ធុរកិច្ច និងទីផ្សារ
OCIC សម្រេចជ្រើសក្រុមហ៊ុនលំដាប់ពិភពលោក ឱ្យមកគ្រប់គ្រងសេវាលក់រាយនៅព្រលានថ្មីនៅភ្នំពេញ
ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការត្រួសត្រាយផ្លូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា បានប្រកាសពីកិច្ចសហការដ៏សំខាន់ជាមួយក្រុមហ៊ុន Lagardère Travel Retail និង HSC Group សម្រាប់ការគ្រប់គ្រងសេវាកម្មលក់រាយមិនជាប់ពន្ធ (Duty Free Services) នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនាពេលខាងមុខ។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្រ ដែលមានគោលបំណងកំណត់ឡើងវិញនូវបទពិសោធន៍គ្រប់គ្រងហាងលក់រាយនៅតាមព្រលានយន្តហោះ និងការលើកកម្ពស់ការតភ្ជាប់ជាសកលសម្រាប់កម្ពុជានេះ ត្រូវបានបង្ហាញឱ្យដឹងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅប្រទេសបារាំង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤។ (អានបន្ថែម) សម្ព័ន្ធភាពធុរកិច្ចដែលដឹកនាំដោយក្រុមហ៊ុន Lagardère Travel Retail និង HSC Group បានជាប់ការដេញថ្លៃក្នុងពិធីដេញថ្លៃផ្លូវការនៅទីក្រុងប៉ារីស មុនពេលចាប់ផ្តើមនៃការចរចាផ្តាច់មុខ។ ក្នុងពិធីនោះ លោកស្រី លឹម លីណា អនុប្រធានក្រុមហ៊ុន CAIC និង OCIC Group រួមជាមួយនឹងលោកស្រី Dag Rasmussen នាយកប្រតិបត្តិក្រុមហ៊ុន Lagardère Travel Retail លោក […]
អានបន្ថែម២០២៣ កម្ពុជានាំចូលសម្ភារសំណង់ជាង ១ពាន់លានដុល្លារ កើន០.៣៣%
ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបាននាំចូលសម្ភារសំណង់សរុបតម្លៃ ១.៣៣៣លានដុល្លារ មានការកើនឡើងតិចតួច បើធៀបនឹងឆ្នាំ២០២២។ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា តម្លៃនៃការនាំចូលសម្ភារទាំងនេះត្រូវបានប្រើប្រាស់ក្នុងការងារសាងសង់មានការកើនឡើង ០.៣៣ភាគរយ នេះបើធៀបនឹងតម្លៃនាំចូលកាលពីឆ្នាំ២០២២ ដែលមានតម្លៃ ១.៣២៥ លានដុល្លារ។ បើតាមរបាយការណ៍ដដែល កម្ពុជាបាននាំចូលស៊ីម៉ង់ដ៍ពីក្រៅប្រទេស មានតម្លៃសរុប ជិត២០លានដុល្លារ ធ្លាក់ចុះ ២១ភាគរយ ខណៈការនាំចូលដែក និងដែកថែប មានតម្លៃសរុប ៣៧២លានដុល្លារ កើនឡើង ៣,៥ភាគរយ។ (អានបន្ថែម)
អានបន្ថែមវៀតណាមចង់ក្តាប់ទីផ្សារថយន្តអគ្គិសនីសកល ខណៈជំហានដំបូងបោះ US$២ពាន់លាននៅឥណ្ឌា
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាម VinFast Auto Ltd. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយតម្លៃ ២ពាន់លានដុល្លារ ជាមួយឥណ្ឌា ដើម្បីដំឡើងរោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងរដ្ឋទមិឡណាឌូ ( Tamil Nadu )។ ជំហានប្រកបដោយចក្ខុវិស័យនេះ ធ្វើឡើងក្នុងគោលបំណងចាប់យកចំណែកទីផ្សាររថយន្តធំជាងគេទីបីរបស់ពិភពលោក និងកំពុងប្រែក្លាយក្រុមហ៊ុនវៀតណាម VinFast ឱ្យឡើងឋានៈជាក្រុមហ៊ុនឈានមុខគេនៃវិស័យរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនខ្លាំង នេះបើយោងតាម Bloomberg កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៤។ បើតាមប្រភពដដែល ជំហានដំបូងវៀតណាមគ្រោងនឹងវិនិយោគចំនួន ៥00លានដុល្លារជាមុនសិន ដោយគ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រនៅឆ្នាំនេះ ដែលនឹងមានសមត្ថភាពផលិតប្រចាំឆ្នាំដ៏ច្រើនសម្បើម គឺរហូតដល់ ១៥០.០០០គ្រឿង។ តួលេខនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ VinFast ក្នុងការរៀបចំអនាគតនៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងបរិស្ថានមេត្រី។ គួររំលឹកថា ថ្មីៗនេះ VinFast មានមហិច្ឆតាធំក្នុងការក្តោបក្តាប់ទីផ្សារសាកល ពោលគឺក្រៅពីប្រទេសឥណ្ឌា ក្រុមហ៊ុនវៀតណាមនេះ ទើបនឹងបានវិនិយោគលើរោងចក្រផលិតរថយន្តរបស់ខ្លួនចំនួន ២ពាន់លានដុល្លារនៅរដ្ឋ North Carolina និងផែនការដំឡើងរោងចក្រថ្មីមួយទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ជំហានថ្មីជាបន្តបន្ទាប់នេះ គូសបញ្ជាក់ពីភាពលេចធ្លោនៃកម្រិតនវានុវត្តន៍ និងភាពជាអ្នកដឹកនាំទីផ្សារ និងការរៀបចំយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនវៀតណាមដែលកំពុងប្រកួតប្រជែងខ្លាំងតែខ្លួនអាចវាយលុកបានជោគជ័យច្រើន។ ក្រុមហ៊ុនដែលដឹកនាំដោយស្ថាបនិកលោក Pham Nhat Vuong […]
អានបន្ថែមកម្ពុជានាំចូលដែក មានទឹកប្រាក់ជាង ៣៧០ លានដុល្លារ ក្នុងឆ្នាំ២០២៣
កម្ពុជានាំចូលដែក និងដែកថែបពីទីផ្សារអន្តរជាតិ មានតម្លៃជាទឹកប្រាក់សរុបប្រមាណ ៣៧២លានដុល្លារ កើនឡើង ៣.៥ភាគរយ ធៀបនឹងឆ្នាំ២០២២។ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី១០ ខែមករា បង្ហាញថា ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប តំណាងប្រមាណ ១.៥ភាគរយ នៃទំហំទឹកប្រាក់នៃការនាំចូលសរុបរបស់កម្ពុជា ២៤.១៨ ពាន់លានដុល្លារ។ ក្នុងខែធ្នូឆ្នាំ២០២៣ ការនាំចូលដែក និងដែកថែប មានតម្លៃ ៣៩លានដុល្លារ កើនឡើង ២១ភាគរយ ធៀបនឹងខែធ្នូឆ្នាំ២០២២។ ដោយឡែក ក្នុងរយៈពេល៩ដំបូងក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចូលដែកសំណង់មានតម្លៃប្រមាណ២៨០លានដុល្លារ កើនឡើង ៣.២ភាគរយ ពីទឹកប្រាក់នាំចូលប្រមាណ២៧១លានដុល្លារ ក្នុងរយៈពេល៩ខែកាលពីឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែមចិនបង្ហាញពីសក្តានុពលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា សម្រាប់បដិវត្តថាមពលបៃតង
ក្រុមហ៊ុនចិនល្បីៗចំនួនប្រាំមួយបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបំប្លែងគ្រាប់ស្វាយចន្ទីទៅជាប្រេងធញ្ញជាតិស្វាយចន្ទី Cashew Nut Shell Liquid (CNSL)។ បំណងអភិវឌ្ឍទិដ្ឋភាពកសិឧស្សាហកម្មរបស់កម្ពុជា ត្រូវបានបង្ហើបឱ្យដឹងពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) និងចុះផ្សាយដោយ PPPost នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤នេះ។ ប្រេងធញ្ញជាតិស្វាយចន្ទី (CNSL) ជាផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃដ៏សម្បើមមួយប្រភេទ មានសារធាតុជាជីវឥន្ធនៈកកើតឡើងវិញ (ប្រភពថាមពលកកើតឡើងវិញ Renewable Energy) អាចបំបែកជីវធាតុបាន និងមានប្រសិទ្ធភាពក្នុងការចំណាយ។ ប្រេង CNSLនេះ ត្រូវបានទទួលស្គាល់ជាសកលថាជាជម្រើសថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន នឹងមានលក្ខណៈបរិស្ថានមេត្រីជាងបើធៀបទៅនឹងប្រេងម៉ាស៊ូត CNSL។ ឥន្ធនៈកែច្នៃពីស្វាយចន្ទីនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីសក្តានុពលរបស់វានៅក្នុងទីផ្សារថាមពល ដែលគិតគូរពីបរិស្ថាន ដូចជាទីផ្សារនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានចែករំលែកព័ត៌មានក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃថ្មីរបស់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ០១ ខែមករា ដែលលោកបានអញ្ជើញវិនិយោគិនចិនចូលរួមនោះថា៖ “វិនិយោគិនចិនដែលចូលរួមកម្មវិធីនេះ បានចាប់អារម្មណ៍លើលទ្ធភាពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏ច្រើនរបស់កម្ពុជា និងចាប់អារម្មណ៍ជាពិសេសក្នុងការបង្កើតរោងចក្រកែច្នៃសម្រាប់បំប្លែងគ្រាប់ស្វាយចន្ទីទៅជា ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់។” ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រពីរដ្ឋាភិបាល លោក ស៊ីឡុត បានបន្ថែមថា “វាជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ដោយខ្ញុំសង្ឃឹមថា ខាងក្រុមហ៊ុនគាត់នឹងបន្តទាក់ទងជាមួយយើងបន្តទៀត […]
អានបន្ថែមក្រុមហ៊ុន Bentley Systems ឈ្នះពានរង្វាន់កិត្តិយសកំពូលចំនួន ៣ នៅក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់កុំព្យូទ័រសំណង់ឆ្នាំ ២០២៣
ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនកម្មវិធីសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានឈ្នះពាន់រង្វាន់ចំនួនបី នៅក្នុងកម្មវិធី ពានរង្វាន់កុំព្យូទ័រសំណង់ឆ្នាំ ២០២៣។ ដោយផ្អែកលើការ ជ្រើសរើសរបស់អ្នកអាននៅក្នុងការស្ទង់មតិតាមអ៊ីនធឺណិត គណៈកម្មាការនៃចៅក្រមអ្នកជំនាញខាងវិស័យឧស្សាហកម្ម បានធ្វើការសម្រេចចិត្តចុងក្រោយផ្តល់ពានរង្វាន់នេះដល់ក្រុមហ៊ុន។ ចៅក្រមបានជ្រើសរើសកម្មវិធី ProjectWise របស់ Bentley ជា ” ផលិតផលសហការប្រចាំឆ្នាំ ២០២៣”។ ក្នុងនាមជាកម្មវិធីកំពូលរបស់ Bentley សម្រាប់ការគ្រប់គ្រងទិន្នន័យនិងគម្រោង កម្មវិធី ProjectWise អនុញ្ញាតឱ្យអ្នករចនា វិស្វករ និងម្ចាស់ប្រតិបត្តិករធ្វើការផ្លាស់ប្តូរលើសពីការងារដែលកំពុង ដំណើរការដើម្បីបង្កើត ឌីជីថលភ្លោះ សម្រាប់ការរចនាហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព មានលក្ខណៈការសហការ និងនិរន្តរភាព។ ចៅក្រមបានផ្តល់រង្វាន់ ” ផលិតផលកម្មវិធីសំណង់ប្រចាំឆ្នាំ ២០២៣” ដល់កម្មវិធីមួយទៀតរបស់ Bentley ឈ្មោះថាកម្មវិធី SYNCHRO ដែល ជាកម្មវិធីឈានមុខគេក្នុងឧស្សាហកម្មសម្រាប់ ការធ្វើផែន ការសំណង់ឌីជីថល 4D ។ SYNCHRO ជួយក្រុមបង្កើត និងធ្វើសមកាលកម្ម ឌីជីថលភ្លោះកំឡុង ពេលរចនា និងប្រមូលទិន្នន័យនៅគ្រប់ដំណាក់កាលនៃការរចនា។ ProjectWise […]
អានបន្ថែមអ្នកជំនាញប្រចាំតំបន់អាស៊ី បញ្ជាក់ពីពេលវេលាជាក់លាក់នៃការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យក្នុងឆ្នាំ២០២៤
ការប្រុងប្រយ័ត្នក្នុងការវិនិយោគកំពុងផ្ទុះឡើងនៅតាមទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ចាប់ពីសិង្ហបុរី ដល់កូរ៉េខាងត្បូង ខណៈដែលអ្នកវិនិយោគមានការព្រួយបារម្ភអំពីការកើនឡើងអត្រាការប្រាក់ និងអស្ថិរភាពភូមិសាស្ត្រនយោបាយ។ ទិន្នន័យទីផ្សារពី JLL ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យពាណិជ្ជកម្ម និងគ្រប់គ្រងការវិនិយោគឈានមុខគេ បង្ហាញពីការធ្លាក់ចុះ ២២% នៃអត្រាប្រចាំឆ្នាំ នៃសកម្មភាពវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរវាង០៣ខែជាប់ៗគ្នាពី ខែកក្កដាដល់ខែកញ្ញា ២០២៣។ ការធ្លាក់ចុះនេះ តំណាងឱ្យចំនួនសរុបប្រចាំត្រីមាសទាបបំផុតចាប់តាំងពីឆ្នាំ ២០១០ មក គឺជាការបង្ហាញពីបញ្ហាកាន់តែទូលំទូលាយដែលទីផ្សារអចលនទ្រព្យកំពុងប្រឈមមុខ នេះបើយោងតាមបច្ចុប្បន្នភាពទិន្នន័យដែលបានចេញផ្សាយដោយ Nikkei Asia កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។ ឧទាហរណ៍នៃផលប៉ះពាល់ គឺមានបញ្ជាក់នៅក្នុងប្រទេសសេដ្ឋកិច្ចធំៗរបស់អាស៊ីមួយចំនួនដូចជាកូរ៉េខាងត្បូង ដែលប្រតិបត្តិការវិនិយោគក្នុងកំឡុងពេលត្រីមាសទី០៣ មានចំនួន ៤,២ ពាន់លានដុល្លារ បង្ហាញពីការធ្លាក់ចុះ ៣៥% ពីឆ្នាំមុន។ ចំណែកឯប្រទេសសិង្ហបុរី បានជួបប្រទះការធ្លាក់ចុះ ១១% នៃអត្រាប្រចាំឆ្នាំ នៃទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្មដែលតម្លៃ ២ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានេះ។ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច កំពុងដាក់បន្ទុកលើតម្រូវការអ្នកជួល និងការជួលអគារការិយាល័យសំខាន់ៗ ដែលកំពុងមានឥទ្ធិពលលើការសម្រេចចិត្តវិនិយោគ។ យោងតាម MSCI Real Assets កិច្ចព្រមព្រៀងអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ៣៧% បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ […]
អានបន្ថែមក្រុមហ៊ុនកូរ៉េ គ្រោងពង្រីកសាខា E-mart 24 ឱ្យបាន ១00ទីតាំងនៅកម្ពុជាក្នុងឆ្នាំ២០២៨
ក្រុមហ៊ុន Hanlim Architecture Group ដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យដ៏លេចធ្លោមួយរបស់ប្រទេសកូរ៉េ ទើបនឹងបានបញ្ចប់កិច្ចព្រមព្រៀងបើកដំណើរការ ការនាំចូលហាងទំនិញលក់រាយដ៏ធំរបស់កូរ៉េម៉ាក E-mart 24 មកកាន់ទីផ្សារកម្ពុជា។ កិច្ចសហការនេះ គឺជាលទ្ធផលនៃការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Saihan Partners ដែលបានបង្កើតឡើងកាលពីដើមឆ្នាំនេះក្នុងភាពជាដៃគូជាមួយ Hanlim Architectural Group និងក្រុមហ៊ុនលក់រាយឈានមុខនៅកម្ពុជា Saisons Brother Holding Corp នេះបើយោងតាម The Investor កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងផ្លូវការដែលបានចុះហត្ថលេខានៅទីស្នាក់ការកណ្តាលនៃ E-mart 24 ក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទំនើបកម្មទីផ្សារហាងលក់រាយនៅកម្ពុជា។ ដោយមានការចូលរួមពីឥស្សរជនសំខាន់ៗ រួមមានប្រធានក្រុមហ៊ុន Hanlim Architecture Group លោក Park Jin-sun នាយកប្រតិបត្តិ E-mart លោក Han Chae-yang និងនាយកប្រតិបត្តិ Saihan Partners លោក David Sambo […]
អានបន្ថែមវៀតណាមវិនិយោគ $១00លាន ដើម្បីវាយលុកទីផ្សាររថយន្តបំពាក់សេវាកម្មឌីជីថលនៅអាមេរិក
ក្រុមហ៊ុនសាជីវកម្ម FPT ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន $១00 លាន សម្រាប់វាយលុកទីផ្សារបំពាក់សេវាកម្មឌីជីថលលើឧស្សាហកម្មរថយន្តក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ជាមួយនឹងការសម្ពោធរោងចក្រ FPT Automotive នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក នេះបើយោងតាមសារៈព័ត៌មាន Nikkei Asia កាលពីថ្ងៃទី ១៨ ខែ ធ្នូនេះ។ ក្រុមហ៊ុន FPT Automotive បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មវិស្វកម្មទំនើបដល់ក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជា Honda, Ford និង VinFast ដែលជាសាជីវកម្មវៀតណាមមួយទៀតកំពុងបោះជំហានយ៉ាងសំខាន់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ដោយទទួលស្គាល់ទិដ្ឋភាពវិវត្តន៍ថ្មី២ ដែលរថយន្តទំនើបនាពេលបច្ចុប្បន្ននេះ សុទ្ធតែមានមុខងារជាកុំព្យូទ័រនៅលើកង់តាប្លូ ក្រុមហ៊ុន FPT មានគោលបំណងបំពេញតម្រូវការការផ្លាស់ប្តូរនេះ ដោយក្រុមហ៊ុនផ្ទាល់មានសមត្ថភាពផ្តល់នូវសេវាកម្មការតភ្ជាប់ប្រព័ន្ធឌីជីថលក្នុងរថយន្តដោយឥតប្រើខ្សែ កម្មវិធីសុវត្ថិភាពពិសេស និងកម្មវិធីកុំព្យូទ័រសម្រាប់បំពាក់លើរថយន្តទំនើបៗផ្សេងទៀត ដែលត្រូវបានរចនាឡើងដើម្បីតាមដានទិដ្ឋភាពសំខាន់ៗដូចជាម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈក្នុងរថយន្តជាដើម។ ក្រុមហ៊ុន FPT នេះ ជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោករបស់វៀតណាម ដែលមានផលបត្រជាច្រើនគ្របដណ្តប់លើការអភិវឌ្ឍន៍កម្មវិធី ការផ្លាស់ប្តូរឌីជីថល និងសេវាទូរគមនាគមន៍ ដែលរាប់ថាជាតួអង្គសំខាន់ក្នុងការជំរុញការច្នៃប្រតិដ្ឋ នៅក្នុងវិស័យឧស្សាហកម្មរថយន្ត។ គិតត្រឹមចុងឆ្នាំ ២០២២ ក្រុមហ៊ុន FPT រកបានប្រាក់ចំណូល ចំនួន $១,៩២ […]
អានបន្ថែមក្រុមហ៊ុន Apple សម្រេចរើទីតាំងដំឡើង និងផលិត iPad ទៅវៀតណាម
ក្រុមហ៊ុន Apple កំពុងលៃលករំលែកធនធានផលិតកម្មសម្រាប់ផលិត iPad របស់ខ្លួនទៅដំឡើងនៅប្រទេសវៀតណាម នេះបើតាមការរាយការណ៍របស់ Nikkei កាលពីថ្ងៃសុក្រនេះ។ ក្រុមហ៊ុន Apple កំពុងធ្វើការជាមួយក្រុមហ៊ុន BYD របស់ចិន ដែលជាអ្នកដំឡើងផលិតផល iPad ដ៏សំខាន់ ដើម្បីផ្លាស់ទីធនធានផលិតផលថ្មី (NPI) ទៅកាន់ប្រទេសវៀតណាម ដោយបន្ថែមថា នេះជាលើកដំបូងដែលក្រុមហ៊ុនបានផ្លាស់ប្តូរធនធានផលិត NPI ដែលជាធនធានស្នូលដ៏សំខាន់របស់ខ្លួន ទៅកាន់ប្រទេសវៀតណាមបែបនេះ។ ការផ្ទៀងផ្ទាត់ផ្នែកវិស្វកម្មសម្រាប់ការសាកល្បងផលិតម៉ូដែល iPadថ្មី នឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ហើយម៉ូដែលនេះនឹងមានលក់នៅលើទីផ្សារ នៅពាក់កណ្តាលទីពីរនៃឆ្នាំក្រោយ។ ក្រុមហ៊ុន Apple និង BYD មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ សារៈព័ត៌មាន Nikkei ទេ។ ថែមពីលើនេះ ក្រុមហ៊ុនធំៗពីរទៀត គឺLuxshare និង Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើមនិងសម្ភារៈផលិតដល់ក្រុមហ៊ុន Apple ក៏បានវិនិយោគនៅក្នុងប្រទេសវៀតណាម កាលពីដើមឆ្នាំនេះ ដើម្បីធ្វើពិពិធកម្មផលិតកម្មបន្ថែមទៀត ចេញឆ្ងាយពីប្រទេសចិន៕
អានបន្ថែម