ធុរកិច្ច និងទីផ្សារ
City Center ទីក្រុងមួយដែលធ្វើឲ្យក្រុងតាខ្មៅចាំងចែងឡើង
នៅឆ្នាំ ២០១៨ ក្រុងតាខ្មៅនឹងក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍អចលនទ្រព្យមួយ ដោយសារតែមានការសាងសង់នៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្មខ្នាតធំដំបូងគេហៅថា Center City Ta Khmao។ គម្រោងនេះមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញនៅតាមបណ្តោយមាត់ទន្លេទន្លេបាសាក់ ហើយត្រូវបានសាងសង់នៅលើផ្ទៃដី ១៥.៤៦៣ ម៉ែត្រការ៉េ ព្រមទាំងមានផ្ទៃដីដែលមានទេសភាពស្រស់ស្អាត់ព័ទ្ធជុំវិញទំហំ ១០.៦៦៨ម៉ែត្រការ៉េផងដែរ ហើយនឹងបង្ហាញខ្លួនជាមួយនូវអចលនទ្រព្យប្រណីតៗជាច្រើន។ ក្នុងនោះនឹងមានអាគារខុនដូ ២៧ ជាន់ចំនួន២ ដែលមានបន្ទប់សរុបចំនួន ៤៨៤ ហ៊ុំព័ទ្ធដោយផ្ទះពាណិជ្ជកម្មចំនួន ៦០ អាគារពាណិជ្ជកម្មចំនួន ៨ ផ្សារទំនើបដែលមាន ២ ជាន់ ព្រមទាំងចំណតរថយន្តដែលមាន ៣ ជាន់។ ជាមួយគ្នានេះដែរ មួយជាន់នៃអគារនេះនឹងត្រូវបានធ្វើឡើងសម្រាប់ផ្តល់សេវាកម្សាន្ត រួមទាំងកន្លែងហាត់ប្រាណ អាងហែលទឹក ផ្លូវរត់ហាត់ប្រាណ និងសួនកុមារ។ បណ្តុំអាគារនេះត្រូវបានកសាងឡើងដោយក្រុមហ៊ុន Tang Kung Group ក្រោមឈ្មោះគម្រោងថា The River Premium Developments ដោយមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Tang Kung Group និងវិនិយោគិនម៉ាឡេស៊ីជាម្ចាស់ក្រុមហ៊ុន Australia-based Riverside Group ។ […]
អានបន្ថែមក្រុមហ៊ុន Emerald+ ទិសដៅនាំមុខក្នុងការគ្រប់គ្រងអចលនទ្រព្យ
ក្រុមហ៊ុន Emerald+ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៦ បន្ទាប់ពីដំណើរការសាកល្បងប្រាំមួយខែ មានគោលបំណងបង្ហាញខ្លួនឲ្យខុសពីគេ តាមរយៈការធ្វើជាភ្នាក់ងារអចលនទ្រព្យក្នុងស្រុកជាលើកដំបូងដែលមានឯកទេសក្នុងការផ្តល់សេវាគ្រប់គ្រងអចលនទ្រព្យ និងបរិក្ខារប្រកបដោយជំនាញវិជ្ជាជីវៈ។ ក្នុងនាមជាដៃគូរបស់ក្រុមហ៊ុន UEMS Facilities Management Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Emerald+ មានមោទនភាពចំពោះការផ្តល់សេវាកម្មដល់អតិថិជនយ៉ាងល្អប្រសើររបស់ខ្លួនសម្រាប់ការគ្រប់គ្រងអចលនទ្រព្យ កន្លែងការិយាល័យទំនើប បន្ទប់ប្រជុំ បន្ទប់សន្និសិទសម្រាប់ជួល និងកន្លែងសម្រាប់ធ្វើការងារជាមួយគ្នា។ បច្ចុប្បន្នក្រុមហ៊ុនគ្រប់គ្រងអគារពាណិជ្ជកម្មជាច្រើននៅក្នុងរាជធានីភ្នំពេញរួមមាន ផ្នែកខ្លះនៃអាគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលការិយាល័យរបស់ក្រុមហ៊ុនមានទីតាំងនៅទីនោះ ហើយក្រុមហ៊ុននេះបានអះអាងថានឹងធ្វើការគ្រប់គ្រងមួយភាគធំនៃទីផ្សារជួលការិយាល័យ ព្រមទាំងធ្វើកិច្ចការជាមួយនឹងឈ្មួញកណ្តាលនៃទីផ្សារខុនដូ និងដីធ្លី។ លោកស្រី ជា សុផាឡា ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានលើកឡើងថា បទពិសោធន៍ការងារ ១៥ឆ្នាំ របស់លោកស្រី ក្នុងការងារដំឡើងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅលើអគារ បានធ្វើឲ្យលោកស្រីមើលឃើញពីសក្តានុពលនៃជំនួញនេះសម្រាប់តម្រូវការសម្រាប់អាគារ។ លោកស្រីបានលើកឡើងផងដែរថា នៅក្នុងប្រទេសថៃ សិង្ហបុរី និងហុងកុង មានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជាច្រើន ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងមានតិចតួចណាស់ ដែលនេះអាចជាបញ្ហានៅពេលអនាគត នៅពេលដែលអាគារជាច្រើនទៀតត្រូវបានកសាងឡើង។ លោកស្រីបានប្រាប់សារព័ត៌មានក្នុងស្រុកថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីគ្រប់គ្រងទីផ្សារ យុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុន មានមូលដ្ឋានលើការបង្ហាញដល់អតិថិជនថា ខ្លួនជាក្រុមហ៊ុនអចលនទ្រព្យមួយដែលមានភ្នាក់ងារជំនាញដែលបានទទួលការបណ្តុះបណ្តាលក្រៅប្រទេស ហើយជាក្រុមហ៊ុនដែលតម្រង់ទិសលើគុណភាព។ បើយោងតាមទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅចុងឆ្នាំ ២០១៥ […]
អានបន្ថែមការលក់របស់ BOSCH ក្នុងឆ្នាំ ២០១៥ កើនលើស ៧០ពាន់លានអឺរ៉ូ
ក្រុមហ៊ុន Robert Bosch ដែលជាក្រុមហ៊ុននាំមុខគេផ្នែកបច្ចេកវិទ្យា និងសេវាកម្ម បានប្រកាសពីការកើនឡើងពីការលក់របស់ខ្លួនក្នុងឆ្នាំ ២០១៥ លើសពី ៧០ពាន់លានអឺរ៉ូ ដែលនេះជាលើកទីមួយក្នុងប្រវត្តិនៃការលក់របស់ក្រុមហ៊ុននេះ នាំឲ្យកំណើននៃការលក់សម្រាប់ឆ្នាំ ២០១៥ កើនឡើង ១០% លើសឆ្នាំ ២០១៤ ដែលមានត្រឹម ៦៥ពាន់លានអឺរ៉ូ។
អានបន្ថែមក្រុមហ៊ុន ម៉េង ឡេងអ៊ីវ បើកសម្ពោធអគារតាំងបង្ហាញផលិតផលបែបថ្មី
ជាមួយនឹងអគារតាំងបង្ហាញផលិតផលបែបថ្មី របស់ក្រុមហ៊ុន ម៉េង ឡេងអ៊ីវ គ្រុប អតិថិជន និងអ្នកទស្សនា នឹងទទួលបានបទពិសោធន៍គួរជាទីពេញចិត្ដ និងការចាប់អារម្មណ៍ច្រើនឡើងៗ នៅពេលពួកគេធ្វើការជ្រើសរើសអ្វីដែលគេត្រូវការពីក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ប្រើប្រាស់អគ្គិសនី គ្រឿងបរិក្ខារកសិកម្ម និងវិស្វកម្ម ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។
អានបន្ថែមCCA Hosts Four Events in Three Days
(English) December 3-5, 2015 heralded a great milestone for the Cambodia Constructors Association (CCA) as it successfully hosted four consecutive events to promote its members and the building and property industries in Cambodia: the 4th Annual Summit, 2nd Construction Expo, 4th CCA Business Networking Party, and the Construction Development Seminar.
អានបន្ថែមMeridian International Holdings: Like No Other
(English) In a growing economy, one can see construction cranes and development projects overwhelming cities with the building of high-rise towers and modern malls while fancy restaurants and eateries including fast food chains
អានបន្ថែមការជ្រើសរើសរោងចក្រលាយកៅស៊ូចាក់ថ្នល់ដ៏ត្រឹមត្រូវ
ការទិញម៉ាស៊ីនលាយកៅស៊ូក្រាលថ្នល់ គឺជាការវិនិយោគដែលពឹងផ្អែកខ្លាំងលើដើមទុន និងការសម្រេចចិត្តច្បាស់លាស់ពីអ្នកម៉ៅការផ្លូវ និងអ្នកផ្គត់ផ្គង់កៅស៊ូសម្រាប់លាយ។
អានបន្ថែមBonna Report Shows Booming Sen Sok
(English) Real estate development in Phnom Penh’s Sen Sok district in the capital’s northwest is booming, according to the Q3 2015 report by Bonna Realty.
អានបន្ថែមCambodia’s First Exclusive Smart Villa Lifestyle
(English) Phnom Penh City Centre was conceptualised to transform Phnom Penh’s city landscape into a modern business and leisure hub with world class infrastructure and amenities.
អានបន្ថែមFuxin: Cambodia’s First Steel Building Producer
(English) Steel building products are known as exotic materials for the Cambodian market. But with Fuxin, quality steel building products are now manufactured in the country providing cheaper prices and convenience to clients compared to imports.
អានបន្ថែម