ធុរកិច្ច និងទីផ្សារ
ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា Home & Lifestyle EXPO 2023
ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា២០២៣ – Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។ Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវឱកាសដើម្បីទទួលបានការទិញលក់ដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងមានជួបជាមួយធនាគារល្បីៗ អ្នកផ្តល់សេវាធានារ៉ាប់រង និងអ្នកជំនាញអចលនទ្រព្យផងដែរ ។ គម្រោងលំនៅឋានដែលមានឈ្មោះបោះសំឡេង ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនរួមមាន៖ បុរី ប៉េងហួត, OCIC, Orkide Development, Prince Real Estate Group, Morgan Group, RoseMarvel Property Development, Borey Dragon Land 598, Borey Bosba, Rose Apple Square, Odom, Bakong […]
អានបន្ថែមឆមាសទី១ ២០២៣ វិស័យលក់រាយនៅកម្ពុជាថយចុះ ខណៈផ្សារលក់រាយតាមដងផ្លូវបានកើនខ្ពស់ដល់ ៩៥%
ឆមាសទី១ ឆ្នាំ២០២៣នេះ របាយការណ៍របស់CBRE បានបង្ហាញពីការថយចុះនៃការសាងសង់ហាងលក់រាយថ្មីៗបន្ថែមទៀត។ គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ទំហំហាងលក់រាយថ្មីជាង ៣៩.០០០ម៉ែត្រការ៉េត្រូវបានបន្ថែម ដែលតំណាងឱ្យការកើនឡើង ៦% នៅក្នុងការផ្គត់ផ្គង់សរុបក្នុងរយៈពេល ៦ ខែចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យលក់រាយកំពុងត្រៀមខ្លួនសម្រាប់ការពង្រីកបន្ថែមទៀត ជាមួយនឹងគម្រោងប្រមាណ ៨៣.០០០ ម៉ែត្រការេ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ គម្រោងទាំងនេះ ភាគច្រើនមាននៅតាមផ្សារទំនើបសហគមន៍ និងវេទិកាហាងលក់រាយ ដែលឆ្លុះបញ្ចាំងពីការវិវត្តថ្មីនៃចំណូលចិត្តរបស់អ្នកប្រើប្រាស់។ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ បើនិយាយពីអត្រាកាន់កាប់ ជារួម វិស័យហាងលក់រាយ ធ្លាក់ចុះបន្តិចពី ៧០% ក្នុងឆ្នាំ ២០២២ មកត្រឹម៦៨% តែបើនិយាយពីការជួលវិញ សម្រាប់ផ្សារទំនើប ហាងលក់រាយ និងផ្សារទំនើបសហគមន៍ មានអត្រាធ្លាក់ចុះប្រមាណពី ៤% ទៅ ៥ %។ ដោយឡែក អ្នកជំនាញបានកត់សម្គាល់ថាការជួលហាងលក់រាយនៅតាមដងផ្លូវ បានបង្ហាញពីសញ្ញានៃការងើបឡើងវិញខ្ពស់ គឺកំណើនឈានរហូតដល់ ៩៥% បើធៀបនឹងអត្រាកាលពីឆ្នាំ ២០១៩ ដែលតួលេខនេះបង្ហាញពីភាពទាក់ទាញនៃទីតាំងបែបនេះសម្រាប់អ្នកលក់រាយដែលចង់បានកន្លែងមានមនុស្សចេញចូលច្រើន និងងាយសម្រួលចេញចូលសម្រាប់ការដឹកជញ្ជូនជូនអតិថិជន។ លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន […]
អានបន្ថែមឆមាសទី១-២០២៣ កម្ពុជានាំចូលដែកនិងដែកថែប សរុបជាង ១៩២លានដុល្លារ កើន៣.៤%
កម្ពុជាបាននាំចូលដែក និងដែកថែបមានទឹកប្រាក់សរុបជាង ១៩២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ កើនឡើង ៣,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលចេញផ្សាយនៅថ្ងៃ១០ កក្កដា ២០២៣នេះ។ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប មាន ១,៦ភាគរយ នៃទំហំនាំចូលសរុប១២,២២ ពាន់លានដុល្លារ ។ ក្នុងខែមិថុនា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ៣២លានដុល្លារ ថយចុះ ៩,៥ភាគរយ។ ក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ បានអនុញ្ញាតគម្រោងសាងសង់សរុប ចំនួន ១.០២៣ គម្រោង ក្នុងត្រីមាសទី១ កើនឡើង ២២គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មាន ១.២៤៨ លានដុល្លារ កើនឡើង ១៥០,៥ ភាគរយ។
អានបន្ថែមបច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ
គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួញដូរមូលបត្រកម្មសិទ្ធិសាធារណៈ និងបោះផ្សាយសញ្ញាបណ្ណកើនដល់ចំនួន ២០ក្រុមហ៊ុន មានទុនសរុបចំនួន ៣៣០លានដុល្លារ។ នេះបើតាមឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម បានបញ្ជាក់ថាបន្ថែមថា នេះជាសញ្ញាវិវឌ្ឍវិជ្ជមានឆ្ពោះទៅមុខមួយនៃផ្សារមូលបត្រកម្ពុជា បើទោះបីជាមិន ទាន់ខ្ពស់ដូចប្រទេសជិតខាងដូចជាថៃ និងវៀតណាមក្តី។ ដោយឡែក ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ក៏បានឱ្យដឹងដែរថា មានក្រុមហ៊ុនសក្តានុពលផ្សេងទៀតកំពុងត្រៀម ដើម្បីធ្វើការបោះផ្សាយលក់មូលបត្រជាបន្តបន្ទាប់ ខណៈគិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣នេះ មានក្រុមហ៊ុនចំនួន៣ ដែលធ្វើការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុន ម៉េងលី ជេ. គួច អេខ្យូខេសិន ម.ក. គឺជាក្រុមហ៊ុនដំបូងគេក្នុងវិស័យអប់រំ ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដែលបានកៀរគរទុនបានប្រមាណ ៥,១លានដុល្លារ គិតត្រឹមថ្ងៃចុះបញ្ជីលក់ជាផ្លូវការ។ ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្ដិក្រុមហ៊ុន […]
អានបន្ថែមកម្ពុជាមានកំលាំងទិញខ្លាំងរហូតជំរុញផ្សារ 7-Eleven គ្រោងពង្រីកសាខាបន្ថែមឱ្យបាន១០០នៅចុងឆ្នាំនេះ
ក្រុមហ៊ុន CP All Plc របស់ប្រទេសថៃ ដែលប្រតិបត្តិការហាងលក់រាយ 7-Eleven គ្រោងបើកហាងថ្មីចំនួន ៤០បន្ថែមទៀត ធ្វើឱ្យចំនួនហាងលក់រាយ ឡើងដល់១០០ហាងនៅដំណាច់ឆ្នាំ២០២៣នេះ ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីសប្តាហ៍មុន ហាងលក់រាយ 7-Eleven កំពុងពង្រីកយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនមានគោលបំណងបើកសាខាទី ១០០ របស់ខ្លួននៅចុងឆ្នាំនេះ។ CP All បានឈានជើងចូលទីផ្សារកម្ពុជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL (Cambodia) នៅខែសីហា ឆ្នាំ ២០២១ ដោយបានបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។ នៅឆ្នាំ ២០២២ ក្រុមហ៊ុន បានបើកសាខា 7-Eleven ជាង ៤០ រួចហើយនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមខែមេសា ឆ្នាំ ២០២៣ ក្រុមហ៊ុន មានសាខាចំនួន ៦០ នៅក្នុងប្រទេស ។ ត្បិតសេដ្ឋកិច្ច កម្ពុជា តូចជាងប្រទេសថៃ ប៉ុន្តែសេដ្ឋកិច្ចប្រទេសកម្ពុជា មានកំណើនខ្ពស់។ នេះជាការលើកឡើងរបស់កាសែតថៃ […]
អានបន្ថែមកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាផ្លូវការ ដែលនឹងចូលរួមចំណែកបង្កើតកិច្ចសហប្រតិបត្តិការ វិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជកម្ម និងឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៨ ខែមិថុនា ក្រោមអធិបតីយភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកទីផ្សាររបស់ផលិតផលកម្ពុជា ឱ្យកាន់តែធំជាងមុន ដើម្បីធ្វើឲ្យការនាំចេញរបស់កម្ពុជាកាន់តែកើនឡើងខ្លាំងផងដែរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អេមីរ៉ាតអារ៉ាប់រួម មានប្រជាជនតិចទេ ប៉ុន្តែគាត់ជា មជ្ឈមណ្ឌលចែកចាយ គាត់អាចមកវិនិយោគបង្កើតរោងចក្រ នៅកម្ពុជា ហើយចែកចាយបន្តទៅកាន់តប្រទេសដទៃ” ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន […]
អានបន្ថែមរដ្ឋប្រកាសលក់ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា ក្រោយចប់ប្រកួតកីឡាប៉ារ៉ាហ្គេម
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យដឹងថា ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា នឹងដាក់លក់ ក្រោយការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមចប់។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានបញ្ជាក់ថា ការដាក់លក់នេះ គឺដើម្បីយកមកទូទាត់ចំណាយដែលបានប្រើប្រាស់នៅក្នុងការប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម។ សម្តេចបានបន្ថែមថា បើថ្ងៃក្រោយមានការរៀបចំការប្រកួតស៊ីហ្គេមទៀត កម្ពុជានឹងយកទីតាំងថ្មី ដើម្បីសាងសង់មួយទៀត។ គួរបញ្ជាក់ថា ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កន្លង។ ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ (អានបន្ថែម)
អានបន្ថែមត្រីមាសទី១ ២០២៣ មានក្រុមហ៊ុន៩ មានទុនជាង ១,៨ពាន់លានដុល្លារ ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា
គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចំនួន៩ មានទុនសរុប ៧,៦១ទ្រីលានរៀល ស្មើនឹង ១,៨៨ ប៊ីលានដុល្លារអាមេរិក បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ នេះបើព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ ត្រឹមចុងត្រីមាសទី១ នេះ ទំហំជួញដូរក្នុងទីផ្សារមូលបត្រកម្មសិទ្ធសរុបចំនួន ៥,៤៧ លានភាគហ៊ុន មានការថយចុះ ៧,៥៨% និងមានតម្លៃជួញដូរសរុប មានប្រហែល ៤៩, ៩៩២, ៨១ លានរៀល (ប្រហែល ១២,៣៣ លានដុល្លារ) បានថយចុះ ៣,៣១% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។ ក្នុងនោះ ទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៩០, ៤៥% និងទីផ្សារកំណើនមានចំនួនប្រហែល ៩,៥៥% នៃទំហំជួញដូរសរុប។ គួរបញ្ជាក់ថា ថ្មីៗនេះ ផ្សារមូលបត្រកម្ពុជា (ផមក) បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិលើទីផ្សារគោលរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក។ ដោយឡែក […]
អានបន្ថែមកម្ពុជា-អង់គ្លេស សហការគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈឆ្នាំ២០២២ មានជិត ១ពាន់លានដុល្លារ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានជិត ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាម ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស នៅថ្ងៃទី២៦ ឧសភា ២០២៣។ គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។ គួររម្លឹកទៀតថា នេះជាវេទិកាលើកទី១ហើយ ដែលបានដាក់ចេញនូវរបៀបវារៈសំខាន់ៗដូចជា (១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។ លើសពីនេះ ក៏មានការរៀបចំនូវជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស […]
អានបន្ថែមបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាក់ទាញសហគ្រាសជិត២០០ ផ្តល់ការងារជិត៣ម៉ឺនកន្លែង
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសចំនួនសរុប១៧៥ ចូលមកបោះទុនវិនិយោគ ផ្តល់ឱកាសការងារបានជិត ៣ម៉ឺនកន្លែង ទំហំទឹកប្រាក់នៃការនាំចេញនិងនាំចូលរបស់សហគ្រាសក្នុងតំបន់បន្តកើនឡើងដល់កម្រិតខ្ពស់បំផុត។ របាយការណ៍ពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាពេលបច្ចុបន្ន បានក្លាយទៅជាសួនឧស្សាហកម្មអន្តរជាតិដែលបានទាក់ទាញសហគ្រាស/ក្រុមហ៊ុន ចំនួន ១៧៥ មកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសក្នុងតំបន់ផ្សេងៗទៀត ដែលបានបង្កើតឱកាសការងារជិត ៣ ម៉ឺនកន្លែង ។ ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញរបស់សហគ្រាសក្នុងតំបន់បានកើនឡើងពី ១៣៩លានដុល្លារក្នុងឆ្នាំ ២០១៣ ដល់ជិត ២.៥០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលបានបង្កើនកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា បានក្លាយទៅជា “ក្បាលម៉ាស៊ីន” នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ ។ ក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានលើកឡើងថា៖ “១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នារវាងការកសាងអភិវឌ្ឍន៍ និងរចនាសម្ព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខិតខំទាក់ទាញសហគ្រាសឧស្សាហកម្មយ៉ាងសកម្ម និងឈរមូលដ្ឋានដែលមានសហគ្រាសឧស្សាហកម្មអតិពលកម្មពីដើម ទាក់ទាញសហគ្រាសមានទ្រុងទ្រាយធំ ឧស្សាហកម្មពឹងផ្អែកលើធនធានកំពង់ផែ និងឧស្សាហកម្មគាំទ្រក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មក្នុងតំបន់”។ ក្រុមហ៊ុន ជឿជាក់ថានៅពេលខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអាចទាក់ទាញសហគ្រាសអន្តរជាតិកាន់តែច្រើនចូលវិនិយោគក្នុងតំបន់ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក៏ដូចជាដើរតួនាទីជាគំរូក្នុងការបង្កើតច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យារបស់កម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍កសាងឡើងនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុដោយមានការសហការគ្នារវាងក្រុមហ៊ុន Hodo […]
អានបន្ថែម