៦ខែ កម្ពុជាមានការនាំចេញក្នុងទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើន១២.៦%

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១២.២៩ពាន់លានដុល្លារ កើនឡើង១២.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ របាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា បង្ហាញថា ពីខែមករា ដល់ខែមិថុនា ការនាំចូលវិញមានទំហំប្រមាណ ១៣.៧ពាន់លានដុល្លារ កើនឡើង ១២.៨% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិ សម្រេចបានជាង ២៦​ពាន់លានដុល្លារ កើនឡើង១២.៧%។ ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់​ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ  រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ ប្រទេសដែលកម្ពុជាបាននាំចេញទៅច្រើនជាងគេ​គឺ សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។ ប្រទេសដែលកម្ពុជានាំចូលទំនិញច្រើនជាងគេ មានប្រទេសចិន វៀតណាម និងប្រទេសថៃ។​

អាន​បន្ថែម

ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចូលដែកជិត ៣០០លានដុល្លារ កើនជាង៥៤%

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​ចំនួន ២៩៦លាន​​លានដុល្លារ​ កើន៥៤,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋានគយនិង​រដ្ឋាករ​ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះ។​ ​របាយការណ៍ខាងលើបានបង្ហាញថា ការនាំចូលខាងក្នុងរយៈពេល ៦ខែនេះ សរុបជាទឹកប្រាក់មាន២៩៦លានដុល្លារ កំណើន ​៥៤​.២ ភាគរយ ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​មានទឹកប្រាក់​ត្រឹមតែ ​១៩២លានដុល្លា​។ ដោយឡែកក្នុងខែមិថុនា ការនាំចូលដែក និងដែកថែប មាន​ទឹកប្រាក់សរុប ៥៩លានដុល្លារ​ កើនឡើង​១៩.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលដែក និងដែកថែប បានរូមចំណែកប្រមាណ ២.៤ភាគរយ នៃទឹកប្រាក់នាំចូលសរុបរបស់កម្ពុជាក្នុងឆមាសទី១។​

អាន​បន្ថែម

Nicholas Cumins ទទួលបន្ទុកជានាយកប្រតិបត្តិ ដឹកនាំ Bentley Systems ទៅយុគសម័យថ្មី

លោក Cumins ជាអ្នកដឹកនាំដំបូងបំផុតដែលមិនមែនជាត្រកូលគ្រួសារ Bentley បានបង្ហាញចក្ខុវិស័យសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំដែលដំណើរការដោយ AI ផ្តោតលើដំណាក់កាលប្រតិបត្តិការតាមវដ្តជីវិត បន្ទាប់ពីការប្រកាសផ្លាស់ប្តូរនាយកប្រតិបត្តិរបស់ Bentley Systems ពេលនេះលោក Nicholas Cumins បានចូលកាន់តំណែងជាផ្លូវការជានាយកប្រតិបត្តិ។ លោក Cumins បានស្នងតំណែងបន្តពីលោក Greg Bentley ដែលជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់បានបង្កើត Bentley Systems និងឡើងជាប្រធានក្រុមប្រឹក្សាភិបាលវិញម្តង។ លោក Cumins គឺជានាយកប្រតិបត្តិដំបូងគេក្នុងប្រវត្តិ 40 ឆ្នាំចុងក្រោយរបស់ក្រុមហ៊ុន ដែលមិនមែនជាសមាជិកគ្រួសាររបស់ Bentley ។ វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ បងប្អូនរបស់ Bentley បានកែប្រែឡើងវិញនូវអ្វីដែលនៅពេលនោះជាកម្មវិធីកុំព្យូទ័រជំនួយការរចនាប្លង់ (CAD) ដោយពួកគាត់បានបង្កើតកម្មវិធី MicroStation ជាវេទិកាកម្មវិធីវិស្វកម្មដំបូងបំផុតដូចគ្នាងទៅនឹង AutoCAD។ បួនទសវត្សរ៍នៃការច្នៃប្រឌិត និងការទិញសិទ្ធិកម្មវិធីច្រើនជាង 120 កន្លងមក ពេលនេះ Bentley Systems គឺជាអ្នកផ្តល់សេវាកម្មផ្នែកវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ ជាមួយនឹងដំណោះស្រាយឌីជីថលភ្លោះផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលប្រើក្នុងការរចនាសាងសង់ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅជុំវិញពិភពលោក។ ការប្រែក្លាយភាពជាអ្នកដឹកនាំរបស់លោក Cumins កើតឡើងនៅពេលវេលាដ៏សំខាន់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពេលវេលាដែលមិនមានវិស្វករគ្រប់គ្រាន់ដើម្បីបំពេញការងារ និងទាមទារការសម្រេចបាននូវគោលដៅនិរន្តរភាពជាសកល […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតស្ករធំលំដាប់ទី៣ របស់ថៃ សម្រេចដកការវិនិយោគពីកម្ពុជា ព្រោះតែកត្តាសំខាន់២

ក្រុមហ៊ុនផលិតស្ករសធំបំផុតលំដាប់ទីបីរបស់ប្រទេសថៃ មានឈ្មោះថា Khon Kaen Sugar Industry Plc (KSL) បានសម្រេចចិត្តដកការវិនិយោគរបស់ខ្លួនចេញពីប្រទេសកម្ពុជា ដោយលើកហេតុផលថា កត្តាទីផ្សារអត់អំណោយផល និងការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជា ទៅកាន់ទីផ្សារធំៗដូចជាអឺរ៉ុប និងអាមេរិកនៅមានកម្រិត។​ ការធ្លាក់ចុះតម្លៃស្ករសប៉ុន្មានឆ្នាំជាប់គ្នា កត្តាទីផ្សារនៅក្នុងកម្ពុជា និងប្រព័ន្ធអនុគ្រោះពន្ធ គឺជាហេតុផលជំរុញឱ្យក្រុមហ៊ុនដកចេញនូវគម្រោងវិនិយោគរបស់ខ្លួនពីប្រទេសកម្ពុជា។ នេះបើយោងតាមកាសែតក្នុងស្រុកថៃ Bangkok Post​ ចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដានេះ។​ ប្រភពដដែលបានស្រង់សម្តីលោក Chalush Chinthammit ប្រធានក្រុមហ៊ុន KSL ថា ក្រុមហ៊ុនមិនអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបានទេ បើទោះបីជាតម្លៃស្ករសពិភពលោកបានងើបឡើងវិញបន្តិចនាឆ្នាំនេះ បន្ទាប់ពីគ្រោះរាំងស្ងួតបានមកបង្អាក់ការផ្គត់ផ្គង់ស្ករនៅតាមបណ្តាប្រទេសជាច្រើនក៏ដោយ។​ សូមបញ្ជាក់ថា KSL ជាក្រុមហ៊ុនផលិតស្ករធំបំផុតលំដាប់ទីបីនៅប្រទេសថៃ បានចាប់ផ្តើមអាជីវកម្មស្ករសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ តាមរយៈការសហការជាមួយក្រុមហ៊ុនមកពីកោះតៃវ៉ាន់ ដែលមានប្រតិបត្តិការចំនួនពីរគឺ ផលិតកម្មស្ករស និងចម្ការអំពៅ។​ តាមប្រភពដដែល បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន និងដៃគូរបស់ខ្លួន វិនិយោគលើផ្ទៃដីចំនួន ១២៥.០០០ រ៉ៃ (ស្មើប្រមាណ ១៩.៦៨០ ហិកតារ) ក្រោមសម្បទានវិនិយោគរយៈពេល៩០ឆ្នាំ។​ ថ្វីត្បិតតែដកការវិនិយោគចេញពីកម្ពុជា​ ប៉ុន្តែក្រុមហ៊ុននៅតែរក្សាការវិនិយោគរបស់ខ្លួននៅប្រទេសឡាវ ដោយក្រុមហ៊ុនទទួលបានសិទ្ធិបង្កើតរោងចក្រផលិតស្ករអំពៅ […]

អាន​បន្ថែម

ឆមាសទី១-២០២៤ កម្ពុជារកចំណូលបានជិត $២៥លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក

ក្នុងឆមាសទី១ ឆ្នាំង២០២៤នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៤.៩៥២.៩៩៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៥២១.៩៥០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៤.៣៥៧.៦៩៥ដុល្លារ កើន៣៦,២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.១៥០.៨០៤ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៩.៦៩២​នាក់ ដែលចំណូលនេះកើនឡើង ១៨,៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៦ខែនេះ បានចំនួន ១៦២.៤២០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៤៣២.៨៨១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។  

អាន​បន្ថែម

ដំណើរការដឹកទំនិញលើកដំបូងពីចិនមកកម្ពុជាប្រវែង ២០០០គ.ម តាមផ្លូវគោក សម្រេចដោយជោគជ័យ

ក្បួនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន ៧គ្រឿង របស់ចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយជោគជ័យ ដែលជិះលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអនុតំបន់មេគង្គមានឡាវ និងថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ  ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា ក្បួនរថយន្តនេះ បានចាកចេញពីទីក្រុងគុនមីងក្នុងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ “ដំណាក់កាលប្រមូលផលដំបូង”។ ក្បួនរថយន្តចំនួន ០៧គ្រឿងនេះ រួមមានយានយន្តដឹកទំនិញចំនួន ០៥គ្រឿង គឺដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿ​ង​សង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ០២គ្រឿងទៀត គឺដឹកប្រតិភូប្រទេសអនុតំបន់មេគង្គ (GMS) ប្រតិប​ត្តិ​ករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែត។ យ៉ាងណាមិញ ក្បួនរថយន្តនេះ […]

អាន​បន្ថែម

ក្រុមហ៊ុនផ្លូវដែកដ៏ល្បីរបស់ជប៉ុន កំពុងងាករកទីផ្សារអាស៊ាន ខណៈទើបវិនិយោគ$១,៦លាន នៅសិង្ហបុរី និងម៉ាឡេស៊ី

ក្រុមហ៊ុន Hitachi ដែលជាក្រុមហ៊ុនជំនាញខាងវិស្វកម្មសំណង់ផ្លូវដែកដ៏ល្បីរបស់ប្រទេសជប៉ុន មានបំណងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារផ្លូវដែកនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីការទិញយកអាជីវកម្មប្រព័ន្ធគ្រប់គ្រងផ្លូវដែករបស់ក្រុមហ៊ុនបារាំង Thales Group ក្នុងតម្លៃ ១,៦ពាន់លានដុល្លារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះ បង្កើនសមត្ថភាពរបស់ក្រុមហ៊ុន Hitachi ដែលកំពុងមានគម្រោងសាងសង់ផ្លូវដែករួមគ្នាថ្មីមួយសម្រាប់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ ការ​ប្រកាស​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៥ មិថុនា និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤។ ក្រុមហ៊ុន Hitachi ដែលល្បីល្បាញខាងប្រតិបត្តិការរថភ្លើងល្បឿនលឿន shinkansen bullet train របស់ប្រទេសជប៉ុន បានពង្រីកយុទ្ធសាស្រ្តរបស់ខ្លួនជាសាកលតាមរយៈការទិញយកក្រុមហ៊ុនធំៗ រួមទាំងក្រុមហ៊ុន AnsaldoBreda និង STS របស់អ៊ីតាលីក្នុងឆ្នាំ ២០១៥ ហើយថ្មីៗនេះ គឺការលេបយកអាជីវកម្មរបស់ក្រុមហ៊ុន Thales Group។ លោក Giuseppe Marino នាយកប្រតិបត្តិនៃក្រុមហ៊ុន Hitachi Rail បានសង្កត់ធ្ងន់ថា “(ឥឡូវនេះ)យើងមានសមត្ថភាពផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រងស្ថានីយរថភ្លើងដែលមានមួយកញ្ចប់តែម្តង។ […]

អាន​បន្ថែម

CAIC ចុះកិច្ចសន្យា១២ឆ្នាំជាមួយក្រុមហ៊ុនបារាំង បើកលក់ទំនិញរួចពន្ធ នៅព្រលានថ្មីក្រុងតាខ្មៅ

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានចុះកិច្ចសន្យារយៈពេល ១២ឆ្នាំ អនុញ្ញាតឱ្យក្រុមហ៊ុន Lagarde’re Travel Retail SAS និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ សម្ភារៈសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា អ្នកស្រី Se’verine Lanthier នាយិការផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិការផ្នែកយុទ្ធសាស្រ្ត និងអភិវឌ្ឍរបស់Lagarde’re Travel Retail SAS បានសង្ឃឹមជឿជាក់ថា ក្រុមការងារ បេ្តជ្ញាលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិតេ​ជោ ទាំងភ្ញៀវជាតិ និងអន្តរជាតិឲ្យកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ាគ្រុប បានបន្ថែមថា កិច្ចសហការជាមួយក្រុមហ៊ុន Lagarde’re Travel Retail SAS នឹងលើកកម្ពស់កិត្តិនាមអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងផ្ដល់ជូននូវបទពិសោធន៍ថ្មីនៃការផ្ដល់សេវាលក់ទំនិញ និងអាហារដល់អ្នកធ្វើដំណើរផងដែរ។ ជាមួយនឹងកិច្ចសន្យានេះដែរ […]

អាន​បន្ថែម

៤ឆ្នាំនេះ, កម្ពុជាមានក្រុមហ៊ុនជាង ៣ម៉ឺន បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះសំណង់អចលនទ្រព្យមានច្រើនជាងគេ

រយៈពេល ៤ឆ្នាំ ដែលកម្ពុជាបានបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានក្រុមហ៊ុនចំ​នួន ៣៦.៥០៩ បានធ្វើការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្មីនេះ ក្នុងនោះឃើញថាមានអាជីវកម្មលើវិស័យសំណង់ និងអចលនទ្រព្យមានចំនួនច្រើនជាងគេ។ ​ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពរបស់ Online Business Registration Service។​ គួរបញ្ជាក់ថា អាជីវកម្មទាំងអស់ដែលបានចុះបញ្ជីតាមប្រព័ន្ធថ្មីខាងលើ មានទុនវិនិយោគសរុប ចំនួន ១១.១៣ ប៊ីលានដុល្លារ បើគិតត្រឹមថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងនោះ អ្វីដែលជាការកត់សម្គាល់គឺ វិស័យសាងសង់ និងសកម្មភាពអចលនទ្រព្យ មានការវិនិយោគច្រើនជាងគេ គឺប្រមាណ ១.១៨ ប៊ីលានដុល្លារ និង១.១៣ ប៊ីលានដុល្លារ រៀងគ្នា។ ចំណែកវិស័យ ដែលត្រូវបានជ្រើសរើសច្រើនជាងគេ គឺវិស័យដែលទាក់ទងនឹងសកម្មភាពភោជនីដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត មានចំនួន ៣.១៤០ អាជីវកម្ម។ បើតាមរបាយការណ៍ដដែល ចំនួនម្ចាស់ក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីភាគច្រើនគឺជាស្រ្តី មានរហូតដល់ ៣៨ភាគរយ។ គួររំលឹកថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ត្រូវបានដាក់ដំណើរការជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ជាមួយនឹងភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងបង្កើតអាជីវកម្មនានានៅកម្ពុជា។ បន្ទាប់ពីជោគជ័យនូវដំណាក់កាលទីមួយ […]

អាន​បន្ថែម

បច្ចុប្បន្ន កម្ពុជាមាន សហគ្រាសតូចៗ និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន រួមចំណែកដល់ផលិតផលក្នុងស្រុកដល់ទៅ ៦៣%

កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមជាង ៧៥០.០០០ មូលដ្ឋាន បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប(GDC)៦៣% និងផ្តល់ការងារលើសពី ៧០%ផងដែរ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ដែលចេញផ្សាយកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី បានចាត់ទុកថា សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ផ្គត់ផ្គង់ និងផ្ដល់សេវា ហើយកំពុងខិតខំអភិវឌ្ឍ និងវិវត្តខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌ តម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យាជាដើម។ ជាក់ស្តែង សម្តេចអះអាងថា បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០ភាគរយលើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុបផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។ ក្នុងក្របខណ្ឌអាស៊ានវិញ សម្តេចថា មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧,២% ទៅ ៩៩,៩%) […]

អាន​បន្ថែម