ធុរកិច្ច និងទីផ្សារ
របៀបបង្កើតទ្រព្យពីការវិនិយោគអចលនទ្រព្យ
គណនីយសន្សំដែលមានអត្រាការប្រាក់ទាប ជម្រុញឲ្យវិនិយោគិនទិញអចលនទ្រព្យ អាចបង្កើតប្រាក់ចំណេញពីការវិនិយោគ។ នៅកម្ពុជា ប្រជាជនកាន់តែច្រើនឡើងៗទិញអចលនទ្រព្យដើម្បីដាក់ជួល។
អានបន្ថែមCapital Land សំលឹងមើលទិញយក Asia Square 2
ក្រុមហ៊ុន Capital Land ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកគ្រប់គ្រងមូលនិធិឈានមុខគេរបស់ប្រទេសសឹង្ហបុរី កំពុងចរចាទិញ Asia Square 2 នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ។
អានបន្ថែមរន្ទារនៅក្នុងឧស្សាហកម្មសំណង់
ការដាក់រន្ទាត្រូវបានដាក់តាមទីតាំងដែលអនុវត្តការងាររបស់វា។ ការដាក់រន្ទាផ្នែកខាងមុខ ត្រូវបានប្រើសម្រាប់ការប្រតិបត្ដិការងារនៅលើផ្នែកខាងមុខនៃផ្នែកអគារ។ ក្រៅពីទីតាំងធ្វើការងារ ការពង្រឹង និងការទទួលបានការដាក់រន្ទារត្រូវបានដាក់នៅការដ្ឋានសំណង់។
អានបន្ថែមគណៈកម្មាធិការសាងសង់ចិន-អាស៊ានថ្មីមួយត្រូវបានបង្កើតឡើង
ដើម្បីពង្រឹងភាពជាដៃគូរវាងវិស័យឧស្សាហកម្មសំណង់អគារនៅប្រទេសចិន និងនៅអាស៊ាន គណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មសំណង់ចិន-អាស៊ាន (China-ASEAN Construction Industry Cooperation Committee) ត្រូវបានបង្កើតឡើងនៅក្នុងខែឧសភា។
អានបន្ថែមឧទ្យានឧស្សាហកម្មមិត្តភាពបង្កើតស្តង់ដារថ្មី
Le Urban Eco Park មិនត្រឹមតែជាទីក្រុងរណបដែលមានលក្ខណៈអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអភិវឌ្ឍចម្រុះដំបូងគេ ដែលមានតំបន់ឧស្សាហកម្ម បណ្តុំលំនៅដ្ឋាន អគារការិយាល័យពាណិជ្ជកម្ម ហាងលក់ទំនិញរាយ និងតំបន់លំហែរីករាយ រួមបញ្ចូលគ្នានៅក្នុងទីកន្លែងតែមួយ ។ គម្រោងអភិវឌ្ឍនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ នៅឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយចំណាយពេលធ្វើដំណើរត្រឹមតែ ១៥នាទី ប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ១៨ ហិកតា ដោយមួយយូនីតអាចមានទំហំរហូតដល់ទៅ ១០០.០០០ ម៉ែតការ៉េ សម្រាប់ការជួល ឬទិញ។ ការអភិវឌ្ឍន៍ចម្រុះនេះ ត្រូវបានបែងចែកជាអចលនទ្រព្យចំនួនបីប្រភេទផ្សេងគ្នាគឺ រោងចក្រ អគារពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលធ្វើឲ្យប្រសើរឡើងដោយលក្ខណៈបៃតងសម្រាប់ការរស់នៅ និងបរិស្ថានការងារប្រកបដោយនិរន្តរភាព។ នៅក្នុងបណ្តុំលំនៅឋាន ឧទ្យាននេះមានអាផាតមិនផ្តល់សេវាចំនួន ៦៤ ហាងពាណិជ្ជកម្មចំនួន ១១ ដោយការសាងសង់គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០១៧។ យូនីតទាំងនេះមានការកាន់កាប់ដោយសេរី ដោយគ្មានការដាក់កម្រិតសម្រាប់អ្នកទិញជាជនបរទេស ដែលតម្លៃចាប់ផ្តើមពី ៤៨.៥០០ដុល្លារ។ ការអភិវឌ្ឍនេះក៏នឹងផ្តល់ជូននូវបទពិសោធន៍លក់រាយថ្មីៗដូចជា “Eco Park Mall” ដែលជាការរួមបញ្ចូលគ្នារវាងផ្ទះពាណិជ្ជកម្ម និងផ្ទះលក់រាយ […]
អានបន្ថែមតម្លៃអចលនទ្រព្យនៅភ្នំពេញកើនឡើងខ្ពស់បំផុតក្នុងអាស៊ីប៉ាស៊ីហ្វិក
តម្លៃអចលនទ្រព្យលំនៅឋាននៅភ្នំពេញកើនឡើង 26.2 ភាគរយក្នុងឆ្នាំ 2015 ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមទីក្រុងនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាម Knight Frank Primes Asia Development Land Index។ ក្នុងH2 នៃឆ្នាំ 2015 ការកំណើនតម្លៃនៃការអចលនទ្រព្យហាក់ចុះថយបន្តិច ដោយកើនឡើងក្នុងអត្រា 10.6 ភាគរយប៉ុណ្ណោះ។ ការណ៍នេះធ្វើឲ្យទីក្រុងភ្នំពេញស្ថិតនៅក្រោយទីក្រុងតូក្យូដែលមានការកើនឡើងតម្លៃដីខ្ពស់ជាងគេបំផុតនៅក្នុងតំបន់ទាំងមូល។ លោក Nicholas Holt នៅKnight Frank ដែលជាប្រធានស្រាវជ្រាវសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា “ការបន្ធូរបន្ថយការចំណាយលើការបញ្ចប់ការសាងសង់ និងការកើនឡើងនៃតម្លៃលំនៅឋាន និងតម្លៃជួលការិយាល័យ បានជំរុញតម្លៃដីរបស់រាជធានីភ្នំពេញឲ្យមានការកើនឡើង”។ Knight Frank មិនរំពឹងថារាជធានីភ្នំពេញនឹងរក្សាតំណែងខ្ពស់នេះសម្រាប់ឆ្នាំខាងមុខនេះទៀតនោះទេ។
អានបន្ថែមរោងចក្រចម្រាញ់ប្រេងលើកដំបូងរបស់ជាតិនិងចាប់ផ្តើមមាននៅឆ្នាំ ២០១៨
KHM\">បន្ទាប់ពីឆ្នាំនៃភាពមិនច្បាស់លាស់ និងភាពចម្រូងចម្រាសនៅក្នុងវិស័យឥន្ធនៈក្នុងស្រុក រោងចក្រចម្រាញ់ប្រេងដំបូងរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងមាន mso-hansi-font-family:Cambria;mso-bidi-language:KHM\">វត្តមាននៅឆ្នាំ ២០១៨ តាមរយៈការបណ្តាក់ទុនរួមគ្នារវាងកម្ពុជា និងក្រុមហ៊ុនចិន ក្នុងទំហំទឹកប្រាក់ ៣ ពាន់លានដុល្លារអាមេរិក ។
អានបន្ថែមក្រុមហ៊ុន The River បានបញ្ចប់ការបុកគ្រឹះនិងបានចាប់ផ្តើមចេញលក់ជាផ្លូវការ
គម្រោង Center City Takmao ជាគម្រោងធំមួយរបស់ក្រុមហ៊ុន The River ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើកមួយ នៅកម្ពុជាជាពិសេសសម្រាប់ក្រុងតាខៅ្មគម្រោង Center City Takmao
អានបន្ថែមក្រុមហ៊ុន Azza Decor នាំប្រណីតភាពនៃអុីតាលីមកប្រទេសកម្ពុជា
ជាមួយនឹងការចាប់ផ្តើមជាផ្លូវការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅខែវិច្ឆិកាឆ្នាំ ២០១៥ ក្រុមហ៊ុន Azza Decor (កម្ពុជា) Co., Ltd. ជាអ្នកផ្គត់ផ្គង់ដំបូងតែមួយគត់ខាងការតុបតែងយ៉ាងប្រណីតរបស់សាខាអ៊ីតាលីដើម្បីទីផ្សារសំណង់នៅកម្ពុជា។
អានបន្ថែមការធ្លាក់ចុះនៃការវិនិយោគយ៉ាងធំធ្វើឲ្យប្រទេសម៉ាឡេស៊ីមានការព្រួយបារម្ភ
អាជ្ញាធរម៉ាឡេស៊ីបានសម្តែងក្តីបារម្ភអំពីផលប៉ះពាល់នៃការធ្លាក់ចុះការវិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ៧០ភាគរយ នៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ដែលអាចមានទៅលើផ្នែកផ្សេងៗនៃសេដ្ឋកិច្ចប្រទេស។ ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ម៉ាឡេស៊ីដែលទទួលបានអនុម័តយល់ព្រម បានធ្លាក់ចុះពី ២១,៦៧ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ មកនៅត្រឹមតែ ៦,៥៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ នេះបើយោងតាមអាជ្ញាធរទទួលបន្ទុកអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (ហៅកាត់ថា MIDA) រដ្ឋមន្ត្រីនៃក្រសូងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម លោក Datuk Seri Ong Ka Chuan ដែលបានថ្លែងប្រាប់ទៅកាន់ propertyguru.com ថា “វាជាការព្រួយបារម្ភមួយ ដោយសារតែការធ្លាក់ចុះនេះគឺទំហំធំ… ហើយនេះជាអ្វីដែលធានាចំពោះការវិភាគបន្ថែមទៀតទៅអនាគត”។ ផលប៉ះពាល់ដែលសំខាន់បំផុតនោះ គឺដំណើរការសេដ្ឋកិច្ចដែលមានដំណើរយ៉ាងលំបាក ដោយក្នុងនោះតម្លៃទំនិញធ្លាក់ចុះ ថ្លៃចំណាយក្នុងការរស់នៅកើនឡើង ហើយវិស័យអចលនទ្រព្យនេះមានជាប់ទាក់ទងនឹងវិស័យឧស្សាហកម្មចំនួន ២០០ ផ្សេងទៀត។
អានបន្ថែម