់សំរាមក្រុងបាវិតសង់រួចរាល់ ខណៈស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សម្រេចជាង៦%
គិតមកដល់ពេលនេះ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត បានបញ្ចប់ការងារសាងសង់រួចរាល់ ១០០% ហើយ ខណៈអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក៏សម្រេចបាន ៦,១១%ផងដែរ។ នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែគុម្ភៈ ឆ្នាំ២០២៦។ ក្រសួងសាធារណការបន្តថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមប្រកបដោយអនាម័យនៅក្រុងបាវិត មានសមត្ថភាពស្តុកសំរាមបាន ៦៣២.៧៨៤ ម៉ែត្រគូប បានបញ្ចប់ការងារសាងសង់ទាំងស្រុង និងរួចរាល់១០០% កាលពីចុងឆ្នាំ២០២៥ ថ្មីៗនេះ។ (អានបន្ថែម) ចំណែកឯអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ព្រមទាំងបណ្ដាញលូបង្ហូរទឹកភ្លៀង ក្នុងក្រុងបាវិត សម្រេចការសាងសង់បាន ៦,១១% គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦។ គម្រោងសាងសង់ស្ថានីយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយគ្រោងបញ្ចប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៨។ អនុគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ទឹកភ្លៀងក្រុងបាវិត មានសមត្ថភាពច្រោះសម្អាតទឹកបាន ៥.៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន៕
អានបន្ថែមការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា
កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីកសាងទីក្រុងប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងជំហានដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងអភិបាលកិច្ចមូលដ្ឋាន និងការរៀបចំនគរូបនីយកម្ម ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំកម្រិតជំនាញ ដើម្បីពិភាក្សាលើកិច្ចការបច្ចេកទេសសំខាន់ៗចំនួនបី ដែលផ្ដោតលើការបង្កើនសមត្ថភាពដល់មន្ត្រីឃុំ និងសង្កាត់ លើការងាររៀបចំផែនការប្រើប្រាស់ដីធ្លី និងគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍នានា។ ចំណុចស្នូលនៃកិច្ចពិភាក្សាបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់នៃប្លង់ផែនទីដែលមានភាពច្បាស់លាស់ និងការកែលម្អផែនការប្រើប្រាស់ដីធ្លី ដែលជាឧបករណ៍មិនអាចខ្វះបានសម្រាប់ការគ្រប់គ្រងទីក្រុងប្រកបដោយប្រសិទ្ធភាព។ អ្នកជំនាញផ្នែកនគរូបនីយកម្មបានផ្ដល់មតិថា ការកំណត់ព្រំដែននៃការប្រើប្រាស់ដីធ្លីឱ្យបានច្បាស់លាស់ មិនត្រឹមតែជួយកាត់បន្ថយវិវាទ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កលក្ខណៈឱ្យសហគមន៍អាចរីកចម្រើនទៅមុខបានយ៉ាងប្រសើរផងដែរ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ក្រោមកម្មវិធី “ទីក្រុងដែលគួរឱ្យចង់រស់នៅ” ក៏ជាប្រធានបទដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំនេះដែរ។ គំនិតផ្ដួចផ្ដើមនេះមានគោលដៅបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងផែនការមេប្រើប្រាស់ដីធ្លី និងការបែងចែកកញ្ចប់ថវិកាអភិវឌ្ឍន៍តាមយុទ្ធសាស្ត្រ។ តាមរយៈការធ្វើឱ្យធាតុផ្សំទាំងពីរនេះមានភាពស៊ីសង្វាក់គ្នា រដ្ឋបាលមូលដ្ឋានអាចធានាបានថាការវិនិយោគនឹងចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ដែលនាំទៅរកការបង្កើតទីក្រុងដែលមានភាពរស់រវើកផ្នែកសេដ្ឋកិច្ច បរិយាបន្នសង្គម និងចីរភាពបរិស្ថាន។ ក្រៅពីនេះ កិច្ចប្រជុំក៏បានលើកឡើងពីភាពចាំបាច់ក្នុងការបញ្ចប់ការពិនិត្យឡើងវិញលើសៀវភៅណែនាំស្តីពីការរៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ខេត្ត ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សៀវភៅណែនាំដែលត្រៀមនឹងបោះពុម្ពផ្សាយនេះ នឹងក្លាយជាធនធានដ៏មានតម្លៃក្នុងការផ្ដល់ជាគោលការណ៍ណែនាំ និងការអនុវត្តល្អៗសម្រាប់មន្ត្រីក្នុងមូលដ្ឋាន។ ជាមួយនឹងជំនាញបច្ចេកទេសរបស់ ADB សៀវភៅនេះនឹងបញ្ចូលនូវបញ្ហាប្រឈម និងដំណោះស្រាយទំនើបៗក្នុងការរៀបចំផែនការដីធ្លី ដើម្បីផ្ដល់អំណាចបន្ថែមដល់ថ្នាក់ដឹកនាំមូលដ្ឋាន។ ក្នុងខណៈដែលទីក្រុងនានានៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាមិនធ្លាប់មានពីមុនមក ដូចជាការរីកដុះដាលយ៉ាងរហ័សនៃនគរូបនីយកម្ម និងការប្រែប្រួលអាកាសធាតុ […]
អានបន្ថែម

English
