ធុរកិច្ច និងទីផ្សារ
២០២២ ក្រសួងចុះបញ្ជីក្រុមហ៊ុន-សហគ្រាសបានជាង ១ម៉ឺនក្រុមហ៊ុន កើន៤០%
ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុន ចំនួន ១០.៧០១ ក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញនៅថ្ងៃចន្ទនេះ។ ក្នុងរបាយការណ៍ ក្រសួងបញ្ជាក់ថា ករណីស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មាន ៨៨៨ក្រុមហ៊ុន កើន ៣៤ភាគរយធៀបនឹង ៦៤៣ក្រុមហ៊ុន ក្នុងឆ្នាំ២០២១។ ដោយឡែក ករណីស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុន។ បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនស្នើសុំបម្រុងទុកនាមករណ៍ មានជាង ១៣.០០០ ក្រុមហ៊ុន។ ថ្លែងក្នុងពិធីបើក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ចំពោះការផ្តល់សេវាសាធារណៈជូនដល់វិស័យឯកជនវិញ ក្រសួងពាណិជ្ជកម្ម បានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរជាងមុនតាមរយៈការដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការបន្ថែមទៀត តាមរយៈការបន្តពង្រឹងធនធានមនុស្ស ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន កំណែទម្រង់ស៊ីជម្រៅនិងការកែលម្អសេវាសាធារណៈ ។
អានបន្ថែមKOTRA សន្យាកៀរគរវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នមានជាង ២០០ក្រុមហ៊ុន
ទីភ្នាក់ងារពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) បានសន្យាថានឹងកៀរគរវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េជាង ២០០ កំពុងដំណើរការវិនិយោគនៅកម្ពុជា។ នេះបើតាមកិច្ចពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង KOTRA នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជាមួយភាគីកូរ៉េថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលជាពេលវេលាសមស្របដើម្បីពិភាក្សាលើការជម្រុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀង CKFTA។ តាមរយៈកិច្ចព្រមព្រៀង CKFTA ភាគីកូរ៉េ ជឿជាក់ថា វានឹងជួយជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ហើយដែលអាចជំរុញឱ្យមានការកើនឡើងនៅកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។ ទន្ទឹមនឹងនេះ KOTRA បានសន្យាថានឹងកៀរគរវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែមទៀត ជាពិសេស លើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ។ ដោយឡែក ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីកូរ៉េជួយវិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត […]
អានបន្ថែមមូលបត្ររដ្ឋដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារ ដើម្បីកៀងគរមូលធននាពេលអនាគត
រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋ ដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារមូលបត្រ ដើម្បីកៀងគរមូលធនពីទីផ្សារក្នុងស្រុក នាពេលអនាគត។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការសាកល្បងយន្តការទីផ្សារមូលបត្រ គឺដើម្បីឈានទៅប្រើប្រាស់បំណុលសាធារណៈក្នុងស្រុក នាពេលអនាគត ដោយមិនផ្អែកទាំងស្រុងលើបំណុលពីបរទេស។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា៖ “«ការបោះលក់មូលបត្របំណុលនេះ តាមពិតយើងអត់ត្រូវការលុយប៉ុន្មានទេ យើងចង់សាកល្បងយន្តការ នៃប្រព័ន្ធប្រតិបត្តិទីផ្សារមូលបត្ររបស់យើងទេ …..យើងចង់ធ្វើពិពិធកម្មបំណុលរបស់យើង កុំឲ្យពឹងទៅលើក្រៅប្រទេសពេក ព្រោះក្នុងស្រុកយើងក៏មានសល់លុយច្រើនដែរ»។ សូមជម្រាបថា រាជរដ្ឋាភិបាលបានសាកល្បង បោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងតម្លៃ៣០០លានដុល្លារ ដោយប្រើប្រាស់យន្តការរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការប្រកាសដាក់ដេញថ្លៃ។ ក្នុងឆ្នាំ២០២២ ការប្រកាសដេញថ្លៃលក់មូលបត្ររដ្ឋ សម្រេចបានទឹកប្រាក់តែជិត ២០លានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ៕
អានបន្ថែមម៉ាឡេស៊ីសន្យាកៀងគរធុរជននិងទេសចរម៉ាឡេស៊ីមកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន
តំណាងប្រទេសម៉ាឡេស៊ីបានសន្យាកៀងគរនាំយកអ្នកធុរកិច្ច និងអ្នកទេសចរជនជាតិម៉ាឡេស៊ីមកទស្សនា និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តលើកទឹកចិត្តមកវិនិយោគលើគ្រប់វិស័យ ខណៈខេត្តព្រះសីហនុមានសក្តានុពលគ្រប់វិស័យ។ លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីដែលបានមកធ្វើការនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក ជាមួយគ្នានោះដែរ លោកក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុឱ្យបានរិតតែច្រើនថែមទៀតផង។ លោកបានសន្យាទៀតថា នៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចរណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និតស្នាលឱ្យកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ មានធនធានធម្មជាតិជាច្រើនមាន ដូចជា កោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តចែកជា ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់។ លោកអភិបាលរងខេត្តលើកឡើងថា ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហនុ ដូចជា តំបន់អភិវឌ្ឍន៍កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ […]
អានបន្ថែមកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េមានសិទ្ធិជាម្ចាស់ហ៊ុន ១០០% ដោយមិនបាច់មានភាគហ៊ុនក្នុងស្រុក
កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េ មានសិទ្ធិជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ។ នេះការក្រើនអំពីគោលនយោបាយលើកទឹកចិត្តវិនិយោគិនបរទេសនៅកម្ពជា របស់សម្ដេចហ៊ុន សែន ទិសដៅទាក់ទាញវិនិយោគិនបរទេសបន្ថែម ពិសេសកូរ៉េខាងត្បួង។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យដឹងដូច្នេះក្នុងជំនួបជាមួួឯកឧត្តម បណ្ឌិត អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ កម្ពុជាក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េទាំងអស់ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឱ្យមានការទៅប្ដូរប្រាក់នៅធនាគារឡើយ។ ការអនុញ្ញាតបែបនេះ គឺដោយសារកម្ពុជាមានស្ថានភាពអំណោយផលមួយចំនួយ ខណៈដែលកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។ បន្ថែមពីនេះ ក្នុងជំនួបនេះផងដែរ សម្តេចតេជោ បានស្នើសុំដល់ភាគីកូរ៉េជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជា។
អានបន្ថែមក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple បោះទុន ៤០០លានដុល្លារ សង់រោងចក្រធំ ២ នៅវៀតណាម
ក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE Technology Group Co Ltd ដែលជាអ្នកផ្គត់ផ្គង់ធំ សម្រាប់ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Samsung Electronics Co Ltd គ្រោងនឹងបោះទុនប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន២ នៅក្នុងប្រទេសវៀតណាម។ បើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា បានឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន BOE កំពុងចរចារជួលដីរាប់សិបហិកតា នៅភាគខាងជើងនៃប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មី២ ដើម្បីបន្ថែមលើរោងចក្រតូចមួយរបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេស ដែលបានផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើន ទៅឱ្យក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG Electronics Inc របស់កូរ៉េខាងត្បូង។ ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ រវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន និងការរអាក់រអួលផលិតកម្ម ដែលបណ្តាលមកពីវិធានការទប់ស្កាត់កូវីដ-១៩ របស់ប្រទេសចិន គម្រោងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលដឹកនាំដោយក្រុមហ៊ុន Apple និងក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិចតៃវ៉ាន់ Foxconn ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន។ […]
អានបន្ថែមឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជាប្រមូលមូលធនបានជាង ៥៤លានដុល្លារ កើន ១៣៣%
ក្នុងឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជា (ផមក) ប្រមូលមូលធនសរុបបានជាង ២២២ពាន់លានរៀល ស្មើនឹងជាង ៥៤លានដុល្លារអាមេរិក កើនឡើង ១៣៣% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ CSX កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ មូលធនទាំងនេះ ភាគច្រើនលើសលុបបានមកពីការបោះផ្សាយមូលបត្របំណុល ក្នុងនោះសញ្ញាបណ្ណសាជីវកម្មស្មើនឹង ៦៣% និងមូលបត្ររដ្ឋស្មើនឹង ៣២% នៃមូលធនសរុប។ ក្នុងឆ្នាំ២០២២ នេះផងដែរ ផ្សារមូលបត្រកម្ពុជាបានសម្រេចចុះបញ្ជីមូលបត្រសរុបចំនួន ៧ ដែលកើនឡើង ២,៥ដង ធៀបនឹងឆ្នាំ២០២១ រួមមាន៖ មូលបត្រកម្មសិទ្ធិចុះបញ្ជីក្នុងទីផ្សារកំណើនចំនួន០១ គឺក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ដែលមាននិមិត្តសញ្ញា “CSX:SL” មូលបត្របំណុលសាជីវកម្មចំនួន០៣ ពីក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែល (អានបន្ថែម) និងមូលបត្របំណុលរដ្ឋចំនួន០៣ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាការចុះបញ្ជីព័ត៌មានមូលបត្របំណុលរដ្ឋដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ចំនួនគណនីជួញដូរបើកថ្មីនៅក្នុងឆ្នាំ២០២២ បានកើនឡើងជាង ៥ពាន់គណនី ស្មើនឹង ៣១%ធៀបនឹងឆ្នាំមុន។ ចំណែក សន្ទស្សន៍ ផមក នៅចុងឆ្នាំ២០២២ ក៍មានការងើបឡើងបន្តិចបន្តួចផងដែរ ពោលគឺប្រមាណជា […]
អានបន្ថែមកម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីស្ទុះដល់៥ពាន់លានដុល្លារ
កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រីកកិច្ចសហការគ្រប់វិស័យ ខណៈរហូតដល់បច្ចុប្បន្ន ភាគីទាំងពីរមានទំហំពាណិជ្ជកម្មរួមគ្នាស្ទុះដល់ ៥ពាន់លានដុល្លារ។ នេះបើយោងតាមជំនួបរវាង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងអតីតប្រធានរដ្ឋសភាកូរ៉េ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយគិតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើនដល់៥ពាន់លានដុល្លារ ខណៈសាធារណរដ្ឋកូរ៉េ បានក្លាយជាប្រទេសឈរក្នុងលំដាប់ទី២ ដែលបានបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេបន្ទាប់ពីប្រទេសចិនផងដែរ៕ ទន្ទឹមនឹងនេះផងដែរ សម្តេច ក៏បានស្នើឯកឧត្តមអតីតប្រធានរដ្ឋសភាកូរ៉េ ជួយផ្សព្វផ្សាយនិងកៀរគរឲ្យវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ពីព្រោះកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានសក្តានុពលលើវិស័យសេដ្ឋកិច្ច ។ ជាការឆ្លើយតប ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក (Park Byeongseug) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាព និងកាទូត បានបង្ហាញក្តីរីករាយ ដោយបានទទួលយកសំណើសម្តេចប្រធានរដ្ឋសភាពាក់ព័ន្ធនឹងការជួយផ្សព្វផ្សាយកៀរគរឲ្យវិនិយោគិនកូរ៉េមកកាន់កម្ពុជា។
អានបន្ថែមលំនៅឋានតម្លៃមធ្យម និងក្រោមមធ្យម បន្តមានតម្រូវការខ្ពស់នៅក្នុងឆ្នាំ ២០២៣
ប្រភេទលំនៅឋាន ដែលមានតម្លៃមធ្យម និងក្រោមមធ្យម ត្រូវបានព្យាករថា នឹងបន្តមានតម្រូវការខ្ពស់ជាងគេ នៅឆ្នាំ២០២៣ នេះ ដោយសារការផ្គត់ផ្គង់ផ្ទះប្រភេទនេះ នៅខ្វះខាតច្រើន បើប្រៀបធៀបនឹងតម្រូវការជាង ៣ ម៉ឺនខ្នង នៅក្នុងមួយឆ្នាំៗ។ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ ប្រភេទលំនៅឋានតម្លៃមធ្យម និងក្រោមមធ្យមនៅបន្តមានតម្រូវការខ្ពស់ ដោយសារការផ្គត់ផ្គង់នៃផ្ទះប្រភេទនេះនៅមានកម្រិត បើប្រៀបធៀបនឹងតម្រូវការជាក់ស្តែងជាង ៣ ម៉ឺនខ្នង ។ លោកបានបញ្ជាក់ថា៖ «រាល់ថ្ងៃនេះ តម្រូវការភាគច្រើន គឺផ្ទះតម្លៃមធ្យម ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ ហើយចរន្តនៃការដោះដូរនៅមានសកម្មភាពធម្មតា ដោយសារប្រជាជានចំណូលកម្រិតទាប និងមធ្យមបានបន្ដកើនឡើង» លោកបន្ត។ លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ថា ប្រភេទលំនៅឋាន ដែលស្ថិតនៅចន្លោះតម្លៃ៨ ទៅ ២០ម៉ឺនដុល្លារ ជាប្រភេទពេញនិយមបំផុត ដោយសារទំហំនៃគ្រួសារខ្មែរ […]
អានបន្ថែមឆ្នាំ២០២២ កម្ពុជានាំចូលដែកនិងដែកថែប តម្លៃជិត ៣៦០លានដុល្លារ កើន២៣%
កម្ពុជានាំចូលដែក និងដែកថែបមានតម្លៃសរុប ៣៥៩,៨លានដុល្លារ ក្នុងឆ្នាំ២០២២ កើន ២៣,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី១០ខែមករានេះ។ ផលិតផលដែក និងដែកថែប ស្ថិតក្នុងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលតាមជំពូកទំនិញទាំង២០មុខ ដែលខ្ពស់បំផុត ក្នុងឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា។ របាយការណ៍ដដែលបញ្ជាក់ថា ទំហំនៃការនាំចូលដែក និងដែកថែប តំណាង ១,២ភាគរយ នៃទំហំនាំចូលសរុប ២៩,៩ពាន់លានដុល្លារ ។ ក្នុងខែធ្នូ ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ប្រមាណ ២៥លានដុល្លារ កើនឡើង២៨ភាគរយ ធៀបនឹងខែធ្នូ ឆ្នាំ២០២១។ កំណើននៃតម្លៃនាំចូលដែក និងដែកថែបនេះ ស្របពេលដែលវិស័យសំណង់កំពុងកើនឡើង។ ក្នុងរយៈពេលបីត្រីមាស នៃឆ្នាំ២០២២នេះ រដ្ឋាភិបាល បានអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥គម្រោង កើនឡើង ១៤៧គម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមព្រឹត្តបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែម