វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង

ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។ ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ​ដោយមិន​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​កំណត់​តម្លៃ ហើយ​នឹង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។ ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម […]

អាន​បន្ថែម

កម្ពុជា-សិង្ហបុរី បានដាក់ដំណើរការថ្នាល FTC ដើម្បីជំរុញការប្រើសេវាហិរញ្ញវត្ថុឆ្លងដែនរិតតែងាយស្រួល

កម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបន្ថែមថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោងនេះ។ គម្រោងនេះ អាចផ្តល់លទ្ធភាពឱ្យប្រទេសទាំងពីរប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន ដើម្បីបង្កើនល្បឿនក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ នៅក្នុងដំណាក់កាលដំបូង ថ្នាល FTC ត្រូវបានផ្តួចផ្តើមដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន សម្រាប់​ចែករំលែក និងផ្តល់ហិរញ្ញប្បទាន។ ដោយឡែកសម្រាប់ដំណាក់កាលបន្ទាប់ ថ្នាល់ FTC គ្រោងនឹងបង្កើនលំហូរពាណិជ្ជកម្ម ចំនួនគ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុចូលរួម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុវត្តហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីជំរុ​ញ​​ពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិក និងបានតភ្ជាប់ក្នុងថ្នាលនេះ រួមមានដូចខាងក្រោម៖ ភាគីកម្ពុជារួមមាន៖ ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារវឌ្ឍនៈអាស៊ីចំកា​​ត់ […]

អាន​បន្ថែម

រដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្ម​​​មួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម និង សហគមន៍កសិកម្ម។ សហគ្រាសទាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារដូចខាងក្រោម៖ ១-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន។ ២-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៣-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ត្រូវបានលើកលែ​​ងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែ​​ង​ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះប​ញ្ជី។ ៤-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ត្រូវបានលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ […]

អាន​បន្ថែម

អាមេរិកនិងអ៊ឺរ៉ុបប្រឹងរិតពន្ធ ខណៈចិនប្រឹងរើ៖ កំណើននាំចេញចិនកើន ៧,៦%  ជាដង្ហើមថ្មីនៃសេដ្ឋកិច្ចសាកល

ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៧,៦% គិតត្រឹមខែឧសភា ដែលផ្តល់នូវការជំរុញឡើងវិញដ៏សំខាន់ដល់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីមានវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងបន្ត និងតម្រូវការក្នុងស្រុកបានថមថយអស់មួយរយៈធំមកហើយនោះ។ ការកើនឡើងវិញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានរាយការណ៍ដោយការិយាល័យគយរបស់ប្រទេសចិនកាលពីដើមខែមិថុនា ដែលបានឡើងលើសពីការកើនឡើង ១,៥%កាលពីកំឡុងខែមេសា និងលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែលធ្លាប់បានព្យាករថានឹងមានកំណើនត្រឹមតែ ៦,០% តែប៉ុណ្ណោះ នេះបើយោងបច្ចុប្បន្នភាពដោយសារៈព័ត៌មាន  Nikkei Asia ចុះផ្សាយនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤។ ដោយឡែក ការនាំចូលរបស់ប្រទេសចិន បានកើនឡើងតិចតួច គឺប្រមាណតែ ១,៨%ក្នុងខែឧសភា ធ្លាក់ចុះពីការកើនឡើងដល់ទៅ ៨,៤% ក្នុងកំឡុងខែមេសា ហើយបានធ្លាក់ចុះតិចជាងកំណើន ៤,២% ដែលជាតួលេខធ្លាប់ត្រូវបានព្យាករដោយការស្ទង់មតិរបស់សារៈព័ត៌មាន Reuters ។ ការអនុវត្តវិធានការនាំចេញយ៉ាងខ្នះខ្នែងរបស់ជាតិ មានឥទ្ធិពលមួយចំណែកទៅលើនិន្នាការថ្មីនេះ ដែលនាំមុខដោយផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាផលិតផលបន្ទះសៀគ្វី ដែលទទួលបានកំណើនប្រមាណ ២៨,៥ % ។ ការនាំចេញរថយន្តក៏នៅតែជាចំណែកដ៏សំខាន់ផងដែរ ដែលទំហំនាំចេញសរុបបើគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ១០,៥ ពាន់លានដុល្លារ ជាមួយនឹងការកើនឡើងនៃចំនួនគ្រឿងដែលបានដឹកជញ្ជូន បើទោះបីជាតម្លៃជាមធ្យមមានការថយចុះបន្តិចក៏ដោយ។ ចំណុចដែលគួរចាប់អារម្មណ៍នោះ គឺថាការកើនឡើងនៃការនាំចេញកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មពិភពលោកកើនឡើង។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីចិន បន្ទះស្រូបពន្លឺព្រះអាទិត្យ គ្រឿងអេឡិចត្រូនិក និងផលិតផលដែក […]

អាន​បន្ថែម

សហភាពអឺរ៉ុបអនុម័តច្បាប់ថ្មីតម្រូវឱ្យក្រុមហ៊ុនធំៗគោរពកាតព្វកិច្ចគ្រប់គ្រងដោយចីរភាព (CSDDD)

សហភាពអឺរ៉ុប (EU) ទើបនឹងបានបោះជំហានថ្មីដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាននិងចីរភាពកម្រិតខ្ពស់ សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្វើធុរកិច្ចនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកល ដោយបានអនុម័តគោលការណ៍ណែនាំថ្មីស្តីពី “កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន​  Corporate Sustainability Due Diligence Directive” ។ គោលការណ៍ណែនាំថ្មីនេះ មានលក្ខណៈជាប់កាតព្វកិច្ចត្រូវអនុវត្តចំពោះក្រុមហ៊ុនធំៗនៅក្នុងសហភាពអឺរ៉ុប និងកំណត់ការទទួលខុសត្រូវដ៏តឹងរ៉ឹងដែលតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មត្រូវតាមដាន ផ្ទៀងផ្ទាត់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននិងសិទ្ធិមនុស្ស នៅទូទាំងប្រតិបត្តិការផ្ទៃក្នុងរបស់ខ្លួន និងបណ្តាញផ្គត់ផ្គង់ក៏ដូចជាដៃគូអាជីវកម្មរបស់ពួកគេជាប្រចាំ នេះបើយោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីខែឧសភា។ ទេសភាពថ្មីនៃកាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន សេចក្តីសម្រេចថ្មីរបស់ក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុបនេះ បង្ខំឱ្យក្រុមហ៊ុនធំ ៗ ដែលមានបុគ្គលិកចាប់ពី ១០០០នាក់ឡើងទៅ និងមានចំណូលជាសកលលើសពី ៤៥០ លានអឺរ៉ូ ត្រូវជាប់កាតព្វកិច្ចអនុវត្ត ”កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន”។ ដំណើរការអនុវត្តគោលការណ៍ទាំងនេះ នឹងតម្រូវឱ្យក្រុមហ៊ុន៖ បង្កើតភាពងាយតាមដាន (Traceability)៖ ត្រូវរៀបចំប្រព័ន្ធតាមដាន ដើម្បីមានទិន្នន័យគ្រប់ជ្រុងជ្រោយអំពីប្រភពដើម និងសមាសភាពនៃផលិតផលរបស់ខ្លួន។ វាយតម្លៃហានិភ័យ៖ កំណត់ការរំលោភបរិស្ថាន និងបញ្ហាសិទ្ធិមនុស្សដែលអាចកើតមាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។ យុទ្ធសាស្ត្រកាត់បន្ថយការរំលោភបញ្ហាចីរភាព៖ បង្កើត និងអនុវត្តវិធានការដើម្បីដោះស្រាយ និងកាត់បន្ថយហានិភ័យដែលអាចនឹងនាំឱ្យមានបញ្ហារំលោភបរិស្ថាននិងបញ្ហាចីរភាព។ សមាហរណកម្មប្រតិបត្តិការសម្រាប់ចីរភាព តាមធម្មតាពីមុនមក នាយកដ្ឋាន ឬអង្គភាពក្រុមហ៊ុនដាច់ដោយឡែកពីគ្នាដែលជ្រកនៅក្រោមស្លាកយីហោនៃក្រុមហ៊ុនតែមួយ ត្រូវទទួលខុសត្រូវតាមផ្នែករបស់ខ្លួនរៀងៗខ្លួន ដូចជាបញ្ហាការអនុវត្តតាមច្បាប់ (compliance department) បញ្ហាការទទួលខុសត្រូវលើវត្ថុធាតុដើមនាំចូល  […]

អាន​បន្ថែម

ឌូបៃចេញគម្រោងទិដ្ឋាការមាស៖ ផ្ទះឡើងថ្លៃ ៧០% មួយខ្នងតម្លៃ $២៤លាន តែចិននៅតែសម្រុកទិញ

ទីផ្សាររីកដុះដាលនៅទីក្រុងឌូបៃ និងគម្រោងទិដ្ឋាការមាស ទាក់ទាញអ្នកវិនិយោគមកពីចិនដីគោក និងហុងកុង ដោយសារទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនខ្លាំង និងដោយសារការអនុវត្តកម្មវិធីឆាប់បានស្នាក់នៅលឿនសម្រាប់អតិថិជន ទីក្រុងឌូបៃកំពុងក្លាយជាគោលដៅកំពូលសម្រាប់អ្នកវិនិយោគអចលនទ្រព្យមកពីប្រទេសចិនដីគោក និងហុងកុងយ៉ាងឆាប់រហ័ស។ ប្រជាប្រិយភាពទាក់ទាញរបស់ទីក្រុងឌូបៃ កំពុងស្រូបទាញចរន្តវិនិយោគថ្មីដែលបង្ហាញពីការផ្លាស់ប្តូរទិសដៅនៃការផ្តោតអារម្មណ៍លើទីផ្សាររបស់វិនិយោគិនចិន ដោយធ្លាប់តែមានការវិនិយោគខ្លាំងនៅក្នុងប្រទេសព័រទុយហ្គាល់អស់ជាច្រើនឆ្នាំមកហើយ នេះបើយោងតាម South China Morning Post ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤។ ផ្លាស់ប្តូរចំណាប់អារម្មណ៍៖ វិនិយោគិនចិនពេញចិត្តទីក្រុងឌូបៃជាងអឺរ៉ុប លោក Mark Elliott នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកលំនៅឋានអន្តរជាតិរបស់ក្រុមហ៊ុន Savills នៅទីក្រុងហុងកុងបាននិយាយថា “យើងបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្រូវការសម្រាប់អចលនទ្រព្យឌូបៃ” ។ ទីក្រុងឌូបៃបានជំនួសការចាប់អារម្មណ៍យ៉ាងខ្លាំងពីទ្វីបអឺរ៉ុបដីគោក ជាពិសេសព័រទុយហ្គាល់ និងទីក្រុងប៊ែកឡាំង ដែលនៅទីនោះ តម្រូវការបានធ្លាក់ចុះ”។   ក្រុមហ៊ុន Savills រាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការសាកសួរព័ត៌មានអចលនទ្រព្យនៅឌូបៃពីទីក្រុងហុងកុង ជាមួយនឹងការកើនឡើងចំនួនដប់ដងក្នុងឆ្នាំនេះ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន។ ទីផ្សារ​លំនៅឋាន​របស់​ឌូបៃ​ឡើង​កម្ដៅ ជាធម្មតា ការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិន មានន័យថា ទីផ្សារលំនៅឋានកំពុងរីកចម្រើននៅក្នុងទីក្រុងឌូបៃ។ តម្លៃផ្ទះបានកើនឡើងខ្ពស់ប្រមាណ ៧០% នៅឆ្នាំ ២០២៣ ហើយ Savills ព្យាករថា […]

អាន​បន្ថែម

រយៈពេល៤ខែ កម្ពុជានាំចូលដែក និងដែកថែប ប្រមាណ ១៦៨លានដុល្លារ កើនជាង ៣០%

ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០២៤ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​ចំនួន ១៦៨​​លានដុល្លារ​។ នេះបើតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋានគយនិង​រដ្ឋាករ​។ ​បើតាមប្រភពដដែលនេះ ការនាំចូលខាងលើគឺមានកំណើន ​៣០,៦​ភាគរយ ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​មានទឹកប្រាក់​ត្រឹមតែ ​១២៩លានដុល្លា​។ បន្ថែមពីលើនេះ ការនាំចូលសម្ភារៈធ្វើពី​ដែក​ ឬដែក​ថែប ក៏មានកំណើន​គួរឱ្យកត់​ស​ម្គា​​​ល់​​​ដែរ ដែលមានទឹក​ប្រាក់​ប្រមា​ណ​ ២២៤​,៨១​លាន​ដុល្លារ កើនឡើង ​ ៤៥,៤ភាគរយ​ បើធៀបនឹង​រ​យៈ​ពេ​ល​ដូ​ច​គ្នា​កា​ល​ពី​ឆ្នាំ​មុ​ន ​​​កា​រ​នាំចូ​ល​មានទឹកប្រាក់​ត្រឹមតែ​ ១៥៤​លាន​ដុល្លារ​ ។ តាមរយៈកំណើននាំចូលខាងលើនេះ គេអាចបង្ហាញបានថា ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​មាន​សក​ម្ម​ភាព​ឡើង​វិញ​​នៅក្នុងឆ្នាំ២០២៤ ​នេះ ដោយរំពឹងថា​នឹងទទួល​បាន​ការ​​វិនិយោគឡើង​វិញជា​​បន្តបន្ទាប់ ក្រោយពីសកម្មភាព​នៃវិស័យ​នេះបានថមថយ​អស់រយៈ​ពេលប៉ុន្មានឆ្នាំកន្លងមក។

អាន​បន្ថែម

កម្មវិធី Benesch Pilots AI/ML រួមបញ្ចូលបច្ចេកវិទ្យាឌីជីថលភ្លោះ បង្កើតប្រសិទ្ធិភាពថែទាំខ្នងផ្លូវអ៊ុតកៅស៊ូ

ការប្រើប្រាស់កម្មវិធី iTwin របស់ Bentley ជួយសម្រួលដល់ការចងក្រងសំណុំទិន្នន័យក្នុងការគ្រប់គ្រង និងទំនើបកម្មឧស្សាហកម្មផ្លូវថ្នល់ ការគ្រប់គ្រងត្រួតពិនិត្យគុណភាពផ្លូវកៅស៊ូតាមបែបប្រពៃណី ខ្វះប្រសិទ្ធភាព និងផ្តល់ចំណេះដឹង ដែលធ្វើឲ្យតម្លៃផ្លូវថ្នល់ជាទ្រព្យសកម្មក្នុងហេដ្ឋារចនាសម្ព័ន្ធមិនអាចប្រើអស់លទ្ធភាព។ ក្រុមហ៊ុន Benesch បានផ្តួចផ្តើមគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយស្វែងរកការរួមបញ្ចូលនៃបញ្ញាសិប្បនិមិត្ត (AI) ម៉ាស៊ីនសិក្សា (ML) និងឌីជីថលភ្លោះ (Digital Twin) សម្រាប់វិធីសាស្រ្តផ្តោតលើទិន្នន័យបន្ថែមទៀតដើម្បីដោះលំហូរការងារចាប់យករូបភាពស្នាមប្រេះនៃខ្នងផ្លូវកៅស៊ូ។ អានុភាព iTwin® ជាមួយនឹងបច្ចេកវិទ្យា AI បូករួមម៉ាស៊ីនសិក្សាស្វ័យប្រវត្តិកម្មឌីជីថល និងការរួមបញ្ចូលនៃទិន្នន័យគំនូសស្នាមប្រេះនៅលើខ្នងផ្លូវជារូបភាពឌីជីថលភ្លោះ គឺជួយសន្សំពេលវេលាច្រើនជាង 75% នៃការងារដោយដៃ។ ភាពជោគជ័យត្រូវបានព្យាករណ៍លើការប្រើប្រាស់អានុភាពនៃបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា​(ML)នៅក្នុងកម្មវិធីឌីជីថលភ្លោះរបស់ Bentley ដើម្បីគ្រប់គ្រងថែទាំ និងការប្រើប្រាស់ផ្លូវថ្នល់ឱ្យអស់ពីលទ្ធភាព។ បច្ចេកវិទ្យាឈានមុខក្នុងការចាប់យករូបភាពស្នាមប្រេះនៅលើផ្លូវកៅស៊ូ ហេដ្ឋារចនាសម្ព័ន្ធផ្លូវសាធារណៈភាគច្រើន ដូចជាស្ពាន ផ្លូវថ្នល់ជាដើម គឺទាមទារឲ្យមានការចុះសិក្សា​ប្រមូលយក​ទិន្នន័យ​ស្នាមប្រេះ និងធ្វើការថែទាំ ដើម្បីធានាការប្រើប្រាស់ឱ្យអស់លទ្ធភាពទៅតាមគម្រោងដែលបានសិក្សា។ ទោះ​ជា​យ៉ាងណាក៏ដោយ វិធីសាស្រ្តចាស់សព្វថ្ងៃដែលកំពុងប្រើដើម្បីត្រួតពិនិត្យប្រមូលទិន្នន័យស្នាមប្រេះ គឺប្រើប្រាស់​ពេលវេលា​ច្រើន ដែលបណ្តាលឱ្យធ្លាក់ចុះគុណភាពការងារ និង​ជះឥទ្ធិពលជាអវិជ្ជមានដល់ម្ចាស់គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​អ្នកប្រើប្រាស់ ក៏ដូចជាសាធារណៈជន។ លោក Bret Tremblay អ្នកគ្រប់គ្រង​បច្ចេកទេស​នៅក្នុង​ក្រុមហ៊ុន […]

អាន​បន្ថែម

រយៈពេល៥ខែនេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម $១៧ពាន់លាន ធ្លាក់ចុះ ១០ភាគរយ

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ  ១៧ពាន់លានដុល្លារ មានការថយចុះរង្វង់ ១០ភាគរយ បើប្រៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមប្រភពពី AKP ដែលទទួលបានរបាយការណ៍ពីឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពខាងលើ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មដែលបានធ្លាក់ចុះនេះ បណ្តាលមកពីកត្តាទីផ្សារអ្នកប្រើប្រាស់នៅក្រៅប្រទេសមានការថយចុះដោយភាពរអាក់រអួលនៃការដឹកជញ្ជូនតាមសមុទ្រ និង អត្រាអតិផរណានៅប្រទេសអ្នកទិញ។ បើទោះបីជាយ៉ាងនេះក៏ដោយ ការនាំចេញពេញមួយឆ្នាំ២០២៤ របស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជិត១០ភាគរយវិញ ដោយសារការនាំចេញក្នុងតំបន់កំពុងមានសន្ទុះកើនឡើង។ បន្ថែមពីនេះ មុខទំនិញដែលកម្ពុជានាំចេញក្នុងរយៈពេល ០៥ខែកន្លងទៅនេះ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និ​ង​ភាគបំណែកស្បែកជើង កាបូប ផលិតផលវាយនភណ្ឌ ទោចក្រយាន គ្រឿងអេឡិចត្រូនិច និងភាគបំណែកផ្សេង​។ ដោយឡែក កម្ពុជាបាននាំចូលផលិតផលសំខាន់ៗ រួមមាន៖ ថ្នាំពេទ្យ និងឱសថបំប៉ន គ្រឿងប្រើប្រាស់ និងចំណីរអាហា​​រ, ភេសជ្ជ: និងទឹកបរិសុទ្ធបំរើអោយតម្រូវការភ្ញៀវទេសចរ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ជាង ៤៦,៨ពាន់លានដុល្លារ និងមានទីផ្សារសំខាន់ៗដូចជា […]

អាន​បន្ថែម

៤ខែនេះ កំពង់ផែស្វយ័តព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារ កើនជាង ២៤%

គិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២៤  ពោលគឺគិតចាប់ពីខែមករា ដល់ខែមេសា កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារ ពីការធ្វើអាជីវកម្មទំនិញនាំចេញ-នាំចូលប្រមាណជាង ៣លានតោន។ នេះបើយោងតាមការបញ្ជាក់របស់ លោក ថៃ ឬទ្ធី អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ ជាមួយ freshnews កាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ មានទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន និងទំនិញនាំចេញមានចំនួន ៧៥៦,៥៦៦តោន បានឆ្លងកាត់កំពង់ផែមួយនេះ។ លោកបន្តថា បរិមាណអាជីវកម្មទំនិញនាំចូល និងនាំចេញដែលបានឆ្លងកាត់កំពង់ផែប្រមាណជាង៣លានតោននេះ មានការកើនឡើង២៦.៩៦ភាគរយ ខណៈចំណូលទទួលបានសរុបចំនួន ៣៥.២៧៣.០១៥ដុល្លារ កើនឡើង២៤.៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ​កន្លងទៅ។ លោកបន្ថែមទៀតថា កំណើននៃអាជីវកម្មនៅកំពង់ផែនាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីកំណើនសេដ្ឋកិច្ចជាតិ ព្រោះកំពង់ផែមួយនេះគឺជាមាត់ច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញ និងភ្ជាប់កម្ពុជាទៅកាន់បណ្តារប្រទេសជុំវិញពិភពលោក។ ជានេះទៅទៀត លោកក៏បានបញ្ជាក់ពីវឌ្ឍនភាពនៃគម្រោងសាងសង់ផែកុងតឺន័រ ទឹកជ្រៅថ្មី ជំហាន១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅ១៤.៥ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះថា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលតេស្ដដីស្ទង់ជម្រៅទឹក ចល័តគ្រឿងចក្រ វិស្វករ និងការិយាល័យ ដោយសម្រេចបានប្រមាណ […]

អាន​បន្ថែម