ធុរកិច្ច និងទីផ្សារ
PPSEZ CEOថា៖ បើប្រើឌីជីថលក្នុងប្រព័ន្ធពន្ធគយ កម្ពុជាអាចកាត់អំពើពុករលួយលើថ្លៃដឹកជញ្ជូនបាន៣០% និងបើដូណាល់ត្រាំឈ្នះ កម្ពុជានឹងក្លាយជាគោលដៅ…
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាសួនឧស្សាហកម្មដ៏សំខាន់ក្នុងប្រទេសកម្ពុជា កំពុងធ្វើពិពិធកម្មមូលដ្ឋានអ្នកជួលរបស់ខ្លួន ដើម្បីទាក់ទាញក្រុមហ៊ុនឱ្យកាន់តែច្រើនពីប្រទេសថៃ និងវៀតណាម ចំពេលមានការផ្លាស់ប្តូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ តំបន់សេដ្ឋកិច្ចពិសេសនេះ លាតសន្ធឹងលើផ្ទៃដីទំហំជាង ៣,៥៧ គីឡូម៉ែត្រការ៉េនិងមានអ្នកជួល (រោងចក្រវិនិយោគ) ចំនួនជាង ៩០ រោងចក្រ មកពី ១៥ ប្រទេស បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ កំពុងមានមហិច្ឆតាចង់ដើរតួនាទីជាខ្សែច្រវាក់ផ្គត់ផ្គង់បំពេញបន្ថែមរបស់ប្រទេសថៃដែលកំពុងត្រៀមខ្លួនស្រូបយកបន្ទេរខ្សែច្រវាក់ផ្គត់ផ្គង់បន្តពីប្រទេសចិន ព្រមជាមួយនឹងមហិច្ឆតាជំរុញការផ្ទេរផលិតកម្មពីប្រទេសវៀតណាមផងដែរ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤។ បច្ចុប្បន្នក្រុមហ៊ុនជប៉ុន និងចិនមានពីរភាគបីនៃចំនួនអ្នកជួល (រោងចក្រវិនិយោគ)សរុបរបស់ PPSEZ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Royal Group ដែលជាប្រតិបត្តិករនៃតំបន់ PPSEZ កំពុងកំណត់គោលដៅទាក់ទាញយកក្រុមហ៊ុនថៃ និងវៀតណាមមកវិនយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះបន្ថែមទៀត ដោយប្រើប្រាស់យុទ្ធសាស្ត្រ “ថៃបូកមួយ” ។ លោក Hiroshi Uematsu នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group PPSEZ បាននិយាយថា “បើនិយាយតាមភូមិសាស្រ្ត ទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសយើងនេះ […]
អានបន្ថែម៦ខែដើមឆ្នាំ២០២៤៖ កម្ពុជា នាំចេញផលិតផលកសិកម្ម បានជាង ៦លានតោន កើនឡើង ៦០%
ក្នុងឆមាសទី១ គិតចាប់ពីខែមករា ដល់មិថុនា នៃឆ្នាំ ២០២៤ កម្ពុជា បាននាំចេញកសិផលកសិកម្មទៅក្រៅប្រទេសបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ។ ក្រសួងកសិកម្ម បានឱ្យថា តួលេខលនេះ គឺជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលកសិកម្មប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។ របាយការណ៍ដដែល បានបង្ហាញថា ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា ប្រទេសចិន (ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន)ប្រទេសរៀតណាម (ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់) និងប្រទេសថៃ (ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់)។ ជាមួយគ្នានេះដែរ កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី រួមមាន៖ ស្វាយស្រស់ ដំណាប់ស្វាយ […]
អានបន្ថែមមូលហេតុទាំងនេះបានជំរុញ អ្នកវិនិយោគបរទេសសម្រុកចូលទីផ្សារអចលនទ្រព្យវៀតណាម
ទីផ្សារអចលនទ្រព្យរបស់វៀតណាម កំពុងស្ទុះឡើងខ្លាំងគួរឱ្យកត់សម្គាល់ ពោលគឺសន្ទុះមួយនេះបានកើនឡើងពីលំហូរទុនវិនិយោគរបស់វិនិយោគិនបរទេស ដែលបានជំរុញដោយការរួមបញ្ចូលគ្នានៃលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល កំណែទម្រង់ច្បាប់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាម។ បើតាមរបាយការណ៍របស់ VnExpress International បានបង្ហាញថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤ វិនិយោគិនបរទេសបានចាក់ទុនជិត ១,៩៨ពាន់លានដុល្លារ ចូលទៅក្នុងវិស័យអចលនទ្រព្យវៀតណាម ពោលគឺកើនឡើង ៧០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ទីផ្សារអចលនក្នុងវិស័យលក់រាយ៖ កំពុងរីកចម្រើនខ្លាំង ទីផ្សារអចលនទ្រព្យលក់រាយរបស់ប្រទេសវៀតណាមកំពុងរីកចម្រើន ដោយអត្រាកាន់កាប់នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបក្នុងទីក្រុងធំៗ មានលើសពី ៩០ភាគរយ។ នេះបើយោងតាមគេហទំព័រ The Star វិស័យនេះបានបង្ហាញពីភាពធន់ និងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលអាជីវកម្មទាំងនោះមានយុទ្ធសាស្ត្រក្នុងការជ្រើសរើសទីតាំងសំខាន់ៗដើម្បីទាញយកប្រយោជន៍ពីឱកាសដ៏កម្រមួយនេះ។ សមាគមអចលនទ្រព្យវៀតណាម (VARS) បានរាយការណ៍ថា អត្រាជួលនៅទីក្រុងហាណូយបានកើនឡើងប្រហែល ១០ភាគរយក្នុង ឆ្នាំ២០២៣ ខណៈតំបន់ដែលនៅកណ្តាលទីក្រុងហូជីមិញរក្សាបាននូវតម្លៃប្រហែល ១៤០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ជាមួយគ្នានេះដែរ មានក្រុមហ៊ុនលក់រាយខ្នាតយក្សលក្ខណៈជាសកលមួយ ក៏កំពុងកត់សម្គាល់ពីសក្តានុពលរបស់វៀតណាមផងដែរ។ នោះគឺក្រុមហ៊ុន Central Retail Corp របស់ប្រទេសថៃ ដែលគ្រោងនឹងពង្រីកសាខារបស់ខ្លួនទៅគ្រប់ ៥៥ខេត្ត ខណៈ Aeon Group របស់ជប៉ុនក៏មានគោលបំណងពង្រីកគម្រោងរបស់ខ្លួនចំនួន១៦ទីតាំងទៀត នៅឆ្នាំ២០២៥ ដោយក្នុងនោះមានមួយចំនួននឹងមានវត្តមាននៅទីក្រុងហាណូយផងដែរ។ លើសពីនេះ […]
អានបន្ថែមអ្នកជំនាញCBRE ព្យាករពេលវេលាច្បាស់លាស់ជាងមុនសម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យកម្ពុជា
ទីផ្សារអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលកែតម្រូវជាចាំបាច់ ដែលដំណាក់កាលកែតម្រូវនេះ ត្រូវឆ្លងកាត់ដំណាក់ដែលអ្នកជំនាញហៅថា “ដំណាក់កាលឈឺចាប់” ប៉ុន្តែចាំបាច់សម្រាប់ដំណើរបន្ទាប់ឆ្ពោះទៅរកស្ថានភាពប្រសើរឡើងវិញ និងដើម្បីរក្សាស្ថិរភាពទីផ្សារ និងការត្រៀមខ្លួនសម្រាប់កំណើននាពេលអនាគត នេះបើយោងតាមលោកស្រី Kim Kin Kesa នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia ដែលបានលើកឡើងនៅក្នុងសិក្ខាសាលាធ្វើបទបង្ហាញស្តីពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យភ្នំពេញ ដែលប្រារព្ធធ្វើកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីដដែល គណៈពិភាក្សាពេញអង្គដែលរួមមានវាគ្មិនល្បីៗជាច្រើនរូបមកពីស្ថាប័ន ជំនាញក្នុងវិស័យអចលនទ្រព្យ បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពទីផ្សារ និងពេលវេលានៃការងើបឡើងវិញសម្រាប់វិស័យនេះ ជុំវិញសំណួរចម្បងដែលបានចោទសួរថា តើទីផ្សារអចលនទ្រព្យកម្ពុជានឹងត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ នៅពេលណាឱ្យប្រាកដ? ខណៈតម្លៃលែងឡើងចុះខ្លាំងហើយចាប់ផ្តើមមានកម្រិតមធ្យម នោះជាសញ្ញាណនៃភាពប្រសើរឡើងវិញ ក្នុងឱកាសនោះ លោកស្រី Kim Kin Kesa បានកត់សម្គាល់ថា ខណៈពេលដែលតម្លៃអចលនទ្រព្យកំពុងតែស្ថិតនៅមានកម្រិតមធ្យម ដែលយើងច្រើនតែមើលឃើញថានេះជាបញ្ហាប្រឈមសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងភាគច្រើននោះ តាមពិតទៅ គឺដំណាក់កាលនេះហើយ ទើបជាដំណាក់កាលដែលមានសារៈសំខាន់បំផុតសម្រាប់ជំរុញទីផ្សារទៅកាន់កម្រិតមួយដែលមានចីរភាពឡើងវិញ។ លោកស្រីបានមានប្រសាសន៍ថា “តម្លៃនឹងមិនធ្លាក់ចុះរហូតទេ ហើយវាក៏មិនចេះតែឡើង រហូតដែរ។ នៅពេលណាដែលតម្លៃ ចាប់ផ្តើមប្រែមកស្ថិតក្នុងកម្រិតមធ្យម (ពោលគឺតម្លៃក្នុងទីផ្សារចាប់ផ្តើមមានលំនឹង លែងឡើងចុះខ្លាំងវិញ) ដែលអាចទទួលយកបានសម្រាប់ទីផ្សារ គឺនៅពេលនោះហើយដែលកំណើននៃតម្រូវការអចលនទ្រព្យ នឹងចាប់ផ្តើមមានភាពប្រសើរឡើងវិញទៅតាមនោះដែរ”។ គិតតែអភិវឌ្ឍន៍សម្រាប់តម្រូវការអនាគត ភ្លេចគិតថាបច្ចុប្បន្នគ្មានអ្នកត្រូវការ ចំណែកឯលោក Channdara […]
អានបន្ថែមHyundai បើករោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងគេ នៅឥណ្ឌូនេស៊ី ដោយរំពឹងថាអាចផ្គត់ផ្គង់បាន ១៥០K ក្នុង១ឆ្នាំ
ក្រុមហ៊ុន Hyundai បានបើករោងចក្រផលិតបន្ទះអាគុយ រថយន្តអគ្គិសនី ដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងក្រុមហ៊ុន LG Energy Solution ស្របពេលដែលក្រុមហ៊ុននេះកំពុងខិតខំបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនក្នុងពិភពលោក ។ រោងចក្រដែលទើបដំឡើងថ្មីនៅឥណ្ឌូនេស៊ីនេះ នឹងអាចផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីម៉ាក Hyundai និងម៉ាក Kia បានប្រមាណ ១៥០.០០០ គ្រឿង ជាមួយនឹងតម្លៃសមរម្យ នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤។ រោងចក្រថ្មីនេះ នឹងដំណើរការផលិតថាមពលដែលមានកម្រិតសមត្ថភាព ១០ GWh ក្នុងមួយឆ្នាំ ដែលទំហំនេះ គឺគ្រប់គ្រាន់ល្មមផ្តល់ថាមពលដល់រថយន្តអគ្គិសនីបានជាង ១៥០.០០០ គ្រឿង។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន Hyundai ក៏បានប្រកាសថាខ្លួននឹងចាប់ផ្តើមផលិតរថយន្តម៉ាក Kona Electric ស៊េរីថ្មីក្នុងទ្រង់ទ្រាយធំក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ រថយន្ត Kona ថ្មី នឹងក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលដំណើរការដោយអាគុយថ្មីដែលផលិតពីរោងចក្រនេះផ្ទាល់តែម្តង។ “រោងចក្រនេះ នឹងជួយឱ្យឥណ្ឌូនេស៊ីមានគ្រឹះឈរជើងយ៉ាងរឹងមាំក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរថយន្តអគ្គិសនីរបស់ទីផ្សារសកល ស្របជាមួយគ្នានោះ វានឹងជួយបង្កើនដំណើរការឧស្សាហកម្មក្នុងស្រុក។” ប្រសាសន៍របស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Jokowi។ លោកប្រធានាធិបតីបន្តថា […]
អានបន្ថែមឆមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារៈសំណង់មានតម្លៃជាង ៧៥០លានដុល្លារ កើន១៨%
កម្ពុជានាំចូលសម្ភារៈសម្រាប់ការសាងសង់មានតម្លៃសរុប ៧៥៣លានដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ កើនឡើង ១៨ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។ តាមរបាយការណ៍បានបង្ហាញថា ការនាំចូលស៊ីម៉ង់ត៍ មានតម្លៃជិត១០លានដុល្លារ ធ្លាក់ចុះ ៩ភាគរយ និងការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ៣៨៤លានដុល្លារ កើនឡើង ៥០ភាគរយ។ កំណើននៃការនាំចូលសំភារៈសាងសង់នេះ ឆ្លុះបញ្ជាំងជាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យសំណង់នៅកម្ពុជា។ លើសពីនេះ របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបង្ហាញទៀតថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជាមានគម្រោងសាងសង់សរុបចំនួន ១.៣៣០ គម្រោងទទួលបានការអនុញ្ញាតសាងសង់ ដែលមានទំហំផ្ទៃក្រឡាគម្រោងសាងសង់ មាន ៤.២៧លានម៉ែត្រការ៉េ និងប្រើប្រាស់ទុន ១ ៨១១ ដុល្លារ ។ (អានបន្ថែម)
អានបន្ថែមក្រុមអ្នកបណ្តាក់ទុនចិនព្រមានថា ការបង្កក IPO នឹងធ្វើឱ្យក្រុមហ៊ុនច្នៃប្រតិដ្ឋបច្ចេកវិទ្យាជាប់គាំង
ក្រុមអ្នកបណ្តាក់ទុនចិនបានព្រមានថា ការបង្កកការដាក់លក់ភាគហ៊ុនជាសាធារណៈ (Initial Public Offering, IPO) នៅក្នុងប្រទេសចិន នឹងប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនបច្ចេកវិទ្យា ជាពិសេសចំពោះក្រុមហ៊ុនពន្លកអាជីវកម្មថ្មីៗ ដែលនឹងបង្អត់ក្រុមហ៊ុនទាំងនេះ ពីការទទួលបានការគាំទ្រមូលនិធិ និងធ្វើឱ្យរាល់តួអង្គក្នុងទីផ្សារជាប់គាំងក្នុងការវិនិយោគដែលមានស្រាប់ ហើយចុងក្រោយគឺធ្វើឱ្យខូចដល់គោលនយោបាយបច្ចុប្បន្នរបស់ទីក្រុងប៉េកាំងផ្ទាល់តែម្តង គឺគោលនយោបាយលើកកំពស់ការច្នៃប្រតិដ្ឋបច្ចេកវិទ្យាថ្មីឱ្យកាន់តែច្រើនដើម្បីកំណើននិងពិពិធកម្មសេដ្ឋកិច្ចជាតិ។ សេចក្តីព្រមាននេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនបណ្តាក់ទុនចិន Venture Capital នៅក្នុងសន្និសីទ ChinaVenture Investment Conference រយៈពេលបីថ្ងៃនៅទីក្រុងសៀងហៃ និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន Asia.nikkei ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤។ នៅក្នុងសន្និសីទនោះ ក្រុមអ្នកបណ្តាក់ទុនចិនបានលើកឡើងថា ពួកគេកំពុងជួបការលំបាកក្នុងការដកប្រាក់ចំណេញរបស់ខ្លួន តាមរយៈការដាក់លក់ភាគហ៊ុនជាសាធារណៈ ដូចដែលធ្លាប់ធ្វើពីមុនមក។ គួរបញ្ជាក់ថា នៅក្នុងវប្បធម៌នយោបាយប្រទេសចិន ការរិះគន់បើកចំហចំៗចំពោះគោលនយោបាយ និងបទប្បញ្ញត្តិបែបនេះ គឺជារឿងកម្រ ជាពិសេសករណីមានការរិះគន់ជាសាធារណៈនៅឯកិច្ចប្រជុំឧស្សាហកម្មកំពូលប្រចាំឆ្នាំដែលមានវត្តមានសុទ្ធតែឥស្សរជនជាន់ខ្ពស់ដូច្នេះ។ ប៉ុន្តែសម្រាប់ករណីពិសេសនេះ បានកើតឡើងចំពេលមានការកើនឡើងនូវការត្រួតពិនិត្យជាផ្លូវការនៃការចុះបញ្ជីក្រុមហ៊ុនបោះលក់ភាគហ៊ុនថ្មី ក្នុងគោលបំណងកែប្រែទីផ្សារទុតិយតា (secondary market) តាមរយៈវិធានការបន្ថយល្បឿននៃការលក់ភាគហ៊ុនសាធារណៈ។ លោក Deng Feng ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Northern Light បានប្រាប់សន្និសីទដែលបានបញ្ចប់កាលពីថ្ងៃសុក្រកន្លងទៅនេះថា “បញ្ហាធំបំផុតចេញពីការបង្កកការលក់ភាគហ៊ុនជាសាធារណៈនេះ […]
អានបន្ថែមអ្នកវិភាគសង្ស័យថាវិធានការដោះស្រាយវិបត្តិអគារទទេរបស់ចិន ដែលចំណាយអស់ $៤៣,៥ ពាន់លាន នោះគ្មានប្រសិទ្ធភាព
វិធានការដោះស្រាយវិបត្តិលំនៅឋានទំនេរ ដែលចាយថវិកាជាតិអស់ $៤៣,៥ ពាន់លានដុល្លាររបស់ប្រទេសចិន ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលដៅដោះស្រាយវិបត្តិអចលនទ្រព្យជាប់គាំងរបស់ប្រទេស ប៉ុន្តែអ្នកវិភាគអះអាងថា ចំនួននេះមិនគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាដែលកំពុងបន្តញាំញីវិស័យនេះអស់រយៈពេលជិត ៣ឆ្នាំមកហើយនោះឡើយ។ វិធានការថ្មី ដែលបានប្រកាសកាលពីពេលថ្មីៗកន្លងទៅនេះ មានគោលបំណងផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនរដ្ឋតាមរយៈធនាគារ ដើម្បីទិញយកភាគហ៊ុនពីគម្រោងអភិវឌ្ឍន៍លំនៅឋានដែលលក់មិនចេញ ប៉ុន្តែក្តីបារម្ភនៅតែមានចំពោះវិធានការនេះថា មានវិសាលភាពតូចពេក ធៀបនឹងទំហំបញ្ហាប្រឈមដែលបន្តកើតឡើង នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤។ ប៉ុន្មានខែថ្មីៗនេះ ការលក់ផ្ទះថ្មីនៅក្នុងប្រទេសចិន មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយអ្នកទិញកាន់តែពេញចិត្តចំពោះទីផ្សារទុតិយតា (Secondary Market)។ និន្នាការនេះ បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃផ្ទះដែលលក់មិនទាន់ចេញ និងដីទទេ ដែលរារាំងដល់ដំណើរការនៃគម្រោងសាងសង់ថ្មី និងបង្កើនហានិភ័យបរាជ័យចំពោះអ្នកអភិវឌ្ឍន៍ រួមទាំងក្រុមហ៊ុនធំៗរបស់រដ្ឋផងដែរ។ ក្រុមមន្ត្រីអ្នកស្រាវជ្រាវបានកត់សម្គាល់ថា មែនទែនទៅ កម្មវិធីរបស់ធនាគារកណ្តាល គឺធនាគារប្រជាជនចិន (PBoC) នេះ អាចនឹងជួយជំរុញកម្ចីធនាគាររហូតដល់ $៧២,៥ពាន់លាន (៥០០ ពាន់លានយន់) ឯណោះ ប៉ុន្តែនេះគ្រាន់តែជាដំណោះស្រាយមួយផ្នែកនៃតម្លៃនៃអគារអាផាតមិនទំនេរនៅក្នុងប្រទេសចិនទាំងមូល ដែលអ្នកសេដ្ឋកិច្ចប៉ាន់ស្មានថា មានតម្លៃសរុបរាប់លានយន់ឯណោះ។ លោក Rory Green ប្រធានសេដ្ឋវិទូចិននៅក្រុមហ៊ុន TS Lombard […]
អានបន្ថែមសមាជិក CCA អញ្ជើញចូលរួមក្នុងសន្និសីទឧស្សាហកម្មសម្ភារៈអគ្គិសនីចិន-អាស៊ាន
ឆ្នាំ 2024 ប្រទេសចិន ខេត្តចុងជីងបានរៀបចំសន្និសីទឧស្សាហកម្មសម្ភារៈអគ្គិសនីអាស៊ានស្តីពីការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការថ្មីៗក្នុងទីក្រុងហ្វូលីង ខេត្តចុងជីង ។ សន្និសីទនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍បៃតង តាមរយៈការអញ្ជើញអ្នកវិនិយោគមកពីប្រទេសនានាដើម្បីចាប់យកឱកាស ធ្វើអាជីវកម្ម និងវិនិយោគក្នុងតំបន់ និងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវវិបុលភាពកាន់តែប្រសើរ។ សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងនាមជាសមាជិកអាស៊ានតំណាងឱ្យសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ ជាំងឌូ-ចុងជីង និងបណ្តាប្រទេសអាស៊ានក្នុងឧស្សាហកម្មផលិតឧបករណ៍ថាមពល។ ឧស្សាហកម្មបរិក្ខារថាមពលរបស់ក្រុងហ្វូលីង បានរីកចម្រើន ដោយបង្កើតបានជាចង្កោមឧស្សាហកម្មដែលរួមមានសហគ្រាសឯកទេស និងក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់របស់ជាតិដូចជា Chongqing Kebao Cable Co., Ltd. ក្នុងឆ្នាំ 2023។ ឧស្សាហកម្មនេះសម្រេចបានទិន្នផលចំនួន 2.4 ពាន់លានយន់ ដែលកើនជាង 40% ។ ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្រុងហ្វូលីង បានលើកទឹកចិត្តដល់ឧស្សាហកម្មសំខាន់ៗឱ្យសហការជាមួយប្រទេសជាសមាជិក RCEP ជាពិសេសបណ្តាប្រទេសអាស៊ាន។ ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ានផ្តោតសំខាន់លើសមាសធាតុផ្សំគីមីថ្មី លោហធាតុ ថ្មរថយន្តអគ្គិសនី ព័ត៌មានវិទ្យាអេឡិចត្រូនិក ជីវឱសថ អាហារ និងផលិតផលកសិកម្ម។ ដោយប្រើច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី (ILSTC) ដែលការដឹកជញ្ជូនទំនិញចំណាយពេលប្រហែលដប់ថ្ងៃ ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសអាស៊ាន។ ហ្វូលីងមានគោលបំណងប្រើប្រាស់ […]
អានបន្ថែមចក្ខុវិស័យធំៗ៣ នឹងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅអាស៊ាន
ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងត្រូវអនុវត្តជា ០២ដំណាក់កាល ដើម្បីសម្រេចនូវចក្ខុវិស័យធំៗចំនួន០៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងនោះដែរ ដំណាក់កាលទី ១ (២០២៥-២០២៨) ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅ ក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។ រីឯដំណាក់កាលទី ២ វិញ (២០២៩-២០៣៨) ខេត្តព្រះសីហនុ នឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព។ ដោយឡែកសម្រាប់ចក្ខុវិស័យទាំង ០៣ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរួមមាន៖ ទី១៖ ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីក មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ទី២៖ ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា និង ទី៣៖ ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន […]
អានបន្ថែម