រយៈពេល៨ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មាន ២.៥៨ពាន់លានដុល្លារ ខណៈការនំាចេញកើន ៥,៤%

រយៈពេល ៨ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ គិតជាទឹកប្រាក់មានចំនួន ២.៥៨ពាន់លានដុល្លារ ធ្លាក់ចុះ ១៩,៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ របាយការណ៍ដដែលនេះបានបង្ហាញថា កម្ពុជាបាននាំទំនិញទៅថៃគិតជាទឹកប្រាក់ចំនួន ៦៤៦លានដុល្លារ ដែលកើនឡើង ៥,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈដែលនាំចូលពីថៃមានការធ្លាក់ចុះ ២៥,៨% ដែលគិតជាទឹកប្រាក់ ១.៩៣៨លានដុល្លារ។ ក្នុងនោះ ទំនិញសំខាន់ៗ ដែលនាំចេញទៅថៃរួមមាន វាយនភណ្ឌ ផលិតផលកសិកម្ម ត្បូង វត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។ ចំណែកទំនិញដែលនាំចូលពីថៃមកកម្ពុជា មានភាគច្រើនជាត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ម្ហូបអាហារ និងសម្ភារៈសំណង់។

អាន​បន្ថែម

កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាដោះបញ្ហាការដឹកជញ្ជូនឆ្លងរំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥

កម្ពុជា និងថៃ​ កំពុងរួមគ្នាដោះស្រាយបញ្ហាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា និងថៃពង្រីកបន្ថែមទៀតនូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព របស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបង្កើនបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ភាគីទាំងពីរ បានឯកភាពនឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ ពីប្រទេសទីបី​។ ជាចុងក្រោយ នាយករដ្ឋមន្ត្រីទាំងពីរបាន ឯកភាពប្រគល់ភារៈកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និង រិះរកនូវកាលានុវត្តភាពប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មទំហំ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។

អាន​បន្ថែម

វៀតណាម​ចំណាយជិត ៨ពាន់លានដុល្លារ ទិញ​យន្តហោះពី​អាមេរិក​ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បានព្រមព្រៀងនឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់មួយ ​ដើម្បីបញ្ជា​ទិញ​យន្តហោះ Boeing 737Max ប្រមាណ ៥០គ្រឿងពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៨ពាន់​លាន​ដុល្លារ​ ដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួន​ព្រមទាំងឆ្លើយតបនឹងតម្រូវការអាកាសចរណ៍ដែលកំពុងកើនឡើង។​ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញាម្សិលមិញ។ ​ដំណឹង​នៃ​កិច្ចព្រមព្រៀង​នេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយរបស់សេតវិមាន កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ​ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិងកំពុងធ្វើទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​។ យោងតាម លោក Dang Ngoc Hoa ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឱ្យដឹងថា ការបញ្ជាទិញនេះមានគោលបំណងដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួន ឱ្យកាន់តែសន្សំសំចៃប្រេង តាមរយៈការផ្លាស់ប្តូរមកប្រើប្រាស់ Boeing ដែលជាយន្តហោះអាចជំរុញការអភិវឌ្ឍ និងពង្រីកសេវាកម្មដែលមានគុណភាពខ្ពស់សម្រាប់ជើងហោះហើរក្នុងស្រុក និងក្នុងតំបន់អាស៊ីបន្ថែមទៀត។ លោក Brad McMullen អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing បានមានប្រសាសន៍ថា ការបញ្ជាទិញនេះឆ្លើយតបនឹងតម្រូវការនៃកំណើនការធ្វើដំណើរតាមផ្លូវអាកាសរបស់វៀតណាម ​ស្របពេលដែលអាស៊ីអាគ្នេយ៍គឺជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតមួយរបស់ពិភពលោក។ យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ វិស័យអាកាសចរណ៍ក្នុងស្រុកវៀតណាម បានស្ទុះងើបឡើងវិញលឿនបំផុត និងកំពុងក្លាយជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតទី៥របស់ពិភពលោកក្នុងឆ្នាំ២០២២ ក្រោយការបន្ធូរបន្ថយវិធានការណ៍កូវីដ១៩ ដោយព្រលាន​យន្តហោះ​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​អ្នកដំណើរ​ប្រមាណ​១៥០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ​នៅ​ឆ្នាំ​២០៣៥៕

អាន​បន្ថែម

វិនិយោគិនវៀតណាមជាង២០ក្រុមហ៊ុនជួបជាមួយសមាគមអ្នកសាងសង់កម្ពុជាស្វែងរកដៃគូនាំចូលផលិតផលវិស្វកម្មអគ្គិសនី

សមាគមអ្នកសាងសង់កម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានជួបពិភាក្សាការងារជាមួយសមាគមសហគ្រាសមេកានិច-អគ្គិសនី (HAMEE)វៀតណាមនៃទីក្រុងហូជីមិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងគោលបំណងពង្រឹងពាណិជ្ជកម្មរវាងភាគីទាំងពីរ និង ដើម្បីស្វែងរកឱកាសសម្រាប់ការពង្រីកអាជីវកម្មនៅកម្ពុជារបស់ភាគីសមាគមសហគ្រាសមេកានិច-អគ្គិសនី (HAMEE)វៀតណាម។ លោក ជីវ ស៊ីវផេង អគ្គលេខាធិការសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា ចេតនារបស់ភាគីវិនិយោគិនវៀតណាម មកទីនេះគឺក្នុងគោលបំណងស្វែងយល់ពីទិដ្ឋភាពធុរកិច្ចកម្ពុជា និងស្វែងរកដៃគូដើម្បីនាំចូលផលិតផលមកលក់នៅក្នុងទីផ្សារកម្ពុជា។ ភ្ជាប់ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំនេះ តំណាងសមាគមសហគ្រាសមេកានិច-អគ្គិសនីវៀមណាម បានបង្ហាញពីទស្សនវិស័យនិងការយល់ដឹងពីទីផ្សារកម្ពុជាយ៉ាងមុតមាំ ដោយបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាគឺជាទីផ្សារដែលកំពុងរីកចម្រើន ដែលអាចកំណត់បានដោយសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំ ជាពិសេសនៅក្នុងវិស័យសំណង់ និងបច្ចេកវិទ្យា។ សក្តានុពល​នេះ​ ស៊ីសង្វាក់​គ្នា​ជាមួយ​នឹង​ភាព​រីកចម្រើន​របស់​វៀត​ណាម​ក្នុង​ផ្នែក​បច្ចេកទេស វិស្វកម្ម និង​ផលិតផល​អគ្គិសនី។ លោកបានបន្តថា គោលបំណងរបស់សមាគមវៀតណាមនេះ គឺដើម្បីបណ្តុះភាពជាដៃគូដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលជួយសម្រួលដល់ការនាំចូលផលិតផលវៀតណាមទៅក្នុងទីផ្សារកម្ពុជា។ កិច្ចប្រជុំរវាងភាគីទាំងពីរនេះ បង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មដ៏មានសក្ដានុពលរវាងប្រទេសទាំងពីរ ដោយផ្តោតលើលទ្ធភាពបណ្តាក់ទុនលើទីផ្សារដែលកំពុងរីកចម្រើនរបស់កម្ពុជា ផ្គូផ្គងជាមួយសមិទ្ធិផលផលិតផលរបស់ប្រទេសវៀតណាម។ ភាពជាដៃគូយុទ្ធសាស្ត្រនេះ រំពឹងថានឹងមិនត្រឹមតែជំរុញទំហំពាណិជ្ជកម្មរវាងទីក្រុងហូជីមិញនិងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំរវាងភាគីទាំងពីរផងដែរ៕ HAMEE: ស្ថាប័នឈានមុខលើវិស័យមេកានិច-អគ្គិសនីនៅទីក្រុងហូជីមិញ សមាគមធុរកិច្ចវិស្វកម្មវៀតណាម HAMEE ដែលជាស្ថាប័នវិជ្ជាជីវៈមួយដែលត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចលេខ […]

អាន​បន្ថែម

រយៈពេល៨ខែនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអន្តរជាតិមានជិត ៣២ពាន់លានដុល្លារ ធ្លាក់ចុះ ១៤%

ក្នុងរយៈពេល ០៨ខែ ឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណ ៣១,៩៧២លានដុល្លារ ថយចុះ ១៤.៥%​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ប៉ុន្តែ​ការនាំចេញ​របស់​កម្ពុជា​គឺ​នៅ​រក្សាបាន​កំណើន​វិជ្ជមានដដែល​។ នេះបើតាមការ​ឱ្យដឹងរបស់ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​(GDCE)​។ ទិន្នន័យនេះ បានបង្ហាញឱ្យដឹងដែរថា កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ចំនួន ១៥,៦៩២ លានដុល្លារ កើនឡើងចំនួន ០.៣២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ត្រឹម ១៥,៦៤១លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះកម្ពុជាក៏បាននាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ចំណែកឯ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារ ថយចុះ ៤.៨%, ចិនមានតម្លៃជាង ៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាម មានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុន មានតម្លៃជាង ៧៧០លានដុល្លារ ថយចុះ ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង ៥៦​៣លានដុល្លារ […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតបន្ទះសូឡាដ៏ធំ១នៅកម្ពុជា គ្រោងពង្រីកខ្លួនទៅសហរដ្ឋអាមេរិក

ក្រុមហ៊ុន New East Solar Energy ដែលមានទីស្នាក់ការកណ្តាលនៅកម្ពុជា នឹងបើករោងចក្រមួយទៀតមានសមត្ថភាពផលិតបន្ទះសូឡាបានចំនួន ២ ជីហ្គាវ៉ាត់ (ស្មើនឹង ២លានគីឡូវ៉ាត់) នៅក្រុងហ្វីអូនិច រដ្ឋអារីសូណា សហរដ្ឋអាមេរិក ដែលអាចបង្កើតការងារបាន ៣៥០កន្លែងនៅទីនោះ។​ នេះបើតាមការចុះផ្សាយរបស់ Solar Power World កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ ជាមួយនឹងគម្រោងថ្មីនេះ ក្រុមហ៊ុននឹងអាចបង្កើនសមត្ថភាពផលិតរបស់ខ្លួនបានរហូតដល់ទៅ ៦.៧ជីហ្គាវ៉ាត់ ដែលរួមមានរោងចក្រកំពុងដំណើរការនៅកម្ពុជា ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិកនេះតែម្តង។ មកទល់ពេលនេះ ក្រុមហ៊ុន បានកំនត់ទីតាំងអគាររោងចក្ររួចហើយ ដោយរង់ចាំតែនូវសម្ភារសំខាន់ៗសម្រាប់ផលិតកម្មមួយចំនួនទៀតតែប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនបានកំណត់គោលដៅរបស់ខ្លួនក្នុងការលក់បន្ទះសូឡាជូនអតិថិជនរួចជាស្រេចទាំងអ្នកប្រើប្រាស់ខ្នាតតូច និងខ្នាតធំ ដែលរស់នៅសហរដ្ឋអាមេរិក ខណៈសង្វាក់ផលិតកម្មនឹងត្រូវចាប់ផ្តើមឡើងនៅត្រីមាសទី២ ឆ្នាំ២០២៤។ លោក Bill Huang នាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា “ជាមួយនឹងការបណ្តាក់ទុនថ្មីនេះ យើងពិតជាមានសេចក្តីរំភើបរីករាយណាស់ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកដោយអាចបង្កើតការងារបានចំនួន ៣៥០ កន្លែង ដែលជាការឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកកំណត់ឱ្យមានការកាត់បន្ថយអតិផរណាផងដែរ” ។ លោកបានបន្ថែមថា “បច្ចុប្បន្ន យើងកំពុងតែអនុវត្តបានយ៉ាងមានប្រសិទ្ធភាពបំផុតនៅសហរដ្ឋអាមេរិក ព្រោះកន្លងមក […]

អាន​បន្ថែម

វៀតណាមក្លាយជាតួអង្គសំខាន់ក្នុងយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ចអាមេរិក

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម គឺជាពេលវេលាដ៏សំខាន់មួយក្នុងការពង្រឹងចំណងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងទីក្រុងហាណូយ។ សកម្មភាពយុទ្ធសាស្ត្រនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិន និងបង្ហាញពីការផ្លាស់ប្តូរការទូតដ៏សំខាន់មួយ យោងតាមសារៈព័ត៌មាន CNN កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។​ អតីតសត្រូវទាំងពីរបានធ្វើឱ្យប្រសើរឡើងជាផ្លូវការនូវទំនាក់ទំនងការទូតរបស់ពួកគេឱ្យក្លាយទៅជាដៃគូចាក់ទឹកមិនលេច ដែលភាសាបច្ចេកទេសភូមិសាស្ត្រនយោបាយគេហៅថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ Comprehensive Partnership”។ ដំណើរទស្សនកិច្ចជានិមិត្តរូប ប៉ុន្តែមានសារៈសំខាន់យ៉ាងជ្រាលជ្រៅនេះ ត្រូវបានគេមើលឃើញថាជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។ សហរដ្ឋអាមេរិកស្វែងរកសម្ព័ន្ធមិត្តអាស៊ីដ៏រឹងមាំមួយ ដើម្បីស្វែងរកគន្លឹះដោះស្រាយភាពតានតឹងផ្នែកនយោបាយជាមួយប្រទេសចិន និងដើម្បីជំរុញមហិច្ឆតារបស់ខ្លួនគ្រងអំណាចលើអាស៊ីប៉ាស៊ីហ្វិច ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជាការផលិតបន្ទះឈីបជាដើម។ ភ្ជាប់ជាមួយដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនសាជីវកម្មលំដាប់សាកលលោកធំៗដូចជា Apple (AAPL) និង Intel (INTC) នឹងពង្រីកវត្តមានរបស់ពួកគេ នៅក្នុងប្រទេសវៀតណាម ដោយធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ រោងចក្រវៀតណាមជាច្រើនកំពុងដំណើរការក្នុងសមត្ថភាពអតិបរមា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកូនខ្លាអាស៊ីមួយនេះ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងមានភាពតានតឹងក៏ដោយ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Donald Trump ក្នុងឆ្នាំ ២០១៩។ […]

អាន​បន្ថែម

ចិនប្តេជ្ញាបង្កើតរោងចក្រ សហគ្រាសចំនួនជាង ៥០ ផ្តោតលើវិស័យកសិកម្មនៅកំពង់ស្ពឺ

អ្នកវិនិយោគគិនចិនមកពីខេត្តហឺណាន ប្រទេសចិន បានប្តេជ្ញាជំរុញរោងចក្រ សហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និង ជ្រូក។ នេះបើតាមការចុះផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ការបញ្ជាក់នេះ គឺបានលើកឡើងដោយលោក Wang Guangguo នាយកប្រតិបត្ត សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) ក្នុងឱកាសដែលឯកឧត្តម វ៉ី សំណាង បានដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និង ជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេ១ នៅប្រទេសចិនផងដែរ។ ក្រៅពីខេត្តហីណាន នៅចុងឆ្នាំ២០២៣ […]

អាន​បន្ថែម

កាតាលីករបីជំរុញកំណើនទីផ្សារភាគហ៊ុនអាស៊ី ក្នុងឆមាសទី២ ឆ្នាំ ២០២៣

ខណៈដែលទីផ្សារភាគហ៊ុនសកល កំពុងស្ថិតក្នុងស្ថានភាពនៅថេរ ដែលជំរុញដោយភាពធន់នៃទីផ្សារការងារ និងវិស័យសេវាកម្ម អ្នកវិភាគទូទៅហាក់មានជំហរប្រុងប្រយ័ត្នជាងមុន ទាំងនៅមានសុទិដ្ឋិនិយម។ ខណៈពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយនិន្នាការម៉ាក្រូសេដ្ឋកិច្ចនៅតែពិបាកកំណត់ទិសដៅឱ្យបានជាក់លាក់ អ្នកជំនាញបានមើលឃើញថាមានកាតាលីករដ៏មានសក្តានុពលធំៗចំនួន០៣ ដែលអាចជម្រុញទីផ្សារភាគហ៊ុនអាស៊ី យ៉ាងហោចនៅត្រឹមពាក់កណ្តាលចុងក្រោយនៃឆ្នាំ ២០២៣ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សារភាគហ៊ុនរបស់សារព័ត៌មាន Schroders កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣។ ទីមួយ សន្ទុះកំណើនប្រាក់ចំណូលសាជីវកម្មអាស៊ីកំពុងលេចឡើងជាសញ្ញានៃក្តីសង្ឃឹម។ ជាដំបូង ផលប៉ះពាល់នៃអតិផរណាលើប្រាក់ចំណេញបានថមថយសន្ទុះ ដោយសារក្រុមហ៊ុនទូទៅហាក់មានបទពិសោធន៍ចាស់ទុំជាងមុន ក្នុងការសម្របខ្លួនជាមួយបញ្ហាប្រឈមថ្មីៗ។ កត្តាគួរឱ្យកត់សម្គាល់មួយទៀត គឺសមត្ថភាពរបស់ពួកគេក្នុងការផ្ទេរបន្ទុកនៃការចំណាយកើនឡើងទៅដល់អ្នកប្រើប្រាស់។ សន្ទុះវិជ្ជមាននៃប្រាក់ចំណូលនេះ អាចជាដើមទុនថ្មីក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។ ទីពីរ ការទាក់ទាញនៃទីផ្សារភាគហ៊ុនចិន A-shares  និងទីផ្សារភាគហ៊ុនហុងកុង នៅតែមានតម្លៃខ្ពស់និងបន្តទាក់ទាញវិនិយោគក្នុងកម្រិតមធ្យមគួរឱ្យកត់សម្គាល់មួយ ទោះបីជាមិនច្រើនរហូតដល់អាចស្តារសេដ្ឋកិច្ចបានវិញភ្លាមៗក៏ដោយ។ ប្រសិនបើចិនដីគោកអនុវត្តវិធានការជំរុញសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពណាមួយ ដែលអាចជួយពង្រឹងទំនុកចិត្តវិនិយោគិនឡើងវិញបាន ឧទាហរណ៍ដូចជាការបើកឱ្យមានការទិញភាគហ៊ុន A-shares ពីសំណាក់វិនិយោគិនបរទេសបាននោះ ពេលនោះទីផ្សារភាគហ៊ុនក្នុងតំបន់ អាចនឹងមានការកើនឡើងនៅចុងឆមាសចុងក្រោយនៃឆ្នាំ ២០២៣។ ស្រដៀងគ្នានេះដែរ ទីផ្សារភាគហ៊ុនជប៉ុនបង្ហាញពីភាពទាក់ទាញពិសេសរបស់ខ្លួន ដែលជំរុញដោយការកែលម្អសេដ្ឋកិច្ចក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការកើនឡើងនាពេលថ្មីៗនេះ គេសង្កេតឃើញនៅតែមានការប្រុងប្រយ័ត្នខ្ពស់ទាំងក្នុងចំណោមអ្នកវិភាគផ្សារភាគហ៊ុន ទាំងចំណោមអ្នកវិនិយោគផ្ទាល់ ដើម្បីជៀសវាងការប្រមើលលឿនជាងពេលវេលាដែលទីផ្សារងើបឡើងពិតប្រាកដខ្លាំងពេក។ ជាងនេះទៅទៀត យុទ្ធសាស្ត្រគាំទ្រផ្នែកឧស្សាហកម្មរបស់ចិនដីគោក បានកំណត់យកវិស័យអចលនទ្រព្យធ្វើជាកត្តាចម្បងដើម្បីជំរុញកំណើនសេដ្ឋកិច្ចទាំងមូលរាប់ទាំងទីផ្សារភាគហ៊ុនផង ។ […]

អាន​បន្ថែម

ផ្សារលក់រាយដ៏ល្បីរបស់កូរ៉េ នឹងមកកម្ពុជាឆ្នាំក្រោយ ហើយគ្រោងពង្រីកឱ្យបាន១០០សាខា

E-Mart 24 ផ្សាយលក់រាយយីហោល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង​ បានប្រកាសថានឹងឈានចូលមកទីផ្សារប្រទេសកម្ពុជា នៅឆ្នាំក្រោយ និងមានផែនការពង្រីកហាងរបស់ខ្លួនឱ្យបានដល់១០០ហាង។​ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូងកាលពីថ្ងៃទី២៦ ខែសីហា E-Mart 24 Inc នឹងបើកហាងទីមួយរបស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២៤ និងពង្រីកហាងដល់១០០ហាង នៅក្នុងរយៈពេល៥ឆ្នាំបន្ទាប់។​ ក្រុមហ៊ុន E-Mart 24 Inc បានចុះអនុស្សារណយោគយល់គ្នាត្រីភាគី ជាមួយក្រុមហ៊ុន Saisons Brother Holding Corp ជាក្រុមហ៊ុនផ្សារលក់រាយមានមូលដ្ឋានៅរាជធានីភ្នំពេញ និងក្រុមហ៊ុនស្ថាបត្យកម្មកូរ៉េខាងត្បូង Hanlim Architecture Group ដើម្បីដំណើរការបើកហាងទំនិញលក់រាយនៅកម្ពុជា។​ នាយកគ្រប់គ្រោង E-Mart 24 Inc លោក Choi Eun Yong លើកឡើងថា “យើងនឹងរួមកម្លាំងគ្នាដើម្បីដំណើរការ E-Mart 24 នៅកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងទីផ្សារដ៏មានសក្ដានុពលមួយនេះ ហើយយើងក៏នឹងបន្តពិនិត្យដើម្បីអនុវត្តពង្រីកខ្លួនរបស់ E-Mart 24 ទៅកាន់ប្រទេសផ្សេងៗទៀតផងដែរ”។

អាន​បន្ថែម